
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
រាជធានីភ្នំពេញ ៖ អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់ប្រដាប់ដោយអាវុធ AK ដែលបង្ក្រាបបានក្រោយពេលពួកចោរទាំងនេះធ្វើសកម្មភាពប្លន់ផ្ទះមន្ត្រីកសិកម្មខេត្តកណ្តាល រួចហើយព្យាយាមរត់គេចតែសំណាងអាក្រក់ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក៏ត្រូវបូលិសឃាត់ខ្លួនសួរនាំ ទើបធ្លាយរឿងប្លន់ ។ >>[អានបន្ត]
ព្រឹត្ដិការណ៏សង្គម

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៥៤ 
ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ជាប់សង្ស័យពីបទលួចកាត់ខ្សែ.កមាសពីកុមារីអាយុ២ឆ្នាំ ខណៈម្តាយពចូលក្នុងផ្សារព្រែកតាឃ្លោក ក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ដើម្បីរកទិញទំនិញកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ ។ ស្ត្រីសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ត្រើយស្លាធ្វើការចាប់ខ្លួនភ្លាមៗនាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៤៩
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ឧសភា ២០១២ គ.ជ.ប បង្ហាញពីទឹកខ្មៅលុបលាងមិនជ្រះចំនួន៣៦កេស ស្មើនឹង៣៦.៩៦០ដប សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ នាថ្ងៃទី៣ មិថុនា ២០១២ ខាងមុខនេះ ។ ការប្រកាសនេះបានធ្វើឡើងក្នុង

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៤៧
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងខ្យល់បង្កការដួលរលំបាក់ដើមឈើរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សាលារាជធានីភ្នំពេញ បានបើកយុទ្ធនាការកាប់លះមែកឈើតាមដងផ្លូវនានាទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ឧសភា នេះ ដើម្បីការពារការដួលរលំបាក់ពេលមានភ្លៀង និងខ្យល់ និងដើម្បីលំអរសោភ័ណភាពរាជធានីភ្នំពេញផងដែរ ។ ការងារកាប់លះមែកឈើនេះអនុវត្តដោយអង្គភាព

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៤៥
ខេត្តកណ្តាល ៖ លោកនាយកសាលាបឋមសិក្សាហ៊ុន សែនចំបក់ ខណៈទៅជួយទាញប្អូនថ្លៃរបស់គាត់ដែលកាប់ដើមឫស្សីពេលមេឃកំពុងភ្លៀង ហើយត្រូវចរន្តអគ្គិសនីឆ្លងតាមដើមឫស្សីនោះឆក់ ស្រាប់តែបែរជាឆក់ស្លាប់ខ្លួនឯងទៅវិញ ឯប្អូនថ្លៃគ្រាន់តែរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ឧសភា ២០១២ នៅក្នុងភូមិត្រពាំងទួល ឃុំសំរោងលើ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៤២ 
ខេត្តសៀមរាប ៖ ចៅក្រមសាលាដំបូងខេត្ដសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាណ្ដោះអាសន្នទៅលើជនជាប់ចោទម្នាក់ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅស្រោចសាំងដុតប្រពន្ធរបស់ខ្លួនទាំងរស់ បណ្ដាលឱ្យរលាករលួយស្ទើរស្លាប់ស្ទើរស់ដោយសាររឿងទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង៨យប់ថ្ងៃទី ១១ ឧសភា ២០១២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវារិន ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣០ 
ខេត្តកំពង់ចាម ៖ សត្វឈ្លូសឈ្មោល១ក្បាលមានទម្ងន់ប្រហែល២០គីឡូក្រាម បានរត់ទាំងត្រហេបត្រហប ដែលសង្ស័យរត់គេចពីការតាមប្រមាញ់របស់ព្រានព្រៃ ចូលស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វារត្រពាំងផ្លុង ស្រុកពញាក្រែក ។ ហេតុការណ៍ភ្ញាក់ផ្អើលកម្រជួបនេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ឧសភា ២០១២ ហើយត្រូវសមត្ថកិច្ចគយចាប់រក្សាទុក និងត្រៀមប្រគល់ឱ្យ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១៨ 
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ឧសភា អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឃ្លាំង ហួត អភិបាលខណ្ឌ ព្រមទាំងលោកស្រី អ៊ួង សុផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋ១គ្រួសាររស់នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ ដែលរងគ្រោះដោយរន្ទះបាញ់កាលពីព្រឹកថ្ងៃទី១៥ ឧសភា

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:១៣ 
រាជធានីភ្នំពេញ ៖ ទីណាមានការលំបាក ទីនោះគឺមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសមន្ត្រីរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែជួយដល់ជនក្រីក្រ មិនប្រកាន់ពណ៌សម្បុរនោះទេ ។ នេះជាប្រសាសន៍របស់លោកសុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញនិងជាអភិបាលខណ្ឌដូនពេញ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:០០
ខេត្តព្រះសីហនុ ៖ កម្មករ កម្មការិនីប្រមាណ២០០នាក់ នៃរោងចក្រ ជី ជី ស៊ី នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ បាននាំគ្នាធ្វើការតវ៉ានៅមុខរោងចក្រ កាលពីព្រឹកថ្ងៃទី១៦ ឧសភា ដោយទាមទារឱ្យខាងរោងចក្រគោរពសិទ្ធិការងារកម្មករ កម្មការិនី ព្រោះនៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រក៏ខាងរោងចក្របង្ខំឱ្យធ្វើការ ដោយពុំមានថ្ងៃ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៥៩ 
ខេត្តតាកែវ ៖ ជនជាប់សង្ស័យ៤នាក់ត្រូវបានប៉ូលិសស្រុកគិរីវង់ ចាប់ខ្លួនបានជាបន្តបន្ទាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ពីបទធ្វើសកម្មភាពឆក់ខ្សែ.កពីនារីរងគ្រោះម្នាក់ កាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៤ ឧសភា ២០១២ ចំណុចភូមិស្វាយធំ ឃុំអង្គប្រាសាទស្រុកគិរីវង្ស ខណៈនារីរងគ្រោះជិះម៉ូតូចេញពីហូបការត្រូវជនសង្ស័យខាងលើជិះម៉ូតូតាមពីក្រោយធ្វើសកម្ម

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៥៦ 
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៦ ឧសភា ២០១២ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ដែលជាគម្រោងអភិវឌ្ឍន៍របស់មូលនិធិសង្កាត់ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣៧
រាជធានីភ្នំពេញ ៖ អំឡុងថ្ងៃឈប់សម្រាកបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រព្រះនរោត្តមសីហមុនីកន្លងទៅថ្មីៗនេះ គេសង្កេតឃើញភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ជិតឆ្ងាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនកុះករ។ដោយឡែកគេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ នាំគ្នាពពាក់ពពូនទៅដើរកម្សាន្តនៅរមណីយដ្ឋានផ្ទះទឹកកៀនស្វាយតាំងពី

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣៥
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប កាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ បានរៀបចំពិធីបញ្ចូលសមាជិកគណបក្សចំនួន៧៣នាក់ទៀតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប ក្រោមអធិបតីភាពលោកព្រាប មុនី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកលៀប និងមានការចូលរួមពីសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:៣០
រាជធានីភ្នំពេញ ៖ ជម្លោះដីធ្លីមួយដែលគ្រូបង្រៀនម្នាក់រងការចោទថា រំលោភយកដីសម្រាប់សង់មន្ទីរពេទ្យព្រះសង្ឃ មានទីតាំងនៅភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ នោះត្រូវបានលោកមេធាវីតំណាងមន្ទីរពេទ្យ ព្រមទាំងព្រះសង្ឃជាប្រធានដឹកនាំការបង្កើតមន្ទីរពេទ្យ និងអាជ្ញាធរទៅពិនិត្យ កាលពីថ្ងៃទី១២ ឧសភា កន្លងមកនេះ ហើយលោកគ្រូបង្រៀនព្រមដកបង្គោលចេញពីដីទំនាស់នោះហើយ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:២២
ខេត្តកំពត ៖ ដូនជីវ័យចំណាស់ម្នាក់រងការវាយធ្វើបាបជារៀងរាល់ថ្ងៃពីសំណាក់កូនប្រុសដែលមានជំងឺសរសៃប្រសាទ ដោយប្តឹងសមត្ថកិច្ចឱ្យអប់រំ ឬយកទៅដាក់មណ្ឌលកែប្រែ តែសមត្ថកិច្ចមិនបានចាត់វិធានការ ទើបរូបគាត់សូមអំពាវដល់អង្គការណាដែលអាចជួយរូបគាត់បាន សូមមេត្តាផង ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៩
ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១៧ ឧសភា ២០១២ លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលបី ក្នុងនោះ រួមមានបុស្បុក និងរូបសំណាកអតីតមេទ័ពឌី និងកំណាត់ផ្លូវនានា ប្រភេទក្រាលកៅស៊ូ ឌីប៊ីអេសប៊ី ក្នុងទីរួមខេត្តសរុបប្រវែង៥៦១៨ម៉ែត្រ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៥
រាជធានីភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញតួលេខអ្នកបានចុះឈ្មោះបោះឆ្នោត ឬមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺមានចំនួន៩.២០៣.៤៩៣នាក់ ក្នុងនោះអ្នកចុះឈ្មោះថ្មីមានប្រមាណ៩០០.០០០នាក់ បើប្រៀបធៀបបញ្ជីឈ្មោះបោះឆ្នោតឆ្នាំមុន។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០០
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសជាតិរបស់រាជរដ្ឋាភិបាលមានការរីកចម្រើនឥតឈប់ឈរបានធ្វើឱ្យសមាជិកសមាជិកាគណបក្សមួយចំនួនទៀតបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួនរួចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។ ជាក់ស្តែងនៅក្នុងខណ្ឌដង្កោទទួលបានសមាជិក

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៨
ខេត្តកំពង់ស្ពឺ ៖ កម្មករ កម្មការិនីរាប់ពាន់នាក់នៃរោងចក្រផលិតស្បែកជើងជេណឺរេសិន អីុនធើរណេស្សូណល បាននាំគ្នាមិនចូលធ្វើការ ទាមទារឱ្យខាងក្រុមហ៊ុនដោះស្រាយនូវលក្ខខណ្ឌមួយចំនួនរបស់ថ្នាក់ដឹកនាំសហជីពខ្មែរ សមាជិកសមាជិកាកម្មករ កម្មការិនីនៃ ក្រុមហ៊ុនទាំងអស់១៨ចំណុច ដោយឈរកកកុញត្រៀបត្រានៅខាងមុខរោងចក្រកាលពីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ ស្ថិតនៅ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៨ 
ក្រុងប៉ោយប៉ែត ៖ គណបក្សមួយ គឺគណបក្សនរោត្តម រណប្ញទ្ធិ ដែលមានសមាជិកមួយក្រុមដឹកសម្ភារប៉ាយគណបក្ស ប្រុងលើកលើចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងប៉ូលិសក្រុង ធ្វើការហាមឃាត់កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១៧ ឧសភា ២០១២ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៤
ក្រុងប៉ោយប៉ែត ៖ ប៉ូលិសក្រុងប៉ោយប៉ែតសម្រុកចូលទៅបង្ក្រាបបទល្មើសគ្រឿងញៀនប៉ះចំវង់ល្បែងក្នុងកន្លែងតែមួយកាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៦ ឧសភា ២០១២ នៅភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យប្រុស្រី៧នាក់ គឺ៣នាក់ជាប់ចោទចែកចាយគ្រឿងញៀន និង៤នាក់ពាក់ព័ន្ធល្បែងស៊ីសង ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៣០
ខេត្តប៉ៃលិន ៖ លោកវរសេនីយ៍ទោ ទី សុខា ប្រធានក្រុមការងារទំនាក់ទំនងច្រកព្រំ និងលោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត សហការជាមួយក្រុមការងារទំនាក់ទំនងជនជាតិថៃ បានទៅរំដោះពលករខ្មែរចំនួន២០នាក់ ក្នុងនោះពលការិនីមា្នក់រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅស្រុកនើនស៊ូង ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលត្រូវថៅកែថៃធ្វើបាប ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:១៥
ខេត្តបន្ទាយមានជ័យ ៖ អ្នកកាប់ឆ្ការរានព្រៃសហគមន៍យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៣នាក់ក្នុងចំណោម៤០នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសិរីសោភ័ណ ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា ក្នុងភូមិសាស្ត្រភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:០៥
ខេត្តពោធិ៍សាត់ ៖ យុវជនខ្មែរម្នាក់ត្រូវក្រុមគ្រួសារដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ឧសភា ដើម្បីសង្គ្រោះជីវិតក្រោយពីយុវជននោះត្រូវក្រុមទំនើងជនជាតិយួនមួយក្រុមកាប់នឹងពូថៅធ្លាយពោះវៀនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ឧសភា ២០១២ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។