ទម្រង់ល្ខោន6បែប​នឹង​ត្រូវ​បង្ហាញក្នុង​មហោ​ស្រពល្ខោនលើកទី4

ទម្រង់ល្ខោន6បែប​នឹង​ត្រូវ​បង្ហាញក្នុង​មហោ​ស្រពល្ខោនលើកទី4

ដោយ ៖ សា​ម៉​ន

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នឹង​រៀបចំ​មហោ​ស្រព​ល្ខោន​លើក​ទី៤ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១០ ​ប្រមូល​ម្ដុំ​ដោយ​ទម្រង់​ល្ខោន​៦​បែប រួម​មាន​ល្ខោន​អាប៉េ ល្ខោន​យីកេ ល្ខោន​គែន ល្ខោន​បែបបទ ល្ខោន​ប្រមោទ័យ និង​ល្ខោន​ស្បែក​​តូច ។ ទន្ទឹម​នោះ​ឈុត​សំដែង​នីមួយៗ​សុទ្ធ​សឹង​ជា​ឈុត​ឆាក​បង្កើត​ថ្មីៗ​ទាំង​អស់​ ព្រមទាំង​សន្ទនា​ជាភាសាខ្មែរ​។​ មន្ត្រី​មជ្ឈមណ្ឌល​វប្ប​ធម៌​បារាំង​បាន​ឱ្យ​ដឹងថា គោល​បំណងនៃ​ការ​រៀបចំ​មហោ​ស្រព​នេះ គឺ​ដើម្បី​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​គ្រប់​ប្រភេទ​ដែល​កំពុង​មាន​វត្ត​មាន ​នៅ​កម្ពុជា ពិសេស​នោះ​គឺ​ទម្រង់​ល្ខោន​ដែល​ទើប​បង្កើតថ្មី។ ​ក្រុម​សិល្បករ​ទាំង​អស់​នឹង​សំដែង​ឈុត​ឆាក​ថ្មី​ៗ​ដែល​បង្កប់​ដោយ​អត្ថន័យ​ ជាប្រវត្តិ​សាស្ត្រ​ទាំង​ប្រពៃណី​​បុរាណ​និង​សម័យ ។ >>[អានបន្ត]

វប្ប​​​ធម៌

ឧបករណ៍ភ្លេង គងម៉ង់

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

គងម៉ង់​ គឺជា​គងតែ​មួយ​ម្នាក់​ឯង គ្មាន​គង​​មួយ​ទៀត​ជា​គម្រប់​ពីរ​ទេ ។ តាម​បន្ទូល​របស់​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥​ថា «គង់​ម៉ង់​នេះ​ខ្មែរ​មាន​ប្រើ​ប្រាស់​តាំ​ងពី​យូរ​យារ​មុន​សម័យ​អង្គរ​ អ្នក​គោះ​គង​ត្រូវ​ជា​មនុស្ស​ក្រមាច់​ក្រមើម» ។ ​តាម​ប្រសាសន៍​របស់​​លោក Alain Danié-lou ថា «នៅ​សៀម​គង ចិន​ហៅ​ឈ្មោះ​ថា គង​ម៉ង់» ។

ឧបករណ៍ភ្លេង រនាដធុង

ថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០

តាម​ទម្លាប់​ធម្ម​តា​គេ​អាច​ហៅ​ឈ្មោះ​បាន​ពីរ​យ៉ាង​ គឺ​គេ​ហៅ​ថា​រនាត​ធុង​ក៏​បាន​ ឬ​រនាត​ធំ​ក៏​បាន ។ រនាត​ធុង​មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ និង​ក្នុង​វង់​ភ្លេង​មហោរី ប៉ុន្តែ​រនាត​ធុង​ណា​ដែល​យក​ទៅប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោរី រនាត​ធុង​នោះ​​ត្រូវ​​មាន​ផ្លែ​សំនៀង​ខ្ពស់​ជាង​១​សំនៀង​​លើស​រនាត​ធុង​ដែល​ ប្រើ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ចាប់​ពីផ្លែ​ទី​១រហូត​ មក ។ តាម​ទស្សនៈ​របស់​តន្ត្រី​ករ​បុរាណខ្មែរ​បាន​ឱ្យ​​និមិត្ត​រូប​ទៅ​លើ​រនាត​ ធុង​ដូច​រនាត​ឯក​ដែរ គឺ​រនាត​ឯក​តំណាង​នាគ​ញី​ ឯរនាត​ធុង​តំណាង​នាគ​ឈ្មោល​ នាគ​ទាំង​ពីរ​នេះ​ត្រូវ​តែ​នៅ​ក្បែរ​គ្នា​ជា​និច្ច ។

ឧបករណ៍ភ្លេង គងញី គងឈ្មោល

ឧបករណ៍ភ្លេង គងញី គងឈ្មោល

ថ្ងៃ អាទិត្យ ទី ២៩ ខែ សីហា ឆ្នាំ ២០១០

គង​ញី​ ឬ​គង​ឈ្មោល គឺជា​គង​ដែល​មាន​ទំហំ​ធំៗ សំរាប់​យួរ ស្ពាយ ឬ​សែង ។ គង​នេះ​ខ្លះ​ធ្វើ​អំពី​សំរឹទ្ធិ​​សុទ្ធ លង្ហិន​សុទ្ធ ឬ​សំរឹទ្ធិ​លាយ​លង្ហិន ។ ជន​ជាតិ​ដែល​ពូកែ​ធ្វើ​គង​បែប​នេះ ច្រើន​តែ​ជន​ជាតិ​ព្នង​ទំពួន និង​រដៃ នៅ​ខេត្ត​មណ្ឌ​គិរី​ជា​អ្នក​ធ្វើ​ផង ជា​អ្នក​លេង​ផង ។ គង​ញី គឺ​ជា​គង​ដែលមាន​ផ្ទៃ​ត្រង់​គោះ​រាប​ស្មើ មាន​ឆត្រ​ព័ទ្ធ​ជុំ​វិញ​ដូច​គង​ធម្មតា ។ ក្នុង​​វង់​ភ្លេង​បា​សាក់​គង​បែប​នេះ​មាន​ឈ្មោះ​ថា គា ក្នុង​ចំណោម​​ខ្មែរ​លើ​ហៅ​ថា​ចឹង នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ​ហៅ​ថា គង​ញី ។ គង​ញី​ប្រើ​នៅ​ក្នុង​វង់​​ភ្លេង​ល្ខោន​បា​សាក់ នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ នៅ​ក្នុង​ក្រុម​ចឹង​ជា​ក្រុម​វង់​គង​ខ្មែរលើ​​ប្រើ​ក្នុង​ពិធី​បញ្ជាន់​ អារក្ស​បន់​ស្រន់​នៃ​ជន​ជាតិ​ខ្មែរ​លើ និង​ប្រើ​រួម​ជា​មួយ​គង​ឈ្មោល ក្នុង​ក្រុម​​គង​រ៉ះ ឬ​គង​តាណៈ​ សំរាប់​ពិ​ធី​បុណ្យ​ធំៗ ដូច​ជា​បុណ្យ​បូជា​សព និង​សំរាប់​ប្រគំ​ជូន​របាំ​​កាប់​ក្របី​ផឹក​ស្រា​ក្នុង​ពេល​បន់​ស្រន់​សែន​ ព្រេន​អ្នក​តា ។ គង​ញី​មាន​ធំ​មាន​តូច​មិន​កំណត់ ធំ​ជាងគេ​មានទទឹង​មាត់​ប្រហែល​០,៥០​ម៉ែត្រ មាន​ខ្សែ​ចង​សំរាប់​ស្ពាយ​នៅ​ពេល​គេ​គោះ ។

របៀបធ្វើផ្លែសំនៀង

ថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០១០

ដំបូង​គេ​យក​ផ្តិល​បាក់​​បែក​ដែល​មាន​ជាតិ​លង្ហិន​សុទ្ធ មក​ដុត​ក្នុង​កំដៅ​ធម្ម​តា​ដើម្បី​ឱ្យ​ផ្តិល​ទាំង​នោះ​​មាន​សភាព​ស្រួយ​ ស្រួល​នឹង​ដំ​កំទេច​ឱ្យ​ល្អិត ។ ពេល​បាន​កំទេច​លង្ហិន​ហើយ ទើប​គេ​ចាប់​ថ្លឹង​តាម​កំណត់​ទម្ងន់​ផ្លែ​នីមួយៗ ដែល​មាន​ទម្ងន់​ពី​១,០០​គីឡូ​ក្រាម ទៅ​១,២០​គីឡូក្រាម ។ គេ​យក​លង្ហិន​សំរាប់​ផ្លែ​គង​នីមួយៗ ទៅ​​ដាក់​ក្នុង​បាវ (ធ្វើ​អំពី​ដី​ដំបូក​លាយ​អង្កាម​រាង​ក្រឡូម​ដូច​ចាន) មួយ​ រួច​កប់​ទៅ​ក្នុង​ភ្លើង​ធ្យូង​ដែល​មាន​កំដៅ​ខ្លាំង​ដោយ​សារ​ការ​​សប់​យ៉ាង​ ញាប់ដៃ​ទុក​រហូត​ដល់​លោហ​ធាតុ​នោះ​រលាយ​ទៅ​ជា​ទឹក ។ គេ​យក​ទឹក​លោហ​ធាតុ​​នោះ​ទៅ​ចាក់​ក្នុង​ពុម្ព (ធ្វើ​អំពី​ដី​ដំបូក​មានរាង​ដូច​ជា​ពែង អា​កោ​ធុន​ធំ) ប៉ុន្តែ​​មុន​នឹង​ចាក់​ទឹកលោហធាតុ​ចូលទៅ​ក្នុង​ពុម្ព គេ​ត្រូវ​ចាក់​ខ្លាញ់ត្រី​មួយ​ស្លាប​ព្រា​តូច​​ចូល​ទៅ​ក្នុង​ពុម្ព​ជា​មុន​ សិន ទើប​​គេ​ចាក់​ទឹក​​លោហ​ធាតុ​ចូល​ជា​​ក្រោយ ។ គេ​ធ្វើ​របៀប​ខាង​លើ​នេះ​រហូត​បាន​ចំនួន​ដុំ​លោហ​ធាតុ​គ្រប់​១៦ ទើប​គេ​ចាប់​​បន្ត​ការ​ងារផ្សេង​ទៀត ។

ឧបករណ៍ភ្លេង ឆាបតូច-ឆាបធំ

ឧបករណ៍ភ្លេង ឆាបតូច-ឆាបធំ

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០១០

ឆាប​តូច ឬ​ឆាប​ធំ គឺជា​ឧបករណ៍​​តែ​មួយ គ្រាន់តែ​មានទំហំ​​តូច ឬ​ធំប៉ុណ្ណោះ ។ កាលពី​សម័យដើម ​​ឆាប​នេះ​ធ្វើ​អំពី​សំរឹទ្ធិ​ និង​លង្ហិន ​ក្រោយ​មក​ធ្វើ​អំពី​លង្ហិន​​សុទ្ធ មាន​ឆាប​ខ្លះ​ទៀត​ធ្វើ​អំពី​ស្ពាន់ ប៉ុន្តែ​មានសំនៀង​ពុំ​សូវ​​ពីរោះ​ទេ ។ ​ឆាប​នីមួយៗ​មាន​ព​ក​ចំ​កណ្តាល​ដូច​ដោះ​គង​ដែរ ។ ចំកណ្តាល​ដោះ​នោះ​មាន​​ចោះ​រន្ធមួយ​​សំរាប់​ស៊ក​​ខ្សែ​ចង​ស្រួល​កាន់​ទង្គិច ​គ្នា ។ នៅ​ជុំ​វិញ​​ដោះ​មានផ្ទៃ​រាប​ស្មើ ។ ឆាប​ទាំង​ពីរនេះ​ប្រើ​នៅ​ក្នុង​​​វង់​ភ្លេង​ ស្គរ​ឆាំ​យ៉ាំ វង់​ភ្លេង​ល្ខោន​បា​សាក់ និង​​គេ​យក​វា​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​ជូ​ន​របាំ​ក្ងោក​ប៉ៃ​លិន​ ម្តង​ម្កាល​ដែរ ។

ឧបករណ៍​ឈិង

ឧបករណ៍​ឈិង

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០

ឈិង​ជា​ឧបករណ៍​គោះ​ជា​ចង្វាក់​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ គឺ​មាន​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម៉្លេះ ។ ដូន​តា​យើង​បាន​យក​ឧបករណ៍​ឈិង​នេះ​ទៅ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ អង្គរ​វត្ត​ ដែល​បាន​កសាង​ឡើង​តាំង​ពី​សតវត្ស​ទី​១២ ទុក​ជា​កេរដំណែល​ប្រាប់​ដល់​កូន​ចៅ​​ជំនាន់​​ក្រោយ ។

ឧបករណ៍ភ្លេង គងវង់

ឧបករណ៍ភ្លេង គងវង់

ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១០

ឧប​ករណ៍​គង​វង់​មាន​ពីរ គឺ​គង​វង់​តូច និង​គង​វង់​ធំ ។ គង​វង់​ទាំង​ពីរ​នេះ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​បច្ចុប្បន្ន ។ មាន​សណ្ឋាន​រាង​រៅ​ដូច​គ្នា មាន​របៀប​​ធ្វើ​ក៏​ដូច​គ្នា មាន​ផ្លែ​សំនៀង​១៦​ផ្លែ​ដូច​គ្នា អន្លូង​សំរាប់​គោះ​ផ្លែ​សំនៀង​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​សំគាល់​ថា ធំ ឬ​តូច​ សំដៅ​ទៅ​លើ​​រង្វង់​គង​ធំ ឬ​តូច និង​សំដៅ​ទៅ​លើ​ផ្លែ​សំនៀង​ធំ ឬ​តូច​ប៉ុណ្ណោះ ​ពិសេសស​ទៅ​ទៀត​ គឺ​គង​វង់​តូច​មាន​ដំណើរ​សាច់​បទ​រាយ រាប​សារ​ដើរ​ផ្លូវ​សាច់​បទ​ធំៗ រី​ឯ​គង​វង់​ធំ​មាន​ដំណើរ​សាច់​បទ ឃ្លេង​ឃ្លោង​ របៀប​បញ្ជើច ផ្តក់​ពី​មុខ​ពី​ក្រោយ ឬ​ប្រើ​សំនៀង​ត្រួត ធ្វើ​យ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ត្រង់​ចន្លោះ​គេ​ឯង ។

គ្រឿងអលង្ការ​នៅសម័យបុរាណបង្ហាញពីអរិយធម៌ជឿនលឿនក្នុងសតវត្ស ទី12-13

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០

រាជធានីភ្នំពេញ៖ មាស ប្រាក់​ ប្លាទីន លង្ហិន​ សំរឹទ្ធិ អង្កាំ ត្បូង ត្រូវ​បាន​ជនជាតិ​ខ្មែរ​សម័យ​បុរាណ​យក​មក​កែច្នៃ​ជាគ្រឿង​អលង្ការ​សំរាប់​​ ពាក់​លំអ​លើរាង​កាយ​ដើម្បី​បង្កើន​​សោ​ភ័ណ​ភាពមួយ​កំរិត​ទៀត​។ ជាពិសេស​ ​នៅ​សម័យ​អង្គរ​ដ៏រុង​រឿង​​ខ្មែរ​បាន​រចនា​គ្រឿង​អលង្ការ​ជា​ច្រើន​សំបូរ​ បែប ។​បើ​តាម​ឯកសារ ​និង​គ្រឿង​អលង្ការ​មួយ​ចំនួន​​ដែល​​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​ កម្ពុជា​​ឱ្យ​ដឹង​ថា សម័យ​អង្គរ​ដែល​ជាសម័យមួយ​មាន​​អារ្យធម៌​ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​រុង​រឿង​នៅ​អាស៊ី​អាគ្នេយ៍​នោះ ខ្មែរ​មាន​គ្រឿង​អលង្ការ​ប្រើ​ប្រាស់​លំអ​លើ​បដិមា​ដែលជាទី​​គោរព​បូជា។​​ គ្រឿង​អលង្ការ​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​អំពី​មាស​ ប្រាក់ សំរឹទ្ធិ ​និង​ត្បូង។ ​មាស​ជានិមិត្ត​រូប​នៃ​អំណាច​​ ឋានៈ​យស​ស័ក្តិ​ ទ្រព្យ​​ធន និង​ភាព​ស្មោះ​ត្រង់​។ ជាតឹកតាង​សង្គម​ខ្មែរ ​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​សិលា​ចារឹក​ជាច្រើន​កត់​ត្រា​ពីការ​​ បរិច្ចាគ​គ្រឿង​អលង្ការ​សំរាប់​យក​ទៅ​​បំពាក់​ថ្វាយបដិមា​ជាទេព​នៅ​តាម​ ប្រាសាទ ។ តឹក​តាង​ទាំង​នេះ​ហើយ​បង្ហាញ​ថា ខ្មែរ​បុរាណ​បាន​គោរព​បូជា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​​បដិមា ។

ឧបករណ៍ភ្លេង ខ្យងស័ង្គ

ឧបករណ៍ភ្លេង ខ្យងស័ង្គ

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០

ស័ង្ខ (សាំង) ន. (បា​. សង្ខ, សំ.​គង្ខ) ខ្យង​សមុទ្រ​មួយ​បែប​គូទ​ស្រួច​មាន​ស្នាម​វិល​ស្រួច​ សម្បុរស, សំរាប់​ពួក​បារ​គូ​ផ្លុំ ឬ​សំរាប់​ដង​ទឹក​ស័ក្តិ​សិទ្ធិ​ស្រោច​ក្នុង​ព្រះ​រាជ​ពិធី​ជា​ដើម ។ តាម​ប្រសាសន៍​របស់​លោក​តា​ឧកញ៉ា​មហា​ធិបតី​មាស ឌី ជា​ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ តំណាល​តពី​សម្តេច​ឥសី​ភទ្ធា​ធិបតី​ មាំង ជា​ចាង​ហ្វាង​ក្រុម​បារ​គូ​ប្រចាំ​ព្រះ​រាជ​វាំង​ថា “ឧបករណ៍​ខ្យង​ស័ង្ខ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ ដំណាល​គ្នា​នឹង​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រហ្មញ្ញ​សាសនា​មក​លើ​ទឹក​ដី​នគរ​ ភ្នំ គ្រឿង​ភ្លេង​នេះ​សំរាប់​ែត​ប្រើប្រាស់​ក្នុង​រាជ​ពិធី​រយតំណមក​ហើយ មិន​ប្រើ​ប្រាស់​ក្នុង​ចំណោម​ប្រជា​ពលរដ​្ឋ​ធម្មតា​ទេ និង​មាន​ប្រើ​នៅ​ពេល​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ផង​ដែរ” ។
នៅ​ក្នុង​រាជ​ពិធី​ ឧបករណ៍​ខ្យង​ស័ង្ខ​មាន​មុខ​ងារ​សំខាន់​ច្រើន​កន្លែង​ដូច​ជា ៖

ឧប​ករណ៍​តន្ត្រី​បុរា​ណ​ភ្លេង​ឡើង​អ្នក​តា​និង​អារក្ស

ឧប​ករណ៍​តន្ត្រី​បុរា​ណ​ភ្លេង​ឡើង​អ្នក​តា​និង​អារក្ស

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​សារ​មន្ទីរ​​ជាតិ​កម្ពុជា​ បាន​យក​ឧបករណ៍​ភ្លេង​​ឡើង​អ្នក​តា​ ឬ​ភ្លេង​លៀង​អា​រក្ស​​ ដាក់​តាំង​សំរាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយ​បាន​ឃើញ​បាន​ស្គាល់​ ជា​ពិសេស​នោះ​ចង់​បង្ហាញ​ភ្ញៀវ​អន្តរ​ជាតិ ​ឱ្យ​កាន់​តែ​ស្គាល់​ច្បាស់​ថា ខ្មែរ​មាន​ឧបករណ៍​តន្ត្រី​បុរាណ​ច្រើន​ប្រភេទ​ណាស់​ ។ ​បើ​តាម​ឯក​សារ​ភ្លេង​ឡើងអ្នក​តា​ ឬ​ភ្លេង​អា​រក្ស​ដែល​បិទ​នៅ​ក្បែរ​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ដាក់​តាំង​នៅ ​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​ចាប់​​ពីថ្ងៃ​ទី​២៨ ​កក្កដា

ឧបករណ៍ភ្លេង រនាដថោង

ថ្ងៃ អាទិត្យ ទី ២២ ខែ សីហា ឆ្នាំ ២០១០

រនាត​ថោង ឬ​រនាត​ដែក គឺ​ជា​រនាត​ដែល​មាន​ផ្លែ​សំនៀង​២១​ដូច​គ្នា ស្នូក​មាន​រាង​ដូច​គ្នា​សុទ្ធ​សាធ​ផ្លែ​សំនៀង​នីមួយៗ ក៏​មានសូរ​ដូច​គ្នា​ដែរ ប៉ុន្តែ​ហៅ​ថា រនាត​ថោង​មក​ពី​រនាត​នេះ​មាន​ផ្លែ​សំនៀង​ធ្វើ​អំពីលង្ហិន ​មាន​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ ស្រដៀង​នឹង​ពណ៌​មាស រី​ឯ​រនាត​ដែក គឺ​ជា​រនាត​ដែល​មាន​ផ្លែ​សំនៀង​ធ្វើ​អំពី​ដែក​សុទ្ធ​​មាន​ពណ៌​ខ្មៅ​ស្រអាប់ ។

ឧបករណ៍ភ្លេង គងពាក់កណ្តាលវង់

ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ ២០១០

គង​ពាក់​កណ្តាល​វង់​​ជា​ឧបករណ៍​តន្ត្រី​មួយ​ប្រភេទ​​ដែល​មាន​តែ​ឈ្មោះ​ និង​រូប​សំណាក​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​តែ​ប៉ុណ្ណោះ ។ ឧបករណ៍​នេះ​ពុំ​មាន​វត្ត​មាន​ក្នុង​សង្គម​កម្ពុជា​បច្ចុ​ប្បន្ន​ទេ មូល​ហេតុ​មក​ពី​កត្តា​ច្រើន​ដូច​ជា តាម​កត្តា​ប្រវត្តិ​សាស្ត្រ​​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជ​ស្តេច​សូរ្យ​វរ្ម័ន​ទី​២ អធិ​រាជ​ខ្មែរ​ត្រូវ​បាន​ចុះ​ថយ ទី​ក្រុង​អង្គរ​ត្រូវ​បាន​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយ​ខ្មាំង ​ចាម​មក​ពីទិស​ខាង​កើត​ក្នុង​ឆ្នាំ​១១៧៧ ។ ប្រទេស​ជាតិ​ត្រូវ​បា​ន​ប្រមូល​ផ្តុំ​បង្រួប​បង្រួម​​ពង្រីក​អំណាច​ខ្លួន​ ឡើង​វិញ ក្នុង​រាជ្យ​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៩) ប៉ុន្តែ​ក្រោយ​​ចូល​ទី​វង្គត់​របស់​ស្តេច​ជ័យ​វរ្ម័ន​ទី​៧ (១២១៩) មក ថៃ​បាន​ធ្វើ​ការ​ឈ្លាន​ពាន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ក្នុង​ឆ្នាំ​១៣៥៣ ទីក្រុង​អង្គរ​ត្រូវ​ខ្មាំង​ថៃ​ មក​ពី​ទិស​ខាង​លិច ចូល​វាយ​លុក​លួច​ប្លន់​បំផ្លិច​បំផ្លាញ​ កាប់​សម្លាប់​ដឹក​ជញ្ជូន​ម្តង​ ។

ឧបករណ៍ភ្លេង រនាដឯក

ថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០១០

ឧបករណ៍​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោ​រី​ផង ។​ តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា​ដែល​ប្រើ​ប្រាស់​​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​រនាត​ឯក​នោះ ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោ​រី១ សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី១ ជា​ចំណុច​សំគាល់​ទាប​ខ្ពស់។

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ

ថ្ងៃ ច័ន្ទ ទី ១៦ ខែ សីហា ឆ្នាំ ២០១០

ស្លឹក​ជា​ឧបករណ៍​តន្ត្រី​ផ្លុំ ដែល​មាន​សំនៀង​ប្រហាក់​ប្រហែល​នឹងសំនៀង​មនុស្ស​ហួច​ដែរ ។ ឧបករណ៍​នេះ​មិន​ប្រើ​ចូល​រួម​ជា​មួយ​ឧបករណ៍​ដទៃ​ឡើយ ។ វា​គឺ​ជា​ស្លឹក​ឈើ​ស្រស់​សុទ្ធ​សាធ ដែល​មាន​សរសៃ​រស់​ គ្មាន​រោម​ អាច​បត់​បាន​មិន​បាក់​ ជា​ស្លឹក​មាន​សាច់​រលោង​ដូច​ជា​ស្លឹក​ក្រវ៉ាន់ ស្លឹក​ពួច ស្លឹក​ជ្រៃ​ក្រឹម ស្លឹក​លំពស់។ល។
នៅ​ពេល​ផ្លុំ​ម្តងៗ​គេ​តែង​តែ​យក​ស្លឹក​ស្អាត​មួយ​មក​ពត់​តាម​បណ្តោយ​ស្លឹក ហើយ​ញាត់​ទៅ​ក្នុង​មាត់​ដោយ​បិទ​បើក​គួប​ផ្សំ​នឹង​អណ្តាត​យើង​ខាង​ក្នុង​ រួម​ជាមួយ​នឹង​កំលាំង​ខ្យល់​បញ្ចេញ​ពី ក្នុង​​អាច​ធ្វើ​ឱ្យ​សំនៀង​បត់​បែន​ទៅ​តាម​ចិត្ត​យើង​ចង់​បាន ។

ឧបករណ៍ផ្លុំប្រើខ្យល់ ប៉ីពក

ឧបករណ៍ផ្លុំប្រើខ្យល់ ប៉ីពក

ថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១០

ប៉ីពកជាឧបករណ៍ផ្លុំប្រើខ្យល់ជាប់ដូចប៉ីអដែរ ។ ឧបករណ៍នេះមានអាយុយូរយារណាស់មកហើយ ។ បើតាម ប្រសាសន៍របស់តន្ត្រីករបុរាណចាស់ៗច្រើនដំណរមកហើយថា ‹ប៉ីអខ្មែរយើងមានកំណើតជាង២០០០ឆ្នាំហើយ› ។ ប្រហែលដូនតាយើងសំអាងទៅលើមុខងារសំខាន់ៗ និងវត្តមានរបស់វា ដែលមានភាពស្ថិតស្ថេរក្នុងវង់ភ្លេងអារក្ស និងក្នុង វង់ភ្លេងទាំងពីរនេះប៉ីអមានមុខងារសំខាន់ៗត្រង់ក្នុងវគ្គណាដែលជាពិធីត្រូវធ្វើឡើងសំរាប់អង្វរករ ឬបួងសួងអញ្ជើញ ។ នៅក្នុងពិធីលៀងអារក្ស ផ្លុំប៉ីពកត្រង់ពិធីអំពាវនាវសុំអញ្ជើញគ្រូតូច គ្រូធំ ខ្មោច ព្រាយ អារក្ស អ្នកតា ព្រៃភ្នំទាំង ឡាយអញ្ជើញរួបរួមក្នុងពិធីលៀងអារក្ស ប៉ីពកប្រគំបទ និមន្ត រួមជាមួយអ្នកចំរៀងម្នាក់ ។ ត្រង់ពិធីសុំអង្វរករអញ្ជើញ សម្តេចព្រះគ្រូ (មេខ្មោចធំ) មកត្រួតពិនិត្យសកម្មភាពខ្មោចទាំងឡាយ ប៉ីពកប្រគំបទសូរិន្ទខ្នងភ្នំ ពេលសម្តេចព្រះគ្រូយាង ត្រឡប់ទៅវិញ ប៉ីពកប្រគំបទទាក់ដំរី (ចាប់ដំរីឱ្យសម្តេចព្រះគ្រូជិះយាងត្រឡប់ទៅវិញ) ។

ឧបករណ៍ ស្នែង

ឧបករណ៍ ស្នែង

ថ្ងៃ អាទិត្យ ទី ១ ខែ សីហា ឆ្នាំ ២០១០

ស្នែង​ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​​​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង ។ ឧបករណ៍​នេះ​មាន​ពីរប្រភេទ​គឺ​ប្រភេទ​ស្នែង​វែង​ឥតអណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត ។
ប្រភេទ​ស្នែង​វែងៗ​ ឥតអណ្តាត​ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេមាន​តែសំនៀង​មួយ​បែប​សំរាប់​​ជា​សញ្ញា ​មាន​សូរ​វែង​ៗសូរ​ទូនៗ​ប្រើ​រួមនឹង​ឧបករណ៍សន្ធាប់​ដទៃទៀត ក្នុងពេលលើក​ទ័ព​ ទៅ​ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​​ប្រភេទនេះ គេ​ផ្លុំ​ត្រង់ខាង​ចុង​ស្នែង​ដែលមាន​ប្រហោងតូច​មួយ​ល្មមផ្លុំ ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ហើយមិន​ដែល​ យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយច្រើន​ប្រើ​ទោល​តែឯង។ កាល​ពី​សម័យ​ដើម​ឧបករណ៍ស្នែងនេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ ស្ទើរ​តែមនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មានស្នែង​គ្រប់ៗគ្នា​ទាំងស្រី​ទាំង​ ប្រុស​ចេះ​ប្រើ​ប្រាស់វាក៏​គ្រប់ៗ​គ្នា​ដែរ។

ឧបករណ៍ អង្កួច ឬ​កង្កួច ឬ​អន្កួច

ឧបករណ៍ អង្កួច ឬ​កង្កួច ឬ​អន្កួច

ថ្ងៃ សុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១០

ឧបករណ៍​នេះមាន​ឈ្មោះ​ថា អង្កួច ឬ​កង្កួច ឬ​អន្កួច និយមហៅ​តាម​តំបន់​ផ្សេងៗ ​​គ្នាជា​ឧបករណ៍​តន្ត្រី​ម្យ៉ាង​ប្រើ​ទោល តាំង​ពី​ដើម​ជា​រៀងរហូត​​មក ពុំ​ដែល​យក​ទៅ​ចូល​រួម​ប្រគំ​ជា​មួយ​នឹង​ឧបករណ៍​តន្ត្រី​ទៀត​ណា​ឡើយ ហើយ​ក៏​គ្មាន​សំខាន់​នៅ​ក្នុង​ពិធីណាដែរ។ ឧបករណ៍​​នេះមាន​កំណើត​យូរ​លង់​មក​ហើយ ​នៅ​លើ​ទឹក​ដី​យើង​នេះ ប៉ុន្តែ​ពុំ​សូវ​សម្បូរ​​សោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ប្រវត្តិ ‹ខ្លុយ›

ប្រវត្តិ ‹ខ្លុយ›

ថ្ងៃ អង្គារ ទី ៦ ខែ កក្កដា ឆ្នាំ ២០១០

ខ្លុយមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ Annale Extreme Oriant ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា ៖ នៅសម័យនគរភ្នំសតវត្សទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុមមានអ្នកផ្លុំខ្លុយ ។ខ្លុយជាឧបករណ៍មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ព្រោះវាជាឧបករណ៍ភ្លេងមួយដែលងាយធ្វើ ងាយរៀន ងាយចេះ ជាងឧបករណ៍ដទៃ ។ ឧបករណ៍នេះប្រើមិនចំពោះវង់ណាជាវង់ណាឡើយ ជួនកាលគេផ្លុំ លេងតែម្នាក់ឯងតាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ ជួនកាលគេប្រើជាមួយនឹងឧបករណ៍ដទៃទៀត ក្នុងវង់ភ្លេងមហោរី វង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត ។ គ្រប់ឧបករណ៍ដែលត្រូវប្រគំជាមួយខ្លុយ ត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។

ប្រវតិ្ត ‹ ប៉ីអ ›

ប្រវតិ្ត ‹ ប៉ីអ ›

ថ្ងៃ ច័ន្ទ ទី ៥ ខែ កក្កដា ឆ្នាំ ២០១០

ប៉ីអជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹត តាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមាន ការផ្លាស់ប្តូរឡើយ ។ រូបភាពដើមដូចប្រើសព្វថ្ងៃនេះ មានឃើញេនៅប្រទេសជប៉ុនផ្លុំប៉ោងមាត់ដូចខ្មែរដែរដោយតន្រ្តីករ ជនជាតិជប៉ុន ស្លៀកពាក់បែបប្រទេសឥណ្ឌូណេស៊ី ។

សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​នៃ​មរតក​សម្បត្ដិ​វប្បធម៌​ជាតិ

សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​នៃ​មរតក​សម្បត្ដិ​វប្បធម៌​ជាតិ

ថ្ងៃ ពុធ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សារមន្ទីរជាតិ ត្រូវ​បាន​កសាង​ឡើង​តាំងពី​៩០​ឆ្នាំ​មុនក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅតែ​មិន​ទាន់​បានដឹង​អំពី​កំណើតទីតាំង និងសារសំខាន់​របស់​សារមន្ទីរ​នេះ​នៅឡើយ​។ ពេល​នេះកោះសន្ដិភាព​សូម​ចុះ​ផ្សាយ​អំពីប្រវត្ដិ​នៃ​សារមន្ទីរ​ជាតិ​ដើម្បី​ ឱ្យ​មហាជន​បានជ្រាប ។

ត្រី​តុកកែ​បាន​ក្លាយជា​ត្រី​ឆ្នាំង​ជ័យ​មច្ឆា​ទេព​ត្រូវ​គេ​ធ្វើ​បុណ្យខួប​១​ឆ្នាំ ក្រុម​អ្នក​ស្នង​រូប​ដែល​មាន​ជំនឿ​ស៊ុប​ពី​អ​បី​យ​ជំនឿ​នាំ​គ្នា​លើកតំកើង

ត្រី​តុកកែ​បាន​ក្លាយជា​ត្រី​ឆ្នាំង​ជ័យ​មច្ឆា​ទេព​ត្រូវ​គេ​ធ្វើ​បុណ្យខួប​១​ឆ្នាំ ក្រុម​អ្នក​ស្នង​រូប​ដែល​មាន​ជំនឿ​ស៊ុប​ពី​អ​បី​យ​ជំនឿ​នាំ​គ្នា​លើកតំកើង

ថ្ងៃ អង្គារ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១០

ខេត្ដកំពត ៖ អ្នក​ស្នង​រូប​៧​នាក់ ក្នុង​នោះមាន​ក្មេង​ប្រុស​ម្នាក់​ផង​ដែល​អះអាង​ថា ចេះហិតក្លិន​អ្នក​សាង​បាប ឬ​អ្នកមាន​បុណ្យ​បានចូលរួម​ពិធីបុណ្យ​ឱ្យ​ត្រី​ចំលែក​មួយ​ក្បាល ដែល​អ្នកខ្លះ​ថា ជា​ត្រី​តុកកែ​មានឈ្មោះ​ថា ត្រី​ឆ្លាំង​ជ័យ​មច្ឆា​ទេពគំរប់​ខួប​មួយ​ឆ្នាំ បន្ទាប់ពី​បុរស​ម្នាក់​ជា​អ្នក​សំដែង​ល្ខោនបាសាក់​ចាប់បាន​កាលពី​ឆ្នាំ​២០០៩ ។ ពិធីបុណ្យ​នេះ​បានប្រារឰ​ធ្វើ​រយៈពេល​៣​ថ្ងៃ​៣​យប់​នៅផ្ទះ​អ្នកភូមិ​ឈ្មោះ​ អិន ម៉ា​ប់ អាយុ​៥៣​ឆ្នាំ នៅ​ភូមិកោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ។

វត្ដ​ប្រាសាទ​ជាទី​អារាម​ដែល​ប្រជាពលរដ្ឋ​ជឿ​ពី​បារមី​ស័ក្ដិសិទ្ធិ​ក្លាយជា​សារមន្ទីរ

វត្ដ​ប្រាសាទ​ជាទី​អារាម​ដែល​ប្រជាពលរដ្ឋ​ជឿ​ពី​បារមី​ស័ក្ដិសិទ្ធិ​ក្លាយជា​សារមន្ទីរ

ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០

ខេត្ដកណ្ដាល ៖ វត្ដ​ប្រាសាទ​ស្ថិត​នៅតំបន់​ភ្នំ​ប្រសិទ្ធិ​ក្នុង​ភូមិធំ​ខាងជើង ឃុំ​ពញា​ពន់ ស្រុក​ពញាឮ ខេត្ដកណ្ដាល ។ វត្ដ​នេះ​ជាវ​ត្ដបុរាណ​មួយ​នៅ​ក្បែរ​ទួល​ប្រាសាទបុរាណ ហើយ​ត្រូវ​ពួក​ប៉ុ​ល ពត បំផ្លាញ​ចោល តែក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ បាន​ចាប់ផ្ដើមកសាង​ឡើង​វិញ ។ ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ វត្ដ​ប្រាសាទ​មានការ​រីក​ចំរើនយ៉ាង​ខ្លាំង មិន​ត្រឹមតែ​មាន​ព្រះ​វិហារ​ដ៏​ធំ​ស្កឹ​ម ស្កៃ​ទេ គឺ​នៅ​ក្នុង​ទីធ្លា​វត្ដមាន​កុដិ សាលាឆាន់ សាលា​បុណ្យ និង​រូបចំលាក់​ក្នុង​រឿងព្រេងជាប់​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា​ជា​ ច្រើនទៀត​ផង ។

ប្រវតិ្ត ‹គងរីង›

ប្រវតិ្ត ‹គងរីង›

ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំ ២០១០

ពាក្យ​គង​រីង គឺជា​ពាក្យ​ដើម​របស់​ជនជាតិព្នង ដែល​រស់នៅ​ក្នុង​ខេត្ដមណ្ឌលគិរី ក្នុង​ឃុំ​ប៊ូ ទយ ។ តាម​ប្រសាសន៍​របស់​លោកតា​បូត ខាំ ហៅ​ក្អាត់ ជា​ជនជាតិ​ព្នង​ថា “​គង​រីង មាន​ន័យថា ភ្លេង​កេះ​” ។ ឧបករណ៍​នេះ​មិន​ប្រើប្រាស់នៅ​ក្នុង​វង់ភ្លេង​ណា​ឡើយ គឺ​សំរាប់​កេះ​ស្ដាប់កំសាន្ដ​ក្នុង​ពេល​អផ្សុក ក្នុង​ពេល​មានទុក្ខព្រួយ​បន់ស្រន់ ឬ​ថ្វាយ​អ្នកតា អ្នក​កេះ​គង​រីង កេះ​ផង​ច្រៀង​ផង ។

ប្រវត្តិឩបករណ៍ភ្លេង <តាឃេ>

ប្រវត្តិឩបករណ៍ភ្លេង <តាឃេ>

ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០

ខ្មែរ​ហៅ​ថា តាខេ ស្រ​ដៀង​គ្នា​នឹង​ភាសាសៀម​ហៅ​ថា ចរ​ខេ៍ ឬ​តៈខេ​រ៍ មាន​ន័យ​ថា សត្វ​ក្រពើ ។ ពាក្យ​ថា តាខេ ក៏​មាន​ន័យ​ថា សត្វ​ក្រពើ​ដែរ ពីព្រោះ​ឧបករណ៍​តាខេ​នេះមាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពីសម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តាខេ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើអស់ហើយ ។ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ ខ្លះ​ហៅ​ថា តៈខេ ខ្លះ​ទៀត​ហៅ​ថា តាខេ​។

ព័ត៌មាន​ថ្មី​ៗ

អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក

រូបិយប័ណ្ណ ប្រទេស ទិញចូល លក់ចេញ
1 USD រៀល កម្ពុជា 4247.00 4255.00
1 USD បាត ថៃ 31.07 31.13
1 USD ដុង វៀតណាម 19430.00 19500.00
10.000JPY យ៉េន ជប៉ុន 118.00 118.70
100 SGD ដុល្លារ សិង្ហបូរី 74.20 74.70
100 HKD ដុល្លារ ហុងកុង 12.82 12.92
100 MYR រីងហ្គីត ម៉ាឡេស៊ី 31.80 32.00
100 EUR យូរ៉ូ អឺរ៉ុប 126.50 127.20
100 GBP ផោន អង់គ្លេស 153.50 154.20
100 AUD ដុល្លារ អូស្រ្តាលី 91.00 91.50
100 CAD ដុល្លារ កាណាដា 95.50 96.00
100 CHF ហ្រ្វង់ ស្វីស 98.00 98.50
10 CHI មាសគីឡូ 1500.00 1510.00

អត្រាតម្លៃទំនិញ

មុខទំនិញ ឯកត្តា តម្លៃទាប តម្លៃខ្ពស់
អង្ករ​ផ្កា​ខ្ញី R/Kg 2550 2700
អង្ករ​នាងមិញ R/Kg 2070 2100
ស្រូវ​ចំរុះ R/Kg 1060 1100
សណ្ដែកបាយ R/Kg 6240 6300
សណ្ដែកសៀង R/Kg 3220 3700
សណ្ដែកដី​គ្រាប់ R/Kg 7080 7120
ពោតក្រហម​លេខ​២ R/Kg 1040 1060
ល្ង ស R/Kg 6500 6800
ល្ង ខ្មៅ R/Kg 7060 7440
ខ្ទឹម ស R/Kg 6760 9000
គ្រាប់ស្វាយ​ចាន់​ទី R/Kg 2600 3900
ម្រេច R/Kg 18300 18300
សាច់​គោ R/Kg 23600 23600
សាច់​ជ្រូក R/Kg 15400 16000
សាច់​ជ្រូក​បី​ជាន់ R/Kg 13400 13400
ត្រី​រ៉ស់ “​ស្រស់​” R/Kg 12200 12200
សាច់​មាន់ R/Kg 18900 19800
សាច់​ទា R/Kg 10800 11400
ត្រីឆ្អើរ “​ត្រី​កេស​១” R/Kg 124000 125000
ត្រីងៀត “​ត្រី​ឆ្ដោរ​១” R/Kg 35600 36600
ពងមាន់ 10Eggs 3920 3920
ពង​ទា 10Eggs 4740 4820
ប្រហុក “​មាន​ឆ្អឹង​” R/Kg 5500 7100
ប៊ី​ចេ​ង R/Pare 5000 5040
ស្ករស R/Kg 3220 3360
ស្ករត្នោត R/Kg 3600 3800
អំបិល​ម៉ដ្ឋ R/Kg 1360 1360
ទឹកដោះគោ​កំប៉ុង​ខ្មែរ R/Can 2500 2520
ត្រកួន R/Kg 1740 1980
ប៉េងប៉ោះ R/Kg 2200 3260
ស្ពៃក្ដោប R/Kg 1680 2340
ត្រសក់ R/Kg 1500 2060
ចេកណាំវ៉ា R/hand 2180 2280
ម្ចាស់ R/Unit 1900 2000
ក្រូចពោធិ៍សាត់ R/Doz 10800 12800
ថ្លៃ​ប្រើប្រាស់​ទឹក R/M3 550 550
ថ្លៃ​ប្រើប្រាស់​ភ្លើង R/Kwh 390 390
ថ្លែ​ដែក R/Kg 2430 2580
ថ្លៃ​ហ្គាស R/15Kg 69184 71961

អត្រាតម្លៃទំនិញ​ នៅផ្សារដើមគរ


អត្រាតម្លៃប្រេងឥន្ធនៈតាមស្ថានីយ

ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

កាល់តិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តូតាល់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

សូគីម៉ិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ប៉េត្រូណាស់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តេឡា
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ភីធីធី
សាំងស៊ុបពែរ 1 លីត្រ 4600
សាំងធម្មតា 1 លីត្រ 4300
ប្រេងម៉ាស៊ូត 1 លីត្រ 3800