ព្រឹត្ដិការណ៏អន្តរជាតិ
ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥៤
ប្រទេសចិនថ្លែងកាលពីថ្ងៃទី៦ កុម្ភៈ ថា ខ្លួនបានទទួលព័ត៌មានពីផ្នែកដែលទាក់ទិនរបស់ស៊ូដង់ថា សាកសពរបស់កម្មករចិនដែលបាត់ខ្លួនក្រោយការវាយប្រហារមួយរបស់ពួកឧទ្ទាមនៅ រដ្ឋគ័រដូហ្វាន ខាងត្បូងរបស់ស៊ូដង់បានត្រូវរកឃើញ ។ យោងតាមសេចក្តីប្រកាសមួយក្រសួងការបរទេសចិននិយាយថា ភាគីស៊ូដង់នឹងប្រគល់សាកសពអ្នកស្លាប់នេះឱ្យដល់អាជ្ញាធរចិន ហើយស្ថានទូតចិនប្រចាំប្រទេសស៊ូដង់និយាយថា ស៊ូដង់នឹងជួយសម្រួលដល់បណ្តាបែបបទទាក់ទិនដល់ការបញ្ជូនសពជនជាតិចិននេះមកស្រុកវិញ ។

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣
លោក EMIL BOC បានសុំលាលែងកាលពីថ្ងៃទី៦ កុម្ភៈ ពីតំណែងនាយករដ្ឋមន្ត្រីរូម៉ានី ដោយលោកមានឈ្មោះក្នុងបញ្ជីមេដឹកនាំអឺរ៉ុប ជាច្រើនរូប ដែលត្រូវខ្ទាតចេញដោយសារតែនយោបាយស្តារសេដ្ឋកិច្ចរបស់ពួកគេ។ ក្រោយបាតុកម្មជាតិជាច្រើនសប្តាហ៍ប្រឆាំងនឹងការកែទម្រង់សេដ្ឋកិច្ចទាំងឡាយរបស់លោក EMIL BOC ប្រធានាធិបតីលោក TRAIAN BESESCU បានស្នើឱ្យប្រមុខភ្នាក់ងារស៊ើបការណ៍ក្រៅប្រទេសរូម៉ានី លោក MIHAI RAZVAN UNGUREANU បង្កើតរដ្ឋាភិបាលថ្មីមួយ ហើយស្នើឱ្យមានការបោះឆ្នោតសម្តែងការទុកចិត្តក្នុងសភា ។

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៤៥
កងទ័ពស៊ីរីកាលពីថ្ងៃទី៦ កុម្ភៈ បានធ្វើការវាយលុកថ្មីមួយទៀតលើទីក្រុងហូម ជាកន្លែងមានការបះបោរតវ៉ាខ្លាំង បណ្តាលឱ្យមនុស្សស្លាប់៤២នាក់ទៀត ហើយជាច្រើនសិបនាក់ត្រូវរបួស ខណៈដែលជម្លោះនៅស៊ីរីត្រូវជាប់គាំងមិនទាន់អាចដោះស្រាយទៅរួច ក្នុងផ្ទៃនៃសហគមន៍អន្តរជាតិ។ ការវាយលុកថ្មីដែលរបបស៊ីរីបានបដិសេធទៀតកើតមានមុនពេលចាប់ផ្តើមទស្សនកិច្ចនៅក្រុងដាម៉ាស់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយ ឡាវរ៉ូវ ដែលប្រទេសរបស់លោករួមជាមួយចិនបានប្រើវេតូប្រឆាំងនឹងដំណោះ ស្រាយមួយរបស់ អ.ស.ប ដែលថ្កោលទោសការបង្ក្រាបនៅស៊ីរី។

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣១
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចេញបញ្ជាកាលពីថ្ងៃទី៦ កុម្ភៈ ឱ្យផ្អឹបទុកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដាក់ក្រោមច្បាប់អាមេរិក ក្នុងនោះក៏រួមមានទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ ក្នុងក្របខណ្ឌនៃ ការគាបសង្កត់កាន់តែខ្លាំងឡើងរបស់អាមេរិក និងពួកសម្ព័ន្ធមិត្តលើអ៊ីរ៉ង់ ដោយសារកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ប្រទេសនេះ។

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៤
ទូរទស្សន៍ CNN រាយការណ៍កាលពីថ្ងៃទី៦ កុម្ភៈ ថា សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសស៊ីរី ហើយបានហៅបុគ្គលិកស្ថានទូតឱ្យវិលទៅស្រុកវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីវិកតូរីយ៉ា នូឡែន ក្នុងសេចក្តីប្រកាសមួយថ្លែងថា សហរដ្ឋអាមេរិកបានផ្អាកសកម្មភាពរបស់ស្ថានទូតយើងប្រចាំក្រុងដាម៉ាស់ ចាប់ពីថ្ងៃទី៦ កុម្ភៈ ទៅ ។ ឯកអគ្គរដ្ឋទូត លោក ROBERT FORD និងបុគ្គលិកអាមេរិកទាំងអស់ពេលនេះបានចាកចេញពីស៊ីរី។

ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៨
តុល្យការនៃជនរងគ្រោះដោយសារការរញ្ជួយដីខ្លាំងមួយកាលពីថ្ងៃទី៦ កុម្ភៈ នៅណឺហ្គ្រោសខាងកើត ជាខេត្តមួយនៃភាគកណ្តាលហ្វ៊ីលីពីនអ្នកស្លាប់ឡើងដល់៤៤នាក់ ។ នេះជាសេចក្តីរាយការណ៍របស់នាយទាហានម្នាក់នៃកងទ័ពហ្វ៊ីលីពីន។ ក្នុងសារលិខិតមួយច្បាប់បញ្ជូនដល់ក្រុមអ្នកកាសែត វរសេនីយ៍ឯកហ្វ្រាន់ស៊ីស្កូ ប៉ាទ្រីម៉ូនីញ៉ូ មេបញ្ជាការនៃកងពលតូចលេខ៣០២ កងទ័ពជើងគោកថ្លែងថា មនុស្ស២៩នាក់នៃភូមិផ្លាណាស់និងប្រជាជន១០នាក់នៃទីក្រុង GUI-HULNGAN បានត្រូវស្លាប់ក្នុងការបាក់ដីបណ្តាលមកពីការរញ្ជួយដីកម្លាំង៦,៧រីស្ទ័រ ដែលកើតមានកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៦ កុម្ភៈ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៩
អង្គការ PTA ជាអង្គការការពារសត្វមួយដែលមានឈ្មោះល្បីលើពិភពលោកដោយសារការថតរូបស្រីស្រាតទាំងឡាយដែលសុខចិត្តធ្វើបែបនេះដើម្បីការពារពួកសត្វ។ អង្គការនេះបានធ្វើសកម្មភាពតាមរយៈរូបភាពនៃស្ត្រីស្រាតស្អាតៗតវ៉ាងប្រឆាំងការធ្វើបាប និងសម្លាប់សត្វ ហើយនាពេលថ្មីៗនេះ ក្រុមនោះបានថតរូបស្រាតរបស់បណ្តាតារាទាំងឡាយ
ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៣៩
អាជ្ញាធររាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំង៦,៨រីស្ទ័រ កើតមានកាលពីថ្ងៃទី៦ កុម្ភៈ នៅភាគកណ្តាលហ្វ៊ីលីពីន បណ្តាលឱ្យមានភាពជ្រួលច្របល់ក្នុងចំណោមប្រជាជន ហើយមនុស្សម្នាក់ត្រូវស្លាប់។ យោងតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS ថា ការរញ្ជួយដីនេះកើតមានក្នុងជម្រៅ៤៦គីឡូម៉ែត្រ នាវេលាថ្ងៃត្រង់ម៉ោងក្នុងស្រុក។ ចំណុចកណ្តាលរបស់វាស្ថិតនៅក្រោមសមុទ្រនាចន្លោះកោះណឺហ្គ្រោស និងកោះសឺប៊ូ ចម្ងាយ៧០គីឡូម៉ែត្រខាងជើងទីក្រុង DURAGUETE កោះណឺហ្គ្រោស ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៣៤
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃទី៥ កុម្ភៈ ថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ៊ីស្រាអែល ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដោយគូសបញ្ជាក់ថា ដំណោះស្រាយការទូតចំពោះវិបត្តិបច្ចុប្បន្ននៅអាចទៅរួច ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC ក្នុងសេតវិមាន លោកអូបាម៉ា គូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលពិតជាមានការព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយវាយតម្លៃថា អ៊ីរ៉ង់ត្រូវពិនិត្យឡើងវិញនូវជំហររបស់ខ្លួនចំពោះរឿងនេះ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:១៦
ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ នៃចក្រភពអង់គ្លេសទ្រង់ប្រារព្ធធ្វើនាថ្ងៃទី៦ កុម្ភៈ នូវពិធីឡើងគ្រងរាជ្យគម្រប់៦០ឆ្នាំរបស់ព្រះអង្គខ្វះតែ៣ឆ្នាំទៀតដូចព្រះមហាក្សត្រីយានីវីកតូរីយ៉ា ដែលគ្រងរាជ្យរយៈពេល៦៣ឆ្នាំ។ ចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យជាប្រមុខកុំម៉ង់វែលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ១៩៥២ មក ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ បានឆ្លងកាត់ដំណាក់កាលអាក្រក់ និងល្អជាច្រើន

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៤១
អ្នកទទួលខុសត្រូវប៉ាឡេស្ទីនម្នាក់អះអាងកាលពីថ្ងៃទី៦ កុម្ភៈ ថា ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាមូដ អាប់បាស់ នឹងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយរហូតដល់ការបោះឆ្នោត ។ នេះបើតាមកិច្ចព្រមព្រៀងមួយរវាងចលនាហ្វាតាហ៍របស់លោក និងក្រុមហាម៉ាស់។ អ្នកទទួលខុសត្រូវរូបនេះ ដែលចូលរួមក្នុងកិច្ចប្រជុំអន្តរប៉ាឡេស្ទីននៅក្រុងដូហា បញ្ជាក់ថា ភាគីទាំង២បានព្រមព្រៀងគ្នាថា លោកប្រធានាធិបតីអាប់បាស់ នឹងដឹកនាំរដ្ឋាភិបាលស្រុះស្រួលជាតិមួយដែលរួមមានពួកអ្នកឯករាជ្យ និងពួកអ្នកបច្ចេកទេសទទួលបន្ទុកត្រួតពិនិត្យការបោះឆ្នោត។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៤៥
ប្រទេសចិនបានចេញផ្សាយកាលពីថ្ងៃទី៦ កុម្ភៈ នូវរូបផែនទីទាំងស្រុងនៃភពព្រះចន្ទ ព្រមទាំងរូបភាពទាំងឡាយនៃភពព្រះចន្ទដែលថតបានយ៉ាងច្បាស់ដោយយាន CHANG E-2 ជាយានទី២របស់ចិន ដែលហោះជុំវិញតារាវិថីជុំវិញភពព្រះចន្ទ។ នេះជាលើកដំបូងហើយលើពិភពលោកដែលគេទទួលបាន ហើយចេញផ្សាយរូបភាព១០០% នៃភពព្រះចន្ទជាមួយរូបភាពយ៉ាងច្បាស់បែបនេះ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:១១
ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍កាលពីថ្ងៃទី៥ កុម្ភៈ ថា ជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាផ្ទេរទាហានម៉ារីនអាមេរិក៤.៧០០នាក់ នៅ កោះអូគីណាវ៉ា ប្រទេសជប៉ុន មកកាន់កោះហ្គាមរបស់អាមេរិក។ ប្រទេសទាំង២ ធ្លាប់បានយល់ស្របគ្នាចាប់តាំងពីឆ្នាំ២០០៦ មកផ្ទេរទាហានម៉ារីនប្រមាណជា៨.០០០នាក់ទៅកាន់កោះហ្គាម ព្រមទាំងរើមូលដ្ឋានអាកាសចរណ៍អាមេរិកហ្វូតេនម៉ា នៅកោះអូគីណាវ៉ា ឆ្ពោះទៅកាន់តំបន់ពុំសូវមានមនុស្សច្រើន ហ៊ឺណូកូ ដែលស្ថិតនៅលើកោះអូគីណាវ៉ាដែរ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:០៣
ក្រសួងមហាផ្ទៃអេហ្ស៊ីបបានចេញបញ្ជាដល់មន្ទីរពេទ្យពន្ធនាគារតូរ៉ា ទីក្រុងគែររៀបចំសម្រាប់ទទួលអតីតប្រធានាធិបតី លោកហូស្នី មូបារ៉ាក់ ដែលមកទល់ពេលនេះកំពុងឃុំខ្លួន ក្នុងមន្ទីរពេទ្យយោធាមួយ ។ នេះជាការអះអាងរបស់មន្ត្រីអេហ្ស៊ីបម្នាក់កាលពីថ្ងៃទី៥ កុម្ភៈ។ ប្រសិនបើនោះជាការពិត ការផ្ទេរលោកមូបារ៉ាក់ ទៅកាន់ទីតាំងពន្ធនាគារនឹងជាសម្បទានមួយចំពោះពួកបាតុករ ដែលបរិហារចំពោះការឃុំគ្រង ពិសេសបំផុតដែលអតីតមេដឹកនាំអេហ្ស៊ីបរូបនេះទទួលបាន។
ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោកណាប៊ីល អាល់ អារ៉ាប៊ី ថ្លែងកាលពីថ្ងៃទី៥ កុម្ភៈ ថា សម្ព័ន្ធអារ៉ាប់នឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់វិបត្តិស៊ីរីទោះបីជាក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពុំអាចអនុម័តគម្រោងដំណោះស្រាយមួយស្តីពីស៊ីរីក៏ដោយ។ លោកអាល់អារ៉ាប៊ីយ៉ា និយាយថា ប្រការដែលការផ្តួចផ្តើមគំនិតរបស់សម្ព័ន្ធអារ៉ាប់ ពុំទទួលបានការអនុម័តនៅក្រុមប្រឹក្សាសន្តិសុខក៏ដោយ នោះពុំមានន័យថា ពុំមានការទ្រទ្រង់របស់អន្តរជាតិចំពោះការខិតខំប្រឹងប្រែងរបស់អារ៉ាប់ឡើយ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៤៥
ប្រទេសលីប៊ីចាប់ផ្តើមកាលពីថ្ងៃទី៥ កុម្ភៈ កាត់ទោសបណ្តាមនុស្សរបស់អតីតរបបលោកមូអាម៉ា កាដាហ្វី ខណៈដែលបណ្តាអង្គការសិទ្ធិមនុស្ស បរិហារពីការធ្វើទារុណកម្ម និងការធ្វើបាបពួកអ្នកទោសនៅក្នុងប្រទេស។ សវនាការលើកដំបូងត្រូវបានបើកធ្វើកាលពីថ្ងៃទី៥ កុម្ភៈ នៅតុលាការយោធាមួយនាទីក្រុងបេនហ្គាហ្ស៊ី ដើម្បីកាត់ទោសមនុស្ស៤១នាក់ ដែលទទួលការចោទប្រកាន់ថា រួមគំនិតប្រឆាំងបដិវត្តន៍លីប៊ី។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២២
អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ីរាយការណ៍ថា អគ្គិភ័យមួយបានកើតមានកាលពីថ្ងៃទី៥ កុម្ភៈ ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរក្រុងមូស្គូមួយដែលមានរេអាក់ទ័រនុយក្លេអ៊ែរចាស់មួយលែងដំណើរការអាយុកាល៦០ឆ្នាំមកហើយ។ ភ្លើងបានឆាបឆេះនៅផ្នែកក្រោមដីនៃមជ្ឈមណ្ឌលនេះដែលស្ថិតនៅភាគនិរតីរដ្ឋធានីរុស្ស៊ី តែពុំបណ្តាលឱ្យមានជនរងគ្រោះណាម្នាក់ឡើយ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៦
គ្រប់ប្រទេសអឺរ៉ុបទាំងអស់ រងការប៉ះពាល់ដោយរលកធាតុអាកាសត្រជាក់ខ្លាំង ដែលកើតមានចាប់តាំងពីច្រើនថ្ងៃមកហើយ បណ្តាលឱ្យមនុស្សស្លាប់៥នាក់នៅបារាំង។ មានសភាពខ្លាំងក្លាបំផុតនៅអឺរ៉ុបខាងកើត ធាតុអាកាសត្រជាក់ខ្លាំងបំផុត បណ្តាលឱ្យមនុស្សស្លាប់១៣១នាក់ នៅអ៊ុយក្រែន ដែលនៅទីនោះមនុស្សជិត២.០០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ សីតុណ្ហភាពធ្លាក់រហូតដល់២១អង្សាសេក្រោមសូន្យនាពេលថ្ងៃ និង៣០អង្សាសេក្រោមសូន្យនាពេលយប់ កាលពីថ្ងៃទី៣ មកទី៤ កុម្ភៈ ។

ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៩:៤៥

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:១៩
យោងទៅតាមប្រភពព័ត៌មានអេ ភី ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា ៖ លោកប្រធានាធិបតីហ្វ៊ីលីពីនអាគីបានសារភាពពីទំនាក់ទំនងស្នេហាលួចណាត់ជួបជាមួយពិធីកទូរទស្សន៍ជនជាតិកូរ៉េ បម្រើការក្នុងប្រទេសហ្វ៊ីលីពីន គឺនាងហ្គ្រេសលី ក្នុងអំឡុងពេលដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងQuezon នៅភាគខាងជើងនៃកោះ Luzon ប្រទេសហ្វ៊ីលីពីន ដើម្បីចាប់ផ្តើមរបៀបវារៈប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃពុធ ទី១ កុម្ភៈ ឆ្នាំ២០១២ ។

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣៩
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី៣ កុម្ភៈ ផ្សាយថា អាជ្ញាធរហ្វ៊ីលីពីន បានគូសបញ្ជាក់ថា លោកស៊ុលគីហ្វី ប៊ីនហៀ ជនជាតិម៉ាឡេស៊ី ដែលជាអ្នកដឹកនាំក្រុម JI និងជាអ្នកបង្កភេរវកម្មនៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលអាមេរិក ដាក់តម្លៃខ្លួន៥លានដុល្លារ បានស្លាប់ហើយនៅក្នុងព្រៃដ៏ជ្រៅនៅលើកោះហូឡូ ភាគខាងត្បូងប្រទេសហ្វ៊ីលីពីន តាមរយៈការវាយប្រហារលើផ្លូវអាកាសរបស់កងទ័ពហ្វ៊ីលីពីន ដែលទទួលការគាំទ្រពីអាមេរិក ។
ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៣២
រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់អឺរ៉ូ បានសន្ទនាតាមរយៈទូរស័ព្ទនៅថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចពិភាក្សា១២ម៉ោងក្នុងទីក្រុងអាថែន ហើយបរាជ័យក្នុងការឆ្លងកាត់ដំណោះស្រាយកញ្ចប់ជំនួយដល់ប្រទេសក្រិច។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិច។ លោក Evangelos Venizelos រដ្ឋមន្ត្រីក្រិចនិយាយថា កិច្ចប្រជុំលើកក្រោយលើបញ្ហាប្រទេសក្រិចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់អឺរ៉ូគ្រោងនៅថ្ងៃចន្ទនោះ បានលើកទៅថ្ងៃពុធវិញ។
ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:២៧
លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao និយាយនៅថ្ងៃសុក្រថា ប្រទេសចិនក៏គ្មានបំណងក្នុងការបង្កើនការទិញអឺរ៉ុបទេ ។ គាត់ថ្លែងបញ្ជាក់ពីការព្រួយបារម្ភទៅលើការបង្កើតការវិនិយោគរបស់ប្រទេសក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ូដែលជាប់ប្រាក់បំណុល ។ ប្រទេសចិនមានបំណងចូលរួមកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំងជាមួយវិបត្តិនាពេលបច្ចុប្បន្ន។ មនុស្សខ្លះនិយាយថា ចិនចង់ទិញទ្វីបអឺរ៉ុប។ នេះបើតាមលោកនាយករដ្ឋមន្ត្រីនិយាយក្នុងវេទិកាជំនួយក្នុងទីក្រុង Guangzhou ។

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១៨
ប្រភពយោធាមួយរបស់កូរ៉េខាងត្បូងឱ្យដឹងកាលពីថ្ងៃទី៥ កុម្ភៈ ថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នបានផលិតយន្តហោះប្រយុទ្ធគ្មានមនុស្សបើកយកគំរូពីយន្តហោះ គ្មានមនុស្សបើកទាំងឡាយរបស់អាមេរិកដែលទិញមកពីមជ្ឈិមបូព៌ា។ ប្រភពនេះគូសបញ្ជាក់ថា យន្តហោះនេះពិតណាស់ផលិតសម្រាប់គោលដៅវាយប្រហារកូរ៉េខាងត្បូង។ ប្រភពមិនបញ្ចេញឈ្មោះនេះនិយាយថា ប្រទេសកូរ៉េខាងជើងបានទិញនាពេលថ្មីៗនេះនូវយន្តហោះគ្មានមនុស្សបើកអាមេរិកធុន MQR-107D STREAKER ជាច្រើនគ្រឿងពីប្រទេសមួយនៅមជ្ឈិមបូព៌ា ប្រហែលជាស៊ីរី

ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៤៤
ប៉ូលិសបានកម្ទេចកាលពីថ្ងៃទី៤ កុម្ភៈ នូវផ្នែកមួយយ៉ាងធំនៃជំរំ ដែលកាន់កាប់ចាប់តាំងពីខែតុលាមក ដោយពួកបាតុករប្រឆាំងមូលធននិយមនៃចលនា OCCUPY WASHINGTON ក្នុងឱកាសនៃការបង្ហាញកម្លាំងមួយរបស់អាជ្ញាធរ ដើម្បីឱ្យពួកបាតុករគោរពបទបញ្ជាដែលហាមឃាត់ការដេកនៅក្នុងជំរំនេះ។ អ្នកនាំពាក្យរបស់ប៉ូលិស លោក DAVID SCHLOSSER គូសបញ្ជាក់ថា ប៉ូលិសបានចាប់ខ្លួនមនុស្ស៤នាក់ ដែលបដិសេធមិនគោរពបទបញ្ជា ហើយក្រាញតោងរូបចម្លាក់នៅកណ្តាលទីលានមួយ ។