ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Smart People  

Fast Internet Connection in Cambodia

ក្រិចប្រឈម​នឹង​ការ​ជ្រុះ​ពី​សមាជិក​ប្រទេស​​នៅ​អឺ​រ៉ុប ខណៈ​ពេល​ប្រជា​ជន​នាំ​គ្នា​​ដក​ប្រាក់​បញ្ញើ​ពី​ធនាគារ​

ក្រិចប្រឈម​នឹង​ការ​ជ្រុះ​ពី​សមាជិក​ប្រទេស​​នៅ​អឺ​រ៉ុប ខណៈ​ពេល​ប្រជា​ជន​នាំ​គ្នា​​ដក​ប្រាក់​បញ្ញើ​ពី​ធនាគារ​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

សារ​​ព័ត៌មាន​បរទេស កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ​ផ្សាយ​ថា​ប្រទេស​ក្រិច ត្រៀម​​ធ្វើ​ការ​បោះ​ឆ្នោត​​ទូ​ទៅ​​ជា​ថ្មី​ក្នុង​ថ្ងៃ​ទី​១៧ មិថុនា ក្រោយ​ពី​គ្មាន​​គណបក្ស​នយោបាយ​ណា​មួយ​បង្កើត​​រដ្ឋា​ភិបាល​​បាន ក្រោម​សម្ពាធ​ដ៏​តាន​តឹង​​​ចំពោះ​ភាព​មន្ទិល​​ពី​ការ​​ធ្លាក់​ពី​សមាជិក​ភាព​សហគមន៍​អឺរ៉ុប ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​គ្រី​ស្ទីន ឡាហ្គាត​ អគ្គ​នាយក​នៃ​មូល​និធិ​អន្តរជាតិ (IMF) បញ្ជាក់​ថា មាន​​ទំនោរ >>[អានបន្ត]

សេដ្ឋកិច្ច​សាកល

ក្រុម​ហ៊ុន​ រិចឆ័រមុន​ នៅ​ស្វ៊ីស​បង្ហាញ​ថា​ អត្រា​​លក់​ទំនិញ​មាន​ស្លាក​យី​ហោ​ល្អនៅអាស៊ីជំរុញ​ឱ្យ​​​ទទួល​បាន​ប្រាក់​​ចំណេញ​កើន​ឡើង​

ក្រុម​ហ៊ុន​ រិចឆ័រមុន​ នៅ​ស្វ៊ីស​បង្ហាញ​ថា​ អត្រា​​លក់​ទំនិញ​មាន​ស្លាក​យី​ហោ​ល្អនៅអាស៊ីជំរុញ​ឱ្យ​​​ទទួល​បាន​ប្រាក់​​ចំណេញ​កើន​ឡើង​

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១២

ប្រភពពី​ AFP បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​រិចឆ័រ​មុន​ (Richemont) ម្ចាស់​​​ស្លាក​​យី​ហោ​​មុខ​​ទំនិញ​​ល្អ​របស់​​​ស្វ៊ីស​​បាន​បង្ហើប​​ពី​ប្រាក់​​ចំណេញ​​ប្រចាំ​​​​ឆ្នាំ​ថា​បាន​កើន​ឡើង​ខ្ពស់​​​ ខណៈ​ពេល​​​បរិមាណ​​នៃ​តម្រូវ​ការ​​ទំនិញ​​ប្រភេទ​​​​នាឡិកា​ និង​គ្រឿង​​​ពេជ្រ នៅ​ក្នុង​ភូមិ​​ភាគ​អាសីុ​​គ្មាន​​ការ​ធ្លាក់​ចុះ​ ។

ធនាគារ​កណ្តាល​នៃ​ចក្រភព​អស់​គ្លេស​ ត្រៀ​ម​​ប្រកាស​កាត់បន្ថយ​ទិសដៅ​ការរី​ក​ចម្រើន​សេដ្ឋ​កិច្ច​ឱ្យ​នៅ​សល់​ក្នុង​អត្រា​ ​0,75%

ធនាគារ​កណ្តាល​នៃ​ចក្រភព​អស់​គ្លេស​ ត្រៀ​ម​​ប្រកាស​កាត់បន្ថយ​ទិសដៅ​ការរី​ក​ចម្រើន​សេដ្ឋ​កិច្ច​ឱ្យ​នៅ​សល់​ក្នុង​អត្រា​ ​0,75%

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤០

សារព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​១៦​ ឧសភា​ ​​ផ្សាយ​ឱ្យដឹង​ថា​​ ធនាគារ​កណ្តាល​នៃ​ចក្រភព​អង់​គ្លេស​​​«​Bank of England» ត្រៀម​ប្រកាស​កែ​សម្រួល​កាត់​បន្ថយ​ទិសដៅ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​របស់​អង់​គ្លេស​ ​ដោយ​រំពឹងថា​ ការរីក​ចម្រើ​ន​ផ្នែក​​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ អា​ច​ស្ថិត​នៅ​០,៧៥​%​ ។

វិស័យប្រេងនិងឧស្ម័នរបស់ប្រទេស យេម៉ែនត្រូវការថ្នាំការពារប្រកបដោយ​ស្ថិរភាព

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០៦

ប្រទេសយេម៉ែនបានចាប់ផ្តើម​ខិតខំ​ប្រឹង​ប្រែង​ក្នុងការអភិវឌ្ឍវិស័យប្រេង និងឧស្ម័ន ដែលត្រូវបានគេមើលឃើញថា ជា​ឆ្អឹងខ្នងនៃ​ សេដ្ឋកិច្ចជាតិ បន្ទាប់ពីមានភាពវឹកវរក្នុងឆ្នាំ​២០១១ធ្វើឲ្យប្រទេសធ្លាក់ចូល​ក្នុងវិបត្តិ ។ក្នុងការខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាល​បាន​ជួប​​ជា​មួយក្រុមហ៊ុន​ប្រេង ​និង​​ឧស្ម័ន ដើម្បី​បញ្ជាក់​ពី​ការ​ធ្វើ​​សម្បទាន​របស់ពួកគេ ដោយ​​បង្កើន​ផលិតកម្មប្រេង និងឧស្ម័ន ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច ​ក្នុង​នោះ​មាន​ការ​លើកកម្ពស់​ការ​វិនិ​យោគ​ពីក្រុមហ៊ុនរុស្ស៊ី ចក្រភព​អង់គ្លេស សហ​រដ្ឋ​អាមេរិក និង​ឥណ្ឌា ។

ក្រុមអ្នកទេសចរចិនភាគច្រើនវិល​ត្រឡប់ពីប្រទេសហ្វ៊ីលីពីននៅថ្ងៃ១៦ ឧសភា

ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៤១  

ក្រុម​អ្នកទេសចរចិនក្នុងប្រទេសហ្វ៊ីលីពីន ​ភាគ​ច្រើន​ត្រូវ​​វិលត្រឡប់ទៅផ្ទះវិញចំថ្ងៃទី១៦ ឧសភា​ តាមតារាងកាលវិភាគ នេះ​បើ​តាមមន្ត្រី​ផ្នែក​ទេសចរចិននិយាយ​ ។ស្ទើរ​គ្រប់ក្រុមអ្នកទេសចរចិន ត្រូវ​ត្រឡប់​ ម​ក​ប្រទេស​វិញនៅថ្ងៃទី១៦ ឧសភា ដែលជា​ថ្ងៃ​ចុងក្រោយនៃដំណើរ​​កម្សាន្ត​របស់​ពួក​គេ​នៅក្នុង​ប្រទេសហ្វ៊ីលីពីន ។​

ប្រទេសចិនកាត់បន្ថយទុន​បម្រុង​កាតព្វ​កិច្ច​​ធនាគារ​ដើម្បីជួយ​សេដ្ឋកិច្ច

ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:២២

ប្រទេស​ចិន​បាន​និយាយ​នៅថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​ទៅថា​​​​ ​ខ្លួន​នឹងកាត់​បន្ថយ​​ប្រាក់បម្រុង​​សម្រាប់​ធនាគារ ​​បន្ទាប់​ពីមាន​ការខក​ចិត្ត​ចំពោះ​ទិន្ន​ន័យ​សេដ្ឋកិច្ច​ដែល​បង្កើនការភ័យ​ខ្លាចពី​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​ជាតិ​ខ្លាំង ។ធនាគារកណ្តាល​ចិននិយាយ​ថា ​ខ្លួននឹង​កាត់ ប​ន្ថយ​តម្រូវ​ការ​ប្រាក់​បម្រុង​ធនាគារ​ចំនួន​០,៥​ភាគ​រយ​ដែលនឹ​ង​​មាន​ប្រសិទ្ធ​ភាពចាប់​ពីថ្ងៃ១៩ ​ឧសភា​តទៅ​ នេះ​បើ​យោង​តាម​គេហ

សប្តាហ៍​នេះមហា​សេដ្ឋីលេខ​១ពិភព​លោក​Carlos Slim​ខាតបង់​ប្រាក់​​ចំនួន​១៧​ពាន់​​លាន​ដុល្លារ

ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:២១

​បុរសអ្នក​មានប្រាក់​ច្រើនជាង​គេបំផុត​លើ លោក​បាន​បាត់បង់​ប្រាក់​ចំនួន​១៧,១​ពាន់​លាន​ដុល្លារ​ក្នុងសប្តាហ៍នេះ​ ដោយសារ​ក្តីបារម្ភ​ទៅ​​លើ​ពាណិជ្ជ​កម្មរបស់​ក្រុមហ៊ុនJP Morgan Chase &Co.តម្លៃ២ពាន់លានដុល្លារខាតបង់ ​ម្យ៉ាង​ទៀតតម្លៃប្រាក់​អឺរ៉ូចុះ​ថោក​ជំរុញ​​ឲ្យផ្សារ​​ហ៊ុន​​Standard & Poor 500 ធ្លាក់​ចុះទាបពីរខែ។

ក្រុមហ៊ុន Olympus ខាតបង់ប្រាក់​ចំនួន​៤៨,៩៩​ពាន់លានយ៉េន

ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣៦

កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ឧសភា ក្រុម​ហ៊ុន​​​​ Olympus បានប្រកាសពីការខាតបង់ប្រចាំ​ឆ្នាំគិតមក​ដល់ខែមីនា ឆ្នាំ២០១២ ថា​មាន​ចំនួន​៤៨,៩៩ពាន់លានយ៉េន ។ ការខាតបង់​ដោយ​សារការលាក់បាំង​នៃ​ការខាតបង់របស់ខ្លួន​ក្នុង​វិនិយោគ ដែលវាមិនត្រឹម​តែ​ប៉ះ​ពាល់​ចំពោះ​ខ្លួន​ឯង​ទេ តែវាបានប៉ះពាល់ដល់មុខមាត់​របៀបនៃការគ្រប់គ្រងក្រុមហ៊ុនក្នុងប្រទេសជប៉ុន ។

តម្លៃផលិតកម្មអាមេរិកធ្លាក់ចុះមិននឹកស្មានដល់០,២ភាគរយក្នុងខែមេសា

ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០៧  

តម្លៃ​ផលិត​កម្ម​អា​មេ​រិក​ធ្លាក់​ចុះ​ដែល​មិន​គួរ​ឱ្យ​ជឿក្នុងខែមេសា ព្រោះតម្លៃថាមពលធ្លាក់ចុះ​ទាប​បំផុតក្នុងរយៈ៦ខែចុងក្រោយ។ វាជា​សញ្ញា​នៃភាពធូរស្រាលនៃសម្ពាធអតិផរណាដែលអាចឲ្យធនាគារកណ្តាលអាមេរិកមានចន្លោះជួយសេដ្ឋកិច្ចឲ្យងើបឡើងបន្តិច​ ។ ក្រសួងការងារនិយាយនៅថ្ងៃសុក្រ ទី១១ ខែ ឧសភាថា តម្លៃផលិតកម្មធ្លាក់ចុះ០,២ភាគ​រយកាលពីខែមេសា ។ ​វាជាការធ្លាក់​ចុះ​លើ​

ប្រទេស​ភូមា​អនុ​ញ្ញាត​ឲ្យ​នាំ​រ​ថ​យន្ត​ចូល

ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៨  

ប្រជាជនភូមាដែលមានគណនីរូបិយប័ណ្ណ បរទេស ពេលនេះអាចនាំរថយន្ត​ដឹកអ្នក​ដំណើរ​ស៊េរីឆ្នាំ២០០៧ ឬលើសពីនេះបាន។ នេះបើតាម​បណ្តាញផ្សព្វផ្សាយ​ក្នុងស្រុក ។ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម U Win Myint ដែលជាប្រធានគម្រោង​ថ្លែងថា ប្រទេសភូមា កំពុងចាត់វិធានការមួយជំហានម្តងៗ ដើម្បី

ប្រទេសអារ៉ាប៊ីសាអូឌីតត្រៀមខ្លួនជាស្រេចក្នុងការពង្រីកផលិតកម្មប្រេង

ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៧  

ប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមជាស្រេច ក្នុងការពង្រីកផលិតផលប្រេងរបស់ខ្លួន នេះបើ​តាមប្រសាសន៍លោក​រដ្ឋមន្ត្រីប្រេងរបស់​ប្រទេស នេះ​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅ​ប្រទេស​ជប៉ុន ។ លោក​បន្ថែមថា ​ប្រេងក្នុងពេល​បច្ចុប្បន្ន​​មាន​​តម្លៃខ្ពស់ ។

តម្លៃ​មាស​ទាប​ខ្លាំង​ក្នុង​ឆ្នាំ​២០១២ ដោយ​​​សារ​ក្តី​បារម្ភ​លើ​តំបន់​អឺរ៉ុប

ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៥  

តម្លៃមាសនៅថ្ងៃពុធ ទី​៩ ឧសភា បាន​ធ្លាក់​ចុះ​ដល់កម្រិត​ទាបបំផុតមួយក្នុងឆ្នាំ២០១២ ​នេះ​ស្រប​​​​​​ពេលភាពមិន ប្រាកដប្រជា​លើ​គោល​​នយោ​បាយតំបន់អឺរ៉ុប និងជោគ​វាសនា​អនា​គត​សេដ្ឋកិច្ចគ្រប់សង្កត់ លើទីផ្សារ​ហិរញ្ញ​វត្ថុ​ពិភព​លោក ។ តម្លៃមាសធ្លាក់ចុះមកត្រឹម១.៥៩៤,២ដុល្លារក្នុងមួយអោន(មួយអោនស្មើ២៨ក្រាម) ដែល​ជាអត្រាតម្លៃមួយទាបបំផុតគិតចាប់​ពីថ្ងៃ​

ក្រុម​ហ៊ុន​Boeing ​និង​ក្រុម​ហ៊ុន​Airbus ​រង​ការ​ប៉ះ​ពាល់​ពី​ការ​លុប​ចោល​ការ​បញ្ជា​​ទិញ

ថ្ងៃព្រហស្បត្ត៏ ទី១០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:២៦

ក្រុម​ហ៊ុន​អា​កាស​ចរ Boeing និង​ក្រុម​ហ៊ុន​​Airbus​រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការលុប​ចោល​ការ​បញ្ជា​ទិញ​កាល​ពី​ខែ​មុន​ជាមួយ​នឹងការ​បាត់​បង់ការ​បញ្ជាទិញយន្តហោះប្រភេទ Dreamliner​ ​787ចំនួន២៥គ្រឿង និងយន្តហោះ A350ចំនួន៧គ្រឿង។ នេះបើ​តាម​របាយការណ៍​ចេញពីរោងចក្រធ្វើយន្តហោះ ។

អតិ​ផរ​ណា​ប្រទេស​វៀត​ណាម

ថ្ងៃព្រហស្បត្ត៏ ទី១០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:២៤  

អតិផរណារបស់ប្រទេសវៀតណាមធ្លាក់មក ត្រឹម១០,៥ភាគរយក្នុងខែមេសា ដែលកាល​ពីខែមីនា អតិផរណា​មាន​ចំនួន​១៤,១​ភាគ​រយ។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់ធនាគារHSBC ។ ការព្យាករពីអតិផរណាប្រចាំឆ្នាំនេះ ធ្លាក់ មកត្រឹម៩,៨ភាគរយ ធូរ​ស្រាល​ជាង​ការ​​ព្យាករ​​ពី​មុន​ថា មានចំនួន១១ភាគរយ ។

ក្រុមហ៊ុន Google សាកល្បងរថយន្ត​បើក​បរដោយខ្លួនឯង

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣១

ក្រុមហ៊ុនអ៊ីនធើរណេតអាមេរិក Google នឹង ចាប់ផ្តើមក្នុងពេលឆាប់ៗនូវការសាកល្បង​រថ យន្តដែលបើកបរដោយខ្លួនឯងលើផ្លូវ សាធារណៈ ។ ក្រុមហ៊ុន Google បានចាប់ផ្តើមអភិវឌ្ឍ​រថយន្តជាមួយសាកលវិទ្យាល័យ Standford ចាប់តាំងពីឆ្នាំ២០០៧ មក​។ រថយន្ត​នោះ​

ប្រទេសចិនរកឃើញថា ជប៉ុននិង​សហភាព​អឺរ៉ុប​នាំដែកប្រហោងចូល​ច្រើន​ហើយ​ថោក

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:២៨

ក្រសួងពាណិជ្ជកម្មចិន MOC និយាយ​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា ខ្លួនបានរកឃើញថា​សហ​ភាព​អឺរ៉ុប និងប្រទេសជប៉ុន បានផ្តល់ដែក​ប្រហោង​ក្នុងតម្លៃ ថោកដ៏ច្រើនសន្ធឹ​ក​សន្ធាប់​ចូល​ក្នុង​ទីផ្សារ​ចិន ។ការស៊ើបអង្កេតបង្ហាញថា ការនាំទំនិញចូល លក់ច្រើន ហើយ​ថោក​ពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលចិន ហើយការនាំចូល​នូវ​ផលិតផលទាំងនោះនឹងត្រូវបង់ប្រាក់ប្រឆាំងការ

គ្រោះអត់ឃ្លាននៅ​ក្នុងប្រទេស​ហ្វ៊ីលី​ពីន​កើនឡើងក្នុងខែមីនា

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:២៦

គ្រោះអត់ឃ្លានក្នុង​ប្រទេសហ្វ៊ីលីពីន បាន​កើន​ឡើងជាប់កំណត់ត្រាក្នុងខែមីនា ស្រប​ពេលមានរបាយ​ការណ៍​ក្រុមគ្រួសារ​ហ្វ៊ីលីពីន​កាន់តែច្រើនបង្ហាញថា ពួកគេអត់ឃ្លាន​អស់​រយៈ​ពេល​៣ខែ​មក​ហើយ ។ នេះបើតាមការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ថានីយ​បរិ​យា​កាសសង្គម(SWS) ក្នុងប្រទេសហ្វ៊ីលីពីន ។

កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង៦,៣ភាគរយ

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:១៨

កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីកើនឡើង៦ភាគរយ ក្នុងអំឡុង៦ត្រីមាសព្រោះការ​វិនិយោគ​កើនឡើង ។​ GDP បានកើន​ឡើង៦,៣ភាគរយក្នុង​ត្រីមាស​ទីមួយធៀបជាមួយឆ្នាំចាស់ដែលមាន ចំនួន៦,៤៩ភាគរយ នេះបើតាមរបាយការណ៍​ការិយា​ល័យ​

ក្រុមហ៊ុនអាកាសចរ Air France KLM រងការប៉ះទង្គិចពីតម្លៃប្រេងកើនឡើង

ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:១៥  

ក្រុមហ៊ុនអាកាសចរបារាំងហ៊ុនជាមួយ​ក្រុម​ហ៊ុន​​អាល្លឺម៉ង់ Air France KLM បានចេញរបាយការណ៍ខាតបង់​បន្ថែម​ទៀត​ក្នុង​ត្រី​មាស​ទីមួយឆ្នាំ២០១២ បន្ទាប់ពីបន្តរស់ឆ្លងកាត់ឆ្នាំ​ដ៏​សែន​លំបាក ២០១១។ ក្រុមហ៊ុនបានត្អូញត្អែរពី មូលហេតុ​ខាតបង់ដោយ​សារ​តម្លៃ​ប្រេង​ខ្ពស់ និង ការចំណាយខ្ពស់សម្រាប់ប្រាក់ខែ។

ផ្សារ​ហ៊ុនពិភពលោក និងប្រេងធ្លាក់ចុះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតក្នុងប្រទេស​ក្រិចនិងបារាំង

ថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣៤

ផ្សារ​ហ៊ុនពិភព​លោក​ និង​ប្រេង​ ព្រមទាំង​ទំនិញ​ផ្សេងៗ​ធ្លាក់​ចុះ​នៅ​ថ្ងៃចន្ទ បន្ទាប់ពីមានការ​បោះ​ឆ្នោតជ្រើស​រើស​ប្រធានា​ធិបតី​ប្រទេស​​​បារាំង​​ និងការបោះឆ្នោតអនុម័ត​ច្បាប់ថវិកា​​ជាតិ​ក្រិច ឃើញថា អ្នក​កាន់​​​​អំណាច​​ក្នុងតំណែងបាន ចាញ់ឆ្នោតបង្កើនឱ្យ​មាន

តម្លៃទំនិញរងការប៉ះពាល់ដោយសារ​ការរីកសាយនៃស្បៃងងឹតសេដ្ឋកិច្ចពិភពលោក

ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៤១

តម្លៃទំនិញភាគច្រើនបានធ្លាក់ចុះកាលពីសប្តាហ៍មុនស្របពេលអ្នកពាណិជ្ជកម្មចាប់យកនូវ​សញ្ញាពីទិន្ន​ន័យទន់ខ្សោយរបស់សេដ្ឋ​កិច្ច​​ពិភពលោក ជា​ពិសេសរបាយ​ការណ៍ថ្ងៃសុក្រ​ដ៏​ស្រងាកចិត្តរបស់សហរដ្ឋអាមេរិក ។

ប្រទេសផលិតប្រេងច្រើន​បំផុតក្នុង​លោក

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៧

អ្នកជំនាញនិយាយថា តម្លៃ​ប្រេង​ថ្លៃ​ហួស​មាឌ មួយផ្នែក​ធំមកពីមាន​ការបារម្ភថា ប្រទេស​អ៊ីរ៉ង់នឹងបិទផ្លូវ​សមុទ្រ Strait Of Hormuz ជា​ការ​ឆ្លើយ​តប​​​ចំ​ពោះ​សហរដ្ឋអាមេរិក​និង​ទ្វីប​អឺរ៉ុប​ដែលប្រឆាំងនឹង​កម្មវិធីនុយក្លេអ៊ែររបស់​ខ្លួន ។

ក្រុមហ៊ុន Facebook ជំរុញ IPO ទៅ​មុខ​តម្លៃកំណត់ជាង៧០ពាន់​លាន​ដុល្លារ

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៥២

ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍ ទី ៣ ឧសភា បាន កំណត់ចន្លោះតម្លៃការបោះ​ផ្សាយ​​​លក់​​មូល​បត្រ​កម្មសិទ្ធិលើកដំបូងជា​សាធារណៈ(IPO)របស់ខ្លួនចំនួនពី៧០ពាន់លាន​ដុល្លារទៅ៨៧,៥ពាន់លានដុល្លារ ។

ប្រាក់​ចំណូល​​​​ក្រុម​ហ៊ុន​​​​តូយ៉ូតា​​​​មាន​ចំនួន​៣៥០​​​ពាន់​លាន​យ៉េន​

ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១២  

​​ក្រុម​​ហ៊ុនតូយ៉ូតា​​​ បង្ហាញ​ពីប្រាក់​​ចំណូល​​ពេញ​មួយ​​ឆ្នាំរបស់​​ខ្លួន​ថា មាន​​​​​ចំនួន​​​៣៥០​​ពាន់​លាន​​​​យ៉េន​ ​គឺកើន​ឡើង​ប្រហែល​​ជិត​៣០​ភាគរយ តែសេចក្តី​​ប្រកាស​​នឹងធ្វើ​ឡើង​​​នៅ​​សប្តាហ៍​​​បន្ទាប់​។​​

​ប្រទេស​ចិន​ជំរុញ​​​បង្កើន​​ការ​នាំចូល​

ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១១  

រដ្ឋា​ភិបាល​​​ចិន ​​បានអំពាវនាវ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​កាន់​តែខ្លាំង​​​ក្នុង​ការ​បង្កើន​ការនាំ​​ចូល​ស្របពេល​មាន​​​ស្ថិរភាព​ក្នុង​ការ​នាំចេញ​ដើម្បី​​​​លើក​កម្ពស់​តុល្យភាព​បន្ថែម​ទៀត​ និង​ធានា​​កំណើន​សេដ្ឋកិច្ច​​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ។​

ព័ត៌មាន​ថ្មី​ៗ

ដំណឹង​ជ្រើសរើស​បុគ្គលិក

  • loading...

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
hatienvegas
qbmore - Cambodia Advance Communication Ltd