ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត រឿង​ទំនាស់​ដីធ្លី​រវាង​ពល​រដ្ឋ​ជាមួយ​ក្រុមហ៊ុន សូ ងួ​ន នៅ​ភ្នំ​ថ្លាន់​១០០ ឈាន់​ដល់ទី​បញ្ចប់​ដោយ​សន្តិវិធី

4 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រោយ​ពី​មានរឿង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​សូ ងួ​ន ជាមួយ​ក្រុម​ពលរដ្ឋ២២៦​គ្រួសារ អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​នោះ ពេល​នេះ​ បាន​ឈាន​ដល់​ចំណុច​ឯកភាព​គ្នា​ប្រកបដោយ​ផ្លែផ្កា​ហើយ បន្ទាប់​ពី​ភាគី​ទាំង​២​បាន​ជួប​ប្រជុំ​ពិភាក្សា​ទល់មុខ​គ្នា អស់​ពេល​ច្រើន​ម៉ោង…

ខេត្តកំពត ៖ ក្រោយ​ពី​មានរឿង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​សូ ងួ​ន ជាមួយ​ក្រុម​ពលរដ្ឋ២២៦​គ្រួសារ អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​នោះ ពេល​នេះ​ បាន​ឈាន​ដល់​ចំណុច​ឯកភាព​គ្នា​ប្រកបដោយ​ផ្លែផ្កា​ហើយ បន្ទាប់​ពី​ភាគី​ទាំង​២​បាន​ជួប​ប្រជុំ​ពិភាក្សា​ទល់មុខ​គ្នា អស់​ពេល​ច្រើន​ម៉ោង នា​ព្រឹក​ថ្ងៃ​ទី​១៣ ​ តុលា ឆ្នាំ​២០២០ នៅ​ស្នាក់​ការ​ក្រុមហ៊ុន សូ ងួ​ន ក្នុង​តំបន់​ភ្នំ​ថ្លាន់​១០០ ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

សូម​ជម្រាប​ថា ​ក្នុង​កិច្ចប្រជុំ​ទល់មុខ​គ្នា​នោះ បាន​រក​ដំណោះស្រាយ​ក្នុង​រឿង​វិវាទ​ទំនាស់​ដីធ្លី ដោយ​មានការ​ចូលរួម​គឺ​ភាគី​ក្រុមហ៊ុន គឺ​មាន​លោក​ឧកញ៉ា សូ ងួ​ន ជា​ម្ចាស់​ដី ៦៣០០ហិក​តា ដែល​ជួល​ពី​ក្រសួងកសិកម្ម​ដើម្បី​អភិវឌ្ឍ​នៅ​តំបន់​នោះ ចំណែក​ភាគី​ប្រជាពលរដ្ឋ មាន​តំណាង​ប្រជាពលរដ្ឋ និង​លោកស្រី ងួ​ន មក​រា មេធាវី​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ២២៦គ្រួសារ ដែល​មាន​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ​ចំនួន​១០៥០ហិ​កតា ក្រុម ហ៊ុន​ទទួលស្គាល់ ។ ហើយ​ក៏​ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​ចម្រុះ​ខេត្តកំពត មាន​មន្ត្រី​ខាង​មន្ទី​កសិកម្ម មន្ត្រី​សូ​រិ​យា​ដី និង​ភូមិបាល​ខេត្ត រួម​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ច្រើន​ទៀត​ផង​ដែរ ។

ក្នុង​ឱកាស​ជួប​ប្រជុំ​គ្រប់​គ្នា​នោះ ភាគី​ទាំងអស់​បាន​ទាញ​យក​ឯកសារ​​មក​បង្ហាញ​
លើ​​តុ​រៀង​ៗ ខ្លួន ដោយ​ជជែក​គ្នា​ជា​ច្រើន​ម៉ោង រហូត​ឈាន​ដល់​ចំណុច​ឯកភាព​គ្នា​ទាំងស្រុង ពោល​គឺ​ឯកភាព​ដោយ​សន្តិវិធី បោះបង្គោល​ព្រំ​ដី​ឱ្យ​បាន​ជាក់លាក់​ទៅ​តាម​យាម​ការ​ដែល​មាន ដោយ​មាន​មន្ត្រី​ជំនាញ​ចូលរួម​នា​ថ្ងៃ​បន្តបន្ទាប់ ហើយ​បើ​រក​ឃើញ​ថា ភាគ​គឺ​ណា​រំលោភ​ចូល​យក​ដី​ខាង​ភាគី​ណា នោះ​ត្រូវ​ដកខ្លួន​ចេញ​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​វិវាទ​នោះ និង​ពុំ​មានការ​រំលោភ​បំពាន​ទៀត​ទេ ។ ដោយឡែក ​លោក​ឧកញ៉ា សូ
ងួ​ន បាន​បញ្ជាក់​ប្រាប់​អង្គភាព​សារព័ត៌មាន ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើ​នេះ​ថា ក្រុម ហ៊ុន​បាន​ជួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រសួងកសិកម្ម​រយៈពេល​៥០​ឆ្នាំ ដី​មាន​ប្លង់​រឹង​ទំហំ ៦៣០០ហិច​តា នៅ​ភូមិ​ខាងលើ​នេះ ដើម្បី​ដាំចេក​លឿង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដែល​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ភាគី​លោក​ឧកញ៉ា និង​ភាគី​លោក​ឧកញ៉ា ប៉ែន នួន ដែល​មាន​លោក ងួ​ន វី​រៈ និង​លោក​ជំទាវ ច្រឹង ប៊ុ​ន​ធឿ​ន ជា​តំណាង និង​លោកស្រី​មេធាវី​​ ងួន
មក​រា បាន​ឯក​គ្នា​ដោយ​សន្តិវិធី​ហើយ ហើយ​យល់ព្រម​ឱ្យ​បង្កើត​គណៈ​កម្មការ​ចម្រុះ​ប្រជុំ​ដោះស្រាយ ដើម្បី​ចុះ​វាស់​ព្រំ​ដី​ជា​ថ្មី និង​ព្រម​ទទួលយក​តាម​យាម​ការ​ដែល​មាន ព្រោះ​កន្លង​មក​ក្នុង​ដី វិវាទ​នេះ​មិន​ទាន់​បាន​បោះ​ព្រំ​ជាក់លាក់ បង្ក​ឱ្យ​មាន​វិវាទ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ។

លោក​ឧកញ៉ា សូ ងួន ​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុនត្រូវ​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​រៀបចំ​សាងសង់​រោងចក្រ ជីក​ស្រះ និង​ត្រូវការ​កម្មករ​ច្រើន​ពាន់​នាក់ ដោយ​មានផ្ទះ​ស្នាក់​នៅ​ដែល​ក្រុមហ៊ុន​ធ្វើ​ឱ្យ និង​ផ្តល់​ប្រាក់ខែ ២០០ ទៅ​៣០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ទៀត​ផង ។ ជាមួយ​គ្នា​នេះ បងប្អូន​ប្រជាពលរដ្ឋ២២៦គ្រួសារ មានការ​ត្រេកអរ​យ៉ាង​ខ្លាំង រហូត​ខ្លះ​ហូរ​ទឹកភ្នែក​មិនដឹង​ខ្លួន ​ព្រោះ​សប្បា​យ​ចិត្ត​ក្នុង​ដំណោះស្រាយ​នេះ និង​បាន​លើក​ដៃ​អរ​គុណ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ