ប្រធានា​ធិបតី​អាមេ​រិក​ជា​អ្នកក្លា​ហាន​បាន​ទទួល​ពាន​រង្វាន់​ពី​ការ​ប្រកួត​ធ្វើ​ម្ហូប​ពង​ស្វាស​សត្វ​​នៅ​ប្រទេសស៊ែប៊ី

ប្រធានា​ធិបតី​អាមេ​រិក​ជា​អ្នកក្លា​ហាន​បាន​ទទួល​ពាន​រង្វាន់​ពី​ការ​ប្រកួត​ធ្វើ​ម្ហូប​ពង​ស្វាស​សត្វ​​នៅ​ប្រទេសស៊ែប៊ី

ដោយ ៖ សា​ម៉​ន

បណ្តា​ចុង​ភៅ​បាន​ចូល​រួម​បង្ហាញ​ថ្វី​ដៃ​ធ្វើ​ម្ហូប​អាហារ​ដោយ​ប្រើ​ពង​ ស្វាស​គោ​ជល់ ជ្រូក​ព្រៃ អូដ្ឋ និង​កង់​ហ្គា​រូ នៅ​ក្នុង​ការ​ប្រកួត​ចំអិន​ម្ហូប​ពី​ពង​សត្វ​ ដើម្បី​ប្រជែង​យក​ជើង​ឯក​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១០ នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​​នៅ​កណ្តាល​ជ្រលង​ភ្នំ​ដ៏​សែន​ឆ្ងាយ​នៃ​ប្រទេស​ ស៊ែប៊ី ។ អាហារ​ដែល​ចំអិន​ពី​ពង​ស្វាស​សត្វ​​នេះ ភាសា​របស់​ស៊ែប៊ី ហៅ​ថា «ក្រលៀន​ស»​ដែល​គេ​ជឿ​ជាក់​ថា សំបូរ​ដោយ​អ័រ​ម៉ូន​​​ភេទឈ្មោល។​ បណ្តា​មនុស្ស​​នៅ​តាម​តំបន់​ភ្នំ​ចាត់​ទុក​ថា ពង​ស្វាស​សត្វ​ជា​ថ្នាំ​ប៉ូវ​កំលាំង​សំរាប់​បុរស ។ >>[អានបន្ត]

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

ទាហានអាមេរិក​4នាក់​ស្លាប់​នៅ​អាហ្វហ្គានីស្ថាន

ទាហានអាមេរិក​4នាក់​ស្លាប់​នៅ​អាហ្វហ្គានីស្ថាន

ថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០១០

ទាហាន​អាមេរិក​៤នាក់​ស្លាប់​​កាលពីថ្ងៃទី​២២ សីហា នៅ​ភាគ​ខាង​កើត និង​ភាគ​ខាងត្បូង​អាហ្វ​ហ្គានីស្ថាន ចំណែក​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​វិញ អតីត​ប្រមុខ​ឧទ្ទាម​ប្រឆាំង​សូវៀត​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការផ្ទុះ​ គ្រាប់បែក​មួយ​គ្រាប់ ។ យោង​តាម​អង្គ​ការ​អូតង់​ថា ក្នុង​ចំណោម​​ទាហាន​ទាំង​៤នាក់​នេះ ទាហាន​៣នាក់ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ពួក​បះ​បោរ​ ហើយ​ទាហាន​ទី​៤ ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់ ។ ​ការស្លាប់ទាហាន​អាមេរិក​ទាំង​៤​នាក់​នេះ​ទៀត

អេ​ស្ប៉ា​ញ​ត្រៀម​ទទួល​អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត

អេ​ស្ប៉ា​ញ​ត្រៀម​ទទួល​អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត

ថ្ងៃ ច័ន្ទ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១០

យោង​តាម​រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ លោក​មី​ហ្គែ​ល អាន​ហ្សែ​ល មូរ៉ា​ទី​ណូ​ស ថា អ្នកទោស​នយោបាយ​គុយ​បា​៩​នាក់​ទៀត ដែល​គុយ​បា​ដោះ​លែង​នឹង​មក​ដល់ទី​ក្រុង​ម៉ាឌ្រី​ដ តាម​យន្ដហោះ​នា​សបា្ដហ៍​នេះ រួម​ជាមួយ​នឹង​សាច់ញាតិ​របស់​ពួក​គេ​៥០​នាក់ ។ រដ្ឋមន្ដ្រី​ការ​បរទេស​អេ​ស្ប៉ា​ញ​ថ្លែង​ថា ពួកប្រឆាំង​ដែល​ទទួល​ការ​ដោះ​លែង​ទាំងនេះត្រូវ​មក​ដល់​អេ​ស្ប៉ា​ញ​នា​ថ្ងៃ​ ទី​២០ កក្កដា ដោយ​អ្នកនយោបាយ​គុយ​បាទ​ទួល​ការ​ដោះលែង​ដែរ​១១​នាក់​មក​ដល់ទី​នោះ​រួច​ហើយ​។

កំពូល​មនុស្ស​ដ៏​គ្រោះថ្នាក់​ទាំង​១០​លើ​ពិភពលោក

កំពូល​មនុស្ស​ដ៏​គ្រោះថ្នាក់​ទាំង​១០​លើ​ពិភពលោក

ថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ កក្កដា ឆ្នាំ ២០១០

កំពូល​ភេរវ​ករ​ដ៏​ល្បីឈ្មោះ ហើយ​បង្កគ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ត្រូវ​បានបង្ហាញ​ដោយ​វ៉េបសាយ​មួយ​កាលពី​ពេល​ថ្មី​ៗកន្លង​មក ។ កំពូល​ភេរវ​ករ​ល្បីឈ្មោះ​ទាំងនោះ​មាន​ចំនួន​១០​នាក់ ដែល​សុទ្ធសឹងតែ​ជាមេដឹកនាំ​ក្រុម​បង្ក​ភេរវកម្ម​នៅ​ប្រទេស​នានាលើ​ពិភពលោក ។ កំពូល​ភេរវ​ករទាំង​១០នាក់ នោះ​មាន​ដូច​ជា ៖ ១-​អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន ជា​មេដឹកនាំក្រុម​អាល់​កៃ​ដា បច្ចុប្បន្ន​កំពុង​លាក់ខ្លួន​យ៉ាងអាថ៌​កំបាំង​បំផុត ។ អូ​សា​ម៉ា ប៊ី​ន​ឡា​ដេ​ន កើត​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​១៩៥៧ មាន​ដើមកំណើត​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៨ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៨ មិថុនា

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៥០
-​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បាន​ទ័ព​កូរ៉េ​ខាងត្បូង ដណ្ដើម​បាន​ពី​កូរ៉េ​ខាងជើង អំឡុង​មានសង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ។
​ឆ្នាំ​១៩៨១
- ​មានការ​ដាក់​គ្រាប់បែក​បំផ្ទុះ​លើ​ទី​ស្នាក់ការ​គណបក្ស​សាធារណរដ្ឋ​អ៊ិ​ ស្លា​ម នៅ​ទីក្រុងតេ​អេ​រ៉​ង់ របស់​ប្រទេស​អ៊ឺ​រ៉​ង់អំឡុង​មានដំណើរការ​ប្រជុំ​របស់​មេដឹកនាំ​ក្នុង​បក្ស ។ ហេតុការណ៍​នោះ​បាន​ធ្វើ​ឱ្យ​មន្ដ្រី​គណបក្សសាធារណរដ្ឋ​អ៊ិ​ស្លា​ម​៧៣​នាក់​ ស្លាប់ ដែល​ពួកមន្ដ្រី​ទាំងនោះ​មក​ពី​អង្គការ​សាសនា​ឆ្វេងនិយម​ដែល​មានឈ្មោះ​ថា People’s Mufahedin of lran ។
​ឆ្នាំ​១៩៩២
-​រដ្ឋធម្មនុញ​នៃ​ប្រទេស​អេ​ស្ដូ​នី ត្រូវ​បានគេ​អនុម័ត ។
​ឆ្នាំ​១៩៩៦
-​រដ្ឋធម្មនុញ​នៃ​ប្រទេស​អ៊ុយ​គ្រែ​ន​ត្រូវបាន​គេ​អនុម័ត ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦-២៧ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦-២៧ មិថុនា

ថ្ងៃ អាទិត្យ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៩១
-​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​យូ​ហ្គោស្លា​វី​និង​កងទ័ព​ប្រទេស​ស្លូ​វេ​នៀ​ដោយ​មាន​ទាំង​កងរថក្រោះ និង​យន្ដហោះ​ចំបាំង​ផង ។
​ឆ្នាំ​២០០៤
- ​ភាពយន្ដ​ឯកសារធា​ហរ​នេ​ហេ​ិ​ត ៩,១១ ដែល​និយាយ​រិះគន់​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ច​ច​ប៊ូ​ស និង​សង្គ្រាម​ប្រឆាំង​ភេរវកម្មបាន​បំបែក​ឯតទគ្គ​កម្ម​ក្នុង​ការ​ទទួល​បាន​ ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​គឺចំនួន​២៣,៩​លាន​ដុល្លារ ។
​ឆ្នាំ​២០០៦

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៥ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៥ មិថុនា

ថ្ងៃ សុក្រ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤៨
-​ក្នុងអំឡុងពេល​សហភាព​សូ​វៀត និងកងទ័ព​សម្ព័ន្ធមិត្ដ​ចូល​គ្រប់គ្រង​ប្រទេស​អា​ល្លឺម៉​ង់​ក្រោយ​ពី​ សង្គ្រាមលោក​លើក​ទី​២​បានបញ្ចប់​នោះ សហភាព​សូ​វៀតបាន​ចាប់ផ្ដើមឈប់​ផ្ដល់​ជំនួយ​ស្បៀងអាហារ​ដល់​ប្រជាជនដែល​រស់នៅ ​ក្រៅពី​តំបន់​គ្រប់គ្រង​ដោយ​សហភាព​សូ​វៀត​នៅ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង ហើយថែម​ទាំង​បាន​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនីទៀត​ផង ។ ការ​ប្រើ​រោងចក្រ​អគ្គិសនី​សំរាប់ តែ​លើ​តំបន់​ដែល​ខ្លួន​កាន់កាប់​ប៉ុណ្ណោះ តែមិន​ទាន់​កាត់​ផ្ដាច់​ផ្លូវអាកាស​នៅឡើយ​ទេ ។
សូម​បញ្ជាក់​ថា ទីក្រុង​ប៊ែ​រ​ឡាំង​ស្ថិត​ក្នុងតំបន់​ដែល​កាត់​ឱ្យ​សហភាព​សូ​វៀត​ត្រួតត្រា ដូច្នេះ​ហើយ​ពេល​ក្រុង​ប៊ែ​រ​ឡាំង​ត្រូវ​ពុះ​ចែកសំរាប់​សម្ព័ន្ធមិត្ដ​៣​ ចំណែក​មិន​មាន​ផ្លូវ​ចេញក្រៅពី​ក្រុង​ទេ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៣ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៣ មិថុនា

ថ្ងៃ ពុធ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩១៩
សង្គ្រាម​ចុង​ក្រោយ​រំដោះប្រទេស​អេ​ស្ដូ​នី ដែល​ប្រកបដោយ​ជោគជ័យ​បាន​ផ្ទុះ​ឡើង​នៅទីក្រុង​សេ​ស៊ី រវាង​ទ័ព​អេ​ស្ដូ​នី និង​ទ័ព រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​អា​ល្លឺម៉​ង់​។ ថ្ងៃនេះ​បាន​ក្លាយជា​ថ្ងៃ​បុណ្យ​ជ័យ​ជំនះ របស់​ប្រទេស​អេ​ស្ដូ​នី​ដោយពេល​នោះ​ទ័ពអេ​ស្ដូ​នី​ដែល​មាន​ចំនួន​ប្រហែល​ ៥.៩៩០​នាក់ ទ័ព​សេះ​១២៥​នាក់ កាំភ្លើង​ធំ​៩៨​ដើម បានយកឈ្នះ​និង​វាយ​បណ្ដេញ​ទ័ព​អា​ល្លឺ​ម៉​ង់​ដែល​មាន​ទ័ពថ្មើរជើង​ប្រហែល​ពី ​៥.៥០០​នាក់​ទៅ៦.៣០០​នាក់ ទ័ព​សេះ​៥០០​នាក់​ទៅ​៦០០នាក់ និង​កាំភ្លើង​ធំ​ពី​៤២​ដើម​ទៅ​៤៨​ដើមឱ្យ​ចេញពី​ប្រទេស ព្រមទាំង​បាន​បង្កើតរ​ដ្ឋាភិ​បាល​ដោយ​យក​ទីក្រុង​រី​ហ្កា​ធ្វើ​ជា​ រដ្ឋធានីនៃ​ប្រទេស ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ មិថុនា

ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤៤
-​សហភាព​សូ​វៀតបាន​ចាប់ផ្ដើម​ប្រតិបត្ដិការ​បា​ហ្គ្រេ​សិន ប្រឆាំង​អា​ល្លឺ​ម៉​ង់ ។ ប្រតិបត្ដិការ​នេះ​ជា​ពាក្យ​សំងាត់​នៃ​ការ​បោសសំអាត កងទ័ព​អា​ល្លឺ​ម៉​ង់ឱ្យ​ចេញពី​តំបន់​បេ​ឡូ​រូស​សា និង​ប្រទេស​ប៉ូ​ឡូញ​ខាងកើត ។ ទ័ព​សូ​វៀតដែល​ប្រើ​ក្នុង​បេសកកម្ម​នេះ មាន​ចំនួន ១.២៥៤.៣០០​នាក់ រថក្រោះ​២.៧១៥​គ្រឿង កាំភ្លើងយន្ដ​១.៣៥៥​ដើម កាំភ្លើង​២៤.៣៦៣ដើម យន្ដហោះ​៥.៣២៧​គ្រឿង ដើម្បី​ច្បាំងនឹង​ទ័ព​សត្រូវ​ដែល​មាន​៤៨៦.៤៩៣​នាក់ រថក្រោះ​១១៨​គ្រឿងកាំភ្លើងយន្ដ​៣៧៧ដើម កាំភ្លើង​ធំ​២.៥៨៩​ដើម និង​យន្ដហោះ ចំបាំង​៦០២​គ្រឿង ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ មិថុនា

ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤៥
-​ការ​ច្បាំង​គ្នា​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​បាន​បញ្ចប់ ដោយ​សហរដ្ឋ​អា​មេរិ​កបាន​ឱ្យឈ្មោះ​ថា ជា​បេសកកម្ម​អាយ​ប៊ើ​កលើ​កោះ​នេះ​ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ មេ​សា មក ។ នេះ​ជា​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​ដែល​អា​មេ​រិ​ក​មាន​កងទ័ព១៨៣.០០០​ នាក់ស្លាប់​១២.៥១៣​នាក់ របួស៣៨.៩១៦​នាក់ និង​ស្លាប់​ក្រោយ​ការ​ប្រយុទ្ធចំនួន​៣៣.០៦៩​នាក់ ។ ចំណែក​កងទ័ព​ជប៉ុនមាន​ជាង​១១០.០០០​នាក់ ស្លាប់​១១០.០០០ នាក់ ត្រូវ​ចាប់ខ្លួន​ពី​៧.៤០០​ទៅ​១០.៧៥៥នាក់ ហើយ​ប្រជាជន​ស៊ី​វិល​ដែល​បាន​ស្លាប់មាន​ចំ​នួ​ន​ពី​៤២.០០០​ទៅ​១៥០.០០០​នាក់ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១១ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១១ មិថុនា

ថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៣៨
-​មានការ​ប្រយុទ្ធ​គ្នា​ដោយ​កងទ័ព​នាវាចរណ៍​រវាង​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​នៅទីក្រុង​វូ​ហាន ដោយសារ​ប្រទេស​ជប៉ុន​រំលោភវាយ​យក​ដែនទឹក​ក្រុង​នេះ ។ ទ័ព​ចិន​ដែលមានការ​ជួយ​ពី​រុ​ស្ស៊ី​បាន​ចេញ​មក​ការពារ​មាន​ចំនួន​១.១០០.០០០​ នាក់ យន្ដហោះ​២០០គ្រឿង នាវាចំបាំង​៣០​គ្រឿង ចំណែកប្រទេស​ជប៉ុន​មាន​ទ័ព​៣៥០.០០០​នាក់ យន្ដហោះ​៥០០​គ្រឿង នាវាចំបាំង​១២០​គ្រឿង ហើយ​នេះ​ក៏​ជា​សង្គ្រាម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ និង​មាន​រយៈពេល​៤​ខែ​កន្លះ​ទើបចប់ ។
-​កងទ័ព​ជាតិនិយម​ចិន​បាន​បង្កើត​ ជាគ្រោះ​ទឹកជំនន់​ទន្លេ​លឿង​ដើម្បី​ទប់ស្កាត់​កងទ័ព​ជប៉ុន ដោយសារ​ចិន​ទើបតែ​បាត់បង់​ខេត្ដខៃ​ហ្វេ​ង និង​ខេត្ដ​ហេ​ណា​នទៅ​ជប៉ុន ហើយ ការ​ធ្វើ​បែប​នេះ​ដើម្បី​ជា​ការ​ការពារ​ខេត្ដ
ហ្សេ​ង​ហ្ស៊ូ ។ ការ​បង្កើត​ជា​ទឹកជំនន់​នេះ បណ្ដាល​ឱ្យ​ស្លាប់​ទ័ព​ជប៉ុន​ពី​៥០០.០០០​ទៅ៩០០.០០០​នាក់ តែ​ក្នុង​នោះ​រួម​ជាមួយ​ប្រជាជន​ស៊ី​វិល​ចិន​ផង​ដែរ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១០ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១០ មិថុនា

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤២
-​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ បាន​ដុត​ភូមិ​លីឌី​ស​របស់​ប្រទេស​ឆេ​ក​បណ្ដាល​ឱ្យ​ស្លាប់
មនុស្ស​១៩២​នាក់​ដើម្បី​សងសឹក និង​ការសម្លាប់​មន្ដ្រីជាន់ខ្ពស់​អា​ល្លឺ​ម៉​ង់​ឈ្មោះ​រ៉េ​ន ហាតហេ​ឌ្រី​ក ។
​ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ អ្នក​ភូមិ​អូ​រ៉ា​ឌួសៀ​ក្លា​ន ចំនួន​៦៤២​នាក់ ក្នុង​នោះ​បុរស​១៩០​នាក់ស្ដ្រី​២៤៧​នាក់ ក្មេង២០៥​នាក់​នៅ​ប្រទេស​បារាំង​បាន​ត្រូវ​ទ័ពណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ សម្លាប់ ។
-​អ្នក​ភូមិ​ឌី​ស​តូ​ម៉ូ​ចំនួន​២១៨​នាក់​ក្នុង ខេត្ដ​អូ​បេ​ទី ប្រទេស​ក្រិ​ចត្រូវ​ទ័ព​អា​ល្លឺ​ម៉​ង់សម្លាប់ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៨ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៨ មិថុនា

ថ្ងៃ អង្គារ ទី ៨ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៦៦
-​យន្ដហោះ XB-70 Valkyrie បាន​ហោះសាកល្បង​ហើយ​បុក​ជាមួយ​យន្ដហោះប្រដេញ F-104 ដែល​ហោះ​តាម​ថតរូប​យន្ដហោះ​សាកល្បង​នេះ​នៅ​លើ​អាកាស ។ យន្ដហោះ XB-70 Valkyrie មាន​តំលៃ​៧៥០លាន​ដុល្លារ​។
-​ខ្យល់ព្យុះ​ទ័​រណា​ដូ បាន​បោកបក់​កាត់ទីក្រុង​តូ​ប៉េ​កា រដ្ឋ​កេ​ន​សាស​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​១៦​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់ ហើយ​ផ្ទះសំបែង​ជា​ច្រើន​ពាន់​ខ្នង​បាន​ត្រូវបំផ្លាញ ។
​ឆ្នាំ​១៩៨៤
-​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បានប្រកាស​ថា​ស្របច្បាប់​នៅ​ក្នុង​រដ្ឋ​ញូ​វ​សាវវ៉េ​ល ប្រទេស​អូស្ដ្រាលី ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៤ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៤ មិថុនា

ថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤២
-​ការ​វាយប្រហារ​របស់​កងទ័ព​នាវា​ជប៉ុនលើ​ដែន​កោះ​មី​ដ​វ៉េ នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​កបាន​ចាប់ផ្ដើម​ក្រោម​ការ​ដឹកនាំ​របស់
លោក​មេទ័ព​ជូ​អ៊ី​ជី​ណា​ហ្គូ​ម៉ា​។
​ឆ្នាំ​១៩៤៣
-​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​អាហ្ស​ង់​ទី​ន ដើម្បី​ទំលាក់​ប្រធានាធិបតី​ទី​២៥លោក​រ៉ា​ម៉ុ​ន​កា​ស្ទី​ឡូ ដែល​ចូល​កាន់​តំណែងនៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​១៩៤២ ។
​ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ នាវា​អា​មេ​រិ​កបាន​ចាប់​នាវាមុជទឹក​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ជា​លើក​ទី​មួយ ។
-​ទីក្រុង​រ៉ូ​ម​បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រងរបស់​កងទ័ព​សម្ព័ន្ធមិត្ដ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៣ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៣ មិថុនា

ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៩៤០
-​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ បាន​ទំលាក់គ្រាប់បែក​លើ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។ ការ​ប្រយុទ្ធ​គ្នា​នៅ​សង្កាត់​ដិ​ន​គី​ក ទី​ក្រុងប៉ារីសរវាង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​កងទ័ពសម្ព័ន្ធមិត្ដ​មានបារាំង បែ​ល​ហ្ស៊ិ​ក​និង​អង់គ្លេ​ស បាន​បញ្ចប់​ដោយ​ការ​ដកថយ​របស់សម្ព័ន្ធមិត្ដ​។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​កងទ័ពអា​ល្លឺ​ម៉​ង់​មាន​ចំនួន​៨០០.០០០​នាក់ ហើយត្រូវ​ស្លាប់​និង​របួស​៥២.២៥២​នាក់ បាត់​ខ្លួន និង​ត្រូវ​ចាប់ខ្លួន​ចំនួន​៨.៤៦៧​។ ចំណែក​កងទ័ព​សម្ព័ន្ធមិត្ដ​មាន​៤០០.០០០​នាក់ ភៀសខ្លួនមុន​ការ​ប្រយុទ្ធ​៣៣៨.២២៦​ផ្សេង​ទៀត ត្រូវស្លាប់​និង​របួស​ចំនួន​៣០.០០០​នាក់ បាត់​ខ្លួន៣៤.០០០​នាក់ ។
​ឆ្នាំ​១៩៤១
-​កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​បន្ដ​សំលាប់​ប្រជាជន​ក្រិ​ច​នៅ​លើ​កោះ​ក្រិត​ក្នុងភូមិ​កាន​ដា​នូ​សស្លាប់​១៨០​នាក់ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០២ មិថុនា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០២ មិថុនា

ថ្ងៃ ពុធ ទី ២ ខែ មិថុនា ឆ្នាំ ២០១០

ឆ្នាំ​១៨៩៦
-​លោក​ហ្គូ​ហ្គី្ល​អែ​ល​ម៉ូ ម៉ា​ក់កូ​នី បាន​ស្នើ សំរាប់​ការ​រក​ឃើញ​ឧបករណ៍​ដែល​លោក​ទើបតែ​បង្កើត​ថ្មី​គឺ​វិទ្យុ ។
​ឆ្នាំ​១៩០៩
-​លោក​អាល​ហ្វ្រេ​ដ ដេ​ឃី​ង បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​អូស្ដ្រាលី​ជាលើក​ទី​៣ ។
​ឆ្នាំ​១៩២៤
- ​ប្រធានាធិបតី​ទី​៣០​អា​មេ​រិ​ក លោកខាល​វី​ន គូលី​ដ បាន​ចុះហត្ថលេខា​លើ​ច្បាប់ដែល​ឱ្យ​គ្រប់​ជនជាតិ​ដើម​អា​មេ​រិ​ក និង​កើតនៅ​លើ​ដែនដី​នៃ​សហរដ្ឋអាមេរិក​បាន​ទទួលសញ្ជាតិ​អា​មេ​រិ​ក ។ ពេល​នោះ​មាន​មនុស្ស​ពី១២៥.០០០​នាក់​ទៅ​៣០០.០០០​នាក់​បានទទួល​សញ្ជាតិ ។
​ឆ្នាំ​១៩៤១
-​ក្រោយ​ពី​បាន​កាន់កាប់​កោះ Crete របស់​ក្រិ​ច កងទ័ព​ឆត្រយោង​អា​ល្លឺ​ម៉​ង់​បានសម្លាប់​ប្រជាជន​នៅ​លើ​កោះ​ក្នុងភូមិ​កុន​ ដូ​ម៉ា​រី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​៤០០​នាក់ ។
​ឆ្នាំ​១៩៤៦

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី៣១ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី៣១ ឧសភា

ថ្ងៃ ច័ន្ទ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៧៣
ព្រឹទ្ធសភា​សហរដ្ឋអាមេរិកបាន​បោះឆ្នោត​សំរេច​កាត់​ជំនួយ​យោធា​ក្នុង​ការ​ ទំលាក់​គ្រាប់បែក​លើ​ពួក​ខ្មែរក្រហម​នៅ​ប្រទេស កម្ពុជា ។ ការ​ទំលាក់​គ្រាប់បែក B52 របស់អា​មេ​រិ​ក​មិន​អាច​រំលត់​សង្គ្រាមស៊ីវិល​នៅកម្ពុជា​បាន​ទេ ហើយ​២​ឆ្នាំ​ក្រោយមក គឺ​នៅឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ឈ្នះសង្គ្រាម​នេះ​។
​ឆ្នាំ​២០០៣
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក​ប៊ូ​ស បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អូ​សេ​វី​ក ដែល​ជាអតីត​ជំរំ​ឃុំខ្លួន​ជនជាតិ​ជ្វី​ហ្វ​ក្នុង​សម័យសង្គ្រាមលោក​លើក​ទី​២​ ។ លោក​គឺជា​ប្រ​ធានាធិ​បតី​ទី​២ ហើយ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ទីនោះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ហ្សេ រ៉ា​ល់ហ្វ័​ត នា​ឆ្នាំ​១៩៧៥ ។
​ឆ្នាំ​២០០៧
-​មាន​ទាហាន​១០​នាក់​បាន​ស្លាប់​នៅប្រទេស​ថៃ ដោយសារ​ការ​វាយប្រហារ​គ្រាប់ បែក​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​។
​ឆ្នាំ​២០០៨
-​ប៉ូលិស​បង្ក្រាប​កុបកម្ម​ថៃ បាន​មកប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​បាងកក​ដើម្បី​បំបែកបាតុកម្ម​ដឹកនាំ​ដោយ​ សម្ព័ន្ធភាព​ប្រជាជន ដើម្បី​ប្រជាធិបតេយ្យ (PAD​) ដែល​ប្រឆាំង នឹង​រដ្ឋាភិបាល​លោក​សា​ម៉ាក់ស៊ុន​ដា​រ៉ា​វ៉េ​ត ។
​ឆ្នាំ​២០០៩

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៨ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៨ ឧសភា

ថ្ងៃ សុក្រ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៨៧
-​អ្នក​បើក​យន្ដហោះ​អាយុ​១៩​ឆ្នាំ​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ខាងលិច​ឈ្មោះ​ ម៉ា​ថឺ​សរ៉ា​ស បាន​បើក​យន្ដហោះ​ចូល​ឈ្លានពាន​ដែនអាកាស​សហភាព​សូ​វៀត​ដោយ​ចេញដំណើរ​ពី​ ប្រទេស​ហ្វាំ​ង​ឡង់ និង​បាន​ចុះ​ចត​នៅកណ្ដាល​ទីក្រុង​ម៉ូ​ស្គូ​ចំ​ទីលាន​ក្រហម​។ គាត់ត្រូវ​បាន​ចាប់ខ្លួន​ឃុំឃាំង​ភ្លាម និង​មិន​បានដោះ​លែង​ទេរ​ហូត​ដល់​ថ្ងៃ​ទី​៣ សីហា ដោយសារ​មាន​សន្ធិសញា​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែ​រ​រយៈ​ចំងាយ​មធ្យម​ក្នុង ​ទ្វីបអឺរ៉ុប​។ ក្នុង អំឡុង​ពេល​ហោះហើរ គាត់​ត្រូវ​បាន​កងទ័ព អាកាស​រុ​ស្ស៊ី​ស្ទាក់​ជា​ច្រើន​ដង​តែ​កងទ័ពអាកាស​រុ​ស្ស៊ី​មិន​បាន​ទទួល​ ការ​អនុញាត ឬ​បញ្ជា​ឱ្យ​បាញ់​យន្ដហោះ​គាត់​ទំលាក់​ទេ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៧ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៧ ឧសភា

ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៤២
ប្រតិបត្ដិការ​សំងាត់​ឈ្មោះ​អាន​ត្រូ​ប៉ូ​តដើម្បី​ធ្វើឃាត​មេដឹកនាំ​កងទ័ព​ណា​ហ្ស៊ី Reinhard Heydrich របស់​អា​ល្លឺ​ម៉​ង់​នៅ ទីក្រុង​ប្រា​គ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី មិន​បានទទួល​ជោគជ័យ​ទេ ក្នុង​ពេល​ដែល​គាត់​ចេញដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​នៅ​ម៉ោង​១០ និង​៣០​នាទី ។ Gabcik និង Kubis បានឈរ​ចាំ​រថយន្ដ​លោក​ជិត​ផ្លូវ​រថភ្លើង​ហើយ​ពួក​គេ​ក៏​បាន​បើក​ការ​ បាញ់ប្រហារ​លើ​រថយន្ដរបស់​លោក ។ ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យអ្នកបើកបរ​ឈប់​ហើយ​ក្រោកឈរ​ឡើង​បាញ់​លើ​ពួក​អ្នក​ ធ្វើឃាត​លោក​តែ​មាន​គេ​បោះគ្រាប់បែក​ប្រឆាំង​រថក្រោះ​ទៅ​កាន់​រថយន្ដលោក​វិញ ​ធ្វើ​ឱ្យ​លោក​រង​របួស​នឹង​ត្រូវ​ Gabcik​បាញ់ ​ត្រូវ​ពីរ​គ្រាប់ ។ បន្ទាប់​ពីលើក​ហេតុការណ៍​នោះ​លោក​បាន​ត្រូវ​នាំ​ទៅមន្ទីរពេទ្យ​ដែល​មាន​ ចំងាយ​២,៥​គីឡូម៉ែត្រពី​កន្លែង​កើតហេតុ​និង​ធ្វើការ​វះកាត់​ជាង​១ម៉ោង ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦ ឧសភា

ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​២០០៦
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង Yagyakarta និង​កោះ​ជ្វា ប្រទេស​ឥណ្ឌូ​ណេ​ស៊ីកំរិត​ពី​៤,៦ ទៅ​៤,៨​រី​ស្ទ័​រ បាន​បណ្ដាល​ល​ឱ្យ​ស្លាប់​មនុស្ស ៥.៧៨២​នាក់ របួស​ជាង​៣៦.០០០​នាក់ ផ្ទះ១៣៥.០០០​ខ្នង​ត្រូវ​ខូចខាត សាលា​រៀល១៤៨​ត្រូវ​បំផ្លាញ និង​សាលារៀន​៥៣៧ កន្លែង​ផ្សេងទៀត​ត្រូវ​ខូចខាត ហើយ​មនុស្ស ១,៥​លាន​នាក់​បាត់បង់​ជំរក ។
​ឆ្នាំ​២០០៧
-​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ប្រារឰ​ពិធីបុណ្យខួប​ប្រជាធិបតេយ្យ​ជាតិ​លើក​ទី​១៧៥ ដែលធ្លាប់​បាន​ធ្វើ​តាំងពី​ឆ្នាំ​១៨៣២​មក ។
​ឆ្នាំ​២០០៨
-​នយោបាយ​កូន​មួយ​របស់​ប្រទេស​ចិន បាន​ត្រូវ​ផ្អាកដោយ​អនុញាត​ឱ្យ​ឪពុក​ម្ដាយ ដែល​មានកូន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ដ ស៊ី​ឈួ​ន ឆ្នាំ​២០០៨ អាច​ឱ្យ​មានកូន​មួយទៀតបាន ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៥ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៥ ឧសភា

ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៥៣
សហរដ្ឋអាមេរិកបាន​ធ្វើការ​សាកល្បង លើក​ទី​១​ការ​បាញ់​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​កាំភ្លើង នៅ​ទីលាន​សាកល្បង​អាវុធ ណេ​វ៉ា​ដា ដែល​នៅ​ជិត​ទីក្រុង​ឡាស​វ៉េ​ហ្គា​ស ។
​ឆ្នាំ​១៩៦១
លោក​ប្រធានាធិបតី​អា​មេ​រិ​ក ច​ន​ហ្វ្រេ​ង កេ​ណ្ណឺ​ឌី បាន​ប្រកាស​មុន​កិច្ចប្រជុំ​ពិសេស ជាមួយ​សភា​ថា គោលដៅ​ចំបង​ទី​១​គឺ​គ្រោងបញ្ជូន​មនុស្ស​ឱ្យទៅ​ដល់​ភព​ព្រះ​ចន្ទ​ឱ្យ​ បានក្នុង​ទស​វត្ស​នេះ ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ និង២៣ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ និង២៣ ឧសភា

ថ្ងៃ អាទិត្យ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩០៦
-​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​១៩០៦ ដែល​មានប្រទេស​ចំនួន​២០​ចូលរួម​បាន​បើក​នៅ​ក្នុងទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ច តែ​មិន​បាន​ត្រូវ គេ​ទទួលស្គាល់​ជា​កីឡា​អូ​ឡាំ​ពិ​ក​ផ្លូវការឡើយ​។
-​បងប្អូន​ត្រកូល​រ៉ៃ ជនជាតិ​អា​មេ​រិ​ក បានទទួល​លេខ​នៃ​ការ​បង្កើត​ថ្មី​សំរាប់​ការ​រកឃើញ​ម៉ាស៊ីន​យន្ដហោះ​របស់​ពួក ​គេ គឺ​មាន លេខ​៨២១៣៩៣​។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ ឧសភា

ថ្ងៃ សុក្រ ទី ២១ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៣៦
-​នាង​សា​ដា អា​បេ ជនជាតិ​ជប៉ុន​វ័យ​៣១ឆ្នាំ ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​តាម​ផ្លូវ​នាទី​ក្រុងតូ​ក្យូ ដោយសារ​នាង​បាន​កាត់​លិង្គ​បុរស​ជាទីស្រលាញ់​របស់​នាង​ឈ្មោះ​គី​ជី​ហ្សូ អ៊ី​ស៊ី​ដា វ័យ​៤២​ឆ្នាំ ពេល​កំពុង​ដេក​លក់ ។ ពួក​គេ​បានស្គាល់គ្នា និង​ស្រលាញ់​គ្នា​នា​ខែមេសា ហើយ នាង​អា​បេ​មានការ​ពេញចិត្ដ​នឹង​រឿង​លើ​គ្រែរបស់​មិត្ដ​ប្រុស​នាង​ណាស់រហូត​ ដល់​ធ្វើ​ឱ្យ នាង​មាន​អារម្មណ៍​ថា បាន​ស្គាល់​រសជាតិ​នៃស្នេហា​ដំបូង​ហើយ​។​ ប៉ុន្ដែ​ក្រោយ​ពី​បែក​គ្នា​នាង​អា​បេ​គិតតែ​ពីផឹកស្រា ព្រោះថា​គូស្នេហ៍​នាង​នឹង​ត្រឡប់ទៅ​រក​ភរិយា​គាត់​វិញ ហើយ​នៅ​ថ្ងៃ​ទី​១៨ នាង​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​លោក​អ៊ី​ស៊ី​ដា
រហូត​ស្លាប់ បន្ទាប់​មក​ទើប​កាត់​យក​លិ​ង្ហ​ទុក​។ នាង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ហើយ​រឿង​របស់​នាង​បាន​ក្លាយជា​រឿង​ដែលប្រជាជន​ជប៉ុន​ដឹង​ឮ​គ្រប់​ៗ​គ្នា ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២០ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២០ ឧសភា

ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩០២
ប្រទេស​គុយ​បា បាន​ទទួល​ឯករាជ្យ​ភាពចេញពី​សហរដ្ឋអាមេរិក ដោយ​មាន​លោក ថូ​ម៉ាស អេ​ស្ដា​ដា ប៉ា​ល​ម៉ា ជា​ប្រធានាធិបតី របស់​ប្រទេស ។
​ឆ្នាំ​១៩២៧
-​តាម​រយៈ​សន្ធិសញា​ជេ​ត​ដា ដែល​ឡាយ ព្រះ​ហស្ដ​លេខា​ដោយ​ស្ដេច​អាប់​ឌុ​ល អា​ហ្ស៊ី​ស ជាមួយ​ស្ដេច​អង់គ្លេស​នោះចក្រភព​អង់គ្លេសទទួលស្គាល់​អធិបតេយ្យភាព​នៃ​ ព្រះរាជាណាចក្រ​ហេ​ចាស និង​ដែល​ក្រោយមក​បាន​រួមគ្នា​ក្លាយជា​ព្រះរាជាណាចក្រ​អា​រា​ប៊ី សា​អ៊ូឌី​ត ។

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១៨ ឧសភា

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១៨ ឧសភា

ថ្ងៃ អង្គារ ទី ១៨ ខែ ឧសភា ឆ្នាំ ២០១០

ឆ្នាំ​១៩៧៤
នៅ​ក្រោម​ផែនការ​ព្រះពុទ្ធ​ញញឹម ដែលជា​ពាក្យ​សំងាត់​នៃប្រតិបត្ដិ​ការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ ប្រទេស​ឥណ្ឌា​បាន​ធ្វើការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី​មួយ​ដោយជោគជ័យ ហើយ​បាន​ក្លាយជា​ប្រទេស​ទី​៦ ដែល​មាន​នុយក្លេអ៊ែរ ។
​ឆ្នាំ​១៩៨០
មាន​គ្រោះថ្នាក់​ផ្ទុះ​ភ្នំភ្លើង​ឈ្មោះ​ហេ​ឡាននាទី​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៥៧​នាក់ ខូចខាត គិត​ជា​ទឹកប្រាក់​ប្រហែល​៣​ពាន់​លាន​ដុល្លារ ។

ព័ត៌មាន​ថ្មី​ៗ

អត្រាប្តូរប្រាក់គិតជាដុល្លារអាមេរិក

រូបិយប័ណ្ណ ប្រទេស ទិញចូល លក់ចេញ
1 USD រៀល កម្ពុជា 4255.00 4262.00
1 USD បាត ថៃ 31.17 31.22
1 USD ដុង វៀតណាម 19450.00 19520.00
10.000JPY យ៉េន ជប៉ុន 117.50 118.30
100 SGD ដុល្លារ សិង្ហបូរី 74.30 74.80
100 HKD ដុល្លារ ហុងកុង 12.82 12.92
100 MYR រីងហ្គីត ម៉ាឡេស៊ី 31.00 12.92
100 EUR យូរ៉ូ អឺរ៉ុប 128.00 128.70
100 GBP ផោន អង់គ្លេស 153.50 154.20
100 AUD ដុល្លារ អូស្រ្តាលី 90.70 91.30
100 CAD ដុល្លារ កាណាដា 95.00 95.50
100 CHF ហ្រ្វង់ ស្វីស 97.50 98.00
10 CHI មាសគីឡូ 1485.00 1495.00

អត្រាតម្លៃទំនិញ

មុខទំនិញ ឯកត្តា តម្លៃទាប តម្លៃខ្ពស់
អង្ករ​ផ្កា​ខ្ញី R/Kg 2550 2700
អង្ករ​នាងមិញ R/Kg 2070 2100
ស្រូវ​ចំរុះ R/Kg 1060 1100
សណ្ដែកបាយ R/Kg 6240 6300
សណ្ដែកសៀង R/Kg 3220 3700
សណ្ដែកដី​គ្រាប់ R/Kg 7080 7120
ពោតក្រហម​លេខ​២ R/Kg 1040 1060
ល្ង ស R/Kg 6500 6800
ល្ង ខ្មៅ R/Kg 7060 7440
ខ្ទឹម ស R/Kg 6760 9000
គ្រាប់ស្វាយ​ចាន់​ទី R/Kg 2600 3900
ម្រេច R/Kg 18300 18300
សាច់​គោ R/Kg 23600 23600
សាច់​ជ្រូក R/Kg 15400 16000
សាច់​ជ្រូក​បី​ជាន់ R/Kg 13400 13400
ត្រី​រ៉ស់ “​ស្រស់​” R/Kg 12200 12200
សាច់​មាន់ R/Kg 18900 19800
សាច់​ទា R/Kg 10800 11400
ត្រីឆ្អើរ “​ត្រី​កេស​១” R/Kg 124000 125000
ត្រីងៀត “​ត្រី​ឆ្ដោរ​១” R/Kg 35600 36600
ពងមាន់ 10Eggs 3920 3920
ពង​ទា 10Eggs 4740 4820
ប្រហុក “​មាន​ឆ្អឹង​” R/Kg 5500 7100
ប៊ី​ចេ​ង R/Pare 5000 5040
ស្ករស R/Kg 3220 3360
ស្ករត្នោត R/Kg 3600 3800
អំបិល​ម៉ដ្ឋ R/Kg 1360 1360
ទឹកដោះគោ​កំប៉ុង​ខ្មែរ R/Can 2500 2520
ត្រកួន R/Kg 1740 1980
ប៉េងប៉ោះ R/Kg 2200 3260
ស្ពៃក្ដោប R/Kg 1680 2340
ត្រសក់ R/Kg 1500 2060
ចេកណាំវ៉ា R/hand 2180 2280
ម្ចាស់ R/Unit 1900 2000
ក្រូចពោធិ៍សាត់ R/Doz 10800 12800
ថ្លៃ​ប្រើប្រាស់​ទឹក R/M3 550 550
ថ្លៃ​ប្រើប្រាស់​ភ្លើង R/Kwh 390 390
ថ្លែ​ដែក R/Kg 2430 2580
ថ្លៃ​ហ្គាស R/15Kg 69184 71961

អត្រាតម្លៃទំនិញ​ នៅផ្សារដើមគរ


អត្រាតម្លៃប្រេងឥន្ធនៈតាមស្ថានីយ

ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

កាល់តិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តូតាល់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

សូគីម៉ិច
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ប៉េត្រូណាស់
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

តេឡា
សាំងស៊ុបពែរ 1 លីត្រ 4650
សាំងធម្មតា 1 លីត្រ 4350
ប្រេងម៉ាស៊ូត 1 លីត្រ 3900
ស្ថានីយ ប្រភេទ ឯកត្តា តម្លៃ

ភីធីធី
សាំងស៊ុបពែរ 1 លីត្រ 4600
សាំងធម្មតា 1 លីត្រ 4300
ប្រេងម៉ាស៊ូត 1 លីត្រ 3800