ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​អន្តោ​ប្រវេសន៍​នាំ​ខ្លួន​ជន​បរទេស​ម្នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធ​បទ​ល្មើស​​បង្ខាំង​លិខិត​ឆ្លង​ដែន​ជន​បរទេស​ដូច​គ្នា​ និង​ប្រើ​អំពើ​ហិ.ង្សា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​នគរ​បាល​ការិយា​លយ័​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ កាល​ពីព្រឹកថ្ងៃទី៦ ​កក្កដា ២០១៤ ​បាននាំខ្លួន​ជនជាតិ​បរទេស​ម្នាក់​ទៅ​កាន់​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ដែល​ជនបរទេស​រូបនោះ​មានជាប់ពា​ក់ព័​ន្ធនឹង​បទល្មើស​​បង្ខាំង​លិខិត​ឆ្លងដែន​ជនបរទេស​ដូចគ្នា ដោយ​ខុសច្បាប់ និង​ប្រើអំពើ​ហិ​ង្សា ។

រាជ​ធានី​ភ្នំពេញ​ ៖ ​នគរ​បាល​ការិយា​លយ័​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ កាល​ពីព្រឹកថ្ងៃទី៦ ​កក្កដា ២០១៤ ​បាននាំខ្លួន​ជនជាតិ​បរទេស​ម្នាក់​ទៅ​កាន់​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ដែល​ជនបរទេស​រូបនោះ​មានជាប់ពា​ក់ព័​ន្ធនឹង​បទល្មើស​​បង្ខាំង​លិខិត​ឆ្លងដែន​ជនបរទេស​ដូចគ្នា ដោយ​ខុសច្បាប់ និង​ប្រើអំពើ​ហិ​ង្សា ។

ជនជាប់​សង្សយ័​មាន​ឈ្មោះBASEM O BEID ​ភេទ​ប្រុស អាយុ៤៨​ឆ្នាំ  ជាជន​ជាតិ CYPRUS ​ជាភ្ញៀវទេស​ចរ ប៉ុន្តែ​លិខិតឆ្លង​ដែន​របស់​គេបាន​ផុត​កំណត់​រយៈពេល​១១៥ថ្ងៃហើ​យ ។ ​ជនរងគ្រោះ​មានគ្នា​២នាក់ ម្នាក់​ឈ្មោះMOHAMAD ​ABBOU ​CHI ភេទប្រុស អាយុ២៨ឆ្នាំ ​ជនជាតិ LEBANON ​ជា​ថៅកែ​ហាង​លក់ម្ហូប​បរទេសយីហោ BERUT ស្ថិត​នៅផ្ទះ​លេខ១១៧​ ផ្លូវព្រះស៊ី​សុវត្ថិ​ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ​និ​ងម្នាក់ទៀត​ឈ្មោះ AHMEDA SHA​HUAN ភេទប្រុស​ អាយុ២៦​ឆ្នាំ ​ជា​ជនជាតិ PALESTIAIN ​ជានិសិ្សត ​ស្នាក់នៅផ្ទះ​លេខE៣៨ ផ្លូវ​លេខ១៥ កែង១១៨ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬស្សី​កែវ ។

ដើមចម​ឲ្យមានការ​ឃាត់ខ្លួន​ជនបរទេស​ខាងលើនេះ​បញ្ជួនទៅ​កាន់សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ត្រូវ​បានសមត្ថ​កិច្ចនគរបាល​អន្តោប្រ វេសន៍​រាជធានី​ភ្នំពេញ​ឲ្យដឹង​ថា កាល​ពីថ្ងៃទី២៩ ​មិថុនា ២០១៤​ វេលាម៉ោង​១១ព្រឹក ​ជនសង្ស័យបានទៅ​ជូបថៅកែ​ហាង BEIRUT ហើយ​ចាប់បង្ខំ​រុញឲ្យ​ចូលក្នុង​រថ​យន្ត​របស់ខ្លួន ដោយ​យកកូនកាំបិត​មុខស្រួច​ភ្ជង់​ជនរងគ្រោះ។

មន្ត្រី​នគរបាល​បានបន្តថា ពេលទៅ​ដល់ផ្ទះដែល​ជួល​គេស្នាក់នៅ ​ជនសង្ស័យបាន​វាយ​ជនរងគ្រោះ និងបាន​ប្រើកាំបិត​មុខស្រួច​ចាក់បាត​ដៃ ដើម្បី​ទាម​ទារ​យក​ប្រាក់១.០៥០​ដុល្លារអាមេរិក ​ដែលថា ជនរងគ្រោះ​បានជំពាក់​គេកន្លងមក ​។ បន្ទាប់ពី​ប្រើអំពើ​ហិ​ង្សារួច ជន​សង្ស័យ​បានដក​ហូតយក​លិខិត​ឆ្លង​ដែន​របស់ជនរង​គ្រោះ២​នាក់​ដូចមានឈ្មោះ​ខាងលើនោះ​ទុក លុះព្រឹក​ឡើងចូល​ថ្ងៃទី៣០ មិថុនា គេបានទៅ​អុកឡុក​នៅហាង​ជនរង​គ្រោះទៀត ធ្វើ​​​ឱ្យ​ភ្ញាក់ផ្អើល​ភ្ញៀវនាំ​គ្នាចេញ​អស់ ។

ពេលមាន​កើតហេតុ​យ៉ាងដូច្នេះ​ម្ចាស់ហាង​បានទាក់ទង​ទៅសមត្ថកិច្ច​មូល​ដ្ឋាន​​ភ្លាម ដើម្បី​ឲ្យចាប់ខ្លួន​ជនប្រព្រឹត្តបទ​ល្មើស ប៉ុន្តែនៅ​ពេលសមត្ថ​កិច្ច​ទៅដល់​ជនបង្ក​បានគេចខ្លួន​បាត់ ។ ក្រោយម​កជនរងគ្រោះ បាន​ទៅដាក់ពាក្យ​បណ្តឹងនៅ​ការិយាល័យជន​អន្តោប្រវេសន៍ ដើម្បី​ឲ្យការិយា​ល័យ​ជំនាញជួយ​ចាប់ខ្លួន​ជនសង្ស័យយកមកចា​ត់ការតាម​ផ្លូវច្បាប់ ។ ​​នៅថ្ងៃទី៤ កក្កដា ២០១៤ ​ការិយាល័យជនអន្តោ​ប្រវេសន៍រាជ​ធានីភ្នំពេញ បាន​ធ្វើការ​ស្រាវ​ជ្រាវ​ និ​ងចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ​កសាង​សំណុំរឿង​បញ្ជួនទៅ​តុលាការ​ចាត់​ការតាមផ្លូវច្បាប់ ៕