
(ប្រុសកោះ)
យុវជននេប៉ាល់ម្នាក់ដែលនឹងមានអាយុ១៨ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ មានកំពស់ត្រឹមតែ២២អុីញប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថា ជាបុរសទាប ហើយតូចបំផុតនៅលើពិភពលោក ។ យុវជនរូបនេះឈ្មោះ Khagenda Thapa Magar កាលពីពេលថ្មីៗកន្លងមក ត្រូវបាននាំទៅដើរលំហែកាយនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គេ ។
ក្នុងការបង្ហាញខ្លួនក្នុងទីក្រុងញូវយ៉កនោះ Khagendra បានទៅលំហែកាយនៅទីលាន Times Squares ទទួលបានការចាប់ >>[អានបន្ត]
ស្រាវជ្រាវ..

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០
កូនភ្លោះស្យាម ឬកូនភ្លោះជាប់គ្នាដែលបង្ហាញក្នុងពេលនេះ មានអាយុ១សប្តាហ៍ កំពុងដេកលើគ្រែក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងជីណាន តំបន់សានទុង ប្រទេសចិន ។ បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការពិភាក្សាគ្នារិះរក វិធីសាស្ត្រវះកាត់បំបែកខ្លួនចេញពីគ្នា ។

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តាអ្នកជិះកង់ជាច្រើននាក់បានធ្វើដំណើរទៅទីក្រុងហ្វ៊ីឡា ដេលហ្វីយ៉ា កាលពីថ្ងៃអាទិត្យសបា្តហ៍កន្លងមក ដើម្បីចូលរួមស្រាតជិះកង់ដែលជាការរៀបចំឡើងលើកទី២ក្នុង ទីក្រុងនេះ ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមក មានការ រៀបចំពិធីជិះកង់ស្រាតនៅតាមទីក្រុងផ្សេងៗ នៅទូទាំងសាកលលោកដើម្បីចូលរួមបំផុសចលនាជួយគ្នាការពារអាកាសធាតុ និងបង្ហាញឱ្យឃើញពីការជិះកង់ដ៏សុវត្ថិភាព ។ កាលពីរដូវក្តៅឆ្នាំមុន ក្រុងហ្វ៊ីឡាដេលហ្វ៊ីយ៉ាបានរៀបចំពិធី ស្រាតជិះកង់ជាលើកដំបូងដោយមានអ្នកចូលរួមស្រាតសំលៀក បំពាក់ជាង៧០០នាក់ ដើម្បី ឃោសនាផ្សព្វផ្សាយពីសុវត្ថិភាពជាច្រើនដូចជាសន្តិភាពនៅលើសាកលលោក និងដើម្បីជួយជីវិតប្រជាជនទូទៅ ។

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០
Tomy ដែលជាក្រុមហ៊ុនផលិតរបស់ក្មេងលេងនាំមុខគេមួយរបស់ប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងមកបានបង្ហាញកាមេរ៉ាឌីជីថលប្រភេទ 3D សំរាប់ក្មេងដែលទើបមានតែមួយគត់នៅលើពិភពលោក ។ ក្រុមហ៊ុន Tomy ទើបផលិតបានកាមេរ៉ាឌីជីថលប្រភេទ 3D កាលពីប៉ុន្មានថ្ងៃកន្លងមក ដែលកាមេរ៉ាទើបផលិតនេះ អាចថតរូបភាពជាមួយអង្គចងចាំ SD ។ កាមេរ៉ា សំរាប់ក្មេងទំនើបនេះនឹងមានដាក់លក់នៅដើមឆ្នាំក្រោយនេះ

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០
សហគមន៍មនុស្សសក់ក្រហមបានចូលរួមប្រារព្ធពិធីបុណ្យប្រពៃណី «មនុស្សសក់ក្រហម» នៅទីក្រុងប្រេដា ភាគខាងត្បូងប្រទេសហុល្លង់ កាលពីថ្ងៃអាទិត្យ ទី៥ កញ្ញា កន្លងមក ។ ប្រជាជនទូទៅដែលមានសក់ក្រហមបានចូលរួមប្រារព្ធពិធីបុណ្យនេះអស់ រយៈពេល៥ឆ្នាំ មកហើយ គិតទាំងឆ្នាំនេះ ដែលអ្នកចូលរួមត្រូវស្លៀកពាក់ឈុតពណ៌ស និងមានសក់ក្រហមពីធម្មជាតិ ។

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០
ស្ត្រីវ័យចំណាស់ជនជាតិកូរ៉េខាងត្បូងម្នាក់នេះបានធ្វើឱ្យមនុស្ស ផងទាំងឡាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគាត់បានប្រលងជាប់ការរៀនបើកបររថយន្តក្រោយពីប្រលងធ្លាក់ ៩៥៩លើកមកហើយ ។ ស្ត្រីរូបនេះឈ្មោះ Chasa-Soon អាយុ៦៩ឆ្នាំ បានជាប់ការរៀនបើកបររថយន្តកាលពីពេលថ្មីៗកន្លងមក ហើយក្រោយពីគាត់ក្លាយជាមនុស្សល្បីល្បាញម្នាក់នៅក្នុងប្រទេស កូរ៉េខាងត្បូង ។

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០
បុរសជនជាតិកូឡុំប៊ីម្នាក់អាយុ២៤ឆ្នាំ ចូលចិត្តរាំ ហើយស្រមៃចង់ធ្វើដំណើរទៅឆ្ងាយៗ និងចង់បានរថយន្តធុនមែរសឺដែសមួយគ្រឿង មានកំពស់ត្រឹមតែ៧០សង្ទីែម៉ត្រប៉ុណ្ណោះ ។ បុរសនេះមានឈ្មោះថា EDWARD NINO HER-NANDEZ ជាបុរសតូចជាងគេបំផុតនៃពិភពលោក ។ កំពស់របស់គេត្រូវបានទទួលស្គាល់ដោយសៀវភៅឯតទគ្គកម្ម GUINNESS ទទួលស្គាល់ជាផ្លូវការរួចហើយថា ជាមនុស្សតូចល្អិតជាងគេបំផុតនៃពិភពលោក បន្ទាប់ពីមរណភាពកាលពីថ្ងៃទី១១ មីនា កន្លងមកនេះរបស់បុរសជនជាតិចិន ឈ្មោះហ៊ី ពីញពីញ (HE PINGPING) ដែលមានកំពង់៧៤សង្ទីម៉ែត្រ ។

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០
-ប្តីប្រពន្ធដែលជក់បារី អាចមានបញ្ហាបន្តពូជ ជាងប្តីប្រពន្ធដែលមិនជក់បារី
-ការជក់បារីធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ
-ការជក់បារីអាចធ្វើឱ្យខូចសរសៃឈាមនៅក្នុងភ្នែក ធ្វើឱ្យភ្នែកក្រហម និងរមាស់ ។
-អ្នកជក់បារីមានការប្រឈមខ្ពស់នឹងការកើតជំងឺភ្នែកឡើងបាយ ។
-ការជក់បារីធ្វើឱ្យធ្មេញ និងអញ្ចាញធ្មេញខ្មៅ ។
-ការ ជក់បារីបង្កើនការប្រឈមនឹងការកើតជំងឺអញ្ចាញធ្មេញ ដែលបណ្តាលឱ្យហើមអញ្ចាញធ្មេញ ខ្យល់ដង្ហើមមិនល្អ និងការបាក់ធ្មេញ ។
-ការជក់បារីបណ្តាលឱ្យមានជាតិអាស៊ីតនៅក្នុងមាត់ ដែលអាចបណ្តាលឱ្យមានដំបៅក្រពះ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
១-មិនលាងសំអាតផ្ទៃមុខ ៖ នេះជាបញ្ហាដ៏ចម្បងមួយរបស់ស្ត្រីដែលរមែងអះអាងថា ងងុយគេង ទើបមិនលាងសំអាតផ្ទៃមុខឱ្យបានស្អាត ។ ឥរិយាបថបែបនេះ រមែងធ្វើឱ្យស្ត្រីកើតមុនលើផ្ទៃមុខ និងជាំមុខ ។
២-មិនចូលចិត្តដេក ៖ ទង្វើបែបនេះប្រឈមមុខនឹងការឆ្លងមេរោគ និងអាចធ្វើឱ្យពិការភ្នែកបាន ។
៣-មិនព្រមទំពារអាហារឱ្យម៉ដ្ឋ ៖ ការមានឥរិយាបថប្រភេទនេះ នឹងបណ្តាលឱ្យមានជំងឺក្រពះ និងពោះវៀនដ៏ធ្ងន់ធ្ងរ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកមុខរបស់មនុស្សអាចបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនបាន ដូច្នេះលោកអ្នកអាចកត់សំគាល់ស្ថានភាពទឹកមុខបានយ៉ាងងាយស្រួលដូច ជា៖
-ចូលចិត្តបង្ហាញទឹកមុខកំប្លុកកំប្លែង៖ បង្ហាញថា ជាមនុស្សពូកែលេងសើច សប្បាយរីករាយ និងជាមនុស្សមានសម្ព័ន្ធភាពដ៏ល្អ ។ ក្រៅពីនេះ ក៏ជាប្រភេទមនុស្សសំបូរមិត្តភក្តិ ក្លាហាន មិនខ្លាចក្រែងអ្នកណាម្នាក់រួមទាំងមានការជឿ ជាក់លើខ្លួនឯងខ្ពស់ ។
-ឆ្លុះកញ្ចក់ចូលចិត្តញញឹមដាក់ខ្លួនឯង៖ លក្ខណៈប្រភេទនេះ បង្ហាញឱ្យឃើញថា ជាមនុស្សមានទឹកចិត្តល្អប្រពៃ ចូលចិត្តជួយឧបត្ថម្ភដល់អ្នកជិតខាង ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកជាភេសជ្ជៈម៉្យាងដែលគ្មានកាឡូរី ប៉ុន្តែការពិសាទឹកក៏អាចធ្វើឱ្យឆ្អែតបានដែរ។ ដូច្នេះបើពិសាទឹកនៅមុនពេលទទួលទានអាហារទើបជួយសំរកទំងន់បាន។ អ្នកសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកប្រទះឃើញថា ការគ្រប់គ្រងលើរបបអាហារអាចបន្ថយទំងន់បានចំនួន៧គីឡូក្រាម ប្រសិនបើពិសាទឹក២កែវនៅមុនពេលទទួលទានអាហារទាំង៣ពេល។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រថយន្ត Hummer ទំនើបមួយប្រភេទសំរាប់ជួលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានដាក់ បង្ហាញជាសាធារណៈក្នុងពិធីតាំងពិព័រណ៍សំភារសំរាប់ពិធីរៀបអាពាហ៍ ពិពាហ៍ដែលរៀបចំឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ កញ្ញា កន្លងមក ។ រថយន្ត Hummer ទំនើបនេះចូលរួមបង្ហាញដោយតារាម៉ូដែលស្រស់ស្អាត ។ តាមសេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត Hummer នេះនឹងដាក់ជួលក្នុងតំលៃ៦.០០០យន់

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០
បុរសជនជាតិចិនម្នាក់ ដែលទទួលបានភាពល្បីល្បាញដោយសារការហែលទឹកទាំងដៃទាំង២ និងជើងទាំង២ត្រូវចងយ៉ាងជាប់ កាលពីពេលថ្មីៗកន្លងមក បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនម្តងទៀត ដោយឱ្យគេចងដៃ និងជើង ហើយចុះហែលទឹកទន្លេ Qinhuai ដែលជាទន្លេធំបំផុតនៅក្នុងទីក្រុងណានជីង ខេត្តយ៉ាងស៊ូ ភាគខាងជើងប្រទេសចិន ។

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តាអ្នកវិទ្យាសាស្ត្រមកពីអង្គការមូលនិធិស្រាវជ្រាវជំងឺ មហារីកពិភពលោក WCRF បាននិយាយថា សកម្មភាពសមល្មមណាមួយដែលអាចធ្វើឱ្យបេះដូងដើរញាប់ជាងធម្មតា ពិតជាមានផលល្អដល់សុខភាព ពិសេសជួយទប់ស្កាត់ជំងឺមហារីកបាន ។ បណ្តាអ្នកជំនាញបានអះអាងថា ជំងឺមហារីកដោះ និងពោះវៀនប្រហែល១ម៉ឺនករណីក្នុងមួយឆ្នាំៗនៅចក្រភពអង់គ្លេសអាច នឹងត្រូវបានទប់ស្កាត់ ប្រសិនបើគេធ្វើការហាត់ប្រាណដោយដើរញាប់ ។ យោងតាមទិន្នន័យដែលបានលើកឡើងថា ការហាត់ប្រាណជាមធ្យម៤៥នាទី ក្នុងមួយថ្ងៃអាចជួយទប់ស្កាត់ជំងឺមហារីកដោះដល់ទៅជាង៥ពាន់ ករណី ។ លើសពីនេះការហាត់ប្រាណក៏អាចជួយទប់ស្កាត់ការធាត់ដុះពោះដែល ជាផ្នែកមួយនាំឱ្យកើតជំងឺមហារីកផងដែរ ។

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ពន្ធនាគារសំរាប់ស្ត្រីនៅក្នុងទីក្រុងហ្សេងហ្សូ ខេត្តហ៊ឺណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃទី២ កញ្ញា បានរៀបចំធ្វើពិធីបង្ហាញម៉ូដសំលៀកបំពាក់មានលក្ខណៈបរិស្ថានដែលច្នៃ ពីស្លឹកឈើ ផ្កា និងរបស់របរផ្សេងៗ សំរាប់ស្ត្រីអ្នកទោស ។ តាមអ្នករៀបចំម្នាក់និយាយឱ្យដឹងថា ក្នុងពិធីបង្ហាញម៉ូដសំលៀកបំពាក់នេះចូលរួមដោយស្ត្រីអ្នកទោស១២០ នាក់ ដោយដើរបង្ហាញម៉ូដសំលៀកបំពាក់យ៉ាងចំលែកគួរឱ្យចាប់អារម្មណ៍នៅ ចំពោះមុខអ្នកចូលរួមក្នុងចំនួនច្រើនកុះករ

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ប៉ាណាសូនិក ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកនាំមុខគេមួយរបស់ប្រទេស ជប៉ុន កាលពីពេលថ្មីៗកន្លងមកបានដាក់បង្ហាញកុំព្យូទ័រ Laptop ទំនើបមួយប្រភេទមិនជ្រាបទឹក ដែលជាស្នាដៃផលិតលើកចុងក្រោយ របស់ខ្លួន ។ ក្នុងរូបភាពគឺបង្ហាញពីនារីជាតារាម៉ូដែលម្នាក់បានយកទឹកចាក់លើ កុំព្យូទ័រ Laptop ដ៏ទំនើបនេះដែលដាក់ក្នុងទូរកញ្ចក់មួយនៅពេលដាក់បង្ហាញ ។ កុំព្យូទ័រ Laptop CF-31 នេះមិនជ្រាបទឹកឡើយ ទោះបីជាដាក់ត្រាំក្នុងទឹកក៏ដោយ

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
នារីឥណ្ឌាម្នាក់ពុំមានការរារែកឡើយក្នុងការឱ្យកូនគោមួយក្បាល ដែលពេលនេះមានអាយុ៥០ថ្ងៃបៅដោះនាង ហើយការធ្វើបែបនេះគឺដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះសត្វ ។ នាងស៊ូធី និយាយថា នាងស្រលាញ់សត្វ ហេតុដូច្នេះហើយបានជានាងពុំខ្លាចឡើយក្នុងការឱ្យកូនគោមួយក្បាល បៅដោះនាង ហើយការឱ្យកូនគោនេះបៅដោះមានរវាងពី៣ទៅ៤ដងក្នុងមួយថ្ងៃ

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
សត្វខ្លាឃ្មុំសំដែងមួយក្បាលដែលចិញ្ចឹមនៅក្នុងសួនសត្វមួយក្នុង ខេត្តសានទុងភាគខាងជើង ប្រទេសចិន ពេលនេះបានក្លាយជាសត្វមានប្រជាប្រិយភាពបំផុត ដោយចេះឈរថតជាមួយអ្នកទេសចរក្នុងលក្ខណៈគួរឱ្យចាប់អារម្មណ៍ដូច ក្នុងរូបភាពដែលលោកអ្នកបានឃើញនេះ ។ ខ្លាឃ្មុំនេះឈ្មោះធានធាន ជាខ្លាឃ្មុំសំដែងដូចជាជិះកង់ ឬដើរដោយប្រើជើងក្រោយ២ តាមរបាដែកជាដើម

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
ការជក់បារី ផ្តល់ផលវិបាកពីរយ៉ាងដល់សុខភាពគឺ ៖
-ទីមួយ អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន ។
-ទីពីរ ការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។
ការញៀននីកូទីន
ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារី ថែមទៀត ។ មិនតែប៉ុណ្ណោះ នីកូទីនធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ការមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួន និងការមានអារម្មណ៍មិនល្អនៅពេលគ្មានវានោះ ធ្វើឱ្យមានការពិបាកយ៉ាងខ្លាំងក្នុងការជំនះការញៀនបារីនេះ ។ ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ក្នុងចំណោមការញៀនសារធាតុផ្សេងៗទៀត ដែលពិបាកផ្តាច់ ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទំរង់ទាំងអស់សុទ្ធតែបណ្តាលឱ្យ មាននីកូទីនក្នុងបរិមាណខុសៗគ្នា ជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូល ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមក ការញៀននឹងកើតឡើង ។ បរិមាណ ចំនួនដង និងល្បឿននៃការជ្រាបរបស់នីកូទីន ហាក់ដូចជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយឥទ្ធិពលនៃការញៀនដែល បានកើតឡើង ។ ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំង ។ នៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីហើយ នោះគេនឹងត្រូវតែបន្តជក់បារី ដើម្បីទទួលនូវអ្វីដែលការជក់នោះបានផ្តល់ សំរាប់បំពេញតំរូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេ ។

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
មុននេះមានព័ត៌មានផ្សាយរួចហើយអំពីក្មេងស្រីជនជាតិប្រេស៊ីលម្នាក់ អាយុទើបតែ១៤ឆ្នាំ តែ មានកំពស់ដល់ទៅ២,០៦ម៉ែត្រឯណោះ ។ ឥឡូវនេះរូបភាពក្មេងស្រីនេះត្រូវបានគេថតបានពេលនាងទៅលេងមាត់ សមុទ្រជាមួយប្អូនៗស្រីនាង និងមិត្តម្នាក់ទៀត ។ នាងអេលីសានី ស៊ីលវ៉ា បានទៅលេងនាពេលថ្មីៗនេះ នៅកន្លែងកំសាន្តមាត់សមុទ្រប្រាហ្គានសា ប្រទេសប្រេស៊ីល

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
បុរសអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់បានចំណាយប្រាក់ដល់ទៅ១៥.០០០ផោន ដើម្បីទិញតុក្កតាមួយប្រភេទមានលក្ខណៈដូចមនុស្សស្រី ។ បុរសរូបនេះមានអាយុ៥០ឆ្នាំ បានចំណាយប្រាក់ដ៏ច្រើនដើម្បីឱ្យគេផលិតតុក្កតាជាមនុស្សស្រីដូច អតីតស្រីស្នេហ៍របស់លោក ក្រោយពីលោកត្រូវនារីនោះបោះបង់ចោល ។ បុរសអភ័ព្វស្នេហ៍រូបនេះនិយាយថា រូបលោកសុខចិត្តចំណាយប្រាក់យ៉ាងច្រើន ដើម្បីឱ្យគេផលិតចម្លាក់មនុស្សស្រីដែលមានលក្ខណៈដូចអតីតមិត្ត ស្រីរបស់លោក ប៉ុន្តែធ្វើយ៉ាងណាឱ្យដើមទ្រូងធំជាងដើមទ្រូងអតីតមិត្តស្រីរបស់លោក
ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
បណ្តាញអ៊ីនធើរណេតស៊ីរី SYRIA NEWS រាយការណ៍ថា បុរសស៊ីរីដែលមានវ័យចំណាស់ជាងគេបំផុត លោកតាអូស្មាន អាម៉ាដ បានទទួលមរណភាពហើយកាលពីថ្ងៃទី៣០ សីហាក្នុងជន្មាយុ១២៥ឆ្នាំ ។ លោកតាអាម៉ាដ កើតក្នុងឆ្នាំ១៨៨៥ ក្នុងភូមិអាល់សាអាឌីយ៉ាហ៍ ហើយគាត់ទទួលមរណភាពនៅហាសាកាចំងាយ៦០០គីឡូម៉ែត្រ ភាគឦសានក្រុងដាម៉ាស់ ដោយគាត់មានកូន និងចៅដល់ទៅ១៨៧នាក់ ។

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
សារ៉ាយសមុទ្រជាប្រភេទអាហារម្យ៉ាងមានគុណប្រយោជន៍ដល់រាងកាយ និងជួយធ្វើឱ្យមានសុខភាពល្អប្រសើរផងដែរ ។ ខាងក្រោមនេះជាប្រភេទសារធាតុនីមួយៗដែលមាននៅក្នុងបន្លែសារ៉ាយ សមុទ្រ ៖
-សារធាតុ «អាយអូឌីន» ៖ ជាធម្មតាមនុស្សមានតំរូវការ «អាយអូឌីន» ប្រហែលពី០,១-០,៣មីល្លីក្រាម ក្នុងមួយថ្ងៃ ។ តាមការស្រាវជ្រាវបញ្ជាក់ថា ការទទួលទានសារ៉ាយសមុទ្រដែលមានបន្ទះស្តើងទំហំ២សង្ទីម៉ែត្រ ៤ជ្រុង នឹងជួយបំរុងដល់តំរូវការនៃរាងកាយក្នុង១ថ្ងៃ និងជួយការពារជំងឺពក.កបាន ។

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
ការទទួលទានបន្លែ និងផ្លែឈើរមែងធ្វើឱ្យមានសុខភាពល្អដល់រាងកាយ ។ ជាធម្មតា បន្លែនិងផ្លែឈើរួមទាំងធញ្ញជាតិផ្សេងៗតែងតែមានវីតាមីន និងសារធាតុជួយទំនុកបំរុងសុខភាព ជាក់ស្តែងសំរាប់ល្ង.ស និងល្ងខ្មៅក៏ មានប្រយោជន៍ជួយដល់សារពាង្គកាយរបស់មនុស្សយើងដែរដូចជា៖

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
-មិនគួរលាងរថយន្តក្នុងខណៈពេលម៉ាស៊ីនកំពុងក្តៅ ព្រោះអាចធ្វើឱ្យគ្រឿងបន្លាស់របស់ម៉ាស៊ីនកាន់តែមានកំដៅខ្លាំង ធ្វើឱ្យមានបំរែបំរួលសីតុណ្ហភាពភ្លាមៗ អាចបង្កឱ្យមានការខាតបង់ ។
-ទឹកដែលមានកំលាំងបុកខ្ពស់ អាចបង្កឱ្យខូចខាតដល់ពណ៌របស់រថយន្ត ជាពិសេសរថយន្តចាស់ ដោយពណ៌នៅតាមបរិវេណជ្រុងផ្សេងៗនឹងជ្រុះ ឬរបេះចេញយ៉ាងងា