ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ព័ត៌មាន​អន្តរជាតិ

ប្រទេសចិនមិនទិញអឺរ៉ុបទេ

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:២៧

លោកនាយក​រដ្ឋមន្ត្រីចិន Wen Jiabao និយាយនៅ​ថ្ងៃសុក្រថា ប្រទេសចិន​ក៏គ្មានបំណង​ក្នុង​ការបង្កើនការ​ទិញអឺរ៉ុបទេ ។ គាត់ថ្លែង​បញ្ជាក់​​ពី​ការព្រួយបារ​ម្ភទៅ​លើការបង្កើត​ការ​វិនិយោគ​របស់ប្រទេសក្នុង​តំបន់សេដ្ឋកិច្ច​អឺរ៉ូដែលជាប់ប្រាក់​​បំណុល ។ ប្រទេសចិនមាន​បំណងចូលរួម​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយអឺរ៉ុប​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយវិបត្តិ​នាពេលបច្ចុប្បន្ន។ មនុស្ស​ខ្លះ​​និយាយថា ចិនចង់​ទិញ​ទ្វីបអឺរ៉ុប។ នេះ​បើតាម​លោក​នាយករដ្ឋមន្ត្រី​និយាយក្នុងវេទិកាជំ​នួយ​ក្នុងទីក្រុង Guangzhou ។

​កូរ៉េ​ខាងជើង​​​ផលិត​យន្តហោះ​​ប្រយុទ្ធគ្មាន​មនុស្សបើក​

​កូរ៉េ​ខាងជើង​​​ផលិត​យន្តហោះ​​ប្រយុទ្ធគ្មាន​មនុស្សបើក​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១៨

​ប្រភពយោធា​​មួយរបស់​កូរ៉េ​ខាង​ត្បូង​​​​ឱ្យ​ដឹង​កាលពីថ្ងៃទី​​​​៥ កុម្ភៈ ​ថា ប្រទេស​​កូរ៉េខាងជើង​​បច្ចុ​ប្បន្ន​​​បានផលិត​​យន្តហោះ​​​ប្រយុទ្ធគ្មាន​មនុស្ស​​បើក​​យកគំរូពីយន្ត​​​ហោះ គ្មាន​​​​មនុស្ស​​​បើកទាំង​​​ឡាយ​របស់​​អាមេ​រិក​​ដែលទិញ​មក​ពី​មជ្ឈិម​បូព៌ា​។ ប្រភពនេះ​​​គូស​បញ្ជាក់​​ថា ​យន្តហោះ​​​នេះពិត​ណាស់​ផលិត​​​សម្រាប់​គោលដៅ​​​​វាយប្រហារ​កូរ៉េ​ខាង​ត្បូង​។ ប្រភពមិន​បញ្ចេញឈ្មោះ​នេះនិយាយ​ថា ប្រទេស​កូរ៉េ​​​ខាង​ជើង​​បាន​ទិញនាពេល​ថ្មីៗនេះ​​នូវយន្ត​ហោះ​​គ្មាន​មនុស្ស​បើក​​​​អាមេរិក​ធុន MQR-107D STREAKER ជាច្រើនគ្រឿង​​ពីប្រទេស​​មួយនៅមជ្ឈិមបូព៌ា​ ប្រហែលជា​​ស៊ីរី

​ប៉ូលិស​​កម្ទេច​​​ចោល​​មួយផ្នែក​នៃ​​​ជំរំ​​ពួកប្រឆាំង​​​មូលធន​និយម​​​នៅ​​វ៉ាស៊ីនតោន​

​ប៉ូលិស​​កម្ទេច​​​ចោល​​មួយផ្នែក​នៃ​​​ជំរំ​​ពួកប្រឆាំង​​​មូលធន​និយម​​​នៅ​​វ៉ាស៊ីនតោន​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៤៤

​ប៉ូលិស​បាន​​កម្ទេច​កាលពីថ្ងៃទី​​៤ កុម្ភៈ ​​នូវ​ផ្នែក​មួយ​​យ៉ាង​ធំនៃ​ជំរំ ដែលកាន់កាប់​ចាប់តាំង​ពី​​​ខែ​តុលា​​មក ដោយពួក​​បាតុករ​​ប្រឆាំង​មូលធន​និយម​​​​នៃ​ចលនា OCCUPY WASHINGTON​ ក្នុង​ឱកាស​​​​នៃការ​​បង្ហាញ​​​កម្លាំង​មួយ​របស់​អាជ្ញាធរ ដើម្បី​​​ឱ្យ​ពួកបាតុករ​​​គោរព​​បទបញ្ជា​​​​ដែលហាមឃាត់​ការ​ដេកនៅក្នុងជំរំ​​នេះ​។​ អ្នកនាំពាក្យរបស់​ប៉ូលិស​​​ លោក DAVID SCHLOSSER គូស​បញ្ជាក់​ថា ​ប៉ូលិស​បាន​ចាប់​ខ្លួន​​មនុស្ស​​​​​៤នាក់ ដែល​បដិសេធ​​​មិនគោរព​បទបញ្ជា​​ ហើយ​ក្រាញ​​​​តោង​រូប​ចម្លាក់​​​​នៅ​កណ្តាល​​ទីលានមួយ ។ ​

​មេបញ្ជា​ការ​​​ពួកតាលីបង់​​ម្នាក់ស្លាប់​​​នៅភាគខាង​ជើង​​​អាហ្វហ្គានីស្ថាន​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:១១

ប៉ូលិសរាយការណ៍​​​កាលពីថ្ងៃទី​​​​៥ កុម្ភៈ ​ថា ប៉ូលិស​​​​​អាហ្វហ្គានីស្ថាន​​​កាលពីយប់ថ្ងៃទី​​​៤ កុម្ភៈ បានសម្លាប់​​​​មេបញ្ជាការ​​​​ពួកតាលីបង់​ម្នាក់ ក្នុង​​ឱកាស​​នៃប្រតិបត្តិការ​​​មួយនៅ​ខេត្ត​គុន​ឌុស ​​ចម្ងាយ​ប្រមាណ​​​ជា​​​២៥០គីឡូម៉ែត្រ ​​ខាង​ជើង​ក្រុង​​កាប៊ុល​។​ អ្នកនាំពាក្យ​​ប៉ូលិស​​ខេត្តគូស​បញ្ជាក​់​ថា ក្រោយ​ពី​​​ទទួលបាន​ព័ត៌មាន​​នានា​មក ប៉ូលិស​​បាន​វាយប្រហារ​​​​កន្លែង​​​លាក់ខ្លួន​​មួយនៅ​​ភូមិ HAQTASH ស្រុក​​ខា​ណា​បាដ កាលពីយប់​ថ្ងៃ​ទី​​​៤ កុម្ភៈ ​ហើយ​បាន​​សម្លាប់​​​​នឹង​កន្លែង​នូវ​​មេ​បញ្ជា​ការ​​​ម្នាក់របស់​​​​ពួកតាលីបង់ ។ ​​​​

​អតីតប្រធានាធិបតី​​​ហ្វ៊ីលីពីន​ លោកស្រី​​អារ៉ូយ៉ូ អនុញ្ញាត​​​​ឱ្យស្ថិត​​ក្នុងមន្ទីរពេទ្យ​បន្ត​

​អតីតប្រធានាធិបតី​​​ហ្វ៊ីលីពីន​ លោកស្រី​​អារ៉ូយ៉ូ អនុញ្ញាត​​​​ឱ្យស្ថិត​​ក្នុងមន្ទីរពេទ្យ​បន្ត​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៦

​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​​​ហ្វ៊ីលីពីន លោកបេនីញ៉ូ អាគីណូ ពុំប្រឆាំង​​ជំទាស់ឡើយ​​ ចំពោះ ​ការពន្យារពេល​​​​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រោម​ការ​​​តាមឃ្លាំ​មើល​​របស់អតីត​ប្រធានាធិប​តី​ លោកស្រី​​​ក្លូរៀ អារ៉ូយ៉ូ ។ ​​អ្នកនាំពាក្យ​រង​របស់​​​​ប្រធានាធិបតី​គូស​បញ្ជាក់​​​ថា លោកប្រធានាធិបតី​អាគីណូ ​បាន​​ឱ្យ​​​ក្រសួង​មហាផ្ទៃ​​​​ និងប៉ូលិស​​ជាតិហ្វ៊ីលីពីន​​សម្រេច​​លើ​កន្លែង​​​​យ៉ាង​សមស្រប​​ ដើម្បី​​ឃុំឃាំង​​លោក​ស្រី​​​អារ៉ូយ៉ូ ។​

​ផ្ទុះឆេះ​​បំពង់បង្ហូរ​​​ឧស្ម័ន​​​អេហ្ស៊ីប​​​​ទៅអ៊ី​ស្រាអែល​​ និង​​ហ្ស៊ក​ដានី​

​ផ្ទុះឆេះ​​បំពង់បង្ហូរ​​​ឧស្ម័ន​​​អេហ្ស៊ីប​​​​ទៅអ៊ី​ស្រាអែល​​ និង​​ហ្ស៊ក​ដានី​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤៨

​ប្រភព​សន្តិសុខ​​​​មូលដ្ឋាន​គូស​បញ្ជាក់​​ថា បំពង់បង្ហូរ​​​ឧស្ម័ន​​​​មួយដែលបញ្ជូន​ឧស្ម័ន​ទៅ​អ៊ី​ស្រា​អែល​​ និងហ្ស៊ក​ដានី ​ជា​គោល​ដៅ​​​​នៃការ​វាយប្រហារ​ដោយ​គ្រាប់​​បែក​មួយ​កាលពី​​​ព្រឹកថ្ងៃ​ទី​​​៥ កុម្ភៈ ​នៅ​ឧបទ្វីប​​ស៊ីណៃ របស់​អេហ្ស៊ីប​។​ ប្រភពនេះ​​​បញ្ជាក់​ថា ​​ជនប្រដាប់អាវុធ​​​ប្រមាណជា​​​​១០នាក់​​បាននាំគ្នា​​ដាក់​គ្រឿងផ្ទុះ​ពី​ក្រោម​បំពង់​​​ឧស្ម័ន​​​​នេះ​នៅ​ភាគខាង​​​លិច​ទីក្រុង​ EL-ARISH ​ខាង​ជើង​​​ឧបទ្វីប​​ស៊ីណៃ ​​ហើយ​ពួកគេ​​​ធ្វើ​​ឱ្យ​​ផ្ទុះនា​វេលាម៉ោង​​១​រំលង​អធ្រាត្រ​​ម៉ោងក្នុងស្រុក​​។

ស្លាប់ជាង​200នាក់​ក្នុងការ​វាយ​ប្រហារ​​​​ទីក្រុង​​ហូមរបស់​​​​ស៊ីរី​

ស្លាប់ជាង​200នាក់​ក្នុងការ​វាយ​ប្រហារ​​​​ទីក្រុង​​ហូមរបស់​​​​ស៊ីរី​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:១៧

បណ្តាអង្គការ​​ប្រឆាំងស៊ីរី​អះអាង​ថា ​​មនុស្ស​ដល់​​​ទៅជាង​​​២០០នាក់​​បានស្លាប់​ក្នុងការ​វាយ​ប្រហារ​ប្រឆាំង​ទីក្រុងហូម កាលពី​យប់ថ្ងៃទី​​​៣ កុម្ភៈ ដោយកង​ទ័ពស៊ីរី​។​ ចាប់តាំងពី​​​ចាប់​ផ្តើម​​​ចលនា​​​បះបោរ​​នៅស៊ីរី​​ពី​ខែមីនា​ ឆ្នាំទៅមិញមកពួក​ប្រឆាំង​​​ពុំដែល​លើក​ឡើង​​ពីតុល្យការ​​​​ធ្ងន់ធ្ងរ​បំផុត​​បែបនេះ​ឡើយ ។ ​​ក៏​ប៉ុន្តែ​​​​អាជ្ញាធរ​​ស៊ីរីបាន​​​បដិសេធ​​ពីការ​វាយ​ប្រហារ​​​លើទីក្រុងហូមនេះ ហើយ​​​អះអាង​ថា ​​វីដេអូ​ទាំង​ឡាយ​​ដែលបង្ហាញ​​បណ្តា​សាកសព​​ជនរងគ្រោះ​​​គឺជា​រូបភាព​​​ប្រឌិត​។​

​បាតុ​កម្ម​របស់​ពួក​ប្រឆាំង និង​ពួកអ្នកគាំទ្រ​ លោក​ពូទីន​នៅ​មូស្គូ

​បាតុ​កម្ម​របស់​ពួក​ប្រឆាំង និង​ពួកអ្នកគាំទ្រ​ លោក​ពូទីន​នៅ​មូស្គូ

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:២៦

​ពួកប្រឆាំង​​ និង​ពួក​អ្នកគាំទ្រ​​​នាយករដ្ឋ​មន្ត្រី​​​រុស្ស៊ី លោក​វ៉្លាឌីមៀរ ពូទីន ជាច្រើនពាន់​នាក់​បានលើកគ្នា​​​ធ្វើបាតុ​កម្ម​កាលពី​ថ្ងៃទី​​​៤ កុម្ភៈ នៅ​ទីក្រុង​​មូស្គូ​។​ បាតុ​កម្ម​​គាំទ្រ​លោក​ពូទីន ប្រមូលផ្តុំគ្នា​​​ប្រមាណជា​​​​១៣៨.០០០​នាក់​នៅ​សង្កាត់​មួយ​​​នា​ភាគ​ខាង​លិច​ក្រុងមូស្គូ ​​ចំណែក​​បាតុ​កម្ម​ប្រឆាំង​​ដែល​តាមប៉ូលិស​​​​ថា ​​ប្រមូលផ្តុំ​​​មនុស្ស​ប្រមាណជា​​​៣៦.០០០​នាក់ នៅក្បែរ​​​វិមានក្រឹមឡាំង​​​ ក៏ប៉ុន្តែ​ពួកអ្នក​​​រៀបចំ​បាតុ​ក​ម្ម​ប្រឆាំង​​អះអាង​ថា ​មាន​មនុស្ស​​ចូលរួម​ដល់​ជាង​​​​​១២០.០០០​នាក់​។​

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ស្លាប់ឡើងដល់​​​យ៉ាង​តិច​​260នាក់​

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ស្លាប់ឡើងដល់​​​យ៉ាង​តិច​​260នាក់​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:០៧

តុល្យការ​​នៃ​រលកធាតុ​អាកាស​ត្រជាក់ខ្លាំង​បំផុត ដែល​រាតត្បាត​ចាប់តាំង​ពី​១សប្តាហ៍​មក​​ហើយ​នៅអឺរ៉ុប​​អ្នកស្លាប់​​ឡើង​​ដល់​យ៉ាង​តិច​​២៦០​​នាក់ ​មក​​ដល់​ថ្ងៃទី​​៤ កុម្ភៈ ពិសេស​នៅ​ភាគ​ខាង​កើត​​អឺរ៉ុប ដែល​ប្រទេស​អ៊ុយ​ក្រែន ​និង​ប៉ូឡូញ​​​រងការ​ប៉ះពាល់​​​ខ្លាំង​ជាង​គេជាមួយ​​មនុស្ស​ស្លាប់​​​ដល់​​​​១៦៧​នាក់​។​ នៅអ៊ុយក្រែន​​​ពេលនេះ​​គេរាប់ឃើញ​អ្នក​​ស្លាប់​​​​​១២២នាក់ ។ ​​សីតុណ្ហភាព​​ក្នុង​ប្រទេស​នេះ​​ធ្លាក់​​ដល់​​២១​អង្សា​សេ ក្រោម​​សូន្យ​នាពេល​ថ្ងៃ​​​ និង​ដល់​​​៣០អង្សា​​សេ​ក្រោម​​សូន្យ​​នាពេល​​យប់​​ ក៏​ប៉ុន្តែ​​អាច​​​​ធូរស្រាល​ខ្លះ​​​វិញ​​​នា​ថ្ងៃទី​​​៤ កុម្ភៈ ។​

​រុស្ស៊ី និង​ចិន​​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​​​ អ.ស.ប ស្តីពី​ស៊ីរី​

​រុស្ស៊ី និង​ចិន​​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​​​ អ.ស.ប ស្តីពី​ស៊ីរី​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២៩

ប្រទេស​រុស្ស៊ី​​ និងចិន កាលពីថ្ងៃទី​​​៤ កុម្ភៈ ​បាន​ប្រើ​វេតូ​​​ប្រឆាំង​នឹង​​ដំណោះស្រាយ​​​ដាក់​ដោយ​បណ្តាប្រទេស​អឺរ៉ុប ​​និង​អារ៉ាប់​ស្តីពីស៊ីរី​​​ដែលគាំទ្រ​វិធានការ​សម្ព័ន្ធ​អារ៉ាប់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​​​របប​នៅ​ស៊ីរី ដែលនេះជា​​លើកទី​២​ហើយ ​​​ចាប់តាំង​ពី​ខែតុលា ឆ្នាំ​​២០១១ មក​។​ គម្រោង​ដំណោះស្រាយ​​​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប ដាក់​ដោយ​​ប្រទេសម៉ារ៉ុក​ ហើយគាំទ្រ​​​ដោយ​សហរដ្ឋអាមេ​រិក និង​​ពួក​មហា​អំណាច​អឺរ៉ុប​​ទទួលការ​គាំទ្រ​​​​១៣សំឡេង ក្នុង​​ពេលបោះឆ្នោត​​​។ ដើម្បី​​អាច​អនុម័ត​គម្រោង​​​ដំណោះស្រាយ​មួយ​​​ត្រូវទទួលការ​​គាំទ្រ​ដោយ​​​៩​សំឡេង

លិច​នា​វា​នៅ​ប៉ាពូ​អាស៊ី​នូវែ​ល​ហ្គីណេ​អ្នក​ស្លាប់​អាច​កើន​ដល់​120នាក់

លិច​នា​វា​នៅ​ប៉ាពូ​អាស៊ី​នូវែ​ល​ហ្គីណេ​អ្នក​ស្លាប់​អាច​កើន​ដល់​120នាក់

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៣៦

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថ្ងៃ​ទី​២ កុម្ភៈ ​​ឱ្យ​ដឹង​ថា អ្នក​រួច​ផុត​ពី​​សេចក្តី​ស្លាប់​មួយ​ក្រុម​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោ​យ​ពី​កើត​ហេតុ​នាវា​​«MV Rabaul Queen»​លិច​នៅក្រៅ​​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​ប៉ា​ពូអាស៊ីនូវែល​ហ្គីណេ​ ខណៈ​ពេល​មាន​អ្នក​ដំ​ណើរ​ប្រហែល​៣៥០​នាក់ និង​សហនាវឹក​១២​នាក់ នៅ​លើ​នាវា​នោះ ។ ក្នុង​អំ​ឡុង​ពេល​ចុង​ក្រោយ​នេះ

​អ៊ី​រ៉ង់​​នឹង​បញ្ចប់​ជាស្ថាពរ​​ការនាំ​ចេញប្រេង​របស់ខ្លួន​​ទៅកាន់​ប្រទេស​អឺរ៉ុប​​មួយ​​ចំនួន​

​អ៊ី​រ៉ង់​​នឹង​បញ្ចប់​ជាស្ថាពរ​​ការនាំ​ចេញប្រេង​របស់ខ្លួន​​ទៅកាន់​ប្រទេស​អឺរ៉ុប​​មួយ​​ចំនួន​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១១:០៨

​រដ្ឋមន្ត្រី​ក្រសួង​​ប្រេង​កាត​អ៊ី​រ៉ង់ លោក​រ៉ូស្តាម​ ​កាសឺមី ថ្លែង​កាលពីថ្ងៃទី​​៤ កុម្ភៈ ថា អ៊ី​រ៉ង់​​នឹង​បញ្ឈប់ជា​ស្ថាពរ​​នូវ​ការនាំ​ចេញប្រេង​​​របស់ខ្លួន​​​ទៅកាន់​​​ប្រទេស​អឺរ៉ុប​​មួយចំនួន​។ លោកកា​សឺមី ​ពុំបានបញ្ជាក់​​ពីឈ្មោះ​របស់​ប្រទេស​ទាំង​នេះឡើយ ក៏​ប៉ុន្តែ​​​សេចក្តីថ្លែង​ការណ៍​របស់​លោកនេះ​ធ្វើឡើង​​​​ក្រោយ​ការ​ព្រម​ព្រៀង​គ្នា​របស់​​​បណ្តាមេ​ដឹកនាំ​​​សហភាព​អឺរ៉ុប លើ​ការ​ដាក់​ទណ្ឌ​កម្មថ្មីៗ​​ប្រឆាំង​​ការនាំចេញ​​ប្រេង​អ៊ី​រ៉ង់ ហើយ​ទណ្ឌ​កម្ម​បែបនេះ​​​​ត្រូវ​​​បាន​អនុម័ត​​ដោយ​បណ្តា​​​រដ្ឋមន្ត្រី​​ការបរទេស​​សហភាពអឺរ៉ុប ​កាលពី​​​ថ្ងៃទី​​២៣ មករា ។​

​អេហ្ស៊ីប ៖ ស្លាប់​12នាក់​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​​​ពួកបាតុករ​​ និង​​ប៉ូលិស​

​អេហ្ស៊ីប ៖ ស្លាប់​12នាក់​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​​​ពួកបាតុករ​​ និង​​ប៉ូលិស​

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣៨

មនុស្ស​​​៥​នាក់​ទៀត​​​ស្លាប់​ក្នុង​ការ​​​ប៉ះទង្គិច​គ្នា​រវាង​​​​ពួក​បាតុករ​​ និង​កង​កម្លាំង​​ប៉ូលិស ​​នៅ​មុខ​ក្រសួង​​មហាផ្ទៃ​​នា​ទីក្រុង​គែរ ​ធ្វើ​​ឱ្យ​ចំនួន​អ្នក​ស្លាប់​​​ក្នុងប្រទេស​​​ដោយសារ​បាតុ​កម្ម​ហិង្សា​ឡើង​​ដល់​​​​១២នាក់ហើយ ។ ​នេះជា​តុល្យ​ការ​​ថ្មី​មួយ​ប្រកាស​កាលពីថ្ងៃទី​​​៤ កុម្ភៈ ដោយ​ក្រសួង​សុខា​ភិបាល​អេហ្ស៊ីប​។​ មនុស្សទាំង​​៥​នាក់​​​នេះ​ស្លាប់​កាលពីថ្ងៃទី​​​៤ កុម្ភៈ ​ក្នុងពេលមានការ​​ប៉ះទង្គិចគ្នា​​រវាង​ពួក​បាតុ​ករ​ និងប៉ូលិស​​​នៅមុខ​​អគារ​​ក្រសួង​មហាផ្ទៃ ។ ​មនុស្ស​​​២នាក់​​​​ស្លាប់​កាលពី​ថ្ងៃទី​​៣ កុម្ភៈ ​​ក្នុង​ការ​​ប៉ះទង្គិចគ្នា​​​នៅ​មុខ​​ក្រសួង​មហាផ្ទៃ​​​ដែរ​។ ​

ការលក់​រថយន្តក្នុង​ប្រទេស​ជប៉ុន​កើន​ឡើង​៤០​ភាគរយ

ការលក់​រថយន្តក្នុង​ប្រទេស​ជប៉ុន​កើន​ឡើង​៤០​ភាគរយ

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣៦

រថយន្តជប៉ុន​ដែល​លក់ចេញ​​កើន​ឡើង​ជាង៤០​ភាគរយក្នុង​ខែមករា ឆ្នាំនេះ​ បន្ទាប់ពី​រដ្ឋា​​ភិ​បាល​ស្តារប្រាក់ជំនួយ​សម្រាប់​រថយន្ត​ការ​ពារ​បរិស្ថានឬ​រថយន្ត​មិត្តល្អនឹងបរិស្ថាន។ ការលក់រថយន្តដែល​មានកម្លាំងលើស​ពី ៦៦០cc​ មានចំនួន២៦៣.២៦៧​គ្រឿងក្នុងខែ មករា​ គឺ​កើនឡើង៤០,៧​ភាគរយ ធៀបជាមួយ​ឆ្នាំ​មុន ​នេះបើតាម ការ​ឱ្យ​ដឹ​ង​របស់​​សមា​គម​​ចែកចាយ​រថយន្ត​ជប៉ុន។ តួលេខ​លក់​ដាច់​ខ្លាំង​នោះ រួមមានរថយន្ត​​ប្រភេទ​ធំ​ដូចជា​រថ​យន្ត​ដឹក​ទំនិញ និងរថយន្ត​​ប៊ើសជា​ដើម ។

អត្រាអ្នក​អត់​ការងារ​ធ្វើនៅ​ជប៉ុន​​កើន​ឡើង ៤,៦​ភាគរយ

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣០  

អត្រាអ្នកអត់​ការងារធ្វើក្នុង​ប្រទេសជប៉ុន​កើនឡើង៤,៦ភាគរយ​ក្នុងខែវិច្ឆិកា ឆ្នាំ​មុន​ នេះ​បើ​តាម​មន្រ្តី​រដ្ឋា​ភិ​បាលនិយាយកាល​​ពី​ថ្ងៃអង្គារ ទី​៣១​ មករា ។ ចំនួនអ្នកអត់​ការងារធ្វើ​ស្ថិត​​នៅត្រឹម​២​,៧៥​លាននាក់ ធ្លាក់ចុះចំនួន​២៤០.០០០​នាក់ធៀបជា​​មួយឆ្នាំ២០១០ ។ នេះបើតាមតួ​លេខ​ផ្តល់​ពី​ក្រសួងទូរគមនា​គមន៍ និង​កិច្ចការ​ផ្ទៃក្នុង ។ ប៉ុន្តែស្រប​ពេល​អាយុ​កាលនៃចំនួន​​ប្រជាជនសកម្មជប៉ុន​ក៏ធ្លាក់ចុះ នោះមានន័យថា អត្រាអ្នក​អត់ការងារ​នឹងកើនឡើងខ្ពស់ ។

ជនជាតិ​ចិន​១៣៧​នាក់​ស្លាប់​ដោយ​​សារពុល​អាហារ​ក្នុងឆ្នាំ​២០១១

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:២០  

មានមនុស្សប្រមាណ​ជាង៨.៣២៤នាក់​បាន​រងការប៉ះពាល់ដោយ​សារការពុលអាហារ​ក្នុងឆ្នាំ ២០១១ ហើយក៏មានមនុស្ស​១៣៧នាក់ក្នុងចំ ណោមនោះ​ស្លាប់ ។ នេះ​បើតាម​ក្រសួង​​សុខា​ភិ​បាល។ ចំនួននោះត្រូវបាន​ដកស្រង់តាមរបាយ​ការ​ណ៍ក្នុងត្រីមាស​ទី៤ ដែលទើបតែចេញ​ផ្សាយ​ថ្មីៗ​ក្នុងគេហទំព័រក្រសួង​កាលពីថ្ងៃព្រសហ្បតិ៍។ បន្ថែម​លើស​ពីនេះ ក៏មាន​ករណីពុលអាហា​រ​​ចំនួន​១៨៩ករណី​ដែរក្នុងឆ្នាំ២០១០។ សម្រាប់​ឆ្នាំ​២០១១ ចំនួនអ្នកពុល​អាហារធ្លាក់​ចុះ​១៤ភាគ​រយធៀបនឹងឆ្នាំ២០១០។

អ្នកស្លាប់​ដោយសារផ្តា​សាយបក្សីទី២​ក្នុង​ប្រទេស​វៀតណាម

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១៨  

ស្រ្តីម្នាក់នៅវៀត​ណាមខាងត្បូង បានក្លាយ​ជា​​មនុស្សទី២ហើយ​ ដែលស្លាប់ដោយ​សារជំ​ងឺ​ផ្តា​សាយ​​បក្សី​នៅ​ប្រទេសវៀតណាម​ក្នុងឆ្នាំ​២០១២។ មន្ត្រីក្រសួងសុខា​ភិបាលនិយាយ​ថា ស្រី្ត​វ័យ​១៦ឆ្នាំ មកពីខេត្ត Soc Trang ស្លាប់​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍មុន បន្ទាប់ពី​សម្រាក​​ព្យាបាល​ជំ​ងឺ​ក្អក​​និងក្តៅខ្លួនខ្លាំង។ វិទ្យាស្ថានស្រាវ​ជ្រាវក្នុងទីក្រុងហូជីមិញ រក​ឃើញ​ថា មានឆ្លងជំងឺ​ផ្តា​សាយបក្សី H5N1 ​។

ហ្វ៊ីលីពីន​សម្លាប់ក្រុម​ជ្រុល​និយម​អ៊ិស្លាម​១៥​នាក់

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១៦

កងយោធា​អ៊ិស្លាម​និយាយថា ក្នុងការបើក​ការវាយប្រហារតាម​ផ្លូវអាកាសបានសម្លាប់​យោ​ធា​​អ៊ិ​ស្លាមជ្រុលនិយម​ចំនួន១៥នាក់ ។ ពួកគេជា​ក្រុមជាប់ពាក់ព័ន្ធ​នឹងបណ្តាញ​ភេរវ​ករអន្តរជាតិ​អាល់កៃដា។ យោធា​និយាយ​ថា យន្តហោះ​ចំបាំង​​បាន​ទម្លាក់​គ្រាប់ បែកលើជំរំយោធា​អ៊ិ​ស្លាម​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លើកោះ Jolo ភាគខាងត្បូង​​ប្រទេសហ្វ៊ី​លីពីន ។ យោធាបន្តថា ការវាយប្រហារ​បានសម្លាប់ មេដឹកនាំ និងសមាជិក Abu Sayyaf ចំនួន​១២​នាក់ និងពីរនាក់ទៀតមក​ពីក្រុមJemaah Islamiyah ដែលជាបណ្តាញ​ភេរវករ​អាស៊ី​អាគ្នេយ៍។

​ធាតុអាកាស​ត្រជាក់ខ្លាំង​​​​រាតត្បាត​អឺរ៉ុប​​ ហើយ​អ៊ុយ​ក្រែន​​ធ្ងន់ធ្ងរ​​​​ជាងគេ​

​ធាតុអាកាស​ត្រជាក់ខ្លាំង​​​​រាតត្បាត​អឺរ៉ុប​​ ហើយ​អ៊ុយ​ក្រែន​​ធ្ងន់ធ្ងរ​​​​ជាងគេ​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៥៧

​ក្រសួង​សភាពការណ៍​​​​បន្ទាន់​អ៊ុយក្រែន​ក្នុង​សេចក្តី​ប្រកាស​មួយ​​រាយការណ៍​​កាលពីថ្ងៃទី​​​៣ កុម្ភៈ ថា មនុស្ស​​​​ដល់ទៅ​​​១០១​នាក់ ​ហើយ​ត្រូវ​​​ស្លាប់ ដោយសារ​រលកធាតុអាកាស​​ត្រជាក់ខ្លាំង​​​ក្នុង​​ប្រទេស​នេះ ចាប់តាំងពី​​ថ្ងៃទី​​២៧ មករា មក​។​ តុល្យការ​​ប្រកាស​នា​ពេល​មុននេះ​​​រៀបរាប់​ពី​​មនុស្សស្លាប់​​​ត្រឹម​​​​៦៣​នាក់ប៉ុណ្ណោះ ។ ​សីតុណ្ហ​ភាព​​​នៅអ៊ុយក្រែន ​​ធ្លាក់​​ដល់​​​២៥​អង្សា​​សេ ក្រោម​សូន្យ​ ធ្វើ​​ឱ្យស្ទះ​​​ដល់​​​ការផ្គត់ផ្គង់​​​នានា និង​​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត ។​

​រថភ្លើង​​​​ដឹក​ប្រេង​​នៅចុង​បូព៌ា​រុស្ស៊ីធ្លាក់​​​​​ផ្លូវ​​​​កំពប់​ប្រេង​240តោន​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:២៥

​​ម៉ាស៊ីន​​​ឃោស​នា​ក្នុង​​​ស្រុក​រាយការណ៍​​​​កាលពីថ្ងៃទី​​​២ កុម្ភៈ ថា ប្រេង​ដល់​ទៅ​​ជិត​​​​២៤០​​តោន បាន​​​កំពប់​​​កាលពីថ្ងៃទី​​​៣១ មករា ​​កន្លង​មក​នេះ ​ក្រោយពី​​រថភ្លើង​​​មួយខ្សែ​ធ្លាក់​​​ពីផ្លូវ​ដែក​​នៅ​ចុងបូព៌ា​រុស្ស៊ី​។​ រថភ្លើង​​​​ដែលរត់​​ពីទីក្រុង​​ស្កូ​វ៉ូរ៉ូឌីណូ ​ទៅកាន់​កំពង់​ផែ​​ណា​ខូ​ដា ​មានទូ ​ស៊ីទែន ដល់ទៅ​​​៦៨​ ក្នុង​នោះ​​​១៧​​បានធ្លាក់​​ពីផ្លូវ​​​ដែក កាលពី​ព្រឹក​ថ្ងៃទី​​៣១ មករា ​ក្នុង​​តំបន់​​​​អាមួរ ​​ដោយ​​ក្នុង​ចំណោម​ទូទាំង​​​​១៧ ដែល​ត្រឡប់​ទូ​ស៊ីទែន​​​១៣ ត្រូវ​ភ្លើង​ឆាបឆេះ​។

​កូរ៉េខាងជើង​​អំពាវ​នាវ​​​ឱ្យ​មាន​ការ​​​ផ្សាយ​​ពាណិជ្ជ​​កម្មទំនើប​​​​ជំរុញ​​ការ​នាំចេញ​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:០៩

​យោងតាម​ទីភ្នាក់ងារ​​​ព័ត៌មានកូរ៉េ​ខាង​ត្បូង​​ YONHAP ថា កូរ៉េខាងជើង​​​ហាក់​​ដូចជា​​ចង់​​ប្រកាន់​យក​​​គោលការណ៍​​បែប​​មូលធន​​និយម​​ ដើម្បីជួយសង្គ្រោះ​​​សេដ្ឋកិច្ច​​​របស់​ខ្លួន ដែលស្រុត​ចុះ​​​ហើយកែ​លម្អ​​​ស្តង់ដា​​​ជីវភាព​​របស់​ពលរដ្ឋ​ខ្លួន។ កាសែតប្រចាំ​​ត្រីមាស​​​មួយ​​​អំពី​សេដ្ឋកិច្ច​​របស់​កូរ៉េ​ខាងជើង​​គូស​បញ្ជាក់ពី​​សារ​សំខាន់​​​នៃការ​ផ្សាយ​​ពាណិជ្ជ​កម្ម​ ដើម្បី​​ជួយជំរុញ​​ការ​នាំ​ចេញ​របស់​ប្រទេស​​​ ដែលពឹង​ផ្អែក​​​​យ៉ាង​ខ្លាំង​​លើ​ប្រទេស​ចិន ។​ ​ប្រទេសកូរ៉េ​ខាងជើង​​នាំចេញ​ជា​ពិសេស​​នូវធនធាន​​​រ៉ែ​ផ្សេងៗ​ទៅកាន់​ប្រទេស​ចិន។​

រុស្ស៊ី​នឹង​​រក្សាការ​ផ្តល់​​​​អាវុធ​​​​ឱ្យស៊ីរី​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣២

អនុរដ្ឋមន្ត្រី​​​ការពារ​ប្រទេស​​រុស្ស៊ី លោក​​អាណា​តូ​​លី អាន​តូ​ណូវ ថ្លែង​​កាលពីថ្ងៃទី​​​២ កុម្ភៈ ​ថា រុស្ស៊ី​​​នឹង​បន្ត​​ផ្តល់​​​អាវុធ​ឱ្យ​ដល់​​​​កង​ទ័ពស៊ីរី​។​ ក្នុងសន្និសីទ​​​សារព័ត៌មាន​​មួយនា​​ទីក្រុង​​​មូស្គូ​​​លោកអាតូណូវ អះអាង​ថា ​រុស្ស៊ី​​​ប្រកាន់​​ខ្ជាប់​កាតព្វកិច្ច​​​អន្តរជាតិ​​​ខាង​ការផ្គត់​ផ្គង់​​​អាវុធ​​ធម្មតា​។ ​​យើងពុំ​​បាន​រំលោភបំពាន​​លើ​បណ្តា​​​កាតព្វកិច្ច​​​អន្តរជាតិ​​​ឡើយ ។ ​​លោក​បន្ត​ថា រុស្ស៊ី​​​ពុំ​បាន​​​ផ្តល់​​ឱ្យក្រុង​ដាម៉ាស់​​​​នូវអាវុធ​សម្លាប់​រង្គាល​ឡើយ ។ ​ស៊ីរី​​ពេញចិត្ត​ចំពោះ​​កិច្ច​សហ​ប្រតិបត្តិការ​​យោធា​​​-​បច្ចេកទេស​​ជាមួយរុស្ស៊ី ។

​ពលរដ្ឋ​អូស្ត្រាលី​​ច្រើនពាន់នាក់​​ជាប់​​ទៅណា​មិន​រួច​ដោយ​ទឹកជំនន់​

​ពលរដ្ឋ​អូស្ត្រាលី​​ច្រើនពាន់នាក់​​ជាប់​​ទៅណា​មិន​រួច​ដោយ​ទឹកជំនន់​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:១៤

​​ពលរដ្ឋ​អូស្ត្រាលី​ជាច្រើន​ពាន់នាក់​​ត្រូវជាប់​​​ក្នុងផ្ទះ​​ទៅណាមិនរួច កាលពីថ្ងៃទី​​៣ កុម្ភៈ នៅ​ភាគ​​ខាងត្បូង​​​​ប្រទេស ដោយ​​សារទឹកជំ​នន់ ធ្វើ​​ឱ្យ​​សហគមន៍ជាច្រើន​​​អាចធ្វើដំណើរ​​បានតែ​តាម​​ឧទ្ធម្ភាគចក្រ​​ប៉ុណ្ណោះ​។​ យោងតាម​​​អាជ្ញាធរ​​​ថា មនុស្ស​​​ប្រមាណជា​​​៧.២០០​នាក់ ​​ត្រូវស្ថិត​នៅ​​ឯកោ​​​ដាច់​ពីគេ​ក្នុង​​រដ្ឋ​​នូវែល​ហ្គាល់​ ខាងត្បូង​ និង​ក្នុង​​រដ្ឋគ្វីន​​ឡែន ។ ​បើ​មើល​​ពីលើ​យន្តហោះ​​​តំបន់ទាំង​នេះ ​ហាក់​ដូចជា​កោះ ។​

រុស្ស៊ី​​នឹង​ប្រើ​វេតូ​​បើគម្រោង​​​ដំណោះស្រាយ​​ពីស៊ីរី​ដាក់​នា​ថ្ងៃទី3 កុម្ភៈ

រុស្ស៊ី​​នឹង​ប្រើ​វេតូ​​បើគម្រោង​​​ដំណោះស្រាយ​​ពីស៊ីរី​ដាក់​នា​ថ្ងៃទី3 កុម្ភៈ

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១១:១៩

ប្រភព​​ការទូតលោកខាង​លិច​​​នៅ​​ទីស្នាក់​ការ អ.ស.ប ​រាយការណ៍​ថា រុស្ស៊ី​ប្រកាស​ថា ខ្លួន​នឹង​ប្រើ​​​​វេតូ​​ប្រសិន​បើគម្រោង​​ដំណោះស្រាយ​​ស្តីពី​​ស៊ីរី​​គាំទ្រ​​ដោយ​ពួក​លោក​​ខាង​លិច និង​សម្ព័ន្ធ​អារ៉ាប់​​ត្រូវ​​ដាក់​​នា​ថ្ងៃទី​​៣ កុម្ភៈ ​ឱ្យក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប អនុម័ត​។​ ឯក​អគ្គរដ្ឋទូត​​រុស្ស៊ី​​ប្រចាំ​ អ.ស.ប លោក​វីតា​លីឈួរ គីន ​​ឱ្យដឹង​​​ពីជំហរ​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​របស់ក្រុមប្រឹក្សា​​សន្តិសុខ​​​ ខណៈ​ដែល​​​​សមាជិក​ជាច្រើន​របស់ក្រុម​​ប្រឹក្សា​​នេះ និយាយ​ថា ​​មានការរីកចម្រើន​នានា​​​ក្នុងពេល​ពិភាក្សា​។​

​អ៊ី​ស្រាអែល​​អាច​វាយប្រហារអ៊ី​រ៉ង់​នា​ទិទាឃរដូវ​ខាង​មុខនេះ​

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១១:១៥

កាសែត​​​អាមេ​រិក​​វ៉ាស៊ីន​​តោន​ប៉ុស្តិ៍​​​រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២ កុម្ភៈ ថា រដ្ឋមន្ត្រី​​​ការ​ពារ​ប្រទេស​អាមេរិក ​​លោក LEON PANETTA ថ្លែង​ថា ​អ៊ី​ស្រាអែល​​​នឹង​អាច​​វាយប្រហារ​​​អ៊ី​រ៉ង់​​នា​រដូវ​ផ្កា​រីកខាង​មុខនេះ​។​ យោង​​តាម​កាសែត​នេះ លោក PANETTA យល់​ថា មាន​លទ្ធ​ភាព​ខ្ពស់​ដែល​អ៊ី​ស្រាអែល​​វាយ​ប្រហារ​​អ៊ី​រ៉ង់​ក្នុងខែ​​​មេសា ឧសភា​ ឬ​មិថុនា​​ខាង​មុខនេះ ​មុនពេល​អ៊ី​រ៉ង់​​ចាប់​ផ្តើម​​​​ផលិត​​​​គ្រាប់​​បែក​នុយ​​ក្លេអ៊ែរ​​​មួយគ្រាប់​។​

ព័ត៌មាន​ថ្មី​ៗ

2105 2125 08/02/2012 01:39 PM

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
Khmer Kalip
Royal Retaurant
hatienvegas
qbmore - Cambodia Advance Communication Ltd