ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

"ការ​ប្រមាថ​ដ៏​រោលរាល" សង្ឃប្រកាស ៖ សុ​ន​ធិ​ លឹ​ម​ថង​គុន ​ជា​បុគ្គល​ពាល​និង​មិច្ឆាទិដ្ឋិ​ គួរតែ​ត្រូវ​កាត់ទោស

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៥០

ព្រះ​រាជ​អធិ​បតី​ភាព​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស ធ្វើសង្ឃប្រកាស

អ៊ុយសុង

ព្រះ​រាជ​អធិ​បតី​ភាព​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស ធ្វើសង្ឃប្រកាស

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ ពាក្យ​សំដី​អសុរស​របស់​បុគ្គល​សុន​ធិ ដែល​ជា​មេ​ដឹក​នាំ​ក្រុម​អាវ​លឿង​សៀម​ជ្រុល​និយម ​ដែល​បាន​និយាយ​ប្រមាថ​កាត​ទាន​យ៉ាង​អសីល​ធម៌​បំផុត ​មក​លើ​​បុគ្គល​ជា​ទី​គោរព​សំរាប់​ជន​កម្ពុជា ដ៏​ច្រើន​លើស​លុប​ គឺ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​បន្ត​ឱ្យ​មាន​ការ​ឆាប​ឆេះ​ក្នុង​អារម្មណ៍​​ខ្មែរ​ទូទៅ​ ​ឥត​ស្រាក​ស្រាន្ត​ព្រោះ​ថា ពាក្យ​សំដី​ដែល​មិន​អាច​ទទួល​យក​បាន​ដូច​ជា ប្រើ​ពាក្យ «កុំ​ថា​តែ​យក​ឈាម​មក​លាង​​ជើង​ស្តេច​ថៃ​ ត្រូវ​កាត់​ក្បាល​ដោត​ផ្ចាញ់​ផ្ចាល​ថែម​ទៀត» ។

នៅ​វត្ត​ឧណ្ណា​លោម​ កាល​ពី​ថ្ងៃ​​ទី​៤ កញ្ញា មាន​រៀប​ចំ​ពិធី​សង្ឃ​ប្រកាស​ក្រោម​ព្រះ​រាជ​អធិ​បតី​ភាព​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស ក្នុង​នាម​ជា​សហ​ប្រធាន​អន្តរ​សាសនា​ពិភព​លោក ។ នៅ​ក្នុង​សង្ឃ​ប្រកាស​ដែល​បាន​ប្រកាស​ ដោយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី ​ទេព វង្ស មាន​ខ្លឹម​សារ​ទាក់​ទិន​ទៅ​នឹង​ការ​ប្រើ​ពាក្យ​ប្រមាថ​នេះ​ របស់​បុគ្គល​សុនធិ លឹម​ថង​គុន ។ សង្ឃ​ប្រកាស​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា សម្តេច​ព្រះ​អគ្គ​មហា​សសង្ឃ​រាជា​ធិបតី​ ទេព វង្ស ក្នុង​នាម​ជា​សហ​ប្រធាន​អន្តរ​សាសនា​ពិភព​លោក​សំរេច​ធ្វើ​សង្ឃ​ប្រកាស​បំភ្លឺ​ដល់​​បុគ្គល សុនធិ លឹម​ថង​គុន មេ​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​មិត្ត​អាវ​លឿង​ថៃ ដែល​ជា​អ្នក​វង្វេង​ប្រវត្តិ​សាស្ត្រ​ ហើយ​ប្រព្រឹត្ត​អំពើ​ពាលា​ជា​ជន​ពាល​ក្នុង​សង្គម​ថៃ ។ សម្តេច​ព្រះ​មហា​សង្ឃ​រាជ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចំរើន​ពរ​ជំរាប​ប្រាប់​ដល់​អ្នក​ដឹក​នាំ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ឱ្យ​បាន​ជ្រាប​ផង​ដែរ​ថា សម្តេច​សហ​ប្រធាន​អន្តរ​សាសនា​ពិភព​លោក​បាន​សហ​ការ​ជា​មួយ​នឹង​សាខា​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ទី​ក្រុង​បាង​កក បាន​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ប្រចាំ​ឆ្នាំ ​ក្នុង​សមា​គម​ប្រទេស​អាស៊ានទាំង​១០ ហើយ​បាន​សំរេច​ប្រគេន​ដល់​ព្រះ​ធម្ម​ឃោសា​ចារ្យ ប៉ា​យួន ធម្ម​ចិត្តោ ជា​ប្រធាន​សមា​គម វិសាខ​បូជា និង​បាន​ថ្វាយ​ព្រះ​បរម​នាម​សម្តេច​ព្រះ​ពុទ្ធា​ចារ្យ​វត្ត​ស្រះ​កេត ជា​សម្តេច​ព្រះ​សង្ឃ​រាជ​គណៈ​មហា​និ​កាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ ព្រម​ទាំង​បាន​ថ្វាយ​ព្រះ​រាជ​សទ្ធា​ព្រះ​ករុណា ភូមិ​បុល​អាឌុល​យ៉ា​ដេត ធ្វើ​អង្គ​ព្រះ​កឋិន​ទាន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​វេរ​ថ្វាយ​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នេះ​គឺ​ជា​ឆន្ទៈ​របស់​សម្តេច​សហ​ប្រធាន​អន្តរ​សាសនា ដើម្បី​សន្តិ​ភាព​រវាង​កម្ពុជា​ និង​ថៃ​ឡង់ ។

ប៉ុន្តែ​បច្ចុ​បុ្បន្ន​នេះ សកម្ម​ភាព​មួយ​ដែល​ប្រាស​ចាក​ក្រម​សីល​ធម៌​របស់​មនុស្ស​ទូទៅ ជា​ពិសេស​សកម្ម​ភាព​របស់​មនុស្ស​អាវា​សែច្រឡោង​ខាម​មិន​ដឹង​ទិស​តំបន់ បាន​លេច​ធ្លោ​ឡើង​ជា​ទ្រង់​ទ្រាយ​ធំ ដែល​បង្ក​ឡើង​ដោយ​ជន​ពាល​ ជន​អគតិ រង្វេង​ប្រវត្តិ​សាស្ត្រ​ឈ្មោះ​សុនធិ លឹម​ថង​គុន ចំ​កណ្តាល​ដួង​ព្រលឹង​នៃ​ទឹក​ដី​សន្តិ​ភាព​ក្រុង​បាង​កក​តែ​ម្តង ។ បុគ្គល​រូប​នេះ​ឯង​បាន​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់​រដ្ឋ​ដោយ​បាន​ប្រើ​ពាក្យ​សំដី និង​ធ្វើ​នូវ​កាយ​វិការ​ប្រមាថ​មើល​ងាយ​មើល​​ថោក​ដែល​យើង​ទាំង​អស់​គ្នា​​មិន​អាច​ទទួល​យក​បាន​មក​លើ​ថ្នាក់​ដឹក​នាំ​កំពូល​ប្រទេស​កម្ពុជា ពិសេស​មក​លើ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន តែ​ម្តង ដែល​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​គុណ​​ធម៌ និង​ជា​ទី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់​របស់​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស ។ សម្តេច​​ហ៊ុន សែន ជា​មេ​ដឹក​នាំ​មួយ​រូប​ដែល​ស្រឡាញ់​ សុខ​សន្តិ​ភាព និង​មាន​គុណ​ធម៌​សេច​ក្តី​ថ្លៃ​ថ្នូរ​ដ៏​ខ្ពង់​ខ្ពស់​ណាស់ ។ ទោះ​បី​ជា​មាន​ជន​ពាល​អគតិ​ជេរ​ប្រមាថ​យ៉ាង​ណា​ក៏​ដោយ ក៏​សម្តេច​មិន​មាន​សេច​ក្តី​ក្រោធ​ខឹង ដោយ​ខ្វះ​ការ​ពិចារណា​នោះ​ឡើយ សម្តេច​តែង​តែ​មាន​សេច​ក្តី​សន្តោស​ប្រណី​ដល់​ជន​គ្រប់​រូប សម្តេច​មិន​ប្រកាន់​យក​នូវការ​បៀត​បៀន​ចង​អាឃាត​ព្យា​បាទ​គ្នា​នោះ​ឡើយ ដោយ​សម្តេច​យក​ព្រះ​ពុទ្ធ​ឱវាទ​ដ៏​ស័ក្តិ​សិទ្ធិ​មក​អនុ​វត្ត​គឺ «វេរា​និ អវេនានិ» ​មាន​ន័យ​ថា ពៀរ​រំងាប់​ដោយ​ការ​មិន​ចង​ពៀរ ហើយ​ការ​ឆ្លើយ​តប​របស់​សម្តេច ​គឺ​ធ្វើ​ឡើង​សម​ហេតុ​សម​ផល​ និង​ប្រកប​ដោយ​គុណ​ធម៌​ និង​សេច​ក្តី​ថ្លៃ​ថ្នូរ​ជា​ទី​បំផុត ។ ដោយ​ប្រើ​ពាក្យ​ប្រមាថ ចំដោយ​ផ្ទាល់​ថា «កុំ​ថា​តែ​យក​ឈាម​​មក​លាង​ជើង​ស្តេច​ថៃ ត្រូវ​កាត់​​ក្បាល​ដោត​ផ្ចាញ់​ផ្ចាល​ថែម​ទៀត» ពាក្យ​សំដី​ និង​ទង្វើ​បែប​នេះ ចាត់​ទុក​ជា​អ្នក​មិន​គោរព​នូវ​ពុទ្ធោ​វាទ ដែល​ព្រះ​អង្គ​តែង​តែ​សម្តែង​អប់រំ​ទូន្មាន​ដល់​ពុទ្ធ​សាស​និក​របស់​ព្រះ​អង្គ​ថា «ចូរ​​អ្នក​ទាំង​ឡាយ​កុំ​ប្រមាថ សេច​ក្តី​ប្រមាថ​នាំ​ឱ្យ​​វិនាស» ។ សូម​បញ្ជាក់​ថា គំនិត​ផ្តួច​ផ្តើម​ដ៏​ឆ្កួត​លីលា​របស់​លោក​ សុនធិ លឹម​ថង​គុន បែប​នេះ មិន​មែន​ប៉ះ​ពាល់​ត្រឹម​តែ​សម្តេច​ហ៊ុន សែន ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប៉ះ​ពាល់ ​ដល់​ព្រះ​ករុណា​ភូមិ​បុល​អាឌុល​យ៉ា​ដេត​ទៀត​ផង ដែល​ព្រះ​អង្គ​ជា​ពុទ្ធ​​សាសនិក​​មួយ​អង្គ​ជឿ​ជាក់​លើ​ព្រះ​ពុទ្ធ​សាសនា​​ ហើយ​ដែល​ប្រជា​ពល​រដ្ឋ​ថៃ​គោរព​បូជា​យ៉ាង​ខ្លាំង​ និង​ជាង​នេះ​ទៅ​ទៀត បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរ​ជាតិ ។

សម្តេច​ព្រះ​​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​នាម​ជា​សហ​​ប្រធាន​អន្តរ​សាសនា​ពិភព​លោក បាន​ទ្រង់​យល់​ថា សកម្ម​ភាព​របស់​លោក​សុនធិ លឹម​ថង​គុន គឺ​ជា​សកម្ម​ភាព​របស់​បុគ្គល​ពាល បុគ្គល​មិច្ឆាទិដ្ឋិ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់ តែង​ទ្រង់​ប្រៀន​ប្រដៅ​ប្រាប់​ដល់​សាវ័ក​របស់​ព្រះ​អង្គ​មិន​ឱ្យ​ទៅ​សេព​គប់ និង​ឱ្យ​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ថែម​ទៀត​ផង ព្រោះ​ខ្លាច​វិនាស​ដល់​ខ្លួន ។ អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ថៃ​ត្រូវ​តែ​ចាប់​ខ្លួន​បុគ្គល​​រូប​នេះ យក​មក​កាត់​ទោស​តាម​ច្បាប់​ ដើម្បី​ឱ្យ​បុគ្គល​នេះ​​រាង​​ចាល និង​យក​មក​ធ្វើ​ការ​អប់រំ តាម​ច្បាប់​ពុទ្ធ​សាសនា​ ហើយ​ដើម្បីកែ​លំអរ​ដល់​បុគ្គល​អគតិ​រូប​នេះ ​ឱ្យ​ក្លាយ​ទៅ​ជា​ជន​បណ្ឌិត​ជា​បន្ទាន់ ។ ជា​មួយ​គ្នា​នេះ​កាល​ពី​ថ្ងៃ​ទី៤ កញ្ញា សមា​គម​សិស្ស​-និស្សិត​ បញ្ញ​វន្ត​ក្មេង​វត្ត​ និង​សមា​គម​យុវ​ជន​កម្ពុជា​-អាស៊ាន​ក៏​បាន​ថ្កោល​ទោស​ដល់​សុនធិ លឹម​ថង​គុន ដែរ ។ តាម​សមា​គម​សិស្ស​ និស្សិត​បញ្ញ​វន្ត​ក្មេង​​វត្ត​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថា នៅ​ពេល​ថ្មីៗ​នេះ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត សមា​គម​សិស្ស​ និស្សិត​បញ្ញ​វន្ត​ក្មេង​​​វត្ត​ក៏​ដូច​ជា​សាធា​រណជន​ទូទៅ​បាន​ឃើញ​នូវ​ទង្វើ​របស់​ជន​អគតិ​ស៊ុនធិ លឹម​ថង​គុន ដែល​ជា​ជន​ជាតិ​សៀម ​បាន​ប្រើ​ពាក្យ​អគុណ​ធម៌​ទៅ​លើ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ជា​ទី​គោរព​របស់​ប្រជា​ជន​កម្ពុជា ដោយ​ចង់​កាត់​ក្បាល​យក​ឈាម​ទៅ​លាង​ជើង ហើយ​យក​ក្បាល​ទៅ​ដោត​ដើម្បី​ផ្ចាញ់​ផ្ចាល មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​មន្ត​អាគម​ថែម​ទៀត​ផង ។

សមា​គម​សិស្ស និស្សិត​បញ្ញ​​វន្ត​ក្មេង​វត្ត​សំដែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​ដ៏​អគតិ​របស់​មេ​ដឹក​នាំ​​ក្រុម​អាវ​លឿងរូប​នេះ​ បាន​ប្រមាថ​មើល​ងាយ​ទៅ​លើ​​ប្រមុខ​ដឹក​នាំ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ឯក​រាជ្យ និង​អធិបតេយ្យ​មួយ ។ យើង​ខ្ញុំ​ពិនិត្យ និង​យល់​ឃើញ​ថា ស៊ុនធិ លឹម​ថង​គុន គឺ​ជា​មេ​ដឹក​នាំ​សម្ព័ន្ធ​ភាព​ប្រជា​ជន ដើម្បី​ប្រជា​ធិបតេយ្យ​និយម​ជ្រុល​ក្រុម​អាវ​លឿង ជា​ជន​វង្វេង​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​តែង​តែ​ប្រើ​ពាក្យ​សំដី​ និង​ទង្វើ​ញុះ​ញង់​បង្ក​ឱ្យ​មាន​អរិភាព​រវាង​ជន​ជាតិ​កម្ពុជា និង​ជន​ជាតិ​សៀម ទង្វើ​ទមិឡឥតសាសនា​​របស់​ជន​រូប​នេះ​មក​លើ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ ។ អាស្រ័យ​ហេតុ​នេះ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ស៊ុនធិ លឹម​ថង​គុន និង​បក្ស​ពួក​មួយ​ក្តាប់តូច​ ហើយ​និង​ឱ្យ​ធ្វើ​ការ​សុំ​ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ និង​ជា​សាធា​រណៈ​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ដែល​ជា​មគ្គុ​ទេស​ដ៏​ឆ្នើម​របស់​ប្រទេស​កម្ពុជា ។

ក្នុង​ប្រតិ​កម្ម​ដូច​គ្នា​នេះ​ដែរ ចំណែក​សមា​គម​យុវ​ជន​ កម្ពុជា-អាស៊ាន ក៏​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា សូម​ធ្វើ​ការ​បំភ្លឺ​បក​ស្រាយ​ពី​បញ្ហា​សីល​ធម៌​ជន​អសីល​ធម៌​ សុនធិ លឹម​ថង​គុន ចំពោះ​ទង្វើ​របស់​លោក​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ ។ ពួក​យើង​បាន​កត់​សំគាល់​ឃើញ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ មិថុនា​ ឆ្នាំ​១៩៦២ ដែល​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ទី​ក្រុង​ឡាអេ បាន​សំរេច​ឱ្យ​កម្ពុជា ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះ​វិហារ និង​ព្រឹត្តិ​ការណ៍​របស់​​សៀម​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ ដែល​កង​ទ័ព​សៀម បាន​រំលោភ​ឈ្លាន​ពាន​​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ និង​បា​នបង្កើត​ឱ្យ​មាន​​ស្ថាន​ការណ៍​តាន​តឹង​រវាង​កម្ពុជា និង​សៀម​មក​ដល់​បច្ចុ​បុ្បន្ន​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សៀម​បាន​បង្ក​​បញ្ហា​រំខាន​​ភាព​សុខ​សាន្ត​របស់​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត ដោយ​មិន​មាន​ការ​ខ្មាស​អៀន​ ។ នា​ពេល​ចុង​ក្រោ​យនេះ​ មនុស្ស​គ្មាន​សីល​ធម៌ គ្មាន​គុណ​ធម៌ ជាតិ​សៀម ស៊ុនធិ លឹម​ថង​គុន ដែល​ជា​មេ​ដឹក​នាំ​សម្ព័ន្ធ​ភាព​ប្រជា​ជន​ដើម្បី​ប្រជា​ធិប​តេយ្យ​ (ក្រុម​អាវ​លឿង) និង​គូរ​កន​មួយ​ចំនួន​បាន​និយាយ​ប្រមាថ​មក​លើ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​របៀប​មនុស្ស​ព្រៃ​នោះ​ យើង​ខ្ញុំ​យល់​ឃើញ​ថា ការ​​ប្រមាថ​នេះ ជា​ទង្វើ​ដែល​គ្មាន​វិចារណ​ញាណ និង​ជា​ចរឹត​ពាល​របស់​បុគ្គល​ដែល​គ្មាន​សីល​ធម៌​បន្តិច​សោះ​ឡើយ ។ ចំពោះ​ជន​ជាតិ​សៀម​ដែល​មាន​ការ​ចេះ​ដឹង យើង​ខ្ញុំ​ប្រាកដ​ថា ទង្វើ​នេះ បាន​ធ្វើ​ឱ្យ​រំខាន​ចិត្ត​របស់​ជាតិ​សាសន៍​ពួក​គេ ឱ្យ​រឹត​តែ​ក្តៅ​ក្រហល់​ក្រហាយ​ខ្លាំង​ឡើងៗ ហើយ​កម្ម​ពារ​វេរា​ពិត​នឹង​ធ្លាក់​លើ​ជន​កំហូច​ ស៊ុន​ធិ លឹម​ថង​គុន វិញ​ជាក់​ជា​ពុំ​ខាន ។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា ឆ្នាំ​២០១០ នគរ​បាល​សៀម​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ពួក​អ្នក​ជាតិ​និយម​ជ្រុល​ក្រុម​អាវ​លឿង​រាប់​សិប​នាក់ ហើយ​ឈ្មោះ​ស៊ុនធិ់​ លឹម​ថង​គុន ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវ​កម្ម ។ កាល​ពី​ឆ្នាំ​២០០៨​ ជាតិ​សៀម សុនធិ លឹម​ថង​គុន ត្រូវ​បាន​ឃាត​ករ​លួច​បាញ់​សំលាប់​បាន​រង​របួស​ស្ទើរ​ស្លាប់​នោះ លោក​ថាក់​ស៊ីន អតីត​នាយ​រដ្ឋ​មន្ត្រី​សៀម បាន​លើក​ឡើង​ថា អ្វី​ដែល​កើត​ឡើង​លើ​លោក​សុនធិ លឹម​ថង​គុន គឺ​ដោយ​សារ​ទង្វើ​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ​ធ្វើ​ឱ្យ​ភ្នែក​មហា​ជន​ទូទៅ​គេ​មិន​សប្យាយ​ចិត្ត​ដែល​បាន​រុញ​ច្រាន​ឱ្យ​ប្រទេស​ជាតិ ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោ​​បាយ​ និង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​សៀម ធ្លាក់​ចុះ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ថាក់​ស៊ីន ស៊ីណា​វាត្រា នៅ​ក្រោយ​ពេល​ដែល​ក្រុម​មេ​ដឹក​នាំ​សម្ព័ន្ធ​មិត្ត​ប្រជា​ជន​ ដើម្បី​ប្រជា​ធិប​តេយ្យ​អាវ​លឿង បាន​ចោទ​ប្រកាន់​ថា លោក​ថាក់ស៊ីន នៅ​ពី​ក្រោយ​សកម្ម​ភាព​ប៉ុន​ប៉ុង​សំលាប់​លោក​សុនធិ លឹម​ថង​គុន ។ ដូច្នេះ​ប្រសិន​បើ​ប្រទេស​សៀម មាន​មនុស្ស​ឆ្កូត​ដូច​ជា​ សុនធិ លឹម​ថង​គុន ច្រើន​ឡើង​ពេល​ណា​នោះ សៀមនឹង​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បាត់​បង់​ទឹក​ដី និង​ពូជ​សាសន៍​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​ជាក់ជា​មិន​ខាន ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​តំណាង​សមា​គម​យុវ​ជន​កម្ពុជា-អាស៊ាន បាន​មើល​ឃើញ​ថា ចរិត​ច្រឡោង​ខាម​របស់​សុនធិ និង​ការ​ប្រមាថ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នេះ​ហើយ​ដែល​ជន​ពាល​ម្នាក់នេះ និង​គូរ​កន​បាន​ទទួល​នូវ​កម្ម​ពៀរ​ទាន់​ហន់ គឺ​នៅ​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១០ តុលា​ការ​ឧក្រិដ្ឋ​កម្ម​ក្នុង​ប្រទេស​ថៃ បាន​កាត់​ទោស​លោក​សុនធិ លឹម​ថង​គុន និង​លោក​សារ៉ូ​ឆា​ផន ឧត្តម​សាក់ ឱ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​២​ម៉ឺន​បាត ដែល​អ្នក​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ព្យួរ​ទោស​រយៈ​ពេល​២​ឆ្នាំ ពី​បទ​បរិហារ​កេរ្តិ៍​អតីត​នាយក​រដ្ឋ​មន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ដោយ​សារ​តែ​ពួក​គេ​បា​នចោទ​ប្រកាន់​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ​ ។

ការ​ជេរ​ប្រមាថ​​របស់​ជាតិ​សៀម សុនធិ លឹម​ថង​គុន មក​លើ​ប្រមុខ​ដឹក​នាំ​កំពូល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា យើង​ខ្ញុំ​បាន​កត់​សំគាល់ឃើញ​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា មិន​បាន​ធ្វើ​ខ្លួន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ឧបាយ​កល​ណា​មួយ​របស់​​សៀម​នោះ​ទេ កម្ពុជា នៅ​តែ​ឈរ​លើ​គោល​ការណ៍​សុច្ច​រិត អនុ​វត្ត​សិទ្ធិ​អធិប​តេយ្យ​របស់​ខ្លួន​ដោយ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​ឡើយ មិន​ដូច​ប្រទេស​សៀម ដែល​បន្ត​សកម្ម​ភាព​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា និង​បូរណ​ភាព​របស់​អង្គ​ការ​អន្តរ​​រដ្ឋា​ភិបាលកំរិត​ពិភព​លោក ដែល​មាន​ច្បាប់​ទំលាក់​ និង​នីតិ​វិធី​យ៉ាង​ត្រឹម​ត្រូវ​ដូច​ជា ប្រព័ន្ធ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ អង្គ​ការ​ UNESCO និង​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​​ ហើយ​សៀម​គួរ​ឈប់​យក​បញ្ហា​ប្រាសាទ​ព្រះ​វិហារ និង​បញ្ហា​ព្រំ​ដែន​មក​ប្រើ​ប្រាស់ ដើម្បី​ការ​ប្រកួត​ប្រជែង​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ហើយ​ទំលាប់​ផល​វិបាក​មក​លើ​កម្ពុជា ។

ហេតុ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​តំណាង​យុវ​ជន​ សិស្ស និស្សិត​​ក្នុង​ប្រទេស​កម្ពុជា ទាំង​អស់​សូម​ឱ្យ​បុគ្គល​ជាតិ​សៀម សុនធិ លឹម​ថងគុន ម្នាក់​នេះ ពិនិត្យ​មើល​ទង្វើ និង​ពាក្យ​សំដី​របស់​ខ្លួន​រួម​ទាំង​សីល​ធម៌ជា​មនុស្ស​ម្នាក់​រស់​នៅ​ក្នុង​សង្គម ។ ជា​មួយ​​នេះ​ដែរ​ យើង​ខ្ញុំ​ក៏​ស្នើ​សុំ​ឱ្យ​រដ្ឋា​ភិបាល​ថៃ និង​ព្រះ​មហា​សក្សត្រ​ថៃ គួរ​គប្បី​មាន​វិធាន​ការ​ខាង​ផ្លូវ​ច្បាប់​លើ​បុគ្គល សុនធិ នេះ ។ នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ថ្លែង​ការណ៍​ចែង​ថា ក្នុង​នាម​យុវ​ជន យើង​ទាំង​អស់​គ្នា​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់ និង​មោទន​ភាព​ដ៏​ធំ​ធេង​ចំពោះ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​របស់​យើង ហើយ​យើង​មិន​អនុ​ញ្ញាត​ឱ្យ​ជន​ណា​មួយ​ប្រមាថ​លើ​ភាព​ថ្លៃ​ថ្នូរ​​របស់​សម្តេច​ឡើយ ។ ម្យ៉ាង​ទៀត​ក្នុង​នាម​ជា​ប្រទេស​ជាប់​របង​ជា​មួយ​គ្នា យើង​ចង់​បាន​ទំនាក់​ទំនង​ល្អ និង​ការ​សហ​ការ​គ្នា​រវាង​ប្រទេស​ទាំង​២ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd