ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លទ្ធ​ផ​លបាល់​ទាត់ Metfone C-League ក្រុម​គិរី​វង់​សុខ​សែន​ជ័យ បំបាក់ ព្រែ​កប្រា ៥-០

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៤:០៨

ការ​ប្រកួត​រវាង​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​ជាមួយ​ក្រុម​ព្រែក​ប្រា​កីឡា

សំអូន

ការ​ប្រកួត​រវាង​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​ជាមួយ​ក្រុម​ព្រែក​ប្រា​កីឡា

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ ប្រកួត​បាល់ទាត់​ពានរង្វាន់ Metfone C-League កាលពី​ថ្ងៃអាទិត្យ ទី​៣០ ឧសភា កន្លង​ទៅ​នេះ ក្រុម​គិរីវង់​សុខ​សែន​ជ័យ បាន យកឈ្នះ​ក្រុម​ព្រែក​ប្រា​កីឡា​ក្នុង​លទ្ធផល ៥-០​។ ក្រុម​ព្រែក​ប្រា​ទោះបីជា​គេ​បាន​បង្ហាញ នូវ​ឆន្ទៈ​នៃ​ការ​លេង​យ៉ាង​មោះមុត​នៅ​លើ ទីលាន​យ៉ាងណា​ក៏​ដោយ ប៉ុន្ដែ​ទីបំផុត​នៅ​តែ មិន​អាច​ប្រៀបផ្ទឹម​ជាមួយ​ក្រុម​គិរីវង់​សុខ សែន​ជ័យ​បាន​ឡើយ ។ ម្យ៉ាងវិញទៀត​ត្រូវ ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ផ្ដល់​មេរៀន​យ៉ាង ជូរ​ចត់​ទៀត​ផង ។


ការ​ប្រកួត​នៅ​ត្រឹម​តង់​ទី​១ ក្រុម​គិរីវង់ សុខ​សែន​ជ័យ បាន​នាំមុខ​មុន​ក្នុង​លទ្ធផល ៣-០ ។ កីឡាករ ONONIWO JULIUS CHUKWUMA ពាក់អាវ​លេខ​៧ ជា​អ្នករក បាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី​២០​។ ចំណែក​កីឡាករ​អ៊ិ​ន វិច្ឆិកា ពាក់អាវ​លេខ ១០​រកបាន​២​គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី ៣៥ និង​៤០​+១ ។ ចូល​ដល់​តង់​ទី​២ ក្រុម ព្រែក​ប្រា​កីឡា ទោះបីជា​បាន​លេង​ចាញ់ ៣-០ រួច​មក​ហើយ​ក៏​ដោយ ក៏​គេ​នៅ​តែ​ជំរុញ ការ​លេង​យ៉ាង​ប្ដូរផ្ដាច់​បំផុត គឺ​មិន​ខ្វល់​ពី​ការ ចាញ់​ឡើយ ។ ក្រុម​ព្រែក​ប្រា​បាន​ត្រឹមតែ សំរុក​ប៉ុណ្ណោះ ប៉ុន្ដែ​ពុំ​មានឱកាស​ស៊ុត​បាល់ បញ្ចូល​ទី​បាន​សំរេច​ឡើយ​។

ចំណែក​ក្រុម​គិរី វង់​សុខ​សែន​ជ័យ ដែល​កំពុង​តែ​មាន​ប្រៀប យ៉ាង​សម្បើម​ស្រាប់​ទៅ​ហើយ​នោះ គេ​បាន បន្ដ​ស៊ុត​បាល់​បញ្ចូល​ទី​ខាង​ក្រុម​ព្រែក​ប្រា បាន​២​គ្រាប់​បន្ថែម​ទៀត​ទាល់តែ​បាន ។ កីឡា ករ អ៊ិ​ន វិច្ឆិកា ដដែល​រកបាន​១​គ្រាប់​បន្ថែម ទៀត​នៅ​នាទី​ទី​៥២ និង​កីឡាករ ONONIWO JULUIS CHUKWUMA ដដែល​រកបាន​១ គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៧៨​។ បញ្ចប់​ការ ប្រកួត​៩០​នាទី​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រុម​ព្រែក​ប្រា​កីឡា ៥-០​។


យុទ្ធនាការ​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នៅ​ជុំ​ទី​១ បាន​បញ្ចប់​នៅ​ត្រឹម​ថ្ងៃនេះ​ហើយ ។ ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ លេង​បាន​៩​ប្រកួត ឈ្នះ​៤ ចាញ់​៥ មាន​១២​ពិន្ទុ ស្ថិត​នៅ​លេខ រៀង​ទី​៦​ក្នុង​តារាង ។ ចំណែកឯ​ក្រុម​ព្រែក ប្រា​កីឡា​វិញ លេង​បាន​៩​ប្រកួត​ដូច​គ្នា ក្នុង នោះ​ឈ្នះ​២ ចាញ់​៧ មាន​៦​ពិន្ទុ​ប៉ុណ្ណោះ​។


រីឯ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​វិញ បាន​យកឈ្នះ​ក្រុម​ឆ្មា​ខ្មៅ ៤-១ ។ ពេល​នេះ ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត មាន​២២​ពិន្ទុក្នុង​ចំណោម​ការ​ប្រកួត​៩​លើក ឈ្នះ​៧ ស្មើ​១ ចាញ់​១ ស្ថិត​នៅ​លេខ​រៀង​ជួរ​មុខ​គេ​ជា បណ្ដោះអាសន្ន​ក្នុង​តារាង​ជុំ​ទី​១​នេះ ប៉ុន្ដែ​គេ នៅ​រង់ចាំ​អ៊ុត​មើល​ក្រុម​ណា​ហ្គា​ខ​ប សិន ។ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ក្រុម​ណា​ហ្គា​ខ​ប បាន​ប្រកួត​ឈ្នះ​ក្រុម​វត្ដ​ភ្នំ ៣-១ ។ ក្រុម ណា​ហ្គា​ខ​ប លេង​បាន​៨​ប្រកួត ឈ្នះ​៦ ស្មើ​២ មាន​២០​ពិន្ទុ ស្ថិត​នៅ​លេខ​រៀង​ទី​២​បណ្ដោះ អាសន្ន ព្រោះថា ណា​ហ្គា​ខ​ប នៅ​ជួប​ប្រកួត ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ១​ជើង​ទៀត ដែល ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នេះ​នឹង​ធ្វើ​នៅ ថ្ងៃ​ពុធ ទី​២ មិថុនា ខាង​មុខ​នេះ ។


ក្រុម​ព្រះខ័នរាជ្យ មានសំណាង​បន្ដិច​វិញ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៣-១ កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ ។ ប៉ុន្ដែ​ទោះ ជា​យ៉ាងណា​ក៏​មិន​អាច​ឆ្លង​ផុត​ពី​លេខ​រៀង​ទី ៥​ក្នុង​តារាង​បាន​ដែរ ព្រោះថា ក្នុង​ចំណោម ការ​ប្រកួត​៩​លើក គេ​ឈ្នះ​៥ ស្មើ​១ ចាញ់​៣ មាន​១៦​ពិន្ទុ ។ ចំណែកឯ​ក្រុម​ក្រសួង​ការពារ ជាតិ​វិញ ប្រកួត​បាន​៩​លើក​ដូច​គ្នា ឈ្នះ​៥ ស្មើ ២ ចាញ់​១ មាន​១៧​ពិន្ទុ នៅ​ពីលើ​ក្រុមព្រះ​ខ័នរាជ្យ​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd