ដោយ ៖ ធីតាកោះ
រាជធានីភ្នំពេញ ៖ វិស័យកីឡាបាល់ទះ គឺជាកីឡាមួយដែលពេញនិយមសម្រាប់យុវវ័យខ្មែរលេងកម្សាន្ដតាមទីកន្លែងនានាក្នុងប្រទេស ជាពិសេសសិស្សានុសិស្សតាមវិទ្យាល័យ ។ ចំណែក Pizza World ជាភោជនីយដ្ឋានល្បីមួយនៅក្នុងប្រទេស បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី និងជួយឧបត្ថម្ភទឹកបរិសុទ្ធជូនដល់កីឡាកររៀងរាល់ការប្រកួតក្នុងកម្មវិធីWestern University ២០១២ ។ នេះជាមោទនភាពរបស់ខ្មែរយើង ដែលភោជនីយដ្ឋាន Pizza World ចូលរួមជាមួយសង្គមក្នុងការគាំទ្រដល់យុវវ័យខ្មែរ ។ >>[អានបន្ត]
ពាណិជ្ជកម្ម

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៥២
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១២ ក្រុមហ៊ុនទឹកដោះគោម្លិះបានធ្វើការចាប់រង្វាន់ផ្សងសំណាងជូនដល់ អតិថិជនប្រើប្រាស់ និងចែកចាយទាំងអស់នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងកម្មវិធី សិល្បៈប្រជាប្រិយខ្មែរ ។

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:០៤
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនហុងដា អិន សុី អិច ជាក្រុមហ៊ុនមួយដែលនាំចូលផ្តាច់មុខនូវផលិតផលម៉ូតូម៉ាកហុងដា ដែលកំពុងតែមានការពេញនិយមពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងជាការលើកទឹកចិត្តដល់អតិថិជនទាំងអស់នោះក្រុមហ៊ុនមិនត្រឹមតែរិះ រកនូវអ្វីដែលជាភាពទាន់សម័យថ្មី ហើយប្លែកប៉ុណ្ណោះទេ ថែមទាំងធ្វើការពង្រឹង
ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:០២
ធនាគារ SBC ផ្តល់នូវប្រព័ន្ធធនាគារតាមរយៈទូរស័ព្ទដៃទំនើបទាំងបីប្រភេទគឺ Android, Apple IOS និង Blackberry។ នេះគឺជាប្រព័ន្ធធនាគារតាមរយៈទូរសព្ទដៃដំបូងបំផុតនៅកម្ពុជា តាមរយៈទូរស័ព្ទដៃដ៏ទំនើបបំផុតទាំងបីប្រភេទក្នុងពេលជាមួយគ្នា។

ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៤៨
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ នៅទីស្នាក់ការក.ក្រ.ក សាខារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលរងនៃគណៈរាជធានីភ្នំពេញ បានទទួលជួបសវនាការ និងទទួលអំណោយជាសៀវភៅដែលមានចំណងជើងថាមាគ៌ាកសាងជីវិតតាម គតិបណ្ឌិតពុទ្ឋសាសនាចំនួន៧០ក្បាលពីលោកតាឧបាសក ប្រាក់ ម៉ន ។
ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៣២
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ មករា លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តប្រមាណជាង២០០នាក់ ចុះជួយពិនិត្យនិងព្យាបាលជំងឺច្រមុះ បំពង់ក ត្រចៀក និងភ្នែក ដល់ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ដែលពិធីនេះបានព្រឹត្តធ្វើឡើងនៅមណ្ឌលសុខភាពព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៤:១២
រាជធានីភ្នំពេញ ៖ ខ្សែវីដេអូដែលផលិតដោយអង្គការ BBC Media Action បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធើរណេត ។ នៅក្នុងរយៈពេលតែបួនថ្ងៃតែប៉ុណ្ណោះ វីដេអូភ្លេងឡូយ៩បានទាញចំណាប់អារម្មណ៍អ្នកទស្សនាចំនួន ជាង១០.០០០នាក់ នៅគេហទំព័រ youtube និងបានជំរុញឱ្យមានការជជែកពិភាក្សានៅលើគេហទំព័រ facebook ។
ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:០៥
រាជធានីភ្នំពេញ ៖ ប្រភពពីក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានឲ្យដឹងថា អតិថិជន Nokia N9ឥឡូវនេះនឹងទទួលបាននូវភាពរីករាយកាន់តែច្រើនថែមទៀតជាមួយនឹងកម្មវិធី
អាននិងសរសេរភាសាខ្មែរយូនីកូដឲ្យឈ្មោះថា កម្មវិធី KhmerMeego។

ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:១១
រាជធានីភ្នំពេញ ៖ ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ កាស៊ីណូ HOANGIEU CASINO&HOTEL ដែលមានទីតាំងជិតច្រកអន្តរជាតិឡាប៉ាខេ បានបើកសម្ភោធឲ្យភ្ញៀវចូលលេងហើយ កាលពីថ្ងៃទី១៧ មករា ២០១២ នេះ ដែលមានភ្ញៀវចូលលេងយ៉ាងច្រើនកុះករ។ តែអ្វីដែលជាការចាប់អាម្មណ៍ គឺគេសង្កេតឃើញភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ

ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:១៤
រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបាន ការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់អតិថិជនចំពោះស្រឡាយផលិតផលស្មាតហ្វូនរបស់ Samsung ដែលមានដូចជា Samsung Galaxy SII, Samsung Galaxy Note រួចមក លោកវ៉ាត ឡាំផេង នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា យើងបាននាំយកទូរស័ព្ទម៉ូដែលថ្មីមួយទៀតរបស់ Samsung ស្មាតហ្វូនគឺ Samsung Galaxy Y ។

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៨:២៣
ដើម្បីផ្តល់នូវអត្ថប្រយោជន៍កាន់តែប្រសើរសំរាប់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ សេវាកម្មអ៊ីនធើរណេតរបស់ក្រុមហ៊ុនឌីជី ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នឹងផ្តល់នូវកម្មវិធីយ៉ាងពិសេសមួយដល់អតិថិជន។ ក្នុងនោះគ្រប់អតិថិជនទាំងអស់នឹងទទួលបាននូវប័ណ្ណបញ្ចុះតម្លៃពីឌីជីក្លឹប
ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៥៦
ខេត្តមណ្ឌលគិរី ៖ កាស៊ីណូមួយកន្លែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ មករាឈ្មោះHOANGIEU CASINO មានទីតាំងក្បែរមាត់ច្រកទ្វារអន្តរជាតិឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ចម្ងាយប្រហែល៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៧៦A។ កាស៊ីណូនេះបាននិងកំពុងលើកស្លាកយីហោ ផ្សព្វផ្សាយរកអតិថិជនដើម្បីចូលទៅលេងល្បែងស៊ីសងតាំងពីដើមខែនេះ ។
ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:២១
រាជធានីភ្នំពេញ ៖ អតិថិជនរបស់ Caltex មានហេតុផលច្រើនយ៉ាង ដើម្បីរីករាយជាមួយការធ្វើដំណើររបស់ពួកគេក្នុងពេលដែលអតិថិ ជនចំនួន៣០រូប បានឈ្នះនូវរង្វាន់ធំពីកម្មវិធីពិសេសរបស់ Caltex កាលពីពេលថ្មីៗ នេះ ។

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:១៧
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិតជុំ ហាក់ នាយកទីផ្សារនៃក្រុមហ៊ុនវើលហ៊ែលហ្វាម៉ាស្យូធីខល បានថ្លែងថា ក្រុមហ៊ុនវើលហ៊ែលហ្វាម៉ាស្យូធីខល មានចក្ខុវិស័យក្នុងការនាំចូល លក់ និងចែកចាយនូវផលិតផល ដែលបម្រើដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះក្រុមហ៊ុនបាននាំចូលនូវផលិតផលទឹកដោះគោម្សៅ Fabimilk សម្រាប់ទារក និងកុមារ ព្រមទាំងសម្រាប់ស្ត្រីដែលមានផ្ទៃពោះនiងបំបៅកូនដោយទឹក

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:១៥
រាជធានីភ្នំពេញ ៖ សាលារៀនវេស្ទឡាញន៍ សន្ធរម៉ុក កាលពីពេលថ្មីៗកន្លងមកនេះ បានសហការជាមួយមន្ទីរព្យាបាលធ្មេញបស្ចិមសំដៅលើកកម្ពស់សុខភាពមាត់ ធ្មេញ ។
លោកឈុំ សីហា នាយកទូទៅផ្នែកប្រតិបត្តិការនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានថ្លែងថា បញ្ហាសុខភាពគឺជាបញ្ហាដ៏ចម្បងដែលទាំងសហគមន៍ជាតិ និងអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងនោះ ផង

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០៧
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃអាទិត្យទី១៥ មករា ក្រុមហ៊ុនធីភីអិលស៊ី ហូលឌីង បានរៀបចំពិធីជប់លៀងជួបជុំអតិថិជនប្រចាំឆ្នាំ២០១១ និងអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០១២ ដោយមានការផ្តល់រង្វាន់តាមរយៈការចាប់សន្លឹកឆ្នោត និងផ្តល់រង្វន់ដល់អតិថិជនដែលបានគាំទ្រនូវផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០៤
រាជធានីភ្នំពេញ ៖ នៅគ្លីនិកលីស្រីវិណា ភ្នំពេញ កាលពីថ្ងៃទី១៤ មករា មានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយស្តីពីការរកឃើញថ្មីនៃ វិធីព្យាបាលឆ្អឹងកងខ្នង ដែលវិធីរកឃើញថ្មីនោះមានឈ្មោះថា បច្ចេកទេសកូនកាត់ គឺជាបច្ចេកទេសថ្មីមួយក្នុងការព្យាបាលឆ្អឹងកងខ្នងដែល ខូចសឹករេចរឹល។

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០០
កម្មវិធីទូរទស្សន៍ Smart TV កើនឡើង លើស១.០០០ចំពោះកម្មវិធីដែលត្រូវចុះឈ្មោះ។ កម្មវិធីមើលទូរទស្សន៍លើអ៊ីនធើរណេត ស្ថិតនៅលំដាប់កំពូលនៃការ downloaded ច្រើនជាងគេ។
សេអ៊ូលថ្ងៃទី១៣ តុលា ២០១១ ថ្ងៃនេះ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានប្រកាស ថា Samsung Appsជាកន្លែងលក់កម្មវិធី HDTV ដំបូងបង្អស់របស់ពិភពលោកដែល កំពុងបន្តរីកចម្រើន

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១០:០២
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន bHIP Global កាលពីថ្ងៃទី១៥ មករា បានរៀបចំពិធីសម្ពោធបើកការិយាល័យរបស់ខ្លួនជាផ្លូវការក្រោម អធិបតីភាពលោកឌិត ទីណា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
ឧស្សាហកម្មបណ្តាញទីផ្សារ (Network Marketing) គឺជាប្រភេទឧស្សាហកម្មដ៏មានសក្តានុពលមួយក្នុងការផ្តល់ឱកាស ដល់មនុស្សគ្រប់រូបអាចចាប់ផ្តើមកសាងអាជីវកម្មផ្ទាល់ខ្លួន បាន ។

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៤៥
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលភាពជា អ្នកដឹកនាំ PM បានរៀបចំបើកសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ និងអ្នកមាន កាលពីថ្ងៃទី១៥ មករា នៅភោជនីយដ្ឋានផាកកាហ្វេ ដែលសិក្ខាសាលានេះមានសិក្ខាកាមចូលរួមប្រហែលជាង១០០នាក់ ដែលសុទ្ធតែជាអ្នកធ្វើអាជីវកម្មខ្នាតតូច និងបុគ្គលិកក្រុមហ៊ុនមកពីតាមបណ្តាខេត្តធំៗ ដូចជាបាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ។
ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ០៨:៤៩
រាជធានីភ្នំពេញ ៖ គណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីខួបលើកទី១៤៩ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០១២ របស់កាកបាទក្រហមកម្ពុជា បាន បើកកិច្ចប្រជុំកាលពីថ្ងៃទី១៦ មករា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោម អធិបតីភាពសមេ្តចចៅហ្វាវាំងគង់ សំអុល សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិធីខួប

ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៣៣
រាជធានីភ្នំពេញ ៖ នៅមជ្ឈមណ្ឌលវប្បធម៌ចេនឡាកាលពីថ្ងៃទី១៥ មករា ក្រុមហ៊ុនហ្គីហ្វារីនកម្ពុជាបានរៀបចំពិធីគម្រប់ខួប ២ឆ្នាំចាប់តាំងពីក្រុមហ៊ុននេះបានដំណើរការរហូតមក ។
លោកស្រីផន វណ្ណីផា អគ្គនាយិកាក្រុមហ៊ុនហ្គីហ្វារីនកម្ពុជាបានថ្លែងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ហ្គីហ្វារីនកម្ពុជាបានដំណើរការធុរៈកិច្ចរបស់ខ្លួនប្រកប ដោយជោគជ័យក្នុងការងារបេសកកម្មនៃអាជីវកម្ម

ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:៤៥
កម្មវិធីសប្បាយៗ Spy Club Meet & Greet event 2012 ក៏បានត្រឡប់មកជួបជាមួយប្រិយមិត្តសារជាថ្មីម្តងទៀតដោយមាន ការចូលរួមពីប្រិយមិត្តក្នុង Facebook រួមជាមួយនិងអតិថិជនរបស់ Spy។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីឱ្យប្រិយមិត្តរបស់ Spy បានជួប និងបានសំណេះសំណាលជាមួយ Presenters របស់ Spy គឺលោកនីកូ
ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៥៦
រាជធានីភ្នំពេញ ៖ ចាប់ពីរាជធានីរហូតដល់ក្រុងប៉ោយប៉ែត ពីប៉ៃលិនដល់ក្រចេះមាន អតិថិជនរាប់រយពាន់នាក់បានឈ្នះរង្វាន់ពី កម្មវិធី«ញ៉ាំមីខ្លាឃ្មុំក្រហមឈ្នះមាស»ដោយ ពួកគាត់គ្រាន់តែទិញមីខ្លាឃ្មុំក្រហមឬមីហេឡូ។ កម្មវិធីនេះ បានផ្តល់នូវឱកាសឈ្នះរង្វាន់ជាច្រើនដល់អតិថិជន និងអ្នកលក់នៅតាមដេប៉ូចែកចាយនានាទូទាំងប្រទេសនូវរង្វាន់មាស និងរង្វាន់មីខ្លាឃ្មុំក្រហម
ថ្ងៃព្រហស្បត្ត៏ ទី១២ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៥៧
រាជធានីភ្នំពេញ ថ្ងៃទី១០ មករា ឆ្នាំ២០១២ ៖ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគិតពីចំនួនអតិថិជន ដោយក្នុងនោះមានអតិថិជនជាង២៨ម៉ឺននាក់ មានបុគ្គលិកជាង៩៥០នាក់ ព្រមទាំងមានការិយាល័យសាខានៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស។ អេ អឹម ខេ គឺជាក្រុមហ៊ុនដែលមានការវិវត្តរីកចម្រើនគួរ