ឥណ្ឌូនេស៊ីបង្កើតកន្លែងទុកស្បៀង ធំជាងទឹកដីសិង្ហបុរីដល់ទៅ១០ដង
ឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo…
ឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo…
ឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ីកំពុងអភិវឌ្ឍតំបន់កសិកម្មដ៏ធំនៅទូទាំងប្រជុំកោះដែលមានទំហំ ១០ដងនៃទំហំប្រទេសសិង្ហបុរី ដើម្បីទប់ទល់នឹងការពឹងផ្អែកលើអាហារនាំចូល។
លោក Widodo បានប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីតាមទូរទស្សន៍ថា គម្រោងដែលនឹងពង្រីកផ្ទៃដីជិត ៨០០,០០០ហិកតា កំពុងរៀបចំដី ដើម្បីដាំដំណាំដំឡូងមី និង ពោតសម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោក។
សេចក្តីប្រកាសនេះ នឹងធ្វើឱ្យក្រុមបរិស្ថានមានការខឹងសម្បារ ដែលបានព្រមានថា គម្រោងបែបនេះជម្រុញឱ្យងាយមានភ្លើងឆេះព្រៃ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ “គម្រោងនេះនឹងប្រមើលមើលវិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារជំងឺរាតត្បាតកូវីដ១៩ ក៏ដើម្បីប្រមើលមើលការផ្លាស់ប្តូរអាកាសធាតុ ក៏ដូចជាទប់ស្កាត់ការពឹងផ្អែករបស់យើងចំពោះម្ហូបអាហារដែលនាំចូល។”
ដំណាក់កាលដំបូងបានចាប់ផ្តើមរួចហើយនៅភាគខាងជើងស៊ូម៉ាត្រា ក៏ដូចជាកណ្តាលកាលីម៉ាន់តាន់ នៅលើកោះឥណ្ឌូនេស៊ីនៃកោះបូណេណូ។ នៅទីបំផុតវាអាចត្រូវបានពង្រីកទៅតំបន់ចំនួនបីបន្ថែមទៀតនៅលើប្រជុំកោះធំបំផុតនៅលើពិភពលោក គឺខាងត្បូងស៊ូម៉ាត្រា ប៉ាពួ និង ខាងកើតនូស្កាតេហ្គារ៉ា៕
ចែករំលែកព័តមាននេះ