ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក​ មាន់​៥​កន្លែង​ក្នុង​ស្រុក​កៀន​ស្វាយ​នៅ​តែ​បង្ក​ផល​ប៉ះ​ពាល់​បរិស្ថាន​ធ្ងន់​ធ្ងរ​ មិន​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ពាក់​ព័ន្ធ​នឹង​កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក ​មាន់​៥​កន្លែង​ក្នុង​ស្រុក​កៀន​ស្វាយ​ដែលសារ​​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​២​លេខ​រួច​ហើយ​នោះ ឥឡូវ​​នេះ​រឹត​តែ​បង្ក​ការ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​លើស​មុនទៅ​ទៀត​ ហើយ​មិន​ទាន់​ឃើញ​មាន​អាជ្ញា​ធរ​ សមត្ថ​កិច្ច​ មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ

ខេត្ត​កណ្តាល​ ៖ ពាក់​ព័ន្ធ​នឹង​កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក ​មាន់​៥​កន្លែង​ក្នុង​ស្រុក​កៀន​ស្វាយ​ដែលសារ​​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​២​លេខ​រួច​ហើយ​នោះ ឥឡូវ​​នេះ​រឹត​តែ​បង្ក​ការ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​លើស​មុនទៅ​ទៀត​ ហើយ​មិន​ទាន់​ឃើញ​មាន​អាជ្ញា​ធរ​ សមត្ថ​កិច្ច​ មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ​ចុះ​ពិនិត្យ ​ឱ្យ​ម្ចាស់​កសិ​ដ្ឋាន​ទាំង​នោះ​កែ​សម្រួល​តាម​លក្ខណៈ​បច្ចេក​ទេស​នោះ​ទេ​។

កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក មាន់​ទាំង​៥​កន្លែង​ដែល​បាន​បង្ក​ការ​ប៉ះ​ពាល់​បរិ​ស្ថាន​រយៈ​ពេល​យូរ​ឆ្នាំ​ហើយ​នោះ​​ ១-មាន​ទី​តាំង​ក្នុង​ភូមិ​ចន្លក់​ ហៅ​ភូមិ​ក្រសាំង​ ឃុំ​គគីរ​មាន​ម្ចាស់​ឈ្មោះ​គីម សត្យា​ស៊ី​ បា​ន​ដំណើរ​ការ​ជាង​៣​ឆ្នាំ​ហើយ​, ២-ក្នុង​ភូមិ​ដី​ឥដ្ឋ​កោះ​ផុស​ ឃុំ​ដី​ឥដ្ឋ​ បាន​ដំណើរ​ការ​ជាង​១០​ឆ្នាំ ម្ចាស់​ឈ្មោះគ្រូ​ធន, ៣-កសិ​ដ្ឋានចិញ្ចឹម​មាន់​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​ខ្សុំ ឃុំ​បន្ទាយ​ដែក ដំណើរការ​បាន​មួយ​ឆ្នាំ​គ្រប់​គ្រ​ង​ដោយ​ជន​ជាតិ​ចិន​ និង​២​កន្លែង​ទៀត​នៅ​ទល់​មុខ​គ្នា​ម្ចាស់​ផ្សេង​គ្នា​ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ម្ចាស់​ឈ្មោះ​គីម ឌីណា និង​ឈ្មោះ​យាយ​ឡ ដែល​ចាប់​ផ្តើម​ដំណើរ​ការ​ជាង​១០​ឆ្នាំ​ហើយ​ដែរ​។

បច្ចុប្បន្ន​កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក និង​មាន់​៥​កន្លែង​ខាង​លើ​នេះ​នៅ​តែ​បង្ហូរ​ទឹក​ លាមក​ជ្រូក​ មាន់​ពាស​វាល​ពាស​កាល​យ៉ាង​អនា​ធិបតេយ្យ​ជះ​ក្លិន​ស្អុយ​ បំពុល​បរិ​ស្ថាន​យ៉ាង​ខ្លាំង​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ​។ មិន​តែ​ប៉ុណ្ណោះ​ពេល​ពួក​គេ​​ហូប​បាយ​ម្តងៗជះ​ក្លិន​ស្អុយ​ពិបាក​ដក​ដង្ហើម​ និង​ចង់​ក្អួត​ម្តងៗ៕