
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនថាមពល Korea East-West Power Co.,Ltd នៃសាធារណរដ្ឋកូរ៉េ និង JS Global Enterprise SMI Cambodia វេទិកាផ្លាស់ប្តូរគំនិតយោបល់ និងការចាប់ដៃគូពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ២០១០ ត្រូវបានគេរៀបចំធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី៣០ សីហា ដែលពិធីនោះមានក្រុមហ៊ុនមកពីប្រទេសកូរ៉េចំនួន២០ និងក្រុមហ៊ុនក្នុងស្រុកចំនួន២០បានចូលរួម >>[អានបន្ត]
ពាណិជ្ជកម្ម

ថ្ងៃ សុក្រ ទី ២០ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ពិធីប្រគល់វិញ្ញាបនបត្រ ISO 9001 : 2008 ជូនដល់ក្រុមហ៊ុនជីប ម៉ុង ខនគ្រីត បានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីល្ងាចថ្ងៃទី១៩ សីហា ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងលោកជំទាវ និងមានការចូលរួមពីសំណាក់លោកឧកញ៉ា អស់លោក លោកស្រីជាភ្ញៀវកតិ្តយសយ៉ាងច្រើនកុះករ

ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយឈ្មោះខេមសិរីអេសខេប្រាក់អ៊ីតាលី មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញបានរៀបចំពិធីសម្ពោធបើកឱ្យដំណើរការអាជីវកម្មកាលពី យប់ថ្ងៃទី១៦ សីហា ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាអតិថិជនយ៉ាងច្រើន កុះករ ។ អ្នកស្រី ជា លីគន្ធ ម្ចាស់ហាងខេមសិរីអេសខេប្រាក់អ៊ីតាលីបានឱ្យដឹងថា ហាងនេះគឺជាហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយដែលមានលក់
ថ្ងៃ ច័ន្ទ ទី ១២ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ ២០១០ នេះ មន្ដ្រីក្រុមប្រឹក្សាទេសចរណ៍នៃ ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនខ្ពស់នោះ ប្រទេសនេះនឹងរៀបចំពិធីបុណ្យលក់បញ្ចុះតម្លៃទំនិញដ៏ធំបំផុតរយៈពេល ៨សបា្ដហ៍គិត ចាប់ពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១០ នេះតទៅ ។ កញ្ញាសៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បាននិយាយថា ចាប់ពីខែកក្កដា ដល់
ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ មិថុនា ២០១០ ក្នុងនាមជាអ្នកសហការឧបត្ថម្ភ ជាផ្លូវការដល់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ប្រចាំឆ្នាំ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង និងដើម្បីលើកទឹកចិត្ដដល់អតិថិជនរបស់ខ្លួនឱ្យបានទៅ មើលការប្រកួតបាល់ទាត់ពិភពលោកដោយផ្ទាល់ភ្នែក ក្រុមហ៊ុន Sony Ericsson បានរកឃើញអ្នកឈ្នះរង្វាន់ពីរនាក់ គឺអ្នកនាង តារា ជោតិ រស និងលោកលាង វិមុល ពីកម្មវិធី FIFA World Cup Promotion

ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីផលលំបាករបស់អ្នកវិនិយោគ និងប្រជាជនជប៉ុនដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិបាកក្នុងការបរិភោគអាហារបែបខ្មែរ ហើយរកអាហារជប៉ុនមិនបាននោះ ក្រុមហ៊ុន AKURUHI Group បានរៀបចំបើកហាងលក់ម្ហូបអាហារ និងភេសជ្ជៈជប៉ុនដែលជាផលិតផលរបស់ប្រទេសជប៉ុន១០០ភាគរយតែម្ដង ។មុខទំនិញរាប់ពាន់មុខត្រូវបានគេ តម្រៀបតាំងលក់យ៉ាងមានរបៀបរៀបរយ តាមស្ដង់ដាអន្ដរជាតិ

ថ្ងៃ ច័ន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកស្រីជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំ ស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ បានថ្លែងថា ដោយសារកំលាំងទិញរបស់ ប្រជាពលរដ្ឋកម្ពុជាបានថយចុះ ពាណិជ្ជកម្ម ថៃដែលបាននាំចូលមកប្រទេសកម្ពុជាបាន ថយចុះ២២ភាគរយ ក្នុងឆ្នាំ២០០៩ កន្លងមក នេះ ខណៈពេលដែលឆ្នាំ២០០៨កន្លងទៅ ពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃមកកាន់ កម្ពុជាមានតួលេខចំនួន១.៦៥៨លានដុល្លារ អាមេរិក

ថ្ងៃ ច័ន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនហ្គ្រេនភ្នំពេញ អ៊ីនធើរណេសិនណលស៊ីធី កាលពីថ្ងៃទី២៣ ឧសភា មានរៀបចំពិធីតាំងពិព័រណ៍ទីលានកូនគោល និងលក់ដីឡូត៍ជាប់ទីលានវាយកូនគោលសំរាប់សង់ផ្ទះដោយខ្លួនឯងតាម តំរូវការ ដែលទីតាំងផ្ទះនោះអាច មើលឃើញការវាយកូនគោលបានដោយងាយ ។ ការលក់ដីសង់ផ្ទះដែលអាចមើលឃើញគេវាយកូនគោលបាននោះគឺធ្វើឡើង ដើម្បីផ្ដល់ឱកាសឱ្យអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃ សុក្រ ទី ២ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ព្រឹកនេះ (ទី១ មេសា) នៅទីក្រុងកោះពេជ្រអមដោយទន្លេបាសាក់ និងទន្លេមេគង្គ មានរៀបចំតាំងពិព័រណ៍ផលិតផលជាច្រើនមុខ លាតសន្ធឹងប្រមាណ៣០០ស្ដង់ ដែលនាំចូលពីបណ្ដាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញនូវសមិទ្ធផលថ្មីៗ និងភាពអស្ចារ្យដែលអ្នកបច្ចេកវិទ្យាទើបតែរកឃើញ ហើយយកមកដាក់ប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិ ។ ជាមួយគ្នានេះក្រុមហ៊ុនកោះសន្ដិភាពបានដាក់តាំងបង្ហាញនូវផលិតផល

ថ្ងៃ សុក្រ ទី ២ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១ មេសា នៅទីក្រុងកោះពេជ្រអមដោយទន្លេបាសាក់ និងទន្លេមេគង្គដ៏ត្រកុំត្រកាល មានរៀបចំតាំងពិព័រណ៍អន្ដរជាតិបង្ហាញផលិតផលជាច្រើនមុខ លាតសន្ធឹងជាង១០០ស្ដង់ ដែលនាំចូលពីបណ្ដាប្រទេសនានានៅលើពិភពលោក នឹងផលិតផលក្នុងស្រុកដើម្បីបង្ហាញនូវសមិទ្ធផលថ្មីៗ និងភាពអស្ចារ្យដែលអ្នកបច្ចេកវិទ្យាទើបតែរកឃើញ ហើយយកមកដាក់ប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិ ។ជាមួយគ្នានេះក្រុមហ៊ុន
ថ្ងៃ ច័ន្ទ ទី ២៩ ខែ មិនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Interna-tiona Event Management បានរៀបចំព្រឹត្ដិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិកម្ពុជា កាលពីថ្ងៃទី២៦ មីនា នៅទីក្រុងកោះពេជ្រ ដែលពិធីបើកការតាំងពិព័រណ៍នេះ បានប្រព្រឹត្ដធ្វើឡើងក្រោមអធិបតីភាពលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ។ពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិនេះមាន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦, ២៧ និង ២៨ មីនា និងមានស្ដង់តាំងពិព័រណ៍ចំនួន ២៣៧ស្ដង់ មានដាក់តាំង

ថ្ងៃ អង្គារ ទី ២៣ ខែ មិនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនម៉ូធ័រអ៊ី ម៉េជ ខេមបូឌា បានបើកសម្ពោធទីស្នាក់ការ តាំងបង្ហាញរថយន្ដស៊ូបារូ ហ្វរ៉េសស្ទ័រ អេស យូវី ស៊េរីថ្មី (S U V) របស់ខ្លួននៅអគារ លេខ៤៨ មហាវិថីម៉ៅសេទុង សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ក្រោមការចូលរួមពី សំណាក់ភ្ញៀវកិត្ដិយសជាច្រើនកុះករ ។ បច្ចុប្បន្ន ក្រុមហ៊ុនម៉ូធ័រអ៊ីម៉េជ បានចែក ចាយផ្ដាច់មុខរថយន្ដស៊ូបារូ ទៅកាន់ប្រទេស ចំនួន១០នៅក្នុងទ្វីបអាស៊ី
ថ្ងៃ អាទិត្យ ទី ២១ ខែ មិនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មានបានធ្វើការផ្សព្វផ្សាយប្រកាសណែនាំដល់អ្នកធ្វើការ ផ្សព្វផ្សាយទាំងឡាយដូចជាផ្សព្វផ្សាយ នៅតាមប៉ាណូ អាហ្វ៉ីស ប័ណ្ណប្រកាស ស្លាក សញ្ញានៅតាមទីសាធារណៈដែលមាន លក្ខណៈឃោសនាមហាជន និងផ្សព្វផ្សាយ ដំណឹងពាណិជ្ជកម្មជាដើមត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មានជាមុន ។ប្រកាសស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយ អាហ្វ៉ីស ប៉ាណូ ប័ណ្ណប្រកាស ស្លាកសញ្ញា តាមទីសាធារណៈដែលមានលក្ខណៈឃោសនា

ថ្ងៃ សុក្រ ទី ១៩ ខែ មិនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១០ សហគ្រាសហ្គូដហៀលកម្ពុជា ដែលជាភ្នាក់ងារចែកចាយផ្ដាច់មុខប៊ិចលីននៅកម្ពុជា បានរៀបចំយុទ្ធនាការចែកជូនប៊ិចលីនដោយឥតគិតថ្លៃជូនដល់សិស្សា នុសិស្សទូទាំងរាជធានីភ្នំពេញ ។តាមប្រសាសន៍របស់អ្នកតំណាងសហគ្រាសហ្គូដហៀលកម្ពុជា បានឱ្យដឹងថា ការបង្កើតឱ្យមានយុទ្ធនាការនេះឡើងគឺក្នុងគោលបំណងជំរុញឱ្យ សិស្សានុសិស្សទទួល បានភាពសប្បាយរីករាយជាមួយនឹងការ

ថ្ងៃ អង្គារ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ចាប់ពីខែវិច្ឆិកា ២០០៩ ដល់ថ្ងៃទី៣១ មករា ២០១០ កន្លងទៅនេះ Sabay បានបង្កើតនូវព្រឹត្ដិការណ៍ដ៏ អស្ចារ្យមួយនៅក្នុងសេវាកំសាន្ដនិស្ស័យដាវទេព គឺការស្វែងរកអធិរាជទាំង៩នៅនគរចេនឡា ។ ដំណើរការស្វែងរកនេះ បានរកឃើញនូវតួអង្គដែលមានកំរិត Level ខ្ពស់ជាងគេ៣នាក់ (3 Top Superior) ជាអ្នក ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងគេ៣នាក់ (3 Top Reputation) និងជាមហាសេដ្ឋី៣នាក់

ថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១០
ថ្ងៃចូលឆ្នាំចិនឆ្នាំខ្លានឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយគ្រប់ៗគ្នាមានភាព សប្បាយរីករាយនិងរង់ចាំទទួលយកនូវការជូនពរក៏ដូចជាអំណោយនានាពី សាច់ញាតិ ក៏ដូចជាអ្នកជិតខាងដើម្បីអបអរនូវឆ្នាំថ្មីនេះទាំងអស់គ្នា ។ មានប្រជាជនជាច្រើននៅជុំវិញពិភព លោកដែលនឹងទទួលអបអរឆ្នាំថ្មីនេះដែរហើយ Tiger Beer ដែលជាស្រាបៀរមាន គុណភាពខ្ពស់ ត្រូវបានទទួលស្គាល់ជុំវិញ ពិភពលោកក៏ចូលរួមអបអរឆ្នាំថ្មីនេះផងដែរដោយបានរៀបចំ

ថ្ងៃ អង្គារ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ថ្មីៗនេះនៅ iOne Canadia ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន មានសិទ្ធិលក់ស្របច្បាប់ធំជាងគេលើផលិត ផល Apple មកកាន់ទីផ្សារនៅក្នុងព្រះរាជា ណាចក្រកម្ពុជាបានរៀបចំផ្ដល់នូវកម្មវិធី យ៉ាងពិសេសបំផុតសំរាប់អតិថិជនទាំងអស់ ដែលបានមកចូលទស្សនានៅក្នុង Showroom ដ៏ទំនើបមួយនេះ ដោយក្នុងនោះ អតិថិជនក៏ដូចជាសិស្ស-និស្សិតទាំងអស់ គ្រាន់តែចូលរួមបំពេញ

ថ្ងៃ សុក្រ ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Healol បានរៀបចំធ្វើការផ្សព្វផ្សាយលក់ផលិតផល ថែរក្សាសុខភាពរបស់ខ្លួននៅតាមផ្សារនានា ក្នុងរយៈពេលជាង១សបា្ដហ៍ ។ អ្នកតំណាង ក្រុមហ៊ុនបានប្រាប់ថា ក្រុមហ៊ុន Healol បាន នាំចូលនូវផលិតផលថែរក្សាសុខភាពថ្មីៗ និង ប្រកបទៅដោយគុណភាពខ្ពស់ពីបរទេស ហើយកំពុងធ្វើការតាំងបង្ហាញ និងលក់ជូន អតិថិជននៅលើទីផ្សារសំខាន់ៗចំនួន៥កន្លែង ។ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ កុម្ភៈ មាន តាំងលក់នៅផ្សារ