ព្រឹត្ដិការណ៏សង្គម

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:១១ 
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវចោរចាក់បំពង់.ក៣កាំបិតដាច់ដល់បំពង់ខ្យល់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ឧសភា នៅផ្លូវក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៥០ 
ខេត្តបាត់ដំបង ៖ នាងក្រមុំម្នាក់ត្រូវតុលាការឃុំខ្លួនកាលពីថ្ងៃទី១៩ ឧសភា ក្រោយពីសង្ស័យថានាងមានកំហុសក្នុងការប្រើម្រាមដៃ និងអណ្តាតដើម្បីរួមភេទជាមួយក្មេងស្រីម្នាក់វ័យ១៣ឆ្នាំ ដែលបានប្រព្រឹត្តកាលពីពាក់កណ្តាលសប្តាហ៍មុននេះ ។

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៤៩
ខេត្តកណ្តាល ៖ អគារសិក្សា១ខ្នងកម្ពស់២ ជាន់ មាន១២បន្ទប់ ធ្វើពីបេតុងប្រក់ក្បឿង ដែលជាសមិទ្ធផលថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជាចំណងដៃជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១២ ក្រោមវត្តមានចូលរួមពីសំណាក់ លោក រស់ វណ្ណា អនុប្រធានទី១

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:១៤
រាជធានីភ្នំពេញ ៖ ភូមិគ្រឹះជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃរួមជាមួយប៉ូលិសមូលដ្ឋានបានឆ្មក់ចូលឆែកឆេរកាលពីរសៀលថ្ងៃទី១៨ ឧសភា និងបានឃាត់ខ្លួនជនជាតិចិនជាបន្តបន្ទាប់ ដែលពាក់ព័ន្ធបទល្មើសជាច្រើន មានការចាប់ជំរិតតាមអ៊ីនធើរណេត និងបទល្មើសផ្សេងៗទៀត ។ តាមប្រភពឱ្យដឹងថា ការបង្ក្រាបនេះត្រូវបានធ្វើឡើង

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣០
ខេត្តពោធិ៍សាត់ ៖ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មួយថ្ងៃ គឺថ្ងៃទី១៧ ឧសភា លោកជំទាវជា ខេង ភរិយាលោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ រួមដំណើរដោយលោកជំទាវប៊ុនចន្ទ្រា ទីនរិន្ទ លោកជា ប៉េងឈាង និងលោកជំទាវ ខ្លូត ទងផ្កា បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំ

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០០
ខេត្តកំពត ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៨ ឧសភា មានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញដល់មន្ត្រីនគរបាលចរាចរក្នុងខេត្ត ដើម្បីរឹតបន្តឹងច្បាប់លើការពាក់មួកការពារសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនាពេលយប់ ។ វគ្គបំប៉ននេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ ឧសភា ដោយមានសិក្ខាកាមជានគរបាលចរាចរ
ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៤៥
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៣ ឧសភា ជាថ្ងៃដែលពិភពលោកកំណត់ជាទិវាអ្នកម្ដាយ ដើម្បីរំលឹកគុណមាតាទាំងឡាយនៅទូទាំងពិភពលោក ។ ថ្ងៃនេះដែរ ជាថ្ងៃដែលបុត្រធីតានៅលើពិភពលោកសម្តែងនូវការដឹងគុណនិងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ពួកគេជូនចំពោះអ្នកម្ដាយជាទីគោរពរស្រឡាញ់តាមរយៈពាក្យពេចន៍ជូនពរ ឬជាកាដូមានតម្លៃផ្សេងៗ ។ ក៏ប៉ុន្ដែជាធម្មតាមិនមានកូន

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣០
ខេត្តក្រចេះ ៖ លោក សរ ចំរ៉ុង អតីតអភិបាលរងខេត្តក្រចេះ ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តក្រចេះថ្មី កាលពីរសៀលថ្ងៃទី១៧ ឧសភា នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:២០
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៧ ឧសភា ភ្នាក់ងារកោះសន្តិភាពបាននាំយកថវិកាចំនួន២០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងលោកឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ាស្រី វុទ្ធី ព្រមទាំងបុត្រ ទៅប្រគល់ជូននាងក្រមុំឈ្មោះ រ៉េត ស្រីរ័ត្ន ដែលពិការដៃជើង រស់នៅភូមិជើង

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១០ 
ខេត្តកំពង់ឆ្នាំង ៖ ខ្លាត្រី១ក្បាលត្រូវបានគេសម្លាប់រួចហើយយកមកចងព្យួរតាំងលក់យ៉ាងសង្ហាជាថ្មីម្តងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៧ ឧសភា ដោយគ្មានក្រែងរអែងឈឺក្បាលវិលមុខនឹងសមត្ថកិច្ចជំនាញណាឡើយ ។ នេះជាការដាក់តាំងលក់ជាលើកទី២ហើយនៅកន្លែងតែមួយ នេះដែលអ្នកយកព័ត៌មាន
ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:០០
ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការដល់អធិការដ្ឋានស្រុក-ក្រុង និងប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ក្នុងការការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយពេលឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ កាលពីរសៀលថ្ងៃទី១៧ ឧសភា ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៤៥
ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតក្នុងស្រុកថាឡាបរិវ៉ាត់ទៅលក់នៅព្រំដែនឡាវ-វៀតណាម និង ចែកចាយតាមរោងសិប្បកម្មកែច្នៃឆ្លងកាត់ខេត្តក្រចេះ កំពុងកើតឡើងពេញបន្ទុកនិងយ៉ាងអនាធិបតេយ្យ ដែលគេមើលឃើញថា ពុំមានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតាមមូលដ្ឋានរបស់ខ្លួន ឡើយ ។ បានជាហ៊ាន

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣០
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ជាក្រុមហ៊ុនឯកជនពិតមែន ប៉ុន្តែតែងតែមានការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមតាមរយៈការងារសង្គមកិច្ចរបស់ខ្លួន ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:២០
ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើចំណាកស្រុក ដែលកំពុងស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែន ត្រូវគេរាយការណ៍ថា នៅតែបន្តឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសសៀមមិនថមថយឡើយ ដោយមានការឃុបឃិតបើកផ្លូវពីសំណាក់សមត្ថកិច្ចការពារព្រំដែនសើ្ទរគ្រប់ស្ថាប័នជាថ្នូរនឹងការបង់ប្រាក់សំណូក ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១០
រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកំណើនភ្ញៀវទេសចរបរទេសដែលមកចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាឆ្នាំ២០១២ នេះ ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០០ 
ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី១៧ ឧសភា នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត វគ្គទី១ ឆ្នាំ២០១២ និងផ្សព្វផ្សាយក្រមសីលធម៌ ជំហាន១ ជំហាន២ នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីមេបញ្ជាការរង នាយ ពល អាវុធហត្ថ ទូទាំងខេត្ត

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៣០ 
ក្រុងប៉ោយប៉ែត ៖ ជាងជួសជុលទូរស័ព្ទនិងអាយកូមត្រូវមន្រ្តីប៉ូលិសក្រុងប៉ោយប៉ែតម្នាក់ប្រើហិង្សាដោយវាយមួយអាយកូមត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យពកជាំ ព្រោះតែខឹងជាងរូបនោះជួសជុលអាយកូមរបស់ខ្លួនមិនកើត ។ ហេតុការណ៍មិនគប្បីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៤នាទីព្រឹក ថ្ងៃទី១៧ ឧសភា នៅក្នុងហាងជួសជុលទូរស័ព្ទយីហោសាំងបូរី ស្ថិតក្នុង
ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:១០
ខេត្តពោធិ៍សាត់ ៖ តាមការផ្តល់ព័ត៌មានពីប៉ូលិសខេត្តពោធិ៍សាត់ឱ្យដឹងថា កាលពីថ្ងៃទី១៦ ឧសភា វេលាម៉ោង៥និង២៥នាទីល្ងាច ក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ១ឆ្នាំ៤ខែ បានលង់ទឹកពាងស្លាប់ខណៈពេលម្តាយរវល់លាងចាន ។ ករណីនេះបានកើតឡើងនៅភូមិអូរស្រាវឃុំព្រងិល ស្រុកភ្នំក្រវាញ ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៤៥
ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី១៥ ឧសភា ឆ្នាំ២០១២ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បញ្ជូន

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៣០ 
ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនរួចបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីបុរសម្នាក់នេះ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ឧសភា ស្ថិតក្នុងភូមិព្រៃនប់ ស្រុកព្រៃនប់ ។

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:២០ 
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់បានលេបថ្នាំងងុយដេកអស់១០គ្រាប់ក្នុងចេតនាសម្លាប់ខ្លួន ត្រូវបានគេដឹកតាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៧ ឧសភា ។ ស្រ្តីរូបនោះឈ្មោះ សន ស៊ីនិត អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅបន្ទប់ជួលម្តុំបឹងក្រពើ ក្នុងភូមិ

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:០០
ខេត្តកំពង់ចាម ៖ អគារសិក្សាថ្មី១ខ្នងចំនួន៥បន្ទប់ មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៧ម៉ែត្រកម្ពស់៦,៥០ម៉ែត្រ ដំបូលប្រក់ក្បឿង ចំណាយថវិកាអស់ចំនួន៦ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាស្តុកអាចម៍រមាស ក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស បានបើកសម្ពោធឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី១៤ ឧសភា ២០១២ ក្រោមអធិបតីភាពលោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គ

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៧:៤០
ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតក្នុងស្រុកថា ឡាបរិវ៉ាត់ទៅលក់នៅព្រំដែនឡាវ-វៀតណាម និង ចែកចាយតាមរោងសិប្បកម្មកែច្នៃឆ្លងកាត់ខេត្តក្រចេះ កំពុងកើតឡើងពេញបន្ទុកនិងយ៉ាងអនាធិបតេយ្យ ដែលគេមើលឃើញថា ពុំមានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតាមមូលដ្ឋានរបស់ខ្លួន ឡើយ ។ បានជាហ៊ាននិយាយបែបនេះ

ថ្ងៃសៅរ៏ ទី១៩ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៧:៣០
ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើចំណាកស្រុក ដែលកំពុងស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែន ត្រូវគេរាយការណ៍ថា នៅតែបន្តឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសសៀមមិនថមថយឡើយ ដោយមានការឃុបឃិតបើកផ្លូវពីសំណាក់សមត្ថកិច្ចការពារព្រំដែនសើ្ទរគ្រប់ស្ថាប័នជាថ្នូរនឹងការបង់ប្រាក់សំណូក ។

ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៤០
រាជធានីភ្នំពេញ ៖ អនុវត្តតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នាព្រឹកថ្ងៃទី១៨ ឧសភា ២០១២ គណបក្សនយោបាយទាំង១០ដែលទទួលស្គាល់ដោយគ.ជ.បបានចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋទៅតាមលទ្ធភាពរៀងៗខ្លួន ។ នៅរាជធានីភ្នំពេញ គេសង្កេតឃើញគណបក្សនយោបាយនានាបានធ្វើការឃោសនាយ៉ាងកងរំពងតាមដង