ព័ត៌មានអន្តរជាតិ

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០៨ 
បេក្ខជននៃគណបក្សសង្គមនិយមបារាំងលោកហ្វ្រង់ស្វ័រហូឡង់ និងប្រធានាធិបតីចប់អាណត្តិលោកនីកូឡាស់ សាកូហ្ស៊ី បេក្ខជនគណបក្សUMP ដែលប្រជែងកាន់តំណែងមួយអាណត្តិទៀត កាលពីយប់ថ្ងៃទី២ឧសភាបានដេញដោលទល់មុខគ្នាតាមទូរទស្សន៍
ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០៦ 
ប្រភពផ្លូវការមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១២នាក់បានត្រូវស្លាប់កាលពីថ្ងៃទី២ឧសភា ក្នុងការប៉ះទង្គិចគ្នាមួយរវាងកងទ័ពនិងពួកអ្នករត់ពន្ធគ្រឿងញៀនប្រដាប់អាវុធក្នុងរដ្ឋស៊ីណាឡាវ ភាគខាងជើងម៉ិចស៊ិក ។

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០៤
ផ្ទាំងគំនូររូបស្រីស្រែកមួយជាស្នាដៃរបស់សិល្បករគូររូបជនជាតិន័រវែស លោក EDVARD MUNCH ត្រូវបានដាក់លក់ដេញថ្លៃកាលពីថ្ងៃទី២ឧសភាបានថ្លៃខ្ពស់បំផុតដល់ទៅ១១៩,៩២លានដុល្លារ ។

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០២ 
ពួកអ្នកជួយសង្គ្រោះគូសបញ្ជាក់កាលពីថ្ងៃទី៣ឧសភាថា មនុស្ស៩នាក់បានត្រូវស្លាប់ ហើយ៥នាក់ទៀតជាប់ក្នុងអណ្តូងរ៉ែ មួយដែលមានទឹកជន់លិចក្នុងខេត្តហៃឡុងយ៉ាង ភាគនិរតី ប្រទេសចិន ។

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:០១ 
ការចរចាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៤ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៣ឧសភា នៅក្រុងប៉េកាំង។ការចរចានេះដឹកនាំធ្វើរួមគ្នាដោយឧបនាយករដ្ឋមន្ត្រី ចិន លោកវ៉ាងគីសាន ទីប្រឹក្សារដ្ឋចិន លោកដាយប៊ិញហ្គោ ដែលអ្នកទាំង២ជាតំណាងពិសេសរបស់

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:២៦ 
កងទ័ពស៊ីរីកាលពីថ្ងៃទី២ឧសភាបានទទួលស្គាល់ពីការបាត់បង់ធ្ងន់ធ្ងរបំផុតចាប់តាំងពីមានបទឈប់បាញ់គ្នា៣សប្តាហ៍មួយហើយជាមួយនឹងការស្លាប់ទាហាន២១នាក់ក្នុងការប្រយុទ្ធគ្នានានាជាមួយកងកម្លាំងប្រឆាំងនៅជិតទីក្រុងដាម៉ាស់ និងក្នុងតំបន់អាឡេប ។
ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:០៧
ថៃភ័យខ្លាចការក្លែងបន្លំអង្ករកើនឡើងក្រោមសង្វាក់សន្តិសុខអង្ករ នាំឲ្យតម្លៃអង្គរថៃឡើងខ្ពស់បណ្តាលឲ្យលេចឡើងនូវអំពើពុករលួយតាមរយៈការកិនអង្ករធ្វើឲ្យកេរ្តិ៍ឈ្មោះថៃដែលជាប្រទេសនាំអង្ករចេញមានគុណភាពខ្ពស់ត្រូវអាប់ឱន ។
ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១១:៣៥ 
យោងតាមការសិក្សាមួយធ្វើឡើងចំពោះបណ្តាអ្នកចូលរួមក្នុងពិព័រណ៍របស់ OFFS-HORE TECHNOLOGY CONFERENCE (OTC) ដែលប្រព្រឹត្តទៅនាពេលនេះនៅទីក្រុងហូស្តុនសហរដ្ឋអាមេរិកឱ្យដឹងថា ផលិតកម្មប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកនឹងអាច

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៥៦ 
សហរដ្ឋអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី២ឧសភាថាក្រុមប្រឹក្សាសន្តិសុខអ.ស.បបានសម្រេចដាក់ទណ្ឌកម្មនានាប្រឆាំងក្រុមហ៊ុននិងអង្គភាពកូរ៉េខាងជើងដ៏សំខាន់៣ថ្មីទៀតក្រោយការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៣មេសាកន្លងមកនេះ ។

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៥០ 
យោងតាមកាស្សែតអាត់សំឡេងមួយចេញផ្សាយកាលពីថ្ងៃទី២ឧសភាដោយទូរទស្សន៍CNNថា ជនប្រឆាំងចិនលោកCHEN GUANGCHENG បានស្នើដល់ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ឱ្យធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយរូបគេឱ្យចាកចេញពីប្រទេស

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៣១ 
ក្រសួងសុខាភិបាលអេហ្ស៊ីបរាយការណ៍ថាមនុស្សយ៉ាងតិច២០នាក់ស្លាប់ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២ ឧសភាក្នុងឱកាសនៃការប៉ះទង្គិចគ្នានានារវាងពួកបាតុករដែលប្រទូស្តរ៉ាយនឹងរដ្ឋអំណាចយោធានៅជិតទីស្នាក់ការក្រសួងការពារជាតិក្នុង

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៩ 
យោងតាមលទ្ធផលនៃការសិក្សាចេញផ្សាយកាលពីថ្ងៃទី១ឧសភាថា ចំនួនបឹងទឹកកកក្នុងជួរភ្នំហ៊ីម៉ាឡាយ៉ារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិតណាស់មានការចុះថយ ក៏ប៉ុន្តែទំហំសរុបនៃទឹកបឹងទឹកកកទាំងនោះមានការកើនឡើង ។
ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៧ 
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន អញ្ជើញមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២ឧសភាដើម្បីចូលរួមក្នុងការចរចាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចចិន-អាមេរិកលើកទី៤។
ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:១៦ 
នាយកដ្ឋានបង្ការគ្រោះមហន្តរាយថៃថ្លែងកាលពីថ្ងៃទី១ឧសភាថា សរុបខេត្តចំនួន៤៨ក្នុងចំណោមខេត្តទាំង៧៧របស់ថៃត្រូវបានប្រកាសថាជាតំបន់រងការប៉ះពាល់ដោយគ្រោះរាំងស្ងួត គឺប៉ះពាល់ដល់ប្រជាជន៣២.១០០ភូមិ ។

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៤៣ 
បាតុករជាច្រើនពាន់នាក់កាលពីថ្ងៃទី១ឧសភាបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខណៈមិនស្មើភាពនៅសហរដ្ឋអាមេរិកដែលពួកគេធ្វើតាមការផ្តួចផ្តើមគំនិតរបស់ចលនា OCCUPY ដែលជួនកាលមានការប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយប៉ូលិសផង ។
ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣៩ 
យោងតាមការស្ទាបស្ទង់មតិមួយថាប្រជាជនកូរ៉េខាងត្បូងដែលគេបានសាកសួរប្រមាណជា១៣%គិតថាពិភពលោកនឹងរលាយឆាប់ៗគឺមុនដំណាច់ឆ្នាំនេះ ។
ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៥ 
ពិធីរៀបការជាក្រុមមួយត្រូវបានរៀបចំធ្វើកាលពីថ្ងៃទី១ឧសភានៅទីក្រុងស៊ីអាន ទីប្រជុំជននៃខេត្តសាន់ស៊ី ។

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៣ 
ការផ្ទុះខ្លាំងៗ២ថ្មីទៀតកើតមានកាលពីថ្ងៃទី២ឧសភា នៅអគាររបស់និវត្តជនដែលប្រែក្លាយជាកន្លែងស្នាក់នៅជាពិសេសរបស់ពួកនិយោជិតបរទេសនៃសហភាពអឺរ៉ុបនិងអ.ស.ប នៅក្រុងកាប៊ុលបន្ទាប់ពីការវាយប្រហារ២របស់ពួកតាលីបង់ ដែលបណ្តាលឱ្យ

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣១ 
មេដឹកនាំប្រឆាំងភូមាលោកស្រីអ៊ួងសាន់ស៊ូជីកាលពីថ្ងៃទី២ ឧសភា បានធ្វើសច្ចាប្រណិធានមុខសភាភូមាដែលបញ្ចប់ភាពទ័លច្រករយៈពេល១សប្តាហ៍ហើយលោកស្រីចូលអង្គុយកៅអីសភាជាលើកដំបូងនៃប្រវត្តិរបស់លោកស្រី ក្រោយការតស៊ូរយៈពេលដល់

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០៦
កងកម្លាំងនៃរបបយោធាដែលកំពុងកាន់់អំណាចនៅម៉ាលីកាលពីថ្ងៃទី១ឧសភាបានលុកដណ្តើមកាន់កាប់បន្ទាយសំខាន់របស់កងឆ្មាំប្រធានាធិបតីជាកងឯកភាពដែលនៅតែស្មោះត្រង់ចំពោះប្រធានាធិបតីត្រូវផ្លួលរំលំលោកអាម៉ាឌូ ទូម៉ានី ទូរេ ដែលបានប៉ុនប៉ង

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៣៣
អ.ស.ប បានប្រកាសពីការបដិសេធរបស់ស៊ីរីពុំព្រមផ្តល់ទិដ្ឋាការដល់អ្នកសង្កេតការណ៍អន្តរជាតិ៣នាក់ហើយចោទប្រកាន់របបស៊ីរីនិងពួកប្រឆាំងថារំលោភបំពានលើបទឈប់បាញ់គ្នា ដែលបង្កើតឡើង៣សប្តាហ៍មកហើយក្នុងប្រទេសដែលអំពើហិង្សានានា

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៥២ 
ប្រទេសប៉ាគីស្ថានស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន កាលពីថ្ងៃទី១ឧសភានាឱកាសខួបសម្លាប់អូសាម៉ា ប៊ីនឡាដេន ដោយសារការវាយឆ្មក់មួយរបស់អាមេរិកនៅភាគខាងជើងប្រទេសដោយខ្លាចជាពិសេសការវាយប្រហារភេរវកម្មនានារបស់បណ្តាក្រុមអ៊ិស្លាម

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:២២ 
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោករ៉ាមីនមេហ៍ម៉ាន ប៉ារ៉ាស្ត ថ្លែងកាលពីថ្ងៃទី១ ឧសភាថាការដាក់ពង្រាយនាពេលថ្មីៗនេះនូវយន្តហោះបំបាំងកាយធុន F-22 RAPTOR របស់សហរដ្ឋអាមេរិកនៅអេមីរ៉ាត អារ៉ាប់រួមនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់ ។

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:០៥ 
ក្រសួងយុត្តិធម៌អាមេរិករាយការណ៍កាលពីថ្ងៃទី១ ឧសភា ថា ភ្នាក់ងារ FBI អាមេរិកបានចាប់ខ្លួនបុរស៥នាក់ដែលចង់កម្ទេចស្ពានមួយនៅរដ្ឋអូហៃយ៉ូ ។

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៤២ 
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានមកកាន់អាហ្វហ្គានីស្ថានដោយស្ងាត់ៗនិងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១ ឧសភា។នាពេលយប់ស្ងាត់យន្តហោះប្រធានាធិបតីAIR FORCE ONE បានមកចុះចតនៅមូលដ្ឋានយោធាប្រាហ្គ្រាម ជិតក្រុងកាប៊ុលក្នុង