
ដោយ ៖ ខេមរិទ្ធ
នាងឆ័ររីល ខូល តារាចំរៀង និងកីឡាករអេចឈ្លី ខូល ខ្សែការពារក្រុមជំរើសជាតិអង់គ្លេសអតីតជាប្តីប្រពន្ធផ្លូវការ តាមការកាត់ក្តីរបស់តុលាការអង់គ្លេស កាលពីថ្ងៃទី៣ កញ្ញា កន្លងមក។
ក្រោយពីមានការបែកបាក់គ្នា ព្រោះភាគីបុរសលួចទៅមានសហាយស្មន់ជាមួយនារីផ្សេងអស់រយៈពេលជា ច្រើនខែ នៅទីបំផុតនាងឆ័ររីល ខូល តារាចំរៀងដ៏សិចស៊ីចាប់ផ្តើមដោះស្រាយជាមួយកីឡាករអេចឈ្លីខូល អតីតប្តីរួចរាល់ហើយ បន្ទាប់ពីនាងសំរេចចិត្តប្តឹងលែងលះដោយមិនទាមទារប្រាក់សំណងនោះទេ ។ >>[អានបន្ត]
ព័ត៌មានកីឡា

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អេស្ប៉ាញខាប់ជុំទី២ នៅរាត្រីថ្ងៃអង្គារនេះមាន១៣ប្រកួត។ ក្រុមល្អមាន Valladolid, Betis និង Cartagena។
Tarragona v Xerez
Tarragona ៥ប្រកួតចុងក្រោយនេះគឺ ១-០-៤។ ៣ប្រកួតចុងក្រោយគឺឈ្នះ Elche ៣-១ ក្នុងផ្ទះ, ចាញ់ Palmas ១-០, និងចាញ់ Palmas ៣-២ ម្តងទៀតក្រៅផ្ទះទាំង២ប្រកួត។
Xerez ៥ប្រកួតចុងក្រោយនេះគឺ ២-១-២។ ៣ប្រកួតចុងក្រោយគឺឈ្នះ Zaragoza ៣-២ ក្នុងផ្ទះ, ស្មើ Osasuna ១-១ ក្រៅផ្ទះ, តែចាញ់ Cartagena ៤-១ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Tarragona ឈ្នះ៤, Xerez ឈ្នះ២, ស្មើ៤។

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
កីឡាករសញ្ជាតិបេឡារូស យ៉ូហេនី ហ៊ូតារ៉ូវិច ដោយមានជំនួយពីបណ្តាមិត្តរួមក្រុមបានយកឈ្នះដំណាក់ទី២ នៃការប្រណាំងកង់កម្មវិធី Tour of Spain នៅទីក្រុងម៉ាបេឡា ប្រទេសអេស្ប៉ាញ កាលពីថ្ថៃអាទិត្យ ទី២៩ សីហា កន្លងមកនេះ ។ ហ៊ូតារ៉ូវិច ដែលជាអ្នកជិះកង់ឱ្យក្រុម «អេហ្វឌីជេ» បានយកឈ្នះដំណាក់ដែលមានចំងាយផ្លូវ១៧៣,៧គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងអាល់កាឡា ដឺហ្គាដេរ៉ា ទៅកាន់ទីក្រុងម៉ាបេឡា ប្រទេសអេស្ប៉ាញ ដោយប្រើអស់ថិរវេលា៤ម៉ោង៣៥នាទីនិង៤១វិនាទី នាំមុខកីឡាករអង់គ្លេសម៉ាក កាវ៉ីនឌីស ជិះឱ្យក្រុម

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសខាប់ក្របខណ្ឌ Johnstone Paint Trophy ជុំទី១ នៅរាត្រីថ្ងៃអង្គារនេះមាន១៤ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Bournemorth, Rotherham និង Oldham។ សូមបញ្ជាក់ថា ការប្រកួតនេះពុំមានការដូរទឹកដីទេ គឺលេងតែមួយដង ក្រុមណាឈ្នះឡើងទៅជុំទី២។
Bournemouth v Torquay
Bournemouth (លីកវ័ន) ៥ប្រកួតចុងក្រោយនេះគឺ ២-១-២។ ៣ប្រកួតចុងក្រោយគឺចាញ់ Southampton ២-០ ក្រៅផ្ទះ, ឈ្នះ Peterborough ៥-១ ក្នុងផ្ទះ, និងឈ្នះ Tran mere ៣-០ ក្រៅផ្ទះ។
Torquay (លីកធូ) ៥ប្រកួតចុងក្រោយនេះគឺ ៤-០-១។ ៣ប្រកួតចុងក្រោយគឺឈ្នះ Lincoln ២-០ ក្រៅផ្ទះ, ឈ្នះ Bradford ២-០ ក្នុងផ្ទះ, និងឈ្នះ Port Vale ២-១ ក្រៅផ្ទះ។

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កីឡាការិនីជំរើសជាតិផ្នែកយូដូ សំ សូភី ម្ចាស់មេដាយសំរឹទិ្ធដែលទទួលបានពីការចូលរួមប្រកួតកីឡាអូ ឡាំពិកយុវជនលើកទី១នៅប្រទេសសិង្ហបុរី ទទួលបានប្រាក់ឧបត្ថម្ភ១ពាន់ដុល្លារសហរដ្ឋអាមេរិកពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្រៅពីនេះ គ្រូបង្វឹកទទួលបាន៥០០ដុល្លារ និងកីឡាករ-កីឡាការិនី៣ វិញ្ញាសាផ្សេងទៀតដែលមិនទទួលបានមេដាយដូចជាហែលទឹក

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អ៊ីតាលីស៊េរីA បើករដូវកាលថ្មីសំរាប់ចុងសប្តាហ៍នេះមាន៩ប្រកួត។ ក្រុមMilan, Fiorentina និង Roma សង្ឃឹមឈ្នះក្នុងទឹកដី។
ថ្ងៃសៅរ៍
Udinese V Genoa
Udinese ជាក្រុមរឹងមាំក្នុងផ្ទះ១៩ប្រកួត គឺ១០-៥-៤ ទាត់បាល់បាន៣៨គ្រាប់ និងរបូតវិញ២៥គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Cagliari ២-២ ក្រៅផ្ទះ ស្មើ Bari ៣-៣ ក្នុងផ្ទះ តែចាញ់ Lazio ៣-១ ក្រៅផ្ទះ។
Genoa ខ្សោយក្រៅផ្ទះប្រវត្តិ១៩ប្រកួតគឺ ៣-៤-១២ ទាត់បាល់បាន១៥គ្រាប់ និងរបូតវិញ៣៣គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Bari ៣-០ ក្រៅផ្ទះ ឈ្នះ Milan ១-០ ក្នុងផ្ទះ តែចាញ់ Catania ១-០ ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Genoa ឈ្នះ៦ Udinese ឈ្នះ៣ ស្មើ១។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គា ជុំទី២ សំរាប់ចុងសប្តាហ៍នេះមាន៨ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Schalke, Bremen និង Leverkusen ។
ថ្ងៃសៅរ៍
Schalke(12) v Hannover(8)
Schalke ក្នុងផ្ទះ១៧ប្រកួតគឺ ១១-២-៤ ទាត់បាល់បាន២៩គ្រាប់ និងរបូតវិញ១៥គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Bayern ២-០, ឈ្នះ Aalen ២-១, តែចាញ់ Hamburg ២-១ បើករដូវកាលថ្មី ក្រៅផ្ទះទាំង៣ប្រកួត។
Hannover ក្រៅផ្ទះ១៧ប្រកួតគឺ ៤-២-១១ ទាត់បាល់បាន១៦គ្រាប់ និងរបូតវិញ៣៤គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Otter sberg ១-១, ស្មើ Elversberg ០-០ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Frankfurt ២-១ បើករដូវកាលថ្មីក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Schalke ឈ្នះ៦, Hannover ឈ្នះ២, ស្មើ២។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អេស្ប៉ាញព្រឺមេរ៉ាលីហ្គា បើករដូវកាលថ្មី នៅចុងសប្តាហ៍នេះមាន៩ប្រកួត។ ក្រុមខ្លាំង៣លេងនៅក្រៅផ្ទះគឺ Sevilla, Real M និង Barcelona ។
ថ្ងៃសៅរ៍
Malaga v Valencia
Malaga ក្នុងផ្ទះ១៩ប្រកួតគឺ ៥-៨-៦ ទាត់បាល់បាន២១គ្រាប់ និងរបូតវិញ២១គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Bilbao ១-១, ចាញ់ Getafe ២-១ ក្រៅផ្ទះ, បន្ទាប់មកលេងស្មើ Real M ១-១ ក្នុងផ្ទះ។
Valencia ក្រៅផ្ទះ១៩ប្រកួតគឺ ៨-៣-៨ ទាត់បាល់បាន២៥គ្រាប់ និងរបូតវិញ២៨គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Villarreal ២-០ ក្រៅផ្ទះ, ឈ្នះ Tenerife ១-០ ក្នុងផ្ទះ, បន្ទាប់មកលេងស្មើ Aston Villa ០-០ ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Valencia ឈ្នះ៧, ស្មើ៣។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
កីឡាករប្រដាល់ម៉ិចស៊ិកអង់តូនីញ៉ា ម៉ាហ្គារីតូ ដែលពីមុនត្រូវបានគេបដិសេធមិនឱ្យប្រកួតនៅអាមេរិកនោះ ពេលនេះបានទទួលអាជ្ញាប័ណ្ណប្រកួតហើយ ។ នេះគឺជាព័ត៌មានមួយដ៏ល្អបំផុតដែលបានត្រួសត្រាយផ្លូវឱ្យរូបគេ បានប្រកួតជាមួយស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ នៅសង្វៀន Cowboys Stadium ។ នាយកដ្ឋានអាជ្ញាប័ណ្ណរបស់រដ្ឋតិចសាស់បានទទួលយកពាក្យស្នើសុំ របស់ម៉ាហ្គារីតូ កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមតាមពាក្យស្នើសុំនៅថ្ងៃព្រហស្បតិ៍។
ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ នៅលើសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍បាយ័នសំរាប់រសៀលថ្ងៃអាទិត្យ ទី២៩ សីហា ខាងមុខនេះ ឡុង សុផល មកពីក្លឹបកងពលតូចលេខ៧០ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយ ម៊ី សុភាព មកពីក្លឹបព្រះខ័នរាជ ។ សុផល និងសុភាព មានប្រវត្តិប្រកួតយូរឆ្នាំមកហើយ ពួកគេសុទ្ធតែជាខ្លាចាស់ តែនៅអាចមានកំលាំងប្រយុទ្ធគ្នាបាន ។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ទិវាបាល់ទាត់ថ្នាលឆ្នាំ២០១០ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ សីហា គឺជាការបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការពង្រឹង និងពង្រីកគុណភាពបាល់ទាត់ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ ហើយក៏ជាការផ្តល់នូវបរិយាកាស និងភាពរីករាយដល់កុមារា និងកុមារីផងដែរ ។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសប្រឺមីញេលីកជុំទី៣សំរាប់ចុង សបា្តហ៍នេះមាន៩ប្រកួត ។ ក្រុម Man Utd, Chelsea និង Liverpool នឹងឈ្នះគូប្រកួតក្នុងទឹកដី ។
ថ្ងៃសៅរ៍
Blackburn(10) V Arsenal (2)
Blackburn បើកឆាក២ប្រកួតគឺ ១-០-១ ទាត់បាល់បាន២គ្រាប់ និងរបូតវិញ២គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Everton ១-០ ក្នុងផ្ទះ ចាញ់ Brimingham ២-១ ក្រៅផ្ទះតែឈ្នះ Norwich ៣-១ ខាលីងខាប់ក្នុងផ្ទះ ។
Arsenal លេង២ប្រកួតបើករដូវកាលថ្មីគឺ ១-១-០ ទាត់បាល់៧គ្រាប់ និងរបូតវិញ១គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Warszawa ៦-៥, ស្មើ Liverpool ១-១ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Blackpool ៦-០ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Blackburn ឈ្នះ២ Ars-enal ឈ្នះ៦ ស្មើ២ ។

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់យូហ្វាយូរ៉ូប៉ាលីកសំរាប់រាត្រីថ្ងៃព្រហស្បតិ៍ នេះមាន២៣ប្រកួត។ ក្រុមល្អមាន Aston Villa, Levski Sofia, Fener bahce, និង Man City។
Trabzonspor v Liverpool
ជើងទី១ Liverpool 1-0 Trabzonspor
Trabzorspor (ទួរគី) ៥ប្រកួតចុងក្រោយនេះគឺ ៣-១-១។ ៣ប្រកួតចុងក្រោយគឺឈ្នះ Ankaraguca ២-០, ចាញ់ Liverpool ១-០ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Fenerbahce ៣-២ ក្នុងផ្ទះ។
Liverpool (អង់គ្លេស) ៥ប្រកួតចុងក្រោយនេះគឺ ៣-១-១។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Arsenal ១-១, ឈ្នះ Trabzonspor ១-០ ក្នុងផ្ទះ, តែចាញ់ Man City ៣-០ ក្រៅផ្ទះ។

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ទីក្រុងសេអ៊ូល,កំពូលកីឡាការិនីស្គីសំដែង របស់កូរ៉េខាងត្បូងគីម យូណា បានចែកផ្លូវគ្នាជា មួយគ្រូបង្វឹករបស់នាង លោកប្រាយអាន់អ័រ ស៊័រហើយ ។ ភ្នាក់ងារចាត់ចែងការងាររបស់ លោកអ័រស៊័រ «អាយអឹមជី» បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ម្តាយរបស់នាង គីម យូណាអ្នកស្រី ប៉ាក មីហ៊ីបានផ្តល់ព័ត៌មាននេះទៅលោកអ័រស៊័រនៅថ្ងៃទី២ខែសីហាថា រូបគាត់ (អ័រស៊័រ) មិន មែនជាគ្រូ បង្វឹកកូនស្រីវ័យ១៩ឆ្នាំ នាង យូណា ទៀតទេ ។ អាយអឹមជីបាននិយាយទៀតថា

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
បណ្តាកីឡាការិនីរុស្ស៊ីនាងឌីណារ៉ា សាហ្វ៊ី ណា និងណាឌៀ ប៉េត្រូវ៉ា និងនាងអេឡាណា ឌីមិនទៀវ៉ាបានឆ្លងផុតជុំទី១នៃការប្រកួតតឺន្នីស កម្មវិធី Pilot Pen ។ កម្មវិធីនេះត្រូវបាន គេ រៀបចំធ្វើនៅឯទីលានប្រកួតក្រុង ញូវហេវ៉ឹន រដ្ឋខឹនណិកធីខាត់ សហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារ ទី២៤ខែសីហា កន្លងមកនេះ។ នាងសាហ្វ៊ីណាបានយកឈ្នះកីឡាការិនីអ៊ីតា លី ហ្រ្វង់សេស្កាស្គៀវ៉ូន ដែលជាជើងឯកក្រប ខណ្ឌធំ French Open ឆ្នាំ២០១០ក្នុងលទ្ធផល ១-៦, ៦-៣និង៦-១ ។

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
បន្ទាប់ពីការជ្រួលច្របល់ក្នុងរឿងសហាយស្មន់អស់រយៈពេល៩ខែរួចមក កីឡាករថៃហ្គ័រ វូដក្នុងពេលឥឡូវនេះបានបើកទំព័រថ្មីនៃជីវិតរបស់ខ្លួនហើយ។ នៅក្នុងសវនាការដែលមាន រយៈពេលមិនដល់១០នាទីនៅក្នុងតុលាការ រដ្ឋ ផ្លរីដា ថៃហ្គ័រ វូដ និងភរិយាសញ្ជាតិស៊ុយអែត នាងអេលីន ន័រឌីហ្រេ្គនបានប្រកាសលែងលះគ្នា ជាផ្លូវការនៅថ្ងៃចន្ទសប្តាហ៍នេះ។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែល បញ្ចេញឲ្យដឹងតាមរយៈមេធាវីរបស់ពួកគេ វូដនិងនាងអេលីនបានបញ្ជាក់ថា៖

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
តារាភាពយន្តបាញ់ប្រហារហូលីវូដលោក ជែកគី ចាន់ហៅឈិនឡុង ថ្មីៗនេះបានអំពាវនាវឲ្យមានការដាក់បញ្ចូលក្បាច់គុនវូស៊ូឬហៅថាកុង ហ៊្វូទៅក្នុងកីឡាអូឡាំពិក ។ តាមរយៈការដក ស្រង់សំដីដោយកាសែតផ្លូវការចិន «ឆាយណា ដេលី»លោកជែកគី ចាន់បាននិយាយថា៖«ខ្ញុំ ចូលចិត្តក្បាច់គុនវូស៊ូជាខ្លាំង ហើយខ្ញុំចង់ឃើញ ក្បាច់គុននេះត្រូវបានគេបញ្ចូលទៅក្នុងកីឡាអូឡាំពិកនៅថ្ងៃអនាគត»។

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
កាសែតឌឹសាន់ របស់អង់គ្លេសបានផ្សាយថា នាងវិចតូរីយ៉ា បេកខាំ ប្រពន្ធកីឡាករដេវីដ បេកខាំ ត្រូវបានអ្នកជំនាញផ្នែកហិរញ្ញវត្ថុចូលជួបត្រៀមសើរើប្រព័ន្ធ ហិរញ្ញវត្ថុរបស់ក្រុមគ្រួសារជាថ្មីព្រោះមានក្តីបារម្ភថា ការចំណាយប្រាក់បែបខ្ជះខ្ជាយក្នុងក្រុមគ្រួសារមិនស័ក្តិសមស្ថាន ការណ៍ពិភពលោកដែលមានមនុស្សជាច្រើនចាប់ផ្តើមរឹតត្បឹតការចំណាយ ជារៀងរាល់ថ្ងៃ ។
ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
គ្រេកបេលឡាមី កីឡាករខ្សែប្រយុទ្ធក្លឹប Man City ត្រូវបានក្លឹបធ្វើការពិន័យជាប្រាក់១៦០.០០០ផោន ស្មើនឹងប្រាក់ឈ្នួលចំនួន២សបា្តហ៍ពីបទរិះគន់លោករ៉ូប៊ែរ៍តូ ម៉ានស៊ីនី គ្រូបង្វឹកជនជាតិអ៊ីតាលី និងមាននិន្នាការកាត់ឈ្មោះចេញពីបញ្ជីកីឡាករដំបូងទាំង២៥ នាក់ របស់ក្លឹបពេលចូលរួមប្រកួតក្នុងរដូវកាលថ្មី ២០១០-២០១១ ។ មុននេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវ៉ែល រូបនេះបានធ្វើការរិះគន់លើការងាររបស់លោកម៉ានស៊ីនីថា ជាគ្រូបង្វឹកធ្វើការដោយមិនសង្កត់ធ្ងន់លើទឹកចិត្តរបស់កីឡាក
ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
នោះទេ រីឯអត្តពលកម្មនៅមិនទាន់ប្រកួតនៅឡើយ ដោយឡែកប្រភេទកីឡាយូដូយើងទទួលបានមេដាយសំរឹទ្ធិប្រកួតក្នុង ប្រភេទទំងន់៤៤គីឡូក្រាម ។ លោកបានឱ្យដឹងទៀតថា មុននឹងយើងទទួលបានមេដាយសំរឹទ្ធិនេះ គឺត្រូវឆ្លងកាត់ការប្រកួតចំនួន៣លើក ។ ប្រកួតលើកទី១ ឈ្នះកីឡាការិនីមកពីប្រទេសប៉ាណាម៉ា ប្រកួតលើកទី២ ចាញ់កីឡាការិនីមកពីហុងគ្រី និងលើកទី៣ ឈ្នះប៊ុលហ្គារី ។ ប៉ុន្តែទោះបីជាយា៉ងនេះក្តី ជ័យជំនះនេះបានធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង ព្រោះវាជាព្រឹតិ្តការណ៍ពិភពលោកផ្នែកយុវជនលើកទី១ ដែលមានបណ្តាប្រទេសរហូតដល់ទៅ២០៥ ចូលរួម ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ប្រទេសកម្ពុជាពុំបានបញ្ជូនអត្តពលិកក្នុងចំនួនច្រើនទៅចូលរួមការ ប្រកួតកីឡាអូឡាំពិក យុវជនសឹង្ហបុរីនោះទេ គឺមានតែ៤នាក់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាទីមោទន គឺមកដល់ពេលនេះក្រុម អត្តពលិកកម្ពុជាដណ្តើមបានមេដាយចំនួន១ហើយ ។ កីឡាការិនីសំ សុធា ស្ថិតនៅក្នុងវ័យ១៥ឆ្នាំ ដណ្តើមបានមេដាយសំរឹទ្ធិលើវិញ្ញាសាកីឡាយូដូក្នុងប្រភេទទម្ងន់ ៤៤គីឡូក្រាម ។ នាង សុធា ដែលមានកំពស់១.៥០ម៉ែត្របានយកឈ្នះ កីឡាការិនីប្រទេសប៊ុលហ្គារី ។ ការប្រកួតដែល មានរយៈ ពេលតែ២៤វិនាទីនៅឯទីលាន In-ternational Convention Centre នាងសុធា បានយកឈ្នះ លើគូប្រកួតដោយស្នៀត Ippon។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់ជំរុះយូហ្វាឆេមពានលីក និងយូហ្វាយូរ៉ូប៉ាលីកសំរាប់រាត្រីថ្ងៃអង្គារនេះមាន៦ប្រកួត ។ ក្រុម Sevilla, Anderlecht និង Sampdoria ប្រាថ្នាសងសឹកគូប្រកួតក្នុងទឹកដី។
យូហ្វាឆេមពានលីក
Sheriff V Basel
ជើងទី១ Basel ១-០ Sheriff
Sheriff (ម៉ុលដាវី) លទ្ធផល៥ប្រកួតចុងក្រោយគឺ ១-៣-១ ។ ៣ប្រកួតចុងក្រោយគឺ លេងស្មើ Dacia ០-០, ចាញ់ Bacel ១-០ ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Costuleni ១-១ ក្នុងផ្ទះ។
Basel (ស្វ៊ីស) លទ្ធផល៥ប្រកួតចុងក្រោយគឺ ២-១-២ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Luzern ៤-១, ឈ្នះ Sheriff ១-០ ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Thun ១-១ក្រៅផ្ទះ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសខាលីងខាប់សំរាប់រាត្រីថ្ងៃអង្គារនេះ មាន១២ប្រកួត។ ក្រុមដែលជាជំរើសល្អមាន West Ham, Sunder land និង Wolves។
Hartlepool V Wigan
Hartlepool (លីកវ័ន) លទ្ធផល៥ប្រកួតចុងក្រោយគឺ ២-៣-០ ។ បីប្រកួតចុងក្រោយគឺឈ្នះSheff-Utd ២-០ ស្មើ Swindon ២-២ ក្នុងផ្ទះ បន្ទាប់មកឈ្នះ Yeovil ២-០ ក្រៅផ្ទះ។
Wigan (ប្រឺមីញេលីក) លទ្ធផល៥ប្រកួតចុងក្រោយគឺ ១-១-៣ ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Dundee Utd ៣-១ ក្រៅផ្ទះ ចាញ់ Blackpool ៤-១ និងចាញ់ Chelsea ៦-០ ក្នុងផ្ទះ។

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់ចំរុះតំបន់អឺរ៉ុបសំរាប់រាត្រីថ្ងៃចន្ទនេះមាន ១៤ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Man City, Bochum, Honka និង Valerenga។
អង់គ្លេស
Man City(14) v Liverpool(12)
Man City ក្នុងផ្ទះ១៩ប្រកួតគឺ ១២-៤-៣ ទាត់បាល់បាន៤១គ្រាប់ និងរបូតវិញ២០គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Dortmund ៣-១ មិត្តភាព, ស្មើ Tottenham ០-០ បើករដូវកាលថ្មី, បន្ទាប់មកឈ្នះ Timisoara ១-០ យូហ្វាឆេមពានលីកក្រៅផ្ទះទាំង៣ប្រកួត។
Liverpool ក្រៅផ្ទះ១៩ប្រកួតគឺ ៥-៦-៨ ទាត់បាល់បាន១៨គ្រាប់ និងរបូតវិញ២០គ្រាប់។ ៣ប្រកួតចុងក្រោយគឺឈ្នះ Rabotnicki ២-០ ក្នុងផ្ទះឆេមពានលីក, ស្មើ Arsenal ១-១ បើករដូវកាលថ្មី, បន្ទាប់មកឈ្នះ Trabzonspor ១-០ ប្រកួតឆេមពានលីកក្នុងផ្ទះទាំង៣ប្រកួត។ ប្រវត្តិជួបគ្នា១០ប្រកួត Liverpool ឈ្នះ៥, ស្មើ៥។
ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
បន្ទាប់ពីចុះធ្វើអធិការកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេស រុស្ស៊ីរួចរាល់មន្ត្រី FIFA បានធ្វើការព្រមានដល់ប្រទេសនេះចំពោះការយឺតយ៉ាវក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ។ លោក Harold Mayne-Nicholls ដែលជាប្រធានគណៈកម្មាធិការអធិការកិច្ចរបស់ FIFA បាននិយាយថា «ប្រសិនបើប្រទេសរុស្ស៊ីមានឆន្ទៈពិតប្រាកដចង់ធ្វើជាម្ចាស់ផ្ទះការ ប្រកួតបាល់ទាត់ World Cupឆ្នាំ២០១៨ មែននោះ ប្រទេសនេះត្រូវតែប្រឹងប្រែងពន្លឿនការកសាងពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ធ័ន្ពផ្សេងៗទៀតឱ្យបានឆាប់រហ័សទៅតាមលក្ខន្តិ កៈរបស់ FIFA បើមិនដូច្នោះទេប្រទេសរុស្ស៊ីអាចនឹងបរាជ័យ» ។