
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ឧសភា ផ្សាយថាប្រទេសក្រិច ត្រៀមធ្វើការបោះឆ្នោតទូទៅជាថ្មីក្នុងថ្ងៃទី១៧ មិថុនា ក្រោយពីគ្មានគណបក្សនយោបាយណាមួយបង្កើតរដ្ឋាភិបាលបាន ក្រោមសម្ពាធដ៏តានតឹងចំពោះភាពមន្ទិលពីការធ្លាក់ពីសមាជិកភាពសហគមន៍អឺរ៉ុប ។ ស្របពេលជាមួយគ្នានេះ លោកគ្រីស្ទីន ឡាហ្គាត អគ្គនាយកនៃមូលនិធិអន្តរជាតិ (IMF) បញ្ជាក់ថា មានទំនោរ >>[អានបន្ត]
ព័ត៌មានអន្តរជាតិ

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:០៥
គប់ភ្លើងអូឡាំពិកដែលនាំមកកាន់ប្រទេសអង់គ្លេសនិងត្រូវរក្សាទុកនៅកន្លែងពិសេសមួួយរួចត្រូវនាំមកកាន់អង់គ្លេសតាមជើងយន្តហោះ BA 2012 ដោយប្រើយន្តហោះពិសេសមួយគ្រឿងលាបពណ៌មាសរបស់ក្រុមហ៊ុនអាកាសចរណ៍ BRITISH AIRWAYS នាថ្ងៃទី១៨ ឧសភា២០១២ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:០៤
កងម៉ារីនអាមេរិកអះអាងថា នាវាវាយលុកអាមេរិកមួយគ្រឿងកាលពីថ្ងៃទី១៦ឧសភា បានបុកជាមួយនាវាដឹកប្រេងរបស់កងម៉ារីនមួយគ្រឿងនៅចម្ងាយ១៩៣គីឡូម៉ែត្រក្នុងដែនទឹកនៃឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ាខាងត្បូងពេលនាវាវាយលុកបើកឆ្ពោះទៅកាន់សាន់ឌីយេហ្គោ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១២
ប្រភពពី AFP បានផ្សាយឱ្យដឹងថា រិចឆ័រមុន (Richemont) ម្ចាស់ស្លាកយីហោមុខទំនិញល្អរបស់ស្វ៊ីសបានបង្ហើបពីប្រាក់ចំណេញប្រចាំឆ្នាំថាបានកើនឡើងខ្ពស់ ខណៈពេលបរិមាណនៃតម្រូវការទំនិញប្រភេទនាឡិកា និងគ្រឿងពេជ្រ នៅក្នុងភូមិភាគអាសីុគ្មានការធ្លាក់ចុះ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០២
កងទ័ពស៊ីរីកាលពីថ្ងៃទី១៦ឧសភាបានធ្វើប្រតិបត្តិការក្នុងតំបន់ជាច្រើនរបស់ប្រទេស ពិសេសក្នុងខេត្តដឺរ៉ាអា និងខេត្តអ៊ីលីប ព្រមទាំងនៅទីក្រុងហូម ។ប្រធានាធិបតីស៊ីរីលោកបាចាអាល់អាសាដ អះអាងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រុស្ស៊ីថាការបោះឆ្នោតសភាកាលពីថ្ងៃទី៧ឧសភាដោយពួកប្រឆាំងធ្វើពហិការមានអ្នកចូលរួមបោះឆ្នោតដល់ទៅ៥១,២៦%បង្ហាញថា ពលរដ្ឋស៊ីរី

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤០
សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ឧសភា ផ្សាយឱ្យដឹងថា ធនាគារកណ្តាលនៃចក្រភពអង់គ្លេស«Bank of England» ត្រៀមប្រកាសកែសម្រួលកាត់បន្ថយទិសដៅការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់អង់គ្លេស ដោយរំពឹងថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំនេះ អាចស្ថិតនៅ០,៧៥% ។
ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១២:៥៥ 
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ប្រទេសចិននិងជប៉ុនបានរៀបចំធ្វើកាលពីថ្ងៃទី១៦ឧសភា នូវការពិគ្រោះពិភាក្សាគ្នាកម្រិតខ្ពស់លើកដំបូងស្តីពីកិច្ចការសមុទ្រនៅទីក្រុងហង់ហ្ស៊ូ ទីប្រជុំជនខេត្តហ្សេយ៉ាង ។បណ្តាអ្នកទទួលខុសត្រូវនៃក្រសួងការបរទេសនិងក្រសួងការពារប្រទេសរបស់ប្រទេសទាំង២ ព្រមទាំងរបស់នាយកដ្ឋានកិច្ចការសមុទ្រ និងនាយកដ្ឋានដែលទាក់ទិន
ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៥២
វិមានប្រធានាធិបតីហ្វ៊ីលីពីន ម៉ាឡា កាណាង រាយការណ៍កាលពីថ្ងៃទី១៦ឧសភាថា ប្រធានាធិបតីហ្វ៊ីលីពីនលោកបេនីញ៉ូ អាគីណូ បានតែងតាំងបេសកជនពិសេស២រូបប្រចាំប្រទេសចិន ។ ក្នុងចំណោមបេសកជនពិសេសទាំង២រូបនោះមួយរូបជាអតីតឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន ប្រចាំប្រទេសចិន លោកដូមីនហ្គោលី ហើយបេសកជនមួយរូបទៀតគឺលោក CESAR ZALAMEA ប្រធាន និងជា

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:៣១
ផ្នែកសារព័ត៌មានរបស់វិមានក្រឹមឡាំងរាយកាណ៍ថាប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីលោកឌីមីឌ្រី ម៉េដវេដេវ បានពិភាក្សាគ្នាកាលពីថ្ងៃទី១៦ឧសភាពីបញ្ហាទាំងឡាយដែលទាក់ទិនដល់កិច្ចប្រជុំកំពូលរបស់ G-8 ។ ក៏ប៉ុន្តែផ្នែកសារព័ត៌មាននោះពុំបានលាតត្រដាងពីភាពលម្អិតនៃការពិភាក្សាគ្នានោះរវាងលោកពូទីននិងលោកម៉េដវេដេវឡើយ ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:០៩
អគ្គលេខាធិការរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេលោកព្យែរ រឺណេ ឡឺម៉ាស់ ប្រកាសកាលពីថ្ងៃទី១៦ឧសភាពីបញ្ជីឈ្មោះសមាសភាពនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតីហ្វ្រង់ស្វ័រ ហូឡង់ ដែលមានរដ្ឋមន្ត្រី៣៤រូបក្នុងនោះមាននារី១៧រូប ។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះអតីតនាយករដ្ឋមន្ត្រីលោកឡូរ៉ង់ ហ្វាប៊ីអ៊ូស អាយុ៦៥ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសបារាំង ។

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១០:០៨
ទីភ្នាក់ងារជាតិតស៊ូប្រឆាំងគ្រោះមហន្តរាយចិនរាយការណ៍កាលពីថ្ងៃទី១៦ ឧសភាថា ព្យុះនិងភ្លៀងធ្លាក់ខ្លាំងនានាបណ្តាលឱ្យមនុស្សស្លាប់១០២នាក់ និងបាត់ខ្លួន៣០នាក់ទៀតក្នុងប្រទេសចិនចាប់តាំងពីដំណាច់ខែមេសាមក ។
ក្នុងតុល្យការចេញផ្សាយកាលពីថ្ងៃទី១៦ឧសភាទីភ្នាក់ងារនោះគូសបញ្ជាក់ថា ភ្លៀងខ្លាំងនិងខ្យល់ព្យុះព្រមទាំងការធ្លាក់ដុំព្រិលទឹក
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:៣៥ 
យោងតាមការស្ទាបស្ទង់មតិថ្មីរបស់USA TODAY/GALLUPចេញផ្សាយកាលពីថ្ងៃទី១៥ឧសភាថាពលរដ្ឋអាមេរិកដែលគេសាកសួរ៥៦%គិតថាលោកបារ៉ាក់អូបាម៉ានឹងជាប់ឆ្នោតប្រធានាធិបតីទៀតក្នុងឆ្នាំ២០១២ទល់នឹង៣៦%ដែលគិតថាបេក្ខជនគណបក្សសាធារណរដ្ឋលោកមីតរ៉ូមនីអាចឈ្នះ ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:៣៣
ទោះបីមានការលំបាកនានាលើមធ្យោបាយដើម្បីទាញអឺរ៉ុបឱ្យចាកផុតពីវិបតិ្តបំណុលបច្ចុប្បន្នក្តីក៏មេដឹកនាំអាល្លឺម៉ង់និងបារាំងបានសន្យាធ្វើការខិតខំប្រឹងប្រែងរួមដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅទ្វីបនោះ ក្នុងឱកាសនៃការជួបគ្នាដំបូងកាលពីថ្ងៃទី១៥ឧសភា។
ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមួយលោកស្រីអេនហ្សឺលីណា ម័រកែល អធិការបតីអាល្លឺម៉ង់អះអាងថា យើងចែករំលែកការ

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២៨
ដោយលើកឡើងពីការបាត់បង់អាជីព អតីតអគ្គនាយក IMF លោក DOMINIQUE STRAUSS KAHN បានធ្វើការប្តឹងតបវិញប្រឆាំងនារីបម្រើការបន្ទប់សណ្ឋាគារនាង NAFISSATOU DIALLO ដែលចោទប្រកាន់លោកពីបទចាប់រំលោភរួមភេទនៅក្រុងញូវយ៉ក ទាមទារសំណងដល់ទៅ១លានដុល្លារ ដោយសារការថ្លែងចោទប្រកាន់រូបលោកបែបនេះ ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:២៧
សវនាការកាត់ទោសអតីតប្រមុខស៊ែប-បូស្នី លោករ៉ាតកូ ម៉្លាឌីក ដែលទទួលការចោទប្រកាន់ជាពិសេសពីបទសម្លាប់រង្គាលនៅទីក្រុងស្រេប្រេនីកា កាលពីខែកក្កដា ឆ្នាំ១៩៩៥ បានបើកកាលពីថ្ងៃទី១៦ ឧសភា នៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី TPIY ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៦
ការវាយប្រហារដោយគ្រឿងផ្ទុះមួយនៅទីក្រុងបូហ្គោតារដ្ឋធានីកូឡុំប៊ី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥នាក់និងរបួស១៧នាក់ក្នុងនោះមានអតីតរដ្ឋមន្ត្រីមហាផ្ទៃលោកហ្វ័រណាន់ដូឡុនដូណូផងកាលពីថ្ងៃទី១៥ឧសភា ។
ការវាយប្រហារនេះកើតមានក្នុងសង្កាត់ហិរញ្ញវត្ថុមួយនៃក្រុងបូហ្គោតា ។ ប្រធានាធិបតីកូឡុំប៊ី លោកហ្សង់ម៉ានុយអែលសាន់តូស

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣៣
បន្ទាប់ពីបរាជ័យរបស់លោកនីកូឡាស់ សាកូហ្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតី ស្ត្រីទីមួយបារាំង លោកស្រីកាឡាព្រូនី សាកូហ្ស៊ី ដែលមានសម្រស់ស្រស់ផូរផង់បានចាកចេញពីវិមានអេលីហ្សេ ជាមួយស្វាមីលោកស្រី ។
ពេលលោកសាកូហ្ស៊ី ធ្វើប្រធានាធិបតីលោកស្រីកាឡាព្រូនី តែងរួមដំណើរជាមួយស្វាមីចូលរួមក្នុងព្រឹត្តិការណ៍ការទូត និងនយោ

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៩
អ្នកនាំពាក្យរបស់លោកកូហ្វីអាណាន់ បេសកជនពិសេសរបស់អ.ស.ប និងរបស់សម្ព័ន្ធអារ៉ាប់សម្រាប់ស៊ីរីថ្លែងកាលពីថ្ងៃទី១៥ ឧសភា ថា ពុំមានអ្នកសង្កេតការណ៍អ.ស.បណាម្នាក់ត្រូវរបួសឡើយ ក្នុងការផ្ទុះគ្រាប់បែកមួយសំដៅលើក្បួនរថយន្តអ.ស.ប ក្នុងតំបន់ខាន់សៃខូន ស្ថិតនៅចន្លោះក្រុងហាម៉ានិងក្រុងអុីដលីបភាគខាងជើងស៊ីរី ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៧
ការវាយប្រហារប្រឆាំងអាល់កៃដានៅភាគខាងត្បូងយេម៉ែនដែលបើកធ្វើចាប់តាំងពី៤ថ្ងៃមកហើយបានត្រូវពង្រឹងថែមកាលពីថ្ងៃទី១៥ឧសភាដែលបណ្តាលឱ្យមនុស្សស្លាប់៥៣នាក់ ក្នុងនោះមានពួកបះបោរអ៊ិស្លាម២៥នាក់ ទាហាន៨នាក់ និងជនស៊ីវិល១៨នាក់ដែលស្លាប់ដោយការវាយប្រហារច្រឡំរបស់កងយន្តហោះ។

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៦
អភិបាលក្រុងណង់ (ភាគខាងលិចបារាំង) លោកហ្សង់ម៉ាក់អៃរ៉ាអ៊ុល ត្រូវបានតែងតាំងកាលពីថ្ងៃទី១៥ ឧសភាជានាយករដ្ឋមន្ត្រីថ្មី បារាំងដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ហ្វ្រង់ស្វ័រ ហូឡង់ ។
ព័ត៌មាននេះត្រូវបានប្រកាសនាវេលាម៉ោង១៧ថ្ងៃទី១៥ឧសភា ដោយអគ្គលេខាធិការថ្មីរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:០៦
ប្រទេសយេម៉ែនបានចាប់ផ្តើមខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យប្រេង និងឧស្ម័ន ដែលត្រូវបានគេមើលឃើញថា ជាឆ្អឹងខ្នងនៃ
សេដ្ឋកិច្ចជាតិ បន្ទាប់ពីមានភាពវឹកវរក្នុងឆ្នាំ២០១១ធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិ ។ក្នុងការខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាលបានជួបជាមួយក្រុមហ៊ុនប្រេង និងឧស្ម័ន ដើម្បីបញ្ជាក់ពីការធ្វើសម្បទានរបស់ពួកគេ ដោយបង្កើនផលិតកម្មប្រេង និងឧស្ម័ន ដើម្បីពង្រីកសេដ្ឋកិច្ច ក្នុងនោះមានការលើកកម្ពស់ការវិនិយោគពីក្រុមហ៊ុនរុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងឥណ្ឌា ។
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៥៣
សហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃទី១៤ឧសភាកន្លងមកនេះថា ពុំមានគម្រោងដាក់ពង្រាយជាថ្មីនូវអាវុធនុយក្លេអ៊ែរ តាក់ទិកក្នុងប្រទេសកូរ៉េខាងត្បូងឡើយ ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោកស្រីវិកតូរីយ៉ា នូឡែន ក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថាដូចលោកអ្នកជ្រាប
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៦
អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី១៥ឧសភាថា មនុស្ស១៥៣នាក់ដែលស្ថិតក្នុងនាវាតៃវ៉ាន់មួយគ្រឿងកំពុងលិចក្នុងព្រែកMINJIANEខេត្តហ្វូជាន បានត្រូវជួយសង្គ្រោះ។
មជ្ឈមណ្ឌលរុករកនិងជួយសង្គ្រោះក្នុងសមុទ្ររបស់ខេត្តហ្វូជានគូសបញ្ជាក់ថា នាវាឈ្មោះ GOLDEN DRAGON (នាគមាស)
ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៥
អាជ្ញាធរសុខាភិបាលខេត្តហ៊ូណាន់របស់ចិនរាយការណ៍កាលពីថ្ងៃទី១៥ឧសភាថាសរុបកុមារ១៩នាក់ស្លាប់ដោយសារជំងឺដៃ-ជើង-មាត់ហៅជំងឺMMPB កាលពីខែមេសាក្នុងខេត្តហ៊ូណាន់ ភាគកណ្តាលប្រទេសចិន ។
ការិយាល័យសុខាភិបាលខេត្តនោះបានស្រង់ឃើញអ្នកកើតជំងឺMMPBចំនួន២០០៧៨នាក់ ក្នុងខែមេសា ដែលនោះជាចំនួនច្រើន

ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៤
អាជ្ញាធរមូលដ្ឋានរាយការណ៍ថា មនុស្ស៩នាក់បានត្រូវស្លាប់ហើយ៦នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី១៤ឧសភាកន្លងមកនេះក្នុងការផ្ទុះមួយដែលកើតមាននៅខាងក្នុងរោងចក្រស្លដែកមួយនៃខេត្តហ្គង់ដុង ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍កាលពីថ្ងៃទី១៥ឧសភាថា ការផ្ទុះកើតមាននាវេលាម៉ោង១៥និង៤៨នាទីខណៈដែលពួក