ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣​គ្រួសារ​ជា​អតីត​ប៉ូលិស​ព្រហ្មទណ្ឌ​​កំរិត​ធ្ងន់​តវ៉ា​រឿង​កាត់​ដី​មិន​ស្មើភាព​គ្នា (មានវីដេអូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​ខែឧសភា​ ឆ្នាំ​២០២០ ​ប្រជា​ពលរដ្ឋ​ចំនួន៣​គ្រួសារ​ដែល​ជា​អតីត ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​រស់នៅ​​លើដី​កេ​រដូនតាតាំង​ពី​​អំឡុង​ឆ្នាំ​១៩៧៩ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​ខែឧសភា​ ឆ្នាំ​២០២០ ​ប្រជា​ពលរដ្ឋ​ចំនួន៣​គ្រួសារ​ដែល​ជា​អតីត ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​រស់នៅ​​លើដី​កេ​រដូនតាតាំង​ពី​​អំឡុង​ឆ្នាំ​១៩៧៩ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាម ​ខេត្ត​សៀមរាប ​បាន​ស្នើ​ដល់​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​លោក​ ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ផង ខណ​:​ផ្ទះ​ពួក​គាត់​ត្រូវ​បាន​ខាង​អាជ្ញាធរ​ក្រុង​ឱ្យ​ពួក​គាត់​​ធ្វើ​ការ​រុះរើ ផ្នែក​ខាង​មុខ​ផ្ទះ​ចំនួន​ជាង​៨​ម៉ែត្រ ដើម្បី​បើកផ្លូវ ប៉ុន្តែ​ឱ្យ​រុះរើ​បើកផ្លូវ​តែ​ចំនួន​៣​ផ្ទះ​បងប្អូន​របស់​ពួក​គាត់​ប៉ុណ្ណោះ ហើយ​​ផ្ទះដែលត្រូវរុះរើ​ផ្លូវ​​បើក​មាន​ចំនួន​១៦​គ្រួសារ​ ។

​ចំណែក​របងផ្ទះរបស់​លោក​ ឃឹម ប៊ុ​ន​សុង អតីត​អភិបាលខេត្ត​ ដែល​នៅ​ទល់មុខ​ផ្ទះ​របស់​ពួក​គាត់ បែរជា​ខាង​អាជ្ញាធរ​ក្រុង​មិន​ព្រម​បង្ខំ​ឱ្យ​រុះរើ ដូច​ពួក​គាត់​នោះ​ទេ​ ហើយ​ពួក​គាត់​​បានលើកឡើង​ថា ចំពោះ​ការឱ្យ​​រុះរើ គឺ​មិន​ជំទាស់​ទៅ​នឹង​ការ​រុះរើ​របស់​អាជ្ញាធរ​នោះ​ទេ តែ​សូម​​ឱ្យ​មាន​តម្លាភាព​ទាំង​សងខាង​។

ពួកគាត់បានលើកឡើង​ថា ដោយហេតុ​ថា ឱ្យ​រើ​តែ​ខាង​ផ្ទះ​​របស់ពួក​គាត់​៦​ម៉ែត្រ​ បើ​រើ​៣​ម៉ែត្រ​ម្ខាង​ម្នាក់ ពួក​គាត់​មិន​ជំទាស់​អ្វី​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ