ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ព្រឹត្ដិការ​ណ៏អន្តរជាតិ

កម្មករ​ចិនប្រមាណ20​​នាក់​ត្រូវប្រជា​ជនមូលដ្ឋាន​​អេហ្ស៊ីប​មួយ​​ចាប់ជា​ចំណាប់​ខ្មាំង​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:២៧

ស្ថានទូត​ចិន​​រាយការណ៍​​​ប្រាប់ទីភ្នាក់ងារ​​សារ​ព័ត៌មាន​​ចិន​​ស៊ីនហួ​​ថា ជន​ជាតិចិន​​ប្រមាណជា​​​២០​នាក់ ​​ដែលធ្វើការ​ក្នុង​រោងចក្រ​​ស៊ីម៉ង់ត៍​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​​​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​​ដោយ​ប្រជាជន​​​មូលដ្ឋានក្នុង​​ទីក្រុង ARISH ភាគ​​ខាង​ជើង​តំបន់​ស៊ីណៃ​។​ អ្នកទទួលខុសត្រូវ​​​ម្នាក់​​នៃ​​​ស្ថានទូត​​ចិន​ប្រចាំ​​​ប្រទេស​អេហ្ស៊ីប​​រាយការណ៍​ថា ​និយោជិត​​​ចិនទាំង​នេះ​កំពុងធ្វើ​​​ដំណើរ​​​​ទៅកាន់​​​រោង​ចក្រ​ពួកគេ​​តាម​​​រថយន្ត​​បឺស​មួយគ្រឿង​​​ត្រូវ​​​ប្រជា​ជន​មូលដ្ឋាន​មួយ​ក្រុមស្ទាក់​ចាប់ បន្ទាប់​មក​នាំ​ទៅ​កាន់​តង់​មួយ ដែលនៅ​ក្បែរ​​​។ ​

​ជនជាតិអាហ្វ្រិក1.500នាក់ស្លាប់​ក្នុង​ឆ្នាំ​​​2011ពេល​ប៉ុនប៉ង​​ទៅកាន់​អឺរ៉ុប​

​ជនជាតិអាហ្វ្រិក1.500នាក់ស្លាប់​ក្នុង​ឆ្នាំ​​​2011ពេល​ប៉ុនប៉ង​​ទៅកាន់​អឺរ៉ុប​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:២៤

​ស្នងកា​រជាន់ខ្ពស់​ អ.ស.ប ទទួលបន្ទុក​​​​ខាង​ជនភៀសខ្លួន​​​ HCR រាយការណ៍​កាលពីថ្ងៃទី​​​៣១ មករា ថា ​ជនអន្តោប្រវេសន៍​អាហ្វ្រិក​​ជាង​​​១.៥០០​នាក់ ជា​ចំនួន​យ៉ាង​ច្រើន​​មួយ​បាន​​ស្លាប់​ក្នុង​ឆ្នាំ​​​២០១១ ពេល​​ពួក​គេប៉ុនប៉ង​​ធ្វើ​ដំណើរ​​​ផ្សង​ព្រេង​កាត់​សមុទ្រ​​មកកាន់​អឺរ៉ុប​។ HCR បន្តទៀត​ថា ​​មនុស្សជាង​​៥៨.០០០​នាក់ ដែល​ជា​​ចំនួនយ៉ាង​ច្រើនបំផុត​​​ដែរ​អាច​ឆ្លង​កាត់​​សមុទ្រ​​មេឌីទែរ​រ៉ាណេ មក​ដល់​អឺរ៉ុប ក្នុងឆ្នាំ​២០១១ ជារឿយៗ​​តាមទូក ។

អ្នកទេសចរ​​​ចិន15​នាក់​ត្រូវ​របួសក្នុង​​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​នៅ​ថៃ​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៣

​អ្នក​ការទូត​ចិនម្នាក់​​អះអាងប្រាប់​ទីភ្នាក់​​ងារ​​​ព័ត៌​​មាន​ចិនស៊ីនហួ​ថា អ្នកទេស​ចរ​​​​ចិន​​​១៥​នាក់​បាន​ត្រូវ​របួស ក្នុងនោះ​​៤នាក់​​របួស​ធ្ងន់ ក្នុង​​គ្រោះ​ថ្នាក់​​រថយន្តបឺស​មួយដែល​កើត​មាន​កាលពី​ថ្ងៃទី​​​៣១ ​មករា នៅ​ប្រទេស​ថៃ​។​ លោក GAO ZHENTING អគ្គកុងស៊ុល​​នៃ​​ស្ថានទូត​ចិន​​ប្រចាំប្រទេស​ថៃឱ្យដឹង​ថា រថយន្ត​បឺស​នេះ​ដឹកអ្នកទេស​ចរ​ចិន​​​​១៧​នាក់ និង​​មគ្គុ​ទេសក៍​​ម្នាក់​​មកពីទីក្រុង​សេន​ហ្សេន ​ជាទីក្រុង​​មួយ​​នៅភាគខាង​ត្បូង​ចិន បាន​ចាកចេញ​ពី​ទីក្រុង​​ប៉ា​តា​​យ៉ា សំដៅ​ទៅកាន់ទីក្រុង​បាង​កក ។ ​

​បារាំង​លក់​យន្តហោះ​​ចម្បាំងធុន RAFALE 126 គ្រឿងឱ្យ​ឥណ្ឌា​

​បារាំង​លក់​យន្តហោះ​​ចម្បាំងធុន RAFALE 126 គ្រឿងឱ្យ​ឥណ្ឌា​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០០

​​ក្រុម​ហ៊ុន​​​ផលិត​​​​យន្តហោះ​​​បារាំង DAS-SUALT ទទួលបាន​កុងត្រា​ពីឥណ្ឌា​​ទិញ​យន្ត​ហោះ​ប្រដេញធុន RAFALE ដល់​ទៅ​​១២៦​គ្រឿង។​ នេះជាការ​អះអាង​​​កាលពីថ្ងៃទី​​​៣១ មករា របស់​រដ្ឋ​លេខាធិការ​​បារាំង​ទទួលបន្ទុក​​ខាង​ពាណិជ្ជ​កម្ម​ក្រៅ​​ប្រទេស​​លោក PIERRE LELLOUCHE ។​ តាមវិទ្យុ​បារាំង​មួយ លោក​ LEL-LOUCHE បានអះអាង​​​​ពីរឿងនេះ​​​ដែលលាត​ត្រដាង​​ក្នុង​ថ្ងៃ​តែមួយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ PTI ។

ផលិតផល​ឧស្សាហ​កម្មជប៉ុន​ធ្លាក់ចុះ​៣,៥​ភាគរយក្នុង​ឆ្នាំ២០១១

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:២៤

ផលិតផល​ឧស្សាហកម្ម​ជប៉ុនធ្លាក់ចុះ​៣,៥​ភាគរយ​ក្នុងឆ្នាំ២០១១ ​បន្ទាប់​ពី​មាន​​គ្រោះ​រញ្ជួយ​​ដី និងស៊ូណាមី បណ្តាឲ្យ​​រាំង​ស្ទះ​ដល់​​សង្វាក់​ផ្គត់ផ្គង់​រំខានដល់ការ​ផលិតរបស់​រោង​ចក្រ​​ ។ នេះបើតាម​ទិន្នន័យបង្ហាញ​ដោយ​​រដ្ឋា​ភិ​បាល​​នៅថ្ងៃអង្គារទី​៣១ មករា ។ អ្នកចែកចាយ​សំខាន់ដែលធ្លាក់​ចុះនោះគឺ សម្ភារទូរគមនា​គមន៍ ធ្លាក់ចុះ២២,៨​ភាគរយ រថយន្ត​និងសម្ភារ​ដឹក​ជញ្ជូនផ្សេងៗធ្លាក់​​ចុះ​៩,៩​ភាគ​រយ ចំណែកសម្ភារ​អគ្គិសនី​ធ្លាក់​ចុះ​​៩,៤​ភាគ​រយ ។

គម្រោងដឹក​ជញ្ជូនធំៗ​របស់​វៀត​​ណាម​ជាង​៣០មាន​គោល​​​​​ដៅបញ្ចប់នៅ​ឆ្នាំនេះ

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:២២

ក្រសួងដឹក​ជញ្ជូនវៀត​ណាម​​បានកំណត់​គោល​​ដៅ​បញ្ចប់​គម្រោងធំៗ​ជាង៣០ក្នុងឆ្នាំនេះ ដើម្បីជា បង្គោលនៃការ​អភិវឌ្ឍហេដ្ឋា​​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន ។ កាលពីឆ្នាំមុន មាន​គម្រោង​រាប់​រយ​ត្រូវ​បាន​ពន្យារដោយសារ​គោលនយោ​បាយ​​កាត់​បន្ថយការវិនិយោគ​សាធារណៈរបស់​រ​ដ្ឋាភិបា​ល ។ គម្រោងទាំងនោះ​រួមមាន ការកសាង​បណ្តាញ​ផ្លូវទៅ​កាន់​តំបន់​បេតិកភណ្ឌ​វប្បធម៌ Phong Nha-Ke bang​ និងព្រលាន​​យន្តហោះ​Khe ​Gat នៅកណ្តាល​ខេត្ត Quang Binh សាង​សង់​ស្ពាន Ngoc Thap

រដូវបុណ្យ​​​ចូលឆ្នាំថ្មី​នៅចិន​លក់មាស​ដាច់ខ្លាំងបំផុត

រដូវបុណ្យ​​​ចូលឆ្នាំថ្មី​នៅចិន​លក់មាស​ដាច់ខ្លាំងបំផុត

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:១៦

​ការលក់មាស​នារដូវ​បុណ្យ​​ចូលឆ្នាំថ្មី​ចិន​មាន​ការ​កើនឡើង​​យ៉ាងខ្លាំង​នៅប្រទេសចិន​ដែល​បង្ហាញ​​​ពីទំនុកចិត្ត​​​របស់បណ្តា​​អ្នកប្រើប្រាស់​​មាស​​ ខណៈ​ដែល​តម្លៃមាស​​មាន​និន្នាការ​​កើន​ឡើង​​​ក្នុងឆ្នាំ២០១២ ។ នេះជា​​ការអះអាង​​របស់​អ្នកជំនាញ​ការ​ម្នាក់​កាលពីថ្ងៃទី​២៨ ​មករា កន្លង​មកនេះ ។ ​ការ​​ជូន​ជា​កាដូ​នូវគ្រឿង​​​អលង្ការ​ធ្វើពីមាស ​​គឺ​ជា​​ទម្លាប់​មួយ​ដែលពេញនិយម​បំផុត​នៅ​ចិន ពិសេស​​​ក្នុងពេលឈប់សម្រាក​​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​ ។

ស្ត្រីម្នាក់ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​ទុក​កូន​​អាយុ៥ឆ្នាំចោល​ហើយ​ទៅ​លេង​ល្បែង​​នៅ​កា​ស៊ីណូ

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:១២

ក្មេងប្រុសម្នាក់បាន​ទូរស័ព្ទមកកាន់លេខ​​៩​១១ ជា​លេខសង្គ្រោះ​បន្ទាន់នៅសហ​រដ្ឋអាមេ​រិក ដោយ​សា​រ​មិន​ដឹងថា ម្តាយរបស់វានៅឯ​ណា ។ ទី​បំផុត​ស្ត្រីជាម្តាយ​រស់នៅក្នុង​ទីក្រុង​​ញូវ​យ៉ក​ បានចូល​ដេកគុក បន្ទាប់ពី​ទុក​កូន​​ប្រុស​អាយុ​៥​​ឆ្នាំ ឱ្យ​នៅ​តែឯក​ឯងក្នុងពេលខ្លួនទៅ​​លេង​ល្បែង​ក្នុង​កា​ស៊ីណូ ។ លោកស្រី Xiao Xu Wu វ័យ៣៨ឆ្នាំ បាន​ទុក​កូន​ប្រុស​របស់គាត់​ក្នុងបន្ទប់សណ្ឋាគារ​ពេល ដែលគាត់ចេញ​ទៅលេងល្បែង​ក្នុងកាស៊ីណូ​Mohegan Sun ។ នេះបើតាមសារ​ព័ត៌មាន​Hartford ​Courant ។

ក្រុមគ្រួសារ​អាហ្វហ្គានីស្ថាន​មួយសម្លា​ប់​​កូនស្រីខ្លួន​ឯង

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:០៩

សមាជិកក្រុមគ្រួសារ​អាហ្វហ្គានីស្ថានអ​​ន្តោ​ប្រវេសន៍៣នាក់ ត្រូវ​គេរក​ឃើញថា មាន​ពិរុទ្ធ​ភាព​លើ​ករណីមនុស្សឃាត​កម្រិតទីមួយ កាលពី​ថ្ងៃ​​អាទិត្យ ហើយវាបានក្លាយ​ជាការសម្លាប់ មនុស្ស​ដ៏សាហាវ​បំផុតក្នុងប្រទេស​កាណាដា ។ លោក Mohammad Shafia វ័យ៥៨ឆ្នាំ និងភរិយាទីពីរ​របស់គាត់ Tooba Mohammad Yahya ​​បានក្លាយ​ជាទណ្ឌិតរួម​ជា​មួយកូនប្រុស វ័យ២១ឆ្នាំ ដោយសារការ​​សម្លាប់កូនស្រីទាំង​បី​​នាក់​ក្នុង​ក្រុមគ្រួសារ និងភរិយាទីមួយរបស់​​លោក​​​ Shafia ដោយជ្រមុជ​ទឹកសម្លាប់ ។

​លោកអូបាម៉ា ទទួលស្គាល់​​ពីការ​វាយ​ប្រហារ​​របស់​​យន្តហោះ​​​គ្មាន​មនុស្ស​​​បើកនៅ​ប៉ាគីស្ថាន​

​លោកអូបាម៉ា ទទួលស្គាល់​​ពីការ​វាយ​ប្រហារ​​របស់​​យន្តហោះ​​​គ្មាន​មនុស្ស​​​បើកនៅ​ប៉ាគីស្ថាន​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:០៦

​ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​​បានទទួលស្គាល់​​កាលពី​ថ្ងៃទី​​​៣០ មករា ​ថា ប្រទេស​​របស់​លោកបានធ្វើ​ការ​វាយប្រហារ​​ដោយ​ប្រើ​​​យន្តហោះ​​​គ្មាន​មនុស្សបើក​​​ប្រឆាំង​​​អាល់​កៃ​ដា​នៅប៉ាគីស្ថាន​​ដែលប្រតិ​​​បត្តិ​ការ​​ទាំ​ង​នេះ​​ធ្លាប់​តែ​​លាក់​​​​ដោយក្រុងវ៉ា​ស៊ីនតោន ​​ដែល​​​មកទល់​ពេលនេះ ពុំធ្លាប់​​​ធ្វើការ​​អះអាង​​​ជា​ផ្លូវ​ការ​ឡើយ ។​ ពេលសួរ​​លោក​លើការ​ប្រើប្រាស់​​យន្តហោះ​​គ្មាន​មនុស្ស​​​បើក​ប្រដាប់អាវុធ​​នា​ឱកាស​ធ្វើ​ការ​​ឆ្លើយ​ឆ្លង​​គ្នា​ជាមួយបណ្តាអ្នក​លេង​អ៊ី​នធើរណេត​​តាម​បណ្តាញ​​សង្គម GOOGLE និង YOUTUBE

ក្មេងប្រុស​អាយុ​១០ឆ្នាំ ពីរ​នាក់​ជាប់​​ចោទ​​​រំ​លោភ​​​ក្មេង​​អាយុ​៨ឆ្នាំ​លើ​រថ​យន្ត​​សាលា

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:០១

ក្មេងប្រុសវ័យ១០ឆ្នាំពីរ​នាក់ក្នុងទីក្រុង​​ហ៊ូស្តុន​ កំពុងប្រឈមមុខ​នឹងការជាប់ពន្ធនា​គារ​៤០​ឆ្នាំ​ពី​បទរំលោភ​សេពសន្ថវៈ​ក្មេង​ប្រុ​ស​ដូច​គ្នាវ័យ​៨ឆ្នាំ លើរថយន្តក្រុង​​របស់​សាលា​​ក្នុង​ខែ​សីហា ។ នេះ​បើ​តាមប្រភព​ព័ត៌​មាន​ពី​ប៉ូលិស ។ វីដេអូសន្តិសុខ​កាលពីថ្ងៃទី២៥ សីហា ២០១១​បានថតជាប់​ក្មេងប្រុស​ពីរនាក់​​ស្រាត​​ខោ​​របស់​ពួកគេ និងបង្ខំក្មេង​ប្រុសវ័យ៨​ឆ្នាំ ឲ្យ​សម្តែង​​​សកម្ម​​ភាព​ក្តៅ​សាច់លើពួក​គេទាំងពីរ ។

ក្រុម​បងធំ​បាញ់​​សម្លាប់​ព្រោះ​ជន​រង​​គ្រោះ​មិន​​​ព្រម​ឲ្យ​ទូរស័ព្ទ Iphone តាម​​សម្រួល

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៤៣

មន្ត្រីប៉ូលិស​កំពុងស្វែង​រកចាប់ខ្លួន​មនុស្សពីរ​​នាក់ដែល​គេជឿថា ជាចោរ​លួច និងបាញ់បុរស ម្នាក់នៅ​ក្នុង​សង្កាត់ Bronx កាល​ពី​វេលា​​ម៉ោង​ប្រហែល​​៦​​និង​៣០​នាទី​​ថ្ងៃ​ទី​១៨ មករា ព្រោះ​បុរស​​​ម្នាក់​នោះ​មិន​ព្រមប្រគល់​ទូរស័ព្ទ Iphone ដ៏មាន​តម្លៃ​​របស់គាត់ឱ្យ​​​ទៅ​ពួកគេ ។ ជនរងគ្រោះ​វ័យ២៣​ឆ្នាំ កំពុងដើរតាម​ដង​ផ្លូវ W១៩០ ក្បែរមហា​វិថី Grand Ave ជា​មួយ មិត្តភក្តិ ភ្លាមនោះជន​សង្ស័យក៏ស្ទាក់​ពួកគេ។

​រដ្ឋាភិបាល​​សហព័ន្ធ​​​អាេមរិក​​ត្រូវខ្ចីប្រាក់​​​​644ពាន់​​លានដុល្លារ​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៣៧

​ក្រសួង​​រតនា​គារ​អាមេរិក​​រាយការណ៍​កាលពី​ថ្ងៃទី​​៣០ មករា ​​​ថា រដ្ឋាភិបាលសហព័ន្ធ​​​​ត្រូវ​ខ្ចីប្រាក់​​​​៦៤៤​ពាន់​លាន​ដុល្លារ ​​ពីទីផ្សារ​​​ដើម្បី​​យក​​មក​ផ្គត់​​ផ្គង់​​ខាង​ហិរញ្ញវត្ថុ​​​ដល់​កិច្ច​​​ដំណើរការ​​​របស់ខ្លួន​​នៅ​ឆមាស​​ទី​មួយ​នៃ​​ឆ្នាំ​២០១២​នេះ​។​ ក្នុងសេចក្តី​​​ប្រកាស​​មួយក្រសួង​រតនាគារ​​បញ្ជាក់​ថា ​ក្នុងត្រីមាស​ទី​​មួយឆ្នាំ​​២០១២ រតនា​គារ​​​គ្រោង​បញ្ចេញ​ប្រាក់​​៤៤​៤ពាន់​លាន​ដុល្លារ​​ជា​ប្រាក់​​ឥណទាន​​​ដែលអាច​​​ចរចា​បាន​រួច​នា​ដំណាច់​ខែ​​មីនា បញ្ចេញ​ប្រាក់​​៣០​ពាន់​លាន​ដុល្លារ​ទៀត។

​​ការ​វាយប្រហារ​ថ្មីៗ​នៅភាគខាង​ជើង​នីហ្សេរីយ៉ា​​​ស្លាប់5នាក់​

​​ការ​វាយប្រហារ​ថ្មីៗ​នៅភាគខាង​ជើង​នីហ្សេរីយ៉ា​​​ស្លាប់5នាក់​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:១៨

​​អំពើហិង្សា​​​​ថ្មីៗ​បណ្តាល​ឱ្យ​មនុស្ស​​​​ស្លាប់​៥​នាក់ ​​នៅភាគ​​​ខាងជើង​នីហ្សេរីយ៉ា ក្នុងនោះ​​​២នាក់​​ក្នុងការ​វាយប្រហារ​​​២លើស្នងការ​ដ្ឋាន​របស់​​ប៉ូលិស​​​នៅទីក្រុង​​កាណូ ​ជាទីក្រុង​​ដែលរង​ការ​វាយប្រហារ​​នា​​ពេល​​ថ្មីៗ​នេះ ដោយពួក​អ៊ិស្លាម​​រ៉ាឌីកាល់​​​នៃក្រុម​​​បូកូ​ហារ៉ាម ។​ ការវាយប្រហារ​​មួយកើត​មាន​កាលពីថ្ងៃទី​​៣០ មករា ​នៅក្រុង​​​​កាណូជាទីក្រុងធំទី​២ របស់​ប្រទេស​​ដែលនៅទីនោះ​ពួកអ្នក​វាយប្រហារ​បាន​បាញ់​លើ​ប៉ុស្តិ៍​​ប៉ូលិស​មួយ ។

​លោកស្រីហ៊ីល​ឡារី ចូលរួមក្នុង​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប ស្តីពី​ស៊ីរី​

​លោកស្រីហ៊ីល​ឡារី ចូលរួមក្នុង​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប ស្តីពី​ស៊ីរី​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:១៣

ឯកអគ្គរដ្ឋទូត​​​អាមេ​រិក​ប្រចាំ​ អ.ស.ប លោក​ស្រី​​​ស៊ូសាន ​រ៉ៃ ​ថ្លែង​កាលពី​ថ្ងៃទី​​៣០ មករា ថា រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោកស្រីហ៊ីលឡារី​គ្លីនតុន ​​និង​អ្នកទទួលខុសត្រូវ​​​ជាន់ខ្ពស់​​​អាមេរិក​​​ដទៃ​ៗ​ទៀត​ត្រូវចូលរួម​នា​ថ្ងៃទី​​៣១ មករា ក្នុង​​កិច្ច​ប្រជុំ​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប ស្តី​ពី​​ស៊ីរី​។​ ក្នុង​កិច្ច​ប្រជុំ​​ដែលគ្រោង​​ធ្វើ​នា​ថ្ងៃទី​៣១ មករា ​ប្រទេស​ទាំង១៥ជាសមាជិកក្រុមប្រឹក្សា​ សន្តិសុខ អ.ស.ប ត្រូវពិភាក្សា​គ្នា​ពី​វិបត្តិ​​បច្ចុប្បន្ន​​នៅស៊ីរី និង​គម្រោង​ដំណោះស្រាយ​មួយដែល​ស្នើ​ដោយ​​​គណៈប្រតិភូ​ម៉ារ៉ុក​ ដើម្បី​​​ប្រឈម​មុខ​​​នឹង​សភាពការណ៍​​ក្នុងប្រទេស​​នៅមជ្ឈិមបូព៌ា​​នេះ ។​

កងទ័ពស៊ីរី​​វាយ​យក​បាន​សង្កាត់​​​ក្រុង​ដាម៉ាស់​មួយ​ចំនួន​​មក​វិញ​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:៤៧

​ការប្រយុទ្ធគ្នា​​​នៅតាមដង​វិថី​មានសភាព ខ្លាំង​ក្លា​​កាលពីថ្ងៃទី​​៣០ មករា ​​នៅច្រក​ចូល​ទាំង​ឡាយ​នៃក្រុង​​ដាម៉ាស់ ​រដ្ឋធានី​ស៊ីរី ដែលនៅទី​នោះ​​កង​ទ័ពដណ្តើម​​ត្រួតត្រា​​​​បានវិញ​​នូវ​សង្កាត់​មួយ​​ចំនួនដែល​ធ្លាក់​ក្នុង​​​កណ្តាប់ដៃ​​​ពួកបះបោរ​​ដែល​ប្រទូស្តរ៉ាយ​​ប្រឆាំង​នឹង​ប្រធានាធិបតី​​ លោក​បាចាអាល់​អាសាដ ។​ សាក្សី​ទាំងឡាយ​​និយាយ​ថា ​​កង​ទ័ព​បា​ន​ត្រួត​ត្រា​​វិញលើ​​​សង្កាត់ HAMOURIYEH នា​ជាយក្រុង​​​ខាងកើត ​​ដែលនៅ​ទីនោះ​​​កងទ័ព​បាន​ប្រើ​​រថក្រោះ និង​កាំភ្លើងធំ​​​ដើម្បី​​រុញ​ច្រាន​​​ពួកបះ​បោរ​​ដែល​អាច​លុក​ចូល​ដល់​ចម្ងាយ​​៨គីឡូ​ម៉ែត្រ​​​ពី​កណ្តាលក្រុង​។​

សមាជិក​ក្រុម​រត់ពន្ធគ្រឿងញៀន​​ម៉ិចស៊ិក​ម្នាក់​​ថា ខ្លួន​សម្លាប់​​​មនុស្ស​​75នាក់​

សមាជិក​ក្រុម​រត់ពន្ធគ្រឿងញៀន​​ម៉ិចស៊ិក​ម្នាក់​​ថា ខ្លួន​សម្លាប់​​​មនុស្ស​​75នាក់​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:៣១

​​អយ្យការ​​​រដ្ឋ NUEVO LEON ភាគ​ខាង​ជើងម៉ិចស៊ិក​​​គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​​៣០ មករា ​​​ថា សមាជិក​​ម្នាក់​​នៃ​​ក្រុមរត់ពន្ធ​​គ្រឿង​ញៀន​​​ម៉ិច​ស៊ិក​​ LOS ZETAS មាន​ឈ្មោះ​ថា ENRI-QUE AURELIO ELIZONDO FLORES ហៅ​អារ៉ាប់​ អាយុ​​​៣៥​ឆ្នាំ ​​ទទួល​សារ​ភាព​ថា ​​រូប​គេ​​ម្នាក់​​បាន​​សម្លាប់​​មនុស្ស​ដល់​ទៅ​​​៧៥​នាក់ ​​​ដែល​ជា​គូប្រជែង​ ប៉ូលិស និង​​​ជន​ស៊ីវិល​ ពិសេស​​ពួកអ្នក​​​ដំណើរ​​ដែល​​រូបគេ​​ស្ទាក់​ផ្លូវ​ជិះ​​ក្នុង​​​រថ​យន្តបឺស​។​

​ប្រទេស​អឺរ៉ុប​​​25​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​​​ថវិកា​ថ្មី​

​ប្រទេស​អឺរ៉ុប​​​25​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​​​ថវិកា​ថ្មី​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:២៨

ប្រធានក្រុម​​ប្រឹក្សា​អឺរ៉ុប លោក HERMAN VAN ROMPUY ថ្លែង​​កាលពីយប់​ថ្ងៃទី​​​៣០ មករា ​ថា ប្រទេស​​​២៥ ជា​សមាជិក​​សហ​ភាពអឺរ៉ុប លើកលែង​​​តែអង់គ្លេស​​ និង​សាធារណ​រដ្ឋ​​​ឆេក បានអនុម័ត​​សន្ធិសញ្ញា​​ថវិកាថ្មី​ដែល​​​​សំដៅពង្រឹង​​វិន័យ​ថវិកា​នៃ​តំបន់​​​អឺរ៉ូ​។​ ក្នុងសន្និសីទ​​​សារព័ត៌មាន​មួយធ្វើ​​ឡើង​​ក្រោយ​កិច្ច​​ប្រជុំ​កំពូល​អឺរ៉ុប លោក VAN ROMPUY មាន​​ប្រសាសន៍​ថា ​យើង​បាន​ទទួល​​យក​ ហើយ​អនុម័ត​​​សន្ធិសញ្ញា​​​ថវិកា​​នេះជា​សន្ធិ​សញ្ញា​​ស្តីពីស្ថេរភាព​​​ និង​ដើរ​​​រួមគ្នា​​ទៅរក​សហ​ភាព​​សេដ្ឋកិច្ច​​ និង​រូបិយវត្ថុ​​មួយ ។​

​គណបក្ស​កាន់អំណាចកូរ៉េ​ខាង​ត្បូង​បន្ទន់ជំហរ​​​ចំពោះកូរ៉េ​​​ខាងជើង​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០៦

​ម៉ាស៊ីនឃោសនា​​ក្នុងស្រុក​​រាយការណ៍​​កាល​ពី​ថ្ងៃទី​​​៣០ មករា ​​​ថា ​គណបក្ស​​​​មហា​គណបក្ស​​​ជាតិ​​ជា​គណបក្ស​​​អភិរក្ស​និយម​កំពុង​​​កាន់​អំណាច​នៅកូរ៉េ​ខាងត្បូង បានលើក​ឡើង​ពី​គោល​នយោបាយ​​​បន្ទន់ជំហរ​​មួយ​ចំពោះ​កូរ៉េ​​ខាង​ជើង​។​ យោងតាមទី​​​ភ្នាក់ងា​រ​​​ព័ត៌មាន​​​កូរ៉េ​ខាង​ត្បូង​ YONHAP ថា គណបក្ស​នេះគ្រោង​​​លុប​ចោល​​ខ​ដែល​សន្យាធ្វើការ​​​ខិតខំ​​​ប្រឹងប្រែង​​​ដើម្បីជំរុញ​​​​សិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​ ហើយ​ជួយ​ប្រទេស​កុម្មុយនីស្ត​នេះ​ឱ្យធ្វើ​​កា​រឆ្លង​​​កាត់​ប្រជា​​ធិបតេយ្យ​​​មួយ​។​

បណ្តា​​និយោជិត​​ចិនរបស់​​​សហគ្រាស​​​មួយរង​​ការ​វាយប្រហារ​​​ចាកចេញ​​ពីស៊ូដង់​

បណ្តា​​និយោជិត​​ចិនរបស់​​​សហគ្រាស​​​មួយរង​​ការ​វាយប្រហារ​​​ចាកចេញ​​ពីស៊ូដង់​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០៤

​​និយោជិត​​ចិន​​​៣៤នាក់ កាលពីថ្ងៃទី​​​៣០ មករា ​​បាន​មក​ដល់​ទីក្រុង​ខាទុម ក្រោយ​ការ​វាយ​ប្រហារ​​របស់​ពួកឧទ្ទាម​លើ​ជំរំ​របស់​សហគ្រាស​​​ពួកគេ​​ដែលទទួលបន្ទុក​​​​សាង​សង់​​​ផ្លូវ​ថ្នល់​ក្នុង​​រដ្ឋ​គ័រដូហ្វាន ​​ខាងត្បូង​របស់​ស៊ូដង់​។​ ក្រុមនេះ​​​មានជនជាតិ​ចិន​​១៧​នាក់ ​ដែលធ្វើ​ការ​​ក្នុងជំរំ​មួយជិតទីក្រុង​​អាល់​​អាប់​​​បាស៊ីយ៉ា នៅគ័រ​​ដូហ្វាន​​​ខាងត្បូង ​ដែល​​រង​ការ​​វាយប្រហារ​​ពី​សំណាក់​​​ពួកឧទ្ទាម​​នៃក្រុម កង​ទ័ព​​​ប្រជាជន​​​​រំដោះ​​​​ស៊ូដង់ APLS ចំណែកពលករចិន​​​ឯ​​ទៀតៗ​​ធ្វើ​ការ​​​ក្នុងជំរំ​​មួយ​ទៀត ។

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ខាងកើត​​ស្លាប់​​ជិត​50នាក់​

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ខាងកើត​​ស្លាប់​​ជិត​50នាក់​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៤៣

​អាជ្ញាធរ​​រាយការណ៍​​កាលពីថ្ងៃទី​​​​៣០ មករា ថា រលកធាតុអាកាស​ត្រជាក់ខ្លាំង​​​ចាប់តាំង​ពី​​ប៉ុន្មាន​​​ថ្ងៃ​មក​ហើយ ​នៅអឺរ៉ុប​​ខាងកើត បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​ជិត​​​៥០នាក់ ។ ក្នុង​ប្រទេស​ទាំង​ឡាយ​នៅអឺរ៉ុប​ខាងកើត​​​សីតុណ្ហភាព​​​ធ្លាក់​ចុះ​យ៉ាង​ទាប ហើយ​នឹង​នៅតែ​បែប​នេះ​​នា​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​ទៀត​។​ នៅប្រទេស​​​ប៉ូឡូញដែលសីតុណ្ហភាព​​​ធ្លាក់​​ដល់​​​​២៧អង្សា​​សេ ​​ក្រោម​សូន្យ​​​នៅ​ភាគ​អាគ្នេយ៍​​​ប្រទេស មនុស្ស​​​១០នាក់​​បាន​ត្រូវ​ស្លាប់​​​ដោយត្រជាក់​​ខ្លាំង​ពេក កាលពីចុង​សប្តាហ៍​កន្លង​មក​​នេះ ។

​កូរ៉េ​ខាងត្បូង​​នឹង​ចាត់វិធានការ​​ប្រឈមមុខ​​​នឹង​​​ភាពមិនច្បាស់​លាស់​​នៃសេដ្ឋកិច្ច​​​ពិភពលោក​

​កូរ៉េ​ខាងត្បូង​​នឹង​ចាត់វិធានការ​​ប្រឈមមុខ​​​នឹង​​​ភាពមិនច្បាស់​លាស់​​នៃសេដ្ឋកិច្ច​​​ពិភពលោក​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:៣០

​រដ្ឋមន្ត្រី​​​ហិរញ្ញវត្ថុ​​​កូរ៉េខាងត្បូង លោក BANK JAE WAN ថ្លែង​ថា ​ប្រទេ​សកូរ៉េ​​​​ខាង​ត្បូង​នឹង​​ចាត់វិធានការ​ម៉ឺងម៉ាត់​នានា​​​​សំដៅ​ប្រឈម​មុខ​នឹង​​​ភាពមិនច្បាស់លាស់​​ទាំងឡាយ​​​កើត​ឡើង​​​​ទាក់ទិន​ដល់វិបត្តិ​​​បំណុលក្នុង​​តំបន់អឺរ៉ូ ​​​ដល់​ការ​ឡើងថ្លៃ​ខ្ពស់​​នៃ​វត្ថុធាតុដើម​​​​ និង​កត្តា​​​​គ្រោះថ្នាក់​​​ឯទៀតៗ ​ដែលនឹង​អាច​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​​​​របស់កូរ៉េ​​​ខាងត្បូង​នា​ឆ្នាំ​នេះ​។​ ក្នុងពេល​​ជួបជាមួយ​​បណ្តាអ្នក​កាសែត​​បរទេស ​នៅ​កណ្តាលក្រុង​​​​​​សេអ៊ូល ​​រដ្ឋមន្ត្រី​​​រូប​នេះ​​​អះអាង​ថា ​​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​​ម៉ឺង​ម៉ាត់​​នានា

​ចិនសម្រេច​​​ផ្តល់ជំនួយ​​ស្បៀង និង​​ថាមពល​​ដល់​កូរ៉េ​ខាងជើង​

​ចិនសម្រេច​​​ផ្តល់ជំនួយ​​ស្បៀង និង​​ថាមពល​​ដល់​កូរ៉េ​ខាងជើង​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៣៣

កាសែត​​ជប៉ុន ​TOKYO SHIMBUN ឱ្យដឹង​​កាលពីថ្ងៃទី​​៣០ មករា ​​ថា ចិន​នឹងផ្តល់​​ស្បៀង​​​​៥០០.០០០​​តោន និង​ប្រេង​ឆៅ​​២៥០.០០០​​តោន ​ឱ្យដល់​កូរ៉េ​ខាងជើង​​​​ក្រោយ​​មរណ​ភាពរបស់​​អតីតមេដឹកនាំ​ប្រទេស​នេះ​​ លោក​គីម ជុងអ៊ី​ល​។​ កាសែត​​​ជប៉ុននេះ​​​​ដែលដកស្រង់​​​​ប្រភពព័ត៌​មាន​​ចិន និង​កូរ៉េខាងជើង​​រាយការណ៍​ថា ​ការ​សម្រេច​ចិត្ត​​នេះ ដែល​​ធ្វើ​ក្រោយ​​ពី​មរណភាព​​របស់​​​លោកគីម ជុង​​អ៊ី​ល ​គឺ​សំដៅ​ឱ្យ​កូនប្រុស​​​លោកជាមេដឹកនាំ​​​ថ្មី​​​ លោកគីម ជុងអ៊ុន ​ធ្វើ​ឱ្យ​​ប្រទេស​មាន​​ស្ថេរភាព​​។​

​កូរ៉េ​ខាងជើង​​រៀបចំ​ព្យុហយាត្រា​យោធា​យ៉ាងធំ​​បំផុតមួយ​

​កូរ៉េ​ខាងជើង​​រៀបចំ​ព្យុហយាត្រា​យោធា​យ៉ាងធំ​​បំផុតមួយ​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:១១

​សារព័ត៌មាន​​កូរ៉េ​ខាងត្បូង​​​​គូស​បញ្ជាក់​​​​កាល​ពីថ្ងៃទី​​៣០ មករា ​​ថា ប្រទេស​កូរ៉េ​ខាង​​ជើង​កំពុង​តែ​រៀប​ចំ​ធ្វើ​ព្យុហយាត្រា​យោធា​​​ដ៏​ធំបំផុត​មួយ​ពុំ​ធ្លាប់​មាន​​ពីមុន​មក នាដើម​ឆ្នាំ​​​២០១២ ​នេះ ដើម្បី​​រំលឹក​​ដល់ថ្ងៃខួប​​កំណើត​​របស់មេដឹកនាំ​​​មុន​២រូប ​​ដែលត្រូវ​​​ជាជីតា ​និង​​ឪពុក​របស់មេដឹកនាំ​​​បច្ចុប្បន្ន​​​​លោកគីម ជុង​អ៊ុន​។​ ទីភ្នាក់ងារ​​ព័ត៌មាន​​​កូរ៉េ​​ខាង​ត្បូង YONHAP ដែលដក​ស្រង់​សម្តី​អ្នកទទួល​ខុសត្រូវ​កូរ៉េ​ខាង​ត្បូង​មួយរូប

​មនុស្ស22នាក់​​​ត្រូវធ្វើ​​ឃាត​នៅភាគខាងជើង​​ម៉ិចស៊ិក​

​មនុស្ស22នាក់​​​ត្រូវធ្វើ​​ឃាត​នៅភាគខាងជើង​​ម៉ិចស៊ិក​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៤១

អាជ្ញាធររាយការណ៍​កាលពីថ្ងៃទី​​២៩ មករា ថា មនុស្ស​​​​​សរុប​​២​២​នាក់ ​ត្រូវបានធ្វើឃាត​​​កាលពីយប់​ថ្ងៃទី​​២៨ មករា ​នៅភាគខាង​ជើង​ម៉ិច​ស៊ិក​ ក្នុងនោះ​​​៥​នាក​់​ក្នុង​បុណ្យខួប​កំណើត​របស់​កុមារ​នៅទីក្រុង​ TIJUANA ជាប់ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក​។​ អ្នកទោស​​​​៤នាក់​ត្រូវ​​គេសម្លាប់ក្នុង​ពន្ធនា​គារ​​មួយនៃ​រដ្ឋ CHIHUAHUA ជា​រដ្ឋ​មួយដែល​មនុស្ស​​៨​នាក់​​ត្រូវសម្លាប់​ក្នុង​​​ក្រប​ខណ្ឌ​​​នៃរឿង ដែល​ទាក់ទិន​​ដល់​​ឧក្រិដ្ឋ​​កម្ម​មានការ​រៀបចំ​​ ហើយ​មនុស្ស​​​​៥​នាក់ទៀត​ត្រូវ​​គ្រាប់​​ស្លាប់ ពេល​មាន​ការ​វាយប្រហារ​​ក្នុង​ទីក្រុង​ TORREON ។​

ព័ត៌មាន​ថ្មី​ៗ

2105 2125 08/02/2012 01:39 PM

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
Khmer Kalip
Royal Retaurant
hatienvegas
qbmore - Cambodia Advance Communication Ltd