ពួនស្ទាក់​ចាប់​ឈើ​ប្រណីត​ទាំង​យប់​បាន​២​តោន កំពុងដឹក​ចេញទៅប្រទេស​វៀត​ណាម

ពួនស្ទាក់​ចាប់​ឈើ​ប្រណីត​ទាំង​យប់​បាន​២​តោន កំពុងដឹក​ចេញទៅប្រទេស​វៀត​ណាម

ដោយ ៖ កោះឯករាជ្យ

ខេត្ត​កំពត ៖ ឈើ​គ្រញូង​២តោន​ដឹក​តាម​គោ​យន្ត​ច្នៃ​ ត្រូវបានសមត្ថ​កិច្ច​រដ្ឋ​បាលព្រៃ​ឈើ​​ដឹកនាំ​ដោយលោក​ហង្ស ភឿង ប្រធាន​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​ស្រុកឈូក សហ​ការជាមួយកង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឈូក​ចាប់​ឃាត់​​ទុក​ ខណៈ​ធ្វើ​ដំណើរ​ក្នុងគោល​ដៅ​ឆ្ពោះ​ទៅ​លក់នៅ​​ប្រទេស​វៀត​ណាម ។ ការ​បង្ក្រាប​ចាប់​ឈើ​ប្រណីត​នេះ ធ្វើ​ឡើង​កាលពីវេលាម៉ោង​១១​យប់​ថ្ងៃទី​៧ កញ្ញា ២០១០ នៅ​លើ​ផ្លូវក្រួស​ក្រហម​មួយស្ថិ​ត​ក្នុង​ភូមិ​ខ្នាច >>[អានបន្ត]

ព័ត៌មាន​ជាតិ

គ.ជ.ប ប្រកាស​ថា ​មាន​ពល​រដ្ឋ​ជាង​៣១ម៉ឺន​នាក់​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គ.ជ.ប ប្រកាស​ថា ​មាន​ពល​រដ្ឋ​ជាង​៣១ម៉ឺន​នាក់​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ មន្ត្រី​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១០ បាន​ធ្វើ​ការ​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​ទៅ​ចុះ​ឈ្មោះ និង​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​ ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ​នៅ​តាម​ឃុំ​-សង្កាត់ ដែល​ខ្លួ​ន​រស់​នៅ ។ គ.ជ.ប បាន​បង្ហាញ​ថា ​ពល​រដ្ឋ​​​ដែល​​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​មាន​រហូត​ដល់​ទៅ​ជា​ង​ ៣១​ម៉ឺន​នាក់ ខណៈ​​​អ្នក​មាន

កាយ​ប្រឡាយ​រំដោះ​ទឹក​ជន់​លិច​អនុ​វិទ្យា​ល័យ​ និង​បឋម​សិក្សា​គោក​បញ្ជាន់

កាយ​ប្រឡាយ​រំដោះ​ទឹក​ជន់​លិច​អនុ​វិទ្យា​ល័យ​ និង​បឋម​សិក្សា​គោក​បញ្ជាន់

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ​សង្កាត់​ចោម​ចៅ បាន​ចុះ​ធ្វើ​សកម្ម​ភាព​កាយ​ប្រឡាយ​រំដោះ​ទឹក​ដែល​បាន​​ជន់​លិច​ទី​ធ្លា​អនុ ​វិទ្យា​ល័យ និង​សាលា​បឋម​សិក្សា​គោក​បញ្ជាន់ បន្ទាប់​ពី​លោក​នាយក​សាលា​គ្មានលទ្ធ​​ភាព​ដោះ​ស្រាយ​ការ​លិច​នេះ ហើយ​បាន​រត់​​ទៅ​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​អន្តរា​គមន៍ ។ សកម្មភាព​កាយ​ប្រឡាយ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​​ព្រឹក ​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១០ ហើយ​​សាលា​ខាង​លើ​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ

ចូល​លួច​គាស់​ទូក្នុង​ផ្ទះមិន​បាន​សំរេច ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

ចូល​លួច​គាស់​ទូក្នុង​ផ្ទះមិន​បាន​សំរេច ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​ក្រចេះ ៖ កំលាំង​ប៉ូលិស​​ស្រុកសំបូរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ខណៈ​ពេល​ជន​រូប​នេះ កំពុង​ធ្វើ​សកម្ម​ភាព​លួច​គាស់​កូន​ទូ​ក្នុង​ផ្ទះ​អ្នក​ស្រុក​ដើម្បី​លួច​ លុយ​កាក់ និង​របស់​របរ ប៉ុន្តែ​មិន​បានសំរេច​ត្រូវ​ម្ចាស់​ផ្ទះ​ទាន់ ។ ជនត្រូវ​ចោទក្នុង​ករណី​ចោរ​កម្ម​ខាងលើ​នេះ​ឈ្មោះ​ជា ព្រហស្បតិ៍ អាយុ​២៩ឆ្នាំ មុខរបរ​​មិន​ពិត​ប្រាកដ​​ មាន​ទីលំនៅ​ភូមិសំបូរ ឃុំសំបូរ ។ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី៧ កញ្ញា ជន​សង្ស័យ​រូប​នេះបាន​លួច​ចូល​ធ្វើ​សកម្ម​ភាព​គាស់ទូ

អាជ្ញាធរ​ស្រុក​កំពង់​សិលា​ចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​៤កន្លែង

អាជ្ញាធរ​ស្រុក​កំពង់​សិលា​ចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​៤កន្លែង

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្តព្រះសីហនុ ៖ រោងម៉ាស៊ីន​កែច្នៃ​ឈើ​​ខ្នាត​តូច​ចំនួន៤​​ដែល​មានទីតាំង​នៅកន្លែង​ផ្សេងៗ​ គ្នា​ក្នុង​ស្រុក​កំពង់​សិលា​ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​​ចុះ​បង្ក្រាប​ កាលពី​ថ្ងៃទី​៨ កញ្ញា កន្លង​មក​នេះ នៅ​ចំណុច​ដី​ក្រហម​ស្ថិត​ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​​សិលា ។ ការ​ចុះបង្ក្រាបនេះដឹកនាំដោយ​​លោក​ខេង តេង អភិ​បាល​ស្រុក​ និងជាប្រធាន​គណៈបញ្ជា​ការ​ឯក​ភាព​ស្រុក ដោយមានការចូលរួមពី​លោក​អនុ​សេនីយ៍​ទោ​ខែម សុផល

ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ដូនពេញ

ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ដូនពេញ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ គណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូនពេញ​បានរៀប​ចំ​បញ្ចូល​សមាជិ​ក​ថ្មី​ចំនួន​ ៩៩​៩នាក់ នៅវត្ត​​ស្រះ​ចក​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ២០១០ ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​​កង​យោ​ពល​ខេមរ​ភូមិន្ទ​ នាយ​រង​ខុទ្ទ​កាល័យ​ និងជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហាសេនាបតី​តេជោហ៊ុន សែន និង​មាន​ការ​ចូលរួម​ពី​​ក្រុម​ការងារ​ពង្រឹង​ខណ្ឌ​ដូនពេញ ព្រម​ទាំង​​ចៅសង្កាត់​ទាំង​១១

សាលា​ខណ្ឌ​ដូន​ពេញ​បន្ត​ផាក​ពិន័យ​ជន​បោះ​សំរាម​លើ​ផ្លូវ​សា​ធា​រណៈ

សាលា​ខណ្ឌ​ដូន​ពេញ​បន្ត​ផាក​ពិន័យ​ជន​បោះ​សំរាម​លើ​ផ្លូវ​សា​ធា​រណៈ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ដូន​ពេញ​ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ក្រោម​អធិបតី​ភាព​លោក​សុខ សម្បត្តិ​ អភិ​បាល​ខណ្ឌ ដោយ​មាន​ការ​ចូល​រួម​ពី​អភិ​បាល​រងខណ្ឌ​​ទាំង​អស់​ ចៅ​សង្កាត់​ និង​នគរ​បាល​ប៉ុស្តិ៍​ទាំង​១១ ដើម្បី​ពង្រឹង​ការ​ងារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ អនា​ម័យ​ ស្តា​រ​លូ និង​ការ​ពារ​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ ។ លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ​ បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ចៅ​សង្កាត់​ទាំង​១១ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចុះ​ធ្វើ​ការ

ស្រូវ​ជាង​១ម៉ឺន​តោន​ក្នុង​មួយ​ខែ​ត្រូវ​បាន​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម

ស្រូវ​ជាង​១ម៉ឺន​តោន​ក្នុង​មួយ​ខែ​ត្រូវ​បាន​លក់​ឱ្យ​ឈ្មួញ​វៀត​ណាម

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​តាកែវ ៖ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ​​មាន​ស្រូវ​​ប្រមាណ​ជាង​១​ម៉ឺន​​តោន ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន ធ្វើ​ឱ្យ​​អ្នក​រក​ស៊ី​ទិញ​ស្រូវ​ក្នុង​ស្រុក​មាន​ចិត្ត​រីក​រាយ​យ៉ាង​ ខ្លាំង ព្រោះ​​នៅ​ពេល​ប្រមូល​ផល​បាន​ហើយ​មាន​ទី​ផ្សារ​ប្រមូល​ទិញ ហើយ​ការ​ប្រមូល​ទិញ​ស្រូវ​ដឹក​ទាំង​រថយន្តៗ​ទៅ​លក់​នៅ​ស្រុក​យួន​រាល់​ថ្ងៃ​ នេះ គឺ​លក់​ចេញ​តាម​ច្រក​២ មាន​ស្រុក​បុរី​ជល​សា និង​ស្រុក​គីរី​វង់ ។ មន្ត្រី​សាលា​ខេត្ត​តាកែវ​​មួយ​រូប​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា

បញ្ជូន​ក្រុមចោរ​ប្លន់​ប្រដាប់អាវុធ​​នៅ​ជាយដែន​​៧នាក់​ទៅតុលាការ​ផ្តន្ទាទោស

បញ្ជូន​ក្រុមចោរ​ប្លន់​ប្រដាប់អាវុធ​​នៅ​ជាយដែន​​៧នាក់​ទៅតុលាការ​ផ្តន្ទាទោស

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​បាត់ដំបង ៖ ក្រុម​ចោរ​ប្លន់​ជាយ​ដែន​ក្នុង​​ខេត្ត​បាត់ដំបង​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ ​កាន់​តុលាការ​ផ្ត​ន្ទា​ទោស​តាម​ច្បាប់​ បន្ទាប់​ពី​​មន្ត្រី​នគរ​បាល​ព្រហ្មទណ្ឌ​​នៃស្នង​ការ​ដ្ឋាន​​ខេត្ត​បាន​សហ​ ការ​ជាមួយកំលាំង​នគរ​បាល​ស្រុកសំពៅ​លូន​ឡោម​ព័ទ្ធ​ចាប់​​បាន​​​ភ្លាមៗ​៥​ នាក់​ជា​បន្ត​បន្ទាប់​កាល​ពី​ព្រលប់​ថ្ងៃទី​៦ កញ្ញា ២០១០ ​ខណៈ​​ពួក​គេ​កំពុងផឹក​ស៊ី​សប្បាយ​នៅ​ចំណុច​ខ្ទម​ចំការ​មួយ​កន្លែង​ស្ថិត​ ក្នុង​ភូមិ​អូរ​កាច់ ឃុំ​ជ្រៃ​សីម៉ា ស្រុក​សំពៅ​លូន ​​ហើយ​ក្រោយ​មក​តាម

ជនសង្ស័យផ្លោះរបងរោងចក្រ ត្រូវកងសន្តិសុខបាញ់សម្លាប់ ចោទថាប៉ុនប៉ងធ្វើសកម្មភាពលួច

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​កំពង់​ចាម​ ៖ ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​សឿន សុខ​លី​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ភូមិ​ចំការ​គ​ ឃុំ​ដា ស្រុក​មេមត់​ ជាប់​ចោទ​​លួច​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោង​ចក្រ​សុធី​សុខា នី​ហរ័ណ អាហរ័ណ ស្ថិត​នៅ​ភូមិ​បង្គៅ​ ឃុំ​ទ្រាក ស្រុក​មេមត់​ កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​​រំលង​អធ្រាត​ថ្ងៃ​ទី​៧ កញ្ញា ២០១០​ មាន​ចេតនាលួច​យក​របស់​​របរ តែ​ត្រូវ​បាន​សន្តិ​សុខ​យាមប្រចាំ​ការ​ឃើញ ​។ ជួប​ហេតុ​ការណ៍​បែប​នោះ​ធ្វើ​ឱ្យ​ជន​សង្ស័យ​​ភ័យ

សមត្ថ​កិច្ច​​ដក​ដើម​កញ្ឆា​៥១ដើម​​បំផ្លាញ​ចោល និង​ឃាត់​ខ្លួន​អ្នកដាំ

សមត្ថ​កិច្ច​​ដក​ដើម​កញ្ឆា​៥១ដើម​​បំផ្លាញ​ចោល និង​ឃាត់​ខ្លួន​អ្នកដាំ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​កំពត ៖ ដើម​កញ្ឆា​៥១​ដើម ត្រូវ​បាន​សមត្ថកិច្ច​ដក​បំផ្លាញ​ចោល​ និង​ឃាត់ខ្លួន​បុរស​ជា​អ្នក​ដាំ​ កាលពីវេលាម៉ោង​១​រសៀល​ថ្ងៃទី​៧ កញ្ញា នៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទ​ភ្នំខ្យង ស្រុក​កំពង់ត្រាច ។ ការ​ចុះ​បង្ក្រាប​ និង​ដក​បំផ្លាញ​រុក្ខ​ជាតិ​គ្រឿង​ញៀន​នេះ ក៏​មាន​លោក​អ៊ិន​ ជីវ៉ា ស្នង​ការ​រង​ និងជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ រួមទាំង​មន្ត្រី​​នគរ​បាល​​ឃុំ​ស្តេច​គង់​ខាង​លិច ស្រុក​បន្ទាយ​មាស​ផង​ដែរ

សម្ដេច​តេ​ជោ​នឹង​ធ្វើ​ឱ្យ​អគារ​៥៥៥​ម៉ែត្រ​អណ្ដែត​ទ្បើ​ង​យ៉ា​ង​ស្គឹម​ស្គៃ​នៅ​ទន្លេចតុមុខ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ឱ្យ​មាន​អគារ​កំពស់​៥៥៥​ម៉ែត្រ លេច​ផុសឡើង​ចំ​កណ្ដាល​ទីក្រុង​កោះ​ពេជ្រ ដែល​នឹង​ឈរបង្អួតរាង​យ៉ាង​ស្កឹមស្កៃ​អស្ចារ្យ​នៅ​ទន្លេចតុមុខ ជា​សំណង់​អគារ​គ្មាន​២ នៅ​អាស៊ី និង​គ្មាន​៣ នៅ​លើ​ពិភពលោក ​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​សតវត្សទី​២១ ជាមួយ​អគារ​៥៥៥​ម៉ែត្រ នឹង​បង្ហាញពិភពលោក​ឱ្យ​ឃើញ​ពី​អតីត​អាណាចក្រ​ខ្មែរដ៏​រុងរឿង

បង្ក្រាប​ហាងកាហ្វេ​បញ្ចាំង​រឿង​អាសអាភាស​ ម្ចាស់​​ហាងភ័យលោត​ពីលើផ្ទះ​បាក់​​ចង្កេះ

បង្ក្រាប​ហាងកាហ្វេ​បញ្ចាំង​រឿង​អាសអាភាស​ ម្ចាស់​​ហាងភ័យលោត​ពីលើផ្ទះ​បាក់​​ចង្កេះ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្តកំពង់ចាម ៖ ហាងកាហ្វេមួយកន្លែង​ដែលលួចបញ្ចាំងរឿងអាសអាភាស បានត្រូវ​កំលាំង​នគរបាលការិយាល័យប្រឆាំងការជួញដូរ​មនុស្ស​និងការពារអនីតិជន នៃស្នងការដ្ឋានខេត្ត​សហ​ការ​ជាមួយនគរបាលស្រុកចំការលើធ្វើ​ការ​បង្រ្កាប កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦​កញ្ញា ​២០១០​ទៅតាមដីកាឆែកឆេរលេខ​១៣៤៦ របស់លោក​ជុំ សែនសទ្ធា ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្ត ។ ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​​ បានឃាត់​ខ្លួន​អ្នក​ផឹក​កាហ្វេចំនួន

គោរពសិទ្ធិក្នុងការឆ្លើយបំភ្លឺ មេធាវី២រូបធ្វើការបំភ្លឺពីព័ត៌មាន ចាក់សាំងដុតមនុស្សទាំងរស់

គោរពសិទ្ធិក្នុងការឆ្លើយបំភ្លឺ មេធាវី២រូបធ្វើការបំភ្លឺពីព័ត៌មាន ចាក់សាំងដុតមនុស្សទាំងរស់

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ ទី​ចាត់​ការ​កោះ​សន្តិ​ភាព​បានទទួល​លិខិត​បំភ្លឺ​មួយ​ច្បាប់​ពី​លោក​មេ​ធាវី ​២​រូប​ដែល​ការពារ​ក្តី​ឱ្យ​លោក​អ៊ូ​ ប៊ុនថាន់ ដែល​ជាប់​ចោទ​ចាក់​សាំង​ដុត​បុរស​ជាកម្ម​ករ​​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ នាពេលក្រោយ​មក ព្រោះ​តែ​
ធ្វើ​ឱ្យ​បាត់​សត្វ​ពង្រូល​១ក្បាល​កាល​ពីថ្ងៃ​ទី១៨ មិថុនា​​ ឆ្នាំ​២០០៩ ។ រឿង​រ៉ាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ម្តង​ទៀត​កាល​ពីថ្ងៃ​ទី៦ កញ្ញា កន្លង​មក ដោយ​បាន​ផ្សាយ​តាម​ព័ត៌​មាន​ដែល​ថា តុលា​​ការ​​យោធាបាន​ចាប់​ខ្លួន​លោក​អ៊ូ​ ប៊ុនថាន់

ពង្រត់​កុមារី​អាយុ​១៣ឆ្នាំ​​ពីក្រុង​ព្រះសីហនុ​មក​រួមរ័កនៅ​ភ្នំពេញ

ពង្រត់​កុមារី​អាយុ​១៣ឆ្នាំ​​ពីក្រុង​ព្រះសីហនុ​មក​រួមរ័កនៅ​ភ្នំពេញ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ កម្មករ​ជាង​ដែក​ និង​សំណង់​ម្នាក់ ត្រូវសមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជនរាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​​ដែល​បាន​ចោទ​ថា បាន​ពង្រត់​កូន​ស្រី​​របស់ ខ្លួន​​យកទៅ​រំលោភ​សេព​សន្ថ​វៈ​ ។ តាម​ការ​ចោទ​បញ្ជាក់​ថា ​ជន​នេះ​បាន​​រំលោភ​១​យប់​៦​ដង ។ ជនត្រូវចោទ​​មានឈ្មោះ​អ៊ឹម សុវណ្ណ​ ភេទ​ប្រុស អាយុ​៣​១ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ប្លុក​បុរី​សន្តិ​ភាព​២ សង្កាត់​ចោមចៅ

ផ្ត​ន្ទា​ទោសជន​ជាតិ​​បារាំង​ប្លន់​ប្រាក់​ធនា​គារ​កម្ពុជា​អាស៊ី​ដាក់​ពន្ធនាគារ​៦ឆ្នាំ

ផ្ត​ន្ទា​ទោសជន​ជាតិ​​បារាំង​ប្លន់​ប្រាក់​ធនា​គារ​កម្ពុជា​អាស៊ី​ដាក់​ពន្ធនាគារ​៦ឆ្នាំ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាតិ​បារាំង​ម្នាក់​ដាក់​ពន្ធ​នាគារ​ រយៈ​ពេល​៦​ឆ្នាំ​ និង​បង់​ប្រាក់​ចំនួន​២​លាន​១​សែន​រៀល​ចូល​ថវិកា​រដ្ឋ ​។ ជន​ត្រូវ​ចោទ​ឈ្មោះ​ចាតូ ហ្វ្រង់​ស្វ័រ​ចច ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​រត់​តាក់​ស៊ី​ និង​​​បើក​យាន​ដ្ឋាន​ជួស​ជុល​រថ​យន្ត​ ទី​កន្លែង​កំណើត​នៅ​ទី​ក្រុង​ប៉ា​រីស​ ប្រទេស​បារាំង ​ចូល​មក​កម្ពុជា​​ ស្នាក់​នៅ​ផ្ទះ​លេខ​៥៣​ ផ្លូវ​លេខ​៥៧​ ភូមិ​៩ សង្កាត់​បឹង​កេង​កង​ទី​១

ផឹក​ស្រវឹង​អន់​ចិត្ត​នឹង​ស្ត្រី​បំរើ​បាញ់២​គ្រាប់​មុខ​បៀរ​ហ្គា​ដិន​ម្លប់​ឫស្សី

ផឹក​ស្រវឹង​អន់​ចិត្ត​នឹង​ស្ត្រី​បំរើ​បាញ់២​គ្រាប់​មុខ​បៀរ​ហ្គា​ដិន​ម្លប់​ឫស្សី

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ ស្នូរ​កាំភ្លើង​​ចំនួន​២គ្រាប់​បាន​ផ្ទុះ​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៧ ខែ​កញ្ញា បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លាច​នៅ​ចំណុច​មុខហាង​​បៀរ​ហ្គាដិន ​ម្លប់​ឫស្សី​​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។ ការ​ផ្ទុះ​អាវុធ​នេះ​បង្ក​ឡើងដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​ផឹក​ស្រវឹង​ ហើយ​អន់​ចិត្ត​នឹង​ស្ត្រី​បំរើ​ទើប​បាញ់​​សំដែង​ឫទ្ធិ ​។ ទោះ​បី​ជា​យ៉ាង​ណា​ការ​ផ្ទុះ​អាវុធ​នេះ​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ពុំ​បាន​ បង្ក្រាប​ឡើយ

អាចោរ​ជើង១ ជួប​ជុំ​គ្នា​​ឡើង​វិញ​នៅ​ផ្ទះ​​គ្រូ​ម៉ៅ ក្រោយ​បង្ក្រាប​បាន២ខែ

អាចោរ​ជើង១ ជួប​ជុំ​គ្នា​​ឡើង​វិញ​នៅ​ផ្ទះ​​គ្រូ​ម៉ៅ ក្រោយ​បង្ក្រាប​បាន២ខែ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​បាត់​ដំបង​ ៖ ​ការ​បង្ក្រាប​បន​ល្បែង​ស៊ី​សង​នៅ​ក្នុង​ក្រុង​បាត់​ដំបង​នា​ពេល​កន្លង​មក​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​ទេ​គឺ​ស្ងប់​ស្ងាត់​តែ​មួយ​រយៈ​ពេល​ខ្លី​​ ប៉ុណ្ណោះ ទី​បំផុត​គេ​តែង​ឃើញ​បន​ល្បែង​ស៊ី​សង​ទាំង​នោះ​មាន​សកម្ម​ភាព​រស់​រវើក​ឡើង​ វិញ​ដដែល​ដោយ​គ្រាន់​តែ​កន្លែង​ខ្លះ​ដូរ​ទីតាំង​ ឯកន្លែង​ខ្លះ​នៅ​ជុំ​គ្នា​​ដដែល តែ​ដូរ​អ្នក​គ្រប់​គ្រង​ដើម្បី​ងាយ​ស្រួល​ដោះ​ស្រាយ​ជាមួយ​សមត្ថ​កិច្ច ​។ ជាក់​ស្តែង​ ដូច​ជា​បន​ល្បែង​ដុះ​ស្លែ​មួយ​វង់​នៅ

ស្ត្រី​ចំណាស់​ម្នាក់​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​កុមារ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

ស្ត្រី​ចំណាស់​ម្នាក់​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​កុមារ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ ៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១០​ ដោយ​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​(កុមារ) នៅ​គ្លីនិក​ទេវិន​វិសាល​សុខ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​។ លោក​វរ​សេ​នីយ៍​ទោ​ សិទ្ធ​ ឡោះ​ នាយ​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​រូប​នេះ​ឈ្មោះ​អែម ចន្ធូ ហៅ​យាយ​ម៉ាប់​ អាយុ​៥០​ឆ្នាំ

នាងសរសៃប្រសាទ​ប៉ងលោតទឹកពីលើស្ពានគីហ៊្សុណា

នាងសរសៃប្រសាទ​ប៉ងលោតទឹកពីលើស្ពានគីហ៊្សុណា

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្តកំពង់ចាម​ ៖ នាងក្រមុំម្នាក់​ឈ្មោះ​​ធី គន្ធា អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​គោកគង់​ ឃុំ​គោក​គង់ខាងលិច ស្រុក​កញ្រ្ជៀច​ ខេត្តព្រៃវែង បាន​ប៉ុន​ប៉ង​លោត​ទឹក​ធ្វើ​អត្តឃាត​ពីលើស្ពាន​គីហ្ស៊ុណា កាលពីវេលា​ម៉ោង​៨យប់​ថ្ងៃទី​៧ កញ្ញា តែ​មិន​បាន​សំរេច​ព្រោះ​តែ​កម្លាំង​នគរបាល​ការពារ​ស្ពាន​ជួយ​អន្តរាគមន៍​ ទាន់​ពេល​វេលា​រួច​នាំ​មក​កាន់ស្នាក់ការ​​គោល​ដៅ​ការពារ​ស្ពាន​ធ្វើ​ការ​ អប់រំ​​និង​​ឱ្យត្រឡប់​ទៅផ្ទះវិញ ។​ តាម​លោក​វរសេនីយ៍​ត្រី ណា ចេ ប្រធាន​នគរបាល

ចាប់ផ្តើមដំណើរ​ការ​អភិវឌ្ឍន៍​តំបន់​បឹងកក់ដោយ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវជាមុន

ចាប់ផ្តើមដំណើរ​ការ​អភិវឌ្ឍន៍​តំបន់​បឹងកក់ដោយ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវជាមុន

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ តំបន់​បឹង​កក់ដែល​រាជរដ្ឋា​ភិបាល​​បាន​អនុញ្ញាតឱ្យ​​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ មាន​ឈ្មោះ​ក្រុម​ហ៊ុនស៊ូ​កា​គូអ៊ីន​ធ្វើការ​អភិវឌ្ឍន៍​​នោះ ​ពេលនេះបានចាប់​ដំណើរ​ការ​ចេញ​ជា​រូប​រាង​ហើយ​ ដោយ​ធ្វើការ​ស្ថាប​នា​ផ្លូវ​ជាប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាមុន ។ ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែល​ឱ្យ​ឈ្មោះ​ថា ផ្លូវ R5 ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ត្រូវ​បានសាលា​រាជ​ធានី​ភ្នំពេញ​ បើកការដ្ឋានស្ថាប​នា​នា​ព្រឹក​ថ្ងៃទី៨ កញ្ញា ក្នុង​ចំណោម​ផ្លូវ​ទាំង​អស់១២ខ្សែ​ក្នុង គំរោង​រៀប​ចំ

ប្តី​ប្រមឹក​ចំកួត​ទាត់​ប្រពន្ធ​៣ជើង​ស្ទើ​រ​បែក​ថ្លើម​ត្រូវ​​ចាប់​ខ្លួន

ប្តី​ប្រមឹក​ចំកួត​ទាត់​ប្រពន្ធ​៣ជើង​ស្ទើ​រ​បែក​ថ្លើម​ត្រូវ​​ចាប់​ខ្លួន

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​កំពង់​ចាម ៖ ជន​អគតិ​ប្រមឹក​ខួប​ឈ្មោះ​ហាន រុន អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​តាមាង ឃុំ​កោះ​មិត្ត ស្រុក​កំពង់​សៀម បាន​ប្រើ​អំពើ​ហិង្សា​​ដោយ​ទាត់​ប្រពន្ធ​ចំនួន​៣​ជើង កាល​ពី​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៦ កញ្ញា ២០១០ ជា​ហេតុ​បណ្តាល​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង នាំ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ទាំង​យប់ ។ ចំណែក​ប្តី​កំណាច​នេះ​ក៏​ត្រូវ​បាន​កំលាំង​នគរ​បាល​ចាប់​ខ្លួន​ផង​ដែរ ។ លោក​អនុ​សេនីយ៍​ឯក ចក់ សុខកៅ អធិ​ការ​រង​នគរ​បាល​ស្រុក

ផ្ទុះ​ធុងហ្គាស​បណ្តាល​ឱ្យ​បុរស​ជនជាតិ​វៀត​ណាម​របួស​២នាក់

ផ្ទុះ​ធុងហ្គាស​បណ្តាល​ឱ្យ​បុរស​ជនជាតិ​វៀត​ណាម​របួស​២នាក់

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ សម្លេង​ផ្ទុះ​លាន​ផាំង​បង្ក​ឱ្យ​ជាង​ផ្សារ​អ៊ីណុក​ជនជាតិវៀតណាម​ពីរនាក់​ ភ័យព្រលឹង​ចុង​សក់ ខណៈ​ពួកគេ​កំពុងផ្សារ​សំភារ​​ធ្វើ​ពី​អ៊ីណុក​មួយចំនួន ហើយ​ស្រាប់តែ​ផ្ទុះធុង​ហ្គាស​ បណ្តាល​ឱ្យ​រង​របួស​ស្រាល​ ដែល​ការ​​ផ្ទុះ​​នេះ​បានកើត​ឡើង​នៅ​ផ្ទះលេខ​២​BEo ផ្លូវ​លេខ​៦១ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​៤​និង​៤៥នាទី​ល្ងាចថ្ងៃទី​៧ កញ្ញា ២០១០ ។

ប្រជា​នេសាទ​លើក​គ្នា​មក​តវ៉ាដល់​សាលា​ខេត្ត​ពី​មន្ត្រី​ជល​ផល​កាប់​ព្រួល និង​លប

ប្រជា​នេសាទ​លើក​គ្នា​មក​តវ៉ាដល់​សាលា​ខេត្ត​ពី​មន្ត្រី​ជល​ផល​កាប់​ព្រួល និង​លប

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​កំពង់​ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​ចំនួន​២៥​នាក់ តំណាង​ឱ្យ​២៥​គ្រួសារ ដែល​មាន​ទី​លំនៅ​​ក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារ​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​ នា​​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ដោយ​មាន​​កាន់​កំណាត់​លប និង​ព្រួល​ផង បាន​នាំ​​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​ជួយ​ដោះ​ស្រាយ​ពី​ករណី​មន្ត្រី​ជល​ផល​ចុះ​​​ កាប់​ព្រួល និង​លប​របស់​ពួក​គាត់​កាល​ពី​រសៀល​​ថ្ងៃ​ទី​៧ កញ្ញា ។ ​បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​​អស់​រយៈ​ពេល​ប្រហែល​ជាង​១​ម៉ោង​​ពួក​​គាត់​​ក៏​ ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ

ក្រុម​ហ៊ុន​ចិន​ដែល​មាន​ទុន​៧ពាន់​​លាន​ដុល្លារស្វែង​រក​ការ​វិនិ​យោគ​នៅ​កម្ពុជា

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ លោក​អ៊ាង​ សុផល្លែត​​ជំនួយ​ការ​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​​ បានប្រាប់​ឱ្យដឹងថា លោក WENG LINXIANG ប្រធាន​ក្រុម​ហ៊ុន​ CHINA INNER MONGOLIA ERDOS HOUNG JUN Investment Co.,Ltd ​បានជំរាប​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ថា ក្រុម​ហ៊ុន​របស់​លោកមាន​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដើម្បី​វិនិយោគនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ក្រុម​ហ៊ុន​របស់​លោក​​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដ៏ធំ​ក្នុងចំណោម​ក្រុម

ព័ត៌មាន​ថ្មី​ៗ

អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក

រូបិយប័ណ្ណ ប្រទេស ទិញចូល លក់ចេញ
1 USD រៀល កម្ពុជា 4247.00 4255.00
1 USD បាត ថៃ 31.07 31.13
1 USD ដុង វៀតណាម 19430.00 19500.00
10.000JPY យ៉េន ជប៉ុន 118.00 118.70
100 SGD ដុល្លារ សិង្ហបូរី 74.20 74.70
100 HKD ដុល្លារ ហុងកុង 12.82 12.92
100 MYR រីងហ្គីត ម៉ាឡេស៊ី 31.80 32.00
100 EUR យូរ៉ូ អឺរ៉ុប 126.50 127.20
100 GBP ផោន អង់គ្លេស 153.50 154.20
100 AUD ដុល្លារ អូស្រ្តាលី 91.00 91.50
100 CAD ដុល្លារ កាណាដា 95.50 96.00
100 CHF ហ្រ្វង់ ស្វីស 98.00 98.50
10 CHI មាសគីឡូ 1500.00 1510.00

អត្រាតម្លៃទំនិញ

មុខទំនិញ ឯកត្តា តម្លៃទាប តម្លៃខ្ពស់
អង្ករ​ផ្កា​ខ្ញី R/Kg 2550 2700
អង្ករ​នាងមិញ R/Kg 2070 2100
ស្រូវ​ចំរុះ R/Kg 1060 1100
សណ្ដែកបាយ R/Kg 6240 6300
សណ្ដែកសៀង R/Kg 3220 3700
សណ្ដែកដី​គ្រាប់ R/Kg 7080 7120
ពោតក្រហម​លេខ​២ R/Kg 1040 1060
ល្ង ស R/Kg 6500 6800
ល្ង ខ្មៅ R/Kg 7060 7440
ខ្ទឹម ស R/Kg 6760 9000
គ្រាប់ស្វាយ​ចាន់​ទី R/Kg 2600 3900
ម្រេច R/Kg 18300 18300
សាច់​គោ R/Kg 23600 23600
សាច់​ជ្រូក R/Kg 15400 16000
សាច់​ជ្រូក​បី​ជាន់ R/Kg 13400 13400
ត្រី​រ៉ស់ “​ស្រស់​” R/Kg 12200 12200
សាច់​មាន់ R/Kg 18900 19800
សាច់​ទា R/Kg 10800 11400
ត្រីឆ្អើរ “​ត្រី​កេស​១” R/Kg 124000 125000
ត្រីងៀត “​ត្រី​ឆ្ដោរ​១” R/Kg 35600 36600
ពងមាន់ 10Eggs 3920 3920
ពង​ទា 10Eggs 4740 4820
ប្រហុក “​មាន​ឆ្អឹង​” R/Kg 5500 7100
ប៊ី​ចេ​ង R/Pare 5000 5040
ស្ករស R/Kg 3220 3360
ស្ករត្នោត R/Kg 3600 3800
អំបិល​ម៉ដ្ឋ R/Kg 1360 1360
ទឹកដោះគោ​កំប៉ុង​ខ្មែរ R/Can 2500 2520
ត្រកួន R/Kg 1740 1980
ប៉េងប៉ោះ R/Kg 2200 3260
ស្ពៃក្ដោប R/Kg 1680 2340
ត្រសក់ R/Kg 1500 2060
ចេកណាំវ៉ា R/hand 2180 2280
ម្ចាស់ R/Unit 1900 2000
ក្រូចពោធិ៍សាត់ R/Doz 10800 12800
ថ្លៃ​ប្រើប្រាស់​ទឹក R/M3 550 550
ថ្លៃ​ប្រើប្រាស់​ភ្លើង R/Kwh 390 390
ថ្លែ​ដែក R/Kg 2430 2580
ថ្លៃ​ហ្គាស R/15Kg 69184 71961

អត្រាតម្លៃទំនិញ​ នៅផ្សារដើមគរ


អត្រាតម្លៃប្រេងឥន្ធនៈតាមស្ថានីយ

ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

កាល់តិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តូតាល់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

សូគីម៉ិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ប៉េត្រូណាស់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តេឡា
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ភីធីធី
សាំងស៊ុបពែរ 1 លីត្រ 4600
សាំងធម្មតា 1 លីត្រ 4300
ប្រេងម៉ាស៊ូត 1 លីត្រ 3800