
ដោយ ៖ កោះឯករាជ្យ
ខេត្តកណ្តាល ៖ ជនជាតិអង់គ្លេសម្នាក់ និងខ្មែរ៣នាក់ត្រូវចាប់ខ្លួន និងកុមារី២នាក់ ត្រូវបានរំដោះកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ កញ្ញា នៅផ្ទះទឹកកៀនស្វាយ ដោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ និងមានចំណារអនុញ្ញាតឱ្យស៊ើបអង្កេតជាបឋមលេខ៤៧៧ ចុះថ្ងៃទី៤ កញ្ញា របស់លោកហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ >>[អានបន្ត]
សន្ដិសុខសង្គម

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមនដឹកនាំដោយលោក វរសេនីយ៍ទោអ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមន និងលោកហ៊ាង ថារ៉េត អធិការរង ដោយមានការចូលរួមពីមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើសន្និសីទកាសែតបង្ហាញមុខពាក់ព័ន្ធនឹងការលក់ដូរពន្ធផ្លូវ យានយន្តខុសច្បាប់ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តព្រះសីហនុ ៖ យុវជនទណ្ឌិតម្នាក់ត្រូវបានឆ្មាំគុកដឹកតាមរថយន្តយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ក្រោយពេលដែលទណ្ឌិតរូបនេះបានធ្លាក់ពីលើឡៅតឿ មានកំពស់ប្រមាណជាង២ម៉ែត្រ នៅក្នុងបន្ទប់ពន្ធនាគារ បណ្តាលឱ្យរងរបួសក្បាលផ្នែកខាងឆ្វេងជាទំងន់ ។ លោកប៊ូ ណាក់សោភ័ណ មន្ត្រីឆ្មាំគុកបានឱ្យដឹងថា ទណ្ឌិតដែលធ្លាក់ពីលើឡៅតឿហើយរងរបួសក្បាលជាទំងន់នោះ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះវិន ស៊ុនម៉ាកដាវីដ អាយុ៣៧ឆ្នាំ ជនជាតិហ៊្វីលីពីន ជាប្រធានគណនេយ្យនៅកាស៊ីណូរ៉ូយ៉ាល់ត្រពាំងផ្លុង ស្រុកពញាក្រែក បានបែកគំនិតលួចយកលុយថៅកែរបស់ខ្លួនអស់ជាង ២០.០០០ដុល្លារ ទៅលេងល្បែងនៅកាស៊ីណូ២កន្លែងផ្សេងទៀត ចាញ់អស់ម៉ដ្ឋ ហើយត្រូវថៅកែដឹងក៏ប្តឹងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តឱ្យ ចាប់ខ្លួន ។ តាមលោកអនុសេនីយ៍ឯកផាន់ ប៊ុណ្ណា មន្ត្រី នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តរតនគិរី ៖ ក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធបីនាក់ត្រូវបានកំលាំងជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងអធិការដ្ឋានក្រុងបានលុង ដឹកនាំដោយលោកហូង ប៊ុនថាណម នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការឡោមព័ទ្ធស្ទាក់ចាប់ខ្លួននៅលើទួលបឹងកំសាន្ត ស្ថិតនៅក្នុងភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីរសៀលថ្ងៃទី៣ កញ្ញា ។ តាមការសាកសួរនៅការិយាល័យកំរិតធ្ងន់ ជនសង្ស័យទាំងនេះបានឱ្យដឹងថា

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្របពេលអគ្គនាយកដ្ឋានពន្ធដារកំពុងមមាញឹក ក្នុងការប្រមូលពន្ធផ្លូវលើមធ្យោបាយយានយន្តគ្រប់ប្រភេទនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្រាប់តែមានជនខិលខូចឆក់ឱកាសលួចផលិតប័ណ្ណពន្ធផ្លូវរថយន្ត ក្លែងក្លាយដើរលក់នៅតាមទីតាំងលាងរថយន្ត ។ ជាក់ស្តែងនៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាប់ពាក់ព័ន្ធនឹងការទទួលទិញលក់ប័ណ្ណពន្ធផ្លូវក្លែងក្លាយ ដែលមានតំលៃ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចនគរបាលរាជ ធានីភ្នំពេញ និងនគរបាលខេត្តតាកែវ លើក្រុមឧក្រិដ្ឋជនប្លន់កូនមន្ត្រីរាជការម្នាក់ ពេលនេះត្រូវបានស្គាល់អត្តសញ្ញាណហើយគឺជាក្រុមចោរជើងចាស់ ។ ក្រុមចោរប្លន់កូនមន្ត្រីរាជការម្នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញធ្វើរបាយ ការណ៍ដាក់ទៅស្ថាប័នអយ្យការសាលាដំបូង

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តពោធិ៍សាត់ ៖ លោកអ៊ូ ប៊ុនថាន់ អាយុ៤៤ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាប់សង្ស័យលើករណីចាក់សាំងដុតកម្មកររបស់ខ្លួន ទាំងរស់ រហូតដល់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម័ កាលពីថ្ងៃទី១៨ មិថុនា ២០០៩ នៅភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ហើយបានរត់គេចខ្លួនមួយរយៈកន្លងមកនេះ ឥឡូវនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ ។ ការចាប់ខ្លួនបានធ្វើឡើងកាលពី
ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសកំណាចរូបនេះបានយកពូថៅ និងដែកស្បែង ទៅបុកចំដើមទ្រូងប្រពន្ធ ដែលកំពុងសរសៃខ្ចីរយៈពេល៤ខែ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ នៅភូមិធ្លកដីថ្ម ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ តាមរបាយការណ៍របស់ប៉ូលិសស្រុកថ្មពួកបានឱ្យដឹងថា
ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចតាមប្រមាញ់ពីបទប្លន់យុវនិស្សិតស្រី កូនអ្នកមានម្នាក់នៅមុខកូនផ្សារទំនើប (ម៉ាត) នៃស្ថានីយប្រេងតេលា ត្រូវបានចាប់ខ្លួននៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់បក្សពួករបស់គេប្រមាណ២ទៅ៣នាក់ជា បន្តទៀត ។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១០ នៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាម ស្រុកគិរីវង់ ខេត្តតាកែវ ខណៈពួកគេបានបើករថយន្តរបស់យុវនារីរងគ្រោះយកទៅប្លុងចោលនៅទីនោះ ។ រថយន្តរបស់យុវនារីរងគ្រោះម៉ាកកាមរី ស៊េរី២០០២ (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2G-9228

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកណ្តាល ៖ សត្វពស់ និងអណ្តើក ប្រមាណជិត៥០០គីឡូក្រាម ដែលឈ្មួញដឹកតាមទូកចំណុះ១តោនកន្លះ តាមដងទន្លេបាសាក់ បំរុងលោតឆត្រទៅប្រទេសវៀតណាម បានត្រូវកំលាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកកោះធំ ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១០ នៅចំណុចភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ។ លោកអនុសេនីយ៍ឯកស្វាយ សុខា អនុប្រធានមន្ទីរស្រាវជ្រាវនិង

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពង់ចាម ៖ នារីដែលងាយរងគ្រោះ ឬចាត់ទុកថា ពិការ២នាក់បានទទួលរងគ្រោះ ដោយការចាប់រំលោភពីជនអគតិ ក្នុងសកម្មភាពល្មើសដាច់ដោយឡែកពីគ្នា ក្នុងនោះនាងក្រមុំមិនគ្រប់ទឹក អាយុ២៨ឆ្នាំ រស់នៅស្រុកស្រីសន្ធរ ត្រូវបុរសអគតិចាប់រំលោភរហូតមានផ្ទៃពោះ៥ខែ ទើបបែកការណ៍ និងករណីទី២ កើតឡើងនៅស្រុកបាធាយ ដោយនាងក្រមុំគ អាយុ២២ឆ្នាំ ត្រូវបានបុរសម្នាក់ស្រវឹងស្រាចាប់រំលោភសេពសន្ថវៈ រហូតបានសំរេច

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពង់ធំ ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២ កញ្ញា បន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភសេពសន្ថវៈ លើកូនចុងអាយុ១៣ឆ្នាំម្នាក់ បានសំរេចចំនួន១៤ដង គិតចាប់តាំងពីឆ្នាំ២០០៩មក ។
ជនជាប់ចោទពីបទរំលោភកូនស្រីចុងរូបនេះអាយុ៣៤ឆ្នាំ ទីលំនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវបានសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទ បល្ល័ង្កចាប់ខ្លួន បន្ទាប់ពីមានស្ត្រីចំណាស់ជាម្តាយធំដឹកដៃកុមារីរងគ្រោះ
ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌមួយករណីដែលមានជនជាប់ ចោទឈ្មោះនេត ខៃ ដែលបានបោកបញ្ឆោតឱ្យនារីប្រមាណជាង៦០០នាក់ ងូតទឹកមន្តស្រាតក្នុងបន្ទប់រួចលួចថត ខណៈជននេះស្ថិតក្នុងភេទជាបព្វជិត ។ សវនាការនេះមានលោកស្រីគឹម ដានី ជាប្រធានក្រុមប្រឹក្សាចៅក្រម និងលោកប្លង់ សុផល ជាព្រះរាជអាជ្ញារងតំណាងអយ្យការ ព្រមទាំងជនជាប់ចោទ

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៩ខែស្ថិតក្នុងគ្រួសារអ្នកធូរធារម្នាក់ត្រូវ បានក្រុមចោរមានគ្នា២នាក់ លបគាស់ទ្វារសំរុកចូលប្លន់យកលុយ និងគ្រឿងអលង្ការជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ បន្សល់ទុកឱ្យនាងដេកសន្លប់ស្តូកស្តឹង បន្ទាប់ពីពួកចោរវាយដំបង្ខំយកទ្រព្យសម្បត្តិយ៉ាងឃោរឃៅ ។អំពើចូលប្លន់ដល់ក្នុងផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ កញ្ញា ២០១០ នៅចំណុចផ្ទះលេខI២៨ ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ ។ ស្ត្រីរងគ្រោះឈ្មោះស៊ិន ម៉ូលីកា អាយុ១៩ឆ្នាំ មានផ្ទៃពោះ៩ខែ ជិតដល់ថ្ងៃឆ្លងទន្លេទៅហើយ (សំរាលកូន) ក៏ត្រូវទទួលរងការវាយដំយ៉ាងខ្លាំងក្លាពីសំណាក់ពួកចោរថែមទៀត។ ចំណែកពួកចោរមានគ្នាពីរនាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ព្រោះពួកគេបានរត់គេចខ្លួនបាត់ក្រោយពេលប្រមូលយកលុយខ្មែរ លុយបាត (ប្រាក់ថៃ) លុយដុល្លារ និងគ្រឿងអលង្ការសរុបជាង១ម៉ឺនដុល្លារ ។

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពង់ឆ្នាំង ៖ រថយន្តក្រុងមានលួចលាក់បង្កប់ឈើគ្រញូងចំនួន៣០កំណាត់ បានត្រូវកំលាំងកងរាជអាវុធហត្ថខេត្តធ្វើការចាប់ឃាត់ និងឆែកឆេរកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ កញ្ញា នៅចំណុចជិតស្ពានខ្សាម ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ លោកវរសេនីយ៍ទោទេព សារ៉ាន់ ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសំងាត់ស្តីពីឈើគ្រញូង

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានគេកាប់មួយកាំបិតផ្គាក់ចំក្បាលជង្គង់របួស យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីព្យាបាល ប៉ុន្តែជាអកុសល៧ថ្ងៃក្រោយក៏ស្លាប់ចោលប្រពន្ធ និងកូនប្រុសស្រីចំនួន៧នាក់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ កញ្ញា ។ បុរសដែលត្រូវគេកាប់មួយកាំបិតហើយទើបតែត្រូវស្លាប់នេះឈ្មោះយន់ តេង អាយុ៤២ឆ្នាំ នៅភូមិឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ។ តាមសំដីលោក

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានត្រូវជនល្មើសកាប់ជាច្រើនពូថៅ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្នុងខណៈពេលដែលបុរសរូបនេះ កំពុងដើរតាមផ្លូវ កាលពីថ្ងៃទី២ កញ្ញា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៨ និង១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ វេលាម៉ោង១០និង៤៥នាទីយប់ ។ បុរសរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះស៊ី នន អាយុ៤០ឆ្នាំ រស់នៅក្រុម១០ ភូមិ-ឃុំកើតហេតុខាងលើ ឯជនល្មើសឈ្មោះកែវ ម៉ី
ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ កញ្ញា កំលាំងប៉ូលិសក្រុងបានឆ្មក់ចូលលំនៅឋានជាមុខសញ្ញា ជួបជុំគ្នាសេពគ្រឿងញៀន មួយកន្លែងស្ថិតនៅមណ្ឌលទី៩ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ដោយក្របួចបានអ្នកប្រើជាបុរស៣នាក់ និងស្រី្តម្នាក់ជាម្ចាស់ផ្ទះយកមកធ្វើការអប់រំ ។ បុរសស្ត្រីជាជនសង្ស័យប្រើថ្នាំញៀនដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ១-ឈ្មោះហេង វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះមាស ឫទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ក្រុងប៉ោយប៉ែត ៖ ជនម្នាក់ដែលជាប់សង្ស័យ ជាឃាតកសំលាប់មនុស្សនៅឯទឹកដីសៀម កាលពីឆ្នាំ២០០៧ បានត្រូវកំលាំងប៉េអឹមក្រុងប៉ោយប៉ែតស៊ើបអង្កេត រហូតឈានទៅធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ សីហា នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនសង្ស័យជាឃាតកនេះឈ្មោះរស់ សុខុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ
ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជិះម៉ូតូម៉ាក ហុងដា C125 ធ្វើសកម្មភាពភ្ជង់ប្លន់នៅមុខផ្ទះយកកាបូបប្រាក់ ក្នុងនោះមានលុយប្រមាណ១ម៉ឺនដុល្លារ ហើយរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ អំពើប្លន់នេះត្រូវបានគេនិយាយឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៣១ សីហា នៅចំណុចមុខផ្ទះលេខ៣៤ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណៈស្ត្រីម្ចាស់កាបូបចុះពីររថយន្ត

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តពោធិ៍សាត់ ៖ ប្រេងម្រះព្រៅភ្នំចំនួន២៨ប៊ីដុង ស្មើនឹង៩៧៧,៣គីឡូក្រាម និងរថយន្តម៉ាក TITAN ពណ៌ខៀវមួយគ្រឿងពាក់ ស្លាកលេខច០២៣៣ ភព២ ត្រូវបានមន្ត្រីមេព្រៃចាប់ឃាត់ ទុកកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១០ វេលាម៉ោង១និង៣០នាទីរសៀល ត្រង់ចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ។ លោកជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញឱ្យដឹងថា ជាមួយគ្នានឹងការចាប់ឃាត់រថយន្ត និងប្រេងម្រះព្រៅភ្នំនេះ សមត្ថកិច្ច

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តបន្ទាយមានជ័យ ៖ កាលពីពេលថ្មីៗនេះសមត្ថកិច្ចប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានរឹបអូសយករថយន្តនីស្សាន់ ចង្កូតស្តាំមួយបាំងកន្លះមួយគ្រឿងដែលឈ្មួញនាំចូលខុសច្បាប់ ពីប្រទេសថៃតាមច្រករបៀង ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ រថយន្តនោះឈ្មួញបានយកទៅជួសជុល និងបាញ់ថ្នាំនៅយានដ្ឋានក្នុងភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៩ព្រឹក

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពត ៖ ជនសង្ស័យ២នាក់ បានត្រូវកំលាំងនគរបាលស្រុកបន្ទាយមាសព័ទ្ធចាប់ខ្លួនបានកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ កញ្ញា នៅក្នុងភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង បន្ទាប់ពីជនទាំងពីរនាក់នេះ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូ C-125 ស៊េរី២០០៨ មួយគ្រឿងបានសំរេច ខណៈម្ចាស់ម៉ូតូចុះទៅបង់សំណាញ់ក្នុងប្រឡាយដែលមានចំងាយប្រហែល៥០ ម៉ែត្រពីកន្លែងចតម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកណ្តាល ៖ ឈើគ្រញូងជិតមួយម៉ែត្រគូប ដែលក្រុមឈ្មួញដឹកតាមរថយន្តបំរុងលោតឆត្រចេញទៅប្រទេសវៀតណាមតាម ស្រុកកោះធំ ត្រូវបានកំលាំងមេព្រៃសង្កាត់តាខ្មៅ សហការជាមួយកំលាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេ សាប និងខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលស្ទាក់ចាប់បាន កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ កញ្ញា ឆ្នាំ២០១០ នៅលើផ្លូវជាតិលេខ២១B ស្ថិតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង