
(ប្រុសកោះ)
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍បានបន្តលើកពេលកាត់ទោសលោកសម រង្ស៊ី និងអ្នកទោសពីរនាក់គឺលោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆ្នាំ បន្ទាប់ពីពួកគាត់ត្រូវបានដឹកចេញពីពន្ធនគារខេត្តកណ្តាលមកកាន់សាលា ឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី៣០ សីហា ២០១០ ប៉ុន្តែសាលាឧទ្ធរណ៍បានបញ្ជាឱ្យនាំពួកគេត្រឡប់ទៅវិញ ដោយសារតែសាលាឧទ្ធរណ៍ទើបតែទទួលបានពាក្យសុំការពារក្តីពីមេ ធាវីការពារក្តីរបស់ជនជាប់ចោទពីរនាក់ដែលបញ្ជូនមកដល់ថ្មីៗនេះ នាំឱ្យមានការរៀបចំមិនទាន់ ។ >>[អានបន្ត]
នយោបាយ

ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូលជំរាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ TAN YEE WOAN ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែលលោកជំទាវមិនទាន់បានមកព្រះរាជាណាចក្រកម្ពុជា លោកជំទាវធ្លាប់តែឮអំពីកម្ពុជា បញ្ហាខ្មែរក្រហមមិនដែលឮអ្វីអំពីរឿងល្អទេ ។ ប៉ុន្តែនៅពេលលោកជំទាវមកបំពេញបេសកកម្មការទូត
ថ្ងៃ អាទិត្យ ទី ១៥ ខែ សីហា ឆ្នាំ ២០១០
តាមរយៈលិខិតចុះថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ អាប់ភីស៊ីត បានលើកឡើងត្រង់ចំណុចទី៣ក្នុងកថាខណ្ឌទី៣ ផ្ញើជូនប្រធានមហាសន្និបាតសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្ដិសុខ ថាបញ្ហាដែលបានកើតឡើង ដោយការចុះបញ្ជីប្រាសាទព្រះវិហារដោយប្រទេសកម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ ខណៈពេលដែលតំបន់ជុំវិញនោះស្ថិតនៅក្នុងទឹកដីថៃ ។ ក្រៅពីនោះត្រង់ចំណុចទី១ និងទី២ អាប់ភីស៊ីត
ថ្ងៃ ពុធ ទី ១១ ខែ សីហា ឆ្នាំ ២០១០
កាលពីថ្ងៃសៅរ៍ ទី៧ សីហា ឆ្នាំ២០១០ នៅក្នុងជំនួបជាសាធារណៈជាមួយនឹង "សម្ព័ន្ធមិត្តប្រជាជន ដើម្បីប្រជាធិបតេយ្យ" ឬហៅថា "ក្រុមអាវលឿង" លោកអាប់ភីស៊ីតនាយករដ្ឋមន្ត្រីថៃបានប្រកាសជាចំហថា "អំពីការរំលោភដែនដី យើងនឹងលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា ប្រសិនបើមិនអាចដោះស្រាយបញ្ហានេះបាន ។ យើងនឹងប្រើទាំងមធ្យោបាយការទូត ទាំងមធ្យោបាយយោធា" ។ កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០០០ កម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)

ថ្ងៃ អង្គារ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១០
សិង្ហបុរី ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្ញុំសូមអញ្ជើញធុរជនសិង្ហបុរី ដែលមិនធ្លាប់ទស្សនាប្រទេសកម្ពុជាទៅសិក្សាស្វែងយល់ការពិត និងក្ដាប់យកឱកាសវិនិយោគជួបពិភាក្សាជាមួយសហគមន៍ពាណិជ្ជកម្ម កម្ពុជាដើម្បីស្វែងរកដៃគូ និងចាប់ដៃគ្នាចែករំលែកនូវស្ថានភាពឈ្នះ=ឈ្នះជាមួយគ្នា ។
សម្ដេច តេជានាយករដ្ឋមន្ដ្រីបានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០១០ ក្នុងឱកាសអញ្ជើញជួបជាមួយធុរជន និងវិនិយោគិននៅសាកលវិទ្យាល័យជាតិសិង្ហបុរី ខណៈពេលដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃតាមការអញ្ជើញរបស់ លោកនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសិង្ហបុរី ។

ថ្ងៃ អាទិត្យ ទី ២៥ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងថា នៅក្នុងជំនួបសំដែងការគួរសមនារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ជាមួយសម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៅភូមិគ្រឹះក្បែរវិមានឯករាជ្យ លោក CHARLE RAY អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្សំបាវ៉េ បានសំដែងជាថ្មីម្ដងទៀត

ថ្ងៃ អាទិត្យ ទី ២៥ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ប្រតិកម្មឆ្ពោះទៅអ្នកនយោបាយជ្រុលនិយមសៀមម្នាក់ដែល ប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់ថា ជាសេដ្ឋីព័ត៌មាន និងជាមេអាវលឿងសៀម សុនធិ លីមថងគុន ត្រូវបានអង្គភាពព័ត៌មាន នឹងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីចេញសេចក្ដី ថ្លែងការណ៍នៅថ្ងៃទី២៣ កក្កដា ដែលជាការឆ្លើយតបទៅនឹងការនិយាយដែលគ្មាន ការទទួលខុសត្រូវរបស់បុគ្គលសៀមរូបនេះ ទាក់ទិននឹងបូរណភាពទឹកដីកម្ពុជា

ថ្ងៃ សុក្រ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល២ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាធម្មធិសាល ជា ស៊ីម ប្រធានគណបក្ស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ។ វត្ដមានចូលរួមសន្និបាតមានសមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលចំនួន២៣៩រូប លើរចនាសម្ព័ន្ធ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ នៅសាលសន្និសីទចតុមុខកាលពីព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០១០ កន្លងទៅនេះ កម្ពុជា និងអាមេរិក បានរួមគ្នារៀបចំពិធីអបអរសាទរខួបលើកទី៦០ (១៩៥០-២០១០) នៃទំនាក់ទំនងការ ទូតកម្ពុជា-អាមេរិក ដែលពិធីដ៏មហោឡារិកនេះ ស្ថិតក្រោមអធិបតីភាពលោកឧបនាយក រដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោកស្រី ខារ៉ូ រ៉ុតលី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ដ្រីស្ថានទូតអាមេរិកជាច្រើនរូបទៀត
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រុមអ្នកវិភាគមានការចំលែកចិត្ដកាលបើដឹងថា នឹងមានការប្រកាសលាលែងពីតំណែងអ្នកតំណាងរាស្ដ្រ តាមខេត្ដនិងក្រុងមួយចំនួនបានទទួល តំណែងជាអ្នកតំណាងរាស្ដ្របាន១,២នៃអាណត្ដិទី៤នេះដើម្បីបើកផ្លូវ ឱ្យមន្ដ្រីគណបក្សនេះបានចូលជំនួសតាមលេខរៀងឈរឈ្មោះបោះឆ្នោតឆ្នាំ ២០០៨ ។ នេះគឺជាសេចក្ដីសំរេចផ្ទៃក្នុងមួយរបស់គណបក្សសម រង្ស៊ី កាលពីឆ្នាំ២០០៨ មុនការបោះឆ្នោតនា ខែកក្កដា។ អ្នកវិភាគនានាបាន
ថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០១០បានប្រារឰពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៥ អាណត្ដិទី៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែកក្កដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អនុប្រធានគណបក្ស ស្ថិតនៅទីកន្លែងគណៈកម្មាធិការកណ្ដាល ។ សមាជិក

ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោនាយកមន្ដ្រី ហ៊ុន សែន នារសៀលថ្ងៃ ទី១៧ កក្កដា ឆ្នាំ២០១០ នៅទីស្ដីការគណៈ រដ្ឋមន្ដ្រី លោក WILLIAM J.BURNS អនុរដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ដ្រីថា លោកសប្បាយរីករាយយ៉ាងខ្លាំង
ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដស្វាយរៀង ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុនសែន បានមានប្រតិកម្មឆ្លើយតបទៅនឹងក្រុមគណបក្សប្រឆាំងដែលរិះគន់សម្ដេចថា ពេលធ្លាក់ខ្លួនឈឺ A/H1N1 មិនព្រមប្រកាសប្រាប់ប្រជាពលរដ្ឋឱ្យដឹងទូលំទូលាយផងពីស្ថានភាព និងកិច្ចការងារមួយចំនួនរបស់សម្ដេច...ដោយសម្ដេចលើកឡើងថា ក្រុមគណបក្សប្រឆាំងដូចជាល្ងង់ពេក ហើយមិនឃើញរដ្ឋាភិបាល (នាយករដ្ឋមន្ដ្រី) ចេញបទបញ្ជាការពារព្រៃលិចទឹករំលាយទំនប់អាងទឹកដែលគ្មាន សារសំខាន់នោះទេឬ?

ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១០ សុនធិ លិមថងគុន មេដឹកនាំចលនាសម្ព័ន្ធប្រជាជន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានគណបក្សកានមឿងថៃ ដែលទើបបង្កើតថ្មីបានថ្លែងរៀបរាប់អំពីការដែលថៃបានបាត់បង់ទឹកដី ចំនួន១៤លើកទៅប្រទេសជិតខាងខ្លួន ដែលផ្សាយតាមទូរទស្សន៍ អេ អេស ទីធីវី ក្នុងកម្មវិធីនយោបាយប្រទេសថៃប្រចាំសបា្ដហ៍របស់ខ្លួន ។ សុនធិ លិមថងគុន បាននិងកំពុងបើកយុទ្ធនាការតាំងខ្លួនជាអ្នកស្រឡាញ់ទឹកដី ឆ្លៀត
ថ្ងៃ សុក្រ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យោងតាមលោក សុខរឿន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ទៅសមត្ថកិច្ចដោយតម្រូវឱ្យបង្ខំលោកស្រីមូរ សុខហួរ បង់ប្រាក់សំណងពិន័យ និងជំងឺចិត្ដទៅស្ថាប័នរដ្ឋ (រតនាគាររាជធានីភ្នំពេញ) និងដើមបណ្ដឹងគឺសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈកាត់ប្រាក់ខែសមាជិកសភារបស់លោកស្រី ។ ដីកាឱ្យដំណឹងបានបញ្ជាក់ថា ផ្អាកការអនុវត្ដបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួនតាមច្បាប់ជាបណ្ដោះអាសន្ន

ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកស្រីមូរ សុខហួរ តំណាងរាស្ដ្រមណ្ឌលកំពតមកពីគណបក្សសម រង្ស៊ី មានប្រសាសន៍កាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១០ នៅក្នុងសន្និសីទកាសែតនៅឯស្នាក់ការគណបក្សថា “ខ្ញុំមិន បង់លុយទេ ខ្ញុំសំរេចចិត្ដជាប់គុក”។ ការអះអាងរបស់លោកស្រីមួរ សុខហួរ ធ្វើឡើងស្របពេលដែលការកំណត់របស់ដីកាសាលាដំបូងក្រុងអស់សុពលភាពនៅ រសៀល ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១០ ដែលតំរូវឱ្យលោកស្រីត្រូវបង់ប្រាក់ដែល
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៥ កក្កដា ដោយសរសេរថា ការិយាល័យអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីរបស់រាជរដ្ឋាភិបាល កម្ពុជា សូមសំដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មាន មួលបង្កាច់ប្រាសចាកពីការពិត ដែលធ្វើឡើងដោយមេដឹកនាំសម័ន្ធ មិត្ដប្រជាជន ដើម្បីប្រជាធិបតេយ្យ (ពួកអាវលឿង)

ថ្ងៃ ពុធ ទី ១៤ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្ដ្រីមួយក្រុមតូច ដែលគេមិនសូវស្គាល់ដោយហៅខ្លួនឯងថា “ចលនាស្ដ្រីគាំទ្រស្ដ្រីក្នុងឆាកនយោបាយ” មកពីក្រុមផ្សេងៗគ្នា រួមមានកម្មការិនីកាត់ដេរ ស្ដ្រីលក់ស្រាបៀរ និស្សិត អ្នករត់ម៉ូតូឌុប កសិករ គ្រូបង្រៀន បានជួបជុំគ្នាកាលពីថ្ងៃ ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១០ បើកការពិភាក្សា លើបញ្ហាស្ម័គ្រចិត្ដធ្វើការរៃអង្គាសប្រាក់តាម លទ្ធភាពដើម្បីជួយដល់លោកស្រីមូរ សុខហួរ ក្នុងការបង់ប្រាក់ពិន័យ និងសំណងជំងឺចិត្ដ ទៅឱ្យសម្ដេចនាយក

ថ្ងៃ ច័ន្ទ ទី ១២ ខែ កក្កដា ឆ្នាំ ២០១០
ចំប៉ាសាក់-ឡាវ ៖ កាលពីព្រឹកថ្ងៃទី១០ កក្កដា កន្លងទៅលោកអ៊ុំ ម៉ារ៉ាអភិបាលខេត្ដព្រះវិហារ បានដឹកនាំប្រតិភូថ្នាក់ខេត្ដ សរុបចំនួន៤២នាក់ទៅធ្វើទស្សនកិច្ចនៅខេត្ដចំប៉ាសាក់ ប្រទេសឡាវតាមការអញ្ជើញ របស់លោកសនសៃ ស៊ីផាន់ដន អភិបាលខេត្ដ ចំប៉ាសាក់ ។ លោកអ៊ុំ ម៉ារ៉ា និងប្រតិភូ បានធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គលើចេញពី ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ចូលទៅក្នុងទឹកដីភូមិមឿងសែន ប្រទេសឡាវ ឆ្ពោះទៅ
ថ្ងៃ ពុធ ទី ៧ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនារសៀលថ្ងៃទី៦ កក្កដា ឆ្នាំ២០១០ នៅទីស្ដីការក្រសួង លោក Alberto Yoacham ឯកអគ្គរដ្ឋទូតថ្មីនៃ ប្រទេសឈីលីប្រចាំកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានសំដែងនូវសេចក្ដីរីករាយដែលអនុញ្ញាតឱ្យលោកចូលជួបក្នុងខណៈដែល លោកត្រូវតែងតាំងជា
ថ្ងៃ អង្គារ ទី ៦ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី៦ កក្កដា បានលើកយកសំណុំ រឿងបំផ្លាញបង្គោលតំរុយព្រំដែន ដែលមានជនជាប់ចោទលោកសម រង្ស៊ី លោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៣៩ ឆ្នាំ មកដំណើរការសវនាការដែលក្នុងនោះ មានលោកជា យៀង អភិបាលស្រុកចន្ទ្រា ខេត្ដស្វាយរៀង ជាដើមបណ្ដឹង។ បន្ទាប់ពីការ សាកសួរដេញដោលអំពីវត្ដមានអ្ន្នកចូលរួម សវនាការសាលាឧទ្ធរណ៍បានសំរេចលើក ពេលជំនុំជំរះ

ថ្ងៃ អង្គារ ទី ៦ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន បានវាយតំលៃខ្ពស់ចំពោះការរៀបចំឱ្យមានវេទិកាបណ្ឌិតសភាបើកចំហលើកទី ៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់រយៈពេល២ថ្ងៃនេះថា ពិតជាមានសារប្រយោជន៍ណាស់ដល់ការសិក្សាស្វែងយល់អំពីទំនាក់ទំនង អន្ដរជាតិ សំដៅរួមគ្នាកសាងសន្ដិភាព ដោះស្រាយជម្លោះទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក តាមរយៈការ

ថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន បានទទួលរងនូវការឆ្លងជំងឺផ្ដាសាយថ្មី (A/H1N1) បង្កឱ្យមានការ យ៉ាប់យ៉ឺនផ្នែកសុខភាពរយៈពេលខ្លី និងជាដើមហេតុរារាំងសម្ដេចមិនឱ្យអញ្ជើញទៅចូលរួមពិធីអបអរសាទរ ខួបកំណើតបក្សលើទី៥៩ ដោយគ្រូពេទ្យតម្រូវឱ្យនៅព្យាបាលស្ថិតក្នុងកន្លែងសុវត្ថិភាពមួយ រយៈសិន។
បន្ទាប់ពីមានការភ្ញាក់ផ្អើលអំពីការឆ្លងជំងឺផ្ដាសាយថ្មី (A/H1N1) ទៅលើសម្ដេចតេជោ ហ៊ុន សែន ក្រុមគ្រូពេទ្យបានធ្វើតេស្ដទៅលើមន្ដ្រីថ្នាក់ដឹកនាំជាន់ខ្ពស់មួយ ចំនួនទៀត ក៏រកឃើញសញាវិជ្ជមាននៃមេរោគនេះមាននៅលើលោកឧបនាយករដ្ឋមន្ដ្រីយឹម ឆៃលី លោកទេសរដ្ឋមន្ដ្រីឆាយ ថន លោកទេសរដ្ឋ មន្ដ្រីតាវ សេងហួរ
ថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យោងតាមលិខិតចុងក្រោយមួយដែលចេញផ្សព្វផ្សាយដោយ ខុទ្ទកាល័យរបស់គណបក្សសម រង្ស៊ី កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១០ បានឱ្យដឹងថា គណបក្សសម រង្ស៊ី សំរេចតាមគោលជំហរ របស់លោកស្រីមូរ សុខហួរ ដែលថា មិនព្រម បង់ប្រាក់ពិន័យចំនួន៨,៥លានរៀល ទៅឱ្យ រតនាគាររាជធានីភ្នំពេញទេ ។

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិប្រទេសកម្ពុជា បានធ្វើការបដិសេធនៅថ្ងៃទី២៨ មិថុនា នូវរាល់ការចោទប្រកាន់ដែលទាក់ទិនទៅនឹងជនសង្ស័យ២នាក់ជាជនជាតិថៃ ដែលជាមេផ្ដួចផ្ដើមគំនិតដាក់បំផ្ទុះគ្រាប់បែករួចរត់ចូលក្នុងទឹកដី ខ្មែរ។ កម្ពុជាបានប្រកាសបដិសេធទាំងស្រុង បើសិនជាព័ត៌មានពិតប៉ូលិសសៀមឃើញពួកគេចូលដីខ្មែរនោះហេតុអ្វីបានជា មិនឃាត់ទុក។ ដូច្នេះសូមប្រកាស