ព័ត៌មានកីឡា

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៥៦
Barcelona ជាក្លឹបយក្សក្នុងក្របខណ្ឌបាល់ទាត់ La Liga អេស្ប៉ាញ ត្រៀមបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់ក្នុងប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រីកសាលាហ្វឹកហ្វឺនបាល់ទាត់នៅទូទាំងពិភពលោក ដោយមានទិសដៅហ្វឹកហ្វឺនយុវវ័យជាង១០.០០០នាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ។
ក្លឹប Barcelona ជាក្លឹបឆ្នើមនៅអេស្ប៉ាញ ត្រៀមបង្កើតសាលាហ្វឹកហាត់បាល់ទាត់ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ហើយជា

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤០
ប្រភពពីទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ឧសភា កន្លងមក ផ្សាយឱ្យដឹងថា នាងអេលីន ណ័រដេហ្គ្រេន ជនជាតិស៊ុយអែត អតីតប្រពន្ធលោកថៃហ្គ័រ វូដ កីឡាករវាយកូនហ្គោលពិភពលោក ជនជាតិអាមេរិក បានលេចឮព័ត៌មានក្នុងប្រព័ន្ធវេបសាយថា នាងឈប់សេពគប់ជាមួយលោកជេមីឌីងមេន គូស្នេហ៍ថ្មីជាអ្នកជំនួញហើយ ។
ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៣៧
កីឡាករអេស្ប៉ាញដានី ប៉េដ្រូហ្សាបានធ្វើឱ្យមានចំណាប់អារម្មណ៍ជាថ្មីពីបណ្តាអ្នកស្នេហាវិស័យកីឡាប្រណាំងម៉ូតូGrand Prixបន្ទាប់ពីរូបគេបានយកឈ្នះការប្រណាំងបណ្តោះអាសន្នកម្មវិធី French Grand Prixនៅទីលានប្រណាំងក្រុង Le Mansស្ថិតនៅភាគខាងលិចប្រទេសបារាំងកាលពីសៅរ៍ទី១៩ខែឧសភា ។
ប៉េដ្រូហ្សាដែលជាអ្នកបើកបរឱ្យក្រុមហុងដាបានយកឈ្នះការនាំមុខបណ្តោះអាសន្នជាលើកទី២០ក្នុងអាជីពបន្ទាប់ពីបញ្ចប់ការ

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:១៣
Andrey Amadorទទួលបានក្តីរីករាយជាលើកដំបូងនៅក្នុងអាជីពក៏ដូចជាក្នុងរដូវកាលក្រោយពីបានយកឈ្នះដំណាក់ទី១៤ប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaកាលពីថ្ងៃសៅរ៍ទី១៩ខែឧសភា ។ ការប្រណាំងក្នុងដំណាក់នេះបានបញ្ចប់នៅទីក្រុង Cerviniaប្រទេសអ៊ីតាលី ។

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៥៥
បន្ទាប់ពីរង់ចាំអស់រយៈពេល៥៧ឆ្នាំ ក្លឹបតោខៀវ Chelsea បានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្ររបស់ខ្លួន គឺបានយកឈ្នះក្លឹប Bayern ដោយលទ្ធផល 4-3 នៃការស៊ុតបាល់ទាត់ប៉េណាល់ទីកាត់សេចក្តីចុងក្រោយ បន្ទាប់ពីលេងបន្ថែមម៉ោង១៥នាទី២ដងបានត្រឹមតែស្មើ 1-1។
នេះគឺជាការលើកពានយូហ្វាឆេមពានលីកលើកទី១សម្រាប់ក្លឹបតោខៀវ Chelsea ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីកីឡាករវីរបុរសដ្រកបាស៊ុតបាល់ប៉េណាល់ទី

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣៦ 
រាជធានីភ្នំពេញ ៖ អ៊ឹង បូរិន មកពីក្លឹបគជសារកីឡា ជួបពុទ្ធ ឆាយរិទ្ធី មកក្លឹបពុទ្ធសេរីវង្សព្រែកតាទែន នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN ក្នុងវគ្គជម្រុះវិលជុំពូលA នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក១០លានរៀល ពីក្រុមហ៊ុនស្រាផែនដី នៅថ្ងៃទី១៩ ឧសភានេះ គឺគ្រាន់តែឡើងមកកំដរឆាកប៉ុណ្ណោះ ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:២៨
ការប្រកួតបាល់ទាត់បារាំងឡឺសំផ្ចូណាបញ្ចប់រដូវកាលសម្រាប់រាត្រីថ្ងៃអាទិត្យនេះមាន 10 ប្រកួត ។ ក្រុម Montpellier និង Paris SG ប្រជែងគ្នាលើកពាន ខណៈ Valenciennes, Brest, Dijon ត្រូវការឈ្នះដើម្បីរស់ ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:២៤
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គផ្តាច់ព្រ័ត្រសម្រាប់រាត្រីថ្ងៃសៅរ៍នេះមាន១ប្រកួត។ ក្រុម Bayern មានប្រៀបជាងក្រុម Chelsea ដោយសារប្រកួតក្នុងពហុកីឡដ្ឋានរបស់ខ្លួន តើក្រុម Bayern អាចលើកពានយូហ្វាឆេមពានលីកក្នុងទឹកដីរបស់ខ្លួនបានទេ ?

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១៩
ការប្រកួតបាល់ទាត់អ៊ីតាលីស៊េរី B ជុំទី 41 សម្រាប់ចុងសប្តាហ៍នេះមាន 11 ប្រកួត។ ក្រុម Torino និង Pescara ប្រជែងគ្នាយកលេខ 1 ក្នុងតារាង ឯ Vicenza, Nocerina ត្រូវការឈ្នះដើម្បីរស់ ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១២
ការប្រកួតបាល់ទាត់ចម្រុះតំបន់អឺរ៉ុបសម្រាប់ចុងសប្តាហ៍នេះមាន 10 ប្រកួត ។ ក្រុម West Ham, Juventus និង Resenborg សង្ឃឹមឈ្នះគូប្រកួតរៀងៗខ្លួន ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០២
កីឡាករអាមេរិក David Zabriskieបានកាត់ផ្តាច់ជ័យជម្នះ៣ដំណាក់បន្តបន្ទាប់គ្នារបស់កីឡាករស្លូវ៉ាគី Peter Saganក្រោយពីរូបគេយកឈ្នះដំណាក់ទី៥កាលពីថ្ងៃទី១៧ឧសភា ។ ការប្រណាំងក្នុងដំណាក់ទី៥នេះធ្វើនៅជុំវិញទីក្រុង Bakersfield រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។
Zabriskieដែលជាអ្នកជិះកង់ឱ្យក្រុមGarmin-Barracudaបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ២៩,៧គីឡូម៉ែត្រដោយការប្រណាំងធ្វើនៅជុំវិញទីក្រុង Bakersfield រដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ Zabriskieបានបញ្ចប់ដំណាក់នេះដោយប្រើអស់

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១៩
ជើងឯកប្រណាំងម៉ូតូ Grand Prixពិភពលោកសញ្ជាតិអូស្ត្រាលីខាស៊ី ស្តូន័របានធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងខណៈកាលពីថ្ងៃទី១៧ឧសភាគេបានប្រកាសថា នឹងលាឈប់ពីការប្រណាំងនៅឆ្នាំដំណាច់នេះដោយមូលហេតុគ្រួសារ។ ស្ថិតនៅក្នុងវ័យ២៦ឆ្នាំ ស្តូន័របានយកឈ្នះជើងឯកការប្រណាំងចំនួន៣៥លើកក្នុងអាជីពហើយបច្ចុប្បន្នកំពុងនាំមុខនៅលើតារាងជើងឯកពិភពលោក

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៤២
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទះដណ្តើមពានរង្វាន់លីអូឆ្នាំ២០១២ ដែលធ្វើឡើងនៅពហុកីឡដ្ឋានស្តាតចាស់ សម្រាប់ពូលA ក្រុមក្រសួងមហាផ្ទៃ បន្ទាប់ពីបានយកឈ្នះក្រុមខេត្តកណ្តាល២ ក្នុងលទ្ធផល៣សិត០ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ ឧសភា មកនេះ គេអាចឆ្លងផុតពីវគ្គជម្រុះវិលជុំក្នុងពូល និងអាចមានឱកាស ត្រៀមឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៧
កីឡាករលំដាប់ទី៤ពិភពលោកសញ្ជាតិអង់គ្លេសអ៊ែនឌី មូរ៉េកាលពីថ្ងៃទី១៧ឧសភាបានទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំងបន្ទាប់ពីរូបគេធ្លាក់ចេញពីជុំទី៣កម្មវិធី Internazionali BNL d'Italia។ ការប្រកួតក្នុងជុំទី៣នោះរៀបចំធ្វើនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
មូរ៉េបានបរាជ័យក្រោមថ្វីដៃកីឡាករបារាំង Richard Gasquet ក្នុងលទ្ធផល៦-៧,៦-៣និង៦-២ ។ បរាជ័យលើកនេះរូបគេអះអាង

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១២:១៩
កីឡាករដាណឺម៉ាក Lars Ytting Bakទទួលបានក្តីរីករាយជាលើកដំបូងក្នុងកម្មវិធី Tour of Italyឬ Giro d’Italiaក្រោយពីរូបគេយកឈ្នះដំណាក់ទី១២កាលពីថ្ងៃពុធទី១៧ខែសភា ។ ការប្រណាំងក្នុងដំណាក់នេះបានបញ្ចប់នៅទីក្រុង Sestri Levanteប្រទេសអ៊ីតាលី ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០៩
លោកថូម៉ាស់ ក្រូត តំណាងផ្ទាល់របស់កីឡាករស៊ីនជី ខាហ្គាវ៉ា ខ្សែប្រយុទ្ធជនជាតិជប៉ុន របស់ក្លឹប Dortmund បានបញ្ជាក់ប្រាប់តាមប្រព័ន្ធវ៉េបសាយ «ហ្គោល»ថា កីឡាករខាហ្គាវ៉ាមានឱកាសធ្វើដំណើរទៅក្លឹប Man Utd ក្រោយពីមានបង្ហាញរូបភាពលោកហ្វើគូសុន ខណៈពេលធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ«ដេអេហ្វេ បេ ប៉ូខាល» របស់អាល្លឺម៉ង់កាលពីសប្តាហ៍មុន ។

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០៧ 
ក្លឹប Chelsea កំពុងស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរក្នុងការចុះកិច្ចសន្យាថ្មីដល់កីឡាករដ្រក់បា ព្រោះអាយុរបស់កីឡាកររូបនេះឈានចូលដល់វ័យចំណាស់ជាមូលហេតុធ្វើឱ្យសាមីខ្លួនមានក្តីស្រមៃក្នុងការស្វែងរកជម្រកថ្មីដែលអាចផ្លាស់ទៅក្របខណ្ឌបាល់ទាត់អាមេរិក ប៉ុន្តែជាចុងក្រោយនេះបានលេចឮដំណឹងថា ក្លឹប Barcelona យល់ព្រមទទួលយកខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូតឌីវ័ររូបនេះ

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០៦
មានពាក្យចរាមអារ៉ាមថា កីឡាករបាឡូតេលលី នឹងផ្លាស់ចេញពី Man City ក្នុងអំឡុងពេលបិទរដូវកាលនេះ ព្រោះសាមីខ្លួនខកខានមិនបានចូលលេងជាច្រើនប្រកួតក្នុងដំណាក់កាលចុងក្រោយនៃរដូវកាល២០១១-២០១២ ។
កីឡាករម៉ារីយ៉ូ បាឡូតេលលី អាចត្រូវធ្វើជាថ្នូរក្នុងការដោះដូរជាមួយកីឡាករស្លាតាន អ៊ីប្រាហ៊ីម៉ូវិច ហើយខណៈពេលមានឮពាក្យ

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០៥
រុតវ៉ាន់ នីស្តេលរ៉យ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់ ប្រកាសចូលនិវត្តន៍នៅក្នុងវ័យ៣៥ឆ្នាំ ក្រោយពីឈានជើងចូលក្នុងអាជីពកីឡាករបាល់ទាត់អស់រយៈពេលជាង១៩ឆ្នាំ ។
កីឡាកររុតវ៉ាន់ នីស្តេលរ៉យ បានចូលលេងឱ្យក្លឹប Malaga ជាក្លឹបបច្ចុប្បន្នក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃទី១៣ ឧសភា កន្លង

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០៣ 
ក្របខណ្ឌបាល់ទាត់ប្រឺមីញេលីកជាឆ្នាំទី២បន្តបន្ទាប់គ្នា ក្រោយពីជួយក្លឹប Man City ដណ្តើមជើងឯកក្នុងលីកកំពូលជាលើកដំបូងក្នុងអំឡុងពេល៤៤ឆ្នាំ ។
កីឡាករចូហាត មានទម្រង់លេងរឹងមាំការពារបាល់មិនឱ្យចូលទីបានសរុប១៧ប្រកួត ក្នុងរដូវកាល២០១១-២០១២ តិចជាងកាលពី

ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:០២
លោកអាឡិចហ្វើគូសុន គ្រូបង្វឹកក្លឹប Man Utd បញ្ជាក់ថា កីឡាករផូល ស្កូល ខ្សែបម្រើវ័យចំណាស់នឹងបន្តលេងឱ្យក្លឹបក្នុងរដូវកាល២០១២-២០១៣ ក្រោយពីបន្តកិច្ចសន្យារយៈពេល១ឆ្នាំ ។
កីឡាករផូល ស្កូល បានត្រឡប់មកលេងឱ្យក្លឹប Man Utd ជាថ្មីក្នុងខែមករា កន្លងមក ក្រោយពីប្រកាសចូលនិវត្តន៍កាលពីរដូវ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២៣
កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើដែលមានតម្លៃខ្ពស់របស់ក្លឹបReal Midrid កំពុងក្លាយជាជើងឯកក្នុងក្របខណ្ឌបាល់ទាត់La Liga អេស្ប៉ាញក្នុងរដូវកាលនេះ បាននាំកូនប្រុសអាយុ២២ខែជិះរថយន្តឡាំប៊ឺហ្គីនី យ៉ាងរំភើយមិនខ្វល់ពីបញ្ហាអ្វីទាំងអស់ ។
រ៉ូណាល់ដូ នាំកូនប្រុសដែលចាប់កំណើតជាមួយស្ត្រីអនាមិកម្នាក់ដោយអង្គុយលើភ្លៅរួមទាំងបើកបររថយន្តឡាំប៊ឺហ្គីនីដែលមាន

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៦
បណ្តាក្រុមអ្នកគាំទ្របាល់ទាត់ក្លឹបMan Cityនៅមានការចងចាំ និងកត់សម្គាល់លើលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតម្ចាស់ក្លឹបបានល្អដោយនាំគ្នាចូលថតរូបជាហូរហែក្នុងអំឡុងពេលប្រកួតក្របខណ្ឌប្រឺមីញលីក អង់គ្លេស ដែលក្លឹបMan City បើកទ្វារទទួលស្វាគមន៍ក្លឹបMan Utd និងឈ្នះក្នុងលទ្ធផល១-០ កាលពីយប់ថ្ងៃទី៣០ មេសា ។ លោកទៅទស្សនាការប្រកួតនោះជាមួយកូន

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣១
ការប្រកួតបាល់ទាត់អៀរឡង់ប្រឺមីញេលីក និងអៀរឡង់ D1 សម្រាប់រាត្រីថ្ងៃសុក្រនេះមាន 10ប្រកួត ។ ក្រុម Shamrock, Cork City, St Patrick និង Limerick មានប្រវត្តិល្អជាងគូប្រកួត ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:២៣
ការប្រកួតបាល់ទាត់បារាំង D2 បញ្ចប់រដូវកាលសម្រាប់រាត្រីថ្ងៃសុក្រនេះមាន 10 ប្រកួត ។ ក្រុមខ្លាំងប៉ះខ្លាំងគឺ Nantes ទទួលភ្ញៀវ Sedan ខណៈពេលដែល Troyes, Bastia និង Reim ត្រូវការឈ្នះគូប្រកួតដើម្បីអបអរសាទរការឡើងទៅលេងនៅឡឺសំផ្ចូណារដូវកាលក្រោយ ។