
ដោយ ៖ សាម៉ន
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលវប្បធម៌បារាំងនឹងរៀបចំមហោស្រពល្ខោនលើកទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ ប្រមូលម្ដុំដោយទម្រង់ល្ខោន៦បែប រួមមានល្ខោនអាប៉េ ល្ខោនយីកេ ល្ខោនគែន ល្ខោនបែបបទ ល្ខោនប្រមោទ័យ និងល្ខោនស្បែកតូច ។ ទន្ទឹមនោះឈុតសំដែងនីមួយៗសុទ្ធសឹងជាឈុតឆាកបង្កើតថ្មីៗទាំងអស់ ព្រមទាំងសន្ទនាជាភាសាខ្មែរ។ មន្ត្រីមជ្ឈមណ្ឌលវប្បធម៌បារាំងបានឱ្យដឹងថា គោលបំណងនៃការរៀបចំមហោស្រពនេះ គឺដើម្បីបង្ហាញទម្រង់សិល្បៈល្ខោនគ្រប់ប្រភេទដែលកំពុងមានវត្តមាន នៅកម្ពុជា ពិសេសនោះគឺទម្រង់ល្ខោនដែលទើបបង្កើតថ្មី។ ក្រុមសិល្បករទាំងអស់នឹងសំដែងឈុតឆាកថ្មីៗដែលបង្កប់ដោយអត្ថន័យ ជាប្រវត្តិសាស្ត្រទាំងប្រពៃណីបុរាណនិងសម័យ ។ >>[អានបន្ត]
វប្បធម៌
ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០
គងម៉ង់ គឺជាគងតែមួយម្នាក់ឯង គ្មានគងមួយទៀតជាគម្រប់ពីរទេ ។ តាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជជួន ណាត ក្នុងឆ្នាំ១៩៦៥ថា «គង់ម៉ង់នេះខ្មែរមានប្រើប្រាស់តាំងពីយូរយារមុនសម័យអង្គរ អ្នកគោះគងត្រូវជាមនុស្សក្រមាច់ក្រមើម» ។ តាមប្រសាសន៍របស់លោក Alain Danié-lou ថា «នៅសៀមគង ចិនហៅឈ្មោះថា គងម៉ង់» ។
ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០
តាមទម្លាប់ធម្មតាគេអាចហៅឈ្មោះបានពីរយ៉ាង គឺគេហៅថារនាតធុងក៏បាន ឬរនាតធំក៏បាន ។ រនាតធុងមានមុខងារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យ និងក្នុងវង់ភ្លេងមហោរី ប៉ុន្តែរនាតធុងណាដែលយកទៅប្រើប្រាស់ក្នុងវង់ភ្លេងមហោរី រនាតធុងនោះត្រូវមានផ្លែសំនៀងខ្ពស់ជាង១សំនៀងលើសរនាតធុងដែល ប្រើក្នុងវង់ភ្លេងពិណពាទ្យចាប់ពីផ្លែទី១រហូត មក ។ តាមទស្សនៈរបស់តន្ត្រីករបុរាណខ្មែរបានឱ្យនិមិត្តរូបទៅលើរនាត ធុងដូចរនាតឯកដែរ គឺរនាតឯកតំណាងនាគញី ឯរនាតធុងតំណាងនាគឈ្មោល នាគទាំងពីរនេះត្រូវតែនៅក្បែរគ្នាជានិច្ច ។

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០
គងញី ឬគងឈ្មោល គឺជាគងដែលមានទំហំធំៗ សំរាប់យួរ ស្ពាយ ឬសែង ។ គងនេះខ្លះធ្វើអំពីសំរឹទ្ធិសុទ្ធ លង្ហិនសុទ្ធ ឬសំរឹទ្ធិលាយលង្ហិន ។ ជនជាតិដែលពូកែធ្វើគងបែបនេះ ច្រើនតែជនជាតិព្នងទំពួន និងរដៃ នៅខេត្តមណ្ឌគិរីជាអ្នកធ្វើផង ជាអ្នកលេងផង ។ គងញី គឺជាគងដែលមានផ្ទៃត្រង់គោះរាបស្មើ មានឆត្រព័ទ្ធជុំវិញដូចគងធម្មតា ។ ក្នុងវង់ភ្លេងបាសាក់គងបែបនេះមានឈ្មោះថា គា ក្នុងចំណោមខ្មែរលើហៅថាចឹង នៅក្នុងវង់ភ្លេងគងស្គរហៅថា គងញី ។ គងញីប្រើនៅក្នុងវង់ភ្លេងល្ខោនបាសាក់ នៅក្នុងវង់ភ្លេងគងស្គរ នៅក្នុងក្រុមចឹងជាក្រុមវង់គងខ្មែរលើប្រើក្នុងពិធីបញ្ជាន់ អារក្សបន់ស្រន់នៃជនជាតិខ្មែរលើ និងប្រើរួមជាមួយគងឈ្មោល ក្នុងក្រុមគងរ៉ះ ឬគងតាណៈ សំរាប់ពិធីបុណ្យធំៗ ដូចជាបុណ្យបូជាសព និងសំរាប់ប្រគំជូនរបាំកាប់ក្របីផឹកស្រាក្នុងពេលបន់ស្រន់សែន ព្រេនអ្នកតា ។ គងញីមានធំមានតូចមិនកំណត់ ធំជាងគេមានទទឹងមាត់ប្រហែល០,៥០ម៉ែត្រ មានខ្សែចងសំរាប់ស្ពាយនៅពេលគេគោះ ។
ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០
ដំបូងគេយកផ្តិលបាក់បែកដែលមានជាតិលង្ហិនសុទ្ធ មកដុតក្នុងកំដៅធម្មតាដើម្បីឱ្យផ្តិលទាំងនោះមានសភាពស្រួយ ស្រួលនឹងដំកំទេចឱ្យល្អិត ។ ពេលបានកំទេចលង្ហិនហើយ ទើបគេចាប់ថ្លឹងតាមកំណត់ទម្ងន់ផ្លែនីមួយៗ ដែលមានទម្ងន់ពី១,០០គីឡូក្រាម ទៅ១,២០គីឡូក្រាម ។ គេយកលង្ហិនសំរាប់ផ្លែគងនីមួយៗ ទៅដាក់ក្នុងបាវ (ធ្វើអំពីដីដំបូកលាយអង្កាមរាងក្រឡូមដូចចាន) មួយ រួចកប់ទៅក្នុងភ្លើងធ្យូងដែលមានកំដៅខ្លាំងដោយសារការសប់យ៉ាង ញាប់ដៃទុករហូតដល់លោហធាតុនោះរលាយទៅជាទឹក ។ គេយកទឹកលោហធាតុនោះទៅចាក់ក្នុងពុម្ព (ធ្វើអំពីដីដំបូកមានរាងដូចជាពែង អាកោធុនធំ) ប៉ុន្តែមុននឹងចាក់ទឹកលោហធាតុចូលទៅក្នុងពុម្ព គេត្រូវចាក់ខ្លាញ់ត្រីមួយស្លាបព្រាតូចចូលទៅក្នុងពុម្ពជាមុន សិន ទើបគេចាក់ទឹកលោហធាតុចូលជាក្រោយ ។ គេធ្វើរបៀបខាងលើនេះរហូតបានចំនួនដុំលោហធាតុគ្រប់១៦ ទើបគេចាប់បន្តការងារផ្សេងទៀត ។

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០
ឆាបតូច ឬឆាបធំ គឺជាឧបករណ៍តែមួយ គ្រាន់តែមានទំហំតូច ឬធំប៉ុណ្ណោះ ។ កាលពីសម័យដើម ឆាបនេះធ្វើអំពីសំរឹទ្ធិ និងលង្ហិន ក្រោយមកធ្វើអំពីលង្ហិនសុទ្ធ មានឆាបខ្លះទៀតធ្វើអំពីស្ពាន់ ប៉ុន្តែមានសំនៀងពុំសូវពីរោះទេ ។ ឆាបនីមួយៗមានពកចំកណ្តាលដូចដោះគងដែរ ។ ចំកណ្តាលដោះនោះមានចោះរន្ធមួយសំរាប់ស៊កខ្សែចងស្រួលកាន់ទង្គិច គ្នា ។ នៅជុំវិញដោះមានផ្ទៃរាបស្មើ ។ ឆាបទាំងពីរនេះប្រើនៅក្នុងវង់ភ្លេង ស្គរឆាំយ៉ាំ វង់ភ្លេងល្ខោនបាសាក់ និងគេយកវាទៅប្រើប្រាស់ក្នុងវង់ភ្លេងជូនរបាំក្ងោកប៉ៃលិន ម្តងម្កាលដែរ ។

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០
ឈិងជាឧបករណ៍គោះជាចង្វាក់ដែលមានរាប់ពាន់ឆ្នាំមកហើយ គឺមានតាំងពីមុនសម័យអង្គរមកម៉្លេះ ។ ដូនតាយើងបានយកឧបករណ៍ឈិងនេះទៅឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទ អង្គរវត្ត ដែលបានកសាងឡើងតាំងពីសតវត្សទី១២ ទុកជាកេរដំណែលប្រាប់ដល់កូនចៅជំនាន់ក្រោយ ។

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០
ឧបករណ៍គងវង់មានពីរ គឺគងវង់តូច និងគងវង់ធំ ។ គងវង់ទាំងពីរនេះប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យបច្ចុប្បន្ន ។ មានសណ្ឋានរាងរៅដូចគ្នា មានរបៀបធ្វើក៏ដូចគ្នា មានផ្លែសំនៀង១៦ផ្លែដូចគ្នា អន្លូងសំរាប់គោះផ្លែសំនៀងក៏ដូចគ្នាដែរ ប៉ុន្តែសំគាល់ថា ធំ ឬតូច សំដៅទៅលើរង្វង់គងធំ ឬតូច និងសំដៅទៅលើផ្លែសំនៀងធំ ឬតូចប៉ុណ្ណោះ ពិសេសសទៅទៀត គឺគងវង់តូចមានដំណើរសាច់បទរាយ រាបសារដើរផ្លូវសាច់បទធំៗ រីឯគងវង់ធំមានដំណើរសាច់បទ ឃ្លេងឃ្លោង របៀបបញ្ជើច ផ្តក់ពីមុខពីក្រោយ ឬប្រើសំនៀងត្រួត ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងត្រង់ចន្លោះគេឯង ។
ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ៖ មាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូង ត្រូវបានជនជាតិខ្មែរសម័យបុរាណយកមកកែច្នៃជាគ្រឿងអលង្ការសំរាប់ ពាក់លំអលើរាងកាយដើម្បីបង្កើនសោភ័ណភាពមួយកំរិតទៀត។ ជាពិសេស នៅសម័យអង្គរដ៏រុងរឿងខ្មែរបានរចនាគ្រឿងអលង្ការជាច្រើនសំបូរ បែប ។បើតាមឯកសារ និងគ្រឿងអលង្ការមួយចំនួនដែលដាក់តាំងនៅក្នុងសារមន្ទីរជាតិ កម្ពុជាឱ្យដឹងថា សម័យអង្គរដែលជាសម័យមួយមានអារ្យធម៌ មានកេរ្តិ៍ឈ្មោះល្បីល្បាញរុងរឿងនៅអាស៊ីអាគ្នេយ៍នោះ ខ្មែរមានគ្រឿងអលង្ការប្រើប្រាស់លំអលើបដិមាដែលជាទីគោរពបូជា។ គ្រឿងអលង្ការទាំងនោះភាគច្រើនធ្វើអំពីមាស ប្រាក់ សំរឹទ្ធិ និងត្បូង។ មាសជានិមិត្តរូបនៃអំណាច ឋានៈយសស័ក្តិ ទ្រព្យធន និងភាពស្មោះត្រង់។ ជាតឹកតាងសង្គមខ្មែរ បុព្វបុរសខ្មែរបានបន្សល់ទុកសិលាចារឹកជាច្រើនកត់ត្រាពីការ បរិច្ចាគគ្រឿងអលង្ការសំរាប់យកទៅបំពាក់ថ្វាយបដិមាជាទេពនៅតាម ប្រាសាទ ។ តឹកតាងទាំងនេះហើយបង្ហាញថា ខ្មែរបុរាណបានគោរពបូជាយ៉ាងជ្រាលជ្រៅចំពោះបដិមា ។

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០
ស័ង្ខ (សាំង) ន. (បា. សង្ខ, សំ.គង្ខ) ខ្យងសមុទ្រមួយបែបគូទស្រួចមានស្នាមវិលស្រួច សម្បុរស, សំរាប់ពួកបារគូផ្លុំ ឬសំរាប់ដងទឹកស័ក្តិសិទ្ធិស្រោចក្នុងព្រះរាជពិធីជាដើម ។ តាមប្រសាសន៍របស់លោកតាឧកញ៉ាមហាធិបតីមាស ឌី ជាប្រធានក្រុមភ្លេងព្រះរាជទ្រព្យ តំណាលតពីសម្តេចឥសីភទ្ធាធិបតី មាំង ជាចាងហ្វាងក្រុមបារគូប្រចាំព្រះរាជវាំងថា “ឧបករណ៍ខ្យងស័ង្ខនេះមានអាយុរាប់ពាន់ឆ្នាំហើយ ដំណាលគ្នានឹងការហូរចូលនៃលទ្ធិព្រហ្មញ្ញសាសនាមកលើទឹកដីនគរ ភ្នំ គ្រឿងភ្លេងនេះសំរាប់ែតប្រើប្រាស់ក្នុងរាជពិធីរយតំណមកហើយ មិនប្រើប្រាស់ក្នុងចំណោមប្រជាពលរដ្ឋធម្មតាទេ និងមានប្រើនៅពេលលើកទ័ពចេញទៅច្បាំងផងដែរ” ។
នៅក្នុងរាជពិធី ឧបករណ៍ខ្យងស័ង្ខមានមុខងារសំខាន់ច្រើនកន្លែងដូចជា ៖

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ គណៈកម្មការសារមន្ទីរជាតិកម្ពុជា បានយកឧបករណ៍ភ្លេងឡើងអ្នកតា ឬភ្លេងលៀងអារក្ស ដាក់តាំងសំរាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញបានស្គាល់ ជាពិសេសនោះចង់បង្ហាញភ្ញៀវអន្តរជាតិ ឱ្យកាន់តែស្គាល់ច្បាស់ថា ខ្មែរមានឧបករណ៍តន្ត្រីបុរាណច្រើនប្រភេទណាស់ ។ បើតាមឯកសារភ្លេងឡើងអ្នកតា ឬភ្លេងអារក្សដែលបិទនៅក្បែរឧបករណ៍តន្ត្រីបុរាណខ្មែរដាក់តាំងនៅ ក្នុងសារមន្ទីរជាតិកម្ពុជាចាប់ពីថ្ងៃទី២៨ កក្កដា
ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០
រនាតថោង ឬរនាតដែក គឺជារនាតដែលមានផ្លែសំនៀង២១ដូចគ្នា ស្នូកមានរាងដូចគ្នាសុទ្ធសាធផ្លែសំនៀងនីមួយៗ ក៏មានសូរដូចគ្នាដែរ ប៉ុន្តែហៅថា រនាតថោងមកពីរនាតនេះមានផ្លែសំនៀងធ្វើអំពីលង្ហិន មានពណ៌ក្រហមឆ្អិនឆ្អៅ ស្រដៀងនឹងពណ៌មាស រីឯរនាតដែក គឺជារនាតដែលមានផ្លែសំនៀងធ្វើអំពីដែកសុទ្ធមានពណ៌ខ្មៅស្រអាប់ ។
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០
គងពាក់កណ្តាលវង់ជាឧបករណ៍តន្ត្រីមួយប្រភេទដែលមានតែឈ្មោះ និងរូបសំណាកជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្តតែប៉ុណ្ណោះ ។ ឧបករណ៍នេះពុំមានវត្តមានក្នុងសង្គមកម្ពុជាបច្ចុប្បន្នទេ មូលហេតុមកពីកត្តាច្រើនដូចជា តាមកត្តាប្រវត្តិសាស្ត្រឱ្យដឹងថា បន្ទាប់ពីរាជស្តេចសូរ្យវរ្ម័នទី២ អធិរាជខ្មែរត្រូវបានចុះថយ ទីក្រុងអង្គរត្រូវបានលួចប្លន់បំផ្លិចបំផ្លាញខ្ទេចខ្ទីដោយខ្មាំង ចាមមកពីទិសខាងកើតក្នុងឆ្នាំ១១៧៧ ។ ប្រទេសជាតិត្រូវបានប្រមូលផ្តុំបង្រួបបង្រួមពង្រីកអំណាចខ្លួន ឡើងវិញ ក្នុងរាជ្យស្តេចជ័យវរ្ម័នទី៧ (១១៨១-១២១៩) ប៉ុន្តែក្រោយចូលទីវង្គត់របស់ស្តេចជ័យវរ្ម័នទី៧ (១២១៩) មក ថៃបានធ្វើការឈ្លានពានពីខេត្តមួយទៅខេត្តមួយជាបន្តបន្ទាប់ រហូតដល់ក្នុងឆ្នាំ១៣៥៣ ទីក្រុងអង្គរត្រូវខ្មាំងថៃ មកពីទិសខាងលិច ចូលវាយលុកលួចប្លន់បំផ្លិចបំផ្លាញ កាប់សម្លាប់ដឹកជញ្ជូនម្តង ។
ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០
ឧបករណ៍នេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យផង ក្នុងវង់ភ្លេងមហោរីផង ។ តាមទម្លាប់ពីបរមបុរាណមកបានកំណត់រនាតឯកទៅតាមវង់ភ្លេង គឺរនាតឯកណាដែលប្រើប្រាស់ក្នុងវង់ភ្លេងពិណពាទ្យរនាតឯកនោះ ត្រូវមានសំនៀងទាបជាងរនាតឯក ដែលប្រើប្រាស់ក្នុងវង់ភ្លេងមហោរី១ សំនៀង ដោយយកសំនៀងត្រង់ផ្លែទី១ ជាចំណុចសំគាល់ទាបខ្ពស់។

ថ្ងៃ ច័ន្ទ ទី ១៦ ខែ សីហា ឆ្នាំ ២០១០
ស្លឹកជាឧបករណ៍តន្ត្រីផ្លុំ ដែលមានសំនៀងប្រហាក់ប្រហែលនឹងសំនៀងមនុស្សហួចដែរ ។ ឧបករណ៍នេះមិនប្រើចូលរួមជាមួយឧបករណ៍ដទៃឡើយ ។ វាគឺជាស្លឹកឈើស្រស់សុទ្ធសាធ ដែលមានសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោងដូចជាស្លឹកក្រវ៉ាន់ ស្លឹកពួច ស្លឹកជ្រៃក្រឹម ស្លឹកលំពស់។ល។
នៅពេលផ្លុំម្តងៗគេតែងតែយកស្លឹកស្អាតមួយមកពត់តាមបណ្តោយស្លឹក ហើយញាត់ទៅក្នុងមាត់ដោយបិទបើកគួបផ្សំនឹងអណ្តាតយើងខាងក្នុង រួមជាមួយនឹងកំលាំងខ្យល់បញ្ចេញពី ក្នុងអាចធ្វើឱ្យសំនៀងបត់បែនទៅតាមចិត្តយើងចង់បាន ។

ថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១០
ប៉ីពកជាឧបករណ៍ផ្លុំប្រើខ្យល់ជាប់ដូចប៉ីអដែរ ។ ឧបករណ៍នេះមានអាយុយូរយារណាស់មកហើយ ។ បើតាម ប្រសាសន៍របស់តន្ត្រីករបុរាណចាស់ៗច្រើនដំណរមកហើយថា ‹ប៉ីអខ្មែរយើងមានកំណើតជាង២០០០ឆ្នាំហើយ› ។ ប្រហែលដូនតាយើងសំអាងទៅលើមុខងារសំខាន់ៗ និងវត្តមានរបស់វា ដែលមានភាពស្ថិតស្ថេរក្នុងវង់ភ្លេងអារក្ស និងក្នុង វង់ភ្លេងទាំងពីរនេះប៉ីអមានមុខងារសំខាន់ៗត្រង់ក្នុងវគ្គណាដែលជាពិធីត្រូវធ្វើឡើងសំរាប់អង្វរករ ឬបួងសួងអញ្ជើញ ។ នៅក្នុងពិធីលៀងអារក្ស ផ្លុំប៉ីពកត្រង់ពិធីអំពាវនាវសុំអញ្ជើញគ្រូតូច គ្រូធំ ខ្មោច ព្រាយ អារក្ស អ្នកតា ព្រៃភ្នំទាំង ឡាយអញ្ជើញរួបរួមក្នុងពិធីលៀងអារក្ស ប៉ីពកប្រគំបទ និមន្ត រួមជាមួយអ្នកចំរៀងម្នាក់ ។ ត្រង់ពិធីសុំអង្វរករអញ្ជើញ សម្តេចព្រះគ្រូ (មេខ្មោចធំ) មកត្រួតពិនិត្យសកម្មភាពខ្មោចទាំងឡាយ ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំ ពេលសម្តេចព្រះគ្រូយាង ត្រឡប់ទៅវិញ ប៉ីពកប្រគំបទទាក់ដំរី (ចាប់ដំរីឱ្យសម្តេចព្រះគ្រូជិះយាងត្រឡប់ទៅវិញ) ។

ថ្ងៃ អាទិត្យ ទី ១ ខែ សីហា ឆ្នាំ ២០១០
ស្នែងជាឧបករណ៍ដែលធ្វើដោយស្នែងគោ ស្នែងក្របី ឬស្នែងទន្សោង ។ ឧបករណ៍នេះមានពីរប្រភេទគឺប្រភេទស្នែងវែងឥតអណ្តាត និងប្រភេទស្នែងខ្លីមានអណ្តាត ។
ប្រភេទស្នែងវែងៗ ឥតអណ្តាតប្រើប្រាស់គ្មានបទបែបទេមានតែសំនៀងមួយបែបសំរាប់ជាសញ្ញា មានសូរវែងៗសូរទូនៗប្រើរួមនឹងឧបករណ៍សន្ធាប់ដទៃទៀត ក្នុងពេលលើកទ័ព ទៅធ្វើសង្គ្រាមម្តងៗកាលពីសម័យបុរាណ។ ឧបករណ៍ប្រភេទនេះ គេផ្លុំត្រង់ខាងចុងស្នែងដែលមានប្រហោងតូចមួយល្មមផ្លុំ ។ ប្រភេទស្នែងខ្លីមានអណ្តាតប្រើប្រាស់មានបទបែបតិចតួចហើយមិនដែល យកទៅប្រគំរួមនឹងឧបករណ៍ដទៃទៀតឡើយច្រើនប្រើទោលតែឯង។ កាលពីសម័យដើមឧបករណ៍ស្នែងនេះសម្បូរហូរហៀរណាស់នៅតាមគ្រួសារនីមួយៗ ស្ទើរតែមនុស្សពេញវ័យក្នុងគ្រួសារមានស្នែងគ្រប់ៗគ្នាទាំងស្រីទាំង ប្រុសចេះប្រើប្រាស់វាក៏គ្រប់ៗគ្នាដែរ។

ថ្ងៃ សុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១០
ឧបករណ៍នេះមានឈ្មោះថា អង្កួច ឬកង្កួច ឬអន្កួច និយមហៅតាមតំបន់ផ្សេងៗ គ្នាជាឧបករណ៍តន្ត្រីម្យ៉ាងប្រើទោល តាំងពីដើមជារៀងរហូតមក ពុំដែលយកទៅចូលរួមប្រគំជាមួយនឹងឧបករណ៍តន្ត្រីទៀតណាឡើយ ហើយក៏គ្មានសំខាន់នៅក្នុងពិធីណាដែរ។ ឧបករណ៍នេះមានកំណើតយូរលង់មកហើយ នៅលើទឹកដីយើងនេះ ប៉ុន្តែពុំសូវសម្បូរសោះរហូតមកដល់សព្វថ្ងៃនេះ។

ថ្ងៃ អង្គារ ទី ៦ ខែ កក្កដា ឆ្នាំ ២០១០
ខ្លុយមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ Annale Extreme Oriant ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា ៖ នៅសម័យនគរភ្នំសតវត្សទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុមមានអ្នកផ្លុំខ្លុយ ។ខ្លុយជាឧបករណ៍មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ព្រោះវាជាឧបករណ៍ភ្លេងមួយដែលងាយធ្វើ ងាយរៀន ងាយចេះ ជាងឧបករណ៍ដទៃ ។ ឧបករណ៍នេះប្រើមិនចំពោះវង់ណាជាវង់ណាឡើយ ជួនកាលគេផ្លុំ លេងតែម្នាក់ឯងតាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ ជួនកាលគេប្រើជាមួយនឹងឧបករណ៍ដទៃទៀត ក្នុងវង់ភ្លេងមហោរី វង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត ។ គ្រប់ឧបករណ៍ដែលត្រូវប្រគំជាមួយខ្លុយ ត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។

ថ្ងៃ ច័ន្ទ ទី ៥ ខែ កក្កដា ឆ្នាំ ២០១០
ប៉ីអជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹត តាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមាន ការផ្លាស់ប្តូរឡើយ ។ រូបភាពដើមដូចប្រើសព្វថ្ងៃនេះ មានឃើញេនៅប្រទេសជប៉ុនផ្លុំប៉ោងមាត់ដូចខ្មែរដែរដោយតន្រ្តីករ ជនជាតិជប៉ុន ស្លៀកពាក់បែបប្រទេសឥណ្ឌូណេស៊ី ។

ថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ទោះបីជាសារមន្ទីរជាតិ ត្រូវបានកសាងឡើងតាំងពី៩០ឆ្នាំមុនក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែមិនទាន់បានដឹងអំពីកំណើតទីតាំង និងសារសំខាន់របស់សារមន្ទីរនេះនៅឡើយ។ ពេលនេះកោះសន្ដិភាពសូមចុះផ្សាយអំពីប្រវត្ដិនៃសារមន្ទីរជាតិដើម្បី ឱ្យមហាជនបានជ្រាប ។

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដកំពត ៖ អ្នកស្នងរូប៧នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ផងដែលអះអាងថា ចេះហិតក្លិនអ្នកសាងបាប ឬអ្នកមានបុណ្យបានចូលរួមពិធីបុណ្យឱ្យត្រីចំលែកមួយក្បាល ដែលអ្នកខ្លះថា ជាត្រីតុកកែមានឈ្មោះថា ត្រីឆ្លាំងជ័យមច្ឆាទេពគំរប់ខួបមួយឆ្នាំ បន្ទាប់ពីបុរសម្នាក់ជាអ្នកសំដែងល្ខោនបាសាក់ចាប់បានកាលពីឆ្នាំ២០០៩ ។ ពិធីបុណ្យនេះបានប្រារឰធ្វើរយៈពេល៣ថ្ងៃ៣យប់នៅផ្ទះអ្នកភូមិឈ្មោះ អិន ម៉ាប់ អាយុ៥៣ឆ្នាំ នៅភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។

ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០
ខេត្ដកណ្ដាល ៖ វត្ដប្រាសាទស្ថិតនៅតំបន់ភ្នំប្រសិទ្ធិក្នុងភូមិធំខាងជើង ឃុំពញាពន់ ស្រុកពញាឮ ខេត្ដកណ្ដាល ។ វត្ដនេះជាវត្ដបុរាណមួយនៅក្បែរទួលប្រាសាទបុរាណ ហើយត្រូវពួកប៉ុល ពត បំផ្លាញចោល តែក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ បានចាប់ផ្ដើមកសាងឡើងវិញ ។ ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ វត្ដប្រាសាទមានការរីកចំរើនយ៉ាងខ្លាំង មិនត្រឹមតែមានព្រះវិហារដ៏ធំស្កឹម ស្កៃទេ គឺនៅក្នុងទីធ្លាវត្ដមានកុដិ សាលាឆាន់ សាលាបុណ្យ និងរូបចំលាក់ក្នុងរឿងព្រេងជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាជា ច្រើនទៀតផង ។

ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំ ២០១០
ពាក្យគងរីង គឺជាពាក្យដើមរបស់ជនជាតិព្នង ដែលរស់នៅក្នុងខេត្ដមណ្ឌលគិរី ក្នុងឃុំប៊ូ ទយ ។ តាមប្រសាសន៍របស់លោកតាបូត ខាំ ហៅក្អាត់ ជាជនជាតិព្នងថា “គងរីង មានន័យថា ភ្លេងកេះ” ។ ឧបករណ៍នេះមិនប្រើប្រាស់នៅក្នុងវង់ភ្លេងណាឡើយ គឺសំរាប់កេះស្ដាប់កំសាន្ដក្នុងពេលអផ្សុក ក្នុងពេលមានទុក្ខព្រួយបន់ស្រន់ ឬថ្វាយអ្នកតា អ្នកកេះគងរីង កេះផងច្រៀងផង ។

ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
ខ្មែរហៅថា តាខេ ស្រដៀងគ្នានឹងភាសាសៀមហៅថា ចរខេ៍ ឬតៈខេរ៍ មានន័យថា សត្វក្រពើ ។ ពាក្យថា តាខេ ក៏មានន័យថា សត្វក្រពើដែរ ពីព្រោះឧបករណ៍តាខេនេះមានរូបរាងដូចសត្វក្រពើសុទ្ធសាធ កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះ តាខេមានរូបរាងធម្មតាបាត់លក្ខណៈជារូបរាងសត្វក្រពើអស់ហើយ ។ នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃ ខ្លះហៅថា តៈខេ ខ្លះទៀតហៅថា តាខេ។