
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ កូនឈើចំនួន៥០០ដើមត្រូវបានក្រុមហ៊ុនរថយន្ត Ford នាំយកទៅដាំនៅរមណីយដ្ឋានអំពែភ្នំក្នុងទិវាថែរក្សាបរិស្ថាន ជាសាកលរបស់ក្រុមហ៊ុនខ្លួន ដែលពិធីដាំកូនឈើនោះត្រូវបានគេរៀបចំធ្វើឡើងនៅរមណីយដ្ឋានអំពែ ភ្នំកាលពីថ្ងៃទី៥ កញ្ញា ក្រោមអធិបតីភាពលោករស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។ កូនឈើទាំងនោះមានដូចជាឈើបេង១០០ដើម ម៉ៃសាក់១០០ដើម គីនីន១៥០ដើម លឿងរាជ១០០ដើម និងអង្កាញ់៥០ដើម >>[អានបន្ត]
បរិស្ថាន

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តតាកែវ ៖ មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនៅពេលឃើញសួនច្បារ៤កន្លែង ត្រូវបានរៀបចំកែលំអកាន់តែមានសោភ័ណភាព ដើម្បីឱ្យប្រជាពលរដ្ឋមកកំសាន្ត និងបានហាត់ប្រាណដើម្បីសុខភាព ។ លោកគាំ សុខុម នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តបានប្រាប់កោះសន្តិភាពឱ្យ ដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី បេន អភិបាលខេត្តតាកែវ យើងបានរៀបចំកែលំអ

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០
ខេត្ដសៀមរាប ៖ មានការរិះគន់ពីមហាជនមួយចំនួនថា រថយន្ដតូចធំដឹកដី និងខ្សាច់ ដែលមិនប្រើបច្ចេកទេសគ្របឱ្យបានត្រឹមត្រូវ កំពុងតែទាញទំលាក់ក្រុងទេសចរណ៍សៀមរាប- អង្គរឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងស្ថិតក្នុងសភាព ហុយទ្រលោមធ្វើឱ្យជះឥទ្ធិពលមិនល្អដល់ វិស័យទេសចរណ៍ជាតិ ។ លោកថោង ខុន រដ្ធមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រតិកម្មកាលពីល្ងាចថ្ងៃទី២១ សីហា ថាសំរាមលែងជាបញ្ហាចំបងសំរាប់ក្រុងទេសចរណ៍

ថ្ងៃ សុក្រ ទី ១៣ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ អាជ្ញាធរទន្លេសាបកាលពីថ្ងៃទី១១ សីហា បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្ដបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី “វិធានការការពារតំបន់ជុំវិញ បឹងទន្លេសាប” ក្រោមអធិបតីភាពលោកឧប នាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ មន្ដ្រីជាន់ខ្ពស់សំខាន់ៗបានផ្ដល់បទអន្ដរាគមន៍ក្នុងកិច្ច ប្រជុំនេះមាន លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម

ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០១០
ខេត្តព្រះសីហនុ ៖ សមិទ្ធផលជាច្រើនបាននិងកំពុងរីកដុះដាលនៅគ្រប់ទីកន្លែងគួរឱ្យចាប់ អារម្មណ៍នៅលើទឹកដីទេសចរណ៍មាត់សមុទ្រនៃខេត្តព្រះសីហនុ ។ អាងចំរោះទឹកស្អាតដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថី២ធ្នូ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១១ សីហា ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត ស្បោង សារ៉ាត់

ថ្ងៃ ច័ន្ទ ទី ៩ ខែ សីហា ឆ្នាំ ២០១០
ខេត្ដឧត្ដរមានជ័យ ៖ ក្រុមហ៊ុនសួនសាន្ដ បានធ្វើការដេញថ្លៃប្រមូលផលអនុផលព្រៃ គុបចំនួន២.៦០០ហិកតា ក្នុងរយៈពេល១ឆ្នាំ ដែលស្ថិតនៅក្នុងភូមិត្រញំងតាវ ឃុំត្រញំងតាវ ស្រុកអន្លង់វែង ត្រូវបានរៀបចំបើកការដ្ឋាន ដោយស្របច្បាប់ តាមច្បាប់អនុញ្ញាតលេខ ០៤៩/០៦ ល.ក.ក.ស.ក ចុះថ្ងៃទី៣ សីហា របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលិខិតអនុញ្ញាតចូលព្រៃ ដើម្បីដំណើរការរៀបចំព្រៃគុបលេខ១៦៦ រ.ព.ក.ក.ព ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០០៦ របស់រដ្ឋបាលព្រៃឈើ
ថ្ងៃ អាទិត្យ ទី ៨ ខែ សីហា ឆ្នាំ ២០១០
ខេត្ដកំពង់ឆ្នាំង ៖ “ហ៊ឹង” គឺជាល្បែងម្យ៉ាងដែលក្មេងៗចូលចិត្ដលេងនៅពេលទំនេរ ។ ល្បែងមួយនេះគេឃើញក្មេងៗលេងនៅតាមវាលស្រែដែលពួកគេមើលគោ ក្របី បណ្ដើរលេងហ៊ឹងបណ្ដើរ ។ ល្បែងនេះមិនមានភ្នាល់ដាក់លុយកាក់អ្វីនោះទេ គ្រាន់តែសំរាប់អ្នកដែលចាញ់ គឺត្រូវបានអ្នកឈ្នះដាក់ ទណ្ឌកម្មឱ្យស្រែកហ៊ឹង ហើយរត់សំដៅទីតែប៉ុណ្ណោះ ប៉ុន្ដែហាមមិនឱ្យដាច់សម្លេងហ៊ឹងនោះទេ ។ បើសិនដាច់សម្លេងហ៊ឹងត្រឹមណា នោះអ្នកឈ្នះត្រូវយកកូនហ៊ឹងវ៉ៃបន្ដពីកន្លែងដែលដាច់ត្រឡប់ទៅ ក្រោយវិញ និងឱ្យអ្នកចាញ់ស្រែកហ៊ឹងរត់បន្ដទៀតរហូតដល់ទី ទើបការលេងត្រូវបញ្ចប់មួយក្ដារ ហើយការលេងនឹងចាប់ផ្ដើមជាថ្មីម្ដងទៀត ។ ល្បែងមួយនេះ ត្រូវបានចាស់ៗជំនាន់ដើម និយាយថា បើស្រុកណាសម្បូរក្មេងៗលេង ហ៊ឹងច្រើន ស្រុកនោះនឹងជួបគ្រោះរាំងស្ងួត គ្មានភ្លៀង ប្រជាពលរដ្ឋស្រុកនោះនឹងដាច់បាយជាក់ជាពុំខាន ។

ថ្ងៃ សុក្រ ទី ៦ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលរង ហែម ដារិទ្ធិ បានប្រមូលកំលាំងអាជ្ញាធរសង្កាត់ទាំង១៥របស់ខណ្ឌ ចុះដាំដើមឈើអមប្រឡាយស្ថានីយបូមទឹកទំនប់កប់ស្រូវ ទៅតាមផែនការរបស់សាលា រាជធានីភ្នំពេញដាក់ចុះ ។ ពិធីដាំដើមឈើនោះ បានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី៥ សីហា ឆ្នាំ ២០១០ តាមបណ្ដោយប្រឡាយស្ថានីយបូមទឹកទំនប់កប់ស្រូវ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ អញ្ជើញចូលរួមនាឱកាសនោះដែរ

ថ្ងៃ សុក្រ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដសៀមរាប ៖ មន្ដ្រីរដ្ឋបាលព្រៃឈើ ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គំរោងការលក់កាបូនបានមកពីវិស័យព្រៃឈើទៅឱ្យបណ្ដាក្រុមហ៊ុន ដែលបំពុលបរិស្ថាននានាក្នុងប្រទេសអភិវឌ្ឍន៍អាចនឹងចាប់ផ្ដើមដំណើរការ នៅចុងឆ្នាំនេះឬឆ្នាំ២០១១ខាងមុខ ។ ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា លោកឆេង គឹមស៊ុន បានមានប្រសាសន៍ប្រាប់កាល ពីវេលាម៉ោង១១និង៤៧នាទី ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១០ថា យើងសង្ឃឹមថា នៅចុងឆ្នាំនេះ
ថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ នៅសាលប្រជុំរួមរបស់សាលាខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី ២១ កក្កដា ឆ្នាំ២០១០ លោកគួច ចំរើន អភិបាលខណ្ឌបានដឹកនាំអង្គប្រជុំដោយផ្ដោតលើការដាក់បទបញ្ជាតឹងរ៉ឹង ដល់ភ្នាក់ងារផាកពិន័យក្នុងការផាកពិន័យបុគ្គលដែលបោះ សំរាមចោលលើទីធ្លាសាធារណៈ និងតំបន់ហាមឃាត់ផ្សេងៗគ្មានសណ្ដាប់ធ្នាប់ ។ កិច្ចប្រជុំនោះមានការចូលរួមពីតំណាង មកពីបណ្ដាផ្សារនានាទូទាំងខណ្ឌមានជ័យ និងលោកចៅសង្កាត់ទាំង៨នៅទូ

ថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដកំពង់ឆ្នាំង ៖ យោងតាមសំណើសុំ ជួលដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅចំណុចចុងកោះ ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ស្ថានីយប្រេងឥន្ធនៈមួយ នឹងត្រូវសាងសង់លើមាត់ច្រាំងទន្លេផ្សារក្រោមដែលត្រូវដឹកដីចាក់ បំពេញ ព្រោះទីតាំងនោះតូចចង្អៀតដែលកត្ដានេះធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ចរាចរផ្លូវទឹកជាដើម ដែលគួរតែក្រសួងពាក់ព័ន្ធពិនិត្យឱ្យបាន ច្បាស់មុនការសាងសង់មកដល់ ។ តាមឯកសារសំណើរបស់លោកយឹម យូអ៊ី អាយុ៤០ឆ្នាំ

ថ្ងៃ អាទិត្យ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដរតនគីរី ៖ វេទិការសាធារណៈ ក្រោមប្រធានបទស្ដីពីការលើកកំពស់ការយល់ដឹង និងប្រតិបត្ដិអនាម័យល្អត្រូវបានក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដរៀបចំធ្វើឡើងនៅសាលមហោស្រពខេត្ដ កាលពីព្រឹកថ្ងៃទី១៥ កក្កដា កន្លងមក ក្រោមអធិបតីភាពលោកបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ វេទិការនេះមានការអញ្ជើញចូលរួមជាកិត្ដិយសពីសំណាក់លោកស្រី កែវ សាវឿន អភិបាលរងខេត្ដ លោកជ័យ សាយឿន សមាជិក

ថ្ងៃ ច័ន្ទ ទី ១២ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដបាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញមានរថយន្ដដឹកដី និងដឹកកំទេចថ្មធ្វើឱ្យធ្លាក់រប៉ាត់រប៉ាយពាសពេញតាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរពេលមាន ភ្លៀងធ្លាក់ម្ដងៗ និងធ្វើឱ្យបាត់បង់សោភ័ណភាពក្នុងទីក្រុងទៀតផង ខណៈដែលអាជ្ញាធរបាននិងកំពុងរៀបចំក្រុង ឱ្យក្លាយជាទីក្រុងស្អាតជានិច្ច។ ទោះជាយ៉ាងណាក្ដី គេឃើញមានការត្រួតពិនិត្យ និងចាត់ការតិចតួចបំផុតពីសមត្ថកិច្ចជំនាញទៅលើរ

ថ្ងៃ ច័ន្ទ ទី ៥ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដតាកែវ ៖ ស្រុកត្រាំកក់ជាស្រុក មួយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំងាយពីភ្នំពេញ៧៨គីឡូម៉ែត្រ ។ ស្រុកនេះជាស្រុកគំរូមួយក្នុងទូទាំងប្រទេសលើវិស័យកសិកម្ម ដែលមានលោករដ្ឋមន្ដ្រីច័ន្ទ សារុន ជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានធ្វើឱ្យប្រជាពលរដ្ឋស្រុកត្រាំកក់ទាំងមូលមានការកែប្រែមុខមាត់ តាំងពីទីប្រជុំជនរហូតដល់ចុងកាត់មាត់ញក ហើយនេះជារឿងមួយថ្មីទៀត ដែលប្រជាពលរដ្ឋ
ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកលឹម គានហោ ប្រធានអាជ្ញាធរទន្លេសាប បានគូសបញ្ជាក់ថា រាល់អាងទឹកណាដែលកំពុងស្ថិតនៅក្នុងតំបន់៣ គឺត្រូវបំផ្លាញចោលទាំងស្រុង គ្មានលើកលែងទេ ឬអនុគ្រោះទេ ត្រូវយកចេញឱ្យអស់ ដើម្បីទុកឱ្យព្រៃលិចទឹកដុះឡើងវិញ ។ នៅពេលណាឃើញមានអាងទឹកនៅជាប់ៗគ្នា គឺត្រូវបើកមុខទឹក ដូច្នេះអាងទឹក២ ឬអាងទឹក៣ត្រូវយកចេញបំផ្លាញចោលទាំងស្រុងតែម្ដង ។ លោកលឹម គានហោ គូសបញ្ជាក់បែបនេះ

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដកំពង់ឆ្នាំង ៖ ទឹកដ៏ល្អក់ខាប់ដោយសារកករដីពណ៌សស្ទើរដូចទឹកដោះគោ លាយនឹងប្រេងឥន្ធនៈនិងប្រេងម៉ាស៊ីនខ្មៅបានអណ្ដែតត្រាលាយឡំដោយស្លែ ពណ៍បៃតង ព្រមជាមួយកាកសំណល់និងខ្លាញ់ត្រីនៅលើផ្ទៃទឹកទន្លេ ។ ក្រោមអាកាសធាតុក្ដៅហែង ដោយសារមិនទាន់មានភ្លៀងធ្លាក់ជោកជាំផង ទិដ្ឋភាពបែបនេះធ្វើឱ្យជះក្លិនឆ្អាបស្អុយ និងក្លិនប្រេងម៉ាស៊ីន ព្រមទាំងស្នូរសម្លេង ម៉ាស៊ីនកាណូតនិងសម្លេងម៉ាស៊ីនក្រឡឹងលើ ផ្ទះបណ្ដែតទឹកលាន់

ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះសីហនុ ៖ អាជ្ញាធរខេត្ដព្រះសីហនុបានកោះប្រជុំជាបន្ទាន់មួយកាលពី ល្ងាចថ្ងៃទី២២ មិថុនា ដោយបានអញ្ជើញ តំណាងរោងចក្រទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្ដ ពិសេសរោងចក្រដែល នៅជិតតំបន់ឆ្នេរសមុទ្រមកពិភាក្សា និងចាត់ វិធានការទប់ស្កាត់ការពារបរិស្ថានតំបន់ឆ្នេរ ក្រោយពីពិនិត្យឃើញថា មានរោងចក្រមួយចំនួនបានបង្ហូរកាកសំណល់ចូលទៅក្នុងសមុទ្រ ខណៈមានភ្លៀងធ្លាក់ម្ដងៗ ។លោកស្បោង សារ៉ាត

ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដកែប ៖ កោះទន្សាយគឺជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រ ខេត្ដកែប ។ អ្វីដែលគេចាប់អារម្មណ៍នៅលើកោះនោះគឺមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏សក្បុសមានសំលេងទឹករលកបោកប៉ះនឹងថ្មដែលដុះ ប៉ប្រះលើផ្ទៃទឹកធ្វើឱ្យភ្ញៀវជាតិ និងអន្ដរជាតិមកលំហែកាយនៅ ទីនោះមិនចេះជិនណាយឡើយ ។ លោកស្រីលី វួយអាយ ប្រធានសហគមន៍ប្រជាពលរដ្ឋនៅកោះទន្សាយមានប្រសាសន៍ថា បច្ចុប្បន្ននៅកោះទន្សាយមានប្រជាពលរដ្ឋរស់នៅចំនួន១៤គ្រួសារ ។

ថ្ងៃ ពុធ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ តាមបណ្ដាញសារព័ត៌មាននៅកម្ពុជាបានផ្សព្វផ្សាយជារឿយៗបំផុសចលនា ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការសំអាតទីក្រុង តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋមួយចំនួននៅតែមិនយកចិត្ដទុកដាក់ ក្នុងការកែលំអសោភ័ណភាពទីក្រុង និងរក្សាការពារបរិស្ថានទេ ។ ដូច្នេះគំនិតនៃការតាំងពិព័រណ៍សំរាមដែលច្នៃប្រឌិតដោយសិល្បករ មាស សុឃន និងកិច្ចសហការរបស់មជ្ឈមណ្ឌលវប្បធម៌បារាំង មិនដឹងថា អាចនឹងជួយដាស់ស្មារតីមហាជនបានប៉ុនណាឡើយ ។ ទោះបីយ៉ាងណាក្ដីការតាំងពិព័រណ៍ស្ដីពីសំរាម នឹងរួមចំណែកយ៉ាងសំខាន់សំរាប់ជាជំនួយស្មារតីដល់មហាជន ។
លោកមាស សុឃន អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានប្រាប់ថា ការតាំងពិព័រណ៍អំពីសំរាម គឺគ្រាន់តែជាគំនិតមួយរបស់លោកប៉ុណ្ណោះ ព្រោះអ្វីៗសុទ្ធតែបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានរួចហើយ ។ លោកបានពិនិត្យឃើញថា បើទោះបីជាមានការផ្សព្វផ្សាយច្រើនហើយក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនមិនទាន់បោះបង់ចោលទំលាប់អាក្រក់របស់ខ្លួន ឡើយ ហើយនៅតែបន្ដបោះចោលសំរាមពាសវាលពាសកាល ឬតាមអំពើចិត្ដបណ្ដាលឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងបរិស្ថាន ។

ថ្ងៃ សុក្រ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ មន្ដ្រីជាង៧០នាក់ មកពីបណ្ដាអង្គការមិនមែនរដ្ឋាភិបាល និងក្រសួងមន្ទីររបស់រដ្ឋាភិបាលដែលពាក់ព័ន្ធបានចូលរួមក្នុង សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាបំរែបំ រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្ដធ្វើរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ឧសភា នៅសណ្ឋាគារអ៊ីមភើរៀ ។ សិក្ខាសាលានោះសហការរៀបចំដោយ បណ្ដាញកាត់បន្ថយថ្នាំកសិកម្មបណ្ដាញ វេទិកាបរិស្ថាន បណ្ដាញ
ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដរតនគិរី ៖ ការកាប់ទន្ទ្រានយកឈើលក់ដោយក្រុមឧក្រិដ្ឋជនព្រៃឈើ និងការរានយកដីធ្វើស្រែចំការរបស់បងប្អូនជនជាតិភាគតិច នៅតែបន្ដកើតមាននៅស្រុកតាវែង បើទោះបីជាមានបទបញ្ជាពីប្រមុខរដ្ឋាភិបាលក៏ដោយ ។ មានការលើកឡើងថា បើនៅតែបណ្ដែតបណ្ដោយឱ្យមានការកាប់ទន្ទ្រានព្រៃឈើដោយបែបនេះតទៅទៀត ព្រៃឈើនៅតំបន់នោះច្បាស់ជាអន្ដរាយអស់មិនខានឡើយ ។លោកប៉ាវ ហមផាន អភិបាលខេត្ដបានថ្លែងថា

ថ្ងៃ អាទិត្យ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ព្រៃត្រែងដែលជាទីជំរកក្រុមក្មេងហិតកាវនៅតាមមាត់ច្រាំង ទន្លេទល់មុខផ្សាររាត្រី ត្រូវបានលោកសុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ និងមន្ដ្រីសាលាខណ្ឌ ព្រមទាំងមន្ដ្រីសាលាសង្កាត់ទាំង១១នាំគ្នាកាប់ឆ្ការ និងបោសសំអាត កាលពីព្រឹកថ្ងៃទី២២ ឧសភា ឆ្នាំ២០១០ ដើម្បីរក្សាសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានល្អ ។លោកអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយមើលឃើញភាពអនាធិបតេយ្យពីសំណាក់ក្រុមក្មេង

ថ្ងៃ អាទិត្យ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដរតនគីរី ៖ ទន្លេសេសានជាទន្លេមួយដែលហូរចាក់ចូលទៅក្នុងទន្លេមេគង្គ និងមានប្រភពទឹកស្ថិតនៅក្នុងខ្ពង់រាបនៃប្រទេសវៀតណាម ដែលទន្លេសេសាននេះ បានហូរបត់បែនឆ្លងកាត់ចូលមកក្នុងខេត្ដរតនគីរី និង ខេត្ដស្ទឹងត្រែងនៃប្រទេសកម្ពុជា មុនប្រសព្វគ្នាជាមួយទន្លេមេគង្គ ។ មានទន្លេចំនួន២ទៀត ដែលសំខាន់នោះ គឺទន្លេស្រែពក និងទន្លេសេកុង ដែលបានហូរចូលទន្លេសេសាន មុនជួបប្រសព្វគ្នាជាមួយទន្លេមេគង្គដែរ

ថ្ងៃ អង្គារ ទី ១៨ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដកំពង់ធំ ៖ នៅជាប់គល់ស្ពានកំពង់ ឈើទាលខាងមុខផ្សារកំពង់ឈើទាល និងនៅចំងាយប្រមាណ៥ម៉ែត្រពីស្លាកសញ្ញា របស់មន្ទីរបរិស្ថាន ដែលសរសេរថា បរិស្ថានស្អាត រមណីយដ្ឋានល្អ នាំមកនូវសុខភាព គេប្រទះឃើញគំនរសំរាមធំមួយ កំពុងជះក្លិន ស្អុយគគ្រុក និងគួរឱ្យទើសភ្នែកយ៉ាងខ្លាំង ។ ទាក់ទិនដល់គំនរសំរាមដែលគេបោះ ចោលយ៉ាងអនាធិបតេយ្យនៅគល់ស្ពាន និងរាយប៉ាយចូលក្នុងស្ទឹងនៅខាងមុខផ្សារ ស្ថិតក្រោមស្លាកសញាដ៏គួរ
ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កំដៅព្រះអាទិត្យ ដែលកាន់តែក្ដៅខ្លាំង ស្ទើរតែទ្រាំមិនបាន កំពុងធ្វើឱ្យមានការកត់សំគាល់ជាទូទៅ ហើយបញ្ហានេះក៏បានបង្ហាញយ៉ាងច្បាស់ថា អាកាសធាតុនៅកម្ពុជា ហាក់កំពុងទទួលនូវការប្រែប្រួលនៃកំដៅផែនដី ដែលជាបាតុភូតធម្មជាតិសាកល ។ ទោះបីជាបែបណា ការរងគ្រោះដោយខ្យល់ព្យុះកេតសាណា បានបង្ហាញថា កម្ពុជាកំពុងចាប់ផ្ដើមប្រឈមហើយ និងនៅពេលនេះទៀត បញ្ហាកំដៅ កំពុងតែបង្កឱ្យមានការបារម្ភ