ដោយ ៖ កោះឯករាជ្យ
ការដាក់ឱ្យមានប្រក្រតីកម្មខាងទំនាក់ទំនង ការទូតឡើងវិញរវាងថៃ និងកម្ពុជាក្នុងពេល ថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបត់នយោ បាយការទូតវិជ្ជមានថ្មីមួយដែលនឹងផ្ដល់ឱកាស ឱ្យប្រទេសទាំងពីរអាចនិយាយជាមួយគ្នាបាន ក្នុងក្របខណ្ឌទ្វេភាគី ខណៈពេលដែលបញ្ហា ព្រំដែនស្ថិតនៅដាច់ឆ្ងាយពីដំណោះស្រាយមួយ ច្បាស់លាស់នៅឡើយ អាស្រ័យដោយវិបត្ដិ នយោបាយផ្ទៃក្នុងរបស់ថៃមិនត្រូវបានបញ្ចប់ និងបញ្ហានយោបាយជាតិនិយមជ្រុលរបស់ថៃ >>[អានបន្ត]
បរិយាយថ្ងៃនេះ
ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កាលពីដើមសប្តាហ៍នេះ ទីចាត់ការកោះសន្តិភាពបានទទួលលិខិតមួយច្បាប់ពីមិត្តអ្នកអាន របស់ខ្លួន ។ លិខិតនេះមានចំណងជើងថា "គំនិតគួរពិចារណា" ដូច្នេះបញ្ហាជាតិនិយមរបស់ពលរដ្ឋខ្មែរមួយរូបនេះស័ក្តិសមណាស់ ក្នុងការបញ្ចេញមតិក្នុងមនសិការជាតិ ។ ខាងក្រោមនេះគឺជាខ្លឹមសារលិខិតរបស់អ្នកអានរបស់យើងដោយមិនចាំ បាច់ធ្វើអត្ថាធិប្បាយបន្ថែមឡើយ
ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
កម្ពុជាពិតជាដឹងយ៉ាងច្បាស់ថា ការទទូចចង់បានយន្តការទ្វេភាគី ក្នុងរឿងជំលោះព្រំដែនកម្ពុជា-ថៃ របស់ក្រុងបាកកនោះ គឺគ្រាន់តែជាឡប់ឡែក្នុងការបិទបាំងនូវភាពកម្សោយផ្នែកនយោបាយ និងការទូតរបស់អាប់ភីស៊ីត និងកាស៊ីត រួមទាំងក្រុមខ្លួនតែប៉ុណ្ណោះ ព្រោះថា ពួកគេបានឆ្លៀតយកបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ មកធ្វើជាល្បែងនយោបាយ ក្នុងការដុតកំដៅចលនាជាតិនិយម បញ្ឆេះបញ្ហាជ្រុលនិយមជាមួយប្រទេសជិតខាង ដូចជាកម្ពុជា
ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ខ្ញុំធ្លាប់បានអានសារព័ត៌របស់ថៃធំៗដូចជា ឌឹណេស្សិន និងបាងកកប៉ុស្ដិ៍តាំងពីឆ្នាំ១៩៨៥ ក៏ប៉ុន្ដែអ្វីដែលខ្ញុំបានចាប់អារម្មណ៍គឺទើបតែក្នុងចុងឆ្នាំ២០០៧ ប៉ុណ្ណោះ ដែលសារព័ត៌មានទាំងនេះ បានចាប់ផ្ដើមប្រើប្រាស់ពាក្យថា តំបន់ មានជម្លោះ តំបន់ត្រួតស៊ីគ្នា ហើយនៅដើមឆ្នាំ២០០៨ មានប្រើពាក្យស្នើសុំឱ្យមានការគ្រប់គ្រងរួមលើប្រាសាទព្រះវិហារ ខ្មែរ និងក្រោយមកទៀតស្នើសុំឱ្យមានការចុះបញ្ជីរួមគ្នា ។ រហូតមកដល់បច្ចុប្បន្ននេះ ពាក្យទាំងអស់ត្រូវ គេដឹងជាទូទៅថា
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
ចេតនាអាក្រក់របស់ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រ មកលើកម្ពុជាវាមិនមែនជាចរិតបុគ្គល ប៉ុន្មាននាក់នោះទេ តែជាចរិតពូជសាសន៍សៀមតែម្ដង ដែលដូនតាពួកគេបានចិញ្ចឹមចិត្ដឈ្លានពានប្រទេសជិតខាងខ្លួន ជាពិសេសប្រទេសកម្ពុជា រួចយកចរិតឈ្លានពាននេះហុចបន្ដឱ្យកូនចៅសៀមជំនាន់ក្រោយ ហើយពួកនេះកំពុងតែអនុវត្ដយ៉ាងសកម្ម ដែលមានក្រុមអាវលឿង ជាអ្នករៀបចំឆាកល្ខោនឱ្យអាប់ភីស៊ីតជាអ្នកឈ្លានពានទឹកដីខ្មែរ
ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
យោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័រ MCOT របស់ថៃជាភាសាអង់គ្លេសនៅថ្ងៃទី១៧ សីហា ឱ្យដឹងថា លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៧ សីហា នោះបានបដិសេធថា ថៃមិនបានបញ្ជូនលោកសូរិន ពិតសុវណ្ណ អគ្គលេខាធិការអាស៊ាន ឱ្យទៅកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាជំលោះដោយសារប្រាសាទព្រះវិហារជាមួយ កម្ពុជាទេ ។ លោកឧបនាយករដ្ឋមន្ត្រីថៃ ក៏បានបដិសេធផងដែរថា ថៃពុំមានជាប់ពាក់ព័ន្ធ

ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០១០
តាមរយៈការផ្សាយរបស់កាសែត "ឌឹណេស្សិន" របស់ថៃ នាថ្ងៃទី១១ ខែសីហា លោក អាប់ភីស៊ីត បានលើកឡើងថា ប្រទេសថៃចង់ឱ្យប្រជាជនកម្ពុជារើចេញពីតំបន់ត្រួតស៊ីគ្នា ជាតំបន់ដែលបានទាមទារដោយប្រទេសទាំងពីរនៅក្បែរប្រាសាទព្រះវិហារលើ ព្រំដែន ដែលវត្ដមានរបស់ប្រជាជនកម្ពុជា គឺផ្ទុយទៅនឹងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ។ អាប់ភីស៊ីតបានលើកឡើងថា បញ្ហាបានកើតឡើងដោយសារកម្ពុជាបានរំលោភចូលទៅក្នុង ទឹកដីថៃ
ថ្ងៃ ច័ន្ទ ទី ៩ ខែ សីហា ឆ្នាំ ២០១០
ទស្សនៈវិភាគ ៖ នាយករដ្ឋមន្ដ្រីសៀម អាប់ភីស៊ីត វេចាជីវ៉ា ពេលនេះឫកដូចឆ្មាចូលត្រឡោក ។ ឆ្មាវាចូល ត្រឡោកមិនរួច ប៉ុន្ដែក៏មិនព្រមដកក្បាលចេញ ព្រោះខ្មាសគេ ម្ល៉ោះហើយចេះតែរុលក្បាលចូលត្រឡោក ដើម្បីកុំឱ្យគេឃើញមុខសុទ្ធតែផេះ ដែលប្រឡាក់ពេលចូលលួចស៊ីត្រីអាំង ។ ការយល់សប្ដិទាំងថ្ងៃ ក្នុងការលើកឡើងដដែលៗ របស់ អាប់ភីស៊ីត ពីការទាមទារក្នុងការចូលរួមជាមួយប្រទេសកម្ពុជា ឱ្យចុះបញ្ជីរួមប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាការស្រមៃដែលមិនអាចក្លាយជាការពិត
ថ្ងៃ ពុធ ទី ៤ ខែ សីហា ឆ្នាំ ២០១០
នៅពេលថ្មីៗនេះ រដ្ឋបាលអាប់ភីស៊ីតបាន និងកំពុងផ្សព្វផ្សាយការភូតកុហករបស់ខ្លួន តាមបណ្ដាញសារព័ត៌មានក្នុងស្រុករបស់ខ្លួន ដើម្បីបោកប្រាស់ប្រជាជនថៃភាគច្រើន ដែលបានយល់ដឹងថា ប្រាសាទព្រះវិហារ និងតំបន់ ជុំវិញប្រាសាទស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយអ្វីដែលរដ្ឋបាលអាប់ភីស៊ីតកំពុងភូតកុហកកាន់តែខ្លាំង ដែលសាធារណជនជាតិថៃកំពុងមានចម្ងល់នោះថា គណៈប្រតិភូរបស់ខ្លួនបានជោគជ័យក្នុងការបញ្ចុះបញ្ចូលឱ្យ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកពន្យារពេលការពិចារណា ផែនការគ្រប់គ្រងប្រាសាទព្រះវិហារ
ថ្ងៃ ច័ន្ទ ទី ២ ខែ សីហា ឆ្នាំ ២០១០
ក្មេងអនាថា ក្មេងកំព្រា និងក្មេងរស់នៅក្នុង ត្រកូលក្រីក្រទុគត៌តោកយ៉ាកទាំងឡាយ ក្នុងរាជធានីភ្នំពេញកន្លងមកមានមុខរបរ ខ្លះដើរលួចឆក់ ព្រោះតែក្រីក្ររកអង្ករច្រកឆ្នាំងគ្មាន ខ្លះដើរសុំទានយ៉ាងអនាធិបតេយ្យ ទោះបីជាបែបណាធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីរស់នៅ ដោយខ្លួនឯង តែពិតណាស់ថា បានធ្វើឱ្យសង្គមអាប់អោន ។ ប៉ុន្ដែប្រមាណមួយឆ្នាំកន្លងមកនេះ ដោយសារការរិតបន្ដឹងផ្នែកសន្ដិសុខ និងការអប់រំ ជាទូទៅ ធ្វើឱ្យក្មេងអនាថា ក្មេងកំព្រា

ថ្ងៃ សុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១០
លើកណាក៏ដោយឱ្យតែទាក់ទងដល់បញ្ហាប្រាសាទព្រះវិហារ អ្នកនយោបាយ Machiavel និយម និងជាតិនិយមចង្អៀត ចង្អល់នៃនយោបាយប្រកាន់ស្ដាំបំផុតរបស់ថៃ តែងតែទូងស្គរប្រកូកប្រកាសរកការគាំទ្រពីពួកជាតិនិយមជ្រុល ដែល គេបានចាត់ទុកថាជាឧបករណ៍ដ៏ស័ក្ដិសិទ្ធិក្នុងការគាស់រំលើង គូប្រឆាំងរបស់ពួកគេ ។ មានការកត់សំគាល់ថា នៅពេលណាមានជម្លោះនយោបាយផ្ទៃក្នុងនៅបាងកក ពួកគេតែងតែចាត់បញ្ជូន Veera Sumkwangkit ដែលជា មនុស្សប្រភេទស្រមើស្រមៃវង្វេងវង្វាន់បែប Don Quichotte ក្នុងរឿងនិទានដ៏

ថ្ងៃ អាទិត្យ ទី ២៥ ខែ កក្កដា ឆ្នាំ ២០១០
នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងទាំងអស់គ្នានឹងបានដឹងពីការប្រកាសសាលក្រមកាត់ទោសកាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីសន្ដិសុខ ស-២១ ក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ និងក្លាយជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយ សំរាប់ជនរងគ្រោះ សំរាប់ប្រជាជនកម្ពុជា សំរាប់មនុស្សជាតិទាំងមូល ដែលបានរងគ្រោះដោយបទឧក្រិដ្ឋរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ ឌុចត្រូវបានចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្រោម ច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ
ថ្ងៃ ពុធ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១០
សព្វថ្ងៃនេះ ការផលិត និងបោះពុម្ពផ្សាយ ស្នាដៃនិពន្ធគ្រប់ប្រភេទហាក់មានកំណើន ឡើងជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅតាមបណ្ដាបណ្ណាគារ និងបញ្ជរលក់សៀវភៅនានាក្នុងរាជធានីភ្នំពេញប្រិយមិត្ដអ្នកអានអាច ប្រទះឃើញនូវរាល់ស្នាដៃនិពន្ធជា ច្រើនប្រភេទដូចជាផ្នែកនយោបាយ ច្បាប់ សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជា វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា និងរឿងប្រលោមលោក ។ល។ ក្នុងចំណោមស្នាដៃនិពន្ធទាំងនោះ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១០
មតិជាតិ និងអន្ដរជាតិនៅចាំបានច្បាស់ថា រឿងក្ដីប្រាសាទព្រះវិហារ ត្រូវបានតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ សំរេចឱ្យកម្ពុជាឈ្នះក្ដីកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២ ដែលគិតមកដល់ថ្ងៃទី១៥ មិថុនា ២០១០ មានរយៈពេល៤៨ឆ្នាំមកហើយ ។ សាលក្រមបានសំរេចថា ប្រាសាទព្រះវិហារស្ថិតក្នុងអធិបតេយ្យភាពដែនដីកម្ពុជា។ ប្រទេសថៃត្រូវដកកងកំលាំងទាំងអស់ ទាំងកងកំលាំងប្រដាប់អាវុធ ទាំងកងកំលាំងនគរបាល ទាំងអ្នកយាម និងឆ្មាំទាំងឡាយដែលប្រទេសថៃបានដាក់ក្នុងប្រាសាទនេះ ឬនៅក្នុងបរិវេណដែលស្ថិតក្នុងទឹកដីកម្ពុជា ។ ទន្ទឹមនេះប្រទេសថៃត្រូវតែប្រគល់ឱ្យប្រទេសកម្ពុជាវិញ នូវរាល់វត្ថុទាំងឡាយមានរូបចំលាក់ផ្ទាំងសិលាចារឹក បំណែកផ្សេងៗនៃប្រាសាទ រូបសំណាកធ្វើអំពីថ្មភក់ និងវត្ថុបុរាណមួយចំនួនដែលអាជ្ញាធរថៃយកចេញពីប្រាសាទ ឬតំបន់ប្រាសាទតាំងពីឆ្នាំ ១៩៥៤ ពេលដែលគេចូលកាន់កាប់ ។

ថ្ងៃ ពុធ ទី ១៩ ខែ ឧសភា ឆ្នាំ ២០១០
មើលឃើញជួរភ្នំដងរែកលាតសន្ធឹងខៀវ ស្រងាត់ពុះចែកព្រំដែននៃរាជាណាចក្រពីរ ដែលតែងតែមានអរិភាពនិងគ្នាតាំងពីយូរលង់ណាស់មកហើយ ធ្វើឱ្យដួងចិត្ដយើងនឹក ស្រណោះនូវវិសាលភាពដ៏ធំធេង និងថ្កុំថ្កើង រុងរឿងនៃរាជាណាចក្រខ្មែរដែលធ្លាប់តែមាន ភាពល្បីល្បាញគ្រប់គ្រងលើវិសាលភាពនៃជួរភ្នំនេះទាំងមូលដែលបុព្វបុរស ខ្មែរយើងបានបន្សល់ទុកឱ្យ ។ប្រាសាទព្រះវិហារដ៏ធំស្កឹមស្កៃដែលជា សាដៃអច្ឆរិយក្នុងលោក ត្រូវបានកសាងឡើង

ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១០
មិនមែនជារឿងចំឡែកណាស់ណានោះទេ បើគ្រាន់តែឃើញសត្វឆ្មាស៊ីបាយចានតែមួយជាមួយសត្វឆ្កែនោះ ជូនកាលក៏វាអាចដែរ ពិតទេ ? ហើយក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើល និងចំឡែកពេកនោះដែរ ដែលគេអាចភ្ជាប់ចំណង មេត្រីភាពជាគូស្វាមីភរិយានឹងគ្នា ដោយនិយាយភាសាផ្សេងគ្នា ឬកាន់សាសនាផ្សេងៗគ្នានោះ ។ អ្វីដែលចំឡែកនោះគឺថា មានគណបក្សបរាជ័យមួយនិងក្ដឹបគណបក្សដែលទើប នឹងញាស់មួយទៀត បានចែចង់ប្រឡោមស្នេហ៍
ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំ ២០១០
ទោះបីមិនបានបន់ស្រន់សុំទឹកភ្លៀងក៏គង់ នឹងមានភ្លៀងធ្លាក់ដែរ ព្រោះមេឃស្រទំក្នុងរដូវវស្សា ទោះខិតខំបិទបាំងកាយដោយពាក់អាវភ្លៀងផង ទទូរឆត្រផងក៏គង់នឹងទទឹកខ្លះៗ មិនខាន ព្រោះដើរកាត់ភ្លៀង ។ កីឡាករ ជំរើសជាតិដ៏ល្បាញល្បី ទោះជាប្រឹងប្រែង លេងបាល់បានល្អយ៉ាងណា ក៏គង់មានអ្នកមិនធ្លាប់ជាន់តារាងបាល់ខ្លះបន្ទោសថា ទាត់បាល់ខុសបច្ចេកទេសយ៉ាងនេះយ៉ាងនោះ ឬក៏ថា លេងមិនបានល្អជាដើម ។ ចុះជំហានគីង្គក់

ថ្ងៃ សុក្រ ទី ៧ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ពីរបបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) រាជធានីភ្នំពេញមានការកែប្រែមុខមាត់ជាបណ្ដើរៗ ដោយឆ្លងកាត់របបគ្រប់គ្រងសាធារណរដ្ឋប្រជាមានិតកម្ពុជា ការកសាងប្រទេសក៏ដូចជាការកសាងរាជធានីភ្នំពេញពីបាតដៃទទេ យើងខ្វះសព្វខ្វះគ្រប់ ទាំងធនធានមនុស្ស ទាំងឧបករណ៍សំភារ ។ ពេលនោះយើងប្រកាន់យករបបសេដ្ឋកិច្ចផែនការ ការកសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ
ថ្ងៃ ច័ន្ទ ទី ២៦ ខែ មេសា ឆ្នាំ ២០១០
ពិតជាចំឡែកខ្លាំងណាស់ដែលអ្នកនិពន្ធ រឿងឆ្មា និងកណ្ដុរ បានសរសេររឿងដោយឱ្យ តួអង្គសត្វឆ្មា ដែលជាសត្វរហ័សរហួនឆ្លាត វាងវៃ និងមានអំណាចបំផុត បើប្រៀបធៀប ទៅនឹងសត្វកណ្ដុរ បែរជាទទួលរងគ្រោះស្ទើរ ស្លាប់ស្ទើររស់ ដោយល្បិចល្បងកំប៉ិចកំប៉ុក របស់សត្វកណ្ដុរដ៏តូចនោះទៅវិញ ។ តើធម្មជាតិពិតរបស់សត្វទាំងពីរអាចទេ! ដែលកណ្ដុរហ៊ានលលេងនឹងឆ្មា? ដាច់ខាតគឺមិនហ៊ានឡើយ បើដូច្នេះតើហេតុអ្វីបានជាអ្នកនិពន្ធ

ថ្ងៃ អាទិត្យ ទី ១៨ ខែ មេសា ឆ្នាំ ២០១០
ខេត្ដកំពង់ឆ្នាំង ៖ ស្ថិតក្នុងទឹកមុខស្លេកស្លាំង សក់ក្បាលស្ដើង ស្បែកស្ងួត បញ្ជាក់ថា ជាមនុស្សពុំសូវមានសុខភាពល្អ ឯមុខមាត់ដូចទៅនឹងអ្នកកំប្លែងម្នាក់ គឺនាយ “ចយ” ប៉ុន្ដែយុវជនម្នាក់នេះ គឺចម្លែកអត់ទឹកមិនបានបើខ្វះទឹកត្រឹមតែ១ម៉ោងច្បាស់ជា ត្រូវប្រកាច់មិនខាន ។

ថ្ងៃ អាទិត្យ ទី ១១ ខែ មេសា ឆ្នាំ ២០១០
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជាតិកម្ពុជាយើង គេហទំព័រកោះសន្ដិភាព បានសំរេចផ្អាកការផ្សាយរបស់ខ្លួនចំនួន៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ទី១៧ ខែដដែល ។ លោកអ្នកអានជាទីមេត្រីនឹងមានគេហទំព័រកោះសន្ដិភាព មើលជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃអាទិត្យ ទី១៨ មេសា តរៀងទៅ ។ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខាលនេះ ក្នុងនាមអភិបាល សារព័ត៌មានកោះសន្ដិភាព សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ថ្វាយ និងជូនចំពោះសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាដែលជាប្រិយមិត្ដអ្នកអានកោះសន្ដិភាពទាំងក្នុង និងក្រៅប្រទេស សូមប្រកបទៅដោយពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
សូមប្រសិទ្ធពរជ័យជាថ្មីទៀត ជូនចំពោះ អគ្គនាយក គ្រប់គ្រងក្រុមហ៊ុននានា ដែលជាដៃគូផ្សាយពាណិជ្ជកម្មរបស់កោះសន្ដិភាព សូមឆ្នាំថ្មី ប្រកបមុខរបរមានការអភិវឌ្ឍន៍រីកចំរើនថ្មីធំៗ មិនចេះរាំងស្ទះ សំរេចការងារមុខរបរទូទៅបានជោគជ័យ និងប្រកបទៅដោយសុខភាព ល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សំរេចបានតាមបំណងប្រាថ្នារៀងៗខ្លូន ។ សូមអរគុណ
ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០
របត់ថ្មីនៃការកែសម្រួលនិងរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន រវាងកងកម្លាំងរបស់ ជាតិជាមួយស្ថាប័ននានា ពិសេសជាមួយវិស័យឯកជន គឺជាកត្ដារួមចំណែកដ៏សំខាន់ ដើម្បីបើកច្រកដល់មជ្ឈដ្ឋានជាតិទូទៅ បានចូលរួមជួយលើកទឹកចិត្ដដល់វីរៈយុទ្ធជនខ្មែរនៅសមរភូមិមុខឱ្យ មានទំនុកចិត្ដ និងភាពកក់ក្ដៅពីសមរភូមិក្រោយ ក្នុងការទប់ទល់ប្រឆាំងនឹងក្រុមថៃឈ្លានពានតាមបណ្ដោយព្រំដែន កម្ពុជាភាគខាងលិច
ថ្ងៃ អង្គារ ទី ៩ ខែ មិនា ឆ្នាំ ២០១០
ប្រាសាទព្រះវិហារជាកេរមរតកនិងជាសម្បត្ដិវប្បធម៌ដ៏មានតំលៃរបស់ ខ្មែរ និងជាសម្បត្ដិបេតិកភណ្ឌរបស់ពិភពលោក ។ ប្រាសាទព្រះវិហារចាប់ផ្ដើមសាងសង់ពីសតវត្សទី១១រួចរាល់ជាស្ថារពនៅ ដើមសតវត្សទី១២ស្ថិតនៅលើកំពូលភ្នំដងរែកនាភាគពាយ័ព្យនៃប្រទេស កម្ពុជាសព្វថ្ងៃ ។ ការសាងសាង់ប្រាសាទនេះគឺដើម្បីគោរពថ្វាយដល់ព្រះអាទិទេពនិងជាការ បង្ហាញពីមហិទ្ធិឫទ្ធអំណាចនិងភាពរុងរឿងនៃចក្រភពខ្មែរនាសម័យនោះ
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១០
៖ ទីបំផុត អ្វីដែលវានឹងអាចកើតឡើងក៏នឹងកើតឡើងដោយចៀសមិនផុត ដូចជាការលើកទ័ពរបស់សៀមចូលឈ្លាន ក្នុងតំបន់ជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរកាលពីជាង១ឆ្នាំកន្លង មកនេះ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីប្រាសាទ ព្រះវិហាររបស់ខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅ ក្រុងកេបិច ប្រទេសកាណាដា។ ចេតនាឈ្លានពានបាន បង្ហាញយ៉ាងច្បាស់ ដោយសារតែសៀមបានប្រកាន់យកផែនទីដែលគូសជាឯកតោភាគី ហើយ
ថ្ងៃ ច័ន្ទ ទី ១ ខែ កុម្ភៈ ឆ្នាំ ២០១០
គិតមកដល់ចុងខែមករា ឆ្នាំ២០១០នេះ អាឡេវសង្កេតឃើញថាមានចំនួនបីលើកមក ហើយនូវពិធីកិនបំផ្លាញរណារយន្ដជាច្រើន*ពាន់គ្រឿង ហើយបើគិតជាប្រាក់ដុល្លារវិញក៏ មិនតិចជាងសិបម៉ឺនដុល្លារដែរ ដែលគេដឹងថា សមត្ថកិច្ចបានរឹបអូសពីជនខិលខូចលួចកាប់ ព្រៃឈើខ្មែរ ។នៅពេលដែលអាឡេវឃើញសកម្មភាព កិនបំផ្លាញរណារយន្ដទាំងនោះជាបន្ដបន្ទាប់ មក ក៏ចេះតែនឹកគិតទាំងមិនយល់ថា តើការ កិនបំផ្លាញសំភារទាំងនេះអាចការពារព្រៃ ឈើមិនឱ្យរលាយដូចសព្វថ្ងៃនេះបានដែរទេ? នរណាក៏ដឹងដែរថា ព្រៃឈើខ្មែរដែលចេះតែ ហិនហោចទៅៗ គឺដោយសារតែអប្រសិទ្ធភាព នៃការអនុវត្ដន៍ច្បាប់ និងអប្រសិទ្ធភាពនៃការ គ្រប់គ្រងនេះឯង