សន្ដិសុខសង្គម

ថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១២ ម៉ោង ១៦:២៤
ខេត្តកំពង់ចាម ៖ ថៅកែស្រីលក់ទឹកម្នាក់ត្រូវបានក្រុមចោរមួយក្រុមមានគ្នាមិនតិចជាង២នាក់នោះទេ បានវាយដំធើ្វបាបលើរាងកាយហើយរឹត.កសម្លាប់ញាត់ចូលក្នុងរោងម៉ាស៊ីនបូមទឹកនៅខាងក្រោយផ្ទះ ប្រមូលយកគ្រឿងអលង្ការអស់ជាង៧តម្លឹង លុយមួយចំនួនធំ ម៉ូតូ C125 ស៊េរី២០០៨ មួយគ្រឿង រួចគេចខ្លួនបាត់។
ថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១២ ម៉ោង ១៧:៣១
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់បម្រាម និងកំណត់ការដឹកជញ្ចូនប្រេងឥន្ទនៈ ឧស្ម័នចំហេះ និងយានយន្តដឹកធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់៥ មេសា នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន តែសាលារាជធានីបានកំណត់ឱ្យមានការដឹកជញ្ជូនប្រេងឥន្ទនៈ ឧស្ម័នចំហេះ និងយានយន្តដឹកធ្ងន់ចេញ-ចូលក្នុងរាជធានីបានក្នុងចន្លោះចាប់ពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹកលើសពីនេះមិនអនុញ្ញាតជាដាច់ខាត ។

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៦:១៣ 
ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចជំនាញអះអាងថា ជាជនសកម្មបំផុតក្នុងការគាស់ និងឡើងផ្ទះលួចយកទ្រព្យសម្បត្តិអ្នកភូមិត្រូវចាប់ខ្លួនបានបន្តបន្ទាប់តាំងពីវេលាម៉ោង១១ព្រឹក រហូតដល់ម៉ោង១រសៀលថ្ងៃទី២៩ មីនា ដែលម្នាក់ចាប់នៅក្នុងផ្ទះជួលនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ចាប់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ជាមួយនឹងការរឹបអូសវត្ថុតាងច្រើនសន្ធឹកសន្ធាប់។

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៥:១០ 
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានត្រូវជន២នាក់បងប្អូនព្រួតគ្នាវាយនិងគប់ដុំថ្ម បណ្តាលឱ្យរបួសបែកក្បាលពីរកន្លែងដេរ៨ថ្នេរ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ មីនា នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខណៈមានទំនាស់គ្នារឿងលេងបាល់ភ្នាល់ដាក់លុយ ។

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៣:១២ 
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នទៅលើយុវជនកូនអ្នកមានម្នាក់ដាក់ពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃទី២៨ មីនា រង់ចាំការសម្រេចអង្គសេចក្តី ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ស្តីពីការបង្ក្រាបបទល្មើស គ្រឿងញៀន ។

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមីនា ឆ្នាំ២០១២ ម៉ោង ១០:៣១ 
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មីនា ខណៈយុវជនម្នាក់នោះជាប់ពាក់ព័ន្ធអំពើឆក់កាបូបអ្នកដំណើរតាមដងផ្លូវសាធារណៈ ។

ថ្ងៃព្រហស្បត្ត៏ ទី២៩ ខែមីនា ឆ្នាំ២០១២ ម៉ោង ១២:៥៨ 
រាជធានីភ្នំពេញ ៖ជនសង្ស័យ២នាក់ ត្រូវប៉ូលិសសង្កាត់ស្វាយប៉ាក រួមទាំងប្រជាពលរដ្ឋនាំគ្នាដេញចាប់បានបន្ទាប់ពីស្ទាក់ផ្លូវប្លន់ម៉ូតូម៉ាកស្គូពី ពីស្ត្រីម្នាក់ តែមិនបានសម្រេច ។ អំពើប្លន់នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ មីនា នៅចំណុចផ្លូវចូលទីក្រុងរណបហ្គ្រេនភ្នំពេញ ស្ថិតនៅក្រុមទី១៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនសង្ស័យ ១-ឈ្មោះ យ៉េន ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួល

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៧:៣១
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលសេពគប់មិត្តភក្តិប៉ះចំចោរ លុះផឹកស៊ីជាមួយគ្នាស្រវឹងធ្លាក់ភ្នែកចូលដេកជ្រុះកូនសោម៉ូតូ ក៏ត្រូវមិត្តភក្តិដែលជាចោរនោះឃើញរើសយកទៅចាក់ម៉ូតូលួចជិះទៅបាត់ស្រមោល ។ ឯយុវជនរូបនេះក្រោយភ្ញាក់ពីដេកបាត់ម៉ូតូដឹងថាត្រូវមិត្តភក្តិលួចយកទៅដែរ ប៉ុន្តែខ្លាចម្តាយស្តីបន្ទោស និងចង់ឱ្យម្តាយទិញម៉ូតូថ្មីឱ្យជិះវិញ ក៏កុហកថាត្រូវចោរប្រដាប់អាវុធភ្ជង់គំរាមបាញ់សម្លាប់ប្លន់យកម៉ូតូទៅបាត់ហើយ ។

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៦:៤៩ 
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ មីនា ២០១២ វេលាម៉ោង៦ និង៥០នាទីល្ងាច នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះធុន ប៊ុនធឿន អាយុ៣២ឆ្នាំ ជាសន្តិសុខរបស់ក្រុមហ៊ុនCFM មានទីលំនៅក្នុងភូមិច្រេស សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ តាមដីកាលេខ១៨១១ ចុះថ្ងៃទី៣០ កក្កដា ២០០៩ របស់ចៅក្រមស៊ើបសួរសាលា
ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៥:១៤ 
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប៉ូលិសអន្តរាគមន៍ខណ្ឌទួលគោកស្ទាក់ចាប់បាននៅមុខវិទ្យាល័យជា ស៊ីម សាមគ្គី ក្រោយពេលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីលក់ស្រាបៀរម្នាក់នៅពេលកំពុងជិះម៉ូតូតាមបណ្តោយផ្លូវលេខ២៧១ ខាងជើងមន្ទីរពេទ្យព្រះកុសុុមៈ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក វេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ។

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៤:៤៦ 
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ប្រុសស្រីត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីជននោះរួមដៃគ្នាធ្វើសកម្មភាពលួចកាបូបលុយរបស់ស្រ្តីម្នាក់នៅតូបលក់ខោអាវលេខF1.070 ក្នុងផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៧ មីនាឆ្នាំ២០១២

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៥:៤១
ខេត្តកំពត ៖ សកម្មភាពចោរកាច់សោ.កម៉ូតូនៅក្នុងទឹកដីក្រុងកំពត បច្ចុប្បន្នកំពុងកម្រើកឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ។ ជាក់ស្តែងកាលពីវេលាម៉ោង៥និង១៣នាទីល្ងាចថ្ងៃទី២៧ មីនា ២០១២ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត មានសិស្សស្រីម្នាក់រៀននៅអនុវិទ្យាល័យរតនៈវិជ្ជាបានចតម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ នៅមុខហាងលក់ភេសជ្ជៈ និងគ្រឿងទេសយីហោហេងឌី ដើម្បីចូលទិញអីវ៉ាន់មួយប៉ព្រិចភ្នែកក៏ត្រូវចោរលួចកាច់

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១០:១៣ 
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលស្រុកថ្មពួក បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ពីបទលួចយកទ្រព្យសម្បត្តិគេកាលពីព្រឹកថ្ងៃទី២៥ មីនា នៅភូមិអ្នកតា ឃុំថ្មពួក ។

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ០៩:៤១ 
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីប្រើល្បិចធ្វើជាជួយគ្រាហ៍មន្ត្រីនគរបាលចូលនិវត្តន៍ម្នាក់ឡើងរថយន្ត ហើយបន្លំលួចយកកាបូប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៧ មីនានៅចំណុចផ្ទះលក់គ្រឿងម៉ាស៊ីន ស្ថិតនៅផ្ទះលេខ២២១សេ ផ្លូវលេខ១៨២ ខាងលិចស្តុបទេពផន សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១០:០២ 
រាជធានីភ្នំពេញ ៖ យុវជនម្នាក់រយះបាតដៃជិតដាច់មេដៃខាងឆ្វេង ខណៈចោរម្នាក់ហៅជិះឌុបយកទៅធ្វើសកម្មភាពប្រុងប្លន់យកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ប៉ុន្ដែប្រវាយប្រតប់គ្នាមិនឈ្នះជនរងគ្រោះ រត់គេចចូលព្រៃបាត់ស្រមោល កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ មីនា នៅតាមផ្លូវណរប្រ៊ីត ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៦:០៨
ខេត្តរតនគិរី ៖ ជនសង្ស័យចោរបាញ់ប្លន់ដណ្តើមយកខ្សែ.ក និងកាបូបប្រាក់ពីស្ត្រីលក់គ្រឿងទេសនៅខេត្តរតនគិរី កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានប៉ូលិសស្នងការដ្ឋានខេត្តរតនគិរី សហការជាមួយប៉ូលិសស្នងការដ្ឋានខេត្តក្រចេះស្ទាក់ចាប់បានម្នាក់ហើយកាលពីថ្ងៃទី ២៦ មីនា ២០១២ វេលាម៉ោង១និង៣០នាទីរសៀលខណៈគេសម្ងំលាក់ខ្លួនក្នុងផ្ទះនៅឯស្រុកកំណើត បន្ទាប់ពីបើកការស្រាវជ្រាវយ៉ាងក្តៅគគុករយៈពេល២-៣ថ្ងៃកន្លងមកនេះ ។
ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៨:៥៤ 
រាជធានីភ្នំពេញ ៖ និស្សិតស្រីម្នាក់ជាកូនអ្នកមាន ត្រូវបានចោរលួចចាក់សោយករថយន្តម៉ាកកាមរីស៊េរី២០០៧ ហាយប្រ៊ីដទៅបាត់ ខណៈនាងអង្គុយញ៉ាំប្រហិតចៀន-ពងទាកូន នៅទីប្រជុំជនអ៊ូអរ តាមផ្លូវលេខ៣៥៧ ភូមិដើមមក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ បង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងកាលពីវេលាម៉ោង៥

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៦:២៣ 
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាប់សង្ស័យពីបទបង្កហិង្សាបណ្តាលឱ្យមនុស្សម្នាក់ ស្លាប់ ត្រូវនគរបាលស្រុកមង្គលបុរីចំនួន១៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ត សុផល អធិការស្រុកហ៊ុមព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ មីនា នៅភូមិចម្ការចេក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ។

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៦:១៧ 
រាជធានីភ្នំពេញ ៖ ចោរឆក់ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវបានប៉ូលិសខណ្ឌទួលគោកស្ទាក់ចាប់បានជាក់ស្ដែងនៅមុខវិទ្យាល័យជាស៊ីមសាមគ្គីក្រោយពីជននេះធ្វើសកម្មភាពឆក់កាបូបស្ដ្រីលក់ស្រាបៀរម្នាក់ ខណៈកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៦ មីនា ២០១២។
ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៤:៤១ 
ខេត្តកំពត ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលស្រុកបន្ទាយមាសចាប់ខ្លួន កាលពីរសៀលថ្ងៃទី២២ មីនា កន្លងទៅ បន្ទាប់ពីមានការស៊ើបអង្កេតថា ជនសង្ស័យទាំង២នាក់នោះមានការពាក់ព័ន្ធលួចក្របីនៅក្នុងក្រោលមួយស្ថិតនៅក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៨ មីនា ។

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៤:១១ 
ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវបាននគរបាលយុតិ្តធម៌នៃស្នងការដ្ឋាននគរបាលេខត្តស្ទឹងត្រែង ចាប់បញ្ជូនមកកាន់តុលាការ និងបន្តបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់គេ កាលពីថ្ងៃទី២៤ មីនា វេលាទៀបភ្លឺ នៅស្រុកសំបូរ ខេត្តក្រចេះ ។

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៣:៤៤ 
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនពីរនាក់កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី២៦ មីនា ២០១២នៅផ្ទះជួលលេខ៥៤អឺ៤ ផ្លូវលេខ១២៦ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៤:០៦
ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវបាននគរបាលយុតិ្តធម៌នៃស្នងការដ្ឋាននគរបាលេខត្តស្ទឹងត្រែង ចាប់បញ្ជូនមកកាន់តុលាការ និងបន្តបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់គេ កាលពីថ្ងៃទី២៤ មីនា វេលាទៀបភ្លឺ នៅស្រុកសំបូរ ខេត្តក្រចេះ ។

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ០៩:០៤ 
រាជធានីភ្នំពេញ ៖ អំពើហិង្សាមួយបានកើតឡើងដែលបង្កដោយបុគ្គលិកពេទ្យឯកជនមួយល្បីខាងកាប់ឆៅនៅទួលគោកស្រវឹងធ្លាក់ភ្នែកមានគូកនបួនប្រាំនាក់ខ្លះដោះអាវ ខ្លះពាក់អាវមិនសមជាពេទ្យបានវាយដំទៅលើប្រជាជនពីរនាក់ បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ ព្រោះតែខឹងប្រជាជនមិនឲ្យយកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណុចកែងផ្លូវលេខ១៣ និងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ០៨:១៤ 
រាជធានីភ្នំពេញ ៖ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ឆ្មក់ចូលឆែកឆេរបង្ក្រាបសកម្មភាពគ្រឿងញៀនក្នុងសណ្ឋាគារណាណា បន្ទប់លេខ៣០៤ លើកំណាត់ផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្ស៤នាក់ គឺប្រុស២នាក់ ស្រី២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៦ មីនា ២០១២ ។