
ដោយ ៖ សាម៉ន
-ប្តីប្រពន្ធដែលជក់បារី អាចមានបញ្ហាបន្តពូជ ជាងប្តីប្រពន្ធដែលមិនជក់បារី
-ការជក់បារីធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ
-ការជក់បារីអាចធ្វើឱ្យខូចសរសៃឈាមនៅក្នុងភ្នែក ធ្វើឱ្យភ្នែកក្រហម និងរមាស់ ។
-អ្នកជក់បារីមានការប្រឈមខ្ពស់នឹងការកើតជំងឺភ្នែកឡើងបាយ ។
-ការជក់បារីធ្វើឱ្យធ្មេញ និងអញ្ចាញធ្មេញខ្មៅ ។
-ការ ជក់បារីបង្កើនការប្រឈមនឹងការកើតជំងឺអញ្ចាញធ្មេញ ដែលបណ្តាលឱ្យហើមអញ្ចាញធ្មេញ ខ្យល់ដង្ហើមមិនល្អ និងការបាក់ធ្មេញ ។
-ការជក់បារីបណ្តាលឱ្យមានជាតិអាស៊ីតនៅក្នុងមាត់ ដែលអាចបណ្តាលឱ្យមានដំបៅក្រពះ ។ >>[អានបន្ត]
គួរយល់ដឹង

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
១-មិនលាងសំអាតផ្ទៃមុខ ៖ នេះជាបញ្ហាដ៏ចម្បងមួយរបស់ស្ត្រីដែលរមែងអះអាងថា ងងុយគេង ទើបមិនលាងសំអាតផ្ទៃមុខឱ្យបានស្អាត ។ ឥរិយាបថបែបនេះ រមែងធ្វើឱ្យស្ត្រីកើតមុនលើផ្ទៃមុខ និងជាំមុខ ។
២-មិនចូលចិត្តដេក ៖ ទង្វើបែបនេះប្រឈមមុខនឹងការឆ្លងមេរោគ និងអាចធ្វើឱ្យពិការភ្នែកបាន ។
៣-មិនព្រមទំពារអាហារឱ្យម៉ដ្ឋ ៖ ការមានឥរិយាបថប្រភេទនេះ នឹងបណ្តាលឱ្យមានជំងឺក្រពះ និងពោះវៀនដ៏ធ្ងន់ធ្ងរ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកមុខរបស់មនុស្សអាចបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនបាន ដូច្នេះលោកអ្នកអាចកត់សំគាល់ស្ថានភាពទឹកមុខបានយ៉ាងងាយស្រួលដូច ជា៖
-ចូលចិត្តបង្ហាញទឹកមុខកំប្លុកកំប្លែង៖ បង្ហាញថា ជាមនុស្សពូកែលេងសើច សប្បាយរីករាយ និងជាមនុស្សមានសម្ព័ន្ធភាពដ៏ល្អ ។ ក្រៅពីនេះ ក៏ជាប្រភេទមនុស្សសំបូរមិត្តភក្តិ ក្លាហាន មិនខ្លាចក្រែងអ្នកណាម្នាក់រួមទាំងមានការជឿ ជាក់លើខ្លួនឯងខ្ពស់ ។
-ឆ្លុះកញ្ចក់ចូលចិត្តញញឹមដាក់ខ្លួនឯង៖ លក្ខណៈប្រភេទនេះ បង្ហាញឱ្យឃើញថា ជាមនុស្សមានទឹកចិត្តល្អប្រពៃ ចូលចិត្តជួយឧបត្ថម្ភដល់អ្នកជិតខាង ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកជាភេសជ្ជៈម៉្យាងដែលគ្មានកាឡូរី ប៉ុន្តែការពិសាទឹកក៏អាចធ្វើឱ្យឆ្អែតបានដែរ។ ដូច្នេះបើពិសាទឹកនៅមុនពេលទទួលទានអាហារទើបជួយសំរកទំងន់បាន។ អ្នកសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកប្រទះឃើញថា ការគ្រប់គ្រងលើរបបអាហារអាចបន្ថយទំងន់បានចំនួន៧គីឡូក្រាម ប្រសិនបើពិសាទឹក២កែវនៅមុនពេលទទួលទានអាហារទាំង៣ពេល។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រថយន្ត Hummer ទំនើបមួយប្រភេទសំរាប់ជួលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានដាក់ បង្ហាញជាសាធារណៈក្នុងពិធីតាំងពិព័រណ៍សំភារសំរាប់ពិធីរៀបអាពាហ៍ ពិពាហ៍ដែលរៀបចំឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ កញ្ញា កន្លងមក ។ រថយន្ត Hummer ទំនើបនេះចូលរួមបង្ហាញដោយតារាម៉ូដែលស្រស់ស្អាត ។ តាមសេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត Hummer នេះនឹងដាក់ជួលក្នុងតំលៃ៦.០០០យន់

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
បណ្តាអ្នកវិទ្យាសាស្ត្រមកពីអង្គការមូលនិធិស្រាវជ្រាវជំងឺ មហារីកពិភពលោក WCRF បាននិយាយថា សកម្មភាពសមល្មមណាមួយដែលអាចធ្វើឱ្យបេះដូងដើរញាប់ជាងធម្មតា ពិតជាមានផលល្អដល់សុខភាព ពិសេសជួយទប់ស្កាត់ជំងឺមហារីកបាន ។ បណ្តាអ្នកជំនាញបានអះអាងថា ជំងឺមហារីកដោះ និងពោះវៀនប្រហែល១ម៉ឺនករណីក្នុងមួយឆ្នាំៗនៅចក្រភពអង់គ្លេសអាច នឹងត្រូវបានទប់ស្កាត់ ប្រសិនបើគេធ្វើការហាត់ប្រាណដោយដើរញាប់ ។ យោងតាមទិន្នន័យដែលបានលើកឡើងថា ការហាត់ប្រាណជាមធ្យម៤៥នាទី ក្នុងមួយថ្ងៃអាចជួយទប់ស្កាត់ជំងឺមហារីកដោះដល់ទៅជាង៥ពាន់ ករណី ។ លើសពីនេះការហាត់ប្រាណក៏អាចជួយទប់ស្កាត់ការធាត់ដុះពោះដែល ជាផ្នែកមួយនាំឱ្យកើតជំងឺមហារីកផងដែរ ។

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០
ប៉ាណាសូនិក ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកនាំមុខគេមួយរបស់ប្រទេស ជប៉ុន កាលពីពេលថ្មីៗកន្លងមកបានដាក់បង្ហាញកុំព្យូទ័រ Laptop ទំនើបមួយប្រភេទមិនជ្រាបទឹក ដែលជាស្នាដៃផលិតលើកចុងក្រោយ របស់ខ្លួន ។ ក្នុងរូបភាពគឺបង្ហាញពីនារីជាតារាម៉ូដែលម្នាក់បានយកទឹកចាក់លើ កុំព្យូទ័រ Laptop ដ៏ទំនើបនេះដែលដាក់ក្នុងទូរកញ្ចក់មួយនៅពេលដាក់បង្ហាញ ។ កុំព្យូទ័រ Laptop CF-31 នេះមិនជ្រាបទឹកឡើយ ទោះបីជាដាក់ត្រាំក្នុងទឹកក៏ដោយ

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
ការជក់បារី ផ្តល់ផលវិបាកពីរយ៉ាងដល់សុខភាពគឺ ៖
-ទីមួយ អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន ។
-ទីពីរ ការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។
ការញៀននីកូទីន
ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារី ថែមទៀត ។ មិនតែប៉ុណ្ណោះ នីកូទីនធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ការមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួន និងការមានអារម្មណ៍មិនល្អនៅពេលគ្មានវានោះ ធ្វើឱ្យមានការពិបាកយ៉ាងខ្លាំងក្នុងការជំនះការញៀនបារីនេះ ។ ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ក្នុងចំណោមការញៀនសារធាតុផ្សេងៗទៀត ដែលពិបាកផ្តាច់ ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទំរង់ទាំងអស់សុទ្ធតែបណ្តាលឱ្យ មាននីកូទីនក្នុងបរិមាណខុសៗគ្នា ជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូល ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមក ការញៀននឹងកើតឡើង ។ បរិមាណ ចំនួនដង និងល្បឿននៃការជ្រាបរបស់នីកូទីន ហាក់ដូចជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយឥទ្ធិពលនៃការញៀនដែល បានកើតឡើង ។ ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំង ។ នៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីហើយ នោះគេនឹងត្រូវតែបន្តជក់បារី ដើម្បីទទួលនូវអ្វីដែលការជក់នោះបានផ្តល់ សំរាប់បំពេញតំរូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេ ។

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
សារ៉ាយសមុទ្រជាប្រភេទអាហារម្យ៉ាងមានគុណប្រយោជន៍ដល់រាងកាយ និងជួយធ្វើឱ្យមានសុខភាពល្អប្រសើរផងដែរ ។ ខាងក្រោមនេះជាប្រភេទសារធាតុនីមួយៗដែលមាននៅក្នុងបន្លែសារ៉ាយ សមុទ្រ ៖
-សារធាតុ «អាយអូឌីន» ៖ ជាធម្មតាមនុស្សមានតំរូវការ «អាយអូឌីន» ប្រហែលពី០,១-០,៣មីល្លីក្រាម ក្នុងមួយថ្ងៃ ។ តាមការស្រាវជ្រាវបញ្ជាក់ថា ការទទួលទានសារ៉ាយសមុទ្រដែលមានបន្ទះស្តើងទំហំ២សង្ទីម៉ែត្រ ៤ជ្រុង នឹងជួយបំរុងដល់តំរូវការនៃរាងកាយក្នុង១ថ្ងៃ និងជួយការពារជំងឺពក.កបាន ។

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
ការទទួលទានបន្លែ និងផ្លែឈើរមែងធ្វើឱ្យមានសុខភាពល្អដល់រាងកាយ ។ ជាធម្មតា បន្លែនិងផ្លែឈើរួមទាំងធញ្ញជាតិផ្សេងៗតែងតែមានវីតាមីន និងសារធាតុជួយទំនុកបំរុងសុខភាព ជាក់ស្តែងសំរាប់ល្ង.ស និងល្ងខ្មៅក៏ មានប្រយោជន៍ជួយដល់សារពាង្គកាយរបស់មនុស្សយើងដែរដូចជា៖

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
-មិនគួរលាងរថយន្តក្នុងខណៈពេលម៉ាស៊ីនកំពុងក្តៅ ព្រោះអាចធ្វើឱ្យគ្រឿងបន្លាស់របស់ម៉ាស៊ីនកាន់តែមានកំដៅខ្លាំង ធ្វើឱ្យមានបំរែបំរួលសីតុណ្ហភាពភ្លាមៗ អាចបង្កឱ្យមានការខាតបង់ ។
-ទឹកដែលមានកំលាំងបុកខ្ពស់ អាចបង្កឱ្យខូចខាតដល់ពណ៌របស់រថយន្ត ជាពិសេសរថយន្តចាស់ ដោយពណ៌នៅតាមបរិវេណជ្រុងផ្សេងៗនឹងជ្រុះ ឬរបេះចេញយ៉ាងងា

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០
កាលពីថ្ងៃទី២៦ សីហា កន្លងមកនេះក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានពួកអ្នក វិទ្យាសាស្ត្រឥណ្ឌូណេស៊ី និងអាមេរិកបានធ្វើការរុករកនៅតំបន់ភ្នំភ្លើងបាតសមុទ្រ KAWIO BARAT របស់ឥណ្ឌូណេស៊ី ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ ហើយបានរកឃើញពពួកសត្វសមុទ្រ និងរុក្ខជាតិសមុទ្រប្រភេទថ្មីៗជាច្រើនដែលគេពុំធ្លាប់ជួបប្រទះ ។ ខាងក្រោមនេះជារូបភាពនៃពពួកសត្វ និងរុក្ខជាតិទាំងនេះដែលគេពុំទាន់ដាក់ឈ្មោះថាជាសត្វអ្វី ឬរុក្ខជាតិអ្វីនៅឡើយ៖

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
ខាងក្រោមនេះជាមនុស្សពិសេស១០រូបដែលអាចរកប្រាក់បានច្រើនជាងគេបំផុតលើពិភពលោកគិតជានាទី៖
-លោក WARREN BUFFET ពាណិជ្ជករអាមេរិករកប្រាក់បាន៤.៣៥២អឺរ៉ូ ក្នុងមួយ
នាទី ។
-លោកប៊ីល ហ្គេត អ្នករកស៊ីខាងព័ត៌មានវិទ្យា និងជាស្ថាបនិករបស់ MICROSOFT រកប្រាក់បាន៥.២៥៩អឺរ៉ូ ក្នុងមួយនាទី ។
-លោក CARLOS SLIM HELU ពាណិជ្ជករម៉ិចស៊ិក រកប្រាក់បាន៣.១៣៥អឺរ៉ូ ក្នុងមួយនាទី ។
-លោក INGVAR KAMPRAD សហគ្រិនស៊ុយអែត និងជាអ្នកបង្កើតបណ្តាញហាងយីហោ IKEA រកប្រាក់បាន២.៩៣៣អឺរ៉ូ ក្នុងមួយនាទី ។

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០
មានវិធីសាស្ដ្រមួយចំនួនអាចជួយលោកអ្នកក្នុងការកំចាត់មុនខ្សាច់នៅលើផ្ទៃមុខបានដូច ជា ៖
- ទឹកឃ្មុំ ៖ កំដៅទឹកឃ្មុំឱ្យក្ដៅអ៊ុនៗរួចយកទៅលាបនៅលើបរិវេណដែលមានបញ្ហា រួចទុកចោលរយៈពេលពី១០ទៅ១៥នាទី បន្ទាប់មកត្រូវលាងចេញ ព្រោះទឹកឃ្មុំមានប្រសិទ្ធភាពច្រើនក្នុងការកំចាត់មុនខ្សាច់ ។

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០
បណ្តាក្រុមអ្នកជំនាញបាននិយាយថា មនុស្សដែលទទួលទានដំណេកតិចជាង៧ម៉ោងក្នុងមួយថ្ងៃ ដោយបូកទាំងការដេកមួយស្រលេតផងនោះ នឹងប្រឈមចំពោះការកើតជម្ងឺបេះដូង។ បណ្តាអ្នកជំនាញបានអោយដឹងទៀតថា ចំណែកអ្នកដែលដេកតិចជាង៥ម៉ោងក្នុងមួយថ្ងៃមានការប្រឈមនឹង ជម្ងឺបេះដូង ជម្ងឺស្រ្តូកទ្វេរដង។

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០
ទស្សនាវដ្តី VANITY FAIR ទើបចេញផ្សាយនាពេលថ្មីៗនេះនូវបញ្ជីចំណាត់ថ្នាក់ឥស្សរជន និងតារាល្បីៗដែលស្លៀកពាក់ល្អសមសួនបំផុតប្រចាំឆ្នាំ២០១០ ដោយក្នុងបញ្ជីនេះគេអាចឃើញឈ្មោះឥស្សរជន៤៤រូបក្នុងផ្នែកផ្សេងៗ គ្នាគិតតាំងពីនារីភរិយាមេដឹកនាំ ឬបណ្តាអ្នកនយោបាយ តារាចំរៀង និងតារាភាពយន្តរហូតដល់មនុស្សក្នុងខ្សែរាជវង្ស។ ស្ត្រីទីមួយអាមេរិកលោកស្រីមីសែល អូបាម៉ា ស្ត្រីទីមួយបារាំង លោកស្រីកាឡា ប្រូនីសាកូហ្ស៊ី ព្រមទាំងភរិយានាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី សាម៉ានថា កាមីរ៉ូន ស្ថិតក្នុងចំណាត់ថ្នាក់១០ដំបូងគេ។ នាង LADY GAGA ដែលនៅតែស្អាតបំផុតស្ថិតក្នុងលំដាប់ទី២៦ ខណៈដែលតារាបាល់ទាត់ដេវីដ បេកខាំ

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ទោះបីជាសេដ្ឋកិច្ចពិភពលោកបានស្ទុះងើបឡើងវិញក្តីវានៅតែបង្ក ការលំបាកដល់វិស័យនាំចូលមួយចំនួនរបស់កម្ពុជាដដែល។ ជាក់ស្តែងការនាំម៉ូតូចូលរបស់កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១០នេះបានថយចុះប្រមាណជិត៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០០៩។ គួររំលឹកថា អត្រានាំចូលខ្ពស់បំផុតគឺនៅឆ្នាំ២០០៨ ខណៈដែលតំលៃដីធ្លី និងអចលនទ្រព្យមានហាងឆេងកប់ពពកជាឯតទគ្គកម្ម។
ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
ទីភ្នាក់ងាររបស់អង់គ្លេសបានបង្ហាញពីតួលេខប្រទះឃើញស្ត្រី ប្រហែល១៧.០០០នាក់ទៅ៣០.០០០នាក់ ដែលប្រកបរបរបំរើផ្លូវភេទនៅតាមទីកន្លែងផ្សេងៗគឺជាជនភៀស ខ្លួនមកពីប្រទេសចិន ថៃ និងអឺរ៉ុបខាងកើត ដោយក្នុងចំនួននោះមានស្ត្រីជិត៣.០០០នាក់ ត្រូវបានក្រុមជួញដូរមនុស្សបោកបញ្ឆោតមកឱ្យធ្វើជាស្ត្រីពេស្យា ។ តាមរបាយការណ៍របស់ទីបញ្ជាការប៉ូលិសអង់់គ្លេសបានបង្ហើបឱ្យដឹង កាលពីថ្ងៃទី១៨ សីហា កន្លងមកថា មានស្ត្រីយ៉ាងតិច២.៦០០នាក់

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
ការជ្រើសរើសកាបូបប្រើប្រាស់អាចបញ្ជាក់ពីចរិតនិស្ស័យរបស់អ្នក ប្រើបាន ។ បច្ចុប្បន្នមនុស្សម្នាក់ៗរមែងជ្រើសយកកាបូបប្រើប្រាស់ឱ្យសមស្រប តាមរូបរាង និងអត្តចរិតរបស់ខ្លួន ជាពិសេសគឺស្រ្តីភេទ ។
-កាបូបស្ពាយ ៖ បង្ហាញថាអ្នកជាមនុស្សមានអារម្មណ៍សុភាពទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ ។ ពេញចិត្តលើវត្ថុដែលខ្លួនមានស្រាប់ មិនពឹងផ្អែកលើអ្នកផ្សេង និងចូលចិត្តលើស្ថានភាពជីវិតដ៏សាមញ្ញ និងសប្បាយរីករាយ ។
-កាបូបដែលមានការតុបតែងលំអ ៖ បញ្ជាក់ថា អ្នកជាមនុស្សមានអារម្មណ៍ជាសិល្បករ ចូលចិត្តការងារពិបាកៗ និងមានការប្រកួតប្រជែងដោយសំលឹងឃើញគុណតំលៃនៃសតិបញ្ញាក្នុង លំដាប់ដំបូង ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
មើមយិនស៊ិនជាប្រភេទឱសថបុរាណចិនប្រើសំរាប់ព្យាបាលមេរោគក្នុង រាងកាយតាំងពីសម័យបុរាណជាង២.០០០ឆ្នាំមុន ។ វាជាប្រភេទរុក្ខ ជាតិម្យា៉ងជួយធ្វើឱ្យរាងកាយមានសុខភាពមាំមួនដូចជា ៖
-មើមយិនស៊ិនកូរ៉េមានមហិទ្ធិឫទ្ធកក់ក្តៅ ៖ មានគុណប្រយោជន៍បង្កើនឈាម និងសមត្ថភាពផ្លូវភេទ ។
-មើម យិនស៊ិនរបស់ចិន និងអាមេរិកមានសភាពត្រជាក់៖ សំរាប់ជួយទំនុក បំរុងដល់សួត តម្រងនោម បេះដូង ប្រព័ន្ធរំលាយអាហារ បំបាត់អាការក្តៅក្នុង និងបំបាត់សារធាតុពុលក្នុងស្រា ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកប៉ាទ្រីស ខាទ័រ មកពីមហាវិទ្យាល័យឡេស្ទ័រ នៅភាគកណ្តាលប្រទេសអង់គ្លេស បានសិក្សាស្រាវជ្រាវចំនួន៧លើក លើមនុស្ស២២០.០០០នាក់ ដើម្បីស្វែងរកការពាក់ព័ន្ធរវាងការទទួលទានបន្លែ ផ្លែ ឈើជាមួយជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សចាស់ ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ផ្លែកន្ទួតព្រៃមានផលប្រយោជន៍យ៉ាងច្រើនសំរាប់ជួយទ្រទ្រង់លើរាងកាយដូចជាៈ
-ព្យាបាលជំងឺផ្តាសាយ៖ ត្រូវប្រើផ្លែកន្ទួតព្រៃស្រស់ៗពី១៥-៣០ផ្លែដោយប្រចាច់យកទឹក ឬស្ងោររួចយកមកពិសាជំនួសទឹកម្តងម្កាល អាចជួយព្យាបាលជំងឺផ្តាសាយ ឈឺ.ក និងអាការៈស្ងួតបំពង់.កបាន ។
-ជួយទ្រទ្រង់សក់ឱ្យរឹងមាំ៖ ត្រូវយកកន្ទួតព្រៃស្ងួត (ក្រៀម)១ក្តាប់ដៃ ត្រាំទៅក្នុងទឹកមួយផ្តិលដោយត្រាំទុករយៈពេលមួយយប់ ហើយនៅពេលកក់សក់រួចត្រូវយកទឹកកន្ទួតព្រៃដែលត្រាំនោះមកលាង សំអាតសក់ជាចុងក្រោយទើបជួយធ្វើឱ្យសក់រឹងមាំមិនជ្រុះ ។
-ទំនុកបំរុងខ្លួនប្រាណឱ្យមានលក្ខណៈមាំ

ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
ពិព័រណ៍រថយន្តអន្តរជាតិឆ្នាំ២០១០ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី១៨ សីហា នៅទីក្រុងដាលៀន ខេត្តលីអាវនីញ ភាគឦសានប្រទេសចិន ។ ពិព័រណ៍នេះមានការដាក់តាំងបង្ហាញរថយន្តទំនើបៗចំនួន១.១០០គ្រឿង នាំមកពីប្រទេស និងតំបន់ចំនួន១២នៃពិភពលោក ដោយមានតារាម៉ូដែល និងនារីស្រស់ស្អាតបង្ហាញរាង និងសំរស់នៅក្បែររថយន្តមើលទៅគួរឱ្យចាប់អារម្មណ៍បំផុត

ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
«ហ្គេកហួយ» ជាប្រភេទតែម្យ៉ាងដែលគេនិយមប្រើនៅក្នុងប្រទេសចិន ធាតុពិតតែហ្គេកហួយមានប្រយោជន៍ដល់រាងកាយយ៉ាងច្រើនដូចជា៖
-ហ្គេកហួយធ្វើឱ្យខ្លួនប្រាណត្រជាត់ ៖ តែហ្គេកហួយជួយបណ្តេញកំដៅក្នុងខ្លួន បណ្តេញខ្យល់ និងញើសជាពិសេស វាជាប្រភេទតែម្យ៉ាងជួយបំបាត់អាការក្តៅក្នុងខ្លួន ។
-ហ្គេកហួយផ្កាពណ៌លឿងមានសារធាតុ«ខេរ៉ូទីនអល» ៖ ជាប្រភេទសារធាតុម្យា៉ងជួយទ្រទ្រង់ក្រសែភ្នែក ប៉ូវថ្លើម បំបាត់អាការគ្រុនផ្តាសាយ កាត់បន្ថយអាការឈឺក្បាល វិលមុខ និងងងឹតមុខជាដើម ។

ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
លទ្ធផលនៃការស្រាវជ្រាវដែលផ្សាយកាលពីថ្ងៃទី១៦ សីហា កន្លងមកបានឱ្យដឹងថា បុរសដែលមានប្រាក់ចំណូលតិចជាងស្រ្តីរមែងផិតក្បត់គូស្នេហ៍របស់ ខ្លួន ។ លោកគ្រីស្ទីនមា៉ាននិស្សិត ផ្នែកសង្គមវិទ្យាមកពីមហាវិទ្យាល័យឃ័រណេលបានបញ្ជាក់ថា ការផិតក្បត់អាចជាវិធីសាស្រ្តមួយដែលបុរសប្រើសំរាប់ការពារ ស្ថានភាពជាបុរសេភទក្នុងពេលដែលមានការម៉ាក់ងាយ ។