ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​លួច​បោះបង្គោល ក្នុង​តំបន់ការពារធម្មជាតិ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចុះ​ដក​យកចេញ

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​ចុះ​ប្រតិបត្តិការ​ដក​បង្គោល​អនាធិបតេយ្យ ចំនួន​១៣​បង្គោល ដែល​ជន​មិន​ស្គាល់​មុខ បាន​លួច​បោះ​និង​ដាក់​ដាំ…

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​ចុះ​ប្រតិបត្តិការ​ដក​បង្គោល​អនាធិបតេយ្យ ចំនួន​១៣​បង្គោល ដែល​ជន​មិន​ស្គាល់​មុខ បាន​លួច​បោះ​និង​ដាក់​ដាំ ក្នុង​បំណង​ហ៊ុម​ព័ទ្ធ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ។

សកម្មភាព​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ដក​បង្គោលរបង​ហំ​ព័ទ្ធ​យក​ដី​ព្រៃ នៅ​ត្រង់​ចំណុច UTM767767,1366149 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀរ ។

ក្រសួងបរិស្ថាននិយាយថា ករណី​ខាងលើ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុង​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ដី​ឡើងថ្លៃ​ធ្វើ​អោយ​មនុស្ស​ខិលខូច​មួយ​ចំនួន​កាន់តែ​ហ៊ាន​ចាប់​យក​ដី​ដោយ​ខុសច្បាប់​ដោយ​មិន​ខ្វល់​ថា​ត្រូវ​ច្បាប់​ទ​ខុសច្បាប់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ