ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ព័ត៌មាន​អន្តរជាតិ

សាកសព​​និយោជិត​​ចិនម្នាក់​​ដែលបាត់ខ្លួន​​រក​ឃើញ​​នៅ​ស៊ូ​ដង់​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥៤

​ប្រទេស​ចិន​ថ្លែងកាលពីថ្ងៃទី​​៦ កុម្ភៈ ថា ខ្លួន​​​បានទទួលព័ត៌មាន​​ពីផ្នែក​​​ដែលទាក់ទិន​របស់​​ស៊ូ​ដង់​​ថា សាកសព​របស់​​កម្មករ​ចិន​ដែលបាត់ខ្លួន​​ក្រោយការ​​​​វាយប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​​​នៅ រដ្ឋ​​​​គ័រដូហ្វាន ខាង​ត្បូង​របស់​ស៊ូដង់​​បានត្រូវ​​រក​ឃើញ ។​ ​យោង​តាម​​​សេចក្តីប្រកាស​មួយ​ក្រសួង​​​ការ​បរទេស​ចិន​និយាយ​ថា ​​ភាគីស៊ូដង់​នឹង​ប្រគល់​​​​សាកសព​​អ្នកស្លាប់​នេះ​ឱ្យ​ដល់​​អាជ្ញាធរ​​ចិន ​​ហើយ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​​ស៊ូដង់​​និយាយ​ថា ស៊ូដង់​​នឹង​ជួយ​សម្រួល​​ដល់​​បណ្តា​​​បែបបទ​​​ទាក់​ទិន​​ដល់​ការ​​បញ្ជូន​​​សពជនជាតិ​ចិន​នេះមក​ស្រុកវិញ ។

​ប្រឈមមុខ​នឹង​​​បាតុ​កម្ម​រូម៉ានី​ផ្លាស់​ប្តូរ​​​នាយក​រដ្ឋ​​មន្ត្រី​

​ប្រឈមមុខ​នឹង​​​បាតុ​កម្ម​រូម៉ានី​ផ្លាស់​ប្តូរ​​​នាយក​រដ្ឋ​​មន្ត្រី​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣

​លោក EMIL BOC បានសុំ​លាលែង​​កាល​ពី​ថ្ងៃទី​​​៦ កុម្ភៈ ពី​តំណែង​​នាយករដ្ឋមន្ត្រី​​​រូម៉ានី ដោយ​លោកមានឈ្មោះ​​ក្នុងបញ្ជី​​​មេដឹកនាំ​អឺរ៉ុប ​ជាច្រើន​​រូប ដែល​​ត្រូវខ្ទាត​​​ចេញ​ដោយ​សារ​តែ​​នយោបាយ​​​ស្តារ​សេដ្ឋកិច្ច​​​របស់​ពួកគេ​។​ ក្រោយ​​​បាតុ​កម្ម​​ជាតិជាច្រើន​​​សប្តាហ៍​​ប្រឆាំង​នឹង​ការកែទម្រង់​​សេដ្ឋកិច្ច​ទាំង​ឡាយ​​របស់លោក EMIL BOC ប្រធានាធិបតី​​លោក TRAIAN BESESCU បានស្នើ​​ឱ្យ​ប្រមុខ​​​ភ្នាក់ងារ​​ស៊ើប​ការណ៍​​​ក្រៅប្រទេស​​​រូម៉ានី លោក MIHAI RAZVAN UNGUREANU បង្កើត​រដ្ឋាភិ​បាល​ថ្មីមួយ ហើយ​ស្នើ​​ឱ្យ​មានការ​បោះ​ឆ្នោត​​សម្តែង​​​ការទុកចិត្ត​​ក្នុងសភា ។

​ស៊ីរី​ ៖ ​​​ការវាយ​លុកបង្ហូរឈាម​​ថ្មីលើ​​ទីក្រុងហូម​

​ស៊ីរី​ ៖ ​​​ការវាយ​លុកបង្ហូរឈាម​​ថ្មីលើ​​ទីក្រុងហូម​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៤៥

កងទ័ពស៊ីរី​កាលពីថ្ងៃទី​​​៦ កុម្ភៈ បានធ្វើ​​​ការ​វាយ​លុក​ថ្មីមួយទៀត​​លើទីក្រុង​​​ហូម ជា​កន្លែង​​មាន​ការ​​បះបោរ​​តវ៉ា​​​ខ្លាំង​​​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​​៤២នាក់ទៀត ហើយ​ជាច្រើន​​​សិប​នាក់​ត្រូវ​របួស​ ខណៈដែល​​​ជម្លោះ​​នៅស៊ីរី​​​ត្រូវជាប់គាំង​​មិន​ទាន់​អាច​ដោះស្រាយ​​ទៅរួច ក្នុង​​​ផ្ទៃ​នៃ​សហ​គមន៍​​អន្តរជាតិ​។​ ការវាយ​លុកថ្មី​​ដែល​​របប​ស៊ីរី​​បានបដិ​សេធ​​​​ទៀត​កើត​​មាន​មុន​ពេល​ចាប់ផ្តើម​​ទស្សនកិច្ច​​នៅ​ក្រុង​​​​​​​ដាម៉ាស់របស់​​​រដ្ឋ​មន្ត្រី​​ការបរទេស​រុស្ស៊ី ​លោក​ស័រ​ហ្គេយ ​ឡាវ​រ៉ូវ ដែល​ប្រទេស​របស់​​​លោក​​​រួមជាមួយ​​ចិន​បាន​ប្រើ​វេតូប្រឆាំង​​​នឹង​ដំណោះ ស្រាយ​​មួយរបស់ អ.ស.ប ​​ដែលថ្កោល​ទោស​​ការបង្ក្រាប​​​​នៅស៊ីរី​។

​លោកអូបាម៉ា បញ្ជា​​ឱ្យ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​​​អ៊ី​រ៉ង់​​នៅសហរដ្ឋអាមេ​រិក​​​

​លោកអូបាម៉ា បញ្ជា​​ឱ្យ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​​​អ៊ី​រ៉ង់​​នៅសហរដ្ឋអាមេ​រិក​​​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣១

​ប្រធានាធិបតី​​​អាមេ​រិក លោក​បារ៉ាក់ អូបា​ម៉ា ​​​បានចេញបញ្ជា​​​កាលពីថ្ងៃទី​​​៦ កុម្ភៈ ​​ឱ្យផ្អឹប​ទុក​​ទ្រព្យសម្បត្តិ​​​របស់​អ៊ី​រ៉ង់​​​ដាក់ក្រោម​ច្បាប់​​​​​អាមេ​រិក​​​ ក្នុងនោះ​​ក៏រួម​​​មានទ្រព្យ​សម្បត្តិ​​របស់​ធនាគារ​កណ្តាល​អ៊ី​រ៉ង់​ផងដែរ ក្នុងក្របខណ្ឌ​​​​នៃ ការ​គាប​សង្កត់​​កាន់តែខ្លាំង​ឡើង​​​របស់​អាមេ​រិក ​​និង​ពួកសម្ព័ន្ធមិត្ត​​​លើ​​អ៊ី​រ៉ង់ ដោយសារ​​កម្មវិធី​នុយ​ក្លេអ៊ែរ​​​​ដ៏ចម្រូង​ចម្រាស់​​​របស់​ប្រទេស​នេះ​។​

​សហរដ្ឋអាមេរិក​​​​​បិទស្ថានទូត​របស់​ខ្លួននៅស៊ីរី​

​សហរដ្ឋអាមេរិក​​​​​បិទស្ថានទូត​របស់​ខ្លួននៅស៊ីរី​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៤

​ទូរទស្សន៍ CNN រាយការណ៍​​កាលពី​ថ្ងៃទី​​​៦ កុម្ភៈ ថា សហរដ្ឋអាមេរិក​​​​បានបិទ​ស្ថានទូត​​របស់​ខ្លួន​​​​ប្រចាំ​ប្រទេស​​​ស៊ីរី ហើយ​បាន​​​ហៅ​បុគ្គលិក​​​ស្ថាន​ទូត​​​ឱ្យវិលទៅ​ស្រុកវិញ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​​អាមេរិក​ លោកស្រី​​វិក​តូរីយ៉ា នូឡែន ក្នុងសេចក្តី​ប្រកាស​មួយថ្លែង​ថា ​សហរដ្ឋអាមេរិក​​បានផ្អាក​​សកម្ម​ភាព​របស់ស្ថានទូត​យើង​​​ប្រចាំក្រុង​​​​ដាម៉ាស់ ​​ចាប់​ពី​ថ្ងៃទី​​៦ កុម្ភៈ ​ទៅ ។ ឯកអគ្គ​រដ្ឋទូត​​​ លោក ROBERT FORD និង​បុគ្គលិក​​អាមេរិក​​ទាំង​អស់​​​​ពេលនេះ​បាន​ចាកចេញ​​ពីស៊ីរី​។​

តុល្យ​ការ​​នៃការ​រញ្ជួយដី​នៅហ្វ៊ីលីពីន​អ្នកស្លាប់ឡើង​​​ដល់​​52នាក់​

តុល្យ​ការ​​នៃការ​រញ្ជួយដី​នៅហ្វ៊ីលីពីន​អ្នកស្លាប់ឡើង​​​ដល់​​52នាក់​

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៨

តុល្យ​ការ​​​នៃជនរងគ្រោះ​​​ដោយសារ​ការ​រញ្ជួយដី​​​ខ្លាំង​មួយ​កាលពីថ្ងៃទី​​៦ កុម្ភៈ ​នៅ​​​ណឺ​ហ្គ្រោស​​​ខាងកើត ​ជា​ខេត្ត​​មួយ​នៃភាគ​កណ្តាល​ហ្វ៊ីលីពីន​អ្នកស្លាប់ឡើង​ដល់​​​៤៤​នាក់ ។ នេះ​ជា​សេចក្តីរាយការណ៍​​របស់នាយទាហាន​​ម្នាក់​នៃកង​ទ័ពហ្វ៊ីលីពីន​។​ ក្នុងសារ​លិខិត​មួយ​ច្បាប់​បញ្ជូន​​ដល់​ក្រុម​​​អ្នក​កាសែត​​​​ វរសេនីយ៍​ឯក​ហ្វ្រាន់​​ស៊ីស្កូ ​ប៉ាទ្រី​ម៉ូនីញ៉ូ ​មេ​បញ្ជា​ការ​​​​នៃកង​ពល​តូច​​លេខ​​​៣០២ កងទ័ព​ជើង​​គោក​​ថ្លែង​​ថា មនុស្ស​​​២៩​នាក់​​នៃភូមិ​​​ផ្លា​ណាស់​និងប្រជាជន​​​១០នាក់​នៃទីក្រុង GUI-HULNGAN បាន​ត្រូវស្លាប់​​ក្នុងការ​​បាក់​ដី​​បណ្តាល​មក​ពី​​ការរញ្ជួយដី​​​កម្លាំង​​​៦,៧រីស្ទ័រ ​​ដែល​កើត​មាន​​​​កាលពីវេលាថ្ងៃ​ត្រង់​​ថ្ងៃទី​​៦ កុម្ភៈ ។

​បណ្តា​តារា​​ដែល​ស្រាត​​ការពារ​សិទ្ធិ​សត្វ​​​ថត​​ដោយក្រុម PTA

​បណ្តា​តារា​​ដែល​ស្រាត​​ការពារ​សិទ្ធិ​សត្វ​​​ថត​​ដោយក្រុម PTA

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៩

​អង្គការ PTA ជា​អង្គការ​​ការ​ពារ​សត្វ​មួយ​ដែលមាន​ឈ្មោះល្បី​​​​លើពិភពលោក​ដោយសារ​​ការ​ថត​រូបស្រី​​​ស្រាត​​ទាំងឡាយ​ដែល​​សុខចិត្ត​​​ធ្វើ​បែបនេះ​​ដើម្បីការពារ​ពួកសត្វ​។​ អង្គការនេះ​​​​បាន​ធ្វើ​​សកម្មភាព​​តាម​រយៈ​រូប​ភាព​នៃ​​ស្ត្រី​​​ស្រាត​ស្អាតៗ​​​តវ៉ាង​ប្រឆាំង​​​ការធ្វើបាប​​​ និង​សម្លាប់​​សត្វ ​ហើយ​នា​ពេល​​ថ្មីៗ​នេះ ​ក្រុម​នោះ​បាន​​​​ថត​រូប​ស្រាត​របស់​​បណ្តា​តារា​​​ទាំងឡាយ​​​

​រញ្ជួយដីខ្លាំង​មួយ​​នៅហ្វ៊ីលីពីន​​បណ្តាល​ឱ្យ​​មាន​​ការជ្រួលច្របល់​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៣៩

​អាជ្ញាធរ​​រាយការណ៍​ថា ​ការរញ្ជួយដី​​​មួយ​មាន​​កម្លាំង​​​​៦,៨រីស្ទ័រ​ ​​​កើត​មាន​កាលពីថ្ងៃទី​​​៦ កុម្ភៈ នៅភាគ​កណ្តាលហ្វ៊ី​លីពីន បណ្តាល​ឱ្យ​មាន​ភាពជ្រួលច្របល់​​​ក្នុង​ចំណោម​​ប្រជាជន​​ ហើយ​មនុស្ស​​ម្នាក់​ត្រូវ​​ស្លាប់​។​ យោងតាម​វិទ្យាស្ថាន​​ភូមិវិទ្យា​​​អាមេរិក USGS ថា ការរញ្ជួយដី​​​​នេះកើតមានក្នុង​​ជម្រៅ​​​៤៦​គីឡូម៉ែត្រ នា​វេលា​ថ្ងៃ​ត្រង់​​ម៉ោងក្នុងស្រុក​។ ចំណុច​កណ្តាល​​របស់​វា​ស្ថិត​​នៅក្រោម​​សមុទ្រ​នា​ចន្លោះ​​កោះ​ណឺ​​ហ្គ្រោស និង​កោះ​សឺ​​​ប៊ូ ចម្ងាយ​​​៧០​គីឡូម៉ែត្រ​​​ខាង​ជើង​ទីក្រុង DURAGUETE កោះ​ណឺ​​​ហ្គ្រោស​ ។

​លោកអូបាម៉ា ​​សន្យាធ្វើ​​​ការជាមួយ​​​អ៊ី​ស្រាអែល​រារាំង​​អ៊ី​រ៉ង់​​​កុំ​ឱ្យ​​​ក្លាយ​​ជា​មហា​​អំណាច​នុយក្លេអ៊ែរ​

​លោកអូបាម៉ា ​​សន្យាធ្វើ​​​ការជាមួយ​​​អ៊ី​ស្រាអែល​រារាំង​​អ៊ី​រ៉ង់​​​កុំ​ឱ្យ​​​ក្លាយ​​ជា​មហា​​អំណាច​នុយក្លេអ៊ែរ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៣៤

​​​​ប្រធានាធិបតី​​អាមេ​រិក លោកបារ៉ាក់ អូបា​ម៉ា ថ្លែង​កាលពីថ្ងៃទី​​​​៥ កុម្ភៈ ថា សហរដ្ឋអាមេ​​រិក​នឹង​ធ្វើការ​ជាមួយអ៊ី​ស្រាអែល​​ ដើម្បីរារាំង​​​អ៊ី​រ៉ង់​​​កុំ​ឱ្យ​​​ក្លាយ​ទៅជា​​មហាអំណាច​នុយ​ក្លេអ៊ែរ​​​​ដោយគូស​បញ្ជាក់​​​ថា ដំណោះស្រាយ​​​ការ​ទូត​​ចំពោះវិបត្តិ​​​បច្ចុប្បន្ន​​នៅអាចទៅរួច ។​ ក្នុងបទសម្ភាសន៍​​​​មួយជាមួយទូរទស្សន៍​​ NBC ក្នុង​សេតវិមាន​​​​ លោកអូបាម៉ា ​​​គូស​បញ្ជាក់​​​​ថា សហរដ្ឋអាមេរិក​​​ និងអ៊ី​ស្រាអែល​​​​ពិតជា​​​​​មាន​ការ​ព្រួយបារម្ភ​​​​ចំពោះ​​កម្មវិធីនុយ​ក្លេអ៊ែរ​​​អ៊ី​រ៉ង់​ ហើយ​​​​វាយតម្លៃ​​​​ថា ​អ៊ី​រ៉ង់​ត្រូវ​​ពិនិត្យឡើងវិញ​​​នូវ​ជំហរ​របស់​ខ្លួន​​ចំពោះរឿងនេះ ។ ​

​ព្រះ​មហា​ក្សត្រី​​​យានី​អេលី​​ហ្សាបែត​ទី​2ប្រារព្ធ​​​ពិធី​គ្រ​ងរាជ្យ​គម្រប់​60ឆ្នាំ​

​ព្រះ​មហា​ក្សត្រី​​​យានី​អេលី​​ហ្សាបែត​ទី​2ប្រារព្ធ​​​ពិធី​គ្រ​ងរាជ្យ​គម្រប់​60ឆ្នាំ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:១៦

​​ព្រះមហាក្សត្រី​​យានី​អេលីហ្សាបែត​ទី​២ នៃ​ចក្រ​ភព​អង់​គ្លេស​​​ទ្រង់​​ប្រារព្ធ​​ធ្វើនា​ថ្ងៃទី​​​៦ កុម្ភៈ ​​នូវ​ពិធីឡើង​​​គ្រ​ងរាជ្យ​​​គម្រប់​​​​៦០ឆ្នាំ​​​​របស់​ព្រះអង្គ​​​ខ្វះតែ​​​៣ឆ្នាំទៀត​​​ដូច​ព្រះមហាក្សត្រី​​យានី​​វីកតូរី​យ៉ា ដែលគ្រង​រាជ្យ​​រយៈ​ពេល​​​៦៣​ឆ្នាំ​។​ ចាប់តាំង​ពី​​​ព្រះអង្គ​​​​ឡើងគ្រងរាជ្យ​​​ជា​ប្រមុខ​​កុំម៉ង់​​វែល​​​ពីថ្ងៃទី​៦ ​​​កុម្ភៈ ​ឆ្នាំ​​​១៩៥២ ​មក ព្រះ​មហា​ក្សត្រីយានី​​​អេលី​ហ្សា​​បែត​ទី២ បាន​ឆ្លង​កាត់​​​ដំណាក់​កាល​​អាក្រក់​ និងល្អ​ជាច្រើន

អត្រាអ្នកអត់ការងារធ្វើ​នៅអាមេរិកធ្លាក់​ចុះទាប

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៥៩

សហរដ្ឋអាមេរិកបាន​បង្កើតការងារដោយ​​ល្បឿនលឿន​បំផុត ក្នុងរយៈពេល​៩ខែរ​ហូត​ដល់​ខែ​មករា ដែល​មានអត្រាអ្នក​អត់ការងារធ្លាក់​ចុះ​​មិនគួរឲ្យ​ជឿ​ក្នុង​រយៈ​ពេល៣ឆ្នាំចុង​ក្រោយ​នេះ។ ការងារក្រៅពីការធ្វើ​កសិកម្មកើនឡើងចំនួន ២៤៣.០០០នាក់ នេះបើតាមក្រសួង​ការ​ងារ​និយាយនៅថ្ងៃសុក្រ ស្របពេលការងារ​ក្នុង​វិស័យ​រោងចក្រ​ក៏កើនឡើង​ខ្លាំងនោះ​ ។ អត្រាអ្នកអត់ការងារ​ធ្វើធ្លាក់ចុះ៨,៣​ភាគ​រយ​ វាជាអត្រាទាប​បំផុតគិតចាប់ពីខែកុម្ភៈ ឆ្នាំ​២០០៩ គឺធ្លាក់ចុះពី៨,៥ភាគ​រយកាលពីខែធ្នូ ។

​ប៉ាឡេស្ទីន ៖ លោកអាប់​បាស់ នឹង​ក្លាយ​​ជា​នាយករដ្ឋ​មន្ត្រី​​​​បណ្តោះអាសន្ន​

​ប៉ាឡេស្ទីន ៖ លោកអាប់​បាស់ នឹង​ក្លាយ​​ជា​នាយករដ្ឋ​មន្ត្រី​​​​បណ្តោះអាសន្ន​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤១

​អ្នកទទួលខុសត្រូវ​​​​​ប៉ាឡេស្ទីន​​​ម្នាក់​អះអាង​​​​កាល​ពីថ្ងៃទី​​​៦ កុម្ភៈ ថា ប្រធានាធិបតី​ប៉ាឡេ​ស្ទីន លោក​ម៉ាមូដ ​អាប់​បាស់ នឹង​ដឹកនាំ​​រដ្ឋាភិ​បាល​​បណ្តោះអាសន្ន​​មួយ​រហូត​ដល់​ការបោះឆ្នោត ។ នេះ​បើ​​តាម​កិច្ចព្រមព្រៀង​​​​មួយ​រវាង​ចលនា​ហ្វា​តាហ៍​របស់​លោក និង​ក្រុមហាម៉ាស់​។​ អ្នកទទួលខុសត្រូវ​​រូបនេះ ​ដែលចូលរួម​ក្នុង​កិច្ចប្រជុំ​​​អន្តរ​​​ប៉ាឡេស្ទីន​នៅក្រុង​​ដូហា​ បញ្ជាក់​​ថា ​ភាគីទាំង​​​២​បានព្រមព្រៀង​​គ្នា​ថា លោក​ប្រធានា​ធិបតី​​អាប់​បាស់ នឹង​ដឹកនាំ​​រដ្ឋាភិបាល​​​ស្រុះស្រួល​​ជាតិមួយ​ដែលរួម​​មាន​ពួកអ្នក​ឯករាជ្យ​ និង​ពួក​អ្នក​​បច្ចេក​​​​ទេស​ទទួលបន្ទុកត្រួតពិនិត្យ​​​​ការ​បោះ​ឆ្នោត​​​​។​

​ចិនចេញផ្សាយ​​ការ​​គូស​ផែនទី​យ៉ាង​ច្បាស់​​នៃ​ភព​ព្រះ​ចន្ទ​

​ចិនចេញផ្សាយ​​ការ​​គូស​ផែនទី​យ៉ាង​ច្បាស់​​នៃ​ភព​ព្រះ​ចន្ទ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៤៥

​ប្រទេស​ចិន​បានចេញផ្សាយ​កាលពីថ្ងៃទី​​​៦ កុម្ភៈ នូវរូប​ផែនទី​ទាំងស្រុង​នៃ​​​ភពព្រះ​ចន្ទ ព្រម​ទាំង​​​រូបភាព​​ទាំងឡាយ​នៃ​ភព​ព្រះ​ចន្ទ​ដែល​ថត​បាន​យ៉ាង​ច្បាស់​​​ដោយ​យាន CHANG E-2 ជា​យានទី​​២របស់​ចិន ​ដែលហោះ​​ជុំវិញ​​​តារា​វិថី​​​ជុំវិញ​​ភពព្រះ​ចន្ទ​។​ នេះជាលើក​​​​ដំបូង​ហើយ​លើ​ពិភព​លោក​​ដែល​គេទទួលបាន​​​​ ហើយ​ចេញផ្សាយ​រូបភាព​​​១០០% នៃ​​ភព​ព្រះ​ចន្ទ​​​ជា​មួយរូបភាព​​​យ៉ាង​ច្បាស់​​បែបនេះ ។ ​​

​ជប៉ុន ​​និង​អាមេ​រិក​​ព្រមព្រៀង​​គ្នាផ្ទេរ​​ទាហាន​ម៉ារីន4.700​​​នាក់​​ពីកោះ​​អូគីណាវ៉ា​​ទៅ​កោះ​​ហ្គាម​

​ជប៉ុន ​​និង​អាមេ​រិក​​ព្រមព្រៀង​​គ្នាផ្ទេរ​​ទាហាន​ម៉ារីន4.700​​​នាក់​​ពីកោះ​​អូគីណាវ៉ា​​ទៅ​កោះ​​ហ្គាម​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:១១

ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុករាយការណ៍​​​កាលពី​ថ្ងៃទី​​​៥ កុម្ភៈ ថា ជប៉ុន និង​សហរដ្ឋអាមេ​រិក​បាន​ព្រមព្រៀង​​​គ្នា​​​ផ្ទេរ​ទាហាន​​ម៉ារីន​​អាមេរិក​​​៤.៧០០​នាក់ នៅ កោះអូគីណាវ៉ា ​ប្រទេស​ជប៉ុន មក​​កាន់​កោះ​ហ្គាម​របស់អាមេរិក​។​ ប្រទេសទាំង​​​២ ធ្លាប់​បាន​​​យល់​ស្រប​គ្នា​​ចាប់​តាំង​ពី​​​​ឆ្នាំ​​២០០៦ ​​មក​ផ្ទេរ​​ទាហានម៉ារីន​​​ប្រមាណ​​ជា​៨.០០០​នាក់ទៅកាន់​​​កោះហ្គាម​​​ ព្រម​ទាំង​រើ​​មូលដ្ឋាន​​អាកាស​ចរណ៍​​អាមេ​រិក​​​ហ្វូ​​តេន​​ម៉ា ​​នៅ​កោះ​អូគីណាវ៉ា ​​ឆ្ពោះទៅកាន់​​តំបន់​​​ពុំសូវ​មាន​មនុស្ស​ច្រើន​​ ហ៊ឺណូកូ ដែលស្ថិត​នៅ​លើ​កោះ​អូគី​ណាវ៉ាដែរ ។ ​​

ក្រុមហ៊ុន​ផលិត​រថយន្ត Volvo បង្កើត​​ប្រាក់​​​ចំណូល​​​ច្រើន​ជាប់​កំណត់​ត្រា​ឆ្នាំ​២០១១

ក្រុមហ៊ុន​ផលិត​រថយន្ត Volvo បង្កើត​​ប្រាក់​​​ចំណូល​​​ច្រើន​ជាប់​កំណត់​ត្រា​ឆ្នាំ​២០១១

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:១៣

ប្រាក់ចំណូល​របស់ក្រុមហ៊ុន​ផលិតរថយន្ត​ស្វិស Volvo ឆ្នាំ២០១១ កើនឡើងជាប់​កំណត់​ត្រាខ្ពស់ដល់​៣១០,៣ពាន់លាន​ស្វិសក្រូន័រ​(៤៦ពាន់លាន​ដុល្លារ) កើនឡើង​១៧,២​ភាគរយ​ធៀប​ជាមួយឆ្នាំ២០១០ នេះបើតាម​របាយ​ការណ៍​ពន្ធ​ប្រចាំឆ្នាំក្រុមហ៊ុន​នាថ្ងៃសុក្រ។ ប្រាក់ចំណូលរបស់​ក្រុមហ៊ុនVolvo បន្ទាប់ពី ពន្ធឆ្នាំមុនកើន​ឡើងដល់១៨,១ពា​ន់លានស្វិស​​ក្រូន័រ ​កើនឡើង៦១,៦​ភាគរយ ធៀបឆ្នាំ​២០១០​។

តំបន់​ពាណិជ្ជកម្ម​Zambia ចិន បង្កើត​​ប្រាក់​ចំណូល​បាន​៥០០​ពាន់​លាន​ដុល្លារ​ដល់​ចំណូល​ពន្ធ

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:០៧

តំបន់កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​​និងសេដ្ឋកិច្ច Zambia ចិន បានផ្តល់​ប្រាក់ចំនួន ៥០០លានដុល្លារ​ដល់ប្រាក់ចំណូល​ពន្ធក្នុងអំឡុង​ពេល៥ឆ្នាំកន្លង​ទៅ។ នេះបើតាម​សេចក្តី​ប្រកាស​​ក្នុងកម្មវិធីបុណ្យ​ខួប៥ឆ្នាំនៃតំបន់​សេដ្ឋកិច្ចមួយ​នេះ ។ ទិន្នន័យដែលបាន​បង្ហាញនៃតំបន់នោះ​គឺ តំបន់​ពាណិជ្ជកម្មបាន​បង្កើតប្រាក់ចំណូល​​ចំនួន​៤,៣៥​ពាន់លានដុល្លារ​នៃចំណូលលក់​ចេញសរុប និងបង្កើតការងារ​ចំនួន​១២.០០០នាក់ ដល់​ប្រទេស​Zambia ក្នុងរយៈពេល៥ឆ្នាំមុន។

​លោកមូបារ៉ាក់ អាច​ផ្ទេរ​​​ទៅកាន់​មន្ទីរពេទ្យ​​ពន្ធនាគារ​

​លោកមូបារ៉ាក់ អាច​ផ្ទេរ​​​ទៅកាន់​មន្ទីរពេទ្យ​​ពន្ធនាគារ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:០៣

​​ក្រសួង​មហាផ្ទៃ​​​​អេហ្ស៊ីប​​បាន​ចេញបញ្ជា​​​​ដល់​មន្ទីរ​​ពេទ្យ​ពន្ធនាគារ​​​តូរ៉ា ទីក្រុងគែរ​​​រៀបចំ​សម្រាប់​​ទទួលអតីត​ប្រធានាធិបតី​​ លោក​ហូស្នី មូបារ៉ាក់ ​​ដែល​មក​​​ទល់ពេល​នេះ​​កំពុងឃុំខ្លួន ក្នុង​មន្ទីរ​ពេទ្យយោធា​​មួយ ។ ​នេះជាការ​អះអាង​របស់​​​មន្ត្រីអេហ្ស៊ីប​​ម្នាក់​កាលពីថ្ងៃទី​​​៥ កុម្ភៈ​។​ ប្រសិនបើ​​​​នោះ​ជា​​​ការពិត ​ការផ្ទេរ​​​លោក​មូ​បារ៉ាក់ ​​ទៅកាន់​​ទីតាំង​​ពន្ធនាគារ​​​នឹង​ជា​សម្បទាន​​​មួយចំពោះ​​​ពួកបាតុករ​ ដែលបរិហារ​​​​ចំពោះ​ការ​​​ឃុំ​គ្រង​​​​ ពិសេស​បំផុត​ដែលអតីត​​​មេដឹកនាំ​​​​អេ​ហ្ស៊ីប​​រូបនេះ​​​ទទួល​​បាន​។​

​សម្ព័ន្ធអារ៉ាប់​​សន្យា​បន្ត​​ការ​ខិតខំ​​ប្រឹងប្រែង​​បញ្ចប់​​វិបត្តិ​​​ស៊ីរី​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣

​អគ្គលេខាធិការ​​​សម្ព័ន្ធអារ៉ាប់​​ លោក​ណា​ប៊ីល ​​​អាល់​ អារ៉ាប៊ី ​​ថ្លែង​​​កាលពីថ្ងៃទី​​​​​៥ កុម្ភៈ ​​ថា សម្ព័ន្ធ​​​អារ៉ាប់​នឹង​បន្ត​​​ការខិតខំ​ប្រឹងប្រែង​​​របស់ខ្លួន​​​ដើម្បី​បញ្ចប់​វិបត្តិ​​​ស៊ីរី​ទោះបី​​ជាក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ពុំអាច​អនុម័ត​​គម្រោង​​​ដំណោះស្រាយ​​មួយស្តីពី​ស៊ីរី​​​ក៏ដោយ​។​ លោកអាល់​​​អារ៉ាប៊ីយ៉ា និយាយ​ថា ប្រការ​ដែល​ការ​ផ្តួច​ផ្តើម​គំនិត​​​​របស់​សម្ព័ន្ធ​​​អារ៉ាប់ ពុំ​ទទួល​បានការអនុម័ត​​នៅក្រុម​ប្រឹក្សា​​​សន្តិសុខ​​​ក៏​ដោយ ​​​នោះ​​ពុំ​មានន័យ​ថា ​ពុំមាន​ការទ្រទ្រង់​របស់​​​អន្តរជាតិ​​​ចំពោះការ​​​ខិតខំ​ប្រឹងប្រែង​​​របស់​អារ៉ាប់​​​ឡើយ ។

​លីប៊ី​ចាប់ផ្តើម​​​កាត់ទោស​​​បណ្តា​មនុស្ស​របស់​លោក​កាដាហ្វី​

​លីប៊ី​ចាប់ផ្តើម​​​កាត់ទោស​​​បណ្តា​មនុស្ស​របស់​លោក​កាដាហ្វី​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៤៥

​ប្រទេស​លីប៊ី​​​ចាប់ផ្តើម​​​កាលពីថ្ងៃទី​​​៥ កុម្ភៈ ​កាត់ទោស​បណ្តា​មនុស្ស​​​​​របស់​អតីត​​របប​លោក​​មូ​អាម៉ា កាដាហ្វី ​​ខណៈដែល​​បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ បរិហារ​​​ពីការ​​​ធ្វើ​ទារុណ​កម្ម និង​ការ​ធ្វើ​បាប​​ពួកអ្នកទោស​​នៅក្នុងប្រទេស​។​ សវនាការ​លើក​ដំបូង​ត្រូវ​បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃទី​​៥ កុម្ភៈ ​នៅ​តុលាការ​​​យោធា​មួយ​​នាទីក្រុង​​បេន​ហ្គាហ្ស៊ី ​​ដើម្បីកាត់ទោស​​មនុស្ស​​​​៤១នាក់ ​ដែលទទួល​ការ​ចោទប្រកាន់​​​​ថា រួមគំនិត​​ប្រឆាំង​​​បដិវត្តន៍​​លីប៊ី​​​​។

​ភ្លើងឆេះ​ក្នុងមជ្ឈមណ្ឌល​​​​ស្រាវជ្រាវ​​នុយក្លេអ៊ែរ​​​នៅ​ក្រុងមូស្គូ​

​ភ្លើងឆេះ​ក្នុងមជ្ឈមណ្ឌល​​​​ស្រាវជ្រាវ​​នុយក្លេអ៊ែរ​​​នៅ​ក្រុងមូស្គូ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២២

​អ្នកទទួលខុសត្រូវ​​ម្នាក់នៃ​ក្រសួង​​សភាព​ការណ៍​​​បន្ទាន់​​រុស្ស៊ី​រាយការណ៍​ថា ​​អគ្គិភ័យ​​​មួយ​បាន​កើតមាន​កាលពី​ថ្ងៃទី​​​​៥ កុម្ភៈ ក្នុង​មជ្ឈ​មណ្ឌល​​ស្រាវជ្រាវ​​​នុយក្លេអ៊ែរ​​ក្រុង​មូស្គូ​មួយ​ដែល​​​​មាន​រេអាក់ទ័រ​​​នុយក្លេអ៊ែរ​​​​ចាស់​មួយ​​លែង​ដំណើរ​ការ​​​​​អាយុ​កាល​​​​៦០ឆ្នាំ​មក​ហើយ​។​ ភ្លើង​បាន​ឆាបឆេះ​​នៅផ្នែក​​ក្រោមដី​នៃមជ្ឈ​មណ្ឌល​​​នេះដែល​ស្ថិតនៅ​​​​ភាគនិរតី​​​រដ្ឋធានី​​​រុស្ស៊ី តែ​ពុំបណ្តាល​​ឱ្យ​មាន​​ជនរងគ្រោះ​​ណា​ម្នាក់​​ឡើយ​។

រលក​ត្រជាក់ខ្លាំង​​​​នៅអឺរ៉ុប​​អ្នកស្លាប់​ឡើង​ដល់​​​ប្រមាណ​​​300នាក់​ហើយ​

រលក​ត្រជាក់ខ្លាំង​​​​នៅអឺរ៉ុប​​អ្នកស្លាប់​ឡើង​ដល់​​​ប្រមាណ​​​300នាក់​ហើយ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៦

គ្រប់​​ប្រទេស​អឺរ៉ុប​​​ទាំងអស់ ​​រង​ការ​ប៉ះ​ពាល់​​​ដោយ​​រលកធាតុ​​​អាកាស​ត្រជាក់​​ខ្លាំង ដែល​កើត​មាន​​ចាប់តាំង​ពី​​​ច្រើន​ថ្ងៃ​មក​ហើយ ​​បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​​៥​នាក់​នៅបារាំង​។ មាន​សភាពខ្លាំង​​ក្លា​បំផុតនៅ​អឺរ៉ុប​​ខាង​កើត ​​ធាតុអាកាស​ត្រជាក់​ខ្លាំង​​​បំផុត ​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​១៣១​នាក់ ​នៅអ៊ុយក្រែន ​​ដែលនៅ​​ទីនោះ​មនុស្ស​​​ជិត​​​២.០០០​នាក់​ត្រូវ​​​បញ្ជូនទៅ​មន្ទីរពេទ្យ ។ សីតុណ្ហភាព​​​​ធ្លាក់​រហូត​ដល់​​២១​អង្សា​​សេក្រោម​សូន្យ​​​នា​ពេល​​ថ្ងៃ និង​​​​​៣០​អង្សា​សេ​​ក្រោម​សូន្យ​​នា​ពេល​យប់ កាលពី​ថ្ងៃទី​​​៣ មក​ទី​​៤ កុម្ភៈ ។​

​ការប៉ះទង្គិចគ្នា​​បន្តទៀត​នៅទីក្រុង​​គែរ​

​ការប៉ះទង្គិចគ្នា​​បន្តទៀត​នៅទីក្រុង​​គែរ​

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៩:៤៥

ប្រធានាធិបតី​​ហ្វ៊ីលីពីន​អាគីណូសារភាពពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពិធីការិនី​​ទូរទស្សន៍​ជនជាតិកូរ៉េ

ប្រធានាធិបតី​​ហ្វ៊ីលីពីន​អាគីណូសារភាពពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ពិធីការិនី​​ទូរទស្សន៍​ជនជាតិកូរ៉េ

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:១៩

យោងទៅ​តាម​​ប្រភពព័ត៌មានអេ ភី ​​ចេញ​ផ្សាយ​​​កាលពីថ្ងៃ​ព្រហស្បតិ៍ទី២ កុម្ភៈ ​ឆ្នាំ២០១២ ​បាន​ឱ្យ​ដឹ​ងថា ៖ លោកប្រធានាធិបតី​ហ្វ៊ីលីពីន​អាគី​បានសារភាព​ពីទំនាក់​ទំនង​ស្នេហាលួច​ណាត់​ជួបជា​មួយ​ពិធី​ក​ទូរទស្សន៍​​​​​ជន​ជាតិ​​កូរ៉េ​ បម្រើ​​ការ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន គឺនាង​ហ្គ្រេសលី ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ទី​ក្រុង​Quezon នៅ​ភាគខាង​ជើង​នៃ​កោះ​ Luzon ​ប្រទេស​ហ្វ៊ីលីពីន ដើម្បី​​ចាប់​​ផ្តើម​​របៀប​វារៈ​ប្រជុំ​​ជា​មួយ​​​មន្ត្រីរដ្ឋាភិបាល​កាលពីថ្ងៃ​ពុធ ​ទី១ កុម្ភៈ ​ឆ្នាំ​២០១២ ។

មេ​ដឹក​នាំ​ក្រុម​ភេរវ​ករ​លំ​ដាប់​ទី​1​នៅ​អាស៊ាន​បាន​ស្លាប់

មេ​ដឹក​នាំ​ក្រុម​ភេរវ​ករ​លំ​ដាប់​ទី​1​នៅ​អាស៊ាន​បាន​ស្លាប់

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣៩

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ផ្សាយ​ថា អាជ្ញា​ធរ​ហ្វ៊ីលីពី​ន បាន​គូស​បញ្ជាក់​ថា លោក​ស៊ុល​គីហ្វី ប៊ីនហៀ ជន​ជាតិ​ម៉ា​ឡេស៊ី ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ JI និង​ជា​អ្នក​បង្ក​ភេរវកម្ម​នៅ​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​ ដែល​អាមេ​រិក ​ ដាក់​តម្លៃ​ខ្លួន​៥​លាន​ដុល្លារ បាន​​ស្លាប់​ហើយ​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ​នៅ​លើ​​កោះ​ហូឡូ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វ៊ី​លី​ពីន តាម​រយៈ​ការ​វាយ​ប្រហារ​លើ​ផ្លូវ​អាកាស​របស់​កង​ទ័ព​ហ្វ៊ី​លី​ពីន ដែល​ទទួល​ការ​គាំ​ទ្រ​ពី​អាមេរិក ។

រដ្ឋមន្ត្រី​តំបន់អឺរ៉ូ ពិភាក្សា​លើ​បញ្ហា​​ប្រទេស​​​ក្រិច

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣២

រដ្ឋមន្ត្រីហិរញ្ញ​វត្ថុតំបន់អឺរ៉ូ បានសន្ទនាតាម​​រយៈទូរស័ព្ទ​នៅថ្ងៃសៅរ៍ បន្ទាប់ពីកិច្ច​​ពិភាក្សា​១២​ម៉ោង​ក្នុងទីក្រុងអាថែន ហើយ​បរាជ័យ​​ក្នុង​ការ​ឆ្លងកាត់​ដំណោះស្រាយ​​កញ្ចប់​ជំនួយ​ដល់​ប្រទេស​ក្រិច។​​ នេះបើតាមរដ្ឋ​​មន្ត្រី​​ហិរញ្ញ​វត្ថុក្រិច។ លោក Evangelos Venizelos រដ្ឋមន្ត្រី​ក្រិច​និយាយថា កិច្ចប្រជុំលើក​ក្រោយលើ​បញ្ហា​ប្រទេសក្រិច​របស់រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុតំបន់អឺរ៉ូ​គ្រោងនៅថ្ងៃចន្ទនោះ បានលើកទៅ​ថ្ងៃពុធវិញ។

ព័ត៌មាន​ថ្មី​ៗ

2105 2125 08/02/2012 01:39 PM

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
Khmer Kalip
Royal Retaurant
hatienvegas
qbmore - Cambodia Advance Communication Ltd