កូនប្រុសរបស់ប្រធានាធិបតីប្រេស៊ីល ពេលនេះរកឃើញថាមានផ្ទុកកូវីដ
ប្រេស៊ីល ៖ កូនប្រុសច្បងរបស់លោកប្រធានាធិបតី Jair Bolsonaro គឺលោក Flávio Bolsonaro បានធ្វើតេស្តវិជ្ជមានឃើញថា មានជំងឺកូវីដ១៩…
ប្រេស៊ីល ៖ កូនប្រុសច្បងរបស់លោកប្រធានាធិបតី Jair Bolsonaro គឺលោក Flávio Bolsonaro បានធ្វើតេស្តវិជ្ជមានឃើញថា មានជំងឺកូវីដ១៩…
ប្រេស៊ីល ៖ កូនប្រុសច្បងរបស់លោកប្រធានាធិបតី Jair Bolsonaro គឺលោក Flávio Bolsonaro បានធ្វើតេស្តវិជ្ជមានឃើញថា មានជំងឺកូវីដ១៩ នៅថ្ងៃនេះ។ នេះបើយោងតាមមន្ត្រីសារព័ត៌មានរបស់លោក។
លោក Flávio ដែលជាសមាជិកព្រឹទ្ធសភា Rio de Janeiro ផងដែរនោះ មិនមានរោគសញ្ញាអ្វីឡើយ ហើយពេលនេះកំពុងតែធ្វើការនៅផ្ទះ។
កូនប្រុសរបស់ប្រធានាធិបតីរូបនេះ កំពុងប្រើថ្នាំគ្រុនចាញ់ Hydroxychloroquine ដើម្បីព្យាបាល។ ប្រធានាធិបតី Bolsonaro បានគាំទ្រយ៉ាងខ្លាំងទៅលើថ្នាំនេះ បើទោះបីជាមានការលើកឡើងថា គ្មានប្រសិទ្ធភាពក្នុងការព្យាបាលកូវីដក៏ដោយ។
គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី បានធ្វើតេស្តវិជ្ជមានថាមានជំងឺកូវីដ នៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃទី២៥ ខែកក្កដា លោកបានប្រកាសតាមរយៈបណ្តាញសង្គម Twitter ថាលោកបានធ្វើតេស្តអវិជ្ជមាន និងជាសះស្បើយពីជំងឺជាស្ថាពរ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ