ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ព្រឹត្ដិការ​ណ៏អន្តរជាតិ

លោកបាន គីមូន ស្វែង​រក​ដំណោះ​​ស្រាយ​​ពី​ក្រុម​ប្រឹក្សា​រក្សា​សន្តិ​សុខលើ​​ប្រទេស​ស៊ីរី

លោកបាន គីមូន ស្វែង​រក​ដំណោះ​​ស្រាយ​​ពី​ក្រុម​ប្រឹក្សា​រក្សា​សន្តិ​សុខលើ​​ប្រទេស​ស៊ីរី

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:១៥

លោកអគ្គលេខា​ធិការអង្គការសហ​ប្រជា​ជាតិ​បាន គីមូន បានជម្រុញឲ្យក្រុម​ប្រឹក្សាសន្តិ​សុខ​​ពន្លឿនការអនុម័ត​លើដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីបញ្ចប់​អំពើហិង្សា​ក្នុង​ប្រទេស​ស៊ី​រី។​ អ្នកតំណាងមកពី​សហព័ន្ធអារ៉ាប់ និងរដ្ឋ​សមាជិកនៃក្រុម​ប្រឹក្សាសន្តិសុខបរា​ជ័យក្នុងការ សម្រេចកិច្ចព្រម​ព្រៀងនៅថ្ងៃអង្គារ​លើការអនុ​ម័ត​សេចក្តី​ព្រាងច្បាប់។ វានឹងសុំឲ្យ​លោក​ប្រធា​នា​ធិ​បតី​ស៊ីរី Bashar Al Assad ចុះចេញពី​​តំណែង និងបញ្ចប់ការបង្ក្រាប​បាតុករប្រឆាំង​​រដ្ឋាភិ​បាល។

ភាព​ត្រជាក់​រដូវ​រងា​សម្លាប់​មនុស្ស​៨៩​នាក់​នៅ​អឺរ៉ុប​ខាង​កើត

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:០៣

អឺរ៉ុបខាងកើត​នៅតែទទួលរង​នូវជម្ងឺគ្រុន​ផ្តា​សាយធ្ងន់ធ្ងរ និងព្រិលត្រជាក់​ខ្លាំងដែលបណ្តាល​​​​​​ឱ្យ​មនុស្សចំនួន​៨៩នាក់ស្លាប់ ។ ក្នុងប្រទេស​អ៊ុយក្រែន សីតុណ្ហភាព​ធ្លាក់មក ដល់ដក៣៣​អង្សាសេ(-៣៣)​ពេលរាត្រី ។ មាន​មនុស្ស​​ចំនួន៤៣នាក់ ដែលក្នុង​ចំណោមពួក​គេ​​ទាំងនោះជាជន​គ្មានទីជម្រក​បានស្លាប់ ស្រប ពេលដែលមាន​មនុស្សប្រមាណ​៨០០នាក់ផ្សេ​ង​​ទៀត ត្រូវបានគេនាំខ្លួន​ទៅកាន់មន្ទីរពេទ្យ​ដោយ​សាររង​ការឈឺចាប់លើរាង​កាយដោយសារ​​ត្រជាក់​ខ្លាំងពេក ឬផ្តាសាយធ្ងន់ធ្ងរ និង​សីតុណ្ហ​ភាព​​ក្នុ​ង​ខ្លួនចុះ​ទាបខុស​ធម្មតា ។

​លោកស្រី​​​អធិការបតី​​អាល្លឺម៉ង់​មកកាន់ក្រុងប៉េកាំង​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:០៤

​អធិការបតីអាល្លឺម៉ង់ លោកស្រី​អេន​ចឺ​ឡា​​ ម័រកែល បានអញ្ជើញ​​​​មក​ដល់​ទីក្រុង​​​​ប៉េកាំង កាលពីថ្ងៃទី​​​២ កុម្ភៈ ដើម្បីបំពេញទស្សន​កិច្ច​​រយៈ​ពេល​​​៣ថ្ងៃ​​​មួយនៅចិន​។​ ក្នុង​​​ឱកាស​នៃ​​ទស្សន​កិច្ច​នេះ លោកស្រីម័រ​កែល នឹង​ជួបជាមួយប្រធានាធិបតី​ចិន លោក​ហ៊ូ ជីនតាវ ​​​និង​ប្រធាន​​គណៈ​​​កម្មា​ធិការ​​អចិន្ត្រៃយ៍​​​សភា​​ប្រជាជនចិន ​លោកវូ បាង​ហ្គោ ​ព្រមទាំង​​​ជួប​ជាមួយ​​​នាយករដ្ឋមន្ត្រី​​​​លោក​វេន ជា​បាវ​។

​បើកូរ៉េ​​ខាង​ជើង​ប្រកាន់​យក​​ប្រព័ន្ធសេដ្ឋកិច្ច​​​បើក​ចំហ​​នឹង​មាន​​កំណើន​​​​សេដ្ឋកិច្ច​​ពី​​10ទៅ​12%

​បើកូរ៉េ​​ខាង​ជើង​ប្រកាន់​យក​​ប្រព័ន្ធសេដ្ឋកិច្ច​​​បើក​ចំហ​​នឹង​មាន​​កំណើន​​​​សេដ្ឋកិច្ច​​ពី​​10ទៅ​12%

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៨:២៥

​របាយការណ៍​​មួយរបស់​​​​ធនាគារ BANK OF AMERICA MERRILL LYNCH បង្ហាញ​កាលពីថ្ងៃទី​​​២ កុម្ភៈ ​​ថា ប្រសិនបើ​​​កូរ៉េ​​ខា​ងជើងប្រកាន់​​​​​យកប្រព័ន្ធ​សេដ្ឋកិច្ច​​បើកចំហ​​​នោះ​ប្រទេស​នេះ​​នឹងមាន​​កំណើន​សេដ្ឋកិច្ច​​ប្រចាំ​ឆ្នាំ​​ពី​​១០ទៅ​​​១២% ​ក្នុងរយៈ​ពេល​​ជាច្រើន​ឆ្នាំ​។​ របាយការណ៍​​នេះ វាយតម្លៃ​​​​ថា ប្រសិនបើ​​​កូរ៉េខាងជើង​​​​ផ្សាភ្ជាប់​​​ជាមួយ​​សេដ្ឋកិច្ច​​​ពិភព​លោកនោះ​ ប្រទេស​​​នេះ​នឹងអាច​​​សម្រេច​បាន​​កំណើនសេដ្ឋកិច្ច​​យ៉ាង​ឆាប់​រហ័ស​​​​ដូច​ដែល​កូរ៉េ​ខាង​ត្បូង​​ និងចិនធ្លាប់​​សម្រេច​​បាន​​កាលពីមុន​។ ​

​ឆ្នាំ​​​​​2011ការនាំ​ចូល​ប្រេង​ឆៅ​​កូរ៉េ​ខាង​ត្បូង​កើន​ជាង​6%

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៤២

​របាយការណ៍​មួយរបស់ក្រសួង​​សេដ្ឋកិច្ច​​​ និង​ចំណេះដឹង​​​​កូរ៉េ​ខាងត្បូង​បង្ហាញ​​កាលពីថ្ងៃទី​​២ កុម្ភៈ ថា​ ការនាំចូល​ប្រេង​ឆៅ​​របស់​កូរ៉េ​ខាង​​ត្បូង​មាន​ការកើនឡើង​​ដល់ជាង​​​៦% ​ក្នុងឆ្នាំ​​២០១១ ​បើ​ប្រៀបធៀប​​​ទៅនឹង​ឆ្នាំ​មុននេះ ​មកពី​សេចក្តី​ត្រូវការ​ថាមពល​មានការកើនឡើង​។​ យោងតាមរបាយការណ៍​​នេះ​ថា កូរ៉េខាង​ត្បូង​​​បានទិញ​ប្រេង​​ឆៅ​​​៩២៧​​លានធុង ​​កាលពីឆ្នាំ​​២០១១ ដែលមានការកើនឡើង​​​​៦,២% បើ​ប្រៀបធៀប​​​ទៅនឹង​ឆ្នាំ​​​២០១០ ។

​ផ្ទុះម៉ូតូ​​​ដាក់​គ្រាប់បែក​​​នៅ​​កូឡុំប៊ី​​ស្លាប់​7នាក់​

​ផ្ទុះម៉ូតូ​​​ដាក់​គ្រាប់បែក​​​នៅ​​កូឡុំប៊ី​​ស្លាប់​7នាក់​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:០៣

​ការផ្ទុះ​ម៉ូតូភ្ជាប់​​គ្រឿង​ផ្ទុះមួយ ​នៅមុខ​ប៉ុស្តិ៍​ប៉ូលិស​​​មួយកន្លែង​​ ដែលអាជ្ញាធរ​​​​ថា ជា​ស្នា​ដៃ​​​របស់ពួក​ឧទ្ទាម​​​​នៃកង​​កម្លាំង​​​បដិវត្តន៍​​កូឡុំប៊ី FARC បណ្តាល​ឱ្យ​មនុស្សស្លាប់​​​៧​នាក់ ​និង​របួស​​៧០​នាក់ ​កាលពីថ្ងៃទី​​១ កុម្ភៈ ​នៅភាគ​​​និរតី​​កូឡុំ​ប៊ី។​ នេះជា​​​​តុល្យការ​ថ្មីចេញផ្សាយ​​​ដោយ​កាក​បាទក្រហម​។ ​​ប៉ុន្មាន​​ម៉ោង​មុននេះ ​​​ប៉ូលិស​​​រាយ​ការណ៍​​ពី​មនុស្ស​​​​ស្លាប់​​​៥​នាក់ ​​និង​របួស​​​​២០នាក់ ក្នុង​ការផ្ទុះនេះ​។​

​ពិភាក្សា​​​ពីរឿង​​​ផ្តល់​ការ​រស់នៅ​​និរទេស​​ជាយថាហេតុ​សម្រាប់​លោក​បាចា​អាល់​អាសាដ​

​ពិភាក្សា​​​ពីរឿង​​​ផ្តល់​ការ​រស់នៅ​​និរទេស​​ជាយថាហេតុ​សម្រាប់​លោក​បាចា​អាល់​អាសាដ​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៥៣

​ប្រភពព័ត៌មាន​​​នានា​របស់​​លោក​ខាង​លិច​​រាយ​ការណ៍​​​កាលពីថ្ងៃទី​​​១ កុម្ភៈ ថា សហ​រដ្ឋ​អាមេរិក បណ្តា​រដ្ឋាភិបាល​​អឺរ៉ុប ​និង​បណ្តា​រដ្ឋ​អារ៉ាប់​​កំពុង​តែ​​​ពិភាក្សាគ្នា​​លើ​លទ្ធ​ភាព​​​នៃការ​ផ្តល់​​​ការ​ជ្រកកោន​​ជាយថាហេតុ​សម្រាប់​ប្រធា​នាធិបតី​ស៊ីរី​​ ទោះបីជា​​ពួកគេ​​ដឹង​ថា ពិតជា​លំបាក​ ដែលធ្វើ​​ឱ្យ​​លោក​បាចាអាល់​អាសាដ ​ព្រម​​ទទួល​យក​លទ្ធភាព​នេះ​ក៏ដោយ​។

ការធ្លាយ​ទឹក​​​ថ្មីកត់សម្គាល់​​​ឃើញ​ក្នុងមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​

ការធ្លាយ​ទឹក​​​ថ្មីកត់សម្គាល់​​​ឃើញ​ក្នុងមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:២៣

​​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ជប៉ុនក្យូដូ​រាយការណ៍​​​កាលពីថ្ងៃទី​​២ កុម្ភៈ ថា ទឹក​ចំនួនជាង​​៨​តោន បាន​ធ្លាយចេញពីបំពង់ទឹកមួយ​​​​ដែលរង​ការ​ខូច​ខាត ដោយ​​សារ​ការ​ផ្អាក​​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​​ជប៉ុន ​ហ្វូគូស៊ីម៉ា ​ក៏ប៉ុន្តែ​​​​ពុំមាន​​ការ​ធ្លាយ​ចេញ​ទៅ​ក្រៅ​​​​ត្រូវ​​​បាន​រាយការណ៍​​ឡើយ ។​ ឧប្បត្តិហេតុ​នេះ​​កើត​មានក្នុង​​បរិវេណ​​​នៃ​​រេ​អាក់ទ័រ​ទី​​​៤ ​ដែលនៅទីនោះ​​ទឹកនៅតែ​​​ត្រូវរក្សា​ទុក​​មួយ​​​ដុំ ។ ​មជ្ឈមណ្ឌល​​នេះ​ជាទីលាន​នៃគ្រោះ មហន្តរាយ​​​​នុយក្លេអ៊ែរ​មួយពុំធ្លាប់​មាន​ពីមុន​មក បន្ទាប់ពីគ្រោះមហន្តរាយ​នុយក្លេអ៊ែរ​​នៅ TCHERNOBYL កាលពីឆ្នាំ​​១៩៨៦​មក បន្ទាប់​ពីការ​រញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី​​​១១ មីនា ​។ ​

​លិចនាវា​​ដឹកអ្នក​ដំណើរ​​មួយគ្រឿង​នៅ​ប៉ា​ពូ​អាស៊ី​​នូវែល​ហ្គីណេ​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:២១

​អាជ្ញាធរអូស្ត្រាលីរាយការណ៍​​ថា មនុស្ស​ជាង​​​២០០នាក់ ​​អាចត្រូវ​​ជួយ​សង្គ្រោះ​​​ក្រោយ​ការ​លិច​នាវា​ដឹកអ្នកដំណើរ​មួយ​គ្រឿង កាលពី​ថ្ងៃទី​​២ កុម្ភៈ​​ ក្នុងដែនទឹក​​ប៉ាពូ​អាស៊ី ​នូវែល ហ្គី​ណេ ​ជាមួយមនុស្សជិះ ក្នុង​​​នោះ​​ប្រមាណជា​​ង​​៣០០​នាក់​។​ អាជ្ញាធរ​​ប៉ាពូ​អាស៊ី នូវែល​ហ្គីណេ ​​​​អះអាង​ថា ​​នាវា​ឈ្មោះ MV RABAUL QUEEN បាន​លិច​នៅ​កន្លែង​មួយ​​ចម្ងាយ​​​១៦គីឡូម៉ែត្រ​ ពីឆ្នេរ​​​ ពេល​​នាវា​នេះ​​កំពុង​ធ្វើដំណើរ​​រវាង​កោះ NEW BRITAIN និង​​ទីក្រុង LAE ។​

​លោកពូទីន ​បើកទ្វារ​​​ឱ្យពួកប្រឆាំង​​​ចូលរួម​ក្នុង​​រដ្ឋាភិ​បាល​​​ បើ​លោក​​ជាប់​ឆ្នោត​

​លោកពូទីន ​បើកទ្វារ​​​ឱ្យពួកប្រឆាំង​​​ចូលរួម​ក្នុង​​រដ្ឋាភិ​បាល​​​ បើ​លោក​​ជាប់​ឆ្នោត​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៣១

នាយករដ្ឋមន្ត្រី​​​​រុស្ស៊ី លោក​​វ៉្លាឌីមៀរ ពូទីន ​​ថ្លែង​កាលពីថ្ងៃទី​​​១ កុម្ភៈ ​​ថា លោកអាច​ស្នើ​​តំណែង​​​​​នានាក្នុង​​រដ្ឋាភិបាល​ឱ្យ​ដល់​​បណ្តា​អ្នក​​ប្រឆាំង​​​ខាង​នយោបាយ​ប្រសិនបើ​​​លោក​ជាប់ឆ្នោត​​​​ប្រធានាធិបតី​។​ ក្នុង​ឱកាស​​​ជួបជាមួយ​ពួកនិស្សិត​​​ និង​បណ្តា​អ្នក​សង្កេតការណ៍​​ លោក​ពូទីន ថ្លែង​ថា ​ខ្ញុំ​និយាយ​ថា ខ្ញុំ​​បាន​ស្នើ​ដល់​បណ្តា​មនុស្ស​ដែល​​ស្ថិត​ក្នុង​គណបក្ស​​​នយោបាយ​​​ទាំងឡាយ​​ចាត់ទុក​ថា ​ជា​គណបក្ស​​​ប្រឆាំង​ឱ្យ​​ចូលក្នុង​​​រដ្ឋាភិបាល ។

ការប្រយុទ្ធគ្នា​​រវាង​ពួកជីវពល​ប្រដាប់អាវុធ​​​នៅ​កណ្តាល​ក្រុង​ទ្រីប៉ូលី​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥៩

​​អ្នកកាសែត​​រ៉យទ័រ​​​ម្នាក់​រាយការណ៍​ថា ​​មានការ​ប្រយុទ្ធ​គ្នានានា​​រវាង​ពួកជីវពល​ដែល​ប្រជែង​គ្នា​កាលពីថ្ងៃទី​​១ កុម្ភៈ នៅ​ជុំវិញភូមិ​គ្រឹះ​មួយនា​ភាគកណ្តាល​ក្រុងទ្រីប៉ូលី ដែល​​ភូមិ​គ្រឹះ​នោះ​គេ​យក​​ធ្វើជា​បន្ទាយ​។​ ការបាញ់​តគ្នា​​ដោយ​អាវុធ​​ធុន​ធ្ងន់ និង​កាំភ្លើង​​​ស្វ័យ​ប្រវត្តិ​​បានលាន់​ឮ​ក្នុង​តំបន់ EL SAADI ។ ផ្លូវ​ថ្នល់​​ទៅកាន់​​ទីនោះ​​ត្រូវ​បិទហើយ​​ពពក​ផ្សែង​​បាន​ហុយ​ចេញពី​លើសង្កាត់​នេះ ។ ​រថយន្ត​ PICK UP បំពាក​់កាណុង​​បាញ់​យន្តហោះ​​​​២​គ្រឿង​​ត្រូវ​បាន​គេឃើញ​​​បើក​​​​សំដៅទៅកាន់​តំបន់​​​​​មាន​ការ​ប្រយុទ្ធគ្នា​។​

ជនបរទេស4នាក់​ចាប់ពង្រត់​នៅ​យេម៉ែន​ត្រូវបានដោះលែងវិញ

ជនបរទេស4នាក់​ចាប់ពង្រត់​នៅ​យេម៉ែន​ត្រូវបានដោះលែងវិញ

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៣៤

រដ្ឋ​មន្ត្រី​ក្រសួង​អគ្គិសនី​​យេម៉ែន​លោកសា​ឡាហ៍ ​ហាសេនស៊ូ ម៉ៃអ៊ី​យ៉ា ​រាយការណ៍ថា ពល​ករ​មនុស្ស​ធម៌ជា​ជន​​បរ​ទេស​​​៤នាក់​ដែលត្រូវ​ចាប់​ពង្រត់​​កាលពីថ្ងៃទី៣១ មករា ​មន្លងមក​នេះ រួម​ជា​មួយ​​​ជន​ជាតិយេម៉ែន​​២នាក់ ដោយពួ​កជន​ប្រដាប់អាវុធ​​នៅ​យេម៉ែន​ត្រូវបាន​ដោះលែង​វិញ​ហើយ​កាលពីថ្ងៃទី១ កុម្ភៈ​។ យោង​តាមរដ្ឋមន្ត្រីរូបនេះ ដែលធ្វើជា​​អាជ្ញា​​កណ្តាលថា ពលករ​មនុស្សធម៌​​​ជាជន​បរទេស​​​​ទាំង៤នាក់​ក្នុងនោះ​​​មានជនជាតិ​កូឡុំប៊ី​ម្នាក់​អាល្លឺម៉ង់ម្នាក់ ​​ប៉ាឡេស្ទីនម្នាក់ និង​អ៊ី​រ៉ាក់​​ម្នាក់

ចំនួន​ជនស៊ីវិល​ស្លាប់នៅ​អ៊ី​រ៉ាក់​កើនឡើង​ក្នុងខែមករា

ចំនួន​ជនស៊ីវិល​ស្លាប់នៅ​អ៊ី​រ៉ាក់​កើនឡើង​ក្នុងខែមករា

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣

​យោង​​​​តាមតួលេខចេញផ្សាយ​​​កាលពីថ្ងៃទី​១ កុម្ភៈ ​ដោយក្រសួង​សុខាភិបាល​អ៊ី​រ៉ាក់ថា ​​ចំនួន​​ជន​ស៊ីវិល ​ដែលស្លាប់ក្នុងអំពើ​​​​​ហិង្សា​នានា​នៅ​អ៊ី​រ៉ាក់​​​​មានការកើនឡើង​​ក្នុងខែមករា ។ ​យោង​តាម​​​​តួលេខ​​ទាំង​នេះថា ​ជនស៊ីវិល​​៩៩​នាក់ បាន​ត្រូវស្លាប់​​កាលពីខែ​មករា ទល់នឹង​​៩០​នាក់ក្នុងខែធ្នូ ។ ប៉ូលិស៣១​នាក់ និង​​ទាហាន​២១​នាក់ ​ក៏ត្រូវ​​ស្លាប់ក្នុង​ការ​វាយប្រហារ​​​នានា​ដែរ ​ដែល​តួលេខ​នេះ​មានការ​ចុះថយ​​​បើប្រៀបធៀប​​​ទៅ​នឹងប៉ូលិស​​៣០នាក់ និងទាហាន​​​២៩នាក់ ស្លាប់កាលពីខែធ្នូ ។

​ប៉ាគីស្ថាន​​ចង់​ឱ្យមានទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយអាហ្វហ្គានីស្ថាន​

​ប៉ាគីស្ថាន​​ចង់​ឱ្យមានទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយអាហ្វហ្គានីស្ថាន​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣៦

​រដ្ឋមន្ត្រី​​ការបរទេស​​ប៉ាគីស្ថាន លោកស្រី​​ហ៊ី​ណា រ៉ា​ប​បានីខារ ថ្លែង​កាលពីថ្ងៃទី​​១ កុម្ភៈ ​ថា ប្រទេស​​​លោកស្រី​ចង់​ឱ្យ​មានទំនាក់ទំនង​​​​កាន់​តែ​ស៊ីជម្រៅ​​​ និង​រយៈ​ពេល​យូរ​ជាមួយអាហ្វហ្គានី​ស្ថាន​។​ ក្នុងសន្និសីទ​​សារព័ត៌មាន​​រួមគ្នា​​មួយជាមួយ​សម​ភាគី​​អាហ្វហ្គានីស្ថាន លោក​ហ្សាល់ ម៉ៃ រ៉ា​ស៊ូល ​​លោកស្រី​​ខារ ថ្លែង​​ថា គោល​បំណង​នៃ​ទស្សនកិច្ច​​​របស់ខ្ញុំ​​​គឺផ្តល់សារ​​​ដ៏​ខ្លាំង​មួយ ដល់​ក្រុង​កាប៊ុល ​ស្តីពី​ឆន្ទៈ​របស់​ប៉ាគីស្ថាន​​​ចង់​បាន​​ទំនាក់ទំនង ស៊ីជម្រៅ​រយៈ​​​ពេល​យូរ​មួយ​​ជាមួយ​​អាហ្វហ្គានីស្ថាន​។​

ស្លាប់យ៉ាង​តិច73​​​នាក់​ក្នុង​ការប៉ះទង្គិចគ្នា​រវាង​ពួកអ្នកគាំទ្រ​បាល់​ទាត់​នៅអេហ្ស៊ីប​

ស្លាប់យ៉ាង​តិច73​​​នាក់​ក្នុង​ការប៉ះទង្គិចគ្នា​រវាង​ពួកអ្នកគាំទ្រ​បាល់​ទាត់​នៅអេហ្ស៊ីប​

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣១

អនុរដ្ឋ​មន្ត្រី​សុខាភិបាល​​អេហ្ស៊ីប លោក HECHAM ​CHEÏHA ថ្លែង​តាម​ទូរទស្សន៍​​ថា អំពើហិង្សា​​​ដែល​ផ្ទុះឡើង​​កាលពីថ្ងៃ​ទី​​១ កុម្ភៈ ​ក្រោយការ​​ប្រកួត​បាល់ទាត់​មួយ​​រវាង​ក្រុម​​បាល់ទាត់​​​អេហ្ស៊ីប​​២ក្រុម នៅទីក្រុង PORT-SAÏD ភាគខាងជើង​ប្រទេស បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​​​៧៣នាក់ ​​ហើយ​មនុស្ស​​​​១.០០០​នាក់​ត្រូវរបួស​។ លោក CHEÏHA បានហៅ​ឧប្បត្តិហេតុ​​នេះ​ថា ជា​​គ្រោះ​មហន្តរាយ​​​ដ៏ធំមួយ​​នៃប្រវត្តិ​សាស្ត្រ​​​​​បាល់ទាត់​​អេហ្ស៊ីប ។

អាស៊ាន​ស្វះ​ស្វែង​បញ្ចប់​ទណ្ឌ​កម្ម​លើ​​ប្រទេស​មី​យ៉ាន់ម៉ា

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៥៧

មន្ត្រី​ជាន់​ខ្ពស់​​​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ និយាយថា លោក​នឹង​ស្នើ​ឲ្យប្រទេស​​លោក​ខាង​លិច​​លុប​ចោល​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​​ប្រឆាំង​ប្រទេស​​មីយ៉ាន់​ម៉ា​ ដើម្បីជួយ​ពន្លឿន​ដំណើរទៅ​​មុខ​របស់​ប្រទេសមួយ​នេះទៅកាន់​របប​​ប្រជា​ធិបតេយ្យ ។ ​លោកអគ្គលេខា​ធិការ​អាស៊ានស៊ូរិន្ទ ពិត​សុវណ្ណ បានធ្វើការ​បញ្ជាក់​បែប​នេះ ក្នុងពេលផ្តល់​បទ​សម្ភាសន៍​ជា​មួយសារព័ត៌​មាន NHK ជប៉ុន​នៅ​ថ្ងៃ​​អង្គារទី​៣១ មករា ។

ប្រទេសចិន​ផ្តល់​អង្ករ​ចំនួន​ច្រើន​តោន​​ជួយ​កូរ៉េ​ខាង​ជើង

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៥០

​មន្ត្រីកូរ៉េខាង​ត្បូងនិយាយថា ខ្លួនមាន​រូប​ថត​បង្ហាញ​ពីរថយន្ត​ចិន ដឹកអង្ករ​​រាប់ពាន់​តោន​ចូល​​ទៅកាន់ប្រទេស​កូរ៉េខាងជើងនៅ​​ក្នុង​ខែ​មករា​ ជាលើកទីមួយ​គិតចាប់តាំង​ពីការ​ទទួល​មរណ​ភាព​នៃអតីតមេដឹកនាំ​ប្រទេសគីម ជុងអ៊ីល ។ ​មានរូបថតមួយ​ចំនួនថតនៅ​ថ្ងៃទី១២ មករា ក្នុងទីក្រុង​Tumen ប្រទេសចិនក្បែរ​ព្រំដែន​ប្រទេស​​កូរ៉េខាងត្បូង ដែល​បង្ហាញពី​រថយន្ត​ធំៗជា​ច្រើន​គ្រឿង​ ដឹកបាវធំៗជា​ច្រើនទៅកាន់​ការិ​យាល័យ​គយ ។

ប៉ូលិសហា​ណូយ​រឹប​អូស​មាស​​១០​​គីឡូ​​ក្រាម

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៤៥

​មន្ត្រីមកពីការិយា​ល័យប៉ូលិស​ស៊ើបអង្កេត សម្រាប់ការ​រៀបចំការគ្រប់​គ្រងសេដ្ឋកិច្ច​វៀ​ត​ណាម​ បានរឹបអូស​មាសដុំចំនួន១០​គីឡូក្រាម ប្រាក់១០០​ដុល្លារកាណាដា ៣០០​ផោន និង​១.៧០០​អឺរ៉ូ ។ លោក Dang Minh Tuan វ័យ២៦ឆ្នាំ មកពីBa Dinh ទីក្រុងហា​ណូយ និយាយថា គាត់​ត្រូវ​បានគេឱ្យ​តម្លៃ​ឈ្នួល​​៤៨ដុល្លារ ក្នុងការ​ដឹក​ជញ្ជូនមាសពី​ខេត្តNghe An ទីកាន់​ទីក្រុង​​ហា​ណូយ ។

​នារីបងប្អូន​​ភ្លោះបែកគ្នា​​តាំងពីពេល​កើត​នៅ​ឥណ្ឌូណេស៊ី​​ជួបគ្នា​​​នៅ​ស៊ុយអែត​

​នារីបងប្អូន​​ភ្លោះបែកគ្នា​​តាំងពីពេល​កើត​នៅ​ឥណ្ឌូណេស៊ី​​ជួបគ្នា​​​នៅ​ស៊ុយអែត​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៥៩

នារីភ្លោះ​​​២នាក់​ដែលកើត​​នៅ​ឥណ្ឌូណេស៊ី​​កាលពី​​​​២៩ឆ្នាំមុន ហើយត្រូវ​​គេ​សុំ​ទៅចិញ្ចឹម​​ដាច់​ពីគ្នា​​ ​​បានជួបគ្នា​នៅភាគខាង​ត្បូង​ស៊ុយ​អែត ដែល​នាងទាំង​​២ ​រស់នៅឆ្ងាយពី​គ្នា​​ត្រឹម​ចម្ងាយ​​​​​៤០​គីឡូម៉ែត្រ តែ​ពុំ​បានដឹង​ថា ពួកនាង​ជា​បង​ប្អូន​​​ភ្លោះ​​ឡើយ ។​ នាង EMELIE FALK អះអាង​​ប្រាប់ AFP ថា នាង​បានប្រើ​​​ពេលយូរ​​​ ដើម្បី​​កំណត់​ឱ្យ​ច្បាស់​ថា ​នាង LIN BACKMAN គឺជា​បង​ប្អូន​​ភ្លោះ​​ជាមួយនាង ។ នាង​រៀបរាប់​ថា ពេលដែល​នាង LIN BACKMAN ទូរស័ព្ទ​មកខ្ញុំ ដើម្បីប្រាប់​ពីលទ្ធ​ផល​​នៃការធ្វើតេស្ត​​ NDA ខ្ញុំ​ផ្ទុះ​សំណើច​ ព្រោះនេះពិត​ជា​​រឿង​​​ហួស​ចិត្ត​​បំផុត​។

ចាប់ខ្លួន​​​ពួកប្រឆាំង​​​50នាក់​នៅ​ក្រុង​ម៉ូស្គូ​រួមទាំង​លោក​​លី ម៉ូណូវ ផង​

ចាប់ខ្លួន​​​ពួកប្រឆាំង​​​50នាក់​នៅ​ក្រុង​ម៉ូស្គូ​រួមទាំង​លោក​​លី ម៉ូណូវ ផង​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:២៨

​យោងតាម​​ប្រភព​ច្បាស់​​ការណ៍​ថា ​​ពួក​ប្រឆាំង​​​​​៥០នាក់ ក្នុងនោះមានអ្នក​​និពន្ធ លោក​អេ​ឌូ អាដ​​លីម៉ូណូវ ​​ផង បានត្រូវ​ចាប់ខ្លួន​​​កាលពី​ថ្ងៃទី​៣១ មករា នៅក្រុងម៉ូស្គូ ពេល​ពួកគេ​​​ចូល​រួម​ធ្វើបាតុ​កម្ម​ពុំ​​​​មាន​ការអនុញ្ញាត​​មួយ​។​ មនុស្សប្រមាណជា​​​​១០០នាក់ ​បាន​ប្រមូល​ផ្តុំ​​​​គ្នា​នៅ​ទីលាន​​ជ័យ​​ជម្នះ​តាម​​ការអំពាវ​នាវ​​​​របស់​លោក​​អេឌូ ​អាដ​លី ម៉ូណូវ និង​ចលនា​​ប្រឆាំង​​​​ឈ្មោះ​រុស្ស៊ី​មួយ​ទៀត ដែលតែង​រៀបចំ​ធ្វើ​​រាល់​​ថ្ងៃ​ទី​​​​៣១ នៃខែ​ នូវបាតុ​កម្ម​ពុំមានការអនុញ្ញាត​ ហើយត្រូវ​បង្ក្រាប​​ដោយមិន​សំចៃ​​ដោយប៉ូលិស ។ ​​

​ចាប់ពង្រត់ពលករ​​មនុស្សធម៌​6នាក់​នៅយេម៉ែន​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៨

​​មន្ត្រីម្នាក់ និង​​ទីភ្នាក់ងារ​​​ព័ត៌មាន​យេម៉ែន​ SABA រាយការណ៍​ថា សមាជិក​ប្រដាប់អាវុធ​​របស់​កុលសម្ព័ន្ធ​​យេម៉ែន​​មួយ​កាលពីថ្ងៃទី​​៣១ មករា បាន​​ចាប់​ពង្រត់​​ពលករ​មនុស្ស​ធម៌​៦​នាក់​ក្នុងនោះ​​មាន​​ជន​បរទេស​​​​៤នាក់ និងជនជាតិ​យេម៉ែន​​២នាក់ នៅ​ឯ​កន្លែង​ទេសចរណ៍​មួយស្ថិត​នៅ​​ MAHWAIT ជា​ខេត្ត ស្ថិតនៅ​​​ភាគនិរតី​​ប្រទេស​។​ មន្ត្រីម្នាក់​នៃ​ក្រសួង​មហា​ផ្ទៃ​​យេម៉ែន​​​ថ្លែង​ថា ​ការ​ចាប់​ពង្រត់​​​នេះកើតមាន​​នៅស្រុក AL-AHJIR ជាតំបន់​ទេសចរណ៍​​​នៃខេត្ត MAHWAIT ចម្ងាយ​ប្រមាណជា​​​​៥៦​គីឡូម៉ែត្រ​​ខាង​លិច​​រដ្ឋធានី​​​សាណា

​ចិនប្រឆាំង​​​យ៉ាងម៉ឺង​ម៉ាត់​ការ​ប្រើ​កម្លាំង​​ដោះស្រាយ​វិបត្តិ​​ស៊ីរី​

​ចិនប្រឆាំង​​​យ៉ាងម៉ឺង​ម៉ាត់​ការ​ប្រើ​កម្លាំង​​ដោះស្រាយ​វិបត្តិ​​ស៊ីរី​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:១៦

​ប្រទេសចិន​​​បានសម្តែង​​​កាលពីថ្ងៃទី​​​៣១ មករា ពីការ​ប្រឆាំង​យ៉ាង​​​ម៉ឺងម៉ាត់​​ចំពោះ​ការប្រើ​​កម្លាំង​​​ដើម្បី​​ដោះស្រាយ​បញ្ហា​ស៊ីរី នឹង​ការ​​គាបសង្កត់​​​​នានា ​ដើម្បី​​​ឱ្យសម្រេច​​បាន​ការ​ផ្លាស់​ប្តូរ​​របប​មួយ និង​រាល់​សកម្មភាព​​ដែល​​ផ្ទុយ​​​​ទៅ​នឹង​បណ្តាទិសដៅ​ និង​គោលការណ៍​នៃ​​ធម្មនុញ្ញ​​​​ អ.ស.ប ​​ព្រមទាំង​​​​ច្បាប់​ជាមូលដ្ឋាន​​ទាំងឡាយ​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ​។ តំណាង​​អចិន្ត្រៃយ៍​របស់​ចិន​​ប្រចាំ អ.ស.ប លោកលី បាវ​ជុន បានធ្វើ​​​​សេចក្តីថ្លែង​ការណ៍​នេះ ក្នុង​កិច្ចប្រជុំ​​​ជាសាធារណៈ​មួយរបស់ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ស្តីពី​សភាព​ការណ៍​​នៅ​ស៊ីរី​។ ​

​និយោជិត​​ចិន25នាក់​​ចាប់​​ជា​ចំណាប់ខ្មាំង​នៅអេហ្ស៊ីប​ត្រូវ​​ដោះលែងវិញ​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៥៨

​អ្នកទទួលខុសត្រូវ​​ម្នាក់​នៃស្ថានទូត​ចិនប្រចាំ​ទីក្រុង​គែរ ថ្លែងកាលពី​ព្រឹកថ្ងៃទី​​​១ កុម្ភៈ ថា ពល​រដ្ឋ​​អេហ្ស៊ីប​​មួយក្រុម​​បានដោះលែង​​និយោជិត​​ចិនទាំង​​២៥​នាក់ ដែល​​ពួកគេ​ចាប់​ជាចំណាប់​ខ្មាំង កាលពីថ្ងៃទី​​៣១ មករា នៅទីក្រុង​​​ EL-ARICH ភាគខាងជើង​តំបន់ស៊ី​ណៃ​​វិញហើ​យ។​ អ្នកទទួលខុសត្រូវ​​រូបនេះ​​អះអាង​ថា និយោ​ជិត​​ចិនទាំង​​នេះ មានសុខ​ភាព​​ល្អ​ទេ ។

​លិចនាវា​​កាហ្គោ​ដោតទង់​ជាតិ​កម្ពុជា​មួយគ្រឿង​ក្នុងដែន​​ទឹក​តួកគី​បាត់ខ្លួន​​នាវិក​8នាក់​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:២៥

​សារព័ត៌មាន​តួកគី​រាយការណ៍​ថា ​​នាវា​កាហ្គោ​​មួយគ្រឿងដោតទង់​​ជាតិកម្ពុជា ​ដែល​​នាវា​នេះ​ឈ្មោះ VERA បានលិច​​កាលពីថ្ងៃ​ទី៣១ មករា ដោយសារ​ព្យុះព្រិល​ក្នុង​​ដែនទឹក​នៃ​កំពង់​ផែ​ ZONGULDAK របស់​តួកគី​ស្ថិតនៅ​សមុទ្រ​ខ្មៅ​។​ ប្រភព​នេះ​​​ឱ្យដឹង​ទៀត​ថា សមាជិកក្រុម​​នាវិក​​របស់នាវា​នេះ​​​៣នាក់​ជា​ជនជាតិប៉ូឡូញ​ត្រូវ​បានជួយសង្គ្រោះ​ ហើយ​បញ្ជូន​​​ទៅ​មន្ទីរពេទ្យ​ ក៏​ប៉ុន្តែ​​នាវិក​​៨​នាក់​​បាត់ខ្លួន​។​

លោកស្រី​ប្រធានាធិបតី​​ប្រេស៊ីល​ទៅបំពេញទស្សនកិច្ច​​នៅ​គុយ​បា​

លោកស្រី​ប្រធានាធិបតី​​ប្រេស៊ីល​ទៅបំពេញទស្សនកិច្ច​​នៅ​គុយ​បា​

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥៧

​ប្រទេស​គុយបា​ និងប្រេស៊ីល​បាន​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​​ខាង​សេដ្ឋកិច្ច​ដោយ​ចុះហត្ថ​លេខា​​លើ​កិច្ចព្រមព្រៀង​​​ចំនួន​​៩ នា​ឱកាស​នៃ​​ទស្សនកិច្ច​​​កាលពីថ្ងៃទី​​​៣១ មករា របស់​ប្រធានា​ធិបតី​ប្រេស៊ីល​ លោក​ស្រី​​ឌីល​ម៉ា ​រូស​សេហ្វ ​​ដែល​បាន​​សម្រេច​មិន​​លើក​ពីបញ្ហា​​​សិទ្ធិ​​​មនុស្ស​ជាមួយ​​បណ្តា​ដៃ​គូ​​សន្ទនា​​គុយបា​។​ ពេលសួរ​​អំពីរឿង​សិទ្ធិ​​មុន​​​ការ​ជួប​គ្នា​ជា​មួយ​​សមភាគី​​គុយបា​ លោករ៉ា​អ៊ុល ​កាស្ត្រូល លោក​ស្រី​​​ប្រធានាធិបតី​​ប្រេស៊ីល​​អះអាង​ប្រាប់​​សារ​ព័ត៌​មាន​​​​ថា តើ​​គេគប់​ដុំ​ថ្ម​​​​បាន​​ប្រយោជន៍​​អី លើ​អ្នក​ដែល​មិន​រស់នៅ​​ក្នុង​ផ្ទះ​កញ្ចក់​​​​នោះ​ ។​

ព័ត៌មាន​ថ្មី​ៗ

2105 2125 08/02/2012 01:39 PM

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
Khmer Kalip
Royal Retaurant
hatienvegas
qbmore - Cambodia Advance Communication Ltd