ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរព្រំដែនជាប់​ច្រកទ្វារអន្តរជាតិប៉ោយប៉ែ​តកំពុងក្លាយជាកន្លែងចាក់​សំរាម

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អូរ​ព្រំដែន​ជាប់​និង​ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ដែល​ភ្ញៀវ​អន្តរ​ជាតិ​ឆ្លង​កាត់​ កំពុង​តែ​ក្លាយ​ទៅ​ជា​កន្លែង​ចាក់​សំរាម​ដែល​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ ដល់​បរិស្ថាន​និង​ធ្វើ​ឱ្យ​បាត់​បង់​សោ​ភ័ណ​ភាព​ទី​ក្រុង ។

ក្រុង​ប៉ោយ​ប៉ែត​គឺ​ជា​ក្រុង​មួយ​​ដែល​មាន​ព្រំ​ដែន​​ជាប់​ទៅ​និង​ប្រ​ទេស​ថៃ​ ហើយ​ជា​ក្រុង​មួយ​ក្នុង​ចំណម​ស្រុក​ក្រុង​ទាំង​៩ ដែល​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អូរ​ព្រំដែន​ជាប់​និង​ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ដែល​ភ្ញៀវ​អន្តរ​ជាតិ​ឆ្លង​កាត់​ កំពុង​តែ​ក្លាយ​ទៅ​ជា​កន្លែង​ចាក់​សំរាម ​ដែល​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់ ​ដល់​បរិស្ថាន​ និង​ធ្វើ​ឱ្យ​បាត់​បង់​សោ​ភ័ណ​ភាព​ទី​ក្រុង ។

ក្រុង​ប៉ោយ​ប៉ែត​គឺ​ជា​ក្រុង​មួយ​​ដែល​មាន​ព្រំ​ដែន​​ជាប់​ទៅ​និង​ប្រ​ទេស​ថៃ​ ហើយ​ជា​ក្រុង​មួយ​ក្នុង​ចំណម​ស្រុក​ក្រុង​ទាំង​៩ ដែល​មាន​ការ​ភវឌ្ឍ រីក​ចម្រើន​​ជាង​គេ​ព្រោះ​ជា​តំបន់​សេដ្ឋ​កិច្ច​​ដោយ​មាន​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​គឺ​ជា​ច្រក​ទ្វារ​សេដ្ឋ​កិច្ច​ដ៏​ធំ​មួយ​នៅ​ភាគ​ពាយ​ព្យ​នៃ​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​យ៉ាង​សកម្មតាម​ច្រក​មួយ​នេះ​មិន​តែ​ប៉ុណ្ណោះ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​អន្តរ​ជាតិ​រាប់​រយ​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​​ពី​ប្រ​ទេស​ថៃ​ចួល​មក​ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះ​បី​ជា​ច្រក​សេដ្ឋ​កិច្ច​មួយ​នេះ​មាន​ការ​អភិ​វឌ្ឍ​រីក​ចម្រើន​​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​គេ​នៅ​តែ​សង្កេត​ឃើញ​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ អនា​ម័យ​នៅ​មាន​កម្រិត​ ព្រោះ​តែ​អូរ​ព្រំដែន​នៅ​ខាង​ជើង​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ក្លាយ​ទៅ​ជា​កន្លែង​ចាក់​សំរាម​​ដែល​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​បរិស្ថាន​និង​បាត់​បង់​សោ​ភ័ណ​ភាព​ទី​ក្រុង ។ បញ្ហា​នេះ​គួរ​តែ​លោក​អភិបាល​ក្រុង​និង​គណៈ​កម្ម​ការ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​មាន​វិធាន​ការ​ឱ្យ​បាន​តឹង​រឹង​ដើម្បី​​ការ​ពារ​បរិស្ថាន​ឱ្យ​បាន​ល្អ​ផង​ដែរ​ ៕