រឿង “​ផ្កា​រីក​ចុងរដូវ​”

រឿង “​ផ្កា​រីក​ចុងរដូវ​”

ដោយ ៖ កោះឯករាជ្យ

រឿង ផ្កា​រីក​ចុងរដូវ
បើ​យើង​សម្លឹង​មើល​ពី​ទី​ខ្ពស់​ឃើញ​ អគារ​ស្កឹមស្កៃ​ច្រូងច្រាង​ជា ច្រើន ងើបឡើង​បង្អួតរាង​យ៉ាង​សង្ហា ហាក់ដូច​បង្ហាញ​ពី​មោទនភាព​ដ៏​អស្ចារ្យ របស់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​... សិសិររដូវ​កំទេច​ព្រិល​បាន​បាចសាច​រុះ​រោយ គ្របដណ្ដប់​លើ​តំបន់​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ៗ​ទីក្រុង​តូ​ក្យូ​... ជា​ពិសេស​នៅ តំបន់​ហុ​ក​កៃ​ដូ​តែ​ម្ដង ធ្វើ​ឱ្យ​ធម្មជាតិ​ដែល​ធ្លាប់តែ​ស្រស់បំព្រង​ក្នុង​និទាឃ​រដូវ ប្រែ​ក្លាយទៅជា​សក្បុស ហាក់ដូចជា​ឋានសួគ៌​នៃ​ទេពអប្សរ​... មើល​ហ្ន៎ ! ដំបូល អគារ​មួយ​ណា​ក៏​ពណ៌​ស​ដែរ​... ដើម​រុក្ខជាតិ​តូច​ធំ​ដែល​ដុះ​ជា​ជួរ​នៅ​តាម​ដង​វិ​ថី នានា​លែង​មាន​ពណ៌​ខៀវស្រងាត់ ឬ​ពណ៌​ក្រហម​លឿង​ទៀត​ហើយ ។ ពិតមែន តែ​វា​គ្របដណ្ដប់​ទៅ​ដោយ​ព្រិល​ពណ៌​ស ប៉ុន្ដែ​ប្រទេស​ជប៉ុន​ទាំងមូល​នៅ​តែ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដដែល ទាំង​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក និង​ភ្ញៀវ​បរទេស គេ​សុទ្ធតែ​រង់ចាំ​តាមដាន គយគន់​ផ្ទាំងទស្សនីយភាព​ទៅ​តាម​ការ​ផ្លាស់​វេន​នៃ រដូវ​កាល​នីមួយ​ៗ​ផង​ដែរ ។ >>[អានបន្ត]

សិល្បៈ​និងវប្ប​​​ធម៌

ផ្កា​មួយ​ទង​ក្នុងត្រកូល​ឆោម​ គ្មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ លោក​អ៊ុក ណារីម នោះ​ទេ

ផ្កា​មួយ​ទង​ក្នុងត្រកូល​ឆោម​ គ្មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ លោក​អ៊ុក ណារីម នោះ​ទេ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំ​ពេញ​ ៖ ក្នុង​វ័យ​២៥​ឆ្នាំ​កញ្ញា​ឆោម​ ឆពុំ​ អះ​អាង​ថា​ នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ទេ​ទោះ​បី​ជា​ កន្លង​មកមហា​ជន​ឃើញ​នាង​ទៅ​ណា​មក​ណា និង​ច្រៀង​​នៅលើ​ឆាក​ប្រគំ​តន្ត្រី​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ ឬ​សំដែងឱ្យ​ផលិត​កម្ម​នានា​ ជាមួយ​លោក​អ៊ុក ណារីម ក្តី​។ កន្លង​មក​លេច​ឮ​ថា​ នាង​និង​លោក​អ៊ុក ណារីម​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ និង​មាន​គំរោង​រៀប​ការ​ជាមួយ​គ្នា​ទៀត​ផង។ ​នៅ​ពេល​ជួប​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាង​បដិ​សេធ​ថា​ នាង​គ្មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​លោក​អ៊ុក ណារីម ​ទេ​។

នាង​ស្ពៀរ​ត្រូវ​អតីត​អ្នក​ការពារ​ប្តឹង​ពី​បទរំលោភ​បំពាន​ផ្លូវ​ភេទ

នាង​ស្ពៀរ​ត្រូវ​អតីត​អ្នក​ការពារ​ប្តឹង​ពី​បទរំលោភ​បំពាន​ផ្លូវ​ភេទ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១០

នាង​ប្រ៊ី​នី​ស្ពៀរ តារាចំរៀង​ប៉ុប​ល្បី​ឈ្មោះ និង​សិច​ស៊ី ត្រូវបាន​ប្រភព​ព័ត៌មាន​មួយ​ឱ្យ​ដឹងថា ពេលនេះនាង​​​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួនធ្ងន់​ធ្ងរ​ថ្មី​មួយទៀត ដោយ​ត្រូវ​បុរស​ម្នាក់ដែល​អះ​អាង​ថា ជា​អតីត​​អ្នក​ការពារ​នាង​ដាក់​ពាក្យ​​ប្តឹង​នាង​ពីបទ​បំពាន​ផ្លូវ​ភេទ ។ បុរស​រូបនេះ​ឈ្មោះ Fernando Flores ​អះ​អាង​ថា បានធ្វើ​ការ​ជា​អ្នក​ការពារ​នាង​ស្ពៀរ កាល​ពីខែ​កុម្ភៈ​កន្លងមក ​ហើយ​គេ​​កំពុង​ស្វះស្វែង​រក​​ការទាមទារ​ប្រាក់​ចំពោះ​​ទង្វើ​ដែល​ចាត់​ទុក​ ថា​ជា​ការបំពាន​ផ្លូវភេទ​លើ​រូប​លោក​គេ​​នាង​ស្ពៀរ ។

ភាព​យន្ត​​ខ្មែរ​រឿង​«បាត់​ខ្លួន»​ត្រូវ​បាន​ទទួល​ការ​ជ្រើ​សរើសចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​ភាព​យន្ត​អន្ត​រជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង

ភាព​យន្ត​​ខ្មែរ​រឿង​«បាត់​ខ្លួន»​ត្រូវ​បាន​ទទួល​ការ​ជ្រើ​សរើសចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​ភាព​យន្ត​អន្ត​រជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​ភាព​យន្ត​នៃ​ក្រសួង​វប្ប​ធម៌ និងវិចិត្រ​សិល្បៈ​ បាន​សំរេច​ជ្រើស​រើស​យក​ខ្សែ​ភាព​យន្ត​រឿង «​បាត់​ខ្លួន» ដែល​ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ច្រើន​ពី​ទស្ស​និក​ជន​ ទៅ​ធ្វើ​ជា​តំណាង​ឧស្សា​ហ​កម្ម​​ភាពយន្ត​កម្ពុជា​ក្នុង​កម្ម​វិធីពិព័រណ៍​ ភាព​យន្ត​អន្តរ​ជាតិនាទី​ក្រុង​ព្យុង​យ៉ាង ​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​​ត្រូវ​រៀប​ចំធ្វើឡើង​ចាប់​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី២៤ កញ្ញា ឆ្នាំ​២០១០​ ។

បង្ហាញ​បណ្តា​ស្ត្រី​តារាភាព​យន្ត​​ឥណ្ឌា​ដែលសិចស៊ី​ទាំង​ឡាយ

បង្ហាញ​បណ្តា​ស្ត្រី​តារាភាព​យន្ត​​ឥណ្ឌា​ដែលសិចស៊ី​ទាំង​ឡាយ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ផលិតខ្សែ​ភាព​យន្ត​ដ៏​ច្រើន​មួយ​នៃ​ពិភព​លោក ហើយ​មាន​តារា​ភាព យន្ត​កំពូល​សម្រស់​ជា​ច្រើននាក់ ។ តារា​ទាំង​នេះ​ធ្វើ​ការ​​ជា​ពិសេស​សំរាប់​ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​ឥណ្ឌា​ បូលីវូដ ។ ក្នុង​ចំណោម​តារា​ភាព​យន្ត​ឥណ្ឌា​កំពូលសិច​ស៊ី​ទាំង​នេះ​មានដូចជា ៖ នាង​អ៊ីរីណា ស៊ិក (IRINA SHEIK) ដែលមាន​ដើមទ្រូង​យ៉ាង​ព្រហើន នាង​រីយ៉ា​សេន (RIYA SEN) នាង​ហ្គី​តាន់​ជា​លី​ថាប៉ា នាង​នេត្រា​រាហ៊ូ រ៉ា​ម៉ាន់ នាង​ដា​បង់ នាង​ស្វី​តា​ទីវ៉ា​រី នាង​​នី​ទូ​ចាន់ដ្រា

យន្ត​ហោះ​របស់​ក្រុមតារា​ចំរៀង​កូរ៉េត្រូវ​រន្ទះ​បាញ់មិនផ្ទុះ

យន្ត​ហោះ​របស់​ក្រុមតារា​ចំរៀង​កូរ៉េត្រូវ​រន្ទះ​បាញ់មិនផ្ទុះ

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​របស់​ខ្លួន​នៅ​ ប្រទេស​ជប៉ុន​ ក្រុម​តារា​ចំរៀង​កូរ៉េ SNSD បាន​​ជួប​ឧប្បត្តិ​ហេតុ​រន្ទះ​បាញ់​យន្ត​ហោះ​ពេល​ធ្វើ​ដំណើរ​តាមផ្លូវ​។ ក្នុង​ពេល​សម្ភាសន៍​ជាមួយ​ពួក​គេ​លើ​យន្ត​ហោះ​ក្នុង​ដំណើរ​មួយ​ផ្សេង​ទៀត​ទៅ ​កាន់​សហ​រដ្ឋ​អាមេ​រិក ​ក្រុម​នេះ​បាន​និយាយ​ថា​ យើង​បាន​ស្គាល់​រស​ជាតិ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច ​ហើយ​កាល​ពី​ខែ​មុន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​គឺ​យន្ត​ហោះ​ ត្រូវ​រន្ទះ​បាញ់​ចំពាក់​កណ្តាល​តួ​។ វា​ពិត​ជាក់​ស្តែង​ខ្លាំង​ណាស់​ដោយ​​យើង​អាច​មើល​ឃើញ​ពី​កន្លែង​អង្គុយ​ តែ​ជា​ភ័ព្វ​សំណាង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ដោយ​នាំ​គ្នា​គិត​ថា​ វា​ជា​ប្រផ្នូលនៃ​ជោគ​ជ័យ​ទៅ​វិញ​។ បើ​ទោះ​ជា​ក្នុង​ដំណើរ​៤​ថ្ងៃ​ដែលត្រូវ​ថត​វីដេអូ​តន្ត្រី​ក្នុង​ប្រទេស​ ជប៉ុន​នេះ ​យន្តហោះ​ត្រូវ​រន្ទះ​បាញ់​តែ​វា​ជា​ប្រផ្នូល​នៃ​ការ​អប​អរ​សាទរ​ចំពោះ​ការ​ ងារ​ថត​វី​ដេអូ​របស់​ពួក​គេ​។ ខ្ញុំ​គិត​ថា​យើង​កំពុង​ធ្វើ​រឿង​អ្វី​ម៉្យាង​សំខាន់​។ ឧប​សគ្គ​មួយ​ដែល​តែង​តែ​ជួប​ប្រទះ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​តន្ត្រី​ដូច​ជា​ ការ​ដាច់​ភ្លើង​ក្នុ​ងពេល​កំពុង​ថត​ខ្សែ​វីដេអូ​ គឺ​មាន​ន័យ​ថា​ ជា​សញ្ញា​នៃ​ភាព​ជោគ​ជ័យ។

បណ្តា​តារា​ចិន​ចូលរួមក្នុងមហោស្រព​ខ្សែ​ភាព​យន្ត​ក្រុង​វេនីស

បណ្តា​តារា​ចិន​ចូលរួមក្នុងមហោស្រព​ខ្សែ​ភាព​យន្ត​ក្រុង​វេនីស

ថ្ងៃ ពុធ ទី ៨ ខែ កញ្ញា ឆ្នាំ ២០១០

បណ្តា​តារា​ភាពយន្តចិន​ អ្នក​ផលិតខ្សែ​ភាព​យន្ត​ និង​អ្នក​រៀបចំ​ឆាកថតខ្សែ​ភាពយន្ត​ចិន បាន​ទៅ​ចូលរូម​ក្នុង​មហោស្រព​ខ្សែ​ភាព​យន្ត​លើក​ទី​៦៧ នៅ​ក្រុង​វេនីស ប្រទេស​អ៊ីតាលី ។ ពួកគេ​បាន​ថត​រូប​មុន​ពេល​ចាប់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ចិន ដែល​យកទៅ​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​នេះ គឺ​រឿង «អធិការឌី និង​អាថ៌​កំបាំង​នៃ​ភ្លើង​ខ្មោច»

ស្មោះត្រង់ប្តូរផ្តាច់ការពារទឹកដី-(បទនាគកៀវក្រវាត់)

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០

១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា សាមុសច្ចាឱយហ្មត់ហ្មង។

ប្រាសាទព្រះវិហារ-បេតិកភណ្ឌពិភពលោក(បទពាក្យ៨ធម្មតា)

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០

១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។

ការពារប្រាសាទព្រះវិហារ -(បទគោព័ទ្ធស្នឹង)

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០

១-ប្រាសាទព្រះវិហារដែនខ្មែរ ខ្មែរសាងថ្នមថែទុកជាន់ក្រោយ
ក្រោយខំការពារមិនតោះតើយ តើយស្រែកដង្ហើយត្រូវក្រោកឈរ។

ទឹកភ្នែកប្រាសាទព្រះវិហារ -(បទវង្សវិចិត្រ)

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០

១-ឧិ!ព្រះវិហារ ប្រាសាទ ញញឹមគោក មរតកលោក ប្រតឹស្ឋាន ដែនសីមា
បុព្វបុរស កសាងឡើង ឧិយខេមរា ថ្នមថែរក្សា ទុកកេរកាល ជំនាន់ក្រោយ។

ស្ម័គ្រតែនាងគ(បទបថ្យាវត្តបុរាណ)

ថ្ងៃ អង្គារ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១០

១-ចេញពីស្វាយរៀងមកដល់ក្រោលគោ ជួបខ្យល់ជំនោរនៅឯព្រៃឈរ
មកផឹកទឹកដូងនៅស្រុកពាមរក៍ អ្នកស្រុកបេះគនៅភូមិចាក់ខ្លាញ់។

ឆ័យ លីដា​ឡែន ថា មិន​មាន​ស្នេហា​ជា​មួយ​អេឡិច ច័ន្ទ​ត្រា​ទេ

ឆ័យ លីដា​ឡែន ថា មិន​មាន​ស្នេហា​ជា​មួយ​អេឡិច ច័ន្ទ​ត្រា​ទេ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ កញ្ញា​ឆ័យ លីដា​ឡែន ក្នុង​វ័យ​២៧​ឆ្នាំ ​អះ​អាង​ថា នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​​លោក​​អេឡិច​ ច័ន្ទ​ត្រា ទេ ​ទោះ​បី​​ជា​មហា​ជន​មើល​ឃើញ​​ពួក​នាង​​ទៅ​ណា​មក​ណា​បណ្តើរ​គ្នា​ល្អូក​ល្អិន ​​ក៏​ដោយ ។ ជា​ពិសេស​នៅ​ពេល​កញ្ញា​ឆ័យ លីដា​ឡែន ឡើង​ច្រៀង​​លើ​ឆាក​ប្រគំ​តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ក្នុង​ឆ្នាំ​២០១០ នេះ​ នាង​តែង​​ជ្រើស​រើស​លោក​អេឡិច​ ច័ន្ទ​ត្រា មក​ច្រៀង​​ និង​សម្តែង​​ជា​មួយ​តាម​​អត្ថ​ន័យ​ស្នេហា​បែក​បាក់​ និង​ស្នេហា​​​ប្រកៀក​ប្រកើយ​គ្នា​ដូច​ជា​​បទ​«ហេតុ​ផល​ត្រូវ​បែក» បទ​ «បើ​សិន​ជា​អ្នក​ព្រម​ស្រឡាញ់​ខ្ញុំ» និង​បទ “I hat My Self” ជា​ដើម ។

ហួត វឌ្ឍនា យុវតារាថ្មី​កំពុង​ពុះពារ​ក្នុង​ជីវិតអ្នក​សំដែង

ហួត វឌ្ឍនា យុវតារាថ្មី​កំពុង​ពុះពារ​ក្នុង​ជីវិតអ្នក​សំដែង

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ លោកហួត វឌ្ឍនា ក្នុង​វ័យ​១៨​ឆ្នាំ ជាតារាសំដែង​ភាពយន្ត​-វីដេអូ​និង​កាយ​វិការ​ខារ៉ាអូខេ​។ ជារៀង​​រាល់​ថ្ងៃ​​ទស្សនិក​ជន​​ទូទៅ​តែង​តែ​បាន​ឃើញ​មុខលោក​​តាម​ស្ថានីយ​ ទូរទស្ស​ន៍​​មួយ​ចំនួន​ដែល​ចាក់​ផ្សាយ​​​រឿង​ខ្លី​ៗ​បែប​អប់រំ​សុខ​ភាព​ យុវវ័យ​ដូច​ជា​រឿង​«ល្បឿន​ចិត្ត​» និង​រឿង​«ស្នេហ៍​​រើស​វណ្ណៈ​»ក្នុង​នាម​ជា​តួ​ឯក​។

ទម្រង់ល្ខោន6បែប​នឹង​ត្រូវ​បង្ហាញក្នុង​មហោ​ស្រពល្ខោនលើកទី4

ទម្រង់ល្ខោន6បែប​នឹង​ត្រូវ​បង្ហាញក្នុង​មហោ​ស្រពល្ខោនលើកទី4

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នឹង​រៀបចំ​មហោ​ស្រព​ល្ខោន​លើក​ទី៤ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១០ ​ប្រមូល​ម្ដុំ​ដោយ​ទម្រង់​ល្ខោន​៦​បែប រួម​មាន​ល្ខោន​អាប៉េ ល្ខោន​យីកេ ល្ខោន​គែន ល្ខោន​បែបបទ ល្ខោន​ប្រមោទ័យ និង​ល្ខោន​ស្បែក​​តូច ។ ទន្ទឹម​នោះ​ឈុត​សំដែង​នីមួយៗ​សុទ្ធ​សឹង​ជា​ឈុត​ឆាក​បង្កើត​ថ្មីៗ​ទាំង​អស់​ ព្រមទាំង​សន្ទនា​ជាភាសាខ្មែរ​។​ មន្ត្រី​មជ្ឈមណ្ឌល​វប្ប​ធម៌​បារាំង​បាន​ឱ្យ​ដឹងថា គោល​បំណងនៃ​ការ​រៀបចំ​មហោ​ស្រព​នេះ គឺ​ដើម្បី​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​គ្រប់​ប្រភេទ​ដែល​កំពុង​មាន​វត្ត​មាន ​នៅ​កម្ពុជា ពិសេស​នោះ​គឺ​ទម្រង់​ល្ខោន​ដែល​ទើប​បង្កើតថ្មី។ ​ក្រុម​សិល្បករ​ទាំង​អស់​នឹង​សំដែង​ឈុត​ឆាក​ថ្មី​ៗ​ដែល​បង្កប់​ដោយ​អត្ថន័យ​ ជាប្រវត្តិ​សាស្ត្រ​ទាំង​ប្រពៃណី​​បុរាណ​និង​សម័យ ។

តារាភាពយន្តកូរ៉េ នាង Sohn Ye-jin សំរាក វិស្សមកាលនៅហុល្លង់

តារាភាពយន្តកូរ៉េ នាង Sohn Ye-jin សំរាក វិស្សមកាលនៅហុល្លង់

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ដ​កូរ៉េ នាង​ Sohn Ye-jin បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហុ​ល្លង់ ដើម្បី​ថតរូបក្នុង​ការងារ​ផង និង​ដើម្បី​សំរាក​លំហែកាយផង​។ រូបភាព​នៅ​ក្នុង​ប្រទេស​ហុ​ល្លង់ របស់​នាងត្រូវ​បាន​គេ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ សីហា តាមរយៈ​គេហទំព័រ​របស់​នាង​ផ្ទាល់​ក្នុង​សំលៀកបំពាក់​ធម្មតា និង​ថត​ពេល​កំពុង​ដើរ​កំសាន្ដ ។ ការ​ថតរូប​នៅ​ប្រទេស​ហុ​ល្លង់​នេះ ធ្វើ​ឡើងសំរាប់​ដាក់​ក្នុង​ទស្សនាវដ្ដី​បង្ហាញ​ម៉ូ​ដ Singles សំរាប់​ខែកញ្ញា នេះ ។

សម្តេចតេជោ​ហ៊ុន សែន គាំទ្រ​ការ​រៀប​ចំ​រាត្រី​សមោ​សរ​របស់​សិល្បករ​ខ្មែរ

សម្តេចតេជោ​ហ៊ុន សែន គាំទ្រ​ការ​រៀប​ចំ​រាត្រី​សមោ​សរ​របស់​សិល្បករ​ខ្មែរ

ថ្ងៃ អាទិត្យ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​នូវ​ការ​ខិត​ខំប្រឹង​ប្រែង​ និង​តួ​នាទី​ រួមទាំង​គោល​ដៅ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​របស់​សមា​គម​សិល្បករ​ខ្មែរ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​លោកជំទាវ​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​​ផ្តួច​ផ្តើម​របស់​សមាគម​សិល្បករ​ ខ្មែរ​រៀប​ចំ​រាត្រី​សមោសរ​ ដើម្បី​ស្វែង​រក​ថវិកា​​ជួយទ្រ​ទ្រង់​សមាគម​ និងជួយ​សិល្បករ សិល្បការិនី ដែល​​មានវ័យ​ចំណាស់ និង​បាត់​បង់​សមត្ថ​ភាព​ ។ ក្នុង​លិខិតផ្ញើ​ជូន​លោក​ម៉ិញ សុធីវណ្ណ ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន បា​ន​ធ្វើ​ការ​វាយ​តំលៃ​ខ្ពស់ និង​កោត​សរសើរ​ជា​និច្ច​ចំពោះ​ការ​ខិតខំប្រឹង​ប្រែង​របស់​សិល្បករ​ សិល្បការិនី​ជំនាន់​មុនៗ ក្នុង​ការ​ជួយ​រក្សា​តំលៃ​ និង​មរតក​នៃសិល្បៈ​ខ្មែរ ប្រពៃ​ណី​ និងវប្បធម៌​ជាតិ ផ្ទេ​រ​ចំណេះដឹង និង​ជួយ​បណ្តុះបណ្តាល​ក្មេងៗជំនាន់​ក្រោយឱ្យ​ក្លាយ​ជា​អ្នក​បន្ត​វេន​ ដ៏ស័ក្តិ​សម​បំផុត ។

រមណីយដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​មាន​៣ប្រភេទ​សំរាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្ត

រមណីយដ្ឋាន​ក្នុង​ខេត្ត​បាត់ដំបង​មាន​៣ប្រភេទ​សំរាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្ត

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

ខេត្ត​បាត់ដំបង ៖ «បាត់ដំបង» ជា​ឈ្មោះ​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ព្រេង​បុរា​ណនិទាន «តា​ដំបង​គ្រញូង» ។ បើ​យោង​តាម​សិលា​ចារិក K205, K206, K211, K214 ទឹកដីខេត្ត​បាត់ដំបង រួមមាន​មួយ​ផ្នែក​ស្ថិត​នៅ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​​នៃបឹង​ទន្លេ​សាប​ជា​អតីត​ទឹកដី «អាមោឃៈ​បុរៈ និង​មួយ​​ផ្នែក​ទៀត​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​​ ជា​ចំណែក​មួយ​នៃ​អតីត​ «ភិម​បុរៈ» ។ នៅ​ក្នុង​សៀវ​ភៅ​ព័ត៌​មាន​​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង​បានសរសេរ​ថា

តារា​ភាព​យន្ត​ជប៉ុន​ចូល​រួម​កម្ម​វិធី​បង្ហាញ​ម៉ូដ​គូប

តារា​ភាព​យន្ត​ជប៉ុន​ចូល​រួម​កម្ម​វិធី​បង្ហាញ​ម៉ូដ​គូប

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារា​សំដែង​នាង​គីតាហ្គាវ៉ា គៃកូ វ័យ​២៤​ឆ្នាំ បាន​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ការ​បង្ហាញ​ម៉ូដ​សំរាប់​សរទរដូវ និង​រដូវ​ផ្កា​រីក​ឆ្នាំ​២០១០ របស់​ផលិត​ផល​គូប។ ការ​ដើរ​​បង្ហាញ​ម៉ូដ​របស់​នាង​ត្រូវ​បាន​គេ​ថត​​ដោយ​កាមេរ៉ា​ចំនួន​១១​ ព្រោះ​ត្រូវ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​រឿង​ថ្មី​របស់​នាង​ដែល​មាន​ចំណង​ជើង​ ថា "Paradise Kiss"។ ការ​លេច​​រូប​នាង​នៅ​លើ​ឆាក​​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ពុំ​​ត្រូវ​បាន​ ប្រកាស​ឱ្យ​ដឹង​មុន​ឡើយ។ នាង​​គីតាហ្គាវ៉ា ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយ​មិត្ត​ដែល​បាន​ចូល​រួម។ នាង​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ធ្លាប់​ធ្វើ​បែប​នេះ​ពី​មុន​មក​ទេ អ្នក​ប្រហែល​ជា​អាច​យល់​ពី​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា តើ​ឈុត​ត្រង់​នេះ​វា​ទៅ​ជា​យ៉ាង​ណា និង​ទន្ទឹង​រង់​ចាំ​មើល​ក្នុង​ខ្សែ​ភាព​យន្ត​ដែរ"។

នាង Lee Jung-hyun ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​ឱ្យ​ក្រុម​ហ៊ុន​៧​នៅ​ចិន

នាង Lee Jung-hyun ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​ឱ្យ​ក្រុម​ហ៊ុន​៧​នៅ​ចិន

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារា​ចំរៀង​និង​តារាភាពយន្ត​នាង​ Lee Jung\hyun ​នឹង​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ទូរទស្សន៍​សំរាប់​ក្រុម​ហ៊ុន​ចិន​ចំនួន​៧ ។ ក្រុម​ហ៊ុន​ AVAបាន​បើក​សន្និសីទ​សារព័ត៌មានមួយ​​ថា​ នាង​ Lee Jung-hyun​​បាន​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​​សំរាប់​គ្រឿង​សំអាង​ ទូរស័ព្ទ​ ទូរទស្សន៍​ ទូទឹក​កក​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​ ហើយក៏​​កំពុង​រង់​ចាំ​ចុះ​​កិច្ច​សន្យា​ចំនួន​២​ទៀត​ជាមួយ​ក្រុម​ហ៊ុន​​ ហ្គេម និង​សំលៀក​បំពាក់ ។

ក្រុមSo Nyeo Shi Dae ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​សំដែង​នៅ​ជប៉ុន

ក្រុមSo Nyeo Shi Dae ទទួលបាន​ភាព​ជោគជ័យ​ក្នុង​ការ​សំដែង​នៅ​ជប៉ុន

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

ក្រុមតារាចំរៀង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ​ So Nyeo Shi Dae ​បាន​ទទួល​ភាព​ជោគ​ជ័យ​ក្នុង​ការ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​ថ្មី​របស់​គេ​ ជាភាសា​ជប៉ុន​​ និង​ចាប់​ផ្តើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាច្រើន​ផងដែរ​​ នេះ​បើ​តាមការឱ្យ​ដឹង​ពី​​អ្នក​តំណាង​របស់​ក្រុម​នេះ ។ ការ​ប្រគំតន្ត្រីរបស់​គេ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥ សីហា ចាប់​ពីម៉ោង​២​រសៀ​ល​នៅ​ឯមហោ​ស្រព​ Ariake Colosseum ​នាទីក្រុង​តូក្យូ​ដែល​មាន​ទស្សនិកជន​ប្រហែល​៧.០០០នាក់ បាន​ចូល​រួម​ជាមួយ​នឹង​​អាល់​ប៊ុម​ចំរៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Genie ​ដែល​មាន​ពី​រភាសា​គឺ​ភាសា​​ជប៉ុន ​និង​កូរ៉េ ។

តារា​ភាពយន្ត​ហុងកុង​ Sandra Ng ​ប្រកែក​ពីព័ត៌មាន​ថាមានគភ៌

តារា​ភាពយន្ត​ហុងកុង​ Sandra Ng ​ប្រកែក​ពីព័ត៌មាន​ថាមានគភ៌

ថ្ងៃ សុក្រ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ត​ស្ត្រី​នាង​Sandra Ng ​បាន​ចេញ​មុខ​ប្រកែក​ក្នុង​រឿង​លេច​ឮ​ថា​នាង​មាន​ផ្ទៃ​ពោះ​ដែល​អាច​នឹង​មាន​ ផល​ប៉ះ​ពាល់​ដល់​​តួនាទី​ជាតារា​សំដែង​ ក្រោម​ការ​ដឹកនាំ​រឿង​ថ្មី​របស់​លោក​ Kam Kwok Leung ​ដែល​មាន​ចំណង​ជើង​ថា Love island ​ព្រោះពាក្យចចាមអារ៉ាមនេះ​។ នេះ​បើ​តាម​សារព័ត៌​មាន​ហុងកុង បាន​ផ្សព្វ​ផ្សាយ ។ នាង​បាន​ឱ្យ​ដឹង​ថា នាង​មាន​ហេតុ​ផល​ផ្ទាល់​ខ្លួន​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ថត​ក្នុង​ រយៈពេល​២​ថ្ងៃ​មុន​ពេល​ចាប់​ផ្តើម​ថត គឺលោក​ភីទ័រ​ចាន បាន​សុំ​នាង​មិន​ឱ្យ​សំដែង​ ព្រោះ​គាត់​ត្រូវ​ទៅ​ទីក្រុង​ហុង​កុង​ដើម្បី​ថត​រឿង​នេះ ។

លោក​ញ៉ែម សុគន្ធ ថា​នឹង​លា​ឈប់​ពី​សិល្បៈ​សំដែង​ក្រោយ​ថត​រឿង​

លោក​ញ៉ែម សុគន្ធ ថា​នឹង​លា​ឈប់​ពី​សិល្បៈ​សំដែង​ក្រោយ​ថត​រឿង​ "ហង្ស​អន្ទាក់​ស្នេហ៍"

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០

រាជ​ធានី​ភ្នំពេញ ៖ លោក​ញ៉ែម សុគន្ធ ក្នុង​វ័យ​២៨​ឆ្នាំ ​​ជា​អតីត​ហ្វ្រេស៊ី​ប៊យ ​ជំនាន់​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​២០០២-២០០៣ ហើយ​បាន​ក្លាយ​ជា​តារា​ភាព​យន្ត​ និង​​តារា​សំដែង​កាយ​វិការខារ៉ា​អូខេ។ ​កន្លង​មក​លោក​ធ្លាប់​​​បង្ហាញ​មុខ​​តាម​កញ្ចក់​ទូរ​ទស្សន៍​នានា​ដែល​ចាក់​ ផ្សាយ​វីដេអូ​ភាគ​ និង​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​របស់​ស្ថានីយ​ទូរ​ទស្សន៍​ នានា​។ លោក​ញ៉ែម សុគន្ធ ជា​តារា​សំដែង​​មាន​ទេព​កោសល្យ​​ និង​មាន​ការ​គាំទ្រ​ពី​ប្រិយ​មិត្ត​ទស្សនិក​ជន​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន។ ​លោក​ធ្លាប់​​​ចូល​រួម​សំដែង​ភាព​យន្ត​-វីដេអូ​​ប្រមាណ​ជាង​៣០​រឿង​ ក្នុង​នោះ​ភាគ​ច្រើន​សំដែង​ជា​តួឯក។​ ចុង​​ក្រោយ​​នេះ លោក​កំពុង​សំដែង​​ក្នុង​​រឿង "​ហង្ស​អន្ទាក់​ស្នេហ៍"។

កញ្ញា​ស្រី នីវត្តន៍ វិចិត្រ​ករ​រះ​ក្នុង​ពិភព​សិល្បៈ​ជា​​អ្នក​សំដែង

កញ្ញា​ស្រី នីវត្តន៍ វិចិត្រ​ករ​រះ​ក្នុង​ពិភព​សិល្បៈ​ជា​​អ្នក​សំដែង

ថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ កញ្ញា​ស្រី នីវត្តន៍ ហៅ​នី​វ៉ាត់ ក្នុង​វ័យ​១៨​ឆ្នាំ ជា​អ្នក​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​​យន្ត​​ ហើយ​មហា​ជន​ទូទៅ​​ស្គាល់ ​នាង​ច្បាស់តាម​រយៈ​ការ​សំដែង​ផ្សាយ​ពាណិជ្ជ​កម្ម​នំ​សារាយថៅកែ​ណយ ​។ អ្នកទស្ស​នា​ការ​សំដែង​របស់​នាង​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​​រូប​សំរស់​ដ៏​ ស្រស់​សោ​ភា ​ទឹក​មុខ​ញញឹម​ជា​និច្ច​​ប្រកប​ដោយ​ទេព​កោ​សល្យ​​រស់​វើក​របស់​នាង ។កញ្ញា​ស្រី​ នី​វត្ត​ន៍​ រៀប​រាប់​​ឱ្យដឹង​ថា នាង​មាន​និស្ស័យ​ស្រលាញ់​សិល្បៈ​តាំង​​ពី​កុមារ​​​ភាព​មក ​ហើយ​​នៅអាយុ​១២​ឆ្នាំ នាង​បាន​​ហាត់​រៀន​គូ​រ​រូប​ផ្សេងៗ​លក់​ ។

អាណុលនឹងមកទស្សនកិច្ចប្រទេសកូរ៉េខាង​ត្បូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា

អាណុលនឹងមកទស្សនកិច្ចប្រទេសកូរ៉េខាង​ត្បូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា

ថ្ងៃ ពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០១០

តារាភាពយន្ត​ហូលីវូដ ដែល​​បាន​ក្លាយ​ជា​អភិបាល​ក្រុង​កាលី​ហ្វ័រនីញ៉ា នឹង​មក​ទស្ស​នកិច្ច​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​ ។ នេះ​បើ​តាម​សារព័ត៌​មាន​កូរ៉េ​មួយ​ចេញ​​ផ្សាយ​កាលពី​ដើម​ខែ​សីហា ។

ព័ត៌មាន​ថ្មី​ៗ

អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក

រូបិយប័ណ្ណ ប្រទេស ទិញចូល លក់ចេញ
1 USD រៀល កម្ពុជា 4247.00 4255.00
1 USD បាត ថៃ 31.07 31.13
1 USD ដុង វៀតណាម 19430.00 19500.00
10.000JPY យ៉េន ជប៉ុន 118.00 118.70
100 SGD ដុល្លារ សិង្ហបូរី 74.20 74.70
100 HKD ដុល្លារ ហុងកុង 12.82 12.92
100 MYR រីងហ្គីត ម៉ាឡេស៊ី 31.80 32.00
100 EUR យូរ៉ូ អឺរ៉ុប 126.50 127.20
100 GBP ផោន អង់គ្លេស 153.50 154.20
100 AUD ដុល្លារ អូស្រ្តាលី 91.00 91.50
100 CAD ដុល្លារ កាណាដា 95.50 96.00
100 CHF ហ្រ្វង់ ស្វីស 98.00 98.50
10 CHI មាសគីឡូ 1500.00 1510.00

អត្រាតម្លៃទំនិញ

មុខទំនិញ ឯកត្តា តម្លៃទាប តម្លៃខ្ពស់
អង្ករ​ផ្កា​ខ្ញី R/Kg 2550 2700
អង្ករ​នាងមិញ R/Kg 2070 2100
ស្រូវ​ចំរុះ R/Kg 1060 1100
សណ្ដែកបាយ R/Kg 6240 6300
សណ្ដែកសៀង R/Kg 3220 3700
សណ្ដែកដី​គ្រាប់ R/Kg 7080 7120
ពោតក្រហម​លេខ​២ R/Kg 1040 1060
ល្ង ស R/Kg 6500 6800
ល្ង ខ្មៅ R/Kg 7060 7440
ខ្ទឹម ស R/Kg 6760 9000
គ្រាប់ស្វាយ​ចាន់​ទី R/Kg 2600 3900
ម្រេច R/Kg 18300 18300
សាច់​គោ R/Kg 23600 23600
សាច់​ជ្រូក R/Kg 15400 16000
សាច់​ជ្រូក​បី​ជាន់ R/Kg 13400 13400
ត្រី​រ៉ស់ “​ស្រស់​” R/Kg 12200 12200
សាច់​មាន់ R/Kg 18900 19800
សាច់​ទា R/Kg 10800 11400
ត្រីឆ្អើរ “​ត្រី​កេស​១” R/Kg 124000 125000
ត្រីងៀត “​ត្រី​ឆ្ដោរ​១” R/Kg 35600 36600
ពងមាន់ 10Eggs 3920 3920
ពង​ទា 10Eggs 4740 4820
ប្រហុក “​មាន​ឆ្អឹង​” R/Kg 5500 7100
ប៊ី​ចេ​ង R/Pare 5000 5040
ស្ករស R/Kg 3220 3360
ស្ករត្នោត R/Kg 3600 3800
អំបិល​ម៉ដ្ឋ R/Kg 1360 1360
ទឹកដោះគោ​កំប៉ុង​ខ្មែរ R/Can 2500 2520
ត្រកួន R/Kg 1740 1980
ប៉េងប៉ោះ R/Kg 2200 3260
ស្ពៃក្ដោប R/Kg 1680 2340
ត្រសក់ R/Kg 1500 2060
ចេកណាំវ៉ា R/hand 2180 2280
ម្ចាស់ R/Unit 1900 2000
ក្រូចពោធិ៍សាត់ R/Doz 10800 12800
ថ្លៃ​ប្រើប្រាស់​ទឹក R/M3 550 550
ថ្លៃ​ប្រើប្រាស់​ភ្លើង R/Kwh 390 390
ថ្លែ​ដែក R/Kg 2430 2580
ថ្លៃ​ហ្គាស R/15Kg 69184 71961

អត្រាតម្លៃទំនិញ​ នៅផ្សារដើមគរ


អត្រាតម្លៃប្រេងឥន្ធនៈតាមស្ថានីយ

ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

កាល់តិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តូតាល់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

សូគីម៉ិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ប៉េត្រូណាស់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តេឡា
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ភីធីធី
សាំងស៊ុបពែរ 1 លីត្រ 4600
សាំងធម្មតា 1 លីត្រ 4300
ប្រេងម៉ាស៊ូត 1 លីត្រ 3800