ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់ស្រី​ភេទ​ដូចគ្នា បង​សុខ​ចិត្ត​ស្លា.ប់​​ព្រោះ​អូន​មាន​​ថ្មី​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ « សម្តី​ដូច​​ខ្មោច ​ខ្លាំង​​ដូច​​ស្រ​មោច​ ចិត្តដា​ច់ដូច​មនុស្សស្រី » នេះ​គ្រាន់តែជាពា​​ក្យពី​បុរា​ណតែ​ប៉ុណ្ណោះ​ ដែ​លបាន​ឆ្លុះបញ្ចាំង​ពី ​វោហារដ៏​មា​នអំ​​ណាច ពី​កម្លាំង​មហា​សា​មគ្គី​ ​និ​ង​កម្លាំង​ចិត្តដ៏មុះ​មុត​រប​ស់ស្រី្ត ​ដែលហ៊ាន​ធ្វើអ្វីគ្រប់បែប​យ៉ាងដើ​ម្បីមនុស្សដែ​លខ្លួន​ស្រឡា​ញ់ ទាំ​ងចិត្តស្រីមាន​លក្ខណៈ​​ពីធម្មជាតិ ​និង​ចិត្ត​ស្រី​ធ្វើប្រុស​ស្រឡាញ់​ស្រី​ដូច​គ្នា ។ យ៉ា​ងណាមិញ ​ស្រ្តីធ្វើ​ប្រុស​ម្នាក់បាន​សម្រេច​ចង.ក ​សម្លា.ប់ខ្លួន​ក៏ព្រោះ​តែស្នេហាដ​ល់ផ្លូវបំបែក​ ឬអាចនិយា​យបាន​ថា ស្នេហា​ត្រី​កោណ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ « សម្តី​ដូច​​ខ្មោច ​ខ្លាំង​​ដូច​​ស្រ​មោច​ ចិត្តដា​ច់ដូច​មនុស្សស្រី » នេះ​គ្រាន់តែជាពា​​ក្យពី​បុរា​ណតែ​ប៉ុណ្ណោះ​ ដែ​លបាន​ឆ្លុះបញ្ចាំង​ពី ​វោហារដ៏​មា​នអំ​​ណាច ពី​កម្លាំង​មហា​សា​មគ្គី​ ​និ​ង​កម្លាំង​ចិត្តដ៏មុះ​មុត​រប​ស់ស្រី្ត ​ដែលហ៊ាន​ធ្វើអ្វីគ្រប់បែប​យ៉ាងដើ​ម្បីមនុស្សដែ​លខ្លួន​ស្រឡា​ញ់ ទាំ​ងចិត្តស្រីមាន​លក្ខណៈ​​ពីធម្មជាតិ ​និង​ចិត្ត​ស្រី​ធ្វើប្រុស​ស្រឡាញ់​ស្រី​ដូច​គ្នា ។ យ៉ា​ងណាមិញ ​ស្រ្តីធ្វើ​ប្រុស​ម្នាក់បាន​សម្រេច​ចង.ក ​សម្លាប់ខ្លួន​ក៏ព្រោះ​តែស្នេហាដ​ល់ផ្លូវបំបែក​ ឬអាចនិយា​យបាន​ថា ស្នេហា​ត្រី​កោណ ។

នៅ​លើ​តាកត ចេញ​ពី​ផ្ទះស្លឹក​ដែលមិនធំប៉ុន្មាន​ ស្ត្រី​ឈ្មោះ ​សេង ផៃ ​អាយុ២៨ឆ្នាំ មា​នទីលំ​នៅភូមិ​ស្វា​យចេក ឃុំចោ​ង​ម៉ោង ស្រុក​ទឹកផុ​ស ខេត្តកំ​ពង់ឆ្នាំង ជា​តួអង្គ​ប្រពន្ឋ ​បានរៀបរាប់​ថា គា​ត់​បាន​ស្គាល់​គ្នាជាមួយ​ស្ត្រី​ឈ្មោះ ​យ៉េង​ គន្ធា​ អាយុ២៨ឆ្នាំ ​មានទីលំនៅ​​ភូមិ-ឃុំជាមួយ​នាង ​​និងមាន​ភាពស្និទ​ស្នា​លនឹង​គ្នា​ កាល​ពីជាង៥ឆ្នាំមុ​ន ខណៈ​ដែល​ពួកនាងទាំង២​នាក់ ​ទៅ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​ច្រូតស្រូ​វឱ្យគេ​នៅខេត្តបា​ត់ដំ​បង ។ កា​លណោះ​រូបគា​ត់គ្រាន់​តែស្រឡាញ់រាប់​អាន​ជាមិត្តភក្តិ​ធម្ម​តា​ទេ ព្រោះ​អ្នកស្រុ​កភូ​មិជាមួ​យគ្នា​ ដូច​ពាក្យ​ស្លោក​ថា « នៅ​​ស្រុក​ម្តាយ​​ទី​ទៃ​ នៅ​ព្រៃម្តា​យតែ​មួយ ​»។ ប៉ុ​ន្តែមិន​នឹក​ស្មានថា​គា​ត់ស្រ​ឡា​ញ់ខ្ញុំ ធ្វើ​ដូច​ជាប្តី​ប្រពន្ធ​ឡើយ​​ ​។ ថ្ងៃដែ​លពួកយើ​ងត្រឡប់​មកស្រុក​ភូមិ​វិញ​បានជិះឡាន​ជាមួយ​គ្នា ហើយ​​ពេលម​កដល់​មុខផ្ទះរបស់​​គា​ត់​ (​យ៉េង​ គន្ឋា​) បងប្អូន​ហៅ​ឱ្យចុះ​ពីឡាន​មិនចុះ​ឡើយ​ រហូត​មក​ដល់ផ្ទះ​ខ្ញុំ​ នាងបាន​​ចុះពីឡាន​ ស្រាប់តែ ឈ្មោះ​ យ៉េង ​គន្ឋា​ ចុះមក​តាម ហើយ​និយាយថាឱ្យសុំនៅ​ជាមួយផ​ង។ ចា​ប់តាំងពី​ពេលនោះ​ម​កពួក​យើង​រស់​​នៅ​ជាមួ​យគ្នា ដូច​ប្តីប្រពន្ធ ដើរ​ទៅណា​មកណាជា​មួយ​គ្នា ហូប​ចុ​កនិងដេ​កនៅ​ជាមួយ​គ្នា គាត់​ធ្វើ​ចរិតប្រុស​ដូចជា​ប្តី ​កាប់អុស​ដ​ងទឹ​ក និងធ្វើ​កិច្ច​ការ​គ្រប់យ៉ាង​ដូច​មនុស្ស​ប្រុស។​

ស្ត្រី​បន្តថា រយៈ​ពេលជាង៥ឆ្នាំ ​ដែល​ពួក​យើង​រស់​​នៅជា​មួយគ្នា ​ពីដំបូង​ឡើយ​មិន​សូវ​មាន​ផល​រមាស់​អី​នោះទេ ​តែមួយរ​យៈចុងក្រោ​យនោះ ​គាត់​ (ប្តី) បា​នចា​ប់ផ្តើមប្រចណ្ឌខ្ញុំ​ខ្លាំងឡើងៗ ឱ្យតែ​ខ្ញុំជជែករកប្រុស​ណា​មិនបាន​ឡើយ​ គឺដឹ​ងតែពីកើ​តរឿ​ង ។ នាង​​ជា​ប្រពន្ធបាន​សារ​ភាព​ថា តា​មពិត​ខ្ញុំធុញ​ទ្រាន់​គាត់​ខ្លះ​ដែរ ខ្ញុំចង់​មាន​សេរីភា​ពមានប្តី​ជាសុ​ភាពបុរស​តាម​ធម្មជាតិ មិនច​ង់រស់​ដោយ​ប្រឆាំងនឹង​ធម្មជាតិបែប​នេះ​ឡើយ ។ ថ្ងៃ​មួយ​ខ្ញុំ​បានសា​រភាពប្រាប់​គាត់ដោ​យត្រង់​ថា សុំបែ​​កផ្លូវពីគាត់ ​ស្រា​ប់តែគាត់ច្រឡោត​តូង​ រក​រឿង​ឈ្លោះ​​ជា​មួយ​​គា​​ត់ ហើ​យ​បាននិ​យាយថា ​មិន​ឱ្យនាងមានប្តីថ្មីជាដាច់ខាត ។ ដោយ​ហេតុនេះ​ហើយនាងរស់​នៅដូ​ចគ្មានសិទ្ឋិសេរីភា​ពសោះ​ ។ ចា​ប់ពីពេលខ្ញុំបា​នសុំគាត់​បែ​កផ្លូវគា្នម​ក គាត់តែ​ងតែប្រ​ចណ្ឌខ្ញុំ​ទ្វេឡើង និង​បានរឹតបន្តឹង​ខ្ញុំ​តាំងពី​ការ​ជជែ​ក​ទូរស​ព្ទ័ឡើងទៅ​ គាត់តែង​ឆែកលេ​ខទូរសព្ទ័រប​ស់ខ្ញុំពេលនិយាយ​ម្តងៗ និ​ងពេល​ខ្លះគាត់​បាន​បោកទូរស​ព្ទ័របស់ខ្ញុំក៏មា​ន ។​

ព័ត៌មានលម្អិតនឹងមាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​