ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សាក់​រូប​​ពេញ​ខ្នង​​ពីប្រវត្តិសាស្ត្រ​​​សង្គ្រាម​លោក​​លើក​ទី​2 កង​ទ័ព​​​​​​សម្ព័ន្ធមិត្ត​សម្រុក​វាយ​ប្រហារ​​​លើ​ពួក​​​​ណាហ្សុី

9 ឆ្នាំ មុន

សារ​ព័ត៌មាន​​​​បរទេស​កាល​ពីថ្ងៃទី​​១៩ ឧស​ភា ​​២០១៤ ​​​​​​​​​​​​​ផ្សាយ​ថា​ លោក​ជេសុន ភួ​នេល អាយុ​​​២៧​ឆ្នាំ ជនជាតិ​អង់​គ្លេស​​​​បាន​ចំណាយ​ប្រាក់​​ជួល​ជាង​សាក់លើ​ខ្នង​​​របស់ខ្លួន​ពីប្រ​វត្តិ​​​​​​​​​​របស់​ក្រុម​សម្ព័ន្ធ​​​​​​​​​​មិត្ត​បើក​ការ​វាយលុក​​លើ​​​កង​ទ័ព​​​​ណាហ្សុី​​នៅ​ក្នុង​ស​ង្គ្រា​ម​លោកលើ​ក​ទី​​២​​​​ ។ ស្នាម​​សាក់​​​បង្ហាញ​រូប​យន្តហោះ​​​ Spitfire ​របស់​កង​ទ័ព​អ​ង់​គ្លេស

សារ​ព័ត៌មាន​​​​បរទេស​កាល​ពីថ្ងៃទី​​១៩ ឧស​ភា ​​២០១៤ ​​​​​​​​​​​​​ផ្សាយ​ថា​ លោក​ជេសុន ភួ​នេល  អាយុ​​​២៧​ឆ្នាំ ជនជាតិ​អង់​គ្លេស​​​​បាន​ចំណាយ​ប្រាក់​​ជួល​ជាង​សាក់លើ​ខ្នង​​​របស់ខ្លួន​ពីប្រ​វត្តិ​​​​​​​​​​របស់​ក្រុម​សម្ព័ន្ធ​​​​​​​​​​មិត្ត​បើក​ការ​វាយលុក​​លើ​​​កង​ទ័ព​​​​ណាហ្សុី​​នៅ​ក្នុង​ស​ង្គ្រា​ម​លោកលើ​ក​ទី​​២​​​​ ។ ស្នាម​​សាក់​​​បង្ហាញ​រូប​យន្តហោះ​​​ Spitfire ​របស់​កង​ទ័ព​អ​ង់​គ្លេស​​​​​​​​ ព្រម​ទាំង​​រូប​កង​ទ័ព ​​​​​​​​​​​និង​​កង​​​រ​ថ​ក្រោះ​​​អង់​គ្លេស​​​​សម្រុក​​​​​ឡើង​គោក​​​​នៅ​តំបន់​​​ឆ្នេរ​​ន័រ​​​​ម៉ង់ឌី​​របស់​បារាំង​​ដើម្បី​​​វា​យ​​ប្រហារ​​​​កង​​ទ័ព​​​​​​​​​​​​​អីុ​​​​​ទ្លែរ ​។​

លោក​​​​​​​​​​​​​​​ជេសុន​បា​ន​ចំណាយ​ប្រាក់​​​​​​​​​​​​​​​​​​​ជាង​​១​​​​​​​​.​៦០០​​​​ផោន​ ដើម្បីសាក់​​​រូប​ភាព​​​​​នៃ​​ការ​​​​​​​លើ​​ក​ទ័ព​​​​របស់ក្រុមសម្ព័ន្ធ​មិត្ត​ទៅ​តំបន់​​ឆ្នេរ​​​​​​​​​​ន័​រម៉​ង់​​ឌី​​​របស់​បា​រាំ​ង​ដើម្បី​វាយ​ប្រហារ​​​ទ័ព​ណាហ្សុី​​​របស់អីុ​ទ្លែ​រ​នៅ​ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦ មិថុនា ​១៩៤៤​​​​​​​​​​​​​​​​​នៃ​សង្គ្រាម​​​​​លោក​លើក​ទី​​២ ​​​ ។ ​​ការ​សាក់​​រូប​នេះ​ខណៈ​​​​​ជិត​​ដ​ល់​គ​ម្រប់​​ខួប​​​៧០​ឆ្នាំ ​​​នៃ​ប្រវត្តិ​​សាស្ត្រ​​នោះ​​​នៅ​ដើ​ម​ខែ​ក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាងប្រើពេល​​​​ជិត​១ឆ្នាំ​​​ដើម្បី​សាក់​​​រូប​ភាព​​​លម្អិត​នោះ​​​​ ។ ​​​​​​​​លោ​ជេសុន​​​​​​​​​​​​​ ​ភួ​​នេល ប្រា​ប់​ថា ​​ក្រុ​ម​​គ្រួសារ​​​​​​របស់​​លោក​​​​ពេញ​ចិត្ត​​​​​​​​​​​ស្នាម​សាក់​នេះ​យ៉ាង​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​​​ពួកគេ​​​​​​​​​​​ចា​ប់អារម្មណ៍​​​​​​​​​​​​​​​​​​​​​ប្រវត្តិ​សង្គ្រាម​​​​លោក​​​​លើក​ទី​​២ ។ ​​នៅ​ក្នុង​ថ្ងៃ​​​​​​​​​​​​​​​កង​ទ័ព​សម្ព័​ន្ធមិត្ត​​​​វាយ​លុក​​នោះគឺ មាន​ទ័ពអ​ង់គ្លេស​​​​​ ​​​​កា​ណា​ដា ​ចំនួន​​​​​៧៥.​​​២១៥​​​​​នាក់​​ ​និង​អាមេរិក​​​​៥៧.៥០០​​​​​នា​​​ក់​​ ។ កង​ទ័ព​​​ទាំង​អស់​​​បាន​សម្រុក​​​​​​​​​​​ចូល​ទៅ​​​​តំបន់​ឆ្នេរ​​ន័រ​​ម៉ង់ឌី​ ​​​​​​​​​​​​​​​​រួ​ម​ទាំង​​ទ័ព​អាកាស​ជាង​​២៣.៤០០​​​​​​​​​នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាយ​លុក​​លើ​​​​​​​​​​​​​​​​​​​​​​​ទ័ព​​ណាហ្សុី​​របស់​អីុ​​​​​​​​ទ្លែរ​​​ ។ ​នោះជា​​​​ប្រតិប​ត្តិការ​សឹក​​​​​ដ៏​ធំ​បំផុត​​​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ ៕​