ផ្កា​មួយ​ទង​ក្នុងត្រកូល​ឆោម​ គ្មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ លោក​អ៊ុក ណារីម នោះ​ទេ

ផ្កា​មួយ​ទង​ក្នុងត្រកូល​ឆោម​ គ្មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ លោក​អ៊ុក ណារីម នោះ​ទេ

ដោយ ៖ សា​ម៉​ន

រាជធានី​ភ្នំ​ពេញ​ ៖ ក្នុង​វ័យ​២៥​ឆ្នាំ​កញ្ញា​ឆោម​ ឆពុំ​ អះ​អាង​ថា​ នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ទេ​ទោះ​បី​ជា​ កន្លង​មកមហា​ជន​ឃើញ​នាង​ទៅ​ណា​មក​ណា និង​ច្រៀង​​នៅលើ​ឆាក​ប្រគំ​តន្ត្រី​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ ឬ​សំដែងឱ្យ​ផលិត​កម្ម​នានា​ ជាមួយ​លោក​អ៊ុក ណារីម ក្តី​។ កន្លង​មក​លេច​ឮ​ថា​ នាង​និង​លោក​អ៊ុក ណារីម​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ និង​មាន​គំរោង​រៀប​ការ​ជាមួយ​គ្នា​ទៀត​ផង។ ​នៅ​ពេល​ជួប​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាង​បដិ​សេធ​ថា​ នាង​គ្មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​លោក​អ៊ុក ណារីម ​ទេ​។ >>[អានបន្ត]

សិល្បៈ​និង​តារា

នាង​ស្ពៀរ​ត្រូវ​អតីត​អ្នក​ការពារ​ប្តឹង​ពី​បទរំលោភ​បំពាន​ផ្លូវ​ភេទ

នាង​ស្ពៀរ​ត្រូវ​អតីត​អ្នក​ការពារ​ប្តឹង​ពី​បទរំលោភ​បំពាន​ផ្លូវ​ភេទ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

នាង​ប្រ៊ី​នី​ស្ពៀរ តារាចំរៀង​ប៉ុប​ល្បី​ឈ្មោះ និង​សិច​ស៊ី ត្រូវបាន​ប្រភព​ព័ត៌មាន​មួយ​ឱ្យ​ដឹងថា ពេលនេះនាង​​​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួនធ្ងន់​ធ្ងរ​ថ្មី​មួយទៀត ដោយ​ត្រូវ​បុរស​ម្នាក់ដែល​អះ​អាង​ថា ជា​អតីត​​អ្នក​ការពារ​នាង​ដាក់​ពាក្យ​​ប្តឹង​នាង​ពីបទ​បំពាន​ផ្លូវ​ភេទ ។ បុរស​រូបនេះ​ឈ្មោះ Fernando Flores ​អះ​អាង​ថា បានធ្វើ​ការ​ជា​អ្នក​ការពារ​នាង​ស្ពៀរ កាល​ពីខែ​កុម្ភៈ​កន្លងមក ​ហើយ​គេ​​កំពុង​ស្វះស្វែង​រក​​ការទាមទារ​ប្រាក់​ចំពោះ​​ទង្វើ​ដែល​ចាត់​ទុក​ ថា​ជា​ការបំពាន​ផ្លូវភេទ​លើ​រូប​លោក​គេ​​នាង​ស្ពៀរ ។

ភាព​យន្ត​​ខ្មែរ​រឿង​«បាត់​ខ្លួន»​ត្រូវ​បាន​ទទួល​ការ​ជ្រើ​សរើសចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​ភាព​យន្ត​អន្ត​រជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង

ភាព​យន្ត​​ខ្មែរ​រឿង​«បាត់​ខ្លួន»​ត្រូវ​បាន​ទទួល​ការ​ជ្រើ​សរើសចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​ភាព​យន្ត​អន្ត​រជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​ភាព​យន្ត​នៃ​ក្រសួង​វប្ប​ធម៌ និងវិចិត្រ​សិល្បៈ​ បាន​សំរេច​ជ្រើស​រើស​យក​ខ្សែ​ភាព​យន្ត​រឿង «​បាត់​ខ្លួន» ដែល​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ច្រើន​ពី​ទស្ស​និក​ជន​ ទៅ​ធ្វើ​ជា​តំណាង​ឧស្សា​ហ​កម្ម​​ភាពយន្ត​កម្ពុជា​ក្នុង​កម្ម​វិធីពិព័រណ៍​ ភាព​យន្ត​អន្តរ​ជាតិនាទី​ក្រុង​ព្យុង​យ៉ាង ​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​​ត្រូវ​រៀប​ចំធ្វើឡើង​ចាប់​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី២៤ កញ្ញា ឆ្នាំ​២០១០​ ។

បង្ហាញ​បណ្តា​ស្ត្រី​តារាភាព​យន្ត​​ឥណ្ឌា​ដែលសិចស៊ី​ទាំង​ឡាយ

បង្ហាញ​បណ្តា​ស្ត្រី​តារាភាព​យន្ត​​ឥណ្ឌា​ដែលសិចស៊ី​ទាំង​ឡាយ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ផលិតខ្សែ​ភាព​យន្ត​ដ៏​ច្រើន​មួយ​នៃ​ពិភព​លោក ហើយ​មាន​តារា​ភាព យន្ត​កំពូល​សម្រស់​ជា​ច្រើននាក់ ។ តារា​ទាំង​នេះ​ធ្វើ​ការ​​ជា​ពិសេស​សំរាប់​ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​ឥណ្ឌា​ បូលីវូដ ។ ក្នុង​ចំណោម​តារា​ភាព​យន្ត​ឥណ្ឌា​កំពូលសិច​ស៊ី​ទាំង​នេះ​មានដូចជា ៖ នាង​អ៊ីរីណា ស៊ិក (IRINA SHEIK) ដែលមាន​ដើមទ្រូង​យ៉ាង​ព្រហើន នាង​រីយ៉ា​សេន (RIYA SEN) នាង​ហ្គី​តាន់​ជា​លី​ថាប៉ា នាង​នេត្រា​រាហ៊ូ រ៉ា​ម៉ាន់ នាង​ដា​បង់ នាង​ស្វី​តា​ទីវ៉ា​រី នាង​​នី​ទូ​ចាន់ដ្រា

យន្ត​ហោះ​របស់​ក្រុមតារា​ចំរៀង​កូរ៉េត្រូវ​រន្ទះ​បាញ់មិនផ្ទុះ

យន្ត​ហោះ​របស់​ក្រុមតារា​ចំរៀង​កូរ៉េត្រូវ​រន្ទះ​បាញ់មិនផ្ទុះ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​របស់​ខ្លួន​នៅ​ ប្រទេស​ជប៉ុន​ ក្រុម​តារា​ចំរៀង​កូរ៉េ SNSD បាន​​ជួប​ឧប្បត្តិ​ហេតុ​រន្ទះ​បាញ់​យន្ត​ហោះ​ពេល​ធ្វើ​ដំណើរ​តាមផ្លូវ​។ ក្នុង​ពេល​សម្ភាសន៍​ជាមួយ​ពួក​គេ​លើ​យន្ត​ហោះ​ក្នុង​ដំណើរ​មួយ​ផ្សេង​ទៀត​ទៅ ​កាន់​សហ​រដ្ឋ​អាមេ​រិក ​ក្រុម​នេះ​បាន​និយាយ​ថា​ យើង​បាន​ស្គាល់​រស​ជាតិ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច ​ហើយ​កាល​ពី​ខែ​មុន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​គឺ​យន្ត​ហោះ​ ត្រូវ​រន្ទះ​បាញ់​ចំពាក់​កណ្តាល​តួ​។ វា​ពិត​ជាក់​ស្តែង​ខ្លាំង​ណាស់​ដោយ​​យើង​អាច​មើល​ឃើញ​ពី​កន្លែង​អង្គុយ​ តែ​ជា​ភ័ព្វ​សំណាង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ដោយ​នាំ​គ្នា​គិត​ថា​ វា​ជា​ប្រផ្នូលនៃ​ជោគ​ជ័យ​ទៅ​វិញ​។ បើ​ទោះ​ជា​ក្នុង​ដំណើរ​៤​ថ្ងៃ​ដែលត្រូវ​ថត​វីដេអូ​តន្ត្រី​ក្នុង​ប្រទេស​ ជប៉ុន​នេះ ​យន្តហោះ​ត្រូវ​រន្ទះ​បាញ់​តែ​វា​ជា​ប្រផ្នូល​នៃ​ការ​អប​អរ​សាទរ​ចំពោះ​ការ​ ងារ​ថត​វី​ដេអូ​របស់​ពួក​គេ​។ ខ្ញុំ​គិត​ថា​យើង​កំពុង​ធ្វើ​រឿង​អ្វី​ម៉្យាង​សំខាន់​។ ឧប​សគ្គ​មួយ​ដែល​តែង​តែ​ជួប​ប្រទះ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​តន្ត្រី​ដូច​ជា​ ការ​ដាច់​ភ្លើង​ក្នុ​ងពេល​កំពុង​ថត​ខ្សែ​វីដេអូ​ គឺ​មាន​ន័យ​ថា​ ជា​សញ្ញា​នៃ​ភាព​ជោគ​ជ័យ។

បណ្តា​តារា​ចិន​ចូលរួមក្នុងមហោស្រព​ខ្សែ​ភាព​យន្ត​ក្រុង​វេនីស

បណ្តា​តារា​ចិន​ចូលរួមក្នុងមហោស្រព​ខ្សែ​ភាព​យន្ត​ក្រុង​វេនីស

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

បណ្តា​តារា​ភាពយន្តចិន​ អ្នក​ផលិតខ្សែ​ភាព​យន្ត​ និង​អ្នក​រៀបចំ​ឆាកថតខ្សែ​ភាពយន្ត​ចិន បាន​ទៅ​ចូលរូម​ក្នុង​មហោស្រព​ខ្សែ​ភាព​យន្ត​លើក​ទី​៦៧ នៅ​ក្រុង​វេនីស ប្រទេស​អ៊ីតាលី ។ ពួកគេ​បាន​ថត​រូប​មុន​ពេល​ចាប់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ចិន ដែល​យកទៅ​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​នេះ គឺ​រឿង «អធិការឌី និង​អាថ៌​កំបាំង​នៃ​ភ្លើង​ខ្មោច»

ឆ័យ លីដា​ឡែន ថា មិន​មាន​ស្នេហា​ជា​មួយ​អេឡិច ច័ន្ទ​ត្រា​ទេ

ឆ័យ លីដា​ឡែន ថា មិន​មាន​ស្នេហា​ជា​មួយ​អេឡិច ច័ន្ទ​ត្រា​ទេ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ កញ្ញា​ឆ័យ លីដា​ឡែន ក្នុង​វ័យ​២៧​ឆ្នាំ ​អះ​អាង​ថា នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​​លោក​​អេឡិច​ ច័ន្ទ​ត្រា ទេ ​ទោះ​បី​​ជា​មហា​ជន​មើល​ឃើញ​​ពួក​នាង​​ទៅ​ណា​មក​ណា​បណ្តើរ​គ្នា​ល្អូក​ល្អិន ​​ក៏​ដោយ ។ ជា​ពិសេស​នៅ​ពេល​កញ្ញា​ឆ័យ លីដា​ឡែន ឡើង​ច្រៀង​​លើ​ឆាក​ប្រគំ​តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ក្នុង​ឆ្នាំ​២០១០ នេះ​ នាង​តែង​​ជ្រើស​រើស​លោក​អេឡិច​ ច័ន្ទ​ត្រា មក​ច្រៀង​​ និង​សម្តែង​​ជា​មួយ​តាម​​អត្ថ​ន័យ​ស្នេហា​បែក​បាក់​ និង​ស្នេហា​​​ប្រកៀក​ប្រកើយ​គ្នា​ដូច​ជា​​បទ​«ហេតុ​ផល​ត្រូវ​បែក» បទ​ «បើ​សិន​ជា​អ្នក​ព្រម​ស្រឡាញ់​ខ្ញុំ» និង​បទ “I hat My Self” ជា​ដើម ។

ហួត វឌ្ឍនា យុវតារាថ្មី​កំពុង​ពុះពារ​ក្នុង​ជីវិតអ្នក​សំដែង

ហួត វឌ្ឍនា យុវតារាថ្មី​កំពុង​ពុះពារ​ក្នុង​ជីវិតអ្នក​សំដែង

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ លោកហួត វឌ្ឍនា ក្នុង​វ័យ​១៨​ឆ្នាំ ជាតារាសំដែង​ភាពយន្ត​-វីដេអូ​និង​កាយ​វិការ​ខារ៉ាអូខេ​។ ជារៀង​​រាល់​ថ្ងៃ​​ទស្សនិក​ជន​​ទូទៅ​តែង​តែ​បាន​ឃើញ​មុខលោក​​តាម​ស្ថានីយ​ ទូរទស្ស​ន៍​​មួយ​ចំនួន​ដែល​ចាក់​ផ្សាយ​​​រឿង​ខ្លី​ៗ​បែប​អប់រំ​សុខ​ភាព​ យុវវ័យ​ដូច​ជា​រឿង​«ល្បឿន​ចិត្ត​» និង​រឿង​«ស្នេហ៍​​រើស​វណ្ណៈ​»ក្នុង​នាម​ជា​តួ​ឯក​។

តារាភាពយន្តកូរ៉េ នាង Sohn Ye-jin សំរាក វិស្សមកាលនៅហុល្លង់

តារាភាពយន្តកូរ៉េ នាង Sohn Ye-jin សំរាក វិស្សមកាលនៅហុល្លង់

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ដ​កូរ៉េ នាង​ Sohn Ye-jin បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហុ​ល្លង់ ដើម្បី​ថតរូបក្នុង​ការងារ​ផង និង​ដើម្បី​សំរាក​លំហែកាយផង​។ រូបភាព​នៅ​ក្នុង​ប្រទេស​ហុ​ល្លង់ របស់​នាងត្រូវ​បាន​គេ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ សីហា តាមរយៈ​គេហទំព័រ​របស់​នាង​ផ្ទាល់​ក្នុង​សំលៀកបំពាក់​ធម្មតា និង​ថត​ពេល​កំពុង​ដើរ​កំសាន្ដ ។ ការ​ថតរូប​នៅ​ប្រទេស​ហុ​ល្លង់​នេះ ធ្វើ​ឡើងសំរាប់​ដាក់​ក្នុង​ទស្សនាវដ្ដី​បង្ហាញ​ម៉ូ​ដ Singles សំរាប់​ខែកញ្ញា នេះ ។

សម្តេចតេជោ​ហ៊ុន សែន គាំទ្រ​ការ​រៀប​ចំ​រាត្រី​សមោ​សរ​របស់​សិល្បករ​ខ្មែរ

សម្តេចតេជោ​ហ៊ុន សែន គាំទ្រ​ការ​រៀប​ចំ​រាត្រី​សមោ​សរ​របស់​សិល្បករ​ខ្មែរ

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​នូវ​ការ​ខិត​ខំប្រឹង​ប្រែង​ និង​តួ​នាទី​ រួមទាំង​គោល​ដៅ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​របស់​សមា​គម​សិល្បករ​ខ្មែរ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​លោកជំទាវ​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​​ផ្តួច​ផ្តើម​របស់​សមាគម​សិល្បករ​ ខ្មែរ​រៀប​ចំ​រាត្រី​សមោសរ​ ដើម្បី​ស្វែង​រក​ថវិកា​​ជួយទ្រ​ទ្រង់​សមាគម​ និងជួយ​សិល្បករ សិល្បការិនី ដែល​​មានវ័យ​ចំណាស់ និង​បាត់​បង់​សមត្ថ​ភាព​ ។ ក្នុង​លិខិតផ្ញើ​ជូន​លោក​ម៉ិញ សុធីវណ្ណ ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន បា​ន​ធ្វើ​ការ​វាយ​តំលៃ​ខ្ពស់ និង​កោត​សរសើរ​ជា​និច្ច​ចំពោះ​ការ​ខិតខំប្រឹង​ប្រែង​របស់​សិល្បករ​ សិល្បការិនី​ជំនាន់​មុនៗ ក្នុង​ការ​ជួយ​រក្សា​តំលៃ​ និង​មរតក​នៃសិល្បៈ​ខ្មែរ ប្រពៃ​ណី​ និងវប្បធម៌​ជាតិ ផ្ទេ​រ​ចំណេះដឹង និង​ជួយ​បណ្តុះបណ្តាល​ក្មេងៗជំនាន់​ក្រោយឱ្យ​ក្លាយ​ជា​អ្នក​បន្ត​វេន​ ដ៏ស័ក្តិ​សម​បំផុត ។

តារា​ភាព​យន្ត​ជប៉ុន​ចូល​រួម​កម្ម​វិធី​បង្ហាញ​ម៉ូដ​គូប

តារា​ភាព​យន្ត​ជប៉ុន​ចូល​រួម​កម្ម​វិធី​បង្ហាញ​ម៉ូដ​គូប

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារា​សំដែង​នាង​គីតាហ្គាវ៉ា គៃកូ វ័យ​២៤​ឆ្នាំ បាន​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ការ​បង្ហាញ​ម៉ូដ​សំរាប់​សរទរដូវ និង​រដូវ​ផ្កា​រីក​ឆ្នាំ​២០១០ របស់​ផលិត​ផល​គូប។ ការ​ដើរ​​បង្ហាញ​ម៉ូដ​របស់​នាង​ត្រូវ​បាន​គេ​ថត​​ដោយ​កាមេរ៉ា​ចំនួន​១១​ ព្រោះ​ត្រូវ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​រឿង​ថ្មី​របស់​នាង​ដែល​មាន​ចំណង​ជើង​ ថា "Paradise Kiss"។ ការ​លេច​​រូប​នាង​នៅ​លើ​ឆាក​​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ពុំ​​ត្រូវ​បាន​ ប្រកាស​ឱ្យ​ដឹង​មុន​ឡើយ។ នាង​​គីតាហ្គាវ៉ា ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយ​មិត្ត​ដែល​បាន​ចូល​រួម។ នាង​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ធ្លាប់​ធ្វើ​បែប​នេះ​ពី​មុន​មក​ទេ អ្នក​ប្រហែល​ជា​អាច​យល់​ពី​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា តើ​ឈុត​ត្រង់​នេះ​វា​ទៅ​ជា​យ៉ាង​ណា និង​ទន្ទឹង​រង់​ចាំ​មើល​ក្នុង​ខ្សែ​ភាព​យន្ត​ដែរ"។

នាង Lee Jung-hyun ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​ឱ្យ​ក្រុម​ហ៊ុន​៧​នៅ​ចិន

នាង Lee Jung-hyun ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​ឱ្យ​ក្រុម​ហ៊ុន​៧​នៅ​ចិន

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារា​ចំរៀង​និង​តារាភាពយន្ត​នាង​ Lee Jung\hyun ​នឹង​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទូរទស្សន៍​សំរាប់​ក្រុម​ហ៊ុន​ចិន​ចំនួន​៧ ។ ក្រុម​ហ៊ុន​ AVAបាន​បើក​សន្និសីទ​សារព័ត៌មានមួយ​​ថា​ នាង​ Lee Jung-hyun​​បាន​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​​សំរាប់​គ្រឿង​សំអាង​ ទូរស័ព្ទ​ ទូរទស្សន៍​ ទូទឹក​កក​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​ ហើយក៏​​កំពុង​រង់​ចាំ​ចុះ​​កិច្ច​សន្យា​ចំនួន​២​ទៀត​ជាមួយ​ក្រុម​ហ៊ុន​​ ហ្គេម និង​សំលៀក​បំពាក់ ។

ក្រុមSo Nyeo Shi Dae ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​សំដែង​នៅ​ជប៉ុន

ក្រុមSo Nyeo Shi Dae ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​សំដែង​នៅ​ជប៉ុន

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

ក្រុមតារាចំរៀង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ​ So Nyeo Shi Dae ​បាន​ទទួល​ភាព​ជោគ​ជ័យ​ក្នុង​ការ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​ថ្មី​របស់​គេ​ ជាភាសា​ជប៉ុន​​ និង​ចាប់​ផ្តើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើន​ផងដែរ​​ នេះ​បើ​តាមការឱ្យ​ដឹង​ពី​​អ្នក​តំណាង​របស់​ក្រុម​នេះ ។ ការ​ប្រគំតន្ត្រីរបស់​គេ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥ សីហា ចាប់​ពីម៉ោង​២​រសៀ​ល​នៅ​ឯមហោ​ស្រព​ Ariake Colosseum ​នាទីក្រុង​តូក្យូ​ដែល​មាន​ទស្សនិកជន​ប្រហែល​៧.០០០នាក់ បាន​ចូល​រួម​ជាមួយ​នឹង​​អាល់​ប៊ុម​ចំរៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Genie ​ដែល​មាន​ពី​រភាសា​គឺ​ភាសា​​ជប៉ុន ​និង​កូរ៉េ ។

តារា​ភាពយន្ត​ហុងកុង​ Sandra Ng ​ប្រកែក​ពីព័ត៌មាន​ថាមានគភ៌

តារា​ភាពយន្ត​ហុងកុង​ Sandra Ng ​ប្រកែក​ពីព័ត៌មាន​ថាមានគភ៌

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ត​ស្ត្រី​នាង​Sandra Ng ​បាន​ចេញ​មុខ​ប្រកែក​ក្នុង​រឿង​លេច​ឮ​ថា​នាង​មាន​ផ្ទៃ​ពោះ​ដែល​អាច​នឹង​មាន​ ផល​ប៉ះ​ពាល់​ដល់​​តួនាទី​ជាតារា​សំដែង​ ក្រោម​ការ​ដឹកនាំ​រឿង​ថ្មី​របស់​លោក​ Kam Kwok Leung ​ដែល​មាន​ចំណង​ជើង​ថា Love island ​ព្រោះពាក្យចចាមអារ៉ាមនេះ​។ នេះ​បើ​តាម​សារព័ត៌​មាន​ហុងកុង បាន​ផ្សព្វ​ផ្សាយ ។ នាង​បាន​ឱ្យ​ដឹង​ថា នាង​មាន​ហេតុ​ផល​ផ្ទាល់​ខ្លួន​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ថត​ក្នុង​ រយៈពេល​២​ថ្ងៃ​មុន​ពេល​ចាប់​ផ្តើម​ថត គឺលោក​ភីទ័រ​ចាន បាន​សុំ​នាង​មិន​ឱ្យ​សំដែង​ ព្រោះ​គាត់​ត្រូវ​ទៅ​ទីក្រុង​ហុង​កុង​ដើម្បី​ថត​រឿង​នេះ ។

លោក​ញ៉ែម សុគន្ធ ថា​នឹង​លា​ឈប់​ពី​សិល្បៈ​សំដែង​ក្រោយ​ថត​រឿង​

លោក​ញ៉ែម សុគន្ធ ថា​នឹង​លា​ឈប់​ពី​សិល្បៈ​សំដែង​ក្រោយ​ថត​រឿង​ "ហង្ស​អន្ទាក់​ស្នេហ៍"

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០

រាជ​ធានី​ភ្នំពេញ ៖ លោក​ញ៉ែម សុគន្ធ ក្នុង​វ័យ​២៨​ឆ្នាំ ​​ជា​អតីត​ហ្វ្រេស៊ី​ប៊យ ​ជំនាន់​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​២០០២-២០០៣ ហើយ​បាន​ក្លាយ​ជា​តារា​ភាព​យន្ត​ និង​​តារា​សំដែង​កាយ​វិការខារ៉ា​អូខេ។ ​កន្លង​មក​លោក​ធ្លាប់​​​បង្ហាញ​មុខ​​តាម​កញ្ចក់​ទូរ​ទស្សន៍​នានា​ដែល​ចាក់​ ផ្សាយ​វីដេអូ​ភាគ​ និង​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​របស់​ស្ថានីយ​ទូរ​ទស្សន៍​ នានា​។ លោក​ញ៉ែម សុគន្ធ ជា​តារា​សំដែង​​មាន​ទេព​កោសល្យ​​ និង​មាន​ការ​គាំទ្រ​ពី​ប្រិយ​មិត្ត​ទស្សនិក​ជន​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន។ ​លោក​ធ្លាប់​​​ចូល​រួម​សំដែង​ភាព​យន្ត​-វីដេអូ​​ប្រមាណ​ជាង​៣០​រឿង​ ក្នុង​នោះ​ភាគ​ច្រើន​សំដែង​ជា​តួឯក។​ ចុង​​ក្រោយ​​នេះ លោក​កំពុង​សំដែង​​ក្នុង​​រឿង "​ហង្ស​អន្ទាក់​ស្នេហ៍"។

កញ្ញា​ស្រី នីវត្តន៍ វិចិត្រ​ករ​រះ​ក្នុង​ពិភព​សិល្បៈ​ជា​​អ្នក​សំដែង

កញ្ញា​ស្រី នីវត្តន៍ វិចិត្រ​ករ​រះ​ក្នុង​ពិភព​សិល្បៈ​ជា​​អ្នក​សំដែង

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ កញ្ញា​ស្រី នីវត្តន៍ ហៅ​នី​វ៉ាត់ ក្នុង​វ័យ​១៨​ឆ្នាំ ជា​អ្នក​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​​យន្ត​​ ហើយ​មហា​ជន​ទូទៅ​​ស្គាល់ ​នាង​ច្បាស់តាម​រយៈ​ការ​សំដែង​ផ្សាយ​ពាណិជ្ជ​កម្ម​នំ​សារាយថៅកែ​ណយ ​។ អ្នកទស្ស​នា​ការ​សំដែង​របស់​នាង​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​​រូប​សំរស់​ដ៏​ ស្រស់​សោ​ភា ​ទឹក​មុខ​ញញឹម​ជា​និច្ច​​ប្រកប​ដោយ​ទេព​កោ​សល្យ​​រស់​វើក​របស់​នាង ។កញ្ញា​ស្រី​ នី​វត្ត​ន៍​ រៀប​រាប់​​ឱ្យដឹង​ថា នាង​មាន​និស្ស័យ​ស្រលាញ់​សិល្បៈ​តាំង​​ពី​កុមារ​​​ភាព​មក ​ហើយ​​នៅអាយុ​១២​ឆ្នាំ នាង​បាន​​ហាត់​រៀន​គូ​រ​រូប​ផ្សេងៗ​លក់​ ។

អាណុលនឹងមកទស្សនកិច្ចប្រទេសកូរ៉េខាង​ត្បូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា

អាណុលនឹងមកទស្សនកិច្ចប្រទេសកូរ៉េខាង​ត្បូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ត​ហូលីវូដ ដែល​​បាន​ក្លាយ​ជា​អភិបាល​ក្រុង​កាលី​ហ្វ័រនីញ៉ា នឹង​មក​ទស្ស​នកិច្ច​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​ ។ នេះ​បើ​តាម​សារព័ត៌​មាន​កូរ៉េ​មួយ​ចេញ​​ផ្សាយ​កាលពី​ដើម​ខែ​សីហា ។

ស្វែងរកការ​គាំទ្រ​​បទ«បណ្ដាំ​ទួល​ស្លែង​» ចូលទៅក្នុងបញ្ជីស្មារតី​ចងចាំ​ពិភពលោក

ស្វែងរកការ​គាំទ្រ​​បទ«បណ្ដាំ​ទួល​ស្លែង​» ចូលទៅក្នុងបញ្ជីស្មារតី​ចងចាំ​ពិភពលោក

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ អតីត​អ្នកចំរៀង​ដ៏​ល្បី​មួយរូប​ក្នុង​ទសវត្ស​ឆ្នាំ​៨០ នៃ​ក្រុម​តន្ត្រី​សហជីព​លោក​អ៊ីន សុផារ៉ា ​កំពុង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​បញ្ចូល​បទ​ចំរៀង​បណ្ដាំ​ទួល​ស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​​។​ទាក់​ទិន​រឿង​នេះ​​មន្ត្រី​អង្គការ​យូណេស្កូ​​ឱ្យ​ដឹង​ថា ក្រុម​ការងារ​​នឹង​ពិនិត្យ​បទ​ចំរៀង​នេះ​ ហើយ​ពិចារណា​ថា​​តើ​វា​មាន​ខ្លឹម​សារ​អាច​ដាក់​បញ្ចូល​ក្នុង​ស្មារតី​ចងចាំ​ពិភពលោក​​ដែរ​ឬយ៉ាងណា?​
បទ​ចំរៀង​បណ្ដាំ​ទួល​ស្លែង​ដែល​ចាក់​ផ្សាយ​ញឹក​ញាប់​តាម​វិទ្យុ​ជាតិ​​ក្នុងអំឡុង​​ទសវត្ស​ឆ្នាំ​៨០​ហើយ​បាន​សុស​សាយ​ម្តង​ទៀត​ខណៈ​សាលា​ក្តី​ខ្មែរ​ក្រ​ហម​​បើក​សវនាការ​កាត់​ទោស​កាំង ហ្កេច​​អ៊ាវ ហៅ​ឌុចនេះ គឺ​ជា​ស្នា​ដៃ​និពន្ធ​និង​ច្រៀង​ដោយ​លោក​​អ៊ីន សុផារ៉ា ​បច្ចុប្បន្ន​ជា​​និពន្ធ​នាយក​​សារព័ត៌​មាន​មួយ ។ ទោះបី​ជា​បទ​ចំរៀង​នេះ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ ហើយ​ហាក់​ដូច​ជា​កប់​បាត់​ក៏​ដោយ ​​គេតែងតែ​ចាក់​ផ្សាយ​ជា​រៀង​​រាល់​ឆ្នាំ​ នៅថ្ងៃ​ទី២០ ខែឧសភា ​​ទិវារំលឹក​ការ​ឈឺ​ចាប់​នឹង​របប​ប៉ុល​ពត​ និងនៅ​ទិវា​ជ័យ​ជំនះ​៧​មករា​​។

អាន សូនីតា កញ្ញាឯកប្រ៊ីតស្តុនចំណាត់ថ្នាក់លេខ3ឆ្នាំ2008 បង្ហាញ​មហិច្ឆតា​អនាគត​ជាមេធាវី

អាន សូនីតា កញ្ញាឯកប្រ៊ីតស្តុនចំណាត់ថ្នាក់លេខ3ឆ្នាំ2008 បង្ហាញ​មហិច្ឆតា​អនាគត​ជាមេធាវី

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ អ្នក​តាម​ដាន​ទស្សនា​ខ្សែ​វីដេអូ​ភាគ​រឿង​«ល្មម​ហើយ​លោក​ប្តី» ​កំពុង​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ប្រាកដ​ជា​បាន​ស្គាល់​តួអង្គនារីលេខា​ដ៏​ស្រស់​ស្អាត​ម្នាក់ ដែល​​ទាក់​ទាញ​បេះ​ដូង​លោក​នាយ​ក​រង​ទេព រិន​ដារ៉ូ ឱ្យ​លិច​លង់​ក្នុង​ជំរៅ​ស្នេហ៍​ នោះ​គឺ​កញ្ញា​អាន សូនី​តា ​។​នាង​ជា​តារា​ភាព​យន្ត​និង​បង្ហាញ​ម៉ូដ ដែល​កំពុង​មាន​មហិច្ឆ​តាចង់​​ក្លាយ​ជា​មេធាវី​ការពារ​ជន​ក្រីក្រ​​នា​ពេល​ អនាគត ។
ពាក់​ព័ន្ធ​នឹង​ចំណង់​ចំណូល​ចិត្ត​ធ្វើ​ជាមេធាវី​ការពារ​ជន​ក្រីក្រ តារា​សំដែង​រូប​នេះ​បាន​បញ្ជាក់​ថា នាង​ឆ្លង​កាត់​ការ​លំបាក​ច្រើន ​និង​មាន​មនោ​សញ្ចេត​នា​ជាមួយ​ជន​ក្រីក្រ​ដែល​អាច​នឹង​ទទួល​ភាព​អយុត្តិធម៌​ ក្នុង​សង្គម​។ នាង​មាន​ជំនឿ​ថា ជួយ​ជន​ក្រីក្រ​​នឹង​នាំ​ឱ្យ​​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​សង្គម​និង​ទទួល​ បាន​​បុណ្យកុសល​ថែម​​​ទៀត។

តារា​ម៉ូដ​ប៉ារ៉ា​ហ្គាយ​បង្ហាញពីភាព​ល្អូក​ល្អិន​ជាមួយ​គូ​ស្នេហ៍

តារា​ម៉ូដ​ប៉ារ៉ា​ហ្គាយ​បង្ហាញពីភាព​ល្អូក​ល្អិន​ជាមួយ​គូ​ស្នេហ៍

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០

នាង​ឡា​រី​សសា រីហ្គេល​មេ បាន​បង្កើត​​រឿង​រ៉ាវ​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ ពិភព​លោក ​២០១០ នៅ​​​អាហ្រ្វិក​ខាង​ត្បូង​ដោយ​មិន​ចាញ់​នឹង​ភាព​ល្បី​ល្បាញ​របស់​ត្រី​មឹក «ប៉ូល»​កំពូល​អ្នក​ទស្សន៍​ទាយ​លទ្ធ​ផល​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នោះ​ ទេ ខណៈ​ពេល​ដែល​នាង​បាន​សៀត​ទូរស័ព្ទ​ដៃ​នៅ​បរិវេណ​ដើម​ទ្រូង​​ក្នុង​ការ​អប​អរ ​សាទរ​ក្រុម​​ជម្រើស​ជាតិ​ប៉ារ៉ា​ហ្គាយ ។

នាងប៉ារីស ហ៊ីល​តុន ​ជាប់​​​ចោទ​​ពី​បទ​មាន​ថ្នាំ​ញៀន​កូកាអ៊ីន

នាងប៉ារីស ហ៊ីល​តុន ​ជាប់​​​ចោទ​​ពី​បទ​មាន​ថ្នាំ​ញៀន​កូកាអ៊ីន

ថ្ងៃ អង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០១០

នាងប៉ា​រីស​ ហ៊ីល​តុន ជា​តារ​ភាព​យន្ត​ហូលី​វូដ ដែលទទួល​បាន​កេរមរតក​មហា​សាល ត្រូវ​បាន​ប្រភព​ព័ត៌​មាន​មួយ​ឱ្យ​ដឹង​កាលពីថ្ងៃទី​៣០ សីហា ថា នាង​ត្រូវ​ចោទប្រកាន់​ពីបទ​មាន​ថ្នាំ ញៀន​កូកាអ៊ីន ក្រោយ​ពី​នាង​ត្រូវ​បានចាប់​ខ្លួន នៅ​ក្នុង​ទីក្រុង​ឡាស់​វ៉េ​ហ្គាស កាលពី​ពេល​ថ្មីៗ កន្លងមក ពីបទ​មានថ្នាំ​ញៀន​កូកាអ៊ីន ។ នាងប៉ារីស ហ៊ីលតុន វ័យ​២៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​មាន​ថ្នាំ​ញៀន​កូ​កាអ៊ីន កាលពីថ្ងៃទី​២៧ សីហា កន្លង​មក ប៉ុន្តែ​នាង​ត្រូវបាន​ដោះ​លែង​វិញ​ក្រោយ​ពី​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​ ប៉ូលិស​រយៈ​ពេល​​ប៉ុន្មាន​នាទី​ ដោយពុំ​ទាន់​មាន​ការ​ចោទ ប្រកាន់​នៅ​ឡើយទេ គឺ​​ទុក​ពេល​ស៊ើបអង្កេត​
សិន ។

នាង​មូគី​មីយ៉ា ជា​អ្នក​គ្រូ​បង្រៀន​យោគៈ​ចិន​ដ៏​សែន​ស្រស់​អស្ចារ្យ

នាង​មូគី​មីយ៉ា ជា​អ្នក​គ្រូ​បង្រៀន​យោគៈ​ចិន​ដ៏​សែន​ស្រស់​អស្ចារ្យ

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០

កើ​តក្នុង​ឆ្នាំ​១៩៨៧ នៅ​ទីក្រុង CHUXIONG ខេត្ត​យុន​ណាន់​ភាគអាគ្នេយ៍​ប្រទេស​ចិន នាង​មូគី​មីយ៉ា ត្រូវ​បាន​ចាត់ទុក​ថាជា​អ្នក​គ្រូ​បង្រៀន​យោគៈ YOGA របស់​ចិនដ៏​ស្រស់​អស្ចារ្យ ទាំងរាង​រៅ មុខមាត់ កំពស់ ដៃ​ជើង ពិសេ​សគឺ​​គល់​ដោះ​របស់នាង​តែម្តង ។ យុវនារី​រូបនេះ​អាច​ចំកោង​ដងខ្លួន​បានល្អ​ឥត​ខ្ចោះ ហើយ​នាងនឹង​បង្ហាញ​ពី​ការ​បង្រៀន​យោគៈ​នេះ​ក្នុង​ពេល​​​ឆាប់ៗ​​តាម​ ទូរទស្សន៍​ចិន​ CCTV ។ ខាងក្រោមនេះ​ជា​រូប​ថត​មួយ​ចំនួន​របស់​នាង​ មូគីមីយ៉ា ដែល​បង្ហាញ​ពី​ក្បាច់​យោ​គៈ​មួយ​ចំនួន​របស់នាង ៖

នាង​ប៉ារី​ស ហ៊ីល​តុន ​ត្រូវ​​បានចាប់ខ្លួន​ទៀត​ពី​បទ​មាន​ថ្នាំ​ញៀន

នាង​ប៉ារី​ស ហ៊ីល​តុន ​ត្រូវ​​បានចាប់ខ្លួន​ទៀត​ពី​បទ​មាន​ថ្នាំ​ញៀន

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០

នាងប៉ារីស​ ហ៊ីល​តុន ជា​តារា​ភាព​យន្ត​ហូលី​វូដ​ដែល​ទទួលបានកេរ​មរតក​មហា​សាល​ ពេល​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ធ្ងន់​ធ្ងរ​ជា​ថ្មី​ម្តង​ទៀត ដោយ​នាង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​មាន​ថ្នាំ​ញៀន​កូ​កាអ៊ីន ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នាងប៉ារីស ហ៊ីល​តុន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់ថ្ងៃទី​២៨ សីហា កន្លងមក នៅ​ពេល​នាង​កំពុង​បើក​រថយន្ត​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ឡាស់​វ៉េ​ ហ្គាស ។ ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​នាង​ហ៊ីលតុន

ចាន់ សាន តារា​ចំរៀង​សំលេង​រដឺន បង្ហាញភាព​ជោគ​ជ័យ​នៅបារាំង

ចាន់ សាន តារា​ចំរៀង​សំលេង​រដឺន បង្ហាញភាព​ជោគ​ជ័យ​នៅបារាំង

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ លោក​ចាន់ សាន ជា​អ្នក​​ចំរៀងសំលេង​រដឺន​​ប្រចាំ​ភោជនីយ​ដ្ឋាន​តារា​ ពេល​​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​​ទទួល​បានការ​គាំ ​ទ្រ​​ច្រើន​​ដែល​លោក​នឹក​ស្មាន​ដល់​។ លោក​ចាន់​ សាន មាន​វ័យ​៣២​ឆ្នាំ ​បាន​និយាយ​ថា​ ពេល​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំង​រូប​លោក​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ ​សំខាន់​ការ​គាំទ្រ​លើ​ទឹក​ដម​សំលេង​បែប​រដឺន​របស់លោក​​តែ​ម្តង​។ លោក​​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំងនេះ​រួម​ជាមួយ​តារា​ចំរៀង​ និង​តារា​សំដែង​មួយ​ចំនួន​ទៀត​ដូចជា លោក​​សួស សង​វាចា លោក​ញ៉ែម សំអូន លោក​ហេង សារ៉េត កញ្ញា​លីន ដា​ កញ្ញា​អ៊ឹម លី​ដាលី កញ្ញា​វង់ ម៉ា​លីន និង​កញ្ញា​ធីតា​។

ភោ សុ​ផានិត បើក​សាលា​បណ្តុះបណ្តាល​សិល្បៈ​អាជីព​គ្រប់​ផ្នែក

ភោ សុ​ផានិត បើក​សាលា​បណ្តុះបណ្តាល​សិល្បៈ​អាជីព​គ្រប់​ផ្នែក

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ ពិធីករ​ដែល​កំពុង​មានប្រជាប្រិយភាព និង​ជោគជ័យ​ក្នុង​អាជីព គឺ លោក​ភោ សុ​ផានិត បាន​បង្កើត​មុខរបរ​ថ្មី​មួយទៀត គឺ​សាលា​បណ្ដុះបណ្ដាល​សិល្បៈ​អាជីពគ្រប់​ផ្នែក ។
លោក​ភោ សុ​ផានិត និយាយ​ថា គោលបំណង​នៃ​ការ​បើក​សាលា​បណ្ដុះបណ្ដាល​សិល្បៈ អាជីព​បែប​នេះ គឺ​ដើម្បី​ឱ្យ​យុវវ័យ​ជំនាន់​ក្រោយមាន​ជំនាញ​ពិតប្រាកដ​ក្នុង​វិស័យ​សិល្បៈ ក៏​ដូច​ជា ការ​ផលិត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ដូច​ជា ការ​ផលិតកម្ម​វិធី​ទូរទស្សន៍​ជាដើម ។ ដើម្បី​បង្ក លក្ខណៈ​ឱ្យ​យុវវ័យ​អាច​ចាប់​យក​អាជីព​ជា​អ្នកសិល្បៈ ហើយ​ចៀសវាង​បានការ​ប្រព្រឹត្ដ​អំពើអបាយមុខ​ដែល​សង្គម​ស្អប់ខ្ពើម សាលា​បណ្ដុះបណ្ដាល​របស់​លោក​អាច​នឹង​ក្លាយ​ជាម​ជ្ឈមណ្ឌល​នៃ​ការ​ បណ្ដុះបណ្ដាល​ធនធានមនុស្សលើ​ផ្នែក​ជំនាញ​សិល្បៈ និង​ផលិត​ក្នុង​តំលៃ​មួយថោក​សមរម្យ​ស្រប​តាម​កំរិតជីវភាព​ប្រជា​ពលរដ្ឋ​ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

ព័ត៌មាន​ថ្មី​ៗ

អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក

រូបិយប័ណ្ណ ប្រទេស ទិញចូល លក់ចេញ
1 USD រៀល កម្ពុជា 4247.00 4255.00
1 USD បាត ថៃ 31.07 31.13
1 USD ដុង វៀតណាម 19430.00 19500.00
10.000JPY យ៉េន ជប៉ុន 118.00 118.70
100 SGD ដុល្លារ សិង្ហបូរី 74.20 74.70
100 HKD ដុល្លារ ហុងកុង 12.82 12.92
100 MYR រីងហ្គីត ម៉ាឡេស៊ី 31.80 32.00
100 EUR យូរ៉ូ អឺរ៉ុប 126.50 127.20
100 GBP ផោន អង់គ្លេស 153.50 154.20
100 AUD ដុល្លារ អូស្រ្តាលី 91.00 91.50
100 CAD ដុល្លារ កាណាដា 95.50 96.00
100 CHF ហ្រ្វង់ ស្វីស 98.00 98.50
10 CHI មាសគីឡូ 1500.00 1510.00

អត្រាតម្លៃទំនិញ

មុខទំនិញ ឯកត្តា តម្លៃទាប តម្លៃខ្ពស់
អង្ករ​ផ្កា​ខ្ញី R/Kg 2550 2700
អង្ករ​នាងមិញ R/Kg 2070 2100
ស្រូវ​ចំរុះ R/Kg 1060 1100
សណ្ដែកបាយ R/Kg 6240 6300
សណ្ដែកសៀង R/Kg 3220 3700
សណ្ដែកដី​គ្រាប់ R/Kg 7080 7120
ពោតក្រហម​លេខ​២ R/Kg 1040 1060
ល្ង ស R/Kg 6500 6800
ល្ង ខ្មៅ R/Kg 7060 7440
ខ្ទឹម ស R/Kg 6760 9000
គ្រាប់ស្វាយ​ចាន់​ទី R/Kg 2600 3900
ម្រេច R/Kg 18300 18300
សាច់​គោ R/Kg 23600 23600
សាច់​ជ្រូក R/Kg 15400 16000
សាច់​ជ្រូក​បី​ជាន់ R/Kg 13400 13400
ត្រី​រ៉ស់ “​ស្រស់​” R/Kg 12200 12200
សាច់​មាន់ R/Kg 18900 19800
សាច់​ទា R/Kg 10800 11400
ត្រីឆ្អើរ “​ត្រី​កេស​១” R/Kg 124000 125000
ត្រីងៀត “​ត្រី​ឆ្ដោរ​១” R/Kg 35600 36600
ពងមាន់ 10Eggs 3920 3920
ពង​ទា 10Eggs 4740 4820
ប្រហុក “​មាន​ឆ្អឹង​” R/Kg 5500 7100
ប៊ី​ចេ​ង R/Pare 5000 5040
ស្ករស R/Kg 3220 3360
ស្ករត្នោត R/Kg 3600 3800
អំបិល​ម៉ដ្ឋ R/Kg 1360 1360
ទឹកដោះគោ​កំប៉ុង​ខ្មែរ R/Can 2500 2520
ត្រកួន R/Kg 1740 1980
ប៉េងប៉ោះ R/Kg 2200 3260
ស្ពៃក្ដោប R/Kg 1680 2340
ត្រសក់ R/Kg 1500 2060
ចេកណាំវ៉ា R/hand 2180 2280
ម្ចាស់ R/Unit 1900 2000
ក្រូចពោធិ៍សាត់ R/Doz 10800 12800
ថ្លៃ​ប្រើប្រាស់​ទឹក R/M3 550 550
ថ្លៃ​ប្រើប្រាស់​ភ្លើង R/Kwh 390 390
ថ្លែ​ដែក R/Kg 2430 2580
ថ្លៃ​ហ្គាស R/15Kg 69184 71961

អត្រាតម្លៃទំនិញ​ នៅផ្សារដើមគរ


អត្រាតម្លៃប្រេងឥន្ធនៈតាមស្ថានីយ

ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

កាល់តិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តូតាល់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

សូគីម៉ិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ប៉េត្រូណាស់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តេឡា
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ភីធីធី
សាំងស៊ុបពែរ 1 លីត្រ 4600
សាំងធម្មតា 1 លីត្រ 4300
ប្រេងម៉ាស៊ូត 1 លីត្រ 3800