ព័ត៌មានទាន់ហេតុការណ៍ ប្រចាំ ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ កញ្ញាឆ័យ លីដាឡែន ក្នុងវ័យ២៧ឆ្នាំ អះអាងថា នាងមិនមានជាប់ពាក់ព័ន្ធស្នេហាជាមួយលោកអេឡិច ច័ន្ទត្រា ទេ ទោះបីជាមហាជនមើលឃើញពួកនាងទៅណាមកណាបណ្តើរគ្នាល្អូកល្អិន ក៏ដោយ ។ ជាពិសេសនៅពេលកញ្ញាឆ័យ លីដាឡែន ឡើងច្រៀងលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានា ក្នុងឆ្នាំ២០១០ នេះ នាងតែងជ្រើសរើសលោកអេឡិច ច័ន្ទត្រា មកច្រៀង និងសម្តែងជាមួយតាមអត្ថន័យស្នេហាបែកបាក់ និងស្នេហាប្រកៀកប្រកើយគ្នាដូចជាបទ«ហេតុផលត្រូវបែក» បទ «បើសិនជាអ្នកព្រមស្រឡាញ់ខ្ញុំ» និងបទ “I hat My Self” ជាដើម ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តបាត់ដំបង ៖ ស្ពានដែកបេឡេត៍មួយខ្សែមានឈ្មើថា «ស្ពានកងពល» ប្រវែង៤៨ម៉ែត្រឆ្លងកាត់ស្ទឹងបវេល បានបាក់ខ្ទេចទាំងស្រុងដោយសាររថយន្តយក្សដឹកស៊ីម៉ង់ត៍របស់ថៅកែ ចែចន្ថាផ្ទុកលើសចំណុះរហូតដល់៤០តោន បើកឆ្លងកាត់ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៥ កញ្ញា ស្ថិតក្នុងភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
សកម្មភាពនានាត្រូវបានជំរុញនៅក្រុងព្យុងយ៉ាង។ ចាប់តាំងពីប៉ុន្មានថ្ងៃមកហើយផ្កាយរណបចារកម្មអាមេរិកចាប់បានរូប ភាពនៃចលនាកងទ័ពគួរឱ្យសង្ស័យដែលកងទ័ពមិនត្រូវបានបញ្ជូន ឆ្ពោះទៅកាន់រណសិរ្សឡើយ តែឆ្ពោះមកកាន់រដ្ឋធានីកូរ៉េខាងជើង។ ម៉្យាងទៀតមានការឃោសនាគួរឱ្យកត់សំគាល់មួយនៃរបបក្រុងព្យុងយ៉ាង ដែលរៀបចំបទចំរៀងថ្មីមួយ។ ជាលើកដំបូងចាប់តាំងពី៣សតវត្សមកហើយដែលរបបនេះស្នើដល់បណ្តាសម មិត្តឱ្យបូជាជីវិតរបស់ខ្លួនដើម្បីការពារក្បាលម៉ាស៊ីនរបស់បក្ស ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ការបោះប្រជាមតិរើសប្រធានាធិបតីប្រទេសម៉ុលដាវី ត្រូវបរាជ័យទៀត ដោយពុំមានបេក្ខជនណាមួយទទួលបានសំលេងឆ្នោតដែលត្រូវការ៦០ភាគរយឡើយ ។ នាយករដ្ឋមន្ត្រីម៉ុលដាវី លោក Vlad Filat បានទទួលស្គាល់ថា ការបោះប្រជាមតិដើម្បីជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ត្រូវបរាជ័យ ទោះបីជាការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់នៅឡើយក៏ដោយ ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកណ្តាល ៖ ជនជាតិអង់គ្លេសម្នាក់ និងខ្មែរ៣នាក់ត្រូវចាប់ខ្លួន និងកុមារី២នាក់ ត្រូវបានរំដោះកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ កញ្ញា នៅផ្ទះទឹកកៀនស្វាយ ដោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ និងមានចំណារអនុញ្ញាតឱ្យស៊ើបអង្កេតជាបឋមលេខ៤៧៧ ចុះថ្ងៃទី៤ កញ្ញា របស់លោកហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
មនុស្សយ៉ាងតិច១២នាក់បានត្រូវស្លាប់ ហើយ៤០នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី៥ កញ្ញា ក្នុងការវាយប្រហារអត្តឃាតប្រឆាំងនឹងមូលដ្ឋានយោធាមួយកន្លែងនៅ ក្រុងបាដាដ ដែលការវាយប្រហារនេះកើតឡើងមិនដល់មួយសប្តាហ៍ផង ក្រោយការចាកចេញរបស់បណ្តាកងឯកភាពប្រយុទ្ធចុងក្រោយរបស់អាមេរិក ។ យោងតាមព័ត៌មាននានាថា
ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទូរទស្សន៍ CNN រាយការណ៍កាលពីថ្ងៃទី៦ កញ្ញា ថា កងទ័ពដល់ទៅ២.០០០នាក់ថែមទៀត ក្នុងនោះមានកងទាហានអាមេរិកមួយចំនួននឹងត្រូវបញ្ជូនទៅកាន់ប្រទេស អាហ្វហ្គានីស្ថានរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ក្រោមផែនការមួយដែលស្នើឡើងដោយលោកឧត្តមសេនីយ៍ David Petraeus មេបញ្ជាការកងកំលាំងអង្គការអូតង់នៅអាហ្វហ្គានីស្ថាន ។
ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
១-មិនលាងសំអាតផ្ទៃមុខ ៖ នេះជាបញ្ហាដ៏ចម្បងមួយរបស់ស្ត្រីដែលរមែងអះអាងថា ងងុយគេង ទើបមិនលាងសំអាតផ្ទៃមុខឱ្យបានស្អាត ។ ឥរិយាបថបែបនេះ រមែងធ្វើឱ្យស្ត្រីកើតមុនលើផ្ទៃមុខ និងជាំមុខ ។
២-មិនចូលចិត្តដេក ៖ ទង្វើបែបនេះប្រឈមមុខនឹងការឆ្លងមេរោគ និងអាចធ្វើឱ្យពិការភ្នែកបាន ។
៣-មិនព្រមទំពារអាហារឱ្យម៉ដ្ឋ ៖ ការមានឥរិយាបថប្រភេទនេះ នឹងបណ្តាលឱ្យមានជំងឺក្រពះ និងពោះវៀនដ៏ធ្ងន់ធ្ងរ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តកាលពីថ្ងៃទី៥ កញ្ញា លើការតែងតាំងឧត្តមសេនីយ៍យ៉ូអាវ ហ្គាឡង់ឱ្យកាន់តំណែងជានាយសេនាធិការកងទ័ពអ៊ីស្រាអែល ។ ឧត្តមសេនីយ៍ហ្គាឡង់ធ្លាប់ដឹកនាំការវាយលុករបស់អីុស្រាអែលក្នុង ជ្រោយហ្គាហ្សាកាលពីឆ្នាំទៅមិញ ក្នុងឋានៈជាប្រមុខទីបញ្ជាការខាងត្បូងរបស់កងទ័ព ។ លោកនឹងឡើងជំនួសនាយសេនាធិការកងទ៏ពអីុស្រាអែលបច្ចុប្បន្នឧត្តមសេ នីយ៍ GABI ASHKENAZI នាដើមឆ្នាំខាងមុខនេះ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាងឱ្យ១.២៧០នាក់ រស់នៅភូមិឧបសម្ព័ន្ធ ភូមិសែនជ័យ អូរជ័រភ្នំដីភ្លើង អូររមៀត និងភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ បានមកជួបជុំគ្នានៅលើសួនច្បារមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាជិតភ្លឺថ្ងៃទី៦ កញ្ញា ២០១០ ដើម្បីសុំសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់កម្មសិទ្ធិស្របច្បាប់លើដីធ្លីចំនួន៩៩៩ហិកតា ដែលកំពុងត្រូវបានក្រុមហ៊ុនមួយរំលោភយក ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
លទ្ធផលស្រាវជ្រាវរបស់ទីភ្នាក់ងារក្យូដូ បង្ហាញថា សាលារៀន របស់រដ្ឋចំនួន៥.៣៥៥កន្លែង ពីចំនួនសរុប២៩.៦០០កន្លែង នៅទូទាំង ប្រទេសប្រើប្រាស់សាច់ត្រីបាឡែន ធ្វើជាម្ហូបអាហារថ្ងៃត្រង់ដល់សិស្សយ៉ាងហោច១លើកក្នុងអំឡុង ឆ្នាំ២០១០ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកមុខរបស់មនុស្សអាចបញ្ជាក់ពីទឹកចិត្តរបស់ខ្លួនបាន ដូច្នេះលោកអ្នកអាចកត់សំគាល់ស្ថានភាពទឹកមុខបានយ៉ាងងាយស្រួលដូច ជា៖
-ចូលចិត្តបង្ហាញទឹកមុខកំប្លុកកំប្លែង៖ បង្ហាញថា ជាមនុស្សពូកែលេងសើច សប្បាយរីករាយ និងជាមនុស្សមានសម្ព័ន្ធភាពដ៏ល្អ ។ ក្រៅពីនេះ ក៏ជាប្រភេទមនុស្សសំបូរមិត្តភក្តិ ក្លាហាន មិនខ្លាចក្រែងអ្នកណាម្នាក់រួមទាំងមានការជឿ ជាក់លើខ្លួនឯងខ្ពស់ ។
-ឆ្លុះកញ្ចក់ចូលចិត្តញញឹមដាក់ខ្លួនឯង៖ លក្ខណៈប្រភេទនេះ បង្ហាញឱ្យឃើញថា ជាមនុស្សមានទឹកចិត្តល្អប្រពៃ ចូលចិត្តជួយឧបត្ថម្ភដល់អ្នកជិតខាង ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យុវជនញឹម គឹមស្រៀង អាយុ១៩ឆ្នាំ ដែលត្រូវគ្រូពេទ្យកាត់ដៃទាំងពីរ ដើម្បីសង្គ្រោះជីវិត ក្រោយពីត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យរបួសធ្ងន់ ហើយសំរាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រអស់រយៈពេលដប់ថ្ងៃ ពេលនេះបានស្លាប់ និងត្រូវបញ្ជូនសពទៅធ្វើបុណ្យឯស្រុកកំណើតភូមិលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរួចហើយ កាលពីល្ងាចថ្ងៃទី៥ កញ្ញា ២០១០ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទឹកជាភេសជ្ជៈម៉្យាងដែលគ្មានកាឡូរី ប៉ុន្តែការពិសាទឹកក៏អាចធ្វើឱ្យឆ្អែតបានដែរ។ ដូច្នេះបើពិសាទឹកនៅមុនពេលទទួលទានអាហារទើបជួយសំរកទំងន់បាន។ អ្នកសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកប្រទះឃើញថា ការគ្រប់គ្រងលើរបបអាហារអាចបន្ថយទំងន់បានចំនួន៧គីឡូក្រាម ប្រសិនបើពិសាទឹក២កែវនៅមុនពេលទទួលទានអាហារទាំង៣ពេល។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមនដឹកនាំដោយលោក វរសេនីយ៍ទោអ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមន និងលោកហ៊ាង ថារ៉េត អធិការរង ដោយមានការចូលរួមពីមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើសន្និសីទកាសែតបង្ហាញមុខពាក់ព័ន្ធនឹងការលក់ដូរពន្ធផ្លូវ យានយន្តខុសច្បាប់ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់មនុស្ស៨២៩នាក់ រយៈពេលជាង៤០ឆ្នាំ នៃអំពើហិង្សា អង្គការឯករាជ្យនិយមបាស់ ETA បានប្រកាសកាលពីថ្ងៃទី៥ កញ្ញា ពីបទឈប់បាញ់គ្នាមួយ ។ ក្នុងវីដេអូមួយប្រគល់ឱ្យ BBC និងអត្ថបទមួយក្រុមនេះប្រកាសថា ខ្លួននឹងឈប់ធ្វើសកម្មភាពដោយអាវុធក្នុងក្របខណ្ឌនៃយុទ្ធនាការរបស់ ខ្លួន ដើម្បីទាមទារឯករាជ្យនៃរដ្ឋបាស់ ។ ដោយដកស្រង់វីដេអូនេះ BBC បញ្ជាក់ថា ក្រុម ETA

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
អ្នកបើកយន្តហោះកង្ហារធុនតូចមួយគ្រឿងបានបាត់បង់ការត្រួតត្រាយន្ត ហោះរបស់គេ បណ្តាលឱ្យយន្តហោះនេះធ្លាក់កាលពីថ្ងៃទី៥ កញ្ញា លើក្រុមទស្សនិកជនក្នុងឱកាសនៃមីទ្ទីងអាកាសមួយនៅទីក្រុង LILLINGHOF ភាគខាងត្បូងអាល្លឺម៉ង់ ។ គ្រោះថ្នាក់នេះបើយោងតាមប៉ូលិសថា បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស៣៨នាក់ ។ ប៉ូលិសបញ្ជាក់ថា មនុស្ស៣៣នាក់ ត្រូវរបួសស្រាល ហើយមនុស្ស៥នាក់ទៀតត្រូវរបួសធ្ងន់ ។

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រថយន្ត Hummer ទំនើបមួយប្រភេទសំរាប់ជួលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានដាក់ បង្ហាញជាសាធារណៈក្នុងពិធីតាំងពិព័រណ៍សំភារសំរាប់ពិធីរៀបអាពាហ៍ ពិពាហ៍ដែលរៀបចំឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ កញ្ញា កន្លងមក ។ រថយន្ត Hummer ទំនើបនេះចូលរួមបង្ហាញដោយតារាម៉ូដែលស្រស់ស្អាត ។ តាមសេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត Hummer នេះនឹងដាក់ជួលក្នុងតំលៃ៦.០០០យន់

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តព្រះសីហនុ ៖ ស្ត្រីវ័យចំណាស់ជនជាតិបរទេសម្នាក់ត្រូវគេប្រទះឃើញអង្គុយស្លាប់ កាលពីម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៥ កញ្ញា ឆ្នាំ២០១០ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយស្ថិតនៅក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលអ្នករៀបចំបន្ទប់ចូលទៅសំអាតបន្ទប់ ។ យោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា សពស្ត្រីចំណាស់នោះឈ្មោះ BOSE GEB UELLER អាយុ៦៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ៣៣៤៥០០៥៩៥៦

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាមូដ អាម៉ាឌីណឺហ្សាដ ថ្លែងកាលពីថ្ងៃទី៥ កញ្ញា ថា អ៊ីស្រាអែលមិនអាចវាយប្រហារលើអ៊ីរ៉ង់បានឡើយ ដោយលោកបានច្រានចោលចំពោះការប្រលយពាក្យវាយប្រហាររបស់អ៊ីស្រាអែលលើ ប្រទេសរបស់លោកចំពោះសកម្មភាពនុយក្លេអ៊ែរ ។ លោកអាម៉ាឌីណឺហ្សាដ ថ្លែងថា អ៊ីស្រាអែលដែលជាប្រទេសកាន់សាសនាជ្វីហ្វមានភាពផុយស្រួយណាស់មិន អាចវាយប្រហារអ៊ីរ៉ង់បានឡើយ ។
លោកម៉ាមូដ អាម៉ាឌីណឺហ្សាដ
ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ទីភ្នាក់ងារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោចណាស់៧០នាក់ត្រូវបានគេគិតថា ស្លាប់នៅក្នុងហេតុការណ៍លិចនាវាមួយនៅក្នុងប្រទេសកុងហ្គោ កាលពីល្ងាចថ្ងៃទី៥ កញ្ញា កន្លងមក ។ ទីភ្នាក់ងារព័ត៌មានដដែលនេះបានផ្សាយព័ត៌មានដោយដកស្រង់សំដី អាជ្ញាធរដែលនិយាយថា នាវានេះបានបើកបុកថ្មយ៉ាងធំ បណ្តាលឱ្យលិចនៅក្នុងទន្លេមួយនាភាគពាយ័ព្យប្រទេសកុងហ្គោ ។
ការលិចនាវានេះជាគ្រោះថ្នាក់តាមផ្លូវទឹកធ្ងន់ធ្ងរបំផុតទី២

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
យោងតាមតុល្យការចុងក្រោយថ្មីមួយថា គិតត្រឹមព្រឹកថ្ងៃទី៦ កញ្ញា ចំនួនមនុស្សដែលស្លាប់ក្នុងការបាក់ដី និងទឹកជំនន់នៅតំបន់ភាគខាងលិចប្រទេសហ្គាតេម៉ាឡា បានកើនឡើងដល់ជាង១០០នាក់ហើយ ។ ចំនួនអ្នកស្លាប់បានកើនឡើងក្រោយពីក្រុមអ្នកជួយសង្គ្រោះបាន រកឃើញសាកសពមនុស្ស១៨នាក់ទៀត ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់១០០នាក់ ។ ការបាក់ដីនៅក្នុងប្រទេសហ្គាតេម៉ាឡា កើតឡើងដោយសារធ្លាក់ភ្លៀងខ្លាំងច្រើនថ្ងៃជាប់ៗគ្នា ។ ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃទី៤ កញ្ញា កន្លងមក ការបាក់ដីទ្រង់ទ្រាយធំមួយបានកើតឡើងនៅក្បែរផ្លូវហាយវ៉េមួយ ក្នុងប្រទេសនេះ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមជា ជនចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រានិងជនពិការចំនួន១.០៣៧គ្រួសារមកពីខណ្ឌមានជ័យ និងខណ្ឌឫស្សីកែវ ។ ពិធីចែកអំណោយនេះធ្វើឡើងកាលពីថ្ងៃទី៥ កញ្ញានៅក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន ព្រែកប្រា ។ អំណោយទាំងនោះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តព្រះសីហនុ ៖ យុវជនទណ្ឌិតម្នាក់ត្រូវបានឆ្មាំគុកដឹកតាមរថយន្តយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ក្រោយពេលដែលទណ្ឌិតរូបនេះបានធ្លាក់ពីលើឡៅតឿ មានកំពស់ប្រមាណជាង២ម៉ែត្រ នៅក្នុងបន្ទប់ពន្ធនាគារ បណ្តាលឱ្យរងរបួសក្បាលផ្នែកខាងឆ្វេងជាទំងន់ ។ លោកប៊ូ ណាក់សោភ័ណ មន្ត្រីឆ្មាំគុកបានឱ្យដឹងថា ទណ្ឌិតដែលធ្លាក់ពីលើឡៅតឿហើយរងរបួសក្បាលជាទំងន់នោះ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា លោក Gareth Evans អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចសន្ទនាអាស៊ីលីង-កម្ពុជា២០១០ ដើម្បីស្វែងយល់រវាងគ្នានិងគ្នា រវាងកម្ពុជា-អូស្ត្រាលី និងតំបន់ផ្សេងៗទៀត ព្រមទាំងអ្នកចូលរួម

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ពាក្យសំដីអសុរសរបស់បុគ្គលសុនធិ ដែលជាមេដឹកនាំក្រុមអាវលឿងសៀមជ្រុលនិយម ដែលបាននិយាយប្រមាថកាតទានយ៉ាងអសីលធម៌បំផុត មកលើបុគ្គលជាទីគោរពសំរាប់ជនកម្ពុជា ដ៏ច្រើនលើសលុប គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តឱ្យមានការឆាបឆេះក្នុងអារម្មណ៍ខ្មែរទូទៅ ឥតស្រាកស្រាន្តព្រោះថា ពាក្យសំដីដែលមិនអាចទទួលយកបានដូចជា ប្រើពាក្យ «កុំថាតែយកឈាមមកលាងជើងស្តេចថៃ ត្រូវកាត់ក្បាលដោតផ្ចាញ់ផ្ចាលថែមទៀត»

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះវិន ស៊ុនម៉ាកដាវីដ អាយុ៣៧ឆ្នាំ ជនជាតិហ៊្វីលីពីន ជាប្រធានគណនេយ្យនៅកាស៊ីណូរ៉ូយ៉ាល់ត្រពាំងផ្លុង ស្រុកពញាក្រែក បានបែកគំនិតលួចយកលុយថៅកែរបស់ខ្លួនអស់ជាង ២០.០០០ដុល្លារ ទៅលេងល្បែងនៅកាស៊ីណូ២កន្លែងផ្សេងទៀត ចាញ់អស់ម៉ដ្ឋ ហើយត្រូវថៅកែដឹងក៏ប្តឹងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តឱ្យ ចាប់ខ្លួន ។ តាមលោកអនុសេនីយ៍ឯកផាន់ ប៊ុណ្ណា មន្ត្រី នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តរតនគិរី ៖ ក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធបីនាក់ត្រូវបានកំលាំងជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងអធិការដ្ឋានក្រុងបានលុង ដឹកនាំដោយលោកហូង ប៊ុនថាណម នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការឡោមព័ទ្ធស្ទាក់ចាប់ខ្លួននៅលើទួលបឹងកំសាន្ត ស្ថិតនៅក្នុងភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីរសៀលថ្ងៃទី៣ កញ្ញា ។ តាមការសាកសួរនៅការិយាល័យកំរិតធ្ងន់ ជនសង្ស័យទាំងនេះបានឱ្យដឹងថា

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ក្រុងប៉ោយប៉ែត ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលារសៀលថ្ងៃទី៣ កញ្ញា ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយគេឃើញមានមនុស្សម្នាជាច្រើននាក់បានចោមរោមមើលការនេសាទ ក្រពើមួយក្បាល ដែលអ្នកស្រុកប្រទះឃើញនៅក្នុងស្នាមភ្លោះកណ្តាលភូមិ ។ ពាក់ព័ន្ធទៅនឹងការភ្ញាក់ផ្អើលពីការនេសាទក្រពើនេះ តាមការឱ្យដឹងពីឈ្មោះយី មុំ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅក្បែរចំណុចខាងលើបានប្រាប់ឱ្យដឹងថា

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
ខេត្តបាត់ដំបង ៖ ការកាប់រុករានព្រៃដើម្បីវាតយកដីបង្កបង្កើនផលនៅតាមតំបន់ព្រៃ ភ្នំនានាដែលច្បាប់ហាមឃាត់ នៅភូមិសាស្ត្រមួយចំនួនក្នុងស្រុកសំឡូត ពីសំណាក់ប្រជាកសិករ ឬពួកអ្នកមានអំណាចខ្លះនៅតែមានសកម្មភាពដដែល ។ ជាពិសេសព្រៃនៅតំបន់ជួរ "ភ្នំរទៀង" ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បច្ចុប្បន្នកំពុងរងការកាប់បំផ្លាញស្ទើរជុំវិញតាមចង្កេះភ្នំ និងកំពុងរុលទៅបំផ្លាញទាំងស្រុងដល់កំពូលភ្នំតែម្តង ឱ្យរលីងស្អាត បើអាជ្ញាធរ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ស្របពេលអគ្គនាយកដ្ឋានពន្ធដារកំពុងមមាញឹក ក្នុងការប្រមូលពន្ធផ្លូវលើមធ្យោបាយយានយន្តគ្រប់ប្រភេទនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ស្រាប់តែមានជនខិលខូចឆក់ឱកាសលួចផលិតប័ណ្ណពន្ធផ្លូវរថយន្ត ក្លែងក្លាយដើរលក់នៅតាមទីតាំងលាងរថយន្ត ។ ជាក់ស្តែងនៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាប់ពាក់ព័ន្ធនឹងការទទួលទិញលក់ប័ណ្ណពន្ធផ្លូវក្លែងក្លាយ ដែលមានតំលៃ

ថ្ងៃ ច័ន្ទ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចនគរបាលរាជ ធានីភ្នំពេញ និងនគរបាលខេត្តតាកែវ លើក្រុមឧក្រិដ្ឋជនប្លន់កូនមន្ត្រីរាជការម្នាក់ ពេលនេះត្រូវបានស្គាល់អត្តសញ្ញាណហើយគឺជាក្រុមចោរជើងចាស់ ។ ក្រុមចោរប្លន់កូនមន្ត្រីរាជការម្នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញធ្វើរបាយ ការណ៍ដាក់ទៅស្ថាប័នអយ្យការសាលាដំបូង