
ដោយ ៖ ខេមរិទ្ធ
នាងឆ័ររីល ខូល តារាចំរៀង និងកីឡាករអេចឈ្លី ខូល ខ្សែការពារក្រុមជំរើសជាតិអង់គ្លេសអតីតជាប្តីប្រពន្ធផ្លូវការ តាមការកាត់ក្តីរបស់តុលាការអង់គ្លេស កាលពីថ្ងៃទី៣ កញ្ញា កន្លងមក។
ក្រោយពីមានការបែកបាក់គ្នា ព្រោះភាគីបុរសលួចទៅមានសហាយស្មន់ជាមួយនារីផ្សេងអស់រយៈពេលជា ច្រើនខែ នៅទីបំផុតនាងឆ័ររីល ខូល តារាចំរៀងដ៏សិចស៊ីចាប់ផ្តើមដោះស្រាយជាមួយកីឡាករអេចឈ្លីខូល អតីតប្តីរួចរាល់ហើយ បន្ទាប់ពីនាងសំរេចចិត្តប្តឹងលែងលះដោយមិនទាមទារប្រាក់សំណងនោះទេ ។ >>[អានបន្ត]
កីឡាអន្តរជាតិ

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អេស្ប៉ាញខាប់ជុំទី២ នៅរាត្រីថ្ងៃអង្គារនេះមាន១៣ប្រកួត។ ក្រុមល្អមាន Valladolid, Betis និង Cartagena។
Tarragona v Xerez
Tarragona ៥ប្រកួតចុងក្រោយនេះគឺ ១-០-៤។ ៣ប្រកួតចុងក្រោយគឺឈ្នះ Elche ៣-១ ក្នុងផ្ទះ, ចាញ់ Palmas ១-០, និងចាញ់ Palmas ៣-២ ម្តងទៀតក្រៅផ្ទះទាំង២ប្រកួត។
Xerez ៥ប្រកួតចុងក្រោយនេះគឺ ២-១-២។ ៣ប្រកួតចុងក្រោយគឺឈ្នះ Zaragoza ៣-២ ក្នុងផ្ទះ, ស្មើ Osasuna ១-១ ក្រៅផ្ទះ, តែចាញ់ Cartagena ៤-១ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Tarragona ឈ្នះ៤, Xerez ឈ្នះ២, ស្មើ៤។

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
កីឡាករសញ្ជាតិបេឡារូស យ៉ូហេនី ហ៊ូតារ៉ូវិច ដោយមានជំនួយពីបណ្តាមិត្តរួមក្រុមបានយកឈ្នះដំណាក់ទី២ នៃការប្រណាំងកង់កម្មវិធី Tour of Spain នៅទីក្រុងម៉ាបេឡា ប្រទេសអេស្ប៉ាញ កាលពីថ្ថៃអាទិត្យ ទី២៩ សីហា កន្លងមកនេះ ។ ហ៊ូតារ៉ូវិច ដែលជាអ្នកជិះកង់ឱ្យក្រុម «អេហ្វឌីជេ» បានយកឈ្នះដំណាក់ដែលមានចំងាយផ្លូវ១៧៣,៧គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងអាល់កាឡា ដឺហ្គាដេរ៉ា ទៅកាន់ទីក្រុងម៉ាបេឡា ប្រទេសអេស្ប៉ាញ ដោយប្រើអស់ថិរវេលា៤ម៉ោង៣៥នាទីនិង៤១វិនាទី នាំមុខកីឡាករអង់គ្លេសម៉ាក កាវ៉ីនឌីស ជិះឱ្យក្រុម

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសខាប់ក្របខណ្ឌ Johnstone Paint Trophy ជុំទី១ នៅរាត្រីថ្ងៃអង្គារនេះមាន១៤ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Bournemorth, Rotherham និង Oldham។ សូមបញ្ជាក់ថា ការប្រកួតនេះពុំមានការដូរទឹកដីទេ គឺលេងតែមួយដង ក្រុមណាឈ្នះឡើងទៅជុំទី២។
Bournemouth v Torquay
Bournemouth (លីកវ័ន) ៥ប្រកួតចុងក្រោយនេះគឺ ២-១-២។ ៣ប្រកួតចុងក្រោយគឺចាញ់ Southampton ២-០ ក្រៅផ្ទះ, ឈ្នះ Peterborough ៥-១ ក្នុងផ្ទះ, និងឈ្នះ Tran mere ៣-០ ក្រៅផ្ទះ។
Torquay (លីកធូ) ៥ប្រកួតចុងក្រោយនេះគឺ ៤-០-១។ ៣ប្រកួតចុងក្រោយគឺឈ្នះ Lincoln ២-០ ក្រៅផ្ទះ, ឈ្នះ Bradford ២-០ ក្នុងផ្ទះ, និងឈ្នះ Port Vale ២-១ ក្រៅផ្ទះ។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អ៊ីតាលីស៊េរីA បើករដូវកាលថ្មីសំរាប់ចុងសប្តាហ៍នេះមាន៩ប្រកួត។ ក្រុមMilan, Fiorentina និង Roma សង្ឃឹមឈ្នះក្នុងទឹកដី។
ថ្ងៃសៅរ៍
Udinese V Genoa
Udinese ជាក្រុមរឹងមាំក្នុងផ្ទះ១៩ប្រកួត គឺ១០-៥-៤ ទាត់បាល់បាន៣៨គ្រាប់ និងរបូតវិញ២៥គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Cagliari ២-២ ក្រៅផ្ទះ ស្មើ Bari ៣-៣ ក្នុងផ្ទះ តែចាញ់ Lazio ៣-១ ក្រៅផ្ទះ។
Genoa ខ្សោយក្រៅផ្ទះប្រវត្តិ១៩ប្រកួតគឺ ៣-៤-១២ ទាត់បាល់បាន១៥គ្រាប់ និងរបូតវិញ៣៣គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Bari ៣-០ ក្រៅផ្ទះ ឈ្នះ Milan ១-០ ក្នុងផ្ទះ តែចាញ់ Catania ១-០ ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Genoa ឈ្នះ៦ Udinese ឈ្នះ៣ ស្មើ១។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គា ជុំទី២ សំរាប់ចុងសប្តាហ៍នេះមាន៨ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Schalke, Bremen និង Leverkusen ។
ថ្ងៃសៅរ៍
Schalke(12) v Hannover(8)
Schalke ក្នុងផ្ទះ១៧ប្រកួតគឺ ១១-២-៤ ទាត់បាល់បាន២៩គ្រាប់ និងរបូតវិញ១៥គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Bayern ២-០, ឈ្នះ Aalen ២-១, តែចាញ់ Hamburg ២-១ បើករដូវកាលថ្មី ក្រៅផ្ទះទាំង៣ប្រកួត។
Hannover ក្រៅផ្ទះ១៧ប្រកួតគឺ ៤-២-១១ ទាត់បាល់បាន១៦គ្រាប់ និងរបូតវិញ៣៤គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Otter sberg ១-១, ស្មើ Elversberg ០-០ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Frankfurt ២-១ បើករដូវកាលថ្មីក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Schalke ឈ្នះ៦, Hannover ឈ្នះ២, ស្មើ២។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អេស្ប៉ាញព្រឺមេរ៉ាលីហ្គា បើករដូវកាលថ្មី នៅចុងសប្តាហ៍នេះមាន៩ប្រកួត។ ក្រុមខ្លាំង៣លេងនៅក្រៅផ្ទះគឺ Sevilla, Real M និង Barcelona ។
ថ្ងៃសៅរ៍
Malaga v Valencia
Malaga ក្នុងផ្ទះ១៩ប្រកួតគឺ ៥-៨-៦ ទាត់បាល់បាន២១គ្រាប់ និងរបូតវិញ២១គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Bilbao ១-១, ចាញ់ Getafe ២-១ ក្រៅផ្ទះ, បន្ទាប់មកលេងស្មើ Real M ១-១ ក្នុងផ្ទះ។
Valencia ក្រៅផ្ទះ១៩ប្រកួតគឺ ៨-៣-៨ ទាត់បាល់បាន២៥គ្រាប់ និងរបូតវិញ២៨គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Villarreal ២-០ ក្រៅផ្ទះ, ឈ្នះ Tenerife ១-០ ក្នុងផ្ទះ, បន្ទាប់មកលេងស្មើ Aston Villa ០-០ ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Valencia ឈ្នះ៧, ស្មើ៣។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
កីឡាករប្រដាល់ម៉ិចស៊ិកអង់តូនីញ៉ា ម៉ាហ្គារីតូ ដែលពីមុនត្រូវបានគេបដិសេធមិនឱ្យប្រកួតនៅអាមេរិកនោះ ពេលនេះបានទទួលអាជ្ញាប័ណ្ណប្រកួតហើយ ។ នេះគឺជាព័ត៌មានមួយដ៏ល្អបំផុតដែលបានត្រួសត្រាយផ្លូវឱ្យរូបគេ បានប្រកួតជាមួយស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ នៅសង្វៀន Cowboys Stadium ។ នាយកដ្ឋានអាជ្ញាប័ណ្ណរបស់រដ្ឋតិចសាស់បានទទួលយកពាក្យស្នើសុំ របស់ម៉ាហ្គារីតូ កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមតាមពាក្យស្នើសុំនៅថ្ងៃព្រហស្បតិ៍។

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសប្រឺមីញេលីកជុំទី៣សំរាប់ចុង សបា្តហ៍នេះមាន៩ប្រកួត ។ ក្រុម Man Utd, Chelsea និង Liverpool នឹងឈ្នះគូប្រកួតក្នុងទឹកដី ។
ថ្ងៃសៅរ៍
Blackburn(10) V Arsenal (2)
Blackburn បើកឆាក២ប្រកួតគឺ ១-០-១ ទាត់បាល់បាន២គ្រាប់ និងរបូតវិញ២គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Everton ១-០ ក្នុងផ្ទះ ចាញ់ Brimingham ២-១ ក្រៅផ្ទះតែឈ្នះ Norwich ៣-១ ខាលីងខាប់ក្នុងផ្ទះ ។
Arsenal លេង២ប្រកួតបើករដូវកាលថ្មីគឺ ១-១-០ ទាត់បាល់៧គ្រាប់ និងរបូតវិញ១គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Warszawa ៦-៥, ស្មើ Liverpool ១-១ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Blackpool ៦-០ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Blackburn ឈ្នះ២ Ars-enal ឈ្នះ៦ ស្មើ២ ។

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់យូហ្វាយូរ៉ូប៉ាលីកសំរាប់រាត្រីថ្ងៃព្រហស្បតិ៍ នេះមាន២៣ប្រកួត។ ក្រុមល្អមាន Aston Villa, Levski Sofia, Fener bahce, និង Man City។
Trabzonspor v Liverpool
ជើងទី១ Liverpool 1-0 Trabzonspor
Trabzorspor (ទួរគី) ៥ប្រកួតចុងក្រោយនេះគឺ ៣-១-១។ ៣ប្រកួតចុងក្រោយគឺឈ្នះ Ankaraguca ២-០, ចាញ់ Liverpool ១-០ ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Fenerbahce ៣-២ ក្នុងផ្ទះ។
Liverpool (អង់គ្លេស) ៥ប្រកួតចុងក្រោយនេះគឺ ៣-១-១។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Arsenal ១-១, ឈ្នះ Trabzonspor ១-០ ក្នុងផ្ទះ, តែចាញ់ Man City ៣-០ ក្រៅផ្ទះ។

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ទីក្រុងសេអ៊ូល,កំពូលកីឡាការិនីស្គីសំដែង របស់កូរ៉េខាងត្បូងគីម យូណា បានចែកផ្លូវគ្នាជា មួយគ្រូបង្វឹករបស់នាង លោកប្រាយអាន់អ័រ ស៊័រហើយ ។ ភ្នាក់ងារចាត់ចែងការងាររបស់ លោកអ័រស៊័រ «អាយអឹមជី» បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ម្តាយរបស់នាង គីម យូណាអ្នកស្រី ប៉ាក មីហ៊ីបានផ្តល់ព័ត៌មាននេះទៅលោកអ័រស៊័រនៅថ្ងៃទី២ខែសីហាថា រូបគាត់ (អ័រស៊័រ) មិន មែនជាគ្រូ បង្វឹកកូនស្រីវ័យ១៩ឆ្នាំ នាង យូណា ទៀតទេ ។ អាយអឹមជីបាននិយាយទៀតថា

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
បណ្តាកីឡាការិនីរុស្ស៊ីនាងឌីណារ៉ា សាហ្វ៊ី ណា និងណាឌៀ ប៉េត្រូវ៉ា និងនាងអេឡាណា ឌីមិនទៀវ៉ាបានឆ្លងផុតជុំទី១នៃការប្រកួតតឺន្នីស កម្មវិធី Pilot Pen ។ កម្មវិធីនេះត្រូវបាន គេ រៀបចំធ្វើនៅឯទីលានប្រកួតក្រុង ញូវហេវ៉ឹន រដ្ឋខឹនណិកធីខាត់ សហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារ ទី២៤ខែសីហា កន្លងមកនេះ។ នាងសាហ្វ៊ីណាបានយកឈ្នះកីឡាការិនីអ៊ីតា លី ហ្រ្វង់សេស្កាស្គៀវ៉ូន ដែលជាជើងឯកក្រប ខណ្ឌធំ French Open ឆ្នាំ២០១០ក្នុងលទ្ធផល ១-៦, ៦-៣និង៦-១ ។

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
បន្ទាប់ពីការជ្រួលច្របល់ក្នុងរឿងសហាយស្មន់អស់រយៈពេល៩ខែរួចមក កីឡាករថៃហ្គ័រ វូដក្នុងពេលឥឡូវនេះបានបើកទំព័រថ្មីនៃជីវិតរបស់ខ្លួនហើយ។ នៅក្នុងសវនាការដែលមាន រយៈពេលមិនដល់១០នាទីនៅក្នុងតុលាការ រដ្ឋ ផ្លរីដា ថៃហ្គ័រ វូដ និងភរិយាសញ្ជាតិស៊ុយអែត នាងអេលីន ន័រឌីហ្រេ្គនបានប្រកាសលែងលះគ្នា ជាផ្លូវការនៅថ្ងៃចន្ទសប្តាហ៍នេះ។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែល បញ្ចេញឲ្យដឹងតាមរយៈមេធាវីរបស់ពួកគេ វូដនិងនាងអេលីនបានបញ្ជាក់ថា៖

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
តារាភាពយន្តបាញ់ប្រហារហូលីវូដលោក ជែកគី ចាន់ហៅឈិនឡុង ថ្មីៗនេះបានអំពាវនាវឲ្យមានការដាក់បញ្ចូលក្បាច់គុនវូស៊ូឬហៅថាកុង ហ៊្វូទៅក្នុងកីឡាអូឡាំពិក ។ តាមរយៈការដក ស្រង់សំដីដោយកាសែតផ្លូវការចិន «ឆាយណា ដេលី»លោកជែកគី ចាន់បាននិយាយថា៖«ខ្ញុំ ចូលចិត្តក្បាច់គុនវូស៊ូជាខ្លាំង ហើយខ្ញុំចង់ឃើញ ក្បាច់គុននេះត្រូវបានគេបញ្ចូលទៅក្នុងកីឡាអូឡាំពិកនៅថ្ងៃអនាគត»។

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
កាសែតឌឹសាន់ របស់អង់គ្លេសបានផ្សាយថា នាងវិចតូរីយ៉ា បេកខាំ ប្រពន្ធកីឡាករដេវីដ បេកខាំ ត្រូវបានអ្នកជំនាញផ្នែកហិរញ្ញវត្ថុចូលជួបត្រៀមសើរើប្រព័ន្ធ ហិរញ្ញវត្ថុរបស់ក្រុមគ្រួសារជាថ្មីព្រោះមានក្តីបារម្ភថា ការចំណាយប្រាក់បែបខ្ជះខ្ជាយក្នុងក្រុមគ្រួសារមិនស័ក្តិសមស្ថាន ការណ៍ពិភពលោកដែលមានមនុស្សជាច្រើនចាប់ផ្តើមរឹតត្បឹតការចំណាយ ជារៀងរាល់ថ្ងៃ ។
ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
គ្រេកបេលឡាមី កីឡាករខ្សែប្រយុទ្ធក្លឹប Man City ត្រូវបានក្លឹបធ្វើការពិន័យជាប្រាក់១៦០.០០០ផោន ស្មើនឹងប្រាក់ឈ្នួលចំនួន២សបា្តហ៍ពីបទរិះគន់លោករ៉ូប៊ែរ៍តូ ម៉ានស៊ីនី គ្រូបង្វឹកជនជាតិអ៊ីតាលី និងមាននិន្នាការកាត់ឈ្មោះចេញពីបញ្ជីកីឡាករដំបូងទាំង២៥ នាក់ របស់ក្លឹបពេលចូលរួមប្រកួតក្នុងរដូវកាលថ្មី ២០១០-២០១១ ។ មុននេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវ៉ែល រូបនេះបានធ្វើការរិះគន់លើការងាររបស់លោកម៉ានស៊ីនីថា ជាគ្រូបង្វឹកធ្វើការដោយមិនសង្កត់ធ្ងន់លើទឹកចិត្តរបស់កីឡាក

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់ជំរុះយូហ្វាឆេមពានលីក និងយូហ្វាយូរ៉ូប៉ាលីកសំរាប់រាត្រីថ្ងៃអង្គារនេះមាន៦ប្រកួត ។ ក្រុម Sevilla, Anderlecht និង Sampdoria ប្រាថ្នាសងសឹកគូប្រកួតក្នុងទឹកដី។
យូហ្វាឆេមពានលីក
Sheriff V Basel
ជើងទី១ Basel ១-០ Sheriff
Sheriff (ម៉ុលដាវី) លទ្ធផល៥ប្រកួតចុងក្រោយគឺ ១-៣-១ ។ ៣ប្រកួតចុងក្រោយគឺ លេងស្មើ Dacia ០-០, ចាញ់ Bacel ១-០ ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Costuleni ១-១ ក្នុងផ្ទះ។
Basel (ស្វ៊ីស) លទ្ធផល៥ប្រកួតចុងក្រោយគឺ ២-១-២ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Luzern ៤-១, ឈ្នះ Sheriff ១-០ ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Thun ១-១ក្រៅផ្ទះ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសខាលីងខាប់សំរាប់រាត្រីថ្ងៃអង្គារនេះ មាន១២ប្រកួត។ ក្រុមដែលជាជំរើសល្អមាន West Ham, Sunder land និង Wolves។
Hartlepool V Wigan
Hartlepool (លីកវ័ន) លទ្ធផល៥ប្រកួតចុងក្រោយគឺ ២-៣-០ ។ បីប្រកួតចុងក្រោយគឺឈ្នះSheff-Utd ២-០ ស្មើ Swindon ២-២ ក្នុងផ្ទះ បន្ទាប់មកឈ្នះ Yeovil ២-០ ក្រៅផ្ទះ។
Wigan (ប្រឺមីញេលីក) លទ្ធផល៥ប្រកួតចុងក្រោយគឺ ១-១-៣ ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Dundee Utd ៣-១ ក្រៅផ្ទះ ចាញ់ Blackpool ៤-១ និងចាញ់ Chelsea ៦-០ ក្នុងផ្ទះ។

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់ចំរុះតំបន់អឺរ៉ុបសំរាប់រាត្រីថ្ងៃចន្ទនេះមាន ១៤ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Man City, Bochum, Honka និង Valerenga។
អង់គ្លេស
Man City(14) v Liverpool(12)
Man City ក្នុងផ្ទះ១៩ប្រកួតគឺ ១២-៤-៣ ទាត់បាល់បាន៤១គ្រាប់ និងរបូតវិញ២០គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Dortmund ៣-១ មិត្តភាព, ស្មើ Tottenham ០-០ បើករដូវកាលថ្មី, បន្ទាប់មកឈ្នះ Timisoara ១-០ យូហ្វាឆេមពានលីកក្រៅផ្ទះទាំង៣ប្រកួត។
Liverpool ក្រៅផ្ទះ១៩ប្រកួតគឺ ៥-៦-៨ ទាត់បាល់បាន១៨គ្រាប់ និងរបូតវិញ២០គ្រាប់។ ៣ប្រកួតចុងក្រោយគឺឈ្នះ Rabotnicki ២-០ ក្នុងផ្ទះឆេមពានលីក, ស្មើ Arsenal ១-១ បើករដូវកាលថ្មី, បន្ទាប់មកឈ្នះ Trabzonspor ១-០ ប្រកួតឆេមពានលីកក្នុងផ្ទះទាំង៣ប្រកួត។ ប្រវត្តិជួបគ្នា១០ប្រកួត Liverpool ឈ្នះ៥, ស្មើ៥។
ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
បន្ទាប់ពីចុះធ្វើអធិការកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេស រុស្ស៊ីរួចរាល់មន្ត្រី FIFA បានធ្វើការព្រមានដល់ប្រទេសនេះចំពោះការយឺតយ៉ាវក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ។ លោក Harold Mayne-Nicholls ដែលជាប្រធានគណៈកម្មាធិការអធិការកិច្ចរបស់ FIFA បាននិយាយថា «ប្រសិនបើប្រទេសរុស្ស៊ីមានឆន្ទៈពិតប្រាកដចង់ធ្វើជាម្ចាស់ផ្ទះការ ប្រកួតបាល់ទាត់ World Cupឆ្នាំ២០១៨ មែននោះ ប្រទេសនេះត្រូវតែប្រឹងប្រែងពន្លឿនការកសាងពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ធ័ន្ពផ្សេងៗទៀតឱ្យបានឆាប់រហ័សទៅតាមលក្ខន្តិ កៈរបស់ FIFA បើមិនដូច្នោះទេប្រទេសរុស្ស៊ីអាចនឹងបរាជ័យ» ។

ថ្ងៃ សុក្រ ទី ២០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសប្រឺមីញេលីកជុំទីពីរសំរាប់ចុង សបា្តហ៍នេះ មាន៩ប្រកួត ។ ក្រុម Arsenal និងឈ្នះ Blackpool ក្នុងទឹកដី ។ ចំណែកឯ Man Utd និង Chelsea លេងនៅក្រៅផ្ទះ ។
ថ្ងៃសៅរ៍
Stoke(15) V Tottenham(14)
Stoke ក្នុងផ្ទះ១៩ប្រកួតគឺ ៧-៦-៦ ទាត់បាល់បាន២៤គ្រាប់ និងរបូតវិញ២១គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះBristol Rovers ២-១, ស្មើ Wrexham ០-០ បន្ទាប់មកចាញ់ Wolves ២-១ បើករដូវកាលថ្មី ក្រៅផ្ទះទាំង៣ប្រកួត ។
Tottenham ក្រៅផ្ទះ១៩ប្រកួតគឺ ៧-៥-៧ ទាត់បាល់បាន២៧គ្រាប់ និងរបូតវិញ២៩គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងឈ្នះ Fiorentina ៣-២, ស្មើ Man City ០-០ បើករដូវកាលថ្មីក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Young Boys ៣-២ ។ក្រៅផ្ទះ ។ ប្រវតិ្តជួបគ្នា១០ប្រកួត Stoke ឈ្នះ ៣ Tottenham ឈ្នះ៦ ស្មើ១។

ថ្ងៃ សុក្រ ទី ២០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គាបើករដូវកាលថ្មី សំរាប់ចុងសប្តាហ៍នេះមាន៨ប្រកួត។ ក្រុមខ្លាំងប៉ះខ្លាំង២គូគឺ Hoffenheim ជួប Bremen និង Hamburg ជួប Schalke។
ថ្ងៃសៅរ៍
Freiburg v St Pauli
Freiburg ក្នុងផ្ទះ១៧ប្រកួតគឺ ៥-៤-៨ ទាត់បាល់បាន១៤គ្រាប់ និងរបូតវិញ២៦គ្រាប់។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Koln ២-២ ក្រៅផ្ទះ, ឈ្នះ Dortmund ៣-១ ក្នុងផ្ទះ, និងឈ្នះ Oberneuland ១-០ ក្រៅផ្ទះ។
St Pauli ក្រៅផ្ទះ១៧ប្រកួតគឺ ១០-០-៧ ទាត់បាល់បាន៣៦គ្រាប់ និងរបូតវិញ១៩គ្រាប់។ ៣ប្រកួតចុងក្រោយគឺចាញ់ Celtic ២-០, ស្មើ Leverkusen ១-១ ក្នុងផ្ទះ, បន្ទាប់មកចាញ់ Chemnitzer ១-០ ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Freiburg ឈ្នះ៤, St Pauli ឈ្នះ៣, ស្មើ៣។

ថ្ងៃ សុក្រ ទី ២០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់អង់គ្លេសឆេមពានស៊ីុបសំរាប់រាត្រីថ្ងៃសៅរ៍នេះ មាន១០ប្រកួត។ ក្រុមដែលជាជំរើសល្អមាន Hull, Cardiff Britol City, និង Burnley ។
Reading(18) V Nottingham(19)
Reading បើករដូវកាលថ្មី២ប្រកួតអត់ទាន់ឈ្នះសោះគឺ ០-១-១ ទាត់បាល់បាន២គ្រាប់ និងរបូតវិញ៣គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Scunthorpe ២-១ ក្នុងផ្ទះ ឈ្នះ Torquay ១-០ ខាប់ បន្ទប់មកលេងស្មើ Portsmouth ១-១ក្រៅផ្ទះ ។
Nottingham អត់ទាន់ឈ្នះដែរ បើករដូវកាលថ្មី២ប្រកួតគឺ ០-១-១ ទាត់បាល់បាន១គ្រាប់ និងរបូតវិញ២គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺចាញ់ Burnley ១-០, ចាញ់ Brad-ford ២-១ ខាប់ ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Leeds ១-១ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា១០ប្រកួត Reading ឈ្នះ៤ Nottingham ឈ្នះ៤ ស្មើ២ ។

ថ្ងៃ សុក្រ ទី ២០ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់បារាំងឡឺសំផ្ចូណាចុងសបា្តហ៍នេះមាន១០ប្រកួត ។ ក្រុមល្អៗមាន Marseille, Lyon, Toulouse និង Rennes ។
ថ្ងៃសៅរ៍
Marseille(18) V Lorient(15)
Marseille បើករដូវកាលថ្មី ២ប្រកួតបរាជ័យរហូត គឺ ០-០-២ ទាត់បាល់បាន៣គ្រាប់ និងរបូតវិញ៥គ្រាប់ ។ បីប្រកួតចុងក្រោយលេងស្មើ Paris SG ០-០ ខាប់ ចាញ់ Caen ២-១ ក្នុងផ្ទះ និងចាញ់ Valenciennes ៣-២ ក្រៅផ្ទះ។
Lorient បើករដូវកាលថ្មី២ប្រកួត គឺ ០-១-១ ទាត់បាល់បាន៣គ្រាប់ និងរបូតវិញ៤គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Lille ២-១ ក្នុងផ្ទះ ស្មើ Auxerre ២-២ ក្រៅផ្ទះ បន្ទាប់មកលេងចាញ់ Nice ២-១ ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា១០ប្រកួត Lorient ឈ្នះ៣ Marseille ឈ្នះ៤ ស្មើ៣ ។

ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
ការប្រកួតបាល់ទាត់បារាំងD2 ជុំទី៤ នៅរាត្រីថ្ងៃសុក្រ ទី២១ សីហា នេះ មាន៩ប្រកួត ។ ក្រុមល្អមាន Le Mans, Le Havre, និង Evian។
Laval(10) V Nantes(15)
Laval បើករដូវកាលថ្មី៣ប្រកួតគឺ ១-១-១ ទាត់បាល់បាន៣គ្រាប់ និងរបូតវិញ៣គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងស្មើ Reims ១-១ ក្រៅផ្ទះ ឈ្នះ Metz ១-០ ក្នុងផ្ទះ តែចាញ់ Vannes ២-១ ក្រៅផ្ទះ ។
Nantes បើករដូវកាលថ្មី២ប្រកួត គឺ១-០-២ ទាត់បាល់បាន២គ្រាប់ និងរបូតវិញ៣គ្រាប់ ។ ៣ប្រកួតចុងក្រោយគឺលេងចាញ់ Le Mans ២-០ ក្នុងផ្ទះ, ឈ្នះ Troyes ២-០ ក្រៅផ្ទះ តែចាញ់ Evian ១-០ ក្នុងផ្ទះ។