
ដោយ ៖ សាម៉ន
ទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី៥-៧ កញ្ញា ២០១០ ៖ ថ្ងៃនេះសហគ្រិនផ្តៅកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលបានដាក់ តាំងបង្ហាញផលិតផលផ្តៅរបស់ខ្លួនដល់មហាជនដែលជាអ្នកជំនួញ ឬអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មដទៃទៀតប្រមាណជាង ៤៥.០០០នាក់ មកពីទូទាំងសាកលលោកដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរ ជាតិស្ពូហ្គា គោលបំណងដើម្បីបង្អួត និងផ្សព្វផ្សាយអំពីផលិតផលផ្តៅកម្ពុជាទៅដល់ទីផ្សារអឺរ៉ុប។ នេះគឺជាលើកដំបូងបង្អស់ហើយដែលផលិតផលផ្តៅកម្ពុជារួមមាន កៅអី ទំរ ឬទ្រនាប់សំរាប់ដាក់វត្ថុកញ្ជើ និងល្អី ត្រូវបានដាក់បង្ហាញក្នុងពិធីពិព័រណ៍អន្តរជាតិមួយនេះដែលប្រជុំ សុទ្ធតែផលិតផល និងសំភារកីឡា សំភារបោះជំរំកំសាន្ត សំភារសំរាប់សួនច្បារជាច្រើនប្រភេទ។ ពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះជាទ្វារទៅកាន់ទីផ្សារ អន្តរជាតិ។ >>[អានបន្ត]
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បានជួបប្រទះនូវព្យុះនៃវិបត្តិសាកលនាពេលកន្លងមក ធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានរាំងស្ទះនូវការចុះបញ្ជី ។ ប៉ុន្តែមកដល់រយៈពេល៧ខែដើមឆ្នាំ២០១០ នេះ ក្រុមហ៊ុនដែលបានចុះបញ្ជី រួចកើនឡើងជាង២០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន ។ យោងតាមតួលេខរបស់ប្រធាននាយកដ្ឋាន ស្ថិតិនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនដែលបានចុះបញ្ជីរួចក្នុងរយៈពេល៧ខែដំបូង

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
ខេត្តកំពត ៖ យោងតាមការឱ្យដឹងរបស់មន្ត្រីសហភាពអឺរ៉ុប(EU) បញ្ជាក់ថា ម្រេចខ្មែរ ខេត្តកំពតកំពុងមានទីផ្សារធំនៅបណ្តាប្រទេសអឺរ៉ុប ខណៈពេលដែលអតិថិជនទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពល្អបំផុត បើប្រៀបធៀបម្រេចដែលដាំនៅកន្លែងផ្សេង និងប្រទេសដទៃទៀត។ ទន្ទឹមនោះសហគមន៍ដំណាំម្រេចនៅខេត្តកំពតក៏កំពុងទទួលបាននូវការ គាំទ្រទាំងផ្នែកបច្ចេកទេស សំភារ និងមូលនិធិពីសហភាពអឺរ៉ុបផងដែរ។

ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០១៥ ត្រូវផលិតស្រូវអោយបានច្រើនជាង៤លានតោន ក្នុងនោះបរិមាណអង្ករសំរាប់នាំចេញសំរេចអោយបានជាង១លានតោន និងធ្វើអោយអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បែបនេះ
ថ្ងៃ ពុធ ទី ១១ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការអនុវត្ដការងារទេសចរណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១០ បានប្រារឰធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពី ថ្ងៃទី៩ សីហា ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងមានការ ចូលរួមដោយតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្ដរជាតិ សហគមន៍ទេសចរណ៍ និងផ្នែកឯកជនយ៉ាងច្រើនកុះករ ។ លោកថោង ខុន បានថ្លែងថា កិច្ចប្រជុំលើកនេះ ធ្វើឡើងដើម្បីបូកសរុប និងឆ្លុះបញ្ចាំងពីលទ្ធផលការងារដែលសំរេចបានក្នុង

ថ្ងៃ សុក្រ ទី ៦ ខែ សីហា ឆ្នាំ ២០១០
“ជេណេរ៉លម៉ូធ័រ” GM បានឱ្យដឹងកាលពីថ្ងៃទី៣ សីហា ថា អត្រាលក់រថយន្ដក្នុងខែ កក្កដា នៅប្រទេសចិន បានកើនឡើងដល់ទៅ ២២,២5 ខណៈពេលអត្រាលក់រថយន្ដប្រចាំខែរបស់ក្រុមហ៊ុនគូប្រជែង “ហ្វ័ត” (FORD) ថយចុះ៦,៣5 ។ក្រុមហ៊ុនផលិតរថយន្ដ GM បានបញ្ជាក់ថា កាលពីខែកក្កដា កន្លងមក GM និងក្រុមហ៊ុន រួមវិនិយោគក្នុងប្រទេសចិន លក់រថយន្ដបាន ចំនួន១៧៦.៦៤៥គ្រឿង និងចាប់តាំងពីអំឡុង ខែមករា ដល់ខែកក្កដា គឺមានការលក់រថយន្ដ ជាសរុបបានចំនួន១,៣៩លានគ្រឿង កើនឡើងដល់ទៅ៤៤,៥5 នៅក្នុងអំឡុងពេលដូចគ្នានៃ ឆ្នាំ២០០៩ ។ សំរាប់ក្រុមហ៊ុនផលិតរថយន្ដ Ford របស់អាមេរិកឱ្យដឹងថា កាលពី ខែកក្កដា កន្លងមក អាចលក់រថយន្ដបាន ១៨.២៥៥គ្រឿង ថយចុះពីការលក់នៅក្នុងខែ ដូចគ្នា កាលពីឆ្នាំកន្លងមក មានចំនួន១៩.៤៨៦ គ្រឿង ។

ថ្ងៃ សុក្រ ទី ៦ ខែ សីហា ឆ្នាំ ២០១០
លោកអ៊ី ហ្គាំង ទេសាភិបាលរងនៃធនាគារប្រជាមានិតចិនបានបង្ហើបឱ្យដឹងថា ចិនបាននាំមុខជប៉ុនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅ លើសាកលលោក និងមាននិន្នាការនាំមុខសហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់ទី១ នៅលើសាកលលោកក្នុងឆ្នាំ២០២៥។
ថ្ងៃ ច័ន្ទ ទី ២៦ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដបន្ទាយមានជ័យ ៖ ការនាំទំនិញចេញចូលតាមច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតដែលស្ថិតក្នុង ខេត្ដបន្ទាយមានជ័យជាប់ព្រំដែនថៃមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្នុង រយៈពេល៦ខែដើមឆ្នាំ២០១០នេះ ។ យោងតាមស្ថិតិរបស់មន្ដ្រីប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតឱ្យ ដឹងកាលពីថ្ងៃទី២៤ ខែកក្កដា ថាក្នុងឆមាសទី១នៃឆ្នាំ២០១០ នេះ ទំនិញនាំចូលតាមច្រកប៉ោយប៉ែតពីប្រទេសថៃ មានចំនួន៤៩១.៧១៩តោន ហើយទំនិញនាំចេញពីកម្ពុជាទៅប្រទេស
ថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានធ្វើការប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ កក្កដា ថា ការងើបឡើងវិញដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅអាស៊ីខាង កើតដល់ពេលដែលត្រូវដកចេញនូវគោល
នយោបាយ សង្គ្រោះ និងធានាបាននូវការងើប ឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងទំរង់ជាអក្សរ V ។ សំរាប់ប្រទេសកម្ពុជាក្នុងរបាយការណ៍របស់ ADB បានឱ្យដឹងថា ចំនួនអ្នកទេសចរ និងការនាំចេញសំលៀកបំពាក់រំពឹងថា
ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ អង្គការអភិវឌ្ឍន៍អន្ដរជាតិអុកស្វាមអាមេរិក កោតសរសើរព្រឹទ្ធសភាអាមេរិក ដែលបានតំរូវឱ្យការប្រកាសចំណាយរបស់ក្រុមហ៊ុនរ៉ែ ប្រេង និងឧស្ម័នទៅឱ្យរដ្ឋាភិបាលនានា នៅលើពិភពលោក ជាកាតព្វកិច្ចផ្លូវច្បាប់ ។ យោងតាមច្បាប់នេះ ក្រុមហ៊ុនធំៗដែលធ្វើពាណិជ្ជកម្ម ក្នុងទីផ្សារភាគហ៊ុនអាមេរិក រាប់បញ្ចូលទាំង ក្រុមហ៊ុនមួយចំនួន ដែលកំពុងធ្វើអាជីវកម្មលើវិស័យរ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជាត្រូវប្រកាសចំនួនទឹកប្រាក់ដែល

ថ្ងៃ អាទិត្យ ទី ១១ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្ថានទូតហ្វ៉ីលីពីន បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋហ្វ៉ីលីពីន និងក្រុមប្រឹក្សាជំនួញហ្វ៉ីលីពីន-កម្ពុជារៀបចំពិធី ចុះហត្ថលេខាស្ដីពីការភ្ជាប់ចំណងមិត្ដភាព ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាជំនួញហ្វ៉ីលីពីន-កម្ពុជា ។ ពិធីចុះហត្ថលេខានោះធ្វើឡើង កាលពីថ្ងៃទី៩ កក្កដា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ រវាងលោកឧកញ៉ា គិត ម៉េង ប្រធាន

ថ្ងៃ អង្គារ ទី ៦ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី៥ កក្កដា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការតភ្ជាប់បណ្ដាញខ្សែកាបអុបទិករវាង ទូរគមនាគមន៍កម្ពុជា និងសហគ្រាសទូរ គមនាគមន៍ឡាវ ក្នុងក្របខណ្ឌគំរោង បណ្ដាញព័ត៌មានកំរិតខ្ពស់នៃមហាអនុតំបន់មេគង្គ។ ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកសូរ ឃុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Khammouane Xomsihapanya
ថ្ងៃ សុក្រ ទី ២ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបានសហការ ជាមួយសមាគមសេដ្ឋកិច្ចកម្ពុជា រៀបចំបើកសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃវិបត្ដិសេដ្ឋកិច្ច ទៅលើជនក្រីក្រ និងគោលនយោបាយឆ្លើយតបជាយុទ្ធសាស្ដ្រ កាលពីថ្ងៃទី១ កក្កដា នៅសណ្ឋាគារអ៊ីមភើរៀ ដោយមានសិក្ខាកាម ចូលរួមចំនួនជាង១០០នាក់ មកពីបណ្ដាអង្គការជាដៃគូ និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀត។ លោកឈិត សំអាត នាយកប្រតិបត្ដិវេទិកានៃ

ថ្ងៃ សុក្រ ទី ២ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដកំពង់ឆ្នាំង ៖ ក្នុងកាយវិការដើរក្រឡឹងជុំវិញបង្គោលមួយដែលមានកំពស់ប្រមាណជិត១ ម៉ែត្រហើយដៃស្ដាំកាន់បន្ទះឈើតូចមួយវាយទៅលើដីឥដ្ឋដែលមាន លក្ខណៈជាចង្ក្រាន និងទប់ដោយដៃឆ្វេងម្ខាងទៀតនោះ យុវនារីដែលមានទឹកមុខស្រស់ស្រាយ និងញើសពេញថ្ងាសបាននិយាយមកកាន់ភ្នាក់ងារកោះសន្ដិភាពថា “អង្គុយលេងពូ! អាណែតយកទឹកឱ្យពូពិសាផង” ។

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសដំឡើងប្រាក់ខែអប្បបរមាចំនួន៥ដុល្លារ ដល់កម្មករបន្ថែមទៀត ព្រមទាំងបញ្ចូលប្រាក់ឧបត្ថម្ភជីវភាពចំនួន៦ដុល្លារផងដែរ ទៅក្នុងប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិតផ្នែកកាត់ដេរសំលៀកបំពាក់ និងស្បែកជើងគ្រប់ៗគ្នា ។ ការដំឡើងប្រាក់ខែរបស់កម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើង ត្រូវបានធ្វើឡើងទៅតាមកាលៈទេសៈនៃស្ថានភាពសេដ្ឋកិច្ច ដើម្បីយឹតយោងនឹងអតិផរណាទំនិញផ្សេងៗ
ថ្ងៃ សុក្រ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសព័ត៌មានថ្ងៃទី២៤ មិថុនា គំរោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា អង្គការពលកម្មអន្ដរជាតិ (ILO) បានចេញផ្សាយនូវរបាយការណ៍ សំយោគទី២៤ ស្ដីពីលក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរកម្ពុជា ដែលបានវាយតំលៃលើការ អនុលោមទៅតាមច្បាប់ស្ដីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្ដរជាតិ នៅក្នុងរោងចក្រកាត់ដេរនាំចេញ ។ របាយការណ៍នេះ ឆ្លុះបញ្ចាំងពីទិន្នន័យនៃការអនុលោមតាម

ថ្ងៃ ច័ន្ទ ទី ៧ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះសីហនុ ៖ បើទោះបីជាវិបត្ដិ សេដ្ឋកិច្ចពិភពលោកនៅពុំទាន់បញ្ចប់យ៉ាង ណាក្ដី ហើយមានសេចក្ដីរាយការណ៍ជាបន្ដ បន្ទាប់ឱ្យដឹងថា បណ្ដារោងចក្រ សហគ្រាស មួយចំនួនត្រូវបានបិទទ្វារ កម្មករពុំមានការ ងារធ្វើក្ដី នៅខេត្ដព្រះសីហនុ ឧស្សាហកម្ម កាត់ដេរបែរជាកើនឡើងគួរឱ្យកត់សំគាល់ បើគិតក្នុងរយៈពេល៣ខែចុងក្រោយក្នុងឆ្នាំ ២០១០នេះ ។ នេះជាការអះអាងបញ្ជាក់ របស់លោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ

ថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ វេទិកាសហប្រតិបត្ដិការអភិវឌ្ឍន៍កម្ពុជាលើកទី៣ បានបញ្ចប់ ហើយកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ដោយមន្ដ្រីកម្ពុជានិយាយថា ជាជោគជ័យសំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា ខណៈពេលទទួលបានជំនួយ១.១០០លានដុល្លារ សំរាប់ឆ្នាំ ២០១០ ពីប្រទេសផ្ដល់ជំនួយ ក្នុងនោះប្រទេសជប៉ុន គឺជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេ។ លោក គាត ឈុន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងវេទិកា

ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះសីហនុ ៖ ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការហោះហើរទាំងការតភ្ជាប់ខាងក្រៅនៃអាស៊ាន ទាំងមូល និងការតភ្ជាប់ផ្ទៃក្នុងពីខេត្ដសៀមរាប តំបន់វប្បធម៌ដ៏ល្បីល្បាញទៅកាន់តំបន់ឆ្នេរខេត្ដព្រះសីហនុ។ ក្ដីស្រមៃនេះបានក្លាយជាការពិត ហើយ គឺក្រោយពីបង្កើតឱ្យមានអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ រួចមក ពេលនេះការហោះហើរត្រូវបានចាប់ផ្ដើម ។

ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដស្ទឹងត្រែង ៖ នៅប្រទេសកម្ពុជាយើងមានសណ្ឋានដីខ្ពង់រាប និងមានសីតុណ្ហភាពក្ដៅ ហើយសើម ដែលអំណោយផលដល់ ការងារកសិកម្មដាំដុះនៅគ្រប់បណ្ដាខេត្ដនានាទូទាំងប្រទេស ហើយខេត្ដនីមួយៗនិយមដាំដំណាំហូបផ្លែផ្សេងៗគ្នា ដូចជា នៅខេត្ដកំពត មានចំការទុរេន, ខេត្ដកំពង់ចាម មានចំការដំណាំផ្លែឈើគ្រប់មុខ ដូចជា ទុរេន សាវម៉ាវ មង្ឃុត ចេក ស្វាយ ខ្នុរ ជាដើម ។ រីឯនៅខេត្ដស្ទឹងត្រែងវិញ ក្រៅពីល្បីថា ណែមត្រី មានរសជាតិឆ្ងាញ់នោះ ក៏សំបូរទៅដោយដំណាំម្នាស់ដែលមានផ្លែធំៗ ហើយមានរសជាតិផ្អែមឆ្ងាញ់ផងដែរ ។

ថ្ងៃ អាទិត្យ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១០
វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើគម្រោងផ្សារភ្ជាប់វិស័យមីក្រូហិរញ្ញវត្ថុទៅនឹងវិស័យសហគ្រាសខ្នាត តូច និងមធ្យមជំរុញអភិវឌ្ឍន៍កសិផលមានសណ្ដែកសៀង កៅស៊ូ ពោត ល្ង នៅឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលអនុវត្ដដោយធនាគារអភិវឌ្ឍន៍ជនបទ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពី
ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNSCAP) ដែលផ្សព្វផ្សាយនៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១០ នៅស្នាក់ការនៃទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមការប្រមើលមើលសំរាប់ ឆ្នាំ២០១០ បរិយាកាសសេដ្ឋកិច្ចពិភពលោក ត្រូវបានកែលំអ ហើយកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាមានការកើនឡើង៤%
ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ប្រទេសដែលជាហត្ថលេខីលើកិច្ចព្រមព្រៀងក្រុងដាកា ប្រទេសសេណាហ្គាល កាលពីឆ្នាំ២០០០ ដែលប្ដេជ្ញារួមគ្នាធានាសំរេចឱ្យបានដល់ឆ្នាំ២០១៥ អំពីផែនការអប់រំសំរាប់ទាំងអស់គ្នា រហូតមកទល់នឹងពេលនេះលទ្ធផលសំរេចបានធំធេងណាស់ ដែលបានធ្វើឱ្យកុមារក្រៅសាលាចំនួន ៤០លាននាក់ក្នុងពិភពលោកបានចូលសាលារៀន ។
ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា អស់លោកធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី បើអស់លោកវាយ តំលៃមិនត្រូវគ្នាផង តើអស់លោកប្រាប់យើង ខ្ញុំថាម៉េចទៅ...? គ្រាន់តែប៉ុន្មានសបា្ដហ៍កន្លង ទៅ ខាងធនាគារអភិវឌ្ឍន៍អាស៊ីឆ្លើយថា កំណើន៤,៥% ដល់ធនាគារពិភពលោក ឆ្លើយថា៤,៨% ។ កាលពីឆ្នាំកន្លងទៅថា កម្ពុជា ដក២,៧% ខ្លះថា ដក២%
ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៧ មេសា គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO) បានចេញផ្សាយលទ្ធផលនៃការសិក្សានៅកម្រិតសហគ្រាសលើផលប៉ះពាល់នៃ វិបត្ដិសេដ្ឋកិច្ចជាសាកលមកលើវិស័យកាត់ដេរ ។ ការអង្កេតលើរោងចក្រនាំចេញចំនួន៥៦ និងរោងចក្រមិននាំចេញចំនួន១០ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីផលប៉ះពាល់ នៃឱនភាពសេដ្ឋកិច្ចមកលើមនុស្សសហគ្រាស និងវិស័យកាត់ដេរ