
(ប្រុសកោះ)
អធិការបតីអាល្លឺម៉ង់ លោកស្រីអេនហ្សុឺឡាម័រកេល កាលពីថ្ងៃទី៨ កញ្ញា បានអញ្ជើញទៅផ្ទាល់ជួបជាមួយអ្នកគូររូបត្លុកជនជាតិដាណឺម៉ាក់លោក KURT WESTERGAARD ក្នុងឱកាសពិធីប្រគល់ពានរង្វាន់ M100 MEDIA PRIZE ដល់អ្នកគូររូបត្លុករូបនេះដែលរូបត្លុករបស់លោកអំពីព្រះមហា ម៉ាត់បង្កឱ្យមានប្រតិបត្តិកម្មដោយខឹងសម្បាជួនកាលដោយហិង្សាផង ក្នុងប្រទេសអ៊ិស្លាមមួយចំនួនកាលពី៥ឆ្នាំមុននេះ។ >>[អានបន្ត]
ព័ត៌មានអន្តរជាតិ
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា ការផ្ទុះយ៉ាងខ្លាំងមួយកើតមានកាលពីថ្ងៃទី៩ កញ្ញា ក្នុងផ្សារមួយនៃទីក្រុងវ៉្លាឌីកាវកាសនាភាគខាងត្បូងរុស្ស៊ីបណ្តាល ឱ្យមនុស្សស្លាប់៥នាក់ ។ ទីភ្នាក់ងារព័ត៌មាន INTERFAX គូសបញ្ជាក់ថា មានការផ្ទុះក្នុងផ្សារមួយនៃទីក្រុងវ៉្លាឌីកាវកាស ហើយមានជនរងគ្រោះជាច្រើននាក់ ។ ដោយដកស្រង់សំដីមន្ត្រីមូលដ្ឋានម្នាក់នៃក្រសួងសុខាភិបាលទីភ្នាក់ ងារព័ត៌មានរុស្ស៊ី

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ប៉ូលិសនិយាយថា គ្រាប់បែកចំនួន៣គ្រាប់ត្រូវបានគេរកឃើញក្នុងទីក្រុងបាងកក និងខេត្តនុនថាបុរី ដែលនៅក្បែរដោយក្នុងចំណោមគ្រាប់បែកទាំងនោះមួយគ្រាប់ត្រូវបាន ដាក់បង្កៃនៅបរិវេណខាងមុខសាលារៀនមួយ និងមួយគ្រាប់ទៀត ត្រូវបានដាក់បង្កៃនៅបរិវេណខាងមុខផ្សារទំនើបមួយ ។ ទាក់ទិនទៅនឹងការរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ៣គ្រាប់នោះ លោក Prawut Thavornsiri ជាអ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP ថា គ្រាប់បែកទាំង៣គ្រាប់នេះ ត្រូវបានរកឃើញក្នុងពេលផ្សេងគ្នា និងកន្លែងផ្សេងគ្នាគឺមួយត្រូវរកឃើញកាលពីវេលារសៀលថ្ងៃទី៨ កញ្ញា

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
នាង NATACHA KAMPUSCH ជាយុវនារីអូទ្រីសម្នាក់ដែលត្រូវគេចាប់ពង្រត់ហើយបង្ខាំងទុករយៈ ពេល៨ឆ្នាំ គឺ៣០៩៦ថ្ងៃធ្វើជាទាសករក្នុងផ្ទះតូចមួយស្ថិតនៅជាយទីក្រុងវី យែនមុនពេលរត់គេចខ្លួនរួចពីកណ្តាប់ដៃជនចាប់ពង្រត់បានចេញផ្សាយ នាសបា្តហ៍នេះនូវសៀវភៅជាភាសាអូទ្រីសរៀបរាប់រឿងរ៉ាវរបស់នាង រយៈពេល៣០៩៦ថ្ងៃ និងរៀបរាប់ពីទុក្ខវេទនារបស់នាង ។ នាង NATASCHA KAMPUSCH មានអាយុ១០ឆ្នាំ ពេលត្រូវចាប់ពង្រត់នៅតាមផ្លូវទៅសាលារៀនក្នុងទីក្រុងវីយែនកាល ពីថ្ងៃទី២ មីនា ឆ្នាំ១៩៩៨ដោយបុរសម្នាក់ឈ្មោះ WOLFG-ANG PRIKLOPIL ដែលឃុំឃាំងនាងទុកជាទាសករក្នុងផ្ទះតូចមួយរបស់គេស្ថិតនៅជាយ ក្រុង។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តានាយទាហានប៉ាគីស្ថានរាយការណ៍ថា ពួកបះបោរអ៊ិស្លាមយ៉ាងតិច១៨នាក់បានត្រូវស្លាប់កាលពីថ្ងៃទី៨ កញ្ញា ដោយសារការបាញ់មីសីុល៣គ្រាប់ចេញពីយន្តហោះគ្មានមនុស្សបើក អាមេរិកនៅភាគពាយ័ព្យប៉ាគីស្ថានជាកន្លែងដែល CIA តែងធ្វើការវាយប្រហារបែបនេះជាទៀងទាត់សំដៅលើពួកតាលីបង់ និងអាល់កៃដា។ យន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារ៧លើករយៈពេល៦ថ្ងៃ ក្នុងស្រុកកុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើងជាទីតាំងបង្អែក មួយរបស់ពួកតាលីបង់ប៉ាគីស្ថានសម្ព័ន្ធមិត្តរបស់បណ្តាញអូសាម៉ា ប៊ីនឡាដេន និងពួកតាលីបង់អាហ្វហ្គានីស្ថាន។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ប៉ូលិសនិយាយថា មនុស្សយ៉ាងហោចណាស់៧០នាក់បានស្លាប់នៅពេលរថយន្តបឺសដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចូលក្នុងទន្លេមួយនៅភាគកណ្តាលប្រទេសឥណ្ឌា ។ ប៉ូលិសម្នាក់បាននិយាយឱ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីព្រឹកថ្ងៃទី៩ កញ្ញា នៅក្នុងរដ្ឋ Madhya Pradesh ប្រហែលឡើងដោយសារអ្នកបើកស្រវឹង ។ ក្នុងហេតុការណ៍រថយន្តបឺសធ្លាក់ទន្លេនេះមានមនុស្ស២៥នាក់ទៀតរងរ បួសផងដែរ ហើយត្រូវបានដឹកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់មួយ ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
អាជ្ញាធរអ៊ីរ៉ង់អះអាងម្តងទៀតកាលពីថ្ងៃទី៨ កញ្ញា ពីការផ្អាកប្រហារជីវិតដោយគប់ដុំថ្មប្រឆាំងនារីអ៊ីរ៉ង់ម្នាក់ ដែលទទួលការកាត់ទោសកាលពីឆ្នាំ២០០៨ ពីបទសហាយស្មន់។ សាលក្រមនេះកំពុងតែត្រូវពិនិត្យឡើងវិញ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ នារីមានកូនអាយុ៤៣ឆ្នាំរូបនេះទទួលការចោទប្រកាន់ផងដែរពីបទចូល រួមក្នុងការធ្វើឃាតប្តីរបស់ខ្លួន ក៏ប៉ុន្តែព័ត៌មានទាំងឡាយអំពីការចោទប្រកាន់នេះហាក់ផ្ទុយគ្នា។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
មេដឹកនាំកំពូលរបស់ពួកតាលីបង់មុលឡា អូម៉ា និយាយថា យុទ្ធជនរបស់លោកកំពុងតែ យកឈ្នះក្នុងការធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន ហើយនិយាយថា យុទ្ធនាការដែលដឹកនាំដោយអង្គការអូតង់នឹងត្រូវបរាជ័យទាំងស្រុង ។ នៅក្នុងសេចក្តីថ្លែងការណ៍កម្រមួយ លោកមុលឡា អូម៉ា ដែលជាមេដឹកនាំពួកតាលីបង់មានតែស្រមោលបានអំពាវនាវដល់ប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ឱ្យដកកងទ័ពអាមេរិក ដោយឥតលក្ខខណ្ឌក្នុងពេលឆាប់ៗ
តាមការដែលអាចធ្វើទៅបាន ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ក្រោយការជួបពិភាក្សាគ្នារយៈពេលមួយម៉ោងក្នុងវិមានប្រជាជនក្រុ ងប៉េកាំង ប្រធានាធិបតីចិន លោកហ៊ូជីន តាវ និងប្រមុខរបបយោធាមីយ៉ាន់ម៉ា (ភូមា) ឧត្តមសេនីយ៍ថាន់ស្វេ បានឈានដល់កុងសង់ស៊ុលមួយ ។ ប្រទេសទាំង២បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៨ កញ្ញា ឆ្លៀតឱកាសខួបគំរប់៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ដើម្បីពង្រឹងមិត្តភាពជាប្រពៃណី ហើយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
សភាស្រីលង្កាបានអនុម័តកាលពីយប់ថ្ងៃទី៨ កញ្ញា លើការកែទំរង់រដ្ឋធម្មនុញ្ញដែលលុបចោលការកំរិតអាណត្តិប្រធានា ធិបតីត្រឹម២អាណត្តិ។ការកែទំរង់នេះនឹងអាចឱ្យប្រធានាធិបតីចប់ អាណត្តិស្រីលង្កា លោកម៉ាហីុនដា រ៉ាចាប៉ាកសា ប្រជែងយកអាណត្តិទី៣មួយទៀត។ គណបក្សប្រឆាំងសំខាន់របស់ប្រទេសគឺគណបក្សជាតិរួបរួម PNU បានធ្វើពហិការក្នុងការបោះឆ្នោតអនុម័ត ក៏ប៉ុន្តែសមាជិកសភាមួយចំនួនរបស់គណបក្សនេះពុំបានធ្វើតាមការ ណែនាំហើយបានបោះឆ្នោតគាំទ្រដល់ការធ្វើវិសោធនកម្មនោះ។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
មន្ត្រីនានានិយាយថា អភិបាលក្រុង El Naranjo រដ្ឋ San Luis Potosi ប្រទេសម៉ិចស៊ិក ត្រូវបានជនប្រដាប់អាវុធបាញ់សំលាប់នៅ ក្នុងការិយាល័យរបស់លោកកាលពីល្ងាចថ្ងៃទី៨ កញ្ញា កន្លងមក ។ ទាក់ទិនទៅនឹងការបាញ់ប្រហារនេះ សាក្សីនិយាយថា ជនប្រដាប់អាវុធ៤នាក់ បានចុះពីរថយន្តកាំមីញ៉ុង ពណ៌ស មួយគ្រឿង ដែលចតនៅបរិវេណខាងមុខសាលាក្រុង El Naranjo ។ បន្ទាប់មក ជនប្រដាប់អាវុធ២នាក់ក្នុងចំណោមជនប្រដាប់អាវុធទាំង៤ បានចូលទៅក្នុងអគារការិយាល័យរបស់អភិបាលក្រុង ហើយបានបាញ់សំលាប់អភិបាលក្រុងតែម្តង ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
អាជ្ញាធរនិយាយថា ភូមិមួយនៅភាគខាងជើងតំបន់ស៊ីបេរី ត្រូវបានបំផ្លាញទាំងស្រុង ដោយភ្លើងឆេះព្រៃ កាលពីថ្ងៃទី៨ កញ្ញា កន្លងមក បណ្តាលឱ្យមនុស្សជាង១.០០០នាក់ គ្មានផ្ទះសំបែង ។ ក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ី បានប្រាប់ទូរទស្សន៍ CNN ថា ក្នុងហេតុការណ៍ភ្លើងឆេះភូមិនេះបណ្តាលឱ្យស្លាប់អ្នកពន្លត់ ភ្លើងម្នាក់ ហើយពលរដ្ឋក្នុងភូមិទាំងអស់ត្រូវបានជំលៀស ។ ក្រសួងនេះបានឱ្យដឹងទៀតថា ភ្លើងបានបំផ្លាញផ្ទះ៤៣៣ខ្នង នៅក្នុងភូមិដែលមានមនុស្ស១.១៦៦នាក់ រស់នៅ ។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ប៉ូលិសនិយាយថា អ្នកទោស៨០០នាក់បានរត់ចេញពីពន្ធនាគារមួយនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៨ កញ្ញា កន្លងមក ក្រោយពីកងកុំម៉ង់ដូរមួយកងវាយប្រហារលើពន្ធនាគារនោះ ។ ប៉ូលិសដដែលនិយាយឱ្យដឹងទៀតថា ការវាយប្រហារនោះបណ្តាលឱ្យស្លាប់ប៉ូលិសម្នាក់ ហើយមន្ត្រីពន្ធនាគារ២នាក់ទៀតរងរបួស ។
ការវាយប្រហារលើពន្ធនាគារនោះធ្វើឱ្យអ្នកទោស៨០០នាក់រត់គេចខ្លួន ប៉ុន្តែចាប់បានវិញ៣៥នាក់ ហើយឥឡូវនេះអាជ្ញាធរកំពុងស្រាវជ្រាវតាមចាប់អ្នកទោសដែលរត់គេចខ្លួន ដទៃទៀត ។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា អាជ្ញាធរឧតុនិយមព្យាករណ៍ថា ព្យុះត្រូពីកាល់ទី១០ វាយប្រហារលើប្រទេសចិននាឆ្នាំ នេះ នឹងបោកបក់មកដល់តំបន់ឆ្នេរសមុទ្រភាគខាងត្បូងចិន រវាងយប់ថ្ងៃទី៩ កញ្ញា ទៅថ្ងៃទី១០ កញ្ញា ។
មជ្ឈមណ្ឌលជាតិឧតុនិយមនៃការិយាល័យឧតុនិយមចិនឱ្យដឹងថា ព្យុះនេះដែលកកើតកាលពីថ្ងៃទី៨ កញ្ញា នៅសមុទ្រចិនខាងត្បូងកំពុងបោកបក់ឆ្ពោះទៅទិសខាងលិច ។ ព្យុះនេះនឹងពង្រឹងកំលាំងក្លាយជាព្យុះខ្លាំងមួយមុនពេលបោកបក់មក លើភាគខាងកើតខេត្តហ្គង់ដុង និងភាគខាងត្បូងខេត្តហ្វូជាន ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ប្រជាជនហ្វ៊ីលីពីនជិតពាក់កណ្តាលគិតថា ពួកគេមានភាពក្រីក្រ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសមានការរីកចំរើនក៏ដោយ ។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញឱ្យដឹងថា ជនជាតិហ្វ៊ីលីពីន យ៉ាងតិច៩,៤លានគ្រួសារ ឬប្រហែល៥០% គិតថា ពួកគេក្រីក្រគឺកើនឡើងលើសពីអត្រា៤៣% ឬមានចំនួន៨,១លានគ្រួសារ ក្នុងការស្រាវជ្រាវកាលពី ខែមីនា កន្លងមក ។

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
ប្រភពពីទីភ្នាក់ងារ AP បានផ្សាយកាលពីថ្ងៃទី៨ កញ្ញាឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ THAI AIRWAYS ជើងហោះហើរលេខ៧៩៤ ដែលហោះចេញពីក្រុងបាងកក ឆ្ពោះទៅកាន់ទីក្រុងឡូសអេនចឺឡេស សហរដ្ឋអាមេរិក ដែលដឹកអ្នកដំណើរជាង២០០នាក់ត្រូវបានទទួលរងការឆោឡោពីការ ដាក់គ្រាប់បែកកាលពីយប់ថ្ងៃអង្គារកន្លងមក ដែលនេះគឺជាការរកឃើញសំបុត្រអនាមិកមួយក្នុងយន្តហោះដែលសរសេរ គំរាមថា នឹងមាន
ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
ប្រទេសហ្វីលីពីនបានចាប់ផ្តើមដំណើរការកាត់ទោសឃាតកសម្លាប់រង្គាល ជាប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីព្រឹកថ្ងៃទី៨ កញ្ញា ។ ការកាត់ទោសនោះធ្វើឡើងនៅក្នុងទីក្រុងម៉ានីលជាអ្វីដែលត្រូវបាន គេចាត់ទុកថាជាការសំលាប់រង្គាលដោយហេតុផលនយោបាយដ៏អាក្រក់ បំផុតក្នុងប្រវត្តិសាស្ត្ររបស់ហ្វីលីពីន ។ ដំណើរការកាត់ទោសនេះចាប់ផ្តើមជាមួយនឹងការផ្តល់សក្ខីកម្មរបស់ សាក្សីខាងដើមចោទដែលបាននិយាយថា

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
អាជ្ញាធរក្រុងឡូសអេនចឺឡេសរាយការណ៍ថា ការគំរាមកំហែងភេរវកម្មជាលាយលក្ខអក្សរត្រូវបានរកឃើញកាលពីថ្ងៃទី៧ កញ្ញា ក្នុងយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ THAI AIRWAYS មុនពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងឡូសអេនចឺឡេស ។
លោកស្រី LAURA EIMILLIER អ្នកនាំ ពាក្យរបស់ FBI អះអាងថា ការគំរាមកំហែងទាំងនេះត្រូវបានរកឃើញក្នុងបន្ទប់ទឹករបស់យន្តហោះ នេះដែលគូសបញ្ជាក់ថា

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនប្រេងរដ្ឋម៉ិចស៊ិក PEMEX ថ្លែងថា ការផ្ទុះមួយដែលបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់់២នាក់កើតមានក្នុងរោងចក្រចំរាញ់ប្រេងកាតមួយនា ភាគខាងជើងម៉ិចស៊ិកដែលរោងចក្រនេះជារបស់ក្រុមហ៊ុន PEMEX ។
រោងចក្រចំរាញ់ប្រេងកាត CADEREYTA ជារោងចក្រចំរាញ់ប្រេងកាតយ៉ាងទំនើបបំផុតរបស់ប្រទេសមានសមត្ថភាព ផលិតប្រេងដល់ទៅ ២៧៥.០០០ធុងក្នុងមួយថ្ងៃ ។ អ្នកនាំពាក្យរបស់ PEMEX បញ្ជាក់ក្នុងសេចក្តីប្រកាសមួយថា ការផ្ទុះកើតមានបន្ទាប់ពីការធ្លាយក្នុង COMPESSEUR មួយ ។

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តាមេដឹកនាំនយោបាយកូរ៉េខាងជើងត្រូវបានគេរំពឹងទុកថានឹង ជួបប្រជុំគ្នានៅក្នុងខែនេះ ក្នុងកិច្ចប្រជុំដ៏កម្រមួយ ដែលគេសន្និដ្ឋានថា រៀបចំឡើងដើម្បីកំណត់ពីការផ្ទេរអំណាចរបស់លោកគីម ជុងអ៊ីល ទៅឱ្យកូនប្រុសពៅរបស់លោក ។ លោកគីម ជុងអ៊ីល បានក្លាយជាមេដឹកនាំកូរ៉េខាងជើងអស់រយៈពេល២០ឆ្នាំ ហើយដោយលោកបន្តវេនពីឪពុករបស់លោកដែរ ។
អ្នកចេះដឹងកូរ៉េខាងជើងម្នាក់និយាយថា ប្រសិនបើលោកគីម ជុងអ៊ីល ផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោកកាន់តែឆាប់ គឺកាន់តែល្អ ព្រោះអាចផ្តល់ឱកាសច្រើនដល់កូនប្រុសរបស់លោកក្នុងការពង្រឹង អំណាច

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
នាវានេសាទកូរ៉េខាងត្បូងដែលកូរ៉េខាងជើងដោះលែងបានមកដល់កំពង់ផែ SOKCHO របស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃទី៧ កញ្ញា ។
នាវានេះរួមជាមួយនឹងសមាជិកក្រុមនាវិក៧នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ និងជនជាតិកូរ៉េខាងត្បូង៤នាក់បានមកដល់កំពង់ផែ SOKCHO ស្ថិតនៅចំងាយ២១០គីឡូម៉ែត្រ ខាងកើតក្រុងសេអ៊ូល ក្រោមការអមការពាររបស់កងឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងនាវេលា ម៉ោង២០និង១៤នាទីម៉ោងក្នុងស្រុក ។ យោងតាមកាពីតែននាវានេះថា សមាជិកក្រុមនាវិកទាំងអស់មានសុខភាពល្អ ។

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួសក្នុងការបាញ់ប្រហារដ៏សាហាវមួយនៅរោងចក្រ ផលិតស្បែកជើងនៃទីក្រុង San Pedro Sula ភាគខាងជើងប្រទេសហុងឌូរ៉ាស់ ។ ប៉ូលិសនិយាយថា ហេតុការណ៍បាញ់ប្រហារដ៏សាហាវនោះកើតឡើងកាលពីល្ងាចថ្ងៃទី៧ កញ្ញា កន្លងមក ។ ការបាញ់ប្រហារនេះកើតឡើងនៅពេលបុរសម្នាក់ដែលក្នុងដៃមានកាន់កាំ ភ្លើង AK-47

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
រដ្ឋាភិបាលម៉ូហ្សំប៊ិកបានប្រកាសកាលពីថ្ងៃទី៧ កញ្ញា បោះបង់ចោលការដំឡើងថ្លៃនំប៉័ង និងទឹកដែលការប្រកាសដំឡើងថ្លៃនេះជាប្រភពនៃបាតុកម្ម និងការបះបោរបណ្តាលឱ្យមនុស្សស្លាប់១៣នាក់កាលពីសបា្តហ៍មុនក្នុង រដ្ឋធានីម៉ាពុយតូ។ រដ្ឋមន្ត្រីក្រសួងផែនការម៉ូហ្សំប៊ិក លោកអៃអ៊ូបា គូអឺរីណឺអា អះអាងបន្ទាប់ពីកិច្ចប្រជុំមួយរបស់គណៈរដ្ឋមន្ត្រីថា ការដំឡើងថ្លៃគ្រោងចំនួន២០%លើតំលៃនំប៉័ងត្រូវលុបចោល។ រដ្ឋាភិបាលក៏បោះបង់ផងដែរនូវការដំឡើងថ្លៃទឹក ចំណែកការដំឡើងថ្លៃភ្លើងនៅរក្សាទុកដដែល។
ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
អតីតទាហានម្នាក់ដែលត្រូវបានចាប់ខ្លួន ក្រោយពីកើតហេតុការណ៍ចាប់មនុស្សជាចំណាប់ខ្មាំងមួយនៅឯមូលដ្ឋាន យោធា ក្នុងរដ្ឋចចជៀរ បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមមានការគំរាមធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូបាម៉ា និងអតីតប្រធានាធិបតីសហរដ្ឋអាេមរិក លោកប៊ីលគ្លីនតុន ។ នេះបើយោងតាមឯកសាររបស់តុលាការសហព័ន្ធដែលចេញផ្សាយកាលពីថ្ងៃទី៧ កញ្ញា កន្លងមក ។

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹង កាលពីថ្ងៃទី៧ កញ្ញា ថា ជនស៊ីវិលជាង២៣០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពី២សប្តាហ៍មុន រវាងកងកំលាំងរដ្ឋាភិបាលបណ្តោះអាសន្នសូម៉ាលី និងពួកសកម្មប្រយុទ្ធ Al-Shabaab នៅក្នុងទីក្រុងម៉ូហ្គាឌីស៊ីយ៉ូ រដ្ឋធានីសូម៉ាលី ។ ទីភ្នាក់ងារនេះរាយការណ៍ឱ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់៤០០នាក់ បានរងរបួស និង២៣.០០០នាក់ទៀតបានរត់គេចខ្លួនចេញពីផ្ទះក្នុងអំពើហិង្សាថ្មី ៗបំផុតនៅក្នុងប្រទេសសូម៉ាលី ។