
ដោយ ៖ កោះឯករាជ្យ
ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី២ កញ្ញា អំណោយជាថវិការបស់សប្បុរសជនជាលើកទី២ ត្រូវបាននាំយកទៅប្រគល់ដល់កូនភ្លោះកំព្រាពិការ២នាក់បងប្អូន ផ្ញើខ្លួនរំពឹងលើជីដូនជរា ដែលផ្តល់តាមរយៈកោះសន្តិភាព ។ ប្រាក់អំណោយទាំងនេះ គឺបានទទួលពី១-លោកសេង គី ផ្ទះលក់ទារខ្វៃច្បារអំពៅ ៣ម៉ឺនរៀល ២-លោកវ៉ាន់ សឿន អនុប្រធានក្រុមការងារស្រុកចំរោង ខេត្តតាកែវ ១០ម៉ឺនរៀល ៣-បុគ្គលិកទាំងអស់នៃក្រុមហ៊ុន HOYEAR >>[អានបន្ត]
សប្បុរសធម៌

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាពចេញផ្សាយអត្ថបទចំណងជើង «កម្មករដែលចរន្តអគ្គីសនីឆក់ត្រូវគ្រូពេទ្យកាត់ដៃទាំងពីរ» តើរស់បែបណា បើដៃទាំងពីរកាត់អស់ទៅហើយ ព្រហ្មលិខិតពិតជាឥតមេត្តា កាលពីថ្ងៃទី២ កញ្ញា កន្លងមកនេះ ត្រូវបានលោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន មានក្តីអាណិតអាសូរពន់ពេក បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនដល់កម្មកររងគ្រោះឈ្មោះញឹម គឹមសៀង ដែលកំពុងសំរាកព្យាបាល

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០
ខេត្តកណ្តាល ៖ ក្រោយពីកាសែតកោះសន្តិភាពចុះផ្សាយអត្ថបទ អំពីស្ត្រីម្នាក់ផ្ទុកមេរោគអេដស៍ និងកំពុងរស់នៅយ៉ាងលំបាកវេទនា ជាមួយកូនស្រីក្នុងភូមិកោះផុសដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើឱ្យមានការចាប់អារម្មណ៍ និងទទួលបានការអាណិតអាសូរ ពីសប្បុរសជនផ្តល់ជាថវិកា និងសំភារបន្តបន្ទាប់ ។ អំណោយដែលសប្បុរសជនផ្តល់ជូនស្ត្រីផ្ទុកមេរោគអេដស៍នោះរួមមាន ទឹកប្រាក់ចំនួន១០ម៉ឺនរៀល ជាប្រាក់អំណោយតាម

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ខេត្តស្ទឹងត្រែង ៖ នៅល្ងាចថ្ងៃទី២៣ សីហា កន្លងមក អំណោយជាថវិការបស់សប្បុរសជនត្រូវបាននាំយកទៅប្រគល់ជូនដល់កូន ភ្លោះប្រុសកំព្រាពិការ២នាក់ដែលផ្ញើខ្លួនរំពឹងលើជីដូនជរា ចំនួន២៤០.០០០រៀល និង១០០ដុល្លារដែលផ្តល់តាមរយៈកោះសន្តិភាព ។ ថវិកាជាអំណោយនេះ កោះសន្តិភាពទទួលបានពី១-លោកសរ ធូរី ប្រធាននាយកដ្ឋានរដ្ឋបាលទូរគមនាគមន៍កម្ពុជាឧបត្ថម្ភ៥០ដុល្លារ ២-លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កុមារី ង៉ា សុជាតិ អាយុ៣ឆ្នាំ ដែលមានជំងឺបេះដូងប្រហោងហើយត្រូវបានអង្គការបេះដូងគ្មានព្រំដែន ជួយយកទៅព្យាបាលនៅមន្ទីរពេទ្យឯសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនខែមកហើយនោះបានជាសះស្បើយ១០០ភាគរយ និងបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ។ កុមារីរូបនេះរួមជាមួយម្តាយព្រមទាំងក្មេងស្រីម្នាក់ទៀតឈ្មោះតេង ដាវីត អាយុ១១ឆ្នាំ ដែលធ្លាប់បានទទួលការព្យាបាលវះកាត់ជំងឺដូចគ្នានេះដែរ

ថ្ងៃ សុក្រ ទី ២៣ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដព្រៃវែង ៖ លោកតាឈួន សំរស់ នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ“ក” ស្រុកពាមរក៍ ដែលតាមរយៈការចុះផ្សាយរបស់ សារព័ត៌មានកោះសន្ដិភាពស្ដីអំពីជីវិតរស់ នៅឯកោក្នុងវ័យចាស់ជរាអាយុ៧៧ឆ្នាំ ហើយមានជំងឺប្រចាំកាយនោះ បច្ចុប្បន្នកំពុង ទទួលបាននូវភាពកក់ក្ដៅឡើងវិញ នាជីវិតចុងក្រោយរបស់គាត់ បន្ទាប់ពីត្រូវបានសប្បុរសជនជាជនរួមជាតិបានជួយឧបត្ថម្ភដល់លោកតាជា បន្ដបន្ទាប់មានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា

ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួឱ្យដឹងថា ព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ព្រះអង្គ៥ម៉ឺនដុល្លារ ជូនដល់រដ្ឋាភិបាលចិន ដើម្បីរួមចំណែកមនុស្សធម៌ជួយដល់ជនរងគ្រោះដែលកំពុងរងនូវការលិចលង់ ដោយ ទឹកជំនន់នៅតាមបណ្ដាខេត្ដមួយចំនួន ។ ព្រះមហាវីរក្សត្រនរោ្ដម សីហនុ បានទ្រង់ ព្រះលិខិតមួយច្បាប់ផ្ញើជូនលោកវ៉េន ជាបាវ នាយករដ្ឋមន្ដ្រីចិន សម្ដែងនូវការរំលែកទុក្ខ និងភាពក្រៀមក្រំ

ថ្ងៃ អាទិត្យ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដបន្ទាយមានជ័យ ៖ ដូនចាស់វ័យ៦៧ឆ្នាំ ដែលមានចៅប្រុសស្រីចំនួន៣នាក់ នៅក្នុងបន្ទុកកំពុងរស់នៅក្នុងជំរកបណ្ដោះ អាសន្នក្នុងភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបុរី និងគ្រួសារទុរគតជនមួយទៀត មានសមាជិក៥នាក់ មានម្ដាយអាយុ៧៥ឆ្នាំ នៅភូមិស្ដីក្រោមឃុំគយម៉ែង ស្រុកមង្គលបុរី បានទទួលអំណោយកាកបាទក្រហម កាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០១០ ។ លោកបេ ឱគិន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា

ថ្ងៃ សុក្រ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដតាកែវ ៖ តាមរយៈសារព័ត៌មានកោះសន្ដិភាព លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ដបានជួយឧបត្ថម្ភដល់លោកយាយដែលចិញ្ចឹមចៅកំព្រា៣ នាក់ជាបន្ដបន្ទាប់ ទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ហើយចុងក្រោយនេះតាមរយៈកោះសន្ដិភាព ថវិកា៥៧៥.០០០រៀលក៏ត្រូវបាននាំទៅជូនដល់លោកយាយទៀត ។ តែគួរឱ្យអនិច្ចាកាលពីថ្ងៃទី១៤ កក្កដា វេលាម៉ោង ១២ថ្ងៃត្រង់ លោកយាយបាន

ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០១០ វេលាម៉ោង១០ និង១៥នាទី ភ្នាក់ងារកោះសន្ដិភាពប្រចាំនៅខេត្ដព្រៃវែង រួមដំណើរជាមួយលោកនាង យ៉ាន ជំទប់ទី១ ឃុំព្រែកខ្សាយ “ក” ស្រុកពាមរក៍ បាននាំយកអំណោយរបស់សប្បុរសជនដែលបានផ្ដល់ជូនលោកតាឈួន សំ រស់នៅភូមិ ព្រែកខ្សាយ ឃុំព្រែកខ្សាយ“ក” ស្រុកពាមរក៍ តាមរយៈកោះសន្ដិភាព ដើម្បីនាំទៅប្រគល់ ជូនលោកតាដោយផ្ទាល់ដៃរួមមានគ្រឿងឧបភោគបរិភោគដូចជា
ថ្ងៃ ពុធ ទី ១៤ ខែ កក្កដា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយតាមរយៈកម្មវិធីគំរោងជំនួយឥតសំណងរបស់ អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៩២៨.២១៧ ដុល្លារអាមេរិក ដល់អង្គការសកម្មភាពកំចាត់ មីនជប៉ុន (JMAS) ។ កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ (១៣ កក្កដា ២០១០) នៅស្ថានទូតជប៉ុន ដោយ លោកកាវ៉ាមូរ៉ា ហ៊ីរ៉ូស៊ី ភារធារីស្ដីទីស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាតាណាបេ អ៊ីគី

ថ្ងៃ សុក្រ ទី ៩ ខែ កក្កដា ឆ្នាំ ២០១០
ខេត្ដកំពង់ធំ ៖ បន្ទាប់ពីកោះសន្ដិភាពបានចុះផ្សាយព័ត៌មានក្រោមចំណងជើងថា “បុរសម្នាក់ដែលអស់សង្ឃឹមខ្វះការតស៊ូ សំរេចចិត្ដចង.កធ្វើអត្ដឃាត” កាលពីថ្ងៃទី១ កក្កដា ២០១០ មកធ្វើឱ្យសប្បុរសជនមាន ក្ដីអាណិតអាសូរជួយឧបត្ថម្ភចំពោះស្ដ្រីជាប្រពន្ធដែលឈឺស្លាប់មួយ ចំហៀងខ្លួនតាមរយៈកោះសន្ដិភាព ហើយភ្នាក់ងារយើងប្រចាំខេត្ដបាននាំយកទៅជូនដោយផ្ទាល់ដល់លំនៅឋាន កាលពីរសៀលថ្ងៃទី៨ កក្កដា ២០១០ នៅភូមិស្នោ ឃុំត្រញំង

ថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះសីហនុ ៖ នាវាមន្ទីរពេទ្យយោធាអាមេរិកឈ្មោះ USNS MERCY ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី១៥ មិថុនា បានចាកចេញទៅវិញនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ មិថុនា ដោយនាំទៅជាមួយនូវភាពជោគជ័យ និងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ដពីសំណាក់បងប្អូនប្រជាពលរដ្ឋ កម្ពុជាដែលបានទទួលការព្យាបាលយ៉ាងយកចិត្ដទុកដាក់រយៈពេលកន្លងមក ។

ថ្ងៃ សៅរ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកតាដែលរស់នៅឯកោលើគំនរសំរាមជាង១០ឆ្នាំនោះ ពេលនេះបានទទួលផ្ទះថ្មីមួយខ្នងសង់ខ្ពស់ផុតពីដី ដែលជាអំណោយរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ។នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១០ លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ តំណាងលោកកែប ជុតិមា អមដោយមន្ដ្រីអាជ្ញាធរខណ្ឌឫស្សីកែវបានប្រគល់ផ្ទះមួយខ្នងជូនលោកតា ឈឹម ញឹម ព្រមទាំងអំណោយមួយចំនួន

ថ្ងៃ សុក្រ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ការឆ្ពោះទៅសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គដែល ជាគំរោងដ៏ធំមួយបានលេចរូបរាងច្បាស់ ហើយបន្ទាប់ពីការរង់ចាំដ៏យូរមួយ ។ ការចុះហត្ថលេខាទទួលនូវជំនួយឥតសំណងពីប្រទេសជប៉ុន កាលពីថ្ងៃទី២៣ មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងការបរទេស គឺទឹកប្រាក់ប្រមាណ១៣១លានដុល្លារ នឹងត្រូវ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះសីហនុ ៖ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ បានមកជួបជុំគ្នានៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក ខេត្ដព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ មិថុនា ដើម្បីរង់ចាំការពិនិត្យ និងព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យយោធាអាមេរិក-ជប៉ុន ដែលបានមកព្យាបាលជំងឺទូទៅនៅប្រទេសកម្ពុជាដោយទឹកចិត្ដមនុស្សធម៌ ។លោកចាន់ វិបុល ប្រធានមន្ទីរពេទ្យបង្អែកចំការចេក ខេត្ដព្រះសីហនុ បានឱ្យកោះសន្ដិភាពដឹងថា ក្រុមគ្រូពេទ្យយោធាដែលមកព្យាបាលជំងឺ

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដព្រះវិហារ ៖ កាលពីរសៀលថ្ងៃ ទី១៥ មិថុនា កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ដ បាននាំយកអំណោយទៅប្រគល់ជូនអតីតយុទ្ធជនពិការភ្នែកទាំងពីរ និងដៃឆ្វេងឈ្មោះភួង សាវឿត រស់នៅក្រោមដំបូលផ្ទះម្ដាយជាទុរគតជនអាយុ៧៥ឆ្នាំ ក្នុងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ដ និងជាប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជាខេត្ដ ដោយមានការ

ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ហ្វ្រេនអ៊ីនធើរណាសិនណល និងមិត្ដសំលាញ់នឹងប្រារឰខួប១៥ឆ្នាំ ជាមួយការតាំងពិព័រណ៍សិល្បៈគំនូររបស់សិស្ស និងពិធីជប់លៀងនៅភោជនីយដ្ឋាន រំដេងនៅថ្ងៃទី២៥ ខែមិថុនា ចាប់ពីម៉ោង៧យប់តទៅ ។ ដោយមានបង្ហាញនូវផ្ទាំងគំនូរ ដែលគូរដោយសិស្សនៅមិត្ដសំលាញ់អំឡុង ពេល១៥ឆ្នាំកន្លងមក ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញអំពីភាពច្នៃប្រឌិត និងទេពកោសល្យរបស់សិស្សតាមរយៈផ្ទាំងគំនូររបស់ពួកគេ ។ ដើម្បីចូលរួម

ថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានប្រារឰពិធីសំណេះសំណាល និងប្រទានព្រះ រាជអំណោយដល់ជនពិការ ចាស់ជរា ជនក្រីក្រ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពីថ្ងៃ ទី១៣ មិថុនា ។ ក្នុងពិធីនេះក៏មានការយាង និងអញ្ជើញចូលរួមពីសម្ដេចព្រះឧត្ដមវង្សា មួង រ៉ា លេខាធិការថេរ

ថ្ងៃ ពុធ ទី ៩ ខែ មិថុនា ឆ្នាំ ២០១០
លោកស្រីមេលីនដា ហ្គេត ប្រពន្ធរបស់លោកប៊ីលហ្គេត បានប្រកាសក្នុងពេលថ្លែងសុន្ទរកថាស្ដីពីសុខភាពស្ដ្រីដែលរៀបចំ ឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៧ មិថុនា ថា ប្រាក់បរិច្ចាគថ្មីដែលមានចំនួន១.៥០០លានដុល្លារនឹងយកទៅប្រើប្រាស់ នៅតំបន់ថ្មីៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ដ្រី និងកុមារ នៅប្រទេសកំពុងអភិវឌ្ឍន៍សំរាប់ចាក់ថ្នាំបង្ការដល់កុមារការពារការ រលាកសួត រាករូស ជំងឺគ្រុនចាញ់ វីរុស HIV ដោយមាន គំរោងចំណាយប្រាក់ក្នុងអំឡុងពេល៥ឆ្នាំ ខាងមុខ ។

ថ្ងៃ ច័ន្ទ ទី ៧ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០១០ លោកវ៉ាន់ ប៊ុនធឿន តំណាងកាសែតកោះសន្ដិភាពបាននាំយកអំណោយសប្បុរសជនចំនួន១០ដុល្លារទៅជូន លោកយាយកែវ អៀម អាយុ៨៤ឆ្នាំ នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ដែលត្រូវឪម៉ាល់ទិចចំនួន៥០មេ តែមិនស្លាប់ ដោយក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។ ប្រាក់អំណោយនេះ គឺជាការផ្ដល់ជូនលើកទី២របស់លោកអ៊ុក នាង មន្ដ្រីនគរបាលចូលនិវត្ដន៍មានអាសយដ្ឋានផ្ទះ

ថ្ងៃ អាទិត្យ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ មណ្ឌលសង្គ្រោះមនុស្សចាស់ និងកុមារអត់ទីពឹង ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្ដព្រះធាតុ ក្នុងឃុំរលួស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលទើបសាងសង់រួចបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែ ឧសភា ក្រោមអធិបតីភាពលោកតាមហាឧបាសកព្រឹទ្ធាចារ្យ ហ៊ុន នាង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចជួនណាត ។អគារនេះមានទទឹងប្រវែង៨ម៉ែត្រ និងបណ្ដោយ៦៤ម៉ែត្រ

ថ្ងៃ សុក្រ ទី ២១ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដបាត់ដំបង ៖ ប្រតិភូមូលនិធិសង្គ្រោះកុមារអាស៊ីអាគ្នេយ៍ដែលមានទីស្នាក់ ការនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ចំនួន១៨រូប ដែលដឹកនាំដោយលោកស្រី ឡេង សុផល ជានាយិកាបាននាំយកគ្រឿងបរិក្ខារពេទ្យមួយចំនួនមកប្រគល់ឱ្យមណ្ឌល សុខភាពចំនួន៥ ក្នុងស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងនោះមានម៉ាស៊ីនមីក្រូទស្សន៍ចំនួន៥គ្រឿង និងមួយចំនួនទៀតរំលែកទៅឱ្យមន្ទីរពេទ្យយោធភូមិភាគទី៥ ចំនួន៧គ្រឿង ដែល៣គ្រឿងនៅប្រើប្រាស់បាន

ថ្ងៃ ច័ន្ទ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកស្រី ឡេង សុផល នាយិកាប្រតិបត្ដិមូលនិធិសង្គ្រោះ កុមារអាស៊ីអាគ្នេយ៍ នៅរដ្ឋផ្លរីដាសហរដ្ឋ អាមេរិក កាលពីព្រឹកថ្ងៃទី១៧ ឧសភា បាន ដឹកនាំគណៈប្រតិភូមួយក្រុម រួមមានសាស្ដ្រា ចារ្យ និងនិស្សិតពេទ្យ នាំអំណោយឧបករណ៍ មីក្រូទស្សន៍សំរាប់វិភាគឈាមមើលមេរោគ ចំនួន៥គ្រឿង ឯកសណ្ឋានសំរាប់គ្រូពេទ្យឯក ទេសវះកាត់ និងថ្នាំពេទ្យមួយចំនួនទៀតផ្ដល់ ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ ។នៅក្នុងឱកាសនោះ

ថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំ ២០១០
ខេត្ដតាកែវ ៖ កុមារហ៊ឹម សំភេត អាយុ២ឆ្នាំ៩ខែ ជាកូនរបស់លោកហ៊ុន ចាន់ធី អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះទូច សុខា អាយុ៣៣ឆ្នាំ នៅភូមិស្ទឹង ជាប់ទំនប់ខ្ពបត្របែក ពីខាងលិច ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ បានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ឧសភា ឆ្នាំ ២០១០ ក្រោយពេលវះកាត់តបំពង់អាហារ បានរយៈពេល២ថ្ងៃមក ។ តាមការឱ្យដឹងពីលោកហ៊ុន ចាន់ធី ជាឪពុកបាននិយាយប្រាប់អ្នកយកព័ត៌មាន