រាជធានីភ្នំពេញ ៖ ស្ថានទូតហ្វ៉ីលីពីន បានសហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋហ្វ៉ីលីពីន និងក្រុមប្រឹក្សាជំនួញហ្វ៉ីលីពីន-កម្ពុជារៀបចំពិធី ចុះហត្ថលេខាស្ដីពីការភ្ជាប់ចំណងមិត្ដភាព ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាជំនួញហ្វ៉ីលីពីន-កម្ពុជា ។ ពិធីចុះហត្ថលេខានោះធ្វើឡើង កាលពីថ្ងៃទី៩ កក្កដា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ រវាងលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក GENJOSE P.MAGNO ប្រធានក្រុមប្រឹក្សា ជំនួញហ្វ៉ីលីពីន-កម្ពុជា ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី-រដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្ម ។ ពិធីនោះក៏មានរៀបចំពិធីសម្ពោធបើកជាផ្លូវការផងដែរនូវវេទិកាស្ដីពីបេសកកម្មវិនិយោគ និងពាណិជ្ជកម្មហ្វ៉ីលី ពីនលើកទីមួយនៅកម្ពុជា ។
នៅក្នុងឱកាសនោះ លោកចម ប្រសិទ្ធ បានចាត់ទុកវេទិកានេះជាលើកទីមួយហើយ ដែលបានរៀបចំធ្វើឡើងនៅកម្ពុជាចាប់តាំងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធា រណរដ្ឋហ្វ៉ីលីពីន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ហើយទំនាក់ទំនងទ្វេភាគីត្រូវបាន ពង្រីក និងពង្រឹងជាលំដាប់តាមរយៈការ ផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំរបស់ប្រទេសទាំង២។ តួលេខពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ហ្វ៉ីលីពីននៅឆ្នាំ២០០៨ មានតំលៃ៨.៧៩១. ៤៨១ដុល្លារ ក្នុងនោះទំនិញដែលប្រទេស ហ្វ៉ីលីពីននាំមកកម្ពុជាមានតំលៃសរុបទាំង អស់៧.៣៧៣.១៣០ដុល្លារ ហើយទំនិញ ដែលប្រទេសកម្ពុជានាំចេញទៅហ្វ៉ីលីពីនវិញមានតំលៃសរុបទាំងអស់១.៤១៨.៣៥១ ដុល្លារ ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០០៩ តួលេខពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន សរុបមានចំនួន១៨.៣៧៣.៣០៦ដុល្លារ ក្នុង នោះទំនិញនាំចេញពីប្រទេសកម្ពុជា ទៅហ្វ៉ីលី ពីនមានតំលៃសរុបទាំងអស់៩.០២៣.៥១៦ ដុល្លារ និងទំនិញដែលកម្ពុជានាំចូលពីប្រទេស ហ្វ៉ីលីពីន មានតំលៃសរុបចំនួន៩.៣៤៩.៧៩០ ដុល្លារ ។
ប្រទេសកម្ពុជា ដែលជាប្រទេសតតិយ លោកមួយក្នុងចំណោមប្រទេសតតិយលោក ទាំង៤៩ នៅលើពិភពលោក បានទទួលនូវ ភាពអនុគ្រោះពាណិជ្ជកម្មពីបណ្ដាប្រទេស អភិវឌ្ឍន៍ ហើយដែលអនុញាតទំនិញផលិត នៅប្រទេសនេះនាំចូលទៅកាន់ទីផ្សាររបស់ ពួកគេដោយរួចពន្ធទាំងស្រុង នេះគឺជាអត្ថ ប្រយោជន៍ផ្នែកពាណិជ្ជកម្មមួយដ៏ធំដែល ប្រទេសកំពុងអភិវឌ្ឍន៍នានាមិនបានទទួល។ បណ្ដាទីផ្សារដែលប្រទេសកម្ពុជាទទួលបាន ការអនុគ្រោះផ្នែកពាណិជ្ជកម្មនោះរួមមាន សហគមន៍អឺរ៉ុប, កាណាដា, សហរដ្ឋអាមេ រិក, អូស្ដ្រាលី, ណូវែលហ្សឺឡង់, ជប៉ុន, កូរ៉េ ។ល។ស្របទៅនឹងអត្ថប្រយោជន៍នេះដែរ ការ កសាងទំនាក់ទំនងរវាងប្រទេស កម្ពុជា និង ហ្វ៉ីលីពីន ខាងផ្នែកពាណិជ្ជកម្មទ្វេភាគី ហើយ ការធ្វើវិនិយោគទុនដោយផ្ទាល់ពីប្រទេស ហ្វ៉ីលីពីន នឹងជួយអភិវឌ្ឍបន្ថែមដើម្បីជំរុញ ដំណោះស្រាយឈ្នះ-ឈ្នះ សំរាប់ប្រទេស ទាំងពីរ ។
សាធារណរដ្ឋហ្វ៉ីលីពីន គឺជាដៃគូ ពាណិជ្ជកម្មដ៏ខ្លាំងមួយជាមួយកម្ពុជាក្នុង ចំណោមប្រទេសជាសមាជិកអាស៊ាន ។ ហេតុ ដូច្នេះហើយ តួនាទីរបស់ហ្វ៉ីលីពីន មានសារ សំខាន់ណាស់ក្នុងការជំរុញការវិនិយោគការ ផ្លាស់ប្ដូរពាណិជ្ជកម្ម និងគំរោងសហប្រតិបត្ដិ ការសេដ្ឋកិច្ចបន្ថែមនៅកម្ពុជា ។ ប្រទេស កម្ពុជាសូមស្វាគមន៍ និងរង់ចាំទទួលបណ្ដា ក្រុមហ៊ុនហ្វ៉ីលីពីននានាមកកម្ពុជានាបណ្ដាឆ្នាំ ខាងមុខ ។លោកចម ប្រសិទ្ធ បន្ដថា រាជរដ្ឋាភិបាល កម្ពុជា បានផ្ដល់នូវការលើកទឹកចិត្ដជាច្រើន សំរាប់ការវិនិយោគទុនដែលបានធ្វើឱ្យវាក្លាយជាទិសដៅមួយដ៏ទាក់ទាញ មិនសំរាប់តែ បណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេ តែក៏សំរាប់ បណ្ដាប្រទេសដែលមកពីផ្នែកផ្សេងៗនៃ ពិភពលោកផងដែរ ។ ដោយសារតែកម្ពុជា ស្ថិតនៅកណ្ដាលនៃប្រទេសអាស៊ាន អ្នក ផលិតនៅកម្ពុជាអាចនឹងទទួលបានផល ប្រយោជន៍ពីអ្នកប្រើប្រាស់ប្រមាណ៣១០ លាននាក់ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ និងអ្នកប្រើប្រាស់ចំនួន៥៦០លាននាក់ទៀត នៅក្នុងប្រទេសអាស៊ាន ។
គេសង្ឃឹមថា ដោយមានការរីកចំរើនដ៏នឹងនក្នុងការតភ្ជាប់ទំនាក់ទំនងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គនោះ វិស័យពាណិជ្ជកម្ម នឹងមានការរីក ចំរើនក្នុងល្បឿនមួយដ៏លឿន ។រាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ដ ដល់សកម្មភាពវិនិយោគនៅក្នុងផ្នែកសំខាន់ៗ មាន ១-កសិកម្ម និងកសិ-ឧស្សាហកម្ម, ២-វិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍, ៣-ផ្នែកថាមពល និងអគ្គិសនី, ៤-ឧស្សាហកម្មពលកម្មអតិផល និងការ ផលិត និងការកែច្នៃសំរាប់ការនាំចេញ, ៥-ឧស្សាហកម្មទាក់ទងដល់វិស័យទេសចរណ៍, ៦-ការអភិវឌ្ឍធនធានមនុស្ស, ៧-ឧស្សាហ កម្មកែច្នៃ និង៨-ប្រេង ឧស្ម័ន និងរ៉ែ។តាមអនុក្រឹតមួយនៅឆ្នាំ២០០៥ រាជរដ្ឋា ភិបាលកម្ពុជា បានផ្ដល់នូវគំនិតមួយស្ដីពីតំបន់ សេដ្ឋកិច្ចពិសេនៅកម្ពុជា ។ នាពេលបច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១៦ ។ តំបន់ សេដ្ឋកិច្ចពិសេសទាំងនោះរាប់បញ្ចូលទាំង តំបន់ពាណិជ្ជកម្មសេរី និងតំបន់កែច្នៃការនាំចេញ ។
ផ្នែកឯកជនកម្ពុជាបានផ្ដល់ការងារចំនួន ៩០% នៅកម្ពុជា ។ ផ្នែកកសិកម្មបានផ្ដល់ ការងារច្រើនជាងគេ គឺរហូតដល់៧០% បន្ទាប់មកគឺផ្នែកសេវាកម្មដែលមានចំនួន ១៥% និងផ្នែកឧស្សាហកម្មចំនួន៨%។ ម្យ៉ាងវិញទៀតផ្នែកកសិកម្មទទួលបាន៣៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ផ្នែក សេវាកម្មចំនួន៣៥% និងផ្នែកឧស្សាហកម្ម ចំនួន២០% ។កម្ពុជា គឺជាប្រទេសមួយដែលទទួលផល ពីប្រព័ន្ធអនុគ្រោះទូទៅដែលផ្ដល់ឱ្យដោយ បណ្ដាប្រទេសអភិវឌ្ឍន៍ ។ ក្រោមប្រព័ន្ធអនុ គ្រោះនេះ ពន្ធនាំចូលលើផលិតផលជាច្រើន ដែលចេញពីប្រទេសកម្ពុជាត្រូវបានលើក លែង ឬកាត់បន្ថយប្រសិនបើគេអាចបំពេញ តំរូវការនានារបស់ច្បាប់ស្ដីពីប្រភពដើម ទំនិញបាន ។
ប្រទេសកម្ពុជា និងហ្វ៉ីលីពីន មានទំនិញ ដូចគ្នាជាច្រើន ហើយការចែករំលែកបទ ពិសោធន៍ក៏អាចជាការផ្ដល់ផលប្រយោជន៍ ដ៏ធំដល់ប្រទេសទាំង២ផងដែរ ។
ដោយសារ វិបត្ដិហិរញវត្ថុលើពិភពលោក ជាពិសេស ចំពោះបណ្ដាប្រទេសលោកខាងលិចនោះ ការ វិនិយោគ និងពាណិជ្ជកម្មបានងាករេទៅរក បណ្ដាប្រទេសនៅអាស៊ី ។ ជាមួយនឹងធនធាន ទេសចរណ៍ និងព្រៃឈើដ៏សម្បូរណ៍បែបរបស់ ខ្លួន ព្រមទាំងឧស្សាហកម្មដូចជាវិស័យកាត់ដេរ និងវាយនភណ្ឌ កម្ពុជាគឺជាប្រទេសមួយ ដែលមានផលប្រយោជន៍ធុរកិច្ចសំរាប់ ប្រទេសជាច្រើន ។ វិនិយោគគិនហ្វ៉ីលីពីននឹង ត្រូវផ្ដល់ជូននូវឱកាសវិនិយោគ និងធ្វើធុរកិច្ច នៅក្នុងផ្នែកសំខាន់ៗ ដូចជាផ្នែកកសិកម្មការ កែច្នៃកសិកម្ម និងស្បៀងអាហារ គីមី ឱសថ បច្ចេកវិទ្យាព័ត៌មាន និងផ្នែកផ្សេងៗទៀត។ បន្ថែមពីលើនោះ ការអភិវឌ្ឍវិស័យទេស ចរណ៍រវាងប្រទេស និងប្រទេស ក៏មានសក្ដានុពលខ្លាំងក្លាដែរ ៕
ចែករំលែកព័តមាននេះ