ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​អភិបាលខេត្ត​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​តាម​បណ្តា​ខេត្ត​នានា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​ទាំងអស់​ត្រូវ​ជំរុញ​ការ​ទប់ស្កាត់​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅ​តាម​បណ្ដា​ខេត្ត​នានា ។ យោង​តាម​លិខិត​របស់​សម្ដេច​ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​ទាំងអស់​ត្រូវ​ជំរុញ​ការ​ទប់ស្កាត់​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ នៅ​តាម​បណ្ដា​ខេត្ត​នានា ។

យោង​តាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ដាក់​ជូន​ទៅ​កាន់​អភិបាលខេត្ត​នានា នា​ថ្ងៃ​ទី 8 ខែកក្កដា ឆ្នាំ​២០២០ ស្តី​ពី​ការ​ជំរុញ​ការ​ទប់ស្កាត់​ការ​កាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ នៅ​តាម​ខេត្ត​នានា ផ្អែក​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កាត់​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ ស្ថិត​នៅ​ក្នុង​ផែនទី​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅ​តាម​ខេត្ត និង​ត្រូវ​បន្ថែម​ការ​ត្រៀម​បម្រុង​ដី​១០% សម្រាប់​ការ​ប្រើប្រាស់​រួម​របស់​សហគមន៍ ។

ទន្ទឹម​នេះ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​រុករាន​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​បន្ត​ទៀត ដើម្បី​បង្ការ​កុំ​ឲ្យ​ក្លាយជា​សង្គ្រាម​ដីធ្លី ។ សម្តេច​បន្ត​ថា អនុវត្ត​តាម​គោល​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ជំរុញ​ការ​កាត់​ធៀ​ល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ទទួល​ឲ្យ​បាន​ល្អ​ប្រសើរ ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ដូច​ខាងក្រោម ៖ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​នូវ​ទិន្នន័យ និង​ស្ថិតិ​ប្រជាពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កំពុង នៅ​ក្នុង​ផែនទី កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​មក​ហើយ​នៅ​លើ​ទីតាំង​ដី​ដែល​ស្ថិត តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅ​តាម​ខេត្ត​នានា ដើម្បី​ចាត់ចែង​ធ្វើការ​កាត់​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ពួក​គាត់ ព្រមទាំង​ត្រៀម​រៀបចំ​បម្រុង​ដី​១០% សម្រាប់​ការ​ប្រើប្រាស់​រួម​របស់​សហគមន៍ ។

ត្រូវ​បង្កើន​ការ​តាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្តន៍​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​និន្នាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី រុករាន​ទន្ទ្រាន​កាន់កាប់​ថ្មី​នូវ​ដី​ព្រៃ ឬ​ដី​រដ្ឋ ដោយ​ខុសច្បាប់​បន្ថែម​ទៀត ។

រាល់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ថ្មី​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ ត្រូវ​ហាមឃាត់​ដាច់ខាត និង​ត្រូវ ប្រើប្រាស់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​តឹង​រឹង និង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់ ។ ត្រូវ​ខិតខំ​អប់រំ ណែនាំ និង​បកស្រាយ​បំភ្លឺ​អំពី​ស្ថានភាព​នៃ​ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រឹងប្រែង​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​អូស​ទាញ​របស់​មេខ្យល់ ឬ ជនខិលខូច​មួយ​ចំនួន​ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍ ឬ​កេង​ចំណេញ​ពី​បញ្ហា​ដីធ្លី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ