
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿង របស់កំពង់ផែស្វយ័តភ្នំពេញ បានបុកកៀបជាប់ជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងដឹកទឹកក្រូច បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតធ្ងន់ធ្ងរ ទោះជាយ៉ាងណា ពុំបង្កឱ្យមនុស្សរងរបួសឡើងយ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ឧសភា នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព >>[អានបន្ត]
ចរាចរណ៍

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១៥
រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះជាមួយអ្នកដំណើរតាមផ្លូវ ហើយដួលបោកទៅលើថ្នល់ក៏ត្រូវរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ មួយគ្រឿងបើកមកដល់ជាន់ហ្វ្រាំងមិនទាន់កិនអូសជាប់ពីក្រោមរថយន្តប្រមាណជិត១គីឡូម៉ែត្រ ទើបរបូតហើយរថយន្តក៏បើករត់គេចចូលផ្ទះបាត់ ។
ទោះបីជាយ៉ាងណា រថយន្តដែលកិនមនុស្សអូសរត់តាមផ្លូវនោះត្រូវប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកសហការជាមួយប៉ូលិស

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៤៥ 
ខេត្តកណ្តាល ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើងហេតុស្ត្រីរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ធ្វើដំណើរលើ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៥
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបនឹងរៀបការបានជាង១០ថ្ងៃជិះម៉ូតូដឹកម្តាយទៅសាលាឃុំរួចត្រឡប់មកយកប្រពន្ធត្រូវរថយន្តដឹកប្រេងបុកបាក់ថ្គាម និងបែកក្បាលរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែរបួសធ្ងន់ធ្ងរពេកបានស្លាប់នៅមន្ទីរពេទ្យ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៥
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា មនុស្ស២នាក់ទៀតបានស្លាប់ដោយសាររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន«រិទ្ធិមុនី»បុកកាលពីវេលាម៉ោង៦ និង៥០នាទីល្ងាចថ្ងៃទី១៥ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១២:៥៤
ខេត្តបាត់ដំបង ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបើករត់ក្នុងចម្ងាយផ្លូវជិត២០គីឡូម៉ែត្រ ទើបសមត្ថកិច្ចស្ទាក់ចាប់បានក្រោយពីបុកក្មេងស្រីម្នាក់ស្លាប់កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៦ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:១៥
រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ ដែលបើក ដោយយុវជនម្នាក់ជ្រុលបុកម៉ូតូ២គ្រឿងជាបន្តបន្ទាប់ ហើយរេចង្កូតទៅបុករបាំងថ្មចែកផ្លូវបណ្តាលឱ្យប៉ើង១៤កង់លើដងមហាវិថីព្រះមុនីវង្ស មុខភោជនីយដ្ឋានស៊ាវស៊ាវ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៥ ឧសភា ២០១២។ រថយន្តព្យាយាមបើកគេចបានប្រហែលជាង១០០ម៉ែត្រ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០០ 
រាជធានីភ្នំពេញ ៖ មនុស្ស៤នាក់រងរបួសធ្ងន់ និងរថយន្តម៉ាកកូរ៉ូឡា រងការខូចខាតយ៉ាងដំណំ ដោយសារអ្នកបើករថយន្តបើករេចង្កូតទៅបុកផ្ទប់ជាមួយដើមឈើ ។ ហេតុការណ៍នេះកើតឡើងនៅតាមមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ឧសភា ២០១២។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៥៥
រាជធានីភ្នំពេញ ៖ រថយន្តទួរីស ពណ៌ទឹកប៊ិច ផ្ទុកទំនិញពេញរថយន្ត ខណៈពេលបើកតាមមហាវិថីព្រះមុនីវង្សដល់មុខមជ្ឈមណ្ឌលកម្សាន្តរ៉ក ស្រាប់តែដាច់កង់ក្រោយខាងឆ្វេងបើកទៅបុកលែងរួច ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៤៩
រាជធានីភ្នំពេញ ៖ បុរសស្រវឹងម្នាក់បានបើកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ មួយគ្រឿងទៅបុករថយន្ត CR-V ពណ៌ទឹកប្រាក់ មួយគ្រឿងដែលកំពុងបត់ឆ្លងថ្នល់ បណ្តាលឱ្យរថយន្តក្រពឹត និងខូចខាតបន្តិចបន្តួច។ នៅពេលម្ចាស់រថយន្តទាមទារឱ្យសងថ្លៃខូចខាត បុរសស្រវឹងនោះក៏បានធ្វើជាសន្លប់ស្តូកស្តឹងក្បែរម៉ូតូដល់ពេលម្ចាស់រថយន្តថា មិនបាច់សង់ថ្លៃខូចខាតរថយន្តរបស់គាត់ទេ ក៏ងើបពី

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៣០ 
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង ពណ៌សមួយគ្រឿង បានបើកធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារកង់ ហើយព្រូរថយន្តម្នាក់រងរបួសបានត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ឧសភា នៅតាមផ្លូងជាតិលេខ៦ ត្រង់ស្ពានទី១០ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌប្ញស្សីកែវ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:១៨ 
រាជធានីភ្នំពេញ ៖ បុរស២នាក់បងប្អូនជិះម៉ូតូឌុបគ្នារវល់តែងាកក្រោយនិយាយគ្នា ជ្រុលទៅបុកគូទម៉ូតូពីខាងមុខ បណ្តាលឱ្យដួលសន្លប់២០នាទី ទើបដឹងខ្លួនវិញ ។ គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ឧសភា លើកំណាត់ផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៤៥
ខេត្តកំពង់ស្ពឺ ៖ រថយន្តទួរីសបើកគេចរថយន្តមួយគ្រឿង បានទៅបុករថយន្តកុងតឺន័រដែលខូចចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត៦នាក់ ក្នុងនោះប្រុសម្នាក់ ជាបើកបររថយន្តរងរបួសទាំងអស់គ្នា គឺរបួសធ្ងន់៣នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ ឧសភា លើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចផ្សារវត្តវឌ្ឍនាចាស់ ស្រុកសំរោងទង ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៣០
រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកកបើកបរពេលយប់អត់មានភ្លើង ហើយអ្នកបើកបរអត់មានប័ណ្ណបើកបរមកដល់រង្វង់មូលអត់បត់តាមរង្វង់មូលទេ បត់ឆ្វេងតែម្តង ទើបជ្រុលទៅបុកម៉ូតូស្មាស់វី បណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា នៅជិតរង្វង់មូលដើមពោធិ៍ភោជនីយដ្ឋានទន្លេសាប តាមបណ្តោយវិថីព្រះស៊ី

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:២៣
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានសន្លប់បាត់ស្មារតីនៅលើផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនបុកឆ្កែមួយក្បាលដែលកំពុងរត់ឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៦ ឧសភា ២០១២។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:១៥
ខេត្តកំពង់ចាម៖ បុរសម្នាក់ខណៈពេលត្រឡប់មកពីទិញទឹកអាស៊ីតយកទៅចម្ការកៅស៊ូក៏ដួលម៉ូតូបណ្តាលឱ្យបែកប៊ីដុងខ្ទាតទឹកអាស៊ីតត្រូវមុខនិងភ្នែកទាំងសងខាងរបួសធ្ងន់ ។ ហេតុការណ៍ដែលស្មានមិនដល់នេះកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ឧសភា នៅភូមិឈូក ឃុំត្រមោង ស្រុកមេមត់ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៤៥
ខេត្តកំពត៖ រទេះគោដឹកអុសចំនួន៣គ្រឿង បានត្រូវរថយន្តយីឌុបបុកពីក្រោយជាបន្តបន្ទាប់គ្នាបណ្តាលឱ្យរទេះមួយគ្រឿងបាក់ខ្ទេចទាំងស្រុង និងពីរគ្រឿងទៀតរងការខូចខាត ព្រមទាំងងាប់គោអស់២ក្បាល របួសធ្ងន់១ និងស្រាល៣ក្បាល ហើយអ្នកបរទេះរបួសធ្ងន់ម្នាក់ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៣នាទីយប់ថ្ងៃទី១៤ ឧសភា នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុច

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:១៥
រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី៩៨ មួយគ្រឿង បានជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវដួលរដូករណែលអស់ចំនួន៦ផ្ទាំង ហើយខ្ទាតទៅប៉ះប៉ូលិសម្នាក់បណ្ដាលឱ្យរងរបួសថែមទៀត ។ ទោះជាបែបណា ក្រោយពីបុករបាំងដែកពុះចែកទ្រូងផ្លូវបង្កឱ្យមន្ដ្រីប៉ូលិសម្នាក់រងរបួស ហើយរថយន្ដបង្កបានព្យាយាមបើករត់គេចជាង៥០០ម៉ែត្រ ចូលទៅផ្លូវលំមួយ ក៏ត្រូវ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:០០
រាជធានីភ្នំពេញ ៖ ម៉ូតូគុបជ្រុង ពណ៌ស្លែ និងម៉ូតូវីវ៉ា ពណ៌ខ្មៅ បានបុកគ្នាបណ្តាលឱ្យដួលរងរបួសទាំងសងខាងកាលពីវេលាម៉ោង៤ និង២៣នាទីទៀបភ្លឺថ្ងៃទី១៦ ឧសភា នៅមុខរិទ្ធីយ៉ាម៉ាស្សា និងស្ទឺម កែងផ្លូវលេខ៣៦០ និងផ្លូវលេខ១៦៣ ស្ថិតក្នុងភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៥៦ 
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាក់ជើងខាងឆ្វេង ខណៈរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដីបត់ស្តាំទាក់ដៃចង្កូតជាមួយកង់របស់ជនរងគ្រោះដួលចូលក្រោមរថយន្តកិនជើង ហើយរថយន្តអូសកង់ទៅជាមួយប្រមាណ២០ម៉ែត្រ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ឧសភា នៅស្តុបទួលទំពូង តាមមហាវិថីម៉ៅសេទុង កែងផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣១ 
ខេត្តបាត់ដំបង ៖ មនុស្ស២នាក់ទៀតហើយបានស្លាប់ដោយសាររថយន្តក្រុងដឹកអ្នកដំណើរបុក កាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី១៥ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ដែលគេព្យាយាមបិទបាំង ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៣ 
ខេត្តសៀមរាប ៖ មានការកកស្ទះចរាចរណ៍ប្រមាណ១ម៉ោងលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខទីប្រជុំជនផ្សារលើធំថ្មីនៃក្រុងទេសចរណ៍សៀមរាប បណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកភ្ញៀវទេសចរបុកជាមួយម៉ូតូមួយគ្រឿង ។ ហេតុការណ៍នេះកើងឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៤ 
រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័ររបស់កំពង់ផែស្វយ័ត្នភ្នំពេញ មួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាបញ្ឆិតកៀបជាប់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតដឹកទឹកក្រូចកូកាកូឡា បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណាពុំបង្កឱ្យមនុស្សរងរបួសឡើយ ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១៥ 
ខេត្តកំពត ៖ អ្នកបើកបរស្រវឹងធ្លាក់ភ្នែកម្នាក់បានបើករថយន្តបែនម៉ាកហ៊ីណូ កង់១២ ពណ៌ទឹកក្រូច មួយគ្រឿងបោះពួយទៅបុកបង្គោលរបងស៊ីម៉ង់ត៍នៅក្បែរផ្លូវបាក់រាបអស់៥ដើម ហើយធ្លាក់ចូលស្នាមភ្លោះ ឯព្រូខ្ទាតចេញតាមកញ្ចក់បណ្តាលឱ្យរងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៤នាទីយប់ថ្ងៃទី១៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត់-ខេត្ត
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:០០ 
ខេត្តបាត់ដំបង ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន«រិទ្ធិមុនី»បានបុកគូទអេស្កាវ៉ាទ័រពីក្រោយពេញទំហឹង ខណៈធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ឯអ្នកបើកនិងអ្នកដំណើរជិត១០នាក់ទៀតរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ ឧសភា នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ។