ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌច្បារ​អំពៅ​ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង​អភិបាល​ខណ្ឌ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​០៩ មិថុនា លោក សេង​ រតនៈ អភិបាល​រងរាជធានី​ភ្នំ​ពេញ បាន​អញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រកាសចូលកាន់​តំណែង​​ក្រុមប្រឹក្សា​​ខណ្ឌ​​ និង​មន្ត្រី​​រដ្ឋ​បាល​​ខណ្ឌ​ច្បារ​អំពៅ​ ដែល​ជា​ខណ្ឌ​ថ្មី​​ទើប​បង្កើត​ឡើង ។

ក្នុង​ពិធី​ខាង​លើ​ បានប្រកាសតែងតាំង​លោក អ៊ុំ ម៉ារ៉េត​ ជាប្រធាន​ក្រុប្រឹក្សា​ខណ្ឌច្បារ​អំពៅអាណត្តិទី២ និង​លោក អ៊ាង ស៊ីផាន ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌច្បារ​អំពៅ អមដោយ​​អភិបាល​រងខណ្ឌ​៤រូប តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពីការ​បង្កើត​ខណ្ឌច្បារ​អំពៅ​នៃរាជធានី​ភ្នំពេញ ដោយ​បានកាត់​យកសង្កាត់​ចំនួន​៨ ពី​ខណ្ឌមានជ័យ​ ក្នុង​នោះមាន​សង្កាត់​ច្បារ​អំពៅ​ទី១ សង្កាត់ច្បារ​អំពៅ​ទី២ សង្កាត់​និរោធ​ សង្កាត់​ព្រែកប្រា សង្កាត់​ព្រែកថ្មី សង្កាត់​វាលស្បូវ សង្កាត់​ព្រែក​ឯង និង​សង្កាត់​ក្បាលកោះ ៕​