ដោយ ៖ ខេមរិទ្ធ
ខ្លុយស្គរទ្រដៀវចាប៉ីខ្សែ មរតកកេរខ្មែរលេងប្រគុំ
មានបទសូរសៀងច្រៀងរណ្ដំ កេះកូដវាយដំផ្លុំបន្ទរ។ >>[អានបន្ត]
កំណាព្យ
ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
១-នឹកស្រមៃក្រៃកន្លងឆ្លងជីវិត ធ្លាប់នែបនិត្យរឹតស្រឡាញ់ឆ្ងាញ់រាល់ថ្ងៃ
ឆ្ងាយប៉ុណ្ណានៅតែនឹកសែនអាល័យ ទឹកដីថ្លៃរាល់សម័យគ្មានពេលភ្លេច។
ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
១-ម្រឹគីម្រឹគារស់អាងប្រៃជាពុំនាក់ ដំរីអាងធ្នាក់ជាលំនៅដឹកមុខនាំ
ហ្មប្រឹងអធនការពាររំពៃភ្នែកឃ្នាំ ទោះភ្លៀងជោកជាំតស៊ូនាមជាមិត្ត។
ថ្ងៃ អង្គារ ទី ១៧ ខែ សីហា ឆ្នាំ ២០១០
១- កុំកាប់បំពង់រង់ចាំទឹកភ្លៀង ពាក្យនេះប្រៀនរៀងខ្មែរគ្រប់គ្នា
មិនថាអ្នកក្រុងស្រែចំការ បានឮកាលណាយល់អត្ដន័យ
២- ផ្ទុយអីតែខ្ញុំយល់ខុសគេ ទទឹងទទេមិនដឹងអី
ខ្ញុំយល់ថាខុសមិនគួរស្ដី ស្ថានភាពសព្វថ្ងៃរឹតត្រូវការ ។
ថ្ងៃ អាទិត្យ ទី ៨ ខែ សីហា ឆ្នាំ ២០១០
ទីស្ថានមនោរម្យសមល្អឯង ខ្នងភ្នំដងរែកកេរ្ដិ៍ខេមរា
ទឹកដីធម្មជាតិស្រស់ត្រកាល រំលេចរចនាប្រាសាទថ្ម ។
ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក សម្លឹងទៅមេឃសង្វែកដួងចិត្ត។
ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
១-ខិតខំរៀនសូត្រត្បិតជួយជាតិ ជាតិមិនចង់ឃ្លាតជួយថ្នមថែ
ថែទាំដុសខាត់គ្មានបែកបែរ បែរបត់លុះត្រាដល់ពេលស្លាប់។
ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
១-កុំទុកចិត្តមេឃរកកល់នឹងភ្លៀង ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ
កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់ ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ។
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ មិថុនា ឆ្នាំ ២០១០
១-វស្សាភ្លៀងធ្លាក់ ជាក់ផ្សើមផ្សាំដី ស្រោចគុម្ពឬស្សី ទំញំងផ្ដួចផ្ដុំ
លូតលៀនលឿនលយ មានតូចមានធំ ច្រូងច្រុះជិតជុំ ប្រមុំប្រមូល ។
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ មិថុនា ឆ្នាំ ២០១០
- តាំងពីដឹងក្ដីពេញវ័យសិក្សា ខ្ញុំទៅសាលាឧស្សាហ៍ស្រូតរូត
មិនដើរខុសផ្លូវរហេតរហូត សង្វាតរៀនសូត្រឡើងថ្នាក់បន្ដរ។
ថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០១០
ហត្ថាទាំងទ្វេរេរាំឥតឈប់ លើទូកកំសត់ព្រលប់ទឹកនាច
លើផ្ទៃជលសាដីទន្លេសាប នាមអ្នកនេសាទសង្វាតរកត្រី។
ថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០១០
- សត្វរស់ពឹងព្រៃ មនុស្សពឹងសំដី ដោះស្រាយបញ្ហា
ពាក្យពេចន៍ទន់ភ្លន់ ពិរោះពិសារ ឆ្គាំឆ្គងម្ដេចម្ដា លើការអប់រំ ។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-សូមអស់លោកអ្នកសូមភ្ញាក់អារម្មណ៍ សូវកុំបង្ខំអោយក្រំចិន្តា
ប្រញាប់ហួសមាឌជួនឃ្លាតឱរ៉ា ព្រលឹងចេញផ្ងារសល់សំបកខ្លួន។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-ហៃកូនចៅប្រុសស្រី ឃើញរស្មីមានអំណរ
ត្រូវតាំងចិត្តស្មោះសរ កុំលំអលើប្រឹថពី។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-សត្វអើយស្វាចារបន់ស្រន់ចូលស្រុក ថ្លៃអើយកុកត្រុកភ្នករកចំណី
នាងអើយរស់ព្រោះស្រេកឃ្លានក្រក្រី សត្វអើយខ្មីឆីពាំនាំអោយបុត្រ។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-ពីរបូកនឹងពីរត្រូវជាបួន ចង់លេងបិទពួនយើងកំដរ
កាឡៃប្រវត្តិមិនមែនល្អ ទោះបីជាក្រមិនបំពាន។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-អ្នកម៉ែអើយរ៉ាជួយដល់បុត្រ ចង្ហុតអើយរ៉ាអត់អាហារ
ពិបាកអើយរ៉ាចេញវាចា កើតការអើយរ៉ាដោយធ្លាក់ខ្លួន។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
១-បានកើតមកជាពលរដ្ឋខ្មែរ តាំងចិត្តព្យាយាមស្រឡាញ់ស្រែ
កេរពីដូនតានិងពុកម៉ែ មិនត្រូវគេចកែសាវាឡើយ។
ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០
សន្សើមផ្ដើមធ្លាក់ភ្ញាក់ពីដំណេក ក្លិនផ្ការំចេកពុះជ្រែកអរុណ
សៀងនាឡិកាឡូឡាលើសមុន ទោះប្រឹងទម្រន់មុនក្រោយគង់ក្រោក។
ថ្ងៃ អាទិត្យ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១០
- សែនអនិច្ចា អាសូរវាសនា ទាសាអភ័ព្វ
រស់រងតែកម្ម ប្រេះស្រាំចិត្ដជាប់ ជីវិតមិនគាប់ ក្នុងនាមស្វាមី ។
ថ្ងៃ អាទិត្យ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១០
- មានប្ដីត្រឹមត្រូវចិត្ដនៅមិនស្ងប់ បែរជាងល់ងប់ជាមួយប្រុសក្មេង
យកឆាកជីវិតមកប្រឡែងលេង ខ្ញុំឈ្លក់វង្វេងក្នុងផ្សែងតណ្ហា ។
ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០
- នឹកហើយនឹកទៀតពេលឃ្លាតឆ្ងាយ នឹកស្រុកនឹកម្ដាយក្រុមគ្រួសារ
នឹកផ្លូវធ្លាប់ដើរទៅសាលា នឹកស្រែចំការច្បារដំណាំ ។
- នឹកហត្ថាម៉ែសែនកក់ក្ដៅ នឹកដល់ញាតិផៅជាប្រចាំ
នឹកប្រហុកកប់ម៉ែចិញ្ជ្រាំ នឹកដល់ស្វាយត្រាំឆ្ងាញ់ពិសារ ។
ថ្ងៃ ច័ន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១០
បទពាក្យ ៤ (សូត្របែបប្រជាប្រិយ )
១-អាឡោះចុងដៃ ចុងស្រស់ស្រីថ្មី អោយបងងប់ងុល
សន្ធៃសន្ធឹក នឹកឆោមនិមល គឹតអ្វីមិនយល់
ខ្វល់ព្រោះស្នេហា ។
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ ឧសភា ឆ្នាំ ២០១០
- មនុស្សគ្រប់អាត្មា ធ្វើគ្រប់កិច្ចការ ចិញ្ចឹមជិវិត
តែមួយចំនួន ភ្លេចខ្លួនមិនគិត បែរជាប្រព្រឹត្ដ តែល្បែងស៊ីសង ។
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ ឧសភា ឆ្នាំ ២០១០
(បទពាក្យ ៤)
១.កូនណើយហូបបាយ យើងរត់ប្រញ៉ាយ ប្រណាំងប្អូនបង
ខ្ញុំរត់មុនគេ មិនអោយកន្លង ជុំគ្នាត្រសង
ម៉ែអោយបាយពូត ។