ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សា​ការ​តា​បន្ធូរបន្ថយ​ការ​រក្សា​គម្លាត​សង្គម ខណៈ​​កូ​វី​ដ​មាន​ស្ថេ​រ​ភាព

4 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នឹង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​រក្សា​គម្លាត​សង្គម ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខណៈ​ដែល​អភិ​បាលក្រុង​ហ្សា​ការ​តា​ លោក Anies…

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នឹង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​រក្សា​គម្លាត​សង្គម ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខណៈ​ដែល​អភិ​បាលក្រុង​ហ្សា​ការ​តា​ លោក Anies Baswedan បាន​និយាយ​ថា ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​កំពុង​តែ​មាន​ស្ថេ​រ​ភាព​។

ទីក្រុង​ហ្សា​ការ​តា​បាន​នាំ​មក​វិញ​នូវ​ការ​រឹតត្បិត​កាន់តែ​ខ្លាំង កាលពី​ខែ​មុន ដោយសារ​ប្រព័ន្ធ​សុខា​ភិបាល​របស់​ខ្លួន​កំពុង​តែ​គ្របដណ្ដប់​។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា ការ​បន្ធូរបន្ថយ​មួយ​កម្រិត​ទៀត​ត្រូវធ្វើ​ឡើង ចាប់ពី​ថ្ងៃ​ទី ១២-២៥ ខែតុលា​។

ប្រជាជន​អាច​ត្រឡប់​ទៅ​ការិយាល័យ ​និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន ដរាបណា​មាន​ចំនួន​ផ្ទុក​មនុស្ស​កំណត់​ត្រឹម​៥០% ខណៈ​ពេល​ដែល​កន្លែង​ហាត់ប្រាណ រោងកុន និង​តំបន់​ទេសចរណ៍ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ​ក្នុង​បរិមាណ​អតិបរមា​២៥%​។

ASEAN must uphold human rights during virus crisis - Asia Times

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖ “​អ្វី​ដែល​បាន​កើតឡើង​ក្នុង​មួយ​ខែ​កន្លង​មកនេះ គឺ​គោលនយោបាយ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​ធ្វើ​ឡើង​​នៅ​ពេល​មាន​ករណី​ឆ្លង​មិន​អាច​គ្រប់គ្រង​បាន និង មានការ​កើនឡើង​មិន​បាន​រំពឹង​ទុក​។ ក្រោយ​ពី​បាន​រក្សា​ឱ្យ​មាន​ស្ថេ​រ​ភាព​ហើយ ពួក​យើង​នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​បន្តិច​ម្តង​ៗ​។​”

More than 300 foreigners infected with COVID-19 in Indonesia with 26 deaths

លោក Baswedan បាន​និយាយ​ថា រង្វាស់​នៃ​ការ​រីក​រាលដាល​ជំងឺ​​កូ​វី​ដ ក្នុង​ចំណោម​ប្រជាជន បាន​ក្លាយទៅជា​ល្អ​ពី ១.០៧ ពី ១.១៤ នៅ​ដើមខែ​កញ្ញា ដែល​ជួយ​បង្ហាញ​អំពី​ការ​រឹត​បន្តឹង​ដែល​បាន​​បន្ធូរបន្ថយ​។ ទោះបីជា​មាន​ភាពល្អ​ហើយ​ក៏​ដោយ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​តែ​ខិតខំ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស ជាមួយនឹង​ចំនួន​ឆ្លង​កើនឡើង​ដល់​ទៅ ៣​សែន​នាក់​។ មាន​មនុស្ស​ជិត ១២,០០០​នាក់ បាន​ស្លាប់​។ ប្រទេស​នេះ​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​របស់​ខ្លួន​មាន​ចំនួន ៤,៨៥០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ